មិត្តភាព «ដែកថែប» ដែលមិនអាចបំបែកបាន៖ រឿងរ៉ាវដែលលោក Xi Jinping ប្រធានរដ្ឋចិនធ្វើឱ្យកាន់តែស៊ីជម្រៅ នូវមិត្តភាពចិន-កម្ពុជា
ចុះថ្ងៃទី: 17-04-2025, 06:47 PM, ចំនួនអ្នកអានៈ 62ដង
រាជធានីភ្នំពេញ: ខែកុម្ភៈ ឆ្នាំ ២០២៣ លោក Xi Jinping ប្រធានរដ្ឋចិនបានជួបពិភាក្សាការងារជាមួយសម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជានៅទីក្រុងប៉េកាំង ។ នេះជាការសន្យារវាងមិត្តចាស់ ។ ក្នុងជំនួបលើកនេះ លោក Xi Jinping ប្រធានរដ្ឋចិនបានរំឭកជាពិសេសអំពីដំណើរទស្សនកិច្ចរបស់សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជានៅប្រទេសចិនក្នុងឆ្នាំ ២០២០ ក្នុងបរិបទជំងឺកូវីដ-១៩ ។ តបតាមការអញ្ជើញរបស់ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនីព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា លោក Xi Jinping ប្រធានរដ្ឋចិននឹងបំពេញទស្សនកិច្ចផ្លូវរដ្ឋ នៅកម្ពុជានៅថ្ងៃទី ១៧ ខែមេសា ។ ដំណើរទស្សនកិច្ចលើកនេះនឹងជំរុញឱ្យប្រទេសចិននិងកម្ពុជា សរសេររឿងរ៉ាវថ្មីនៃចំណងមិត្តភាពដែកថែប។ កាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៦ នៅពេលអញ្ជើញទៅដល់រាជធានីភ្នំពេញនៃព្រះរាជាណាចក្រកម្ពុជា លោក Xi Jinping បានចូលគាល់ព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ។ ព្រះមហាក្សត្រី បានអញ្ជើញលោក Xi Jinping អង្គុយលើកៅអីដែលព្រះករុណសម្តេចព្រះនរោត្តម សីហនុ តែងតែគង់ពេលនៅមានព្រះជន្ម។ បន្ទាប់ពីទ្រង់យាងចូលទិវង្គត កៅអីនេះត្រូវបានរក្សាទុកដោយព្រះរាជវង្សានុវង្ស។ បន្ទាប់ពីសម្តេច ហ៊ុន ម៉ាណែត ឡើងកាន់មុខតំណែងជានាយករដ្ឋមន្ត្រីកម្ពុជានៅឆ្នាំ ២០២៣ មិនដល់មួយខែផង សម្តេចបានជ្រើសរើសប្រទេសចិនជាប្រទេសដំបូង ក្នុងដំណើរទស្សនកិច្ចជាផ្លូវការ ហើយសម្តេចបានគូសបញ្ជាក់ថា សម្តេចនឹងបន្តអនុវត្តគោលនយោបាយមេត្រីភាពចំពោះប្រទេសចិនយ៉ាងរឹងមាំ ដើម្បីពង្រឹងមិត្តភាពរវាងកម្ពុជា និងចិនបន្ថែមទៀត។ ប្រទេសកម្ពុជាមានពាក្យមួយឃ្លាថា “ទីណាមានផ្លូវ ទីនោះមានក្តីសង្ឃឹម”។ នៅខែឧសភា ឆ្នាំ ២០២៤ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ឈ្មោះផ្លូវមួយក្នុងរាជធានីភ្នំពេញថា "មហាវិថី Xi Jinping " ដើម្បីថ្លែងអំណរគុណដល់លោក Xi Jinping ប្រធានរដ្ឋចិនដែលបានរួមចំណែកជាប្រវត្តិសាស្ត្រចំពោះការអភិវឌ្ឍរបស់ប្រទេសកម្ពុជា។ ក្នុងពិធីដាក់ឈ្មោះផ្លូវនេះ សម្តេច ហ៊ុន ម៉ាណែត បានលើកឡើងថា ក្រោមការយកចិត្តទុកដាក់និងការជំរុញពីលោក Xi Jinping និងថ្នាក់ដឹកនាំកម្ពុជា ទំនាក់ទំនងរវាងកម្ពុជានិងចិន បានឈានចូលដល់ដំណាក់កាលល្អបំផុតក្នុងប្រវត្តិសាស្ត្រ។ ខែមេសា ឆ្នាំ ២០១៧ ពិធីផ្សព្វផ្សាយសៀវភៅ 《លោក Xi Jiping អភិបាលកិច្ចជាតិ》ភាសាខ្មែរភាគទី ១ បានប្រារព្ធធ្វើ នៅទីក្រុងភ្នំពេញ ។ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីបានអញ្ជើញចូលរួមពិធីសម្ពោធនេះ។ សម្តេច ហ៊ុន សែន បានស្នើឱ្យមន្ត្រីរាជការ អ្នកសិក្សាស្រាវជ្រាវនិងបញ្ញាវនសិស្សានុសិស្ស អានសៀវភៅដោយយកចិត្តទុកដាក់ និងយកបទពិសោធទៅអនុវត្តក្នុងការងារជាក់ស្តែង ដើម្បីជំរុញការអភិវឌ្ឍរបស់កម្ពុជា។ សម្តេច ហ៊ុន សែន ធ្លាប់បានថ្លែងនៅក្នុងបទសម្ភាសន៍មួយថា លោក Xi Jinping ប្រធានរដ្ឋចិនគឺជាឥស្សរជនដ៏អស្ចារ្យនិងជាអ្នកដឹកនាំមួយរូប ដែលអាចដឹកនាំប្រទេសចិនឱ្យទទួលការអភិវឌ្ឍ ។ សម្តេច ហ៊ុន សែន បានថ្លែងថា "រាល់គំនិតដែលលោក Xi Jinping បានលើកឡើង ដូចជាគំនិតផ្តួចផ្តើម ”ខ្សែក្រវាត់និងផ្លូវ” និងគំនិតផ្តួចផ្តើមសាកលធំៗទាំងបីបានផ្សារភ្ជាប់អតីតកាល បច្ចុប្បន្នកាល អនាគតកាល ។ តើមេដឹកនាំរូបណាដែលមានចក្ខុវិស័យបែបនេះ? " វិទ្យុមិត្តភាពកម្ពុជាចិន
ព័ត៌មានទាក់ទង
ចុះថ្ងៃទី: 19-04-2025, 12:11 PM, ចំនួនអ្នកអានៈ​ 13ដង
រាជធានីភ្នំពេញ: កូនប្រុសសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា គឺកុមារា ហ៊ុន ពេជមុន្នីរិទ្ធិសិដ្ឋ ទទួលបានមេដាយមាសមួយគ្រឿងទៀតហើយ ពីការប្រលងគណិតវិទ្យាកម្រិតពិភពលោកនៅប្រទេសអូស្ត្រាលី។ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានបញ្ជាក់លើទំព័រហ្វេសប៊ុកថា ការប្រលងនេះ មានកុមារា កុមារីម
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 19-04-2025, 12:09 PM, ចំនួនអ្នកអានៈ​ 14ដង
រាជធានីភ្នំពេញ: ពិធីសម្ពោធនេះ ត្រូវបានប្រារព្ធឡើងក្រោមអធិបតីភាពរបស់លោក រស់ សីលវ៉ា រដ្ឋលេខាធិការក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងមានការអញ្ជើញចូលរួមពីតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ,
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 19-04-2025, 12:04 PM, ចំនួនអ្នកអានៈ​ 20ដង
រការនេះ ជារឿងល្អសម្រាប់ក្លិប Villarreal ដែលបានកំពុងឈរនៅលេខ៥ ក្នុងតារាង LaLiga រដូវកាលនេះ ដោយកំពុងរកបាន ៥១ពិន្ទុពីការប្រកួត ៣០ប្រកួតរបស់ពួកគេ។ ដ្បិតតំណែងនេះក្លិបឈរលេខ៦ Real Betis ក៏កំពុងប្រដេញ ៣ពិន្ទុ ជាមួយក្រុម Celta Vigo និង Mallorca ដែលក្លិបទាំង ៣នេះបានលេង ៣១ប្រកួតរួចមកហើយ។ លីគកំពូលអេស្ប៉ាញ LaLiga នឹងត្រូវបានតំណាងយ៉ាង
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 19-04-2025, 11:57 AM, ចំនួនអ្នកអានៈ​ 22ដង
សហព័ន្ធកីឡាបាល់ទាត់កម្ពុជា FFC នាថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៥នេះ បានចេញសេចក្តីជូនដំណឹងដល់សាធារណជន ឯកឧត្តម លោកជំទាវ លោក លោកស្រីប្រធាន និងក្លិប/សមាគមកីឡាបាល់ទាត់ទាំងអស់មេត្តាជ្រាបថា សហព័ន្ធកីឡាបាល់ទាត់កម្ពុជា គ្រោងនឹងរៀបចំវគ្គគ្រូបង្ហាត់បាល់ ទាត់កម្រិត ‘A’ | ‘B’ (AFC/FFC ‘A and B’ Certificate Coaching Course) ។
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 19-04-2025, 11:55 AM, ចំនួនអ្នកអានៈ​ 20ដង
យោងតាមរបាយការណ៍ដែលចុះផ្សាយដោយ CNA នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៥នេះ បានឱ្យដឹងថា ពន្ធគយទាំងនេះបានធ្វើឱ្យពន្ធយានយន្តក្នុងប្រទេសចិនកើនឡើងខ្ពស់ដល់ទៅ ១៥០% ដែលជំរុញឱ្យក្រុមហ៊ុន Ford ផ្អាកការនាំចេញរថយន្តម៉ូដែលសំខាន់ៗរួមមាន F-150 Raspantors, Mustangs និងរថយន្ត SUVs Bronco ដែលផលិតនៅរដ្ឋ Michigan ក៏ដូចជា Lincoln Navigators ផលិតនៅរដ្ឋ Kentucky ទៅកាន់ទ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 19-04-2025, 11:48 AM, ចំនួនអ្នកអានៈ​ 17ដង
ស្ថិតក្នុងទីផ្សារដោះដូរថ្មីនេះ ក្រុមហ្សងក្រហម Liverspanool គឺស្ថិតក្នុងជម្រើសខ្សែប្រយុទ្ធថ្មីបន្ថែម ដោយវានឹងបង្កើតឱ្យមានភាពស៊ីសង្វាក់គ្នានៅតំបន់ប្រយុទ្ធជួរមុន ដែលបច្ចុប្បន្ន Diogo Jota និង Darwin Nunez ស្ថិតក្នុងទម្រង់មិនអាចផ្តល់នៅគុណភាពសម្រាប់ក្រុមលោក Arne Slot ដែលចង់បាននៅចំណុចកំពូលផងនោះ ។ ក្លិប Eintracht Frankfurt បានដំ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 19-04-2025, 11:31 AM, ចំនួនអ្នកអានៈ​ 19ដង
ទីក្រុងវ៉ាស៊ីនតោន បានដាក់ពង្រាយកងទ័ពឱ្យឈរជើងនៅស៊ីរី ជាពិសេសនៅភាគឦសាននៃប្រទេសអស់រយៈពេលជាច្រើនឆ្នាំមកហើយ ក្រោមក្របខណ្ឌនៃកិច្ចប្រឹងប្រែងប្រយុទ្ធប្រឆាំងនឹងក្រុម ISIS។ នៅក្នុង សេចក្ដីថ្លែងការណ៍មួយ អ្នកនាំពាក្យមន្ទីរបញ្ចកោណ លោក Sean Parnell បានបញ្ជាក់ថាទោះជាមានការកាត់បន្ថយកងទ័ពក៏ដោយ ក៏ទីបញ្ជាការក
 ព័ត៌មានលម្អិត
អភិបាលរាជធានីភ្នំពេញ ថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ, កងកម្លាំងប្រដាប់អាវុធ និងរដ្ឋបាលខណ្ឌទាំង១៤ និងសមត្ថកិច្ចពាក់ព័ន្ធនៃរាជធានីភ្នំពេញ ដែលបានចូលរួមការពារសន្តិសុខ​សណ្តាប់ធ្នាប់​និងការរៀបចំប្រារព្ធសង្ក្រាន្តវត្តភ្នំ និងពិធីបុណ្យចូលឆ្នាំថ្មី ប្រព្រឹត្តទៅដោយភាពសប្បាយរីករាយ និងប្រកបដោយសណ្តាប់ធ្នាប់
ចុះថ្ងៃទី: 18-04-2025, 07:37 PM, ចំនួនអ្នកអានៈ​ 44ដង
រាជធានីភ្នំពេញ: លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា កិច្ចខិតខំប្រឹងប្រែងយកចិត្តទុកដាក់ ប្រកបដោយស្មារតីទទួលខុសត្រូវរបស់ ថ្នាក់ដឹកនាំ អាជ្ញាធរខណ្ឌទាំង១៤ និងកងកម្លាំងទាំងអស់ គឺជាសក្ខីកម្មឆ្លុះបញ្ចាំងឱ្យឃើញអំពីសុឆន្ទៈ មនសិការ និងការលះបង់កម្លាំង កាយចិត្ត ពេលវេលា សេចក្តីសុខផ្ទា
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 18-04-2025, 07:30 PM, ចំនួនអ្នកអានៈ​ 48ដង
កាលពីថ្ងៃព្រហស្បតិ៍ លោក Zelenskiy បានប្រាប់អ្នកសារព័ត៌មាននៅទីក្រុងកៀវថា រដ្ឋាភិបាលរបស់លោកមានភស្តុតាងថាក្រុមហ៊ុនចិនកំពុងផ្គត់ផ្គង់នូវអ្វីដែលលោកហៅថា កាំភ្លើងធំ និងកាំភ្លើងដែលផលិតដោយរុស្ស៊ី ទោះបីជាលោកមិនបានបង្ហាញភស្តុតាងក៏ដោយ។ នៅព្រឹកថ្ងៃសុក្រ ក្រសួងការបរទេសចិនបានច្រានចោលការចោទប្រកាន់នេះ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 18-04-2025, 07:27 PM, ចំនួនអ្នកអានៈ​ 55ដង
រាជធានីភ្នំពេញ: បលេីកទី១៦២ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៥ ក្រោមមូលបទ «រួមគ្នាស្មគ្រ័ចិត្តដេីម្បីសហគមន៍មានសុខភាពល្អ និងមានភាពធន់ និងអាកាសធាតុ»។ លោក កេីត ឆែ អភិបាលរងរាជធានីភ្នំពេញ តំណាងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៥នេះ បានកិច្ចប្រជុំ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 18-04-2025, 11:47 AM, ចំនួនអ្នកអានៈ​ 52ដង
រាជធានីភ្នំពេញ: កិច្ចព្រមព្រៀង និងកិច្ចសន្យាទាំង ៥ ពាក់ព័ន្ធនឹងគម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោ ដែលត្រូវបានប្រារព្ធពិធីចុះហត្ថលេខាកាលព្រឹកម្សិលមិញនេះរួមមានដូចជា៖ (១) កិច្ចសន្យាភាពជាដៃគូរវាងរដ្ឋ និងឯកជន ដែលមានលោក​ ស៊ុន ចាន់ថុល ដោយទទួលបានសិទ្ធប្រទានធ្វើជាតំណាងភាគីរាជរដ្ឋាភិបាលក
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 18-04-2025, 11:30 AM, ចំនួនអ្នកអានៈ​ 54ដង
រាជធានីភ្នំពេញ: ថ្លែងក្នុងសេចក្ដីប្រកាសលទ្ធផល កម្ពុជា-ចិន នឹងរួមគ្នាអភិវឌ្ឍន៍វិថីទេសចរណ៍ លើកកម្ពស់ការផ្សព្វផ្សាយគោលដៅទេសចរណ៍ និងពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកសុវត្ថិភាពទេសចរណ៍។ ភាគីកម្ពុជា-ចិន បន្តឯកភាពកំណត់យកឆ្នាំ២០២៥ ជា «ឆ្នាំទេសចរណ៍កម្ពុជា-ចិន» និងលើកទឹកចិត្តប្រជាពលរដ្ឋខ្លួនឲ្យ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 18-04-2025, 11:20 AM, ចំនួនអ្នកអានៈ​ 53ដង
រាជធានីភ្នំពេញ: រាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលចិន បានបន្តឯកភាពគ្នាក្នុងការពង្រឹងយន្តការកិច្ចសហប្រតិបត្តិការរវាងកងកម្លាំងប្រដាប់អាវុធ និងរក្សាការផ្លាស់ប្តូរទស្សនកិច្ចជាញឹកញាប់នៅគ្រប់កម្រិត។ ភាគីចិនបានកោតសរសើរកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការបង្ក្រាបល្បែងស៊ីសងខុសច្បាប
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 18-04-2025, 11:07 AM, ចំនួនអ្នកអានៈ​ 55ដង
រំលឹកផងថា ប្រធានក្រុម Liverspanool បានដើរតាមមិត្តរួមក្រុម Mohamed Salah ក្នុងការបន្តប្តេជ្ញាសាងអនាគតរបស់រូបគេបន្តទៀតនៅ Anfield រហូតដល់ឆ្នាំ២០២៧ បន្ទាប់ពីការរង់ចាំការសម្រេចិត្តចុះកុងត្រាថ្មីនេះ ខណៈតម្លៃប្រាក់ខែពីមុនរបស់ Virgil van Dijk ទទួលបានតម្លៃ ២២០,០០០ម៉ឺនផោន ក្នុងមួយសប្តាហ៍ ។ ខ្សែការពារឆ្នើមះអន្តរជាតិហូឡង់ Virgil
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 18-04-2025, 11:04 AM, ចំនួនអ្នកអានៈ​ 50ដង
កាលពីដំបូងឡើយ ទីក្រុងកៀវ និងទីក្រុងវ៉ាស៊ីនតោនត្រូវបានគេរំពឹងថាខិតកាន់ជិតទៅរកការចុះកិច្ចព្រមព្រៀងស្ដីពីរ៉ែ។ តែការចុះកិច្ចព្រមព្រៀងនេះត្រូវបានពន្យារពេលមកទល់នឹងបច្ចុប្បន្ន បន្ទាប់ពីការទាស់សម្ដីគ្នារវាងលោក ដូណាល់ ត្រាំ និងលោក ហ្សេលេនស្គី នៅឯសេតវិមានកាលពីខែកុម្ភៈកន្លងទៅ។ ថ្លែងទៅកាន់ក្
 ព័ត៌មានលម្អិត
« មុន  1   ក្រោយ»
ចំនួនអ្នកទស្សនា
ថ្ងៃនេះ : 2644 នាក់
ម្សិលមិញ : 5164 នាក់
សរុបទាំងអស់ : 8281506 នាក់