| ចិនកោតសរសើរលើកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការបង្ក្រាបល្បែងស៊ីសងខុសច្បាប់តាមប្រព័ន្ធអ៉ីនធឺណេត និងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា |
|
| ចុះថ្ងៃទី: 18-04-2025, 11:20 AM, ចំនួនអ្នកអានៈ 468ដង |
|
រាជធានីភ្នំពេញ: រាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលចិន បានបន្តឯកភាពគ្នាក្នុងការពង្រឹងយន្តការកិច្ចសហប្រតិបត្តិការរវាងកងកម្លាំងប្រដាប់អាវុធ និងរក្សាការផ្លាស់ប្តូរទស្សនកិច្ចជាញឹកញាប់នៅគ្រប់កម្រិត។
ភាគីចិនបានកោតសរសើរកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការបង្ក្រាបល្បែងស៊ីសងខុសច្បាប់តាមប្រព័ន្ធអ៊ីនធឺណេត និងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ព្រមទាំងប្តេជ្ញាចិត្តក្នុងការពង្រឹង ការសម្របសម្រួល និងកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់ ដើម្បីបង្ក្រាបឧក្រិដ្ឋកម្មឆ្លងដែន រួមទាំងល្បែងឆ្លងដែនខុសច្បាប់ ការជួញដូរគ្រឿងញៀន ការរត់ពន្ធមនុស្ស និងការក្លែងបន្លំ។
នេះបើតាមសេចក្តីប្រកាសព័ត៌មានក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ស្តីពីលទ្ធផលដំណើរទស្សនកិច្ចផ្លូវរដ្ឋមកកាន់កម្ពុជារបស់លោក ស៉ី ជីនពីង ប្រធានាធិបតីចិន ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៥នេះ។
នៅក្នុងសេចក្តីប្រកាសព័ត៌មានបានឲ្យដឹងថា ចំពោះកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ និងសន្តិសុខ ភាគីទាំងពីរបានឯកភាព ពង្រឹងយន្តការកិច្ចសហប្រតិបត្តិការរវាងកងកម្លាំងប្រដាប់អាវុធ នៃប្រទេសទាំងពីរ រក្សាការផ្លាស់ប្តូរទស្សនកិច្ចជាញឹកញាប់នៅគ្រប់កម្រិត និងបង្កើនសកម្មភាពកិច្ចសហប្រតិបត្តិការ រួមទាំងការហ្វឹកហ្វឺន និងសមយុទ្ធរួម ដូចជាការសង្គ្រោះបន្ទាន់ ការជួយសង្គ្រោះក្នុងគ្រាមហន្តរាយ និងការកែលម្អផ្នែកសេវាវេជ្ជសាស្ត្រ និងភស្តុភារកម្ម។
ក្រសួងការបរទេស បានបញ្ជាក់ដែរថា ចំពោះសន្តិសុខមនុស្សជាតិ ភាគីទាំងពីរបានទទួលស្គាល់ការគំរាមកំហែងជាសកលដែលបង្កឡើងដោយការប្រែប្រួលអាកាសធាតុ ហើយប្តេជ្ញាពង្រឹងការការពារបរិស្ថាន ជំរុញកិច្ចសហការថាមពលស្អាត រួមមាន៖ វារីអគ្គិសនី ថាមពលព្រះអាទិត្យ និងថាមពលខ្យល់។ កម្ពុជាបានវាយតម្លៃ ខ្ពស់ចំពោះជំនួយឧបត្ថម្ភរបស់ចិន ការបណ្តុះបណ្តាលធនធានមនុស្ស និងការផ្តល់ឧបករណ៍បោសសម្អាតមីន ដើម្បីជួយកម្ពុជាឱ្យសម្រេចគោលដៅកម្ពុជាមិនទទួលរងផលប៉ះពាល់ពីមីន និងសំណល់ ជាតិផ្ទុះពីសង្គ្រាម៕









ព័ត៌មានទាក់ទង
|
|
|
ចុះថ្ងៃទី: 13-12-2025, 06:08 PM, ចំនួនអ្នកអានៈ 63ដង
រាជធានីភ្នំពេញ៖ការសម្រេចនេះ គឺដើម្បីធានាសុវត្ថិភាពប្រពលរដ្ឋកម្ពុជា និងប្រជាពលរដ្ឋថៃ ព្រមទាំងជនបរទេសគ្រប់ជាតិសាសន៍ ពីគ្រោះថ្នាក់ពេលធ្វើដំណើរ ជាពិសេសការធ្វើដំណើរឆ្លងកាត់ព្រំដែន។
ក្រសួងមហាផ្ទៃ នៃរាជរដ្ឋាភិបាលកម្ពុជា នៅរសៀលថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៥នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីព
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 13-12-2025, 05:56 PM, ចំនួនអ្នកអានៈ 62ដង
ព្រំដែន៖ នៅវេលាម៉ោងប្រមាណ៤ល្ងាច ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៥នេះ នៅសមរភូមិអូរស្មាច់ ខេត្តឧត្តរមានជ័យ កងកម្លាំងកម្ពុជា បានស្រោច BM21 ដើម្បីប្រឆាំងការឈ្លានពានរបស់ទាហានថៃ៕
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 13-12-2025, 05:49 PM, ចំនួនអ្នកអានៈ 49ដង
ព្រំដែន៖នៅវេលាម៉ោងប្រមាណជិត៥ល្ងាច ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៥ សមរភូមិទិសព្រះវិហារ រួមមាន អានសេះ ភ្នំខ្មោច ទល់មុខប្រាសាទព្រះវិហារ វាលឥន្ទ្រីយ៍ ទាហានថៃ បន្តបាញ់ផ្លោងចូលដីកម្ពុជា តែកម្លាំងយើងបានឆ្លើយតបទៅវិញ ជាពិសេសនៅអានសេះ និងភ្នំខ្មោច ដោយបាញ់ស្រោច BM21 សមរភូមិទិសឧត្តរមានជ័យ រួមមាន ប្រាសាទតា
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 13-12-2025, 03:31 PM, ចំនួនអ្នកអានៈ 56ដង
រាជធានីភ្នំពេញ៖ត្រង់ចំណុចនេះ ទេសរដ្ឋមន្ត្រី កែវ រ៉េមី បានថ្លែងថា ពាក្យសម្តីរបស់អានុទីន គឺបានឆ្លុះបញ្ចាំងពីការគិតរបស់មេដឹកនាំចាំផ្ទះរូបនេះ និងក្រុមរបស់ពួកគេចង់ឃើញកម្ពុជាធ្លាក់ខ្លួនជាប្រទេសទន់ខ្សោយ និងក្រីក្រ។
ទេសរដ្ឋមន្ត្រី កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា តាមរយៈបណ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 13-12-2025, 03:28 PM, ចំនួនអ្នកអានៈ 32ដង
រាជធានីភ្នំពេញ៖លោក ជា ធីរិទ្ធ អ្នកនាំពាក្យសម្តេចតេជោ បានឱ្យដឹងថា នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៥នេះ បានបន្តផ្តល់យុទ្ធវិធីជាមួយសម្តចធិបតីដល់បណ្តាមេទ័ព ដោយភាពមុតស្រួច និងមិននឿយហត់ ដេីម្បីវាយចោរឈ្លានពាន! សូមជឿជាក់លេីរាជរដ្ឋាភិបាលនិងវីរៈកងទ័ពយេីង៕
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 13-12-2025, 03:20 PM, ចំនួនអ្នកអានៈ 54ដង
រាជធានីភ្នំពេញ៖ប្ក្រសួងការពារជាតិកម្ពុជា បានចាត់ទុក Army Military Force Amarin News កងទ័ពភូមិភាគទី២ និង Army Military Force ជាសារព័ត៌មានគ្មានវិជ្ជាជីវៈ ផ្សព្វផ្សាយព័ត៌មានមិនពិត។
ក្រសួងការពារជាតិកម្ពុជា បានច្រានចោលចំពោះការផ្សព្វផ្សាយរបស់ផេក Army Military Force Amarin News កងទ័ពភូមិភាគទី២ និង Army Military Force គឺជាព័ត៌មានក្លែងក្លាយ បំភ្លៃកាពិត។
ក
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 13-12-2025, 03:14 PM, ចំនួនអ្នកអានៈ 57ដង
តាមឆ្មាំសមុទ្រហ្វីលីពីន ទូកនេសាទហ្វីលីពីនជាច្រើនគ្រឿងដែលកំពុងធ្វើការនេសាទនៅក្បែរតំបន់ថ្មប៉ប្រះទឹក Sabina Shoal បានរងការវាយប្រហារដោយកាណុងបាញ់ទឹក និងសកម្មភាពរាំងខ្ទប់ ពីសំណាក់នាវាឆ្មាំសមុទ្រចិនកាលពីថ្ងៃសុក្រម្សិលមិញ។ បន្ថែមពីលើនេះ ទូកតូចមួយគ្រឿងរបស់នាវាឆ្មាំសមុទ្រចិនក៏បានកាត់ផ្ដាច់យុថ្កា
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 13-12-2025, 03:11 PM, ចំនួនអ្នកអានៈ 33ដង
រាជធានីភ្នំពេញ៖ក្រសួងការពារជាតិកម្ពុជា នៅរសៀលថ្ងៃទី១៣ ខែធ្នូនេះ បានចេញរបាយការណ៍សង្ខេបពីស្ថានការណ៍នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ករណីកងកម្លាំងយោធាថៃបន្តការបាញ់ប្រហារ មកលើកងកម្លាំងកម្ពុជានៅយោធភូមិភាគទី៤ គិតចាប់ពីម៉ោង ៦៖៥០នាទីព្រឹក រហូតដល់ម៉ោង ១៣៖០០នាទីរសៀល ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៥៖
*
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 13-12-2025, 03:04 PM, ចំនួនអ្នកអានៈ 31ដង
រាជធានីភ្នំពេញ៖ដោយយកគំរូពីថ្នាលព័ត៌មានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរបស់អូស្ត្រាលី ថ្នាលព័ត៌មានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី កម្ពុជា ផ្តល់ព័ត៌មានពេញលេញអំពីអត្រាពន្ធ នីតិវិធីចុះឈ្មោះ សម្រាប់អ្នកនាំចេញលើកដំបូង លក្ខខណ្ឌតម្រូវនៃផលិតផល និងវិញ្ញាបនប័ត្របញ្ជាក់ប្រភពដើម។ ថ្នាលព័ត៌មាននេះ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 13-12-2025, 12:29 PM, ចំនួនអ្នកអានៈ 55ដង
រាជធានីភ្នំពេញ៖ក្រសួងការពារជាតិ សង្ខេបស្ថានការណ៍នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ អំពីករណីកងកម្លាំងយោធាថៃបន្តការបាញ់ប្រហារ មកលើកងកម្លាំងកម្ពុជានៅយោធភូមិភាគទី៥ នាថៃ្ងទី១៣ ខែធ្នូ ឆ្នាំ២០២៥ គិតចាប់ពីម៉ោង ១៩:០០ នាទីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៥ រហូតដល់ម៉ោង ៨:០០នាទីព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៥។
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 13-12-2025, 12:22 PM, ចំនួនអ្នកអានៈ 34ដង
លោក ត្រាំ បានទទួលស្វាគមន៍អតីតកីឡាករនៅការិយាល័យ Oval Office និងបានចុះហត្ថលេខាលើសេចក្ដីព្រាងច្បាប់មួយ ដើម្បីផ្ដល់មេដាយសភាជាកិត្តិយសដល់ក្រុមផងដែរ ស្ថិតក្នុងការជួបជុំនោះ ឃើញថា កីឡាករទាំងអស់សុទ្ធតែពាក់មួកខូវប៊យពណ៌ស ខណៈដែលអតីតក្រុមនេះធ្លាប់បានពាក់មួកទាំងនោះ នៅក្នុងពិធីបើកកីឡាអូឡាំពិករដូវរងាឆ្
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 13-12-2025, 12:03 PM, ចំនួនអ្នកអានៈ 62ដង
ការសម្រេចបង្កកដោយគ្មានពេលកំណត់ គឺដើម្បីជៀសវាងហានិភ័យដែលប្រទេសហុងគ្រី និងស្លូវ៉ាគី អាចបដិសេធមិនបន្តការបង្កកនៅពេលបោះឆ្នោតរៀងរាល់ ៦ខែម្តង។ ជំហាននេះក៏នឹងជួយបញ្ចុះបញ្ចូលប្រទេសបែលហ្ស៊ិក ឱ្យគាំទ្រផែនការផ្តល់កម្ចីរហូតដល់ ១៦៥ពាន់លានអឺរ៉ូដល់អ៊ុយក្រែនសម្រាប់តម្រូវការយោធា និងថវិកានៅឆ្នាំ២០
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 13-12-2025, 11:47 AM, ចំនួនអ្នកអានៈ 50ដង
រាជធានីភ្នំពេញ៖ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបង្ហោះសារលើបណ្តាញសង្គមថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោក អនុទីន ចាន់វីរគុល នាយករដ្ឋមន្ត្រីចាំផ្ទះរបស់ថៃ បានព្រមព្រៀងបញ្ចប់ការបាញ់គ្នា និងវិលទៅរកការអនុវត្តសេចក្តីថ្លែងការណ៍រួមស្តីពីសន្តិភាពរវាងកម្ពុជា-
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 13-12-2025, 11:33 AM, ចំនួនអ្នកអានៈ 61ដង
ការបង្កកទ្រព្យសម្បត្តិនេះ ត្រូវបានអនុវត្តដោយមន្រ្តីអនុវត្តច្បាប់បារាំង (bailiff) តាមសំណើរបស់អ្នកគ្រប់គ្រងផ្នែកអាជីវកម្មរបស់ Google Russia ដែលបានដាក់ពាក្យក្ស័យធននៅឆ្នាំ២០២២។ ទ្រព្យសម្បត្តិដែលត្រូវបានបង្កក រួមមានភាគហ៊ុនរបស់ Google International នៅក្នុងអង្គភាពរបស់ Google នៅប្រទេសបារាំង។ តុលាការរុស្ស៊ីបានសម្រេចថា Google Ru
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 13-12-2025, 11:30 AM, ចំនួនអ្នកអានៈ 50ដង
នៅក្នុងសុន្ទរកថាមួយចេញផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA នៅថ្ងៃសៅរ៍ ទី១៣ ខែធ្នូ លោក គីម ជុងអ៊ុនបានកោតសរសើរក្រុមមន្ត្រី និងទាហានកូរ៉េខាងជើង មកពីកងពលវិស្វកម្មលេខ៥២៨ នៃកងទ័ពប្រជាជនកូរ៉េ ដែលបានបំពេញភារកិច្ចដ៏អង់អាចក្លាហាន ក្នុងការអនុវត្តតាមបញ្ជារបស់គណបក្សពលករកូរ៉េ អំឡុងការដា
 ព័ត៌មានលម្អិត
|
|
|