សេចក្តីថ្លែងការណ៍របស់ប្រធានាធិបតីចិន ស៉ី ជីនពីង ក្នុងកិច្ចចាប់ផ្តើមដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋ នៅកម្ពុជា
ចុះថ្ងៃទី: 17-04-2025, 07:27 PM, ចំនួនអ្នកអានៈ 217ដង
រាជធានីភ្នំពេញ:នៅវេលាម៉ោង១១៖១៥នាទី ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥ ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានអញ្ជើញមកដល់ប្រទេសកម្ពុជា ដោយសុវត្ថិភាព ដើម្បីបំពេញទស្សនកិច្ចផ្លូវរដ្ឋរយៈពេល២ថ្ងៃ១៧-១៨ ខែមេសា ឆ្នាំ២០២៥។ ក្នុងឱកាសអញ្ជើញមកដល់នេះ លោកប្រធានាធិបតីចិន បានចេញសេចក្តីថ្លែងការណ៍មួយ ដែលមានខ្លឹមសារទាំងស្រុង ដូចខាងក្រោម៖ តបតាមព្រះរាជអញ្ជើញរបស់ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ខ្ញុំមានក្តីសោមនស្សរីករាយជាខ្លាំង ក្នុងការមកបំពេញទស្សនកិច្ចផ្លូវរដ្ឋជាថ្មីម្តងទៀត នៅព្រះរាជាណាចក្រកម្ពុជា។ ការមកដល់របស់ខ្ញុំ គឺស្របពេលដែលកម្ពុជាបានប្រារព្ធពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ។ ដូច្នេះហើយ តាងនាមឱ្យរដ្ឋាភិបាលនិងប្រជាជនចិន ខ្ញុំសូមជូនពរជ័យឆ្នាំថ្មីដល់រដ្ឋាភិបាលនិងប្រជាជនកម្ពុជា ដែលប្រៀបដូចជាបងប្អូន។ កម្ពុជាមានអរិយធម៌គួរឱ្យគោរពយូរអង្វែង​មកហើយ។ ប្រជាជនកម្ពុជា ដែលប្រកបដោយភាពប៉ិនប្រសប់ និងឧស្សាហ៍ព្យាយាម បានកសាងអរិយធម៌ដ៏រុងរឿងអស្ចារ្យនេះ ហើយបានបង្កើតការចូលរួមចំណែកដ៏សំខាន់ ក្នុងវឌ្ឍនភាពរបស់មនុស្សជាតិ។ ប៉ុន្មានឆ្នាំចុងក្រោយនេះ តាមរយៈការអនុវត្តយ៉ាងក្លៀវក្លានូវយុទ្ធសាស្រ្តបញ្ចកោណ កម្ពុជាបានមើលឃើញកំណើនសេដ្ឋកិច្ចដ៏ឆាប់រហ័ស និងភាពប្រសើរឡើងជាលំដាប់នៃជីវភាពរស់នៅ។ ខ្ញុំមានភាពជឿជាក់ថា ជាមួយការប្រទានពរជ័យពីព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី និងក្រោមកិច្ចខិតខំប្រឹងប្រែងដឹកនាំ របស់​រាជរដ្ឋាភិបាលដែលមានសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ជាប្រមុខ ប្រជាជនកម្ពុជា នឹងសម្រេចបានសមិទ្ធផលកាន់តែល្អអស្ចារ្យថែមទៀត នៅក្នុងដំណើរអភិវឌ្ឍន៍ជាតិ។ ទំនាក់ទំនងរវាងចិននិងកម្ពុជា ត្រូវបានកសាងនិងបីបាច់ថែរក្សាយ៉ាងយកចិត្តទុកដាក់បំផុត ដោយថ្នាក់ដឹកនាំរបស់ប្រទេសទាំងពីរ ពីមួយជំនាន់ទៅមួយជំនាន់ ហើយគ្មានការប្រែប្រួលឡើយ ទោះត្រូវប្រឈមមុខ ជាមួយបរិយាកាសអន្តរជាតិប្រែប្រួលបែបណាក៏ដោយ និងបានបន្តឋិតថេររឹងមាំជាប់ជានិច្ច។ ចិននិងកម្ពុជាបានដើរតួនាទីនាំមុខ ក្នុងការកសាងសហគមន៍រួមវាសនា នៅក្នុងកម្រិតទ្វេភាគី ព្រមទាំងក្នុងការអនុវត្តកិច្ចសហប្រតិបត្តិការ ខ្សែក្រវាត់និងផ្លូវ។ ប្រទេសយើងទាំងពីរ បានគាំទ្រគ្នាទៅវិញទៅមក ក្នុងការរក្សាស្ថិរភាពជាតិ ក៏ដូចជាការលើកកម្ពស់ ការអភិវឌ្ឍនិងវិបុលភាព ហើយធ្វើការយ៉ាងជិតស្និទ្ធ ដើម្បីសមភាពនិងយុត្តមធ៌ នៅក្នុងកិច្ចការអន្តរជាតិ។ ពួកយើងបានបម្រើជាគំរូដ៏ប្រសើរបំផុតមួយ ក្នុងការកសាងទំនាក់ទំនងប្រភេទថ្មី និងក្នុងការចូលរួមចំណែកកសាងសហគមន៍រួមវាសនា សម្រាប់មនុស្សជាតិ។ កម្ពុជាគឺជាអាទិភាពមួយ នៅក្នុងយុទ្ធសាស្រ្តការទូតជិតខាងរបស់ប្រទេសចិន។ ចិននឹងបន្តផ្តល់ការគាំទ្រដោយឥតងាករេចំពោះកម្ពុជា ក្នុងការប្រកាន់ខ្ជាប់សិទ្ធិស្វ័យភាពយុទ្ធសាស្រ្ត និងការដើរលើគន្លងផ្លូវអភិវឌ្ឍន៍ ដែលសមស្របជាមួយស្ថានភាពជាតិរបស់កម្ពុជា។ ខ្ញុំទន្ទឹងរង់ចាំការចូលថ្វាយបង្គំគាល់ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ រួមទាំងជំនួបជាមួយសម្តេចតេជោ ហ៊ុន សែន និងសម្តេចធិបតីនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ដើម្បីរឹតបន្តឹងចំណងមិត្តភាពរបស់យើង ហើយកំណត់ទិសដៅសម្រាប់ការអភិវឌ្ឍនាពេលអនាគត។ យើងនឹងបន្តពូនជ្រំកិច្ចសហប្រតិបត្តិការត្បូងពេជ្រឆកោណ​ ហើយសហការគ្នាដើម្បីធ្វើឱ្យ ភាពជឿទុកចិត្តផ្នែកនយោបាយ កាន់តែខ្ពស់មួយកម្រិតទៀត និងជំរុញកិច្ចសហប្រតិបត្តិការផ្តល់ប្រយោជន៍ដល់គ្នាទៅវិញទៅមក ដែលមានគុណភាពខ្ពស់ ព្រមទាំងធានានូវសន្តិខុសកាន់តែរឹងមាំ។ មិនតែប៉ុណ្ណោះ អនុវត្តកម្មវិធីផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន ឱ្យកាន់តែញឹកញាប់ និង​ពង្រឹងការសម្របសម្រួលយុទ្ធសាស្រ្ត ដែលមានស្តង់ដាខ្ពស់ ហើយនាំមកនូវអត្ថប្រយោជន៍បន្ថែមដល់ប្រជាជនយើង និងចូលរួម​ចំណែកផ្តល់ថាមពលវិជ្ជមានបន្ថែមទៀត ដល់សុខសន្តិភាពនិងស្ថិរភាពក្នុងតំបន់ ក៏ដូចជាសកលលោកទាំងមូល៕
ព័ត៌មានទាក់ទង
ចុះថ្ងៃទី: 21-05-2025, 12:25 PM, ចំនួនអ្នកអានៈ​ 23ដង
ព្រះសីហនុ៖ ឯកឧត្តមបណ្ឌិត ម៉ក់ ជីតូ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មការបង្ការ ទប់ស្កាត់ និងបង្ក្រាបគ្រឿងញៀន តាមបណ្តាខេត្តជាប់ព្រំដែន និងតាមច្រកទ្វារព្រំដែន បានដឹកកិច្ចប្រជុំផ្សព្វផ្សាយផែនការស្តីពីយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី១០ និងការពង្រឹងវិធានការ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 21-05-2025, 12:20 PM, ចំនួនអ្នកអានៈ​ 30ដង
​ រាជធានីភ្នំពេញ៖ នៅថ្ងៃទី២១ ខែឧសភាឆ្នាំ២០២៥នេះ​ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការរកឃើញអ្នកឆ្លងកូវីដ១៩ចំនួន ៨នាក់ ខណៈជាអ្នកជាសះស្បើយ៣នាក់។ សូមជម្រាបថា គិតត្រឹមការប្រកាសរបស់ក្រសួងសុខាភិបាល ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩៖ សរុបចំនួន១
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 21-05-2025, 12:18 PM, ចំនួនអ្នកអានៈ​ 29ដង
​ រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាល បាននឹងកំពុងវិនិយោគលើ «មូលធនមនុស្ស» ដែលជាកម្លាំងចលករសម្រាប់ បង្កើតតម្លៃសេដ្ឋកិច្ច និងអភិវឌ្ឍសង្គម ជាមួយនឹងជំនាញបច្ចេកទេស បទពិសោធ និងសុខភាព។ ក្នុងឱ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 21-05-2025, 12:09 PM, ចំនួនអ្នកអានៈ​ 30ដង
​​ បើតាមការចេញផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥ នាយកប្រតិបត្តិរបស់ Nvidia លោក Jensen Huang បានរិះគន់នូវ​ការ​គ្រប់គ្រងការនាំចេញរបស់សហរដ្ឋអាមេរិកទៅប្រទេសចិន ដែលទាក់ទងនឹងឈីប AI អាចថា «បរាជ័យ»។ លោកថា វាបានបណ្តាលឲ្យក្រុមហ៊ុនបាត់បង់ចំណែកទីផ្សារយ៉ាងខ្លាំង និងបាត់បង់ចំណូលពីទីផ្សារចិន។
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 19-05-2025, 07:28 PM, ចំនួនអ្នកអានៈ​ 79ដង
រាជធានីភ្នំពេញ: នាយកមន្ទីរពេទ្យជាតិ តេជោសន្ដិភាព បានថ្លែងថា «បន្ទាប់ពីទទួលបានអនុសាសន៍ពីលោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល យើងបានរៀបចំគ្រែជាង ៣០០គ្រែ ត្រូវនឹង២អគារ និងបានដាក់នូវឧបរណ៍សម្ភារៈរួចជាស្រេចផងដែរ»។ លោកវេជ្ជបណ្ឌិត សួន សាមិត្ដ នាយកមន្ទីរពេទ្យជាតិ តេជោសន្ដិភាព បា
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 19-05-2025, 07:12 PM, ចំនួនអ្នកអានៈ​ 92ដង
រាជធានីភ្នំពេញ: ការបញ្ជាក់បែបនេះរបស់លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានធ្វើឡើងនៅក្នុងឱកាសដែលឯកឧត្តម បានអញ្ជើញជាអធិបតីភាពបើកវគ្គបណ្តុះបណ្តាលជំនាញបច្ចេកទេសកម្រិតមូលដ្ឋានលើកទី១ ជូនដល់មន្ត្រីរាជការនៃក្រសួងព័ត៌មាន នៅរសៀលថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៥នេះ។ លោក នេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 19-05-2025, 06:21 PM, ចំនួនអ្នកអានៈ​ 72ដង
លោក Wang បាននិយាយថា ចិនសង្ឃឹមថា ដាណឺម៉ាកនឹងបន្តគាំទ្រគោលជំហរត្រឹមត្រូវស្របច្បាប់របស់ចិន ជុំវិញបញ្ហានានា ដែលពាក់ព័ន្ធជាមួយអធិបតេយ្យនិងបូរណភាពទឹកដីរបស់ចិន។ ការលើកឡើងបែបនេះ គឺបន្ទាប់ពីនៅសប្តាហ៍មុន អតីតមេដឹកនាំតៃវ៉ាន់ លោកស្រី Tsai Ing-wen បានបំពេញទស្សនកិច្ចទៅកាន់ទីក្រុងកូប៉ិនហាក ដែលនាំឱ្យមានការរ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 18-05-2025, 12:49 PM, ចំនួនអ្នកអានៈ​ 78ដង
លោក ត្រាំ បានសរសេរនៅលើបណ្តាញ Truth Social ថា លោកនឹងនិយាយទូរសព្ទជាមួយលោក ពូទីន ដើម្បីជជែកអំពីរឿងបញ្ចប់សង្រ្គាម នៅម៉ោង២រសៀលថ្ងៃចន្ទ ម៉ោង GMT។ ហើយបន្ទាប់មកទៀត លោកនឹងនិយាយជាមួយ លោក ហ្សេលេនស្គី និងជាមួយមេដឹកនាំនៃបណ្តាប្រទេសជាសមាជិករបស់អង្គការ NATO។ លោក ត្រាំ សង្ឃឹមថា វានឹងជាថ្ងៃមួយប្រកបដោយលទ្ធផល ព្រមទាំង
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 18-05-2025, 12:46 PM, ចំនួនអ្នកអានៈ​ 59ដង
លោក Carney បានធានាប្រាប់លោក ហ្សេលេនស្គី យ៉ាងដូច្នេះថា «ប្រជាជនកាណាដា នឹងឈរយ៉ាងរឹងមាំនៅជាមួយអ៊ុយក្រែន ហើយបន្តផ្តល់ការគាំទ្រឥតងាករេ។ ពួកយើងសង្កត់ធ្ងន់ថា សន្តិភាពមិនអាចកើតមានឡើងបានឡើយ ដោយគ្មានការគាំទ្រក៏ដូចជា​ការចូលរួមពេញលេញរបស់អ៊ុយក្រែន ហើយអ្នកមានការគាំទ្រពេញទំហឹងពីពួកយើង»។ កាលពីថ្ងៃសៅរ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 18-05-2025, 12:43 PM, ចំនួនអ្នកអានៈ​ 55ដង
អ្នកនាំពាក្យប៉ូលិសញូវយ៉ក បាននិយាយថា ទូកខាងលើដែលជាប្រភេទទូកក្តោង បានជួបហេតុការណ៍នោះ កាលពីវេលាម៉ោង៨៖២៦នាទីយប់។ ក្នុងចំណោមនុស្សយ៉ាងហោច ២០នាក់ ដែលបានរងរបួសក្នុងឧប្បត្តិហេតុ មាន៣នាក់ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។ រីឯកងទ័ពជើងទឹកម៉ិកស៉ិក បាននិយាយក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួនថា អំឡុងការធ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 18-05-2025, 10:01 AM, ចំនួនអ្នកអានៈ​ 69ដង
រាជធានីភ្នំពេញ: ពិធីនេះប្រគល់ និងទទួលនេះ បានធ្វើឡើងនៅរសៀលថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៥ នាមន្ទីរពេទ្យហ្លួងម៉ែ។លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញជាអធិបតី ក្នុងពិធីប្រគល់អំណោយ ជាថវិកា និងបរិក្ខារមន្ទីរពិសោធន៍ របស់មន្ទីរពេទ្យ អ៉ីនធ័រឃែរ ជូនដល់មន្ទីរពេទ្យហ្លួងម៉ែ ។ មុនប្រារព្ធពិធី
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 18-05-2025, 09:51 AM, ចំនួនអ្នកអានៈ​ 73ដង
រាជធានីភ្នំពេញ: លោកស្រីបានជំរុញបងប្អូនដែលជាក្រុមងាយរងគ្រោះខាងលើនេះ នាំគ្នាទៅចាក់វ៉ាក់សាំងកូវីដ-១៩​ ភីហ្វាយហ្សឺ​ (Pfizer) ដែលមាននៅតាមបណ្តារាជធានី-ខេត្តទាំង២៥ (នៅតាមមណ្ឌលសុខភាព​ ឬមន្ទីរពេទ្យរដ្ឋ)​ ចាប់ពីពេលនេះតទៅ​។ តាមរយៈបណ្តាញទំនាក់ទំនងសង្គមផ្លូវការរបស់ខ្លួន លោកស្រី ឱ​ វណ្ណឌីន រដ្ឋលេខាធិកា
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 18-05-2025, 09:45 AM, ចំនួនអ្នកអានៈ​ 84ដង
ការប្រកួតដែលត្រូវបានធ្វើឡើងនៅទីក្រុង London ប្រទេសអង់គ្លេសដែលមានអ្នកទស្សនាផ្ទាល់ជាង ៨ម៉ឺននាក់ កីឡាករ Eberechi Eze គឺជាវីរៈបុរសរបស់ក្រុមឥន្រ្ទីនៅពេលធ្វើបានគ្រាប់វាយបក (counter-attack) ពីការបញ្ជូនរបស់មិត្តរួមក្រុម Daniel Munoz នៅនាទីទី១៦។ Crystal Palace បានគ្រងតំណែងជើងឯកពានធំ FA Cuspan 2024-25 ជាលើកដំបូងក្នុងប្រវត្តិសាស្រ្តក្លិប នៅក្
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 18-05-2025, 09:36 AM, ចំនួនអ្នកអានៈ​ 75ដង
នៅក្នុងសេចក្តីថ្លែងការណ៍នោះ លោក ពូទីន គូសបញ្ជាក់ថា «ខ្ញុំជឿជាក់ថា កិច្ចប្រជុំនេះនឹងរួមចំណែកដល់ការពង្រឹងបន្ថែមទៀតនៃកិច្ចសហប្រតិបត្តិការពហុភាគី ដែលមានផលប្រយោជន៍ទៅវិញទៅមក ហើយនឹងជួយស្វែងមធ្យោបាយដើម្បីធានាដល់សន្តិភាព សន្តិសុខ និងស្ថិរភាពនៅមជ្ឈិមបូព៌ា និងអាហ្វ្រិកខាងជើង»។ ទីភ្នាក់ងារសា
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 17-05-2025, 07:22 PM, ចំនួនអ្នកអានៈ​ 82ដង
រាជធានីភ្នំពេញ: នៅថ្ងៃសៅរ៍ ទី១៧ ខែឧសភា ឆ្នាំ២០២៥នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់ឱ្យលោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា ចុះសួរសុខទុក្ខ និងចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំជាមួយក្រុមគ្រួសារសពចំនួន ៥រូប ដែលបានទទួលមរណភា
 ព័ត៌មានលម្អិត
« មុន  1   ក្រោយ»
ចំនួនអ្នកទស្សនា
ថ្ងៃនេះ : 1519 នាក់
ម្សិលមិញ : 6801 នាក់
សរុបទាំងអស់ : 8553355 នាក់