ឯកឧត្តម កើត ឆែ និងលោកជំទាវ បរិច្ចាគថវិកា ៥ពាន់ដុល្លារ ក្នុងឱកាសខួបទី១៦២ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៥
ចុះថ្ងៃទី: 09-04-2025, 11:24 AM, ចំនួនអ្នកអានៈ 85ដង
រាជធានីភ្នំពេញ:ឯកឧត្តម កើត ឆែ អភិបាលរង រាជធានីភ្នំពេញ និងលោកជំទាវ យុត សុវណ្ណរីដា បានបរិច្ចាគថវិកាចំនួន ៥ពាន់ដុល្លារ ជូនកាកបាទក្រហមកម្ពុជា ក្នុងឱកាសខួបទី១៦២ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៥ និងខួបលើកទី៧០ឆ្នាំ នៃកាកបាទក្រហមកម្ពុជា ក្រោមមូលបទ «រួមគ្នាស្ម័គ្រចិត្ត ដើម្បីសហគមន៍មានសុខភាពល្អ និងមានភាពធន់នឹងអាកាសធាតុ»។ ឯកឧត្តម កើត ឆែ និងលោកជំទាវ កន្លងមកតែងតែចូលរួមឧបត្ថម្ភថវិកាជារៀងរាល់ឆ្នាំ ដល់កាកបាទក្រហមកម្ពុជាសម្រាប់ទិវា ៨ឧសភា។ កន្លងមកនេះក៏តែងតែបានចូលរួមឧបត្ថម្ភថវិកា ជួយដល់យុទ្ធនាការផ្សេងៗរបស់ប្រមុខរាជរដ្ឋាភិបាល ព្រមទាំងបានចូលរួមជួយឧបត្ថម្ភដល់កម្មវិធីសប្បុរសជាច្រើនទៀត។ ការចូលរួមឧបត្ថម្ភគាំទ្រជាថវិកា និងសម្ភារៈ តាមរយៈកាកបាទក្រហមកម្ពុជា គឺពិតជាមានគុណតម្លៃណាស់ ក្នុងការលើកកម្ពស់ស្មារតីវប្បធម៌នៃការចែករំលែក ដែលជាការផ្សារភ្ជាប់រវាងសប្បុរសជនជាមួយអ្នកទទួលផល។ គូររម្លឹកថាកាកបាទក្រហមកម្ពុជា ដែលមាន សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ជាព្រះប្រធានកិត្តិយស និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន នៅក្នុងឆ្នាំ២០២៤កន្លងទៅ បានជួយប្រជាពលរដ្ឋងាយគ្រោះដោយផ្ទាល់ និងតាមខ្នងផ្ទះ រួមទាំងប្រយោលជាង ២លាននាក់។ ដូច្នេះសម្រាប់សប្បុរសជនគ្រប់មជ្ឈដ្ឋាន ដែលមានសទ្ធាជ្រះថ្លាចូលរួមបរិច្ចាគថវិកា ជូនកាកបាទក្រហមក្រហមកម្ពុជា ក្នុងឱកាសខួបលើកទី១៦២ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៥ ដើម្បីឱ្យសមាគមជាតិមួយនេះ មានមូលនិធិសម្រាប់បន្តបេសកកម្មមនុស្សធម៌ ជួយប្រជាពលរដ្ឋងាយរងគ្រោះបំផុតគ្រប់រូបភាព រួមទាំងគ្រោះមហន្តរាយបង្កឡើងដោយមនុស្ស និងធម្មជាតិ, សប្បុរសជន អាចបរិច្ចាគជូនកាកបាទក្រហមកម្ពុជា តាមរយៈក្រុមប្រចាំការទទួលបដិសណ្ឋារកិច្ច និងរៀបចំកម្មវិធីប្រគល់-ទទួលថវិកា សម្ភារៈ រៀងរាល់ម៉ោងធ្វើការ នៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា ឬធ្វើការបរិច្ចាគតាមរយៈគណនីធនាគាររបស់កាកបាទក្រហមកម្ពុជា ដូចខាងក្រោម៖ ធនាគារពាណិជ្ជកម្មក្រៅប្រទេសនៃកម្ពុជា (FTB)៖ * អ្នកទទួលផល : កាកបាទក្រហមកម្ពុជា * គណនីឈ្មោះ : CRC Internal Funds Raised * គណនីប្រាក់រៀល : 100004348127 * គណនីប្រាក់ដុល្លារអាម៉េរិក : 300001709996 ធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA)៖ * អ្នកទទួលផល : កាកបាទក្រហមកម្ពុជា * គណនីឈ្មោះ : CAMBODIAN RED CROSS * គណនីប្រាក់រៀល : 777 766 168 * គណនីប្រាក់ដុល្លារអាម៉េរិក : 777 788 168 រាល់ព័ត៌មានបន្ថែម សូមមេត្តាទំនាក់ទំនង៖ * លោកជំទាវ ពុំ ចន្ទីនី លេខទូរស័ព្ទ : 012 921 105 * លោកជំទាវ ម៉ែន នារីសោភ័គ លេខទូរស័ព្ទ : 012 810 854 * ឯកឧត្តម ឌួង អេលីត លេខទូរស័ព្ទ : 017 248 888
ព័ត៌មានទាក់ទង
ចុះថ្ងៃទី: 17-04-2025, 07:27 PM, ចំនួនអ្នកអានៈ​ 42ដង
រាជធានីភ្នំពេញ:នៅវេលាម៉ោង១១៖១៥នាទី ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥ ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានអញ្ជើញមកដល់ប្រទេសកម្ពុជា ដោយសុវត្ថិភាព ដើម្បីបំពេញទស្សនកិច្ចផ្លូវរដ្ឋរយៈពេល២ថ្ងៃ១៧-១៨ ខែមេសា ឆ្នាំ២០២៥។ ក្នុងឱកាសអញ្ជើញមកដល់នេះ លោកប្រធានាធិបតីចិន បានចេញសេចក្តីថ្លែងការណ៍មួយ ដែលមានខ្លឹមសារទ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 17-04-2025, 07:12 PM, ចំនួនអ្នកអានៈ​ 44ដង
របបសឹកមីយ៉ាន់ម៉ា ត្រូវក្រុមការពារសិទ្ធិមនុស្សអះអាងថា បានចាប់ខ្លួនបាតុករនិងសកម្មជនរាប់ពាន់នាក់ ចាប់តាំងពីរដ្ឋប្រហារឆ្នាំ២០២១ ដែលបានធ្វើឱ្យប្រទេសទាំងមូល ធ្លាក់ទៅក្នុងវិបត្តិនិងសង្រ្គាមស៉ីវិល។ បើតាមសេចក្តីថ្លែងការណ៍របស់រដ្ឋាភិបាលយោធា អ្នកទោសសរុប៤៨៩៣នាក់ នឹងត្រូវដោះលែងឱ្យមានសេរីភាព
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 17-04-2025, 07:07 PM, ចំនួនអ្នកអានៈ​ 49ដង
រដ្ឋាភិបាលទីក្រុងហែលស៉ិនគី បាននិយាយថា ការសម្រេចចិត្តដូចខាងលើ គឺដោយសារហានិភ័យនៅតែមាន អំពីការបន្តឡើងវិញ និងការរីកធំថែមទៀត នៃបញ្ហាអន្តោប្រវេសន៍ ដែលត្រូវបានប្រើប្រាស់ជាឧបករណ៍ ដូចដែលបានមើលឃើញ កាលពីពេលកន្លងមក ប៉ុន្តែខ្លួននឹងបន្តវាយតម្លៃស្ថានការណ៍ជាប្រចាំ ហើយអាចលុបចោលឬកែសម្រួលការសម្រេចច
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 17-04-2025, 06:58 PM, ចំនួនអ្នកអានៈ​ 45ដង
ហាណូយ-វៀតណាម៖ លោកនាយករដ្ឋមន្ដ្រី បានគូសរំលេចអំពីទំនាក់ទំនងដ៏ល្អជាប្រពៃណីនៃប្រទេសទាំងពីរ និងបានសង្កត់ធ្ងន់ថា នៅក្នុងបរិបទស្ថានភាពសកល ដែលកំពុងមានភាពមិនប្រាកដប្រជាដូច្នេះ កិច្ចសហការទ្វេរភាគីរបស់ប្រទេសទាំងពីរ គឺពិតជាមានសារៈសំខាន់បំផុត។ ជាមួយគ្នានេះ លោកនាយករដ្ឋមន្ដ្រីវៀតណាម ក៏បានបង្ហា
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 17-04-2025, 06:47 PM, ចំនួនអ្នកអានៈ​ 49ដង
រាជធានីភ្នំពេញ: ខែកុម្ភៈ ឆ្នាំ ២០២៣ លោក Xi Jinspaning ប្រធានរដ្ឋចិនបានជួបពិភាក្សាការងារជាមួយសម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជានៅទីក្រុងប៉េកាំង ។ នេះជាការសន្យារវាងមិត្តចាស់ ។ ក្នុងជំនួបលើកនេះ លោក Xi Jinspaning ប្រធានរដ្ឋចិនបានរំឭកជាពិសេសអំពីដំណើរទស្សនកិច្ចរបស់សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជានៅប
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 17-04-2025, 05:59 PM, ចំនួនអ្នកអានៈ​ 47ដង
នេះជាការរៀបចំការប្រកួតដណ្តើមពានរង្វាន់បាល់ទាត់ជើងឯកយុវជនតំបន់អាស៊ាន អាយុក្រោម ២៣ឆ្នាំ ផ្លូវការលើកទី៥ ខណៈធ្លាប់លុបចោលព្រឹត្តិការណ៍នេះ ១លើកកាលឆ្នាំ២០១១ ដែលពេលនោះ ឥណ្ឌូនេស៊ី ក៏ទទួលបានសិទ្ធិរៀបចំផងដែរ គ្រាដែលកម្មវិធីនេះ ក្រុមវៀតណាម យកបានជើងឯក ២លើក, ថៃ និងឥណ្ឌូនេស៊ី បានម្នាក់ ១លើកដូចគ្នា ។
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 17-04-2025, 10:11 AM, ចំនួនអ្នកអានៈ​ 51ដង
រាជធានីភ្នំពេញ:បន្ទាប់ពីពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ សប្ដស័ក ព.ស ២៥៦៨ បានបញ្ចប់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានផ្ញើសារថ្លែងអំណរគុណដល់ក្រសួង-ស្ថាប័ន អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ កងយោធពលខេមរភូមិន្ទ កងនគរបាលជាតិ កងរាជអាវុធហត្ថ ប្រជាការពារ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 17-04-2025, 10:02 AM, ចំនួនអ្នកអានៈ​ 49ដង
New York Times ធ្វើសេចក្ដីរាយការណ៍ខាងលើកាលពីថ្ងៃពុធ ទី១៦ ខែមេសា ដោយផ្អែកលើប្រភពដែលខ្លួនទទួលបានពីក្រុមមន្ត្រីអាមេរិកក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ។ តាមកាសែតអាមេរិកនេះ ដដែល អ៉ីស្រាអែលមានផែនការវាយប្រហារលើទីតាំងនុយក្លេអ៊ែររបស់អ៉ីរ៉ង់នៅខែឧសភាក្រោយនេះ ក្នុងគោលបំណងទប់ស្កាត់ភាពរីកចម្រើននៃសមត្ថភាពរប
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 17-04-2025, 09:52 AM, ចំនួនអ្នកអានៈ​ 45ដង
ក្រសួងការបរទេសអាមេរិកបានឲ្យដឹងថា លោក Rubio និងលោក Witkoff គ្រោងនឹងជួបសមភាគីអឺរ៉ុបនៅទីក្រុងប៉ារីស នៅថ្ងៃពុធ និងព្រហស្បតិ៍ ដើម្បីពិភាក្សាអំពីសង្គ្រាមអ៊ុយក្រែន។ ប្រភពការទូតបារាំងបានបញ្ជាក់ថា អ្នកការទូតកំពូលរបស់សហរដ្ឋអាមេរិកនឹងជួបសមភាគីបារាំងលោក លោក Jean-Noel Barrot នៅថ្ងៃព្រហស្បតិ៍ ដើម្បីពិភាក្សាបញ្ហាអ៊
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 17-04-2025, 09:48 AM, ចំនួនអ្នកអានៈ​ 49ដង
សមាជិកសភាអ៊ុយក្រែន លោក Yaroslav Zheleznyak បានគូសបញ្ជាក់ឲ្យដឹងថា សមាជិកសភាចំនួន ៣៥៧ រូប បានគាំទ្រការពន្យារច្បាប់អាជ្ញាសឹក ខណៈ ៣៤៦រូប បានគាំទ្រការបន្តការកេណ្ឌទ័ព ដែលលើសពីសំឡេងអប្បបរមា ២២៦ ដែលត្រូវការសម្រាប់ការអនុម័ត។ ទីភ្នាក់ងារព័ត៌មាន Interfax-Ukraine បានរាយការណ៍ថា ការពន្យារពេលថ្មីនេះ នឹងត្រូវអនុវត្តចាប់ពីថ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 17-04-2025, 09:39 AM, ចំនួនអ្នកអានៈ​ 46ដង
ការអត្ថាធិប្បាយរបស់លោក Araqchi ធ្វើឡើងដើម្បីឆ្លើយតបទៅនឹងសម្តីរបស់អ្នកចរចាកំពូលអាមេរិក លោក Steve Witkoff ដែលបាននិយាយកាលពីថ្ងៃអង្គារថា ទីក្រុងតេអេរ៉ង់ត្រូវតែ «បញ្ឈប់ និងរុះរើ» ការចម្រាញ់សារធាតុនុយក្លេអ៊ែររបស់ខ្លួន ដើម្បីឈានដល់កិច្ចព្រមព្រៀង។ លោក Araqchi បានហៅសេចក្តីថ្លែងការណ៍នេះថា «ផ្ទុយពីស្មារតីចរចាមុ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 15-04-2025, 11:57 AM, ចំនួនអ្នកអានៈ​ 80ដង
ដោយផ្អែកលើប្រភពដែលខ្លួនទទួលបាន Al Qahera បានឱ្យដឹងទៀតថានៅពេលនេះ ក្រុមអ្នកសម្របសម្រួលកិច្ចចរចាកំពុងរង់ចាំចម្លើយពីហាម៉ាស។ ក្រោយសេចក្ដីរាយការណ៍នេះដែរ ហាម៉ាសនៅក្នុងសេចក្ដីថ្លែងការណ៍មួយ បាននិយាយថាខ្លួនកំពុងសិក្សាពីសំណើខាងលើ ហើយថានឹងផ្ដល់ចម្លើយទៅវិញឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។ ក្រុមហាម៉ាស
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 15-04-2025, 11:53 AM, ចំនួនអ្នកអានៈ​ 101ដង
លោក ត្រាំ ធ្វើការកត់សម្គាល់បែបនេះប្រាប់ក្រុមអ្នកសារព័ត៌មាន និងបន្ទាប់ពីបេសកកជនពិសេសអាមេរិក លោក Steve Witkoff បានជួបជាមួយមន្ត្រីជាន់ខ្ពស់អ៉ីរ៉ង់នៅក្នុងប្រទេសអូម៉ង់ កាលពីថ្ងៃសៅរ៍សប្ដាហ៍មុន។ លោក ត្រាំ បានគូសបញ្ជាក់ថា «ខ្ញុំគិតថាពួកគេ (អ៉ីរ៉ង់) កំពុងពន្យារពេលជាមួយពួកយើង។ អ៉ីរ៉ង់ត្រូវតែបោះបង់ចោលក្
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 15-04-2025, 11:45 AM, ចំនួនអ្នកអានៈ​ 75ដង
រាជធានីភ្នំពេញ:សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា នៅព្រឹកថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៥នេះ តាមរយៈបណ្តាញទំនាក់ទំនងសង្គមផ្លូវការ សម្តេចបានបង្ហាញនូវព្រឹត្តិការណ៍ចងចាំបំផុតនៅក្នុងខែមេសា កាលពីជាង៥០មុន សម្រាប់ជីវិតរបស់សម្តេច។ ព្រឹត្តិការណ៍ចងចាំ ត្រូវបានសម្តេចរំលេច ក្នុងសំណេរអមដោយរូប
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 14-04-2025, 11:10 AM, ចំនួនអ្នកអានៈ​ 77ដង
រាជធានីភ្នំពេញ:សម្តេចបញ្ជាក់ថា ទោះជាម៉ោងយប់ជ្រៅបន្តិច ប៉ុន្តែក៏នៅមានប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ និងអន្តរជាតិដើរលេងកំសាន្តយ៉ាងច្រើនកុះករ និងមានការប្រគំតន្ត្រីកំសាន្តផង នៅទីក្រុងសៀមរាប។សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅយប់ថ្ងៃអាទិត្យ ទី១៣ ខែមេសា ឆ្នាំ២០២៥ បានឆ្លៀតចុ
 ព័ត៌មានលម្អិត
« មុន  1   ក្រោយ»
ចំនួនអ្នកទស្សនា
ថ្ងៃនេះ : 1038 នាក់
ម្សិលមិញ : 5427 នាក់
សរុបទាំងអស់ : 8274999 នាក់