សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ស្ពានអាកាសមរតកតេជោ តម្លៃជិត៣៧លានដុល្លារ
ចុះថ្ងៃទី: 07-04-2025, 01:12 PM, ចំនួនអ្នកអានៈ 48ដង
រាជធានីភ្នំពេញ: ពិធីសម្ពោធសមិទ្ធផលថ្មីរាជធានីភ្នំពេញ ដែលជាមរតករបស់សម្តេចតេជោ ហ៊ុន សែន ត្រូវបានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។សុខសន្តិភាពដែលរកបានដោយសម្តេចតេជោ ហ៊ុន សែន និងបន្ត​ថែទាំយ៉ាងរឹងមាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បាននាំមកនូវមនុញ្ញផល និងសមិទ្ធផលជាឧត្តមប្រយោជន៍សម្រាប់ជាតិ និងប្រជាជន​កម្ពុជាជាហូរហែ។ នៅព្រឹកថ្ងៃចន្ទ ១០កើត ខែចេត្រ ឆ្នាំរោង ឆស័ក ពុទ្ធសក​រាជ​២៥៦៨ ត្រូវនឹងថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៥នេះ សមិទ្ធផលថ្មីមួយទៀត​ហើយលើដីរាជធានីភ្នំពេញ ត្រូវបានរៀបចំសម្ពោធដាក់ឱ្យប្រើប្រាស់ គឺស្ពានអាកាស «មរតកតេជោ» ដែលជាស្ពានអាកាសទី៨​ ក្នុង​រាជធានីភ្នំពេញ។ ខាងក្រោមជាខ្លឹមសារសំខាន់ៗរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ស្ពានអាកាសមរតកតេជោ តម្លៃជិត៣៧លានដុល្លារ៖ * សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបង្ហាញក្តីរីករាយបានអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ស្ពានអាកាសមរតកតេជោ។ * សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា អ្វីដែលធ្វើឱ្យមានមោទនភាពចំពោះសម្ពានអាកាសមរតកតេជោ គឺត្រូវបានសាងសង់ដោយកូនខ្មែរសុទ្ធសាធ។ * សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សមត្ថភាពដែលមានចេរភាព គឺគ្មានអ្វីប្រសើរជាងការផ្ទេរសមត្ថភាពជំនាញពីអ្នកជំនាញបរទេស ឬការសិក្សារៀនសូត្រពីក្រៅប្រទេសរបស់កូនខ្មែរ ហើយកូនខ្មែរប្រើសមត្ថភាពក្នុងកិច្ចកសាងសមិទ្ធផលនានារបស់ជាតិ។ * សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការអភិវឌ្ឍដោយប្រើកម្លាំងសមត្ថភាពរបស់កូនខ្មែរ គឺជាការអភិវឌ្ឍដែលធានាបាននូវចេរភាព។ * សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការអួតគ្នារឿងតុបតែងលំអខេត្ត ដើម្បីអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ជាការអួតដែលល្អប្រសើរ។ * សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សម្តេចមិនហាមពលរដ្ឋមិនឱ្យយកកូននោះឡើយ ហើយអ្វីដែលបារម្ភនោះ គឺខ្លាចអ្នករាជធានីភ្នំពេញលែងយកកូន។ * សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ក្រោយពីព្រលានយន្តហោះថ្មីធ្វើរួចរាល់ នឹងមានតំបន់ពាណិជ្ជកម្ម ឧស្សាហកម្មកើតឡើងថែមទៀត ដែលនឹងធ្វើឱ្យមានកំណើនប្រជាពលរដ្ឋក្នុងខេត្តកណ្តាល។ * សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការដឹកនាំមិនអាចហាមពលរដ្ឋមិនឱ្យទិញរថយន្ត ទិញម៉ូតូសម្រាប់ធ្វើដំណើរនោះទេ អ្វីដែលអាចធ្វើបាន គឺប្រឹងសង់ផ្លូវ ពង្រីកផ្លូវ ដើម្បីសម្រួលការធ្វើដំណើររបស់ប្រជាពលរដ្ឋ។ * សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បង្ហាញក្តីសង្ឃឹមថា ទៅថ្ងៃក្រោយរាជធានីភ្នំពេញ នឹងផ្លូវក្រោមទឹក។ * សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សម្តេចមានមោទនភាពក្នុងរយៈពេលមុន និងក្រោយបោះឆ្នោត សម្តេចបានអញ្ជើញសម្ពោធ និងបើកការដ្ឋានសាងសង់សមិទ្ធផលចំនួន៥លើកហើយរួមមាន បើកការដ្ឋានសង់ផ្លូវ៥០ម៉ែត្រ ភ្ជាប់ផ្លូវ៦០ម៉ែត្រ ទៅដង្កោ, សាងសង់ស្ពានចាក់អង្រែក្រោម ទៅព្រែកប្រា, បើកការដ្ឋានស្ពានអាកាសភ្លោះ, សម្ពោធអាងប្រព្រឹត្តកម្មទឹកកខ្វក់ និងសម្ពោធស្ពានអាកាសមរតកតេជោ។ * សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា គ្មានការដឹកនាំណាដែលគ្មានបញ្ហានោះទេ តែរាជរដ្ឋាភិបាលបានប្រឹងប្រែងក្នុងការដោះស្រាយបញ្ហាដែលកើតមាន។ * សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា នៅសិង្ហបុរី ដើម្បីទិញរថយន្តជិះបាន ត្រូវទិញអាជ្ញាបណ្ណជាមុនសិន។ សម្រាប់កម្ពុជា មិនមានផែនការកំណត់បែបនេះឡើយ មានតែសប្បាយនៅពេលពលរដ្ឋមានលទ្ធភាពទិញរថយន្តជិះ។ * សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងណែនាំឱ្យក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សហការជាមួយក្រសួងសាធារណការ និងដឹកជញ្ជូន និងរដ្ឋបាលរាជធានីភ្នំពេញ គិតគូរពីការរៀបចំផ្លូវ ដើម្បីសម្រួលរំហូរចរាចរណ៍ក្នុងរាជធានីភ្នំពេញ។ * សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការធ្វើឱ្យបណ្តាញដឹកជញ្ជូនសាធារណៈក្នុងរាជធានីភ្នំពេញ អាចជោគជ័យទៅបាន គឺត្រូវរៀបចំការគ្របដណ្តប់ និងពង្រាយបណ្តាញធ្វើដំណើរឱ្យបានច្រើន។ * សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សម្តេចមានភាពសប្បាយរីករាយ នៅពេលរាជធានី ខេត្តរៀបចំសួនសាធារណៈកាន់តែច្រើន ដើម្បីការលំហែរបស់ប្រជាពលរដ្ឋ។ * សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សម្តេចណែនាំឱ្យរៀបចំដី៧០ហិកតា នៅទំនប់កប់ស្រូវ ធ្វើជាសួនសាធារណៈ។ * សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សម្តេចមិនខ្លាចនឹងអួតឡើយ ចំពោះសមិទ្ធផលកសាងដោយកូនខ្មែរ សមិទ្ធផលបម្រើប្រយោជន៍ប្រជាពលរដ្ឋ។ * សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណដល់រដ្ឋបាលរាជធានីភ្នំពេញ ក្នុងការរៀបចំរថយន្តដឹកជញ្ជូនប្រជាពលរដ្ឋទៅលេងស្រុកកំណើត ជួយកាត់បន្ថយការចំណាយរបស់ពួកគាត់។ * សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សមិទ្ធផលស្ពានអាកាសមរតកតេជោ ដែលមានទីតាំងស្ថិតនៅចំណុចប្រសព្វ រវាងមហាវិថីសម្តេចតេជោ ហ៊ុន សែន, មហាវិថីកងយោធពលខេមរភូមិន្ទ និងមហាវិថីព្រះមុនីវង្ស ក្នុងមូលដ្ឋានខណ្ឌមានជ័យ និងខណ្ឌចំការមន នៃរាជធានីភ្នំពេញ, មិនត្រឹមតែជាការដោះស្រាយ បញ្ហាការកកស្ទះចរាចរណ៍ក្នុងតំបន់នេះប៉ុណ្ណោះទេ, ប៉ុន្តែ ថែមទាំងជាការតភ្ជាប់វិស័យដឹកជញ្ជូន និង ប្រព័ន្ធឡូជីស្ទីកភាគខាងត្បូងរាជធានីភ្នំពេញ។ * ផ្តើមចេញពីហេតុការណ៍គ្រោះរញ្ជួយដីកើតឡើងនៅប្រទេសមួយចំនួន នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែ​នាំ​ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់, គណៈកម្មាធិការជាតិ​គ្រប់គ្រងគ្រោះមហន្តរាយ, រដ្ឋបាលរាជធានី-ខេត្ត និង ក្រសួងស្ថាប័ន ជំនាញពាក់ព័ន្ធត្រូវបង្កើនកិច្ចសហការ និង ពង្រឹងការអនុវត្តការងារ​បច្ចេក​ទេសក្នុងការ កសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្ត, ទាំងក្នុងវិស័យរដ្ឋ និង ក្នុងវិស័យឯកជន ដើម្បីកាត់បន្ថយ បានជាអតិបរមានូវហានិភ័យ ដែល​អាច​កើតមានឡើង ដោយសារគ្រោះធម្មជាតិ ឬបម្រែបម្រួលអាកាសធាតុ ដូចបណ្តាប្រទេសក្នុងតំបន់។ * សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំរដ្ឋបាលរាជធានីភ្នំពេញ ត្រូវបន្តយកចិត្តទុកដាក់អនុវត្តគោលនយោបាយ «ភូមិ ឃុំ សង្កាត់មាន​សុវត្ថិ​ភាព ដើម្បីពង្រឹងការងារសន្តិសុខ និងសណ្ដាប់ធ្នាប់សាធារណៈ (បង្ក្រាបចោរឆក់ ចោរលួច ចោរប្លន់ និងក្មេងទំនើង, ទាំងតាមសាលារៀន និង ក្នុងសហគមន៍) ធានាការពារសុវត្ថិភាពជូនប្រជាពលរដ្ឋ និងភ្ញៀវ​ទេស​ចរណ៍ជាតិ-អន្តរជាតិ ឱ្យបានល្អប្រសើរ ពោលគឺត្រូវបន្តចាត់វិធានការដូច​ភ្លៀ​ងរលឹមជាប់ជាប្រចាំ, ជាពិសេសការបង្ក្រាបករណីក្មេងទំនើងត្រូវបន្ត​អនុវត្តដោយម៉ឺងម៉ាត់ មិនត្រូវបន្ធូរដៃឡើយ។ * សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងកោតសរសើរ និងសម្តែងក្តី​ពេញចិត្តចំពោះយុវជន និងនិស្សិត ដែលបានចងក្រងគ្នាជាក្រុមជួយដល់​សំអាត​សំរាមតាមប្រឡាយទឹក ទន្លេ និងទីសាធារណៈនានា។ * សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវដល់ប្រជាពលរដ្ឋរួមគ្នាប្រយ័ត្នឱ្យបានខ្ពស់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ជាពិសេសត្រូវបិទអគ្គិសនីមុនចេញពីផ្ទះ។ សម្តេចមហាបវរធិបតី បានអំពាវនាវដល់នគរបាលអគ្គិភ័យរាជធានី ខេត្ត ត្រៀមលក្ខណៈសម្បត្តិប្រតិបត្តិការក្នុងករណីមានគ្រោះអគ្គិភ័យ។ * សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវដល់ប្រជាពលរដ្ឋដែលមានអាយុ១៨ឆ្នាំ ឱ្យទៅចុះឈ្មោះបោះឆ្នោត និងពិនិត្យបញ្ជីឈ្មោះបោះឆ្នោត ដែលរៀបចំដោយ គ.ជ.ប។ * សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវដល់ប្រជាពលរដ្ឋឱ្យអនុវត្តន៍សិទ្ធិតាមលទ្ធិប្រជាធិបតេយ្យក្នុងការជ្រើសរើសមេដឹកនាំ ដើម្បីរក្សាបានសុខសន្តិភាព និងស្ថេរភាព។ * សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សម្តេចមិនបន្ទោសលោក សម រង្ស៊ី និងលោកស្រី មូរ សុខហួរ ចំពោះការរិះគន់សម្តេចរឿងដោះស្រាយបញ្ហាពន្ធជាមួយអាមេរិកនោះទេ ព្រោះពួកគាត់មិនធ្លាប់បានកាន់ការងារជានាយករដ្ឋមន្ត្រីសូម្បីមួយថ្ងៃ។ * សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា លោក សម រង្ស៊ី ជាអ្នកនយោបាយមានចរិតអន់ជាងអ្នកនយោបាយប្រឆាំងនៅកម្ពុជា ហើយគ្មានគុណធម៌វាយប្រហារមកលើគ្រួសារសម្តេច សូម្បីកំពុងកាន់ទុក្ខឪពុកធំទទួលមរណភាព។ * សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ៩៧ភាគរយ មិនមែនជាអត្រាពន្ធដែលកម្ពុជាយកលើទំនិញអាមេរិក នាំចូលកម្ពុជានោះទេ។ ៩៧ភាគរយ ជាឱនភាពជញ្ជីងពាណិជ្ជកម្មរវាងកម្ពុជា និងអាមេរិក។ * សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា អនុលោមតាមច្បាប់របស់អង្គការពាណិជ្ជកម្ម កម្ពុជា យកពន្ធលើទំនិញពីគ្រប់ប្រទេសទាំងអស់មិនឱ្យលើសពី៣៥ភាគរយនោះឡើយ ពោលជាមធ្យមគឺប្រមាណ ២៩ភាគរយ។ * សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ទំនិញដែលកម្ពុជានាំចូលទៅអាមេរិកបច្ចុប្បន្នបង់ពន្ធប្រមាណ ១១ភាគរយ។ * សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កម្ពុជា បានចាត់ឧបនាយករដ្ឋមន្ត្រីមួយរូប និងរដ្ឋមន្ត្រីមួយរូប ត្រៀមចរចាជាមួយអាមេរិក រឿងដំឡើងពន្ធលើទំនិញរបស់កម្ពុជា។ * សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ក្រុមប្រឆាំងរបស់ខ្មែរដែលរស់នៅក្រៅប្រទេស ចម្លែកពីអ្នកប្រឆាំងនៅប្រទេសដទៃ។ អ្នកប្រឆាំងនៅប្រទេសដទៃ គេតែងរួមគ្នាដោះស្រាយបញ្ហារបស់ជាតិពេលមានបញ្ហា ចម្លែកអ្នកប្រឆាំងរបស់ខ្មែររស់នៅក្រៅប្រទេស វាយប្រហាររាជរដ្ឋាភិបាលជានិច្ច រាល់ពេលមានបញ្ហា។ * សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ក្រុមអ្នកនយោបាយប្រឆាំងក្រៅប្រទេស តែងកេងចំណេញពីបញ្ហារបស់ជាតិ និងប្រជាពលរដ្ឋ។ * សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា តាមរយៈការប្រតិកម្ម​ទៅ​នឹងការដំឡើងពន្ធលើទំនិញរបស់កម្ពុជា ពីសំណាក់សហរដ្ឋអាមេរិក អាចបង្ហាញច្បាស់នូវចេតនាដោះស្រាយការបញ្ហារវាងរាជរដ្ឋាភិបាល និងក្រុមប្រឆាំងនៅក្រៅប្រទេសដឹកនាំដោយលោក សម រង្ស៊ី ពោលក្រុម​លោក សម រង្ស៊ី ចេះតែលើកបញ្ហាបន្ទោសបង្អាប់ ប៉ុន្តែមិនជួយដោះស្រាយ។ * សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា នៅខែក្រោយសម្តេចនឹងអញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសជប៉ុន។ * សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត លើកឡើងថា មិនបាច់ប្រើវិធីសាស្ត្រ​ជេរតបទៅក្រុមប្រឆាំងនោះទេ នាំឱ្យបង្ហាញពីឱនភាពសីលធម៌ក្នុងសង្គមកម្ពុជា។ * សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត លើកឡើងថា សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ នាំគ្នាបង្ហាញពីភាពវិជ្ជមានដែលកម្ពុជាផ្សព្វផ្សាយទៅកាន់ពិភពលោក ដើម្បីទាក់ទងភ្ញៀវទេសចរណ៍មកលេងកម្ពុជាយើង។
ព័ត៌មានទាក់ទង
ចុះថ្ងៃទី: 07-04-2025, 05:51 PM, ចំនួនអ្នកអានៈ​ 43ដង
ខេត្តតាកែវ៖ លោក កែវ គុជសី នាយករដ្ឋបាលសាលាខេត្តតាកែវ បានថ្លែងថា មន្រ្តីរាជការដែលប្រកាស់តែងតាំងរួមមាន៖ លោក ភុំ ផល ជានាយកទីចាត់ការរដ្ឋបាល, លោក ឆេង ចន្ថា នាយកទីចាត់ការផែនការ និងវិនិយោគ, លោក យស ចំណាន ប្រធានអង្គភាពលទ្ធកម្ម និងមន្រ្តីនាយករងទីចាត់ការ អនុប្រធានអង្គភាព ប្រធាន អនុប្រធាន ការរិយាល័យនិង
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 07-04-2025, 05:33 PM, ចំនួនអ្នកអានៈ​ 40ដង
នាយករដ្ឋមន្ត្រី លោក Christospanher Luxon គូសបញ្ជាក់ថា «ការផ្តោតរបស់ខ្ញុំគឺសារៈសំខាន់នៃសេដ្ឋកិច្ចរបស់ប្រទេស។ តែទោះជាយ៉ាងណា វាមិនអាចមានភាពចម្រុងចម្រើនបានទេ បើគ្មានសន្តិសុខ ហើយការការពារជាតិគឺជាធាតុផ្សំដ៏សំខាន់»។ ប្រទេសនូវែលសេឡង់ បានប្រកាសថានឹងជំរុញការចំណាយលើវិស័យការពារជាតិក្នុងចំនួន ៥ពាន់លានដុល
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 07-04-2025, 05:27 PM, ចំនួនអ្នកអានៈ​ 37ដង
រាជធានីភ្នំពេញ:នៅព្រឹកថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៥លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងលោក គៀន សាន ប្រធានសមាគមសមាគមទីភ្នាក់ងារប្រព័ន្ធផ្សព្វផ្សាយពាណិជ្ជកម្មកម្ពុជាបានចុះអនុស្សរណៈនៃការយោគយល់ (MoU) ស្តីអំពីការចូលរួមអនុវត្តវិធានការគ្រប់គ្រងការផ្សព្វផ្សាយពាណិជ្ជកម្មនៅកម្ពុជាឱ្យមានសណ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 07-04-2025, 05:03 PM, ចំនួនអ្នកអានៈ​ 43ដង
នាយកដ្ឋានឧតុនិយមបានឲ្យដឹងថា ខេត្តទាំង ៧នោះរួមមាន Chaiyaspanhum, Loei, Lospan Buri, Nakhon, Ratchasima, Phetchabun, Phitsanulok និង Saraburi។ នាយកដ្ឋានក៏បានណែនាំដល់ប្រជាជននៅផ្នែកខាងលើនៃប្រទេស បន្ថែមលើអ្នកនៅក្នុងខេត្តទាំង ៧ ចៀសវាងធ្វើដំណើរចេញទៅក្រៅពេលកំពុងមានភ្លៀង។ នៅឯទីក្រុងបាងកក មានសេចក្តីរាយការណ៍ អំពីភ្លៀងធ្លាក់ក្នុងសង្កាត់ចំនួន ១២ នាថ្
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 07-04-2025, 01:12 PM, ចំនួនអ្នកអានៈ​ 48ដង
រាជធានីភ្នំពេញ: ពិធីសម្ពោធសមិទ្ធផលថ្មីរាជធានីភ្នំពេញ ដែលជាមរតករបស់សម្តេចតេជោ ហ៊ុន សែន ត្រូវបានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។សុខសន្តិភាពដែលរកបានដោយសម្តេចតេជោ ហ៊ុន សែន និងបន្ត​ថែទាំយ៉ាងរឹងមាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 07-04-2025, 01:00 PM, ចំនួនអ្នកអានៈ​ 52ដង
ប្លុក ២៧ប្រទេស បានប្រឈមមុខនឹងពន្ធ នាំចូល ២៥ភាគរយលើដែកថែប អាលុយមីញ៉ូម និងរថយន្ត ក៏ដូចជាពន្ធគយឆ្លេីយតប ២០ភាគរយសម្រាប់មុខទំនិញស្ទើរគ្រប់ប្រភេទផ្សេងទៀត ដែលត្រូវចូលជាធរមាននៅថ្ងៃពុធនេះ។ បណ្តាប្រទេសសហភាពអឺរ៉ុប (EU) នឹងស្វែងរកការរួបរួមគ្នាប្រឆាំងពន្ធគយរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 07-04-2025, 12:57 PM, ចំនួនអ្នកអានៈ​ 43ដង
Fulham បានយកឈ្នះក្រុមកំពូលតារាងលីគ ហង្សក្រហម Liverspanool ៣-២ នៅនារាត្រីថ្ងៃអាទិត្យ ធ្វើឱ្យពួកគេរកបាន ៤៨ពិន្ទុឡើងទៅឈរលេខរៀងទី៨ ជាបណ្តោះអាសន្ន ចាញ់ប្រៀប Manchester City តែ ៤ពិន្ទុប៉ុណ្ណោះ ដែលត្រូវលេង ៧ប្រកួត មុនពេលបិទរដូវកាលឆ្នាំ២០២៤-២៥។ ក្រុមបាល់ទាត់ Fulham បានកំពុងខិតជិតពីការទទួលបានកៅអីលេងពានអឺរ៉ុបជាលើកដំបូងរ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 07-04-2025, 12:55 PM, ចំនួនអ្នកអានៈ​ 46ដង
តាមក្រុមហ៊ូទី ការវាយប្រហាររបស់សហរដ្ឋអាមេរិកលើរដ្ឋធានីសាណា បានត្រូវចំផ្ទះមួយខ្នង និងបានបណ្ដាលឱ្យមនុស្ស២០នាក់ផ្សេងទៀតបានរងរបួស ក្នុងនោះរួមមានស្ត្រី ៤នាក់ និងកុមារម្នាក់។ ដោយឡែក ប្រព័ន្ធផ្សព្វផ្សាយគ្រប់គ្រងដោយក្រុមហ៊ូទី បានឱ្យដឹងថាយន្ដហោះចម្បាំងអាមេរិក ក៏បានបើកការវាយប្រហារតាមផ្លូវអា
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 07-04-2025, 12:29 PM, ចំនួនអ្នកអានៈ​ 35ដង
Reuters ដោយផ្អែកលើសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មានកូរ៉េខាងត្បូង Yonhaspan នៅថ្ងៃចន្ទ ទី៧ ខែមេសា បានឱ្យដឹងទៀតថាខណៈការសម្រេចចិត្តខាងលើមិនតម្រូវដោយច្បាប់ ក៏ពិតមែន តែគណៈរដ្ឋមន្ត្រីកូរ៉េខាងត្បូងនឹងធ្វើការសម្រេចចិត្តនៅឯកិច្ចប្រជុំមួយនៅថ្ងៃអង្គារសប្ដាហ៍នេះ ពីព្រោះចាំចាច់ត្រូវកំណត់យកថ្ងៃបោ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 07-04-2025, 12:15 PM, ចំនួនអ្នកអានៈ​ 34ដង
យោធាអ៉ីស្រាអែល កាលពីថ្ងៃអាទិត្យ បានបង្គាប់ឱ្យប្រជាជនប៉ាឡេស្ទីន ជម្លៀសខ្លួនចេញពីតំបន់ជាច្រើនស្ថិតនៅក្បែរទីក្រុង Deir al-Balah នៃភាគកណ្ដាលតំបន់ហ្កាហ្សា ក្រោយមានគ្រាប់រ៉ុក្កែត ១០គ្រាប់ ត្រូវបាន បាញ់ចេញពីហ្កាហ្សាតម្រង់ទៅរកទីក្រុងមួយចំនួនរបស់អ៉ីស្រាអែល។ តាមយោធាអ៉ីស្រាអែល គ្រាប់រ៉ុក្កែត ៥គ្រាប់ត
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 07-04-2025, 12:10 PM, ចំនួនអ្នកអានៈ​ 26ដង
ស្របពេលភាគហ៊ុននៅអាមេរិកបានដាំក្បាលចុះ និងខាតបង់អស់ជិត ៦ពាន់ពាន់លានដុល្លាររួចហេីយ​ ថ្លែងទៅកាន់អ្នកសារព័ត៌មាននៅលើយន្តហោះ Air Force One លោក ត្រាំ និយាយថាលោកមិនបារម្ភពីការខាតបង់នេះទេ។ លោកគូសបញ្ជាក់ថា «ខ្ញុំមិនចង់ឱ្យមានអ្វីខាតបង់ទេ ប៉ុន្តែពេលខ្លះយេីងត្រូវការថ្នាំដើម្បីព្យាបាលអ្វីមួយ»។ ប្រធានាធ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 06-04-2025, 03:03 PM, ចំនួនអ្នកអានៈ​ 56ដង
លោក ហ្សេលេនស្គី បានសរសេរសារនៅលើបណ្តាញសង្គម X ថា ស្ថានទូតមួយចំនួននៅទីក្រុងកៀវ បានថ្កោលទោសការវាយប្រហារកាលពីថ្ងៃសុក្រ ហើយបានលើកឡើងឈ្មោះរុស្ស៉ីចំៗ សម្រាប់ការវាយប្រហារនោះ។ លោក ហ្សេលេនស្គី បានកត់សម្គាល់ថា សាររបស់ស្ថានទូតអាមេរិក ជុំវិញការវាយប្រហារខាងលើ គឺមិនមាននិយាយអំពីរុស្ស៉ីឡើយ។ កាលពីថ្
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 06-04-2025, 02:57 PM, ចំនួនអ្នកអានៈ​ 61ដង
ខេត្តកំពត៖ថ្លែងក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ ស ថេត បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខ និងជូនពរពីសំណាក់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងលោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជូនដល់កងកម្លាំងនគរបាលការពារព្រំដែនទឹក និងវរ:ការពារព្រំដែ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 06-04-2025, 02:50 PM, ចំនួនអ្នកអានៈ​ 62ដង
មនុស្សរាប់រយនាក់ ដែលភាគច្រើនជាពលរដ្ឋអាមេរិករស់នៅក្រៅប្រទេស និងគាំទ្រគណបក្សប្រជាធិបតេយ្យ បាននាំគ្នាប្រមូលផ្តុំ នៅតាមទីក្រុងធំៗរបស់អឺរ៉ុប រួមមានដូចជា Frankfurt និង Berlin នៃប្រទេសអាល្លឺម៉ង់, Paris នៃប្រទេសបារាំង, London នៃចក្រភពអង់គ្លេស និង Lisbon នៃប្រទេសព័រទុយហ្កាល់ ក្នុងចំណោមទីក្រុងផ្សេងៗទៀត។ ក្រុមអ្នកតវ៉ា
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 06-04-2025, 12:25 PM, ចំនួនអ្នកអានៈ​ 70ដង
រាជធានីភ្នំពេញ: ពិធីសម្ពោធដាក់ឲ្យដំណើរការនេះ បានធ្វើឡើងក្រោមអធិបតីភាព លោកអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងលោកស្រី កែ សួនសុភី ព្រមទាំងមានការចូលរួមពីថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ អង្គភាពចំណុះក្រសួង និងមន្ដ្រីរាជការជាច្រើនរូបទៀត។ ក្រសួងមហាផ្ទៃ បានសម្ពោធដា
 ព័ត៌មានលម្អិត
« មុន  1   ក្រោយ»
ចំនួនអ្នកទស្សនា
ថ្ងៃនេះ : 540 នាក់
ម្សិលមិញ : 6815 នាក់
សរុបទាំងអស់ : 8223944 នាក់