លោក ហ្សេលេនស្គី រិះគន់ប្រតិកម្មទន់ខ្សោយរបស់ស្ថានទូតអាមេរិក ចំពោះការវាយប្រហារមីស៉ីលរបស់រុស្ស៉ី
ចុះថ្ងៃទី: 06-04-2025, 03:03 PM, ចំនួនអ្នកអានៈ 57ដង
លោក ហ្សេលេនស្គី បានសរសេរសារនៅលើបណ្តាញសង្គម X ថា ស្ថានទូតមួយចំនួននៅទីក្រុងកៀវ បានថ្កោលទោសការវាយប្រហារកាលពីថ្ងៃសុក្រ ហើយបានលើកឡើងឈ្មោះរុស្ស៉ីចំៗ សម្រាប់ការវាយប្រហារនោះ។ លោក ហ្សេលេនស្គី បានកត់សម្គាល់ថា សាររបស់ស្ថានទូតអាមេរិក ជុំវិញការវាយប្រហារខាងលើ គឺមិនមាននិយាយអំពីរុស្ស៉ីឡើយ។ កាលពីថ្ងៃសៅរ៍ ទី៥ ខែមេសា ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានបង្ហាញការខកចិត្តទៅនឹង ប្រតិកម្មរបស់ស្ថានទូតអាមេរិក ចំពោះការវាយប្រហារមីស៉ីលមួយរបស់រុស្ស៉ី ដែលបានសម្លាប់មនុស្ស១៨នាក់់ ក្នុងនោះរួមមាន​កុមារ៩នាក់ នៅឯទីក្រុង Kryvyi Rih ដែលជាស្រុកកំណើតរបស់លោក ហ្សេលេនស្គី ផ្ទាល់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។ លោកប្រធានាធិបតីអ៊ុយក្រែន បាននិយាយដូច្នេះថា «គួរឱ្យសោកស្តាយ ការឆ្លើយតបពីស្ថានទូតអាមេរិក គឺជារឿងខកចិត្តគួរឱ្យភ្ញាក់ផ្អើលមួយ។ អាមេរិកជាប្រទេសរឹងមាំ មានប្រជាជនរឹងមាំ ប៉ុន្តែបែរជាបញ្ចេញប្រតិកម្មទន់ខ្សោយបែបនេះ។ ពួកគេមិនហ៊ានលើកឡើងសូម្បីតែពាក្យ «រុស្ស៉ី» នៅពេលយាយអំពីការវាយប្រហារមីស៉ីល ដែលបានសម្លាប់ក្មេងៗ។ ការមិននិយាយស្តី អំពីការពិតដែលថា រុស្ស៉ីផ្តាច់ជីវិតក្មេងៗដោយប្រើមីស៉ីលបាលិស្ទីគ គឺជារឿងខុសនិងគ្រោះថ្នាក់។ វានឹងលើកទឹកចិត្ត​ឱ្យទីក្រុងមូស្គូបន្តសង្រ្គាម ហើយមិនអើពើចំពោះកិច្ចប្រឹងប្រែងការទូត។ ភាពទន់ខ្សោយ មិនដែលអាចបិទបញ្ចប់សង្រ្គាមបាននោះឡើយ»។ ពាក់ព័ន្ធទៅនឹងការវាយប្រហារមីស៉ីលកាលពីថ្ងៃសុក្ររបស់រុស្ស៉ី ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំអ៊ុយក្រែន​ លោកស្រី Bridget Brink បានសរសេរសារយ៉ាងដូច្នេះថា «ខ្ញុំតក់ស្លុតណាស់ ដែលយប់នេះ មីស៉ីលបាលិស្ទីគមួយគ្រាប់ បានធ្លាក់ចំក្បែរកន្លែងក្មេងលេង និង​ភោជនីយដ្ឋាន នៅទីក្រុង Kryvyi Rih។ មនុស្សជាង៥០នាក់ បានរងរបួស និង១៦នាក់ស្លាប់ ក្នុងនោះមានកុមារ៦នាក់។ នេះហើយជាមូលហេតុ ដែលសង្រ្គាមចាំបាច់ត្រូវតែបញ្ចប់»។ គួរបញ្ជាក់ថា ក្រោមការដឹកនាំរបស់លោក ដូណាល់ ត្រាំ សហរដ្ឋអាមេរិក បាននិងកំពុងងាកទៅស្តារទំនាក់ទំនងជាមួយរុស្ស៉ី ដែលជាការផ្លាស់ប្តូរពីជំនាន់ អតីតប្រធានាធិបតីអាមេរិក លោក ចូ បៃដិន។ ចាប់តាំងពីផ្ទុះជម្លោះពាក្យសម្តីជាមួយលោក ត្រាំ នៅសេតវិមានមក លោក ហ្សេលេនស្គី បានប្រុងប្រយ័ត្ន ក្នុងការរិះគន់សហរដ្ឋអាមេរិក ខណៈទីក្រុងវ៉ាស៉ីនតោនព្យាយាមជួយស្វែងរក ទីបញ្ចប់សម្រាប់សង្រ្គាមរយៈពេលជាង៣ឆ្នាំមកនេះ ជាមួយរុស្ស៉ី៕
ព័ត៌មានទាក់ទង
ចុះថ្ងៃទី: 07-04-2025, 05:51 PM, ចំនួនអ្នកអានៈ​ 43ដង
ខេត្តតាកែវ៖ លោក កែវ គុជសី នាយករដ្ឋបាលសាលាខេត្តតាកែវ បានថ្លែងថា មន្រ្តីរាជការដែលប្រកាស់តែងតាំងរួមមាន៖ លោក ភុំ ផល ជានាយកទីចាត់ការរដ្ឋបាល, លោក ឆេង ចន្ថា នាយកទីចាត់ការផែនការ និងវិនិយោគ, លោក យស ចំណាន ប្រធានអង្គភាពលទ្ធកម្ម និងមន្រ្តីនាយករងទីចាត់ការ អនុប្រធានអង្គភាព ប្រធាន អនុប្រធាន ការរិយាល័យនិង
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 07-04-2025, 05:33 PM, ចំនួនអ្នកអានៈ​ 41ដង
នាយករដ្ឋមន្ត្រី លោក Christospanher Luxon គូសបញ្ជាក់ថា «ការផ្តោតរបស់ខ្ញុំគឺសារៈសំខាន់នៃសេដ្ឋកិច្ចរបស់ប្រទេស។ តែទោះជាយ៉ាងណា វាមិនអាចមានភាពចម្រុងចម្រើនបានទេ បើគ្មានសន្តិសុខ ហើយការការពារជាតិគឺជាធាតុផ្សំដ៏សំខាន់»។ ប្រទេសនូវែលសេឡង់ បានប្រកាសថានឹងជំរុញការចំណាយលើវិស័យការពារជាតិក្នុងចំនួន ៥ពាន់លានដុល
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 07-04-2025, 05:27 PM, ចំនួនអ្នកអានៈ​ 37ដង
រាជធានីភ្នំពេញ:នៅព្រឹកថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៥លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងលោក គៀន សាន ប្រធានសមាគមសមាគមទីភ្នាក់ងារប្រព័ន្ធផ្សព្វផ្សាយពាណិជ្ជកម្មកម្ពុជាបានចុះអនុស្សរណៈនៃការយោគយល់ (MoU) ស្តីអំពីការចូលរួមអនុវត្តវិធានការគ្រប់គ្រងការផ្សព្វផ្សាយពាណិជ្ជកម្មនៅកម្ពុជាឱ្យមានសណ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 07-04-2025, 05:03 PM, ចំនួនអ្នកអានៈ​ 44ដង
នាយកដ្ឋានឧតុនិយមបានឲ្យដឹងថា ខេត្តទាំង ៧នោះរួមមាន Chaiyaspanhum, Loei, Lospan Buri, Nakhon, Ratchasima, Phetchabun, Phitsanulok និង Saraburi។ នាយកដ្ឋានក៏បានណែនាំដល់ប្រជាជននៅផ្នែកខាងលើនៃប្រទេស បន្ថែមលើអ្នកនៅក្នុងខេត្តទាំង ៧ ចៀសវាងធ្វើដំណើរចេញទៅក្រៅពេលកំពុងមានភ្លៀង។ នៅឯទីក្រុងបាងកក មានសេចក្តីរាយការណ៍ អំពីភ្លៀងធ្លាក់ក្នុងសង្កាត់ចំនួន ១២ នាថ្
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 07-04-2025, 01:12 PM, ចំនួនអ្នកអានៈ​ 48ដង
រាជធានីភ្នំពេញ: ពិធីសម្ពោធសមិទ្ធផលថ្មីរាជធានីភ្នំពេញ ដែលជាមរតករបស់សម្តេចតេជោ ហ៊ុន សែន ត្រូវបានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។សុខសន្តិភាពដែលរកបានដោយសម្តេចតេជោ ហ៊ុន សែន និងបន្ត​ថែទាំយ៉ាងរឹងមាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 07-04-2025, 01:00 PM, ចំនួនអ្នកអានៈ​ 52ដង
ប្លុក ២៧ប្រទេស បានប្រឈមមុខនឹងពន្ធ នាំចូល ២៥ភាគរយលើដែកថែប អាលុយមីញ៉ូម និងរថយន្ត ក៏ដូចជាពន្ធគយឆ្លេីយតប ២០ភាគរយសម្រាប់មុខទំនិញស្ទើរគ្រប់ប្រភេទផ្សេងទៀត ដែលត្រូវចូលជាធរមាននៅថ្ងៃពុធនេះ។ បណ្តាប្រទេសសហភាពអឺរ៉ុប (EU) នឹងស្វែងរកការរួបរួមគ្នាប្រឆាំងពន្ធគយរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 07-04-2025, 12:57 PM, ចំនួនអ្នកអានៈ​ 43ដង
Fulham បានយកឈ្នះក្រុមកំពូលតារាងលីគ ហង្សក្រហម Liverspanool ៣-២ នៅនារាត្រីថ្ងៃអាទិត្យ ធ្វើឱ្យពួកគេរកបាន ៤៨ពិន្ទុឡើងទៅឈរលេខរៀងទី៨ ជាបណ្តោះអាសន្ន ចាញ់ប្រៀប Manchester City តែ ៤ពិន្ទុប៉ុណ្ណោះ ដែលត្រូវលេង ៧ប្រកួត មុនពេលបិទរដូវកាលឆ្នាំ២០២៤-២៥។ ក្រុមបាល់ទាត់ Fulham បានកំពុងខិតជិតពីការទទួលបានកៅអីលេងពានអឺរ៉ុបជាលើកដំបូងរ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 07-04-2025, 12:55 PM, ចំនួនអ្នកអានៈ​ 46ដង
តាមក្រុមហ៊ូទី ការវាយប្រហាររបស់សហរដ្ឋអាមេរិកលើរដ្ឋធានីសាណា បានត្រូវចំផ្ទះមួយខ្នង និងបានបណ្ដាលឱ្យមនុស្ស២០នាក់ផ្សេងទៀតបានរងរបួស ក្នុងនោះរួមមានស្ត្រី ៤នាក់ និងកុមារម្នាក់។ ដោយឡែក ប្រព័ន្ធផ្សព្វផ្សាយគ្រប់គ្រងដោយក្រុមហ៊ូទី បានឱ្យដឹងថាយន្ដហោះចម្បាំងអាមេរិក ក៏បានបើកការវាយប្រហារតាមផ្លូវអា
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 07-04-2025, 12:29 PM, ចំនួនអ្នកអានៈ​ 35ដង
Reuters ដោយផ្អែកលើសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មានកូរ៉េខាងត្បូង Yonhaspan នៅថ្ងៃចន្ទ ទី៧ ខែមេសា បានឱ្យដឹងទៀតថាខណៈការសម្រេចចិត្តខាងលើមិនតម្រូវដោយច្បាប់ ក៏ពិតមែន តែគណៈរដ្ឋមន្ត្រីកូរ៉េខាងត្បូងនឹងធ្វើការសម្រេចចិត្តនៅឯកិច្ចប្រជុំមួយនៅថ្ងៃអង្គារសប្ដាហ៍នេះ ពីព្រោះចាំចាច់ត្រូវកំណត់យកថ្ងៃបោ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 07-04-2025, 12:15 PM, ចំនួនអ្នកអានៈ​ 35ដង
យោធាអ៉ីស្រាអែល កាលពីថ្ងៃអាទិត្យ បានបង្គាប់ឱ្យប្រជាជនប៉ាឡេស្ទីន ជម្លៀសខ្លួនចេញពីតំបន់ជាច្រើនស្ថិតនៅក្បែរទីក្រុង Deir al-Balah នៃភាគកណ្ដាលតំបន់ហ្កាហ្សា ក្រោយមានគ្រាប់រ៉ុក្កែត ១០គ្រាប់ ត្រូវបាន បាញ់ចេញពីហ្កាហ្សាតម្រង់ទៅរកទីក្រុងមួយចំនួនរបស់អ៉ីស្រាអែល។ តាមយោធាអ៉ីស្រាអែល គ្រាប់រ៉ុក្កែត ៥គ្រាប់ត
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 07-04-2025, 12:10 PM, ចំនួនអ្នកអានៈ​ 26ដង
ស្របពេលភាគហ៊ុននៅអាមេរិកបានដាំក្បាលចុះ និងខាតបង់អស់ជិត ៦ពាន់ពាន់លានដុល្លាររួចហេីយ​ ថ្លែងទៅកាន់អ្នកសារព័ត៌មាននៅលើយន្តហោះ Air Force One លោក ត្រាំ និយាយថាលោកមិនបារម្ភពីការខាតបង់នេះទេ។ លោកគូសបញ្ជាក់ថា «ខ្ញុំមិនចង់ឱ្យមានអ្វីខាតបង់ទេ ប៉ុន្តែពេលខ្លះយេីងត្រូវការថ្នាំដើម្បីព្យាបាលអ្វីមួយ»។ ប្រធានាធ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 06-04-2025, 03:03 PM, ចំនួនអ្នកអានៈ​ 57ដង
លោក ហ្សេលេនស្គី បានសរសេរសារនៅលើបណ្តាញសង្គម X ថា ស្ថានទូតមួយចំនួននៅទីក្រុងកៀវ បានថ្កោលទោសការវាយប្រហារកាលពីថ្ងៃសុក្រ ហើយបានលើកឡើងឈ្មោះរុស្ស៉ីចំៗ សម្រាប់ការវាយប្រហារនោះ។ លោក ហ្សេលេនស្គី បានកត់សម្គាល់ថា សាររបស់ស្ថានទូតអាមេរិក ជុំវិញការវាយប្រហារខាងលើ គឺមិនមាននិយាយអំពីរុស្ស៉ីឡើយ។ កាលពីថ្
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 06-04-2025, 02:57 PM, ចំនួនអ្នកអានៈ​ 61ដង
ខេត្តកំពត៖ថ្លែងក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ ស ថេត បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខ និងជូនពរពីសំណាក់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងលោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជូនដល់កងកម្លាំងនគរបាលការពារព្រំដែនទឹក និងវរ:ការពារព្រំដែ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 06-04-2025, 02:50 PM, ចំនួនអ្នកអានៈ​ 63ដង
មនុស្សរាប់រយនាក់ ដែលភាគច្រើនជាពលរដ្ឋអាមេរិករស់នៅក្រៅប្រទេស និងគាំទ្រគណបក្សប្រជាធិបតេយ្យ បាននាំគ្នាប្រមូលផ្តុំ នៅតាមទីក្រុងធំៗរបស់អឺរ៉ុប រួមមានដូចជា Frankfurt និង Berlin នៃប្រទេសអាល្លឺម៉ង់, Paris នៃប្រទេសបារាំង, London នៃចក្រភពអង់គ្លេស និង Lisbon នៃប្រទេសព័រទុយហ្កាល់ ក្នុងចំណោមទីក្រុងផ្សេងៗទៀត។ ក្រុមអ្នកតវ៉ា
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 06-04-2025, 12:25 PM, ចំនួនអ្នកអានៈ​ 72ដង
រាជធានីភ្នំពេញ: ពិធីសម្ពោធដាក់ឲ្យដំណើរការនេះ បានធ្វើឡើងក្រោមអធិបតីភាព លោកអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងលោកស្រី កែ សួនសុភី ព្រមទាំងមានការចូលរួមពីថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ អង្គភាពចំណុះក្រសួង និងមន្ដ្រីរាជការជាច្រើនរូបទៀត។ ក្រសួងមហាផ្ទៃ បានសម្ពោធដា
 ព័ត៌មានលម្អិត
« មុន  1   ក្រោយ»
ចំនួនអ្នកទស្សនា
ថ្ងៃនេះ : 565 នាក់
ម្សិលមិញ : 6815 នាក់
សរុបទាំងអស់ : 8223969 នាក់