ពន្ធរបស់លោក ត្រាំ លើដែក និងអាលុយមីញ៉ូមនឹងបង្កើនការចំណាយ ក្រុមហ៊ុនថាមពលអាមេរិក
ចុះថ្ងៃទី: 12-03-2025, 03:50 PM, ចំនួនអ្នកអានៈ 24ដង
ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ថា ក្រុមហ៊ុនផ្តល់សេវាកម្មអណ្តូងប្រេងដូចជាក្រុមហ៊ុន ChampionX និងក្រុមហ៊ុន Patterson-UTI គឺជាឆ្អឹងខ្នងនៃឧស្សាហកម្មប្រេងនិងឧស្ម័ននៅអាមេរិកខាងជើង ដោយផ្គត់ផ្គង់ឧបករណ៍និងសេវាកម្មសំខាន់ៗសម្រាប់ការខួង ផលិត និងថែទាំ។ វិស័យខួងអណ្តូង បំពង់បង្ហូរប្រេង រោងចក្រចម្រាញ់ ម៉ាស៊ីនកំប្រេសស័រ ស៊ីទែនស្តុក និងវេទិកាប្រេងនៅក្នុងឈូងសមុទ្រត្រូវការដែកជាចាំបាច់។ ពន្ធគយដែលគ្រោងនឹងធ្វើឡើងរបស់សហរដ្ឋអាមេរិក លើការនាំចូលដែក និងអាលុយមីញ៉ូមរបស់កាណាដា នឹងបង្កើនការចំណាយសម្រាប់ក្រុមហ៊ុនផ្តល់សេវាកម្ម ក្នុងវិស័យអណ្តូងប្រេងរបស់សហរដ្ឋអាមេរិក ដែលពឹងផ្អែកលើលោហធាតុទាំងនេះសម្រាប់ប្រតិបត្តិការរបស់ពួកគេ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ កាលពីថ្ងៃអង្គារបានដំឡើងពន្ធគយទ្វេដងលើការនាំចូលដែកនិងអាលុយមីញ៉ូមរបស់ប្រទេសកាណាដាដល់ ៥០ភាគរយដែលនឹងចូលជាធរមាននៅថ្ងៃពុធសប្តាហ៍នេះ។ ក្រុមអ្នកជំនាញនៅក្នុងឧស្សាហកម្មថាមពលបានប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រថា ការដំឡើងពន្ធគយណាមួយនឹងបង្កើតឱ្យមានផលប៉ះពាល់ដែលអាចកើតមានឡើងដល់ប្រតិបត្តិការ និងថ្លៃដើមផលិតកម្មរបស់ក្រុមហ៊ុនទាំងនេះ ។ លោក Andy Hendricks នាយកប្រតិបត្តិក្រុមហ៊ុន Patterson-UTI បាននិយាយថា៖ «ប្រហែល ១៤ភាគរយនៃអ្វីដែលយើងទិញពីប្រទេសដែលនឹងរងផលប៉ះពាល់ដោយវិធានការពន្ធគយ»។ លោកបានបន្តថា៖ «ប្រសិនបើអ្នកដកហូតពន្ធគយ វាអាចធ្វើឱ្យថ្លៃដើមរបស់យើងកើនឡើង»។ ក្រុមហ៊ុន ChampionX ក៏បានព្រមានអំពីការកើនឡើងការចំណាយលើឧបករណ៍នានាដោយសារវិធានការពន្ធគយនេះផងដែរ។ ប្រភេទដែកពិសេសមួយប្រភេទពោលគឺដែករមូរក្តៅ (HRC) ត្រូវបានប្រើដើម្បីជាដែកបំពង់ OCTG ដែលដែកប្រភេទនេះស៊ូទ្រាំនឹងសម្ពាធខ្ពស់ សីតុណ្ហភាព និងបរិស្ថានដែលច្រែស។ លោក Nathan Nemeth អ្នកវិភាគមកពីក្រុមហ៊ុន Wood Mackenzie បានប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រថា នៅឆ្នាំ២០២៤ សហរដ្ឋអាមេរិកបាននាំចូលជិត ៤០ភាគរយនៃដែកបំពង់ OCTG របស់ខ្លួន ។ នៅខែមករា ឆ្នាំ២០២៥ ប្រទេសកាណាដានិងម៉ិកស៊ិកមានចំណែក ១៦ភាគរយនៃការនាំចូលដែក OCTG ដែលបង្ហាញថា អ្នកទិញបានទិញដែកប្រភេទនេះស្តុកទុកមុនពេលវិធានការពន្ធគយចូលជាធរមាន។ ទិន្នន័យរបស់ការិយាល័យជំរឿនសហរដ្ឋអាមេរិកបានបង្ហាញថា ការនាំចូលផលិតផលដែករបស់សហរដ្ឋអាមេរិកពីប្រទេសកាណាដានិងម៉ិកស៊ិក បានកើនឡើងក្នុងខែមករាច្រើនជាង ៣២ភាគរយធៀបនឹងខែធ្នូដល់ជិត ១,២លានតោន។ ក្រុមហ៊ុន Rystad Energy ព្យាករថា ពន្ធគយនឹងបង្កើនថ្លៃដែកបំពុង OCTG ចំនួន ១៥ភាគរយធៀបនឹងឆ្នាំមុន។ តម្លៃដែករមូរក្ដៅ HRC របស់សហរដ្ឋអាមេរិកត្រូវបានប៉ាន់ប្រមាណថានឹងកើនឡើងដល់ ៨៩០ដុល្លារក្នុងមួយតោនខ្នាតអាមេរិក (ប្រហែល ៩០៧គីឡូក្រាម) ក្នុងឆ្នាំ២០២៥ ពោលគឺកើនឡើង ១៥ភាគរយធៀបនឹងតម្លៃមធ្យមកាលពីឆ្នាំមុន នេះបើយោងតាមអ្នកវិភាគ Ali Oktay មកពីក្រុមហ៊ុន S&P Global Commodity Insights។ លោក Mark Chapman អ្នកវិភាគមកពីក្រុមហ៊ុន OFS Intelligence ប្រាប់រ៉យទ័រថា៖ «វាប្រហែលជានឹងកាន់តែពិបាកសម្រាប់ក្រុមហ៊ុនផ្តល់សេវាកម្មនៅឆ្នាំ២០២៥ ក្នុងការរក្សាកម្រិតសកម្មភាព និងតម្លៃរបស់ពួកគេ»។ លោក Chapman មើលឃើញថា ការចំណាយកើនឡើងសម្រាប់ក្រុមហ៊ុន Halliburton ក៏ដូចជាក្រុមហ៊ុន NOV និងក្រុមហ៊ុន Tenaris ដែលជាក្រុមហ៊ុនផ្គត់ផ្គង់បំពង់ដែកសំខាន់ៗដល់ឧស្សាហកម្មប្រេង៕
ព័ត៌មានទាក់ទង
ចុះថ្ងៃទី: 12-03-2025, 04:03 PM, ចំនួនអ្នកអានៈ​ 23ដង
ខេត្តតាកែវ៖លោកស្រី ម៉ន រតនា ប្រធានមន្ទីរកិច្ចការនារីខេត្ត បានថ្លែងឲ្យដឹងថា វគ្គបណ្តុះបណ្តាលនេះជាគម្រោងរបស់ក្រសួងកិច្ចការនារី ដែលបានគិតគូរនិងយកចិត្តទុកដាក់ដល់បងប្អូនប្រជាពលរដ្ឋ ជាពិសេសគឺបងប្អូនជាស្ត្រី និងក្មេងស្រីក្រីក្រ ដែលជាចំណែកមួយដ៏សំខាន់ ក្នុងការចូលរួមអភិរក្សជំនាញ និងមុខរបរដ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 12-03-2025, 03:59 PM, ចំនួនអ្នកអានៈ​ 26ដង
គណៈកម្មការអឺរ៉ុប បាននិយាយថា ខ្លួននឹងបញ្ចប់វិញនូវការផ្អាកបច្ចុប្បន្ន នៃចំណាត់ការដំឡើងពន្ធលើផលិតផលអាមេរិកនៅថ្ងៃទី១ ខែមេសា ហើយក៏នឹងបញ្ចេញកញ្ចប់ថ្មីនៃវិធានការឆ្លើយតប លើទំនិញអាមេរិក នៅពាក់កណ្តាលខែមេសា ផងដែរ។ ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បាននិយាយថា ចំណាត់ការនេះ គឺត្រូវគ្នាជាមួយវ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 12-03-2025, 03:55 PM, ចំនួនអ្នកអានៈ​ 27ដង
កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន យន្តហោះចម្បាំងកូរ៉េខាងត្បូង២គ្រឿង បានច្រឡំទម្លាក់គ្រាប់បែក៨គ្រាប់ ទៅលើភូមិមួយកន្លែង ដែលស្ថិតក្បែរព្រំប្រទល់ជាមួយកូរ៉េខាងជើង ហើយបានបណ្តាលឱ្យជនស៉ីវិល២៩នាក់រងរបួស។ យោងតាមយោធាកូរ៉េខាងត្បូង ឧបទ្ទវហេតុនោះ ទំនងជាបង្កឡើងដោយសារ កំហុសរបស់អាកាសយានិក។ នៅថ្ងៃពុធ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 12-03-2025, 03:50 PM, ចំនួនអ្នកអានៈ​ 24ដង
ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ថា ក្រុមហ៊ុនផ្តល់សេវាកម្មអណ្តូងប្រេងដូចជាក្រុមហ៊ុន ChamspanionX និងក្រុមហ៊ុន Patterson-UTI គឺជាឆ្អឹងខ្នងនៃឧស្សាហកម្មប្រេងនិងឧស្ម័ននៅអាមេរិកខាងជើង ដោយផ្គត់ផ្គង់ឧបករណ៍និងសេវាកម្មសំខាន់ៗសម្រាប់ការខួង ផលិត និងថែទាំ។ វិស័យខួងអណ្តូង បំពង់បង្ហូរប្រេង រោងចក្រចម្រាញ់ ម៉ាស
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 12-03-2025, 03:48 PM, ចំនួនអ្នកអានៈ​ 29ដង
រាជធានីភ្នំពេញ:លោក ប៉ែន បូណា បានបន្តថា ក្នុងរបបប្រជាធិបតេយ្យ គេទទួលស្តាប់មតិភាគតិច តែការសម្រេច គឺនៅលើមតិភាគច្រើន មានន័យថា គ្មានក្រុមណាមួយត្រូវបានទាត់ចោលទេ។ អ្នកនៅក្នុងក្រុមមតិភាគតិច ក៏មានសិទ្ធិបញ្ចេញមតិ និងលើកពីសំណូមពរនានាបានដែរ។ ប្រសិនបើមតិយោបល់ ឬសំណូមពរទាំងនោះសមហេតុផល ក្រុមមតិភាគច្
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 12-03-2025, 03:44 PM, ចំនួនអ្នកអានៈ​ 26ដង
ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ថា លោក Yoji Muto បាននិយាយនៅក្នុងទីក្រុងវ៉ាស៊ីនតោន បន្ទាប់ពីកិច្ចប្រជុំជាមួយរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មអាមេរិកលោក Howard Lutnick អ្នកតំណាងពាណិជ្ជកម្មអាមេរិកលោក Jamieson Greer និងទីប្រឹក្សាផ្នែកសេដ្ឋកិច្ចរបស់សេតវិមានលោក Kevin Hassett ថា៖ «យើងបានយល់ព្រមបន្តការពិគ្រោះយោបល់យ៉ាងជិតស្
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 12-03-2025, 03:39 PM, ចំនួនអ្នកអានៈ​ 11ដង
លោក ត្រាំ ធ្លាប់និយាយថា អាចពិចារណាលើកលែងចំពោះអូស្ត្រាលី ដោយមើលឃើញពីអតិរេកពាណិជ្ជកម្មប្រចាំឆ្នាំ របស់សហរដ្ឋអាមេរិកជាមួយប្រទេសនេះ។ យ៉ាងនេះក្តី កាលពីថ្ងៃអង្គារសប្តាហ៍ សេតវិមានបានប្រកាសថា ពន្ធ ២៥ភាគរយដែលបានគ្រោងទុកកាលពីមុន ទៅលើផលិតផលដែក និងអាលុយមីញ៉ូម ដែលនាំចូលមកក្នុងសហរដ្ឋអាមេរិកពីគ្រ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 12-03-2025, 03:36 PM, ចំនួនអ្នកអានៈ​ 31ដង
រាជធានីភ្នំពេញ: លោកសន្តិបណ្ឌិត នេត សាវឿន បានលើកឡើងថា បញ្ហាគ្រឿងញៀន បានក្លាយទៅជាប្រធានបទដ៏ក្តៅគគុកមួយ មិនតែសម្រាប់ប្រទេសកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែវាបានក្លាយទៅជា សត្រូវដ៏កាចសាហាវមួយរបស់បណ្តាប្រទេសទាំងអស់នៅលើសកលលោក ដែលស្របជាមួយ បញ្ហាអសន្តិសុខសកល ដែលកំពុងកើតឡើងផងនោះ ក្រុមឧក្រិដ្ឋជនទុច្ច
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 12-03-2025, 03:26 PM, ចំនួនអ្នកអានៈ​ 21ដង
យោងតាមរបាយការណ៍ចុះផ្សាយបានឱ្យដឹងថា ភាពជាដៃគូនេះមានគោលបំណងពង្រីកការចូលប្រើអ៊ីនធឺណិតនៅទូទាំងប្រទេសឥណ្ឌា ជាពិសេសនៅតំបន់ដាច់ស្រយាល ដោយប្រើប្រាស់បច្ចេកវិទ្យាផ្កាយរណបរបស់ Starlink ហើយក៏ជាវិធីសាស្រ្តដែលធ្វើឱ្យក្រុមហ៊ុនអាមេរិកទទួលបានការយល់ព្រមពីរដ្ឋាភិបាលឥណ្ឌា ដើម្បីចាប់ផ្តើមប្រតិបត្តិការន
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 12-03-2025, 03:08 PM, ចំនួនអ្នកអានៈ​ 13ដង
Club World Cuspan ជំនាន់ថ្មី ដែលបានសម្រេចបង្កើនក្រុមពី ៧ឡើងដល់ ៣២ក្រុម មកពីជុំវិញពិភពលោកនេះដែរ នឹងចាប់ផ្តើមប្រកួតជាផ្លូវការចាប់ពីថ្ងៃទី១៤ ខែមិថុនា និងបញ្ចប់ទៅវិញនាថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៥ ដែលមានសហរដ្ឋអាមេរិកធ្វើម្ចាស់ផ្ទះតែមួយគត់។ សហព័ន្ធគ្រប់គ្រងបាល់ទាត់អន្តរជាតិ FIFA បានធ្វើការបង្ហាញជូន ចំព
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 12-03-2025, 11:00 AM, ចំនួនអ្នកអានៈ​ 38ដង
ការនាំចេញអង្ករជាង១៣ម៉ឺនតោនេះ តាមរយៈក្រុមហ៊ុននាំចេញអង្ករចំនួន ៤៤ ក្រុមហ៊ុន ទៅកាន់គោលដៅចំនួន ៥១ ដែលក្នុងនោះទៅកាន់បណ្តាប្រទេសនៅក្នុងតំបន់អឺរ៉ុបចំនួន២៥ បានបរិមាណអង្ករចំនួន ៧៣ ០៤៨ តោន គិតជាទឹកប្រាក់ចំនួន ៥៨.៥៣ លានដុល្លារសហរដ្ឋអាមេរិក ទៅកាន់ប្រទេសចិន និងហុងកុងចំនួន ១៦ ៥០០តោន គិតជាទឹកប្រាក់ចំ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 12-03-2025, 10:58 AM, ចំនួនអ្នកអានៈ​ 37ដង
រាជធានីភ្នំពេញ:សម្តេចបានបញ្ជាក់តាមរយៈសំណេរថា ៨ឆ្នាំមុន ខុសគ្នាតែអាយុ និងតួនាទី ប៉ុន្តែកាតព្វកិច្ច និងការចូលរួមក្នុងកិច្ចការពារបូរណភាពទឹកដី មិនប្តូរទេ។ បើខ្មែរយើងមិនខិតខំរួមគ្នាពង្រឹងខ្លួនឯង គ្មានអ្នកណាផ្សេងគេធ្វើជំនួសយើងទេ។ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 12-03-2025, 10:54 AM, ចំនួនអ្នកអានៈ​ 35ដង
លោក ត្រាំ ក៏បានលើកឡើងផងដែរថាប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី នឹងត្រូវបានអញ្ជើញឱ្យត្រឡប់មកកាន់សេតវិមានសាជាថ្មី បើទោះជាមេដឹកនាំទាំង២ធ្លាប់ឈ្លោះប្រកែកគ្នា កាលពីថ្ងៃទី២៨ ខែកុម្ភៈកន្លងទៅក៏ដោយ។ នៅពេលត្រូវបានអ្នកសារព័ត៌មានសាកសួរថាតើរូបលោកនឹងជជែកជាមួយលោក ពូទីន ក្នុងសប្ដាហ៍ន
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 12-03-2025, 10:52 AM, ចំនួនអ្នកអានៈ​ 35ដង
ក្នុងការប្រកួតពេញម៉ោង ៩០នាទីសម្រាប់ជើងទី២ នៃវគ្គ ១៦ក្រុមយប់មិញនេះ Liverspanool បានរបូត ១គ្រាប់នៅនាទី១២ ធ្វើបានសម្រេចដោយកីឡាករ Dembele នៅកីឡដ្ឋាន Anfield របស់ខ្លួន ដែលមានលទ្ធផលស្មើគ្នាបណ្តោះអាសន្នកាលពីជើងទី១ នៅរដ្ឋធានី Paris ដែល Liverspanool បានយកឈ្នះម្ចាស់ផ្ទះ PSG ១-០។ ហង្សក្រហម Liverspanool បានខ្ទាតចេញពីកម្មវិធីជើងឯកអឺរ៉ុប UEF
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 12-03-2025, 10:50 AM, ចំនួនអ្នកអានៈ​ 33ដង
ផែនការថ្មីនេះ បិសាចក្រហមជឿជាក់ថា នឹងចំណាយពេល ៥ឆ្នាំទើបបញ្ចប់ជាស្ថាពរ ស្របពេលអ្នកកាន់គម្រោង ១រូបបានលើកឡើងថា នឹងចំណាយពេល ១០ឆ្នាំឯណោះ ទើបរួចរាល់ជាស្ថាពរទៅវិញ។ ស្ថិតក្នុងវិបត្តិហិរញ្ញវត្ថុនៅចំពោះមុខ ក្លិបបាល់ទាត់អាជីព Manchester United បានលើកគម្រោងចាយវាយប្រមាណ ២.៥៨ពាន់លានដុល្លារ ដើម្បីសាងសង់កីឡដ្
 ព័ត៌មានលម្អិត
« មុន  1   ក្រោយ»
ចំនួនអ្នកទស្សនា
ថ្ងៃនេះ : 4609 នាក់
ម្សិលមិញ : 4365 នាក់
សរុបទាំងអស់ : 8084850 នាក់