លោក ប៉ែន បូណា៖ ប្រជាធិបតេយ្យទទួលស្តាប់មតិភាគតិច តែការសម្រេចនៅលើមតិភាគច្រើន
ចុះថ្ងៃទី: 12-03-2025, 03:48 PM, ចំនួនអ្នកអានៈ 30ដង
រាជធានីភ្នំពេញ:លោក ប៉ែន បូណា បានបន្តថា ក្នុងរបបប្រជាធិបតេយ្យ គេទទួលស្តាប់មតិភាគតិច តែការសម្រេច គឺនៅលើមតិភាគច្រើន មានន័យថា គ្មានក្រុមណាមួយត្រូវបានទាត់ចោលទេ។ អ្នកនៅក្នុងក្រុមមតិភាគតិច ក៏មានសិទ្ធិបញ្ចេញមតិ និងលើកពីសំណូមពរនានាបានដែរ។ ប្រសិនបើមតិយោបល់ ឬសំណូមពរទាំងនោះសមហេតុផល ក្រុមមតិភាគច្រើនអាចយកទៅពិចារណាដើម្បីជាធាតុចូល ឬដោះស្រាយតាមការជាក់ស្តែង។ ប៉ុន្តែ ប្រសិនបើមតិយោបល់នោះមិនសមហេតុផល ឬគ្រាន់តែដើម្បីបម្រើមហិច្ឆតានយោបាយផ្ទាល់ខ្លួន ដូចដែលក្រុមមនុស្សមួយចំនួនបានធ្វើ គ្មានការចាំបាច់ដែលត្រូវលើកយកមកពិចារណាឡើយ។ លោក ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥ បានថ្លែងថា ការប្រកាន់យករបបនយោបាយប្រជាធិបតេយ្យ សេរីពហុបក្ស ដោយយកការបោះឆ្នោតជាយន្តការសម្រេចក្នុងការជ្រើសរើសមេដឹកនាំ។ ការបោះឆ្នោតត្រូវធ្វើឡើងជាទៀងទាត់រយៈពេល៥ឆ្នាំម្តង ទាំងថ្នាក់ជាតិ និងក្រោមជាតិ ដោយកំណត់យកមតិភាគច្រើនជាអ្នកឈ្នះ និងដឹកនាំប្រទេស។ ដំណើរការប្រជាធិបតេយ្យ បាននិងកំពុងប្រព្រឹត្តទៅយ៉ាងរលូនប្រកបដោយសុខសន្តិភាព និងកាន់តែចាក់គ្រឹះរឹងមាំជាលំដាប់នៅលើទឹកដីកម្ពុជា។ លោក ប៉ែន បូណា បានបន្ថែមថា នៅកម្ពុជា មានមនុស្សមួយចំនួនតូច ជាពិសេសក្រុមដែលប្រកាន់មនោគមន៍វិជ្ជាជ្រុលនិយមហួសហេតុ ហាក់ដូចជាកំពុងវង្វេងនៅលើវិថីប្រជាធិបតេយ្យនេះ ដោយពួកគេហៅខ្លួនឯងថា «អ្នកប្រជាធិបតេយ្យ» ប៉ុន្តែ អ្វីដែលពួកគេធ្វើ ផ្ទុយស្រឡះពីគន្លងប្រជាធិបតេយ្យ។ ជាក់ស្តែង ពួកគេចាញ់ឆ្នោតតែបែរជាដេញអ្នកឈ្នះឆ្នោតឱ្យចុះចេញពីតំណែង។ ពួកគេកៀរគរមនុស្សមួយចំនួនតូច ដែលពេលខ្លះមិនដល់១%ផង ឱ្យធ្វើបាតុកម្មហើយដាក់សម្ពាធលើរាជរដ្ឋាភិបាលឱ្យធ្វើតាមអ្វីដែលខ្លួនចង់បាន។ អាក្រក់ជាងនេះ ពួកគេប៉ុនប៉ងប្រើកម្លាំងក្រៅច្បាប់ដែលហៅថា ចលនា «បដិវត្តន៍ពណ៌» ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ដែលកើតចេញពីការបោះឆ្នោត។ លោក ប៉ែន បូណា ក៏បានថ្លែងថា ក្រៅពីនោះ នៅមានក្រុមអង្គការសង្គមស៊ីវិលមួយចំនួនដែលបង្កើតឡើងដោយមនុស្សមួយក្រុមតូច បែរជាតាំងខ្លួនជាតំណាងប្រជាពលរដ្ឋ ហើយដាក់សម្ពាធទៅលើរាជរដ្ឋាភិបាលឱ្យធ្វើតាមអ្វីដែលខ្លួនចង់បាន។ ក៏ដូចជាក្រុមអ្នកនយោបាយជ្រុលនិយមដែរ ក្រុមអង្គការសង្គមស៊ីវិលលម្អៀងទាំងនោះ តែងយករឿងអវិជ្ជមានតិចតួចដែលកើតឡើងក្នុងសង្គមទៅធ្វើជាមូលដ្ឋាន ក្នុងការវាយតម្លៃសភាពការណ៍ទូទាំងប្រទេសដោយមិនខ្វល់ទាល់តែសោះ ពីចំណុចវិជ្ជមានដ៏ច្រើនលើសលប់ដែលរាជរដ្ឋាភិបាលសម្រេចបាន។ បើតាមលោក ប៉ែន បូណា ដើម្បីពង្រឹងប្រជាធិបតេយ្យនៅកម្ពុជា ជម្រើសមានតែមួយគត់ គឺការប្រើប្រាស់យន្តការបោះឆ្នោត ដោយគោរពតាមការសម្រេចចិត្តរបស់ប្រជាពលរដ្ឋភាគច្រើន និងគោរពច្បាប់កម្ពុជា។ រាជរដ្ឋាភិបាល ដែលកើតចេញពីការបោះឆ្នោតដែលទទួលសំឡេងគាំទ្រភាគច្រើនលើសលប់ពីប្រជាពលរដ្ឋមានការទទួលខុសត្រូវខ្ពស់និងមានគោលនយោបាយដែលត្រូវអនុវត្តតាមការសន្យាជាមួយម្ចាស់ឆ្នោត ដោយមិនអនុញ្ញាតឱ្យក្រុមណាមួយ មកបង្កភាពវឹកវរក្នុងសង្គមតាមទំនើងចិត្តបានឡើយ។ ដូច្នេះ លោក ប៉ែន បូណា បានស្នើសូមអ្នកវង្វេងប្រជាធិបតេយ្យទាំងឡាយយល់ឱ្យច្បាស់និងគួរតែប្រញាប់កែខ្លួនជាបន្ទាន់ ពោលគឺ កែរបៀបធ្វើការឱ្យស្របតាមគោលការណ៍ប្រជាធិបតេយ្យ។ បើមិនដូច្នោះទេ ត្រូវកែឈ្មោះដោយមិនត្រូវតាំងខ្លួនជា «អ្នកប្រជាធិបតេយ្យ» ទៀតទេ ពីព្រោះអំពើរបស់អ្នកមិនឆ្លុះបញ្ចាំងពីគោលការណ៍ប្រជាធិបតេយ្យឡើយ តែវាគឺជាការបំផ្លាញប្រជាធិបតេយ្យទៅវិញទេ៕
ព័ត៌មានទាក់ទង
ចុះថ្ងៃទី: 12-03-2025, 04:03 PM, ចំនួនអ្នកអានៈ​ 24ដង
ខេត្តតាកែវ៖លោកស្រី ម៉ន រតនា ប្រធានមន្ទីរកិច្ចការនារីខេត្ត បានថ្លែងឲ្យដឹងថា វគ្គបណ្តុះបណ្តាលនេះជាគម្រោងរបស់ក្រសួងកិច្ចការនារី ដែលបានគិតគូរនិងយកចិត្តទុកដាក់ដល់បងប្អូនប្រជាពលរដ្ឋ ជាពិសេសគឺបងប្អូនជាស្ត្រី និងក្មេងស្រីក្រីក្រ ដែលជាចំណែកមួយដ៏សំខាន់ ក្នុងការចូលរួមអភិរក្សជំនាញ និងមុខរបរដ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 12-03-2025, 03:59 PM, ចំនួនអ្នកអានៈ​ 26ដង
គណៈកម្មការអឺរ៉ុប បាននិយាយថា ខ្លួននឹងបញ្ចប់វិញនូវការផ្អាកបច្ចុប្បន្ន នៃចំណាត់ការដំឡើងពន្ធលើផលិតផលអាមេរិកនៅថ្ងៃទី១ ខែមេសា ហើយក៏នឹងបញ្ចេញកញ្ចប់ថ្មីនៃវិធានការឆ្លើយតប លើទំនិញអាមេរិក នៅពាក់កណ្តាលខែមេសា ផងដែរ។ ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បាននិយាយថា ចំណាត់ការនេះ គឺត្រូវគ្នាជាមួយវ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 12-03-2025, 03:55 PM, ចំនួនអ្នកអានៈ​ 30ដង
កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន យន្តហោះចម្បាំងកូរ៉េខាងត្បូង២គ្រឿង បានច្រឡំទម្លាក់គ្រាប់បែក៨គ្រាប់ ទៅលើភូមិមួយកន្លែង ដែលស្ថិតក្បែរព្រំប្រទល់ជាមួយកូរ៉េខាងជើង ហើយបានបណ្តាលឱ្យជនស៉ីវិល២៩នាក់រងរបួស។ យោងតាមយោធាកូរ៉េខាងត្បូង ឧបទ្ទវហេតុនោះ ទំនងជាបង្កឡើងដោយសារ កំហុសរបស់អាកាសយានិក។ នៅថ្ងៃពុធ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 12-03-2025, 03:50 PM, ចំនួនអ្នកអានៈ​ 24ដង
ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ថា ក្រុមហ៊ុនផ្តល់សេវាកម្មអណ្តូងប្រេងដូចជាក្រុមហ៊ុន ChamspanionX និងក្រុមហ៊ុន Patterson-UTI គឺជាឆ្អឹងខ្នងនៃឧស្សាហកម្មប្រេងនិងឧស្ម័ននៅអាមេរិកខាងជើង ដោយផ្គត់ផ្គង់ឧបករណ៍និងសេវាកម្មសំខាន់ៗសម្រាប់ការខួង ផលិត និងថែទាំ។ វិស័យខួងអណ្តូង បំពង់បង្ហូរប្រេង រោងចក្រចម្រាញ់ ម៉ាស
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 12-03-2025, 03:48 PM, ចំនួនអ្នកអានៈ​ 30ដង
រាជធានីភ្នំពេញ:លោក ប៉ែន បូណា បានបន្តថា ក្នុងរបបប្រជាធិបតេយ្យ គេទទួលស្តាប់មតិភាគតិច តែការសម្រេច គឺនៅលើមតិភាគច្រើន មានន័យថា គ្មានក្រុមណាមួយត្រូវបានទាត់ចោលទេ។ អ្នកនៅក្នុងក្រុមមតិភាគតិច ក៏មានសិទ្ធិបញ្ចេញមតិ និងលើកពីសំណូមពរនានាបានដែរ។ ប្រសិនបើមតិយោបល់ ឬសំណូមពរទាំងនោះសមហេតុផល ក្រុមមតិភាគច្
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 12-03-2025, 03:44 PM, ចំនួនអ្នកអានៈ​ 28ដង
ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ថា លោក Yoji Muto បាននិយាយនៅក្នុងទីក្រុងវ៉ាស៊ីនតោន បន្ទាប់ពីកិច្ចប្រជុំជាមួយរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មអាមេរិកលោក Howard Lutnick អ្នកតំណាងពាណិជ្ជកម្មអាមេរិកលោក Jamieson Greer និងទីប្រឹក្សាផ្នែកសេដ្ឋកិច្ចរបស់សេតវិមានលោក Kevin Hassett ថា៖ «យើងបានយល់ព្រមបន្តការពិគ្រោះយោបល់យ៉ាងជិតស្
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 12-03-2025, 03:39 PM, ចំនួនអ្នកអានៈ​ 11ដង
លោក ត្រាំ ធ្លាប់និយាយថា អាចពិចារណាលើកលែងចំពោះអូស្ត្រាលី ដោយមើលឃើញពីអតិរេកពាណិជ្ជកម្មប្រចាំឆ្នាំ របស់សហរដ្ឋអាមេរិកជាមួយប្រទេសនេះ។ យ៉ាងនេះក្តី កាលពីថ្ងៃអង្គារសប្តាហ៍ សេតវិមានបានប្រកាសថា ពន្ធ ២៥ភាគរយដែលបានគ្រោងទុកកាលពីមុន ទៅលើផលិតផលដែក និងអាលុយមីញ៉ូម ដែលនាំចូលមកក្នុងសហរដ្ឋអាមេរិកពីគ្រ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 12-03-2025, 03:36 PM, ចំនួនអ្នកអានៈ​ 32ដង
រាជធានីភ្នំពេញ: លោកសន្តិបណ្ឌិត នេត សាវឿន បានលើកឡើងថា បញ្ហាគ្រឿងញៀន បានក្លាយទៅជាប្រធានបទដ៏ក្តៅគគុកមួយ មិនតែសម្រាប់ប្រទេសកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែវាបានក្លាយទៅជា សត្រូវដ៏កាចសាហាវមួយរបស់បណ្តាប្រទេសទាំងអស់នៅលើសកលលោក ដែលស្របជាមួយ បញ្ហាអសន្តិសុខសកល ដែលកំពុងកើតឡើងផងនោះ ក្រុមឧក្រិដ្ឋជនទុច្ច
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 12-03-2025, 03:26 PM, ចំនួនអ្នកអានៈ​ 23ដង
យោងតាមរបាយការណ៍ចុះផ្សាយបានឱ្យដឹងថា ភាពជាដៃគូនេះមានគោលបំណងពង្រីកការចូលប្រើអ៊ីនធឺណិតនៅទូទាំងប្រទេសឥណ្ឌា ជាពិសេសនៅតំបន់ដាច់ស្រយាល ដោយប្រើប្រាស់បច្ចេកវិទ្យាផ្កាយរណបរបស់ Starlink ហើយក៏ជាវិធីសាស្រ្តដែលធ្វើឱ្យក្រុមហ៊ុនអាមេរិកទទួលបានការយល់ព្រមពីរដ្ឋាភិបាលឥណ្ឌា ដើម្បីចាប់ផ្តើមប្រតិបត្តិការន
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 12-03-2025, 03:08 PM, ចំនួនអ្នកអានៈ​ 14ដង
Club World Cuspan ជំនាន់ថ្មី ដែលបានសម្រេចបង្កើនក្រុមពី ៧ឡើងដល់ ៣២ក្រុម មកពីជុំវិញពិភពលោកនេះដែរ នឹងចាប់ផ្តើមប្រកួតជាផ្លូវការចាប់ពីថ្ងៃទី១៤ ខែមិថុនា និងបញ្ចប់ទៅវិញនាថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៥ ដែលមានសហរដ្ឋអាមេរិកធ្វើម្ចាស់ផ្ទះតែមួយគត់។ សហព័ន្ធគ្រប់គ្រងបាល់ទាត់អន្តរជាតិ FIFA បានធ្វើការបង្ហាញជូន ចំព
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 12-03-2025, 11:00 AM, ចំនួនអ្នកអានៈ​ 38ដង
ការនាំចេញអង្ករជាង១៣ម៉ឺនតោនេះ តាមរយៈក្រុមហ៊ុននាំចេញអង្ករចំនួន ៤៤ ក្រុមហ៊ុន ទៅកាន់គោលដៅចំនួន ៥១ ដែលក្នុងនោះទៅកាន់បណ្តាប្រទេសនៅក្នុងតំបន់អឺរ៉ុបចំនួន២៥ បានបរិមាណអង្ករចំនួន ៧៣ ០៤៨ តោន គិតជាទឹកប្រាក់ចំនួន ៥៨.៥៣ លានដុល្លារសហរដ្ឋអាមេរិក ទៅកាន់ប្រទេសចិន និងហុងកុងចំនួន ១៦ ៥០០តោន គិតជាទឹកប្រាក់ចំ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 12-03-2025, 10:58 AM, ចំនួនអ្នកអានៈ​ 37ដង
រាជធានីភ្នំពេញ:សម្តេចបានបញ្ជាក់តាមរយៈសំណេរថា ៨ឆ្នាំមុន ខុសគ្នាតែអាយុ និងតួនាទី ប៉ុន្តែកាតព្វកិច្ច និងការចូលរួមក្នុងកិច្ចការពារបូរណភាពទឹកដី មិនប្តូរទេ។ បើខ្មែរយើងមិនខិតខំរួមគ្នាពង្រឹងខ្លួនឯង គ្មានអ្នកណាផ្សេងគេធ្វើជំនួសយើងទេ។ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 12-03-2025, 10:54 AM, ចំនួនអ្នកអានៈ​ 35ដង
លោក ត្រាំ ក៏បានលើកឡើងផងដែរថាប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី នឹងត្រូវបានអញ្ជើញឱ្យត្រឡប់មកកាន់សេតវិមានសាជាថ្មី បើទោះជាមេដឹកនាំទាំង២ធ្លាប់ឈ្លោះប្រកែកគ្នា កាលពីថ្ងៃទី២៨ ខែកុម្ភៈកន្លងទៅក៏ដោយ។ នៅពេលត្រូវបានអ្នកសារព័ត៌មានសាកសួរថាតើរូបលោកនឹងជជែកជាមួយលោក ពូទីន ក្នុងសប្ដាហ៍ន
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 12-03-2025, 10:52 AM, ចំនួនអ្នកអានៈ​ 35ដង
ក្នុងការប្រកួតពេញម៉ោង ៩០នាទីសម្រាប់ជើងទី២ នៃវគ្គ ១៦ក្រុមយប់មិញនេះ Liverspanool បានរបូត ១គ្រាប់នៅនាទី១២ ធ្វើបានសម្រេចដោយកីឡាករ Dembele នៅកីឡដ្ឋាន Anfield របស់ខ្លួន ដែលមានលទ្ធផលស្មើគ្នាបណ្តោះអាសន្នកាលពីជើងទី១ នៅរដ្ឋធានី Paris ដែល Liverspanool បានយកឈ្នះម្ចាស់ផ្ទះ PSG ១-០។ ហង្សក្រហម Liverspanool បានខ្ទាតចេញពីកម្មវិធីជើងឯកអឺរ៉ុប UEF
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 12-03-2025, 10:50 AM, ចំនួនអ្នកអានៈ​ 33ដង
ផែនការថ្មីនេះ បិសាចក្រហមជឿជាក់ថា នឹងចំណាយពេល ៥ឆ្នាំទើបបញ្ចប់ជាស្ថាពរ ស្របពេលអ្នកកាន់គម្រោង ១រូបបានលើកឡើងថា នឹងចំណាយពេល ១០ឆ្នាំឯណោះ ទើបរួចរាល់ជាស្ថាពរទៅវិញ។ ស្ថិតក្នុងវិបត្តិហិរញ្ញវត្ថុនៅចំពោះមុខ ក្លិបបាល់ទាត់អាជីព Manchester United បានលើកគម្រោងចាយវាយប្រមាណ ២.៥៨ពាន់លានដុល្លារ ដើម្បីសាងសង់កីឡដ្
 ព័ត៌មានលម្អិត
« មុន  1   ក្រោយ»
ចំនួនអ្នកទស្សនា
ថ្ងៃនេះ : 4656 នាក់
ម្សិលមិញ : 4365 នាក់
សរុបទាំងអស់ : 8084897 នាក់