ប្រសាសន៍សំខាន់ៗរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ឱកាសអញ្ជើញចែកសញ្ញាបត្រ ជូននិស្សិតវិទ្យាស្ថានវ៉ាន់ដា
ចុះថ្ងៃទី: 11-03-2025, 11:35 AM, ចំនួនអ្នកអានៈ 44ដង
រាជធានីភ្នំពេញ:នៅព្រឹកថ្ងៃអង្គារ ១៣កើត ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីចែកសញ្ញាបត្រជូននិស្សិតបញ្ចប់ការសិក្សានៅវិទ្យាស្ថានវ៉ាន់ដា។ ខាងក្រោមជាខ្លឹមសារសំខាន់ៗរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ឱកាសអញ្ជើញចែកសញ្ញាបត្រ ជូននិស្សិតវិទ្យាស្ថានវ៉ាន់ដា៖ * សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានកោតសរសើរចំពោះក្រុមប្រឹក្សាភិបាល គណៈនាយក សាស្ត្រាចារ្យ បុគ្គលិក និងដៃគូសហប្រតិបត្តិការទាំងអស់របស់វិទ្យាស្ថានវ៉ាន់ដា ដែលបានចូលរួមចំណែកក្នុងការកសាងមូលធនមនុស្ស ប្រកបដោយគុណភាព សមត្ថភាព ចំណេះដឹង ចំណេះធ្វើ សីលធម៌ល្អ មនសិការវិជ្ជាជីវៈ និងមានសេចក្តីថ្លៃថ្នូរក្នុងនាមជាកោសិកាសង្គមដ៏សំខាន់ និងជាអ្នកចូលរួមចំណែក រែកពន់ជោគវាសនាអនាគតរបស់កម្ពុជា។ * សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ជាមួយកំណើនជារៀងរាល់ឆ្នាំនៃទំហំតម្រូវការរបស់យុវជន ដែលចង់បន្តការសិក្សា នៅកម្រិតឧត្តមសិក្សា, នៅពេលដែលគ្រឹះស្ថានឧត្តមសិក្សាសាធារណៈ មិនអាចឆ្លើយតប បានគ្រប់គ្រាន់, រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវគោលនយោបាយបើកចំហ ដោយ អនុញ្ញាតឱ្យមានគ្រឹះស្ថានឧត្តមសិក្សាឯកជន ចូលរួមក្នុងការអភិវឌ្ឍធនធានមនុស្ស ប្រកបដោយសមត្ថភាពបច្ចេកទេសខ្ពស់។ * សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា គ្រឹះស្ថានឧត្តមសិក្សាឯកជន បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការចូលរួមចំណែកបណ្តុះបណ្តាល និងអភិវឌ្ឍធនធានមនុស្ស, ជាពិសេសយុវជនដែលជាទំពាំងស្នងឫស្សី សម្រាប់បន្តវេន និងជួយធានានិរន្តរភាពស្ថាប័ន និងសង្គមជាតិទាំងមូល។ * សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងបង្ហាញក្តីពេញចិត្តចំពោះផលិតភាពនៃច្រវ៉ាក់ផលិតកម្មនៅកម្ពុជា ដែលមានសមត្ថភាពកាន់តែខ្ពស់ដូចជា ការបញ្ចូលរ៉ូបូតសម្រាប់កាត់ដេរនៅរោងចក្រម៉ាវ៉ល ការបង្កើតរោងចក្រដំឡើងរថយន្ត BYD និង FORD ជាដើម។ * សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បង្ហាញការពេញចិត្តចំពោះកំណើនកាន់តែច្រើននៃនិស្សិតជាស្ត្រី។ * សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សម្តេចទទួលបានព័ត៌មានពាក់ព័ន្ធចំណូលពីពន្ធដារ និងគយជារៀងរាល់ថ្ងៃ។ * សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការពង្រីកសាលានៅតាមមូលដ្ឋាន គឺជាការផ្តល់ឱកាសឱ្យកូនចៅប្រជាពលរដ្ឋខ្មែរ ទទួលបានការអប់រំកាន់តែខ្ពស់។ * សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការបញ្ចូលបច្ចេកវិទ្យាក្នុងប្រព័ន្ធអប់រំ គឺជាការផ្តល់ឱកាស និងលទ្ធភាពបន្ថែមសម្រាប់ការអប់រំ។ * សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានណែនាំឱ្យយកចិត្តទុកដាក់លើការធ្វើទំនើបកម្ម បច្ចុប្បន្នភាព និងការស្រាវជ្រាវ ដើម្បីបង្កើនគុណភាពអប់រំឱ្យកាន់តែល្អប្រសើរ។ * សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងបញ្ជាក់ជាថ្មីថា ការរើសយកគ្រូបង្រៀនចូលនិវត្តន៍មកបង្រៀនឡើងវិញ គឺធ្វើសម្រាប់តែកន្លែងដែលខ្វះគ្រូប៉ុណ្ណោះ។ * សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការរើសគ្រូចូលនិវត្តន៍មកបង្រៀនឡើងវិញ ត្រូវជ្រើសរើសតាមនិយាមរបស់ក្រសួងអប់រំ ហើយត្រូវទៅតាមជំនាញ។ មិនមែនយកគ្រូគណិត មកបង្រៀនវិជ្ជាជីវៈនោះឡើយ។ * សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ក្នុងរយៈពេលប្រមាណ១០ឆ្នាំចុងក្រោយនេះ កំណើនសិស្សកម្រិតចំណេះដឹងទូទៅ បានកើនរង្វង់៤០ម៉ឺននាក់។ ពីមុនមានត្រឹម២០ម៉ឺននាក់ បច្ចុប្បន្នមានរហូតដល់ទៅ ៥០ ទៅ ៦០ម៉ឺននាក់។ * សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បន្តរំលឹកសម្តីអតីតប្រធានាធិបតីអាមេរិក ចន អេហ្វ ខេណេឌី នៅឆ្នាំ១៩៦១ ចែកជូននិស្សិតថា «សូមកុំសួរថា ប្រទេសរបស់អ្នក ផ្តល់អ្វីខ្លះដល់អ្នក។ ត្រូវសួរថា តើអ្នកអាចធ្វើអ្វីខ្លះ ដើម្បីប្រទេសរបស់ខ្លួន?»។ នេះ គឺជាការបណ្តុះស្មារតីស្នេហាជាតិ តាមរយៈការចូលរួមដោយលក្ខណៈស្ថាបនា និង មានការទទួលខុសត្រូវរៀងៗខ្លួន។ * សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបង្ហាញក្តីសង្ឃឹមថា និស្សិតទទួលសញ្ញាបត្រនាពេលនេះ នឹងយក ចំណេះដឹងដែលទទួលបានពីការសិក្សាទៅអនុវត្តការងារ ដើម្បីឆ្លើយតបទៅនឹងសេចក្តីត្រូវ ការជាក់ស្ដែងតាមវិស័យ នីមួយៗ អាចជាការងារក្នុងស្ថាប័នរដ្ឋ, ការងារក្នុងវិស័យឯកជន ឬ អង្គការជាតិ និងអន្តរជាតិនានា ។ * សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត សង្ឃឹម និងជឿជាក់យ៉ាងមុតមាំថា និស្សិតទទួលសញ្ញាបត្រនេះ នឹងខិតខំជម្នះរាល់ឧបសគ្គ ដើម្បីកសាង ខ្លួនឱ្យស័ក្តិសមជាពលរដ្ឋល្អ, មន្ត្រីរាជការល្អ, បុគ្គលិកល្អ ដោយប្រើនូវជំនាញ ចំណេះដឹង ពិតប្រាកដរបស់ខ្លួន ប្រកបដោយមនសិការវិជ្ជាជីវៈ ការទទួលខុសត្រូវ​ក្នុងការងារ សីលធម៌ល្អ ដើម្បីចូលរួមកសាងជាតិទាំងអស់គ្នា។ * សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា មានតែចំណេះវិជ្ជាទេ ដែលអាចជួយបណ្ដុះនូវផ្នត់គំនិតចម្រើនជឿនលឿន ហើយអាចជួយលើកស្ទួយប្រទេសជាតិឱ្យកាន់ តែរីកចម្រើនថែមទៀត។ * សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត លើកទឹកចិត្តប្រជាពលរដ្ឋបង្កើតទម្លាប់អាន និងជំរុញឱ្យអភិបាលរាជធានីខេត្ត រៀបចំកន្លែងសម្រាប់អំណានជូនដល់សិស្ស។ * សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា បទពិសោធន៍ និងទ្រឹស្តីរបស់អ្នកដទៃ អាចមិនត្រូវនឹងស្ថានភាពជាក់ស្តែងរបស់យើង តែអាចយកធ្វើជាមូលដ្ឋាន។ * សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ពេលនៅសិក្សាចូលចិត្តអានសៀវភៅទស្សនៈ ហើយពេលចេញបំពេញការងារចូលចិត្ត អានសៀវភៅស្តីពីការអភិវឌ្ឍខ្លួនឯង។ * សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ដើម្បីការងារមានលទ្ធផលល្អ ទាមទារភាពល្អិត និងម៉ត់ចត់ក្នុងការងារ។ * សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យនិស្សិតត្រូវអភិវឌ្ឍ និងពង្រឹងសមត្ថភាពខ្លួនឯងឱ្យបានជាប់ជាប្រចាំ ដើម្បីទទួលបានឱកាសការងារកាន់តែប្រសើរ។ * សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការរៀបចំអង្គរសង្ក្រាន្តនៅសៀមរាបឆ្នាំនេះ គឺជាការបង្កើតព្រឹត្តិការណ៍ទេសចរណ៍ ដើម្បីទាក់ទាញអ្នកទេសចរ មិនមែនជាការបង្កើតព្រឹត្តិការណ៍មិនឱ្យគេចាប់អារម្មណ៍រឿងសង្គមដូចវិទ្យុអាស៊ីសេរីផ្សាយនោះឡើយ។ * សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កម្ពុជាកំពុងរៀបចំឯកសារស្នើសុំចុះបញ្ជីសង្ក្រាន្តឆ្នាំថ្មី ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោក។ * តបទៅនឹងសារអំពាវនាវរបស់ក្រុមជ្រុលនិយមឱ្យពលរដ្ឋក្រោកឈរ, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ប្រជាពលរដ្ឋតែងតែសម្រេចចិត្តរៀងរាល់៥ឆ្នាំម្តង។ សូមកុំជំរុញពលរដ្ឋឱ្យក្រោកគ្រប់ពេល នៅប្រទេសប្រជាធិបតេយ្យមិនដែលរុញ ពលរដ្ឋឱ្យបះបោរក្រោយពេលបោះឆ្នោតនោះទេ។ កៅអីនាយករដ្ឋមន្ត្រី ជាកៅអីដោះស្រាយបញ្ហា។ * សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងលើកទឹកចិត្តឱ្យអាជ្ញាធរពាក់ព័ន្ធជួយ​គាំទ្រដល់សហគមន៍នៅតាមតំបន់ទេសចរណ៍ កុំយកអ្នកវិនិយោគទៅវិនិយោគ ធ្វើឱ្យបាត់ការងាររបស់ប្រជាសហគមន៍ ហើយយកចិត្តទុកដាក់កសាងហេដ្ឋារចនាសម្ព័ន្ធនានា ដែលជាតម្រូវការរបស់អ្នកទេសចរ៕
ព័ត៌មានទាក់ទង
ចុះថ្ងៃទី: 11-03-2025, 11:35 AM, ចំនួនអ្នកអានៈ​ 44ដង
រាជធានីភ្នំពេញ:នៅព្រឹកថ្ងៃអង្គារ ១៣កើត ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីចែកសញ្ញាបត្រជូននិស្សិតបញ្ចប់ការសិក្សានៅវិទ្យាស្ថានវ៉ាន់ដា។ ខាងក្រោមជាខ្លឹមសារសំខាន់ៗរបស់ សម្តេចមហ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 11-03-2025, 11:27 AM, ចំនួនអ្នកអានៈ​ 42ដង
រាជធានីភ្នំពេញ:កិច្ចប្រជុំនេះ មានការចូលរួមពីអនុប្រធាន និងសមាជិកសមាជិកានៃក្រុមការងារ (តាមសេចក្តីសម្រេចលេខ ៩៦ សសរ) និងអនុប្រធាន សមាជិកសមាជិកា នៃក្រុមការងារ «ត» (តាមសេចក្តីសម្រេចលេខ៩៧សសរ) ព្រមទាំងក្រុមការងារចំពោះកិច្ចផ្នែកឯកជន, ជាពិសេសមានការចូលរួម ពីតំណាងសមាគមធុរកិច្ចជាតិ-អន្តរជាតិ និងក្រុ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 11-03-2025, 11:19 AM, ចំនួនអ្នកអានៈ​ 39ដង
រាជធានីភ្នំពេញ: សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥នេះ បានអនុញ្ញាតឲ្យ លោក Tull Traisorat ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃព្រះរាជាណាចក្រថៃ ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ចូលជួប និងប្រគល់សារតាំង នៅវិមានព្រឹទ្ធសភា រាជធានីភ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 11-03-2025, 11:13 AM, ចំនួនអ្នកអានៈ​ 36ដង
ការចាប់ខ្លួនលោក Rodrigo Duterte កើតមានឡើងតែមួយថ្ងៃប៉ុណ្ណោះ ក្រោយអតីតប្រធានាធិបតីរូបនេះកាលពីថ្ងៃចន្ទម្សិលមិញ បាននិយាយក្នុងទីក្រុងហុងកុងថា រូបលោកត្រៀមរួចជាស្រេច សម្រាប់លទ្ធភាពនៃការចាប់ខ្លួនរូបលោក ចំពេលមានសេចក្តីរាយការណ៍ថា តុលាការព្រហ្មទណ្ឌអន្តរជាតិ ICC គ្រោងនឹងចេញដីកា ជុំវិញសង្រ្គាមបង្រ្កាបគ្រ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 11-03-2025, 11:10 AM, ចំនួនអ្នកអានៈ​ 46ដង
លោក Steve Witkoff ដែលជាបេសកជនទទួលបន្ទុកកិច្ចតំបន់មជ្ឈិមបូព៌ាម្នាក់របស់លោក ត្រាំ ក៏បាន និងកំពុងដើរតួនាទីយ៉ាងសំខាន់ផងដែរក្នុងកិច្ចប្រឹងប្រែងស្វែងរក កិច្ចព្រមព្រៀងសន្តិភាព ដើម្បីបិទបញ្ចប់សង្រ្គាមនៅអ៊ុយក្រែនដែលអូសបន្លាយពេល ៣ឆ្នាំមកនេះ។ មន្ត្រីអាមេរិកម្នាក់ខាងលើដដែល ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 11-03-2025, 11:08 AM, ចំនួនអ្នកអានៈ​ 34ដង
ក្នុងការប្រកួតលើកទី២ ឆ្នាំ២០២៥នេះ មានក្លឹបចំនួន ១៣ចូលរួម រួមមានក្លឹបមកពីបណ្ដាអគ្គស្នងការដ្ឋាន អគ្គលេខាធិការដ្ឋាន អគ្គនាយកដ្ឋាននានា ដោយចែកចេញជា ៤ពូល ក្នុង១ពូល មាន ៣ក្រុម លើកលែងតែពូល D មាន ៤ក្រុម សរុបការប្រកួតចំនួន ២៣ប្រកួត។ ការប្រកួត «ពានរង្វាន់កីឡាបាល់ទាត់ក្រសួងមហាផ្ទៃ» លើកទី២ ឆ្នាំ២០២៥
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 11-03-2025, 11:04 AM, ចំនួនអ្នកអានៈ​ 34ដង
អ៉ីស្រាអែលបានរារាំងការផ្ដល់ជំនួយចូលទៅកាន់តំបន់ហ្កាហ្សា ហើយឥលូវបានសម្រេចចិត្តកាត់ផ្ដាច់ការផ្គត់ផ្គង់ចរន្តអគ្គិសនីរបស់ខ្លួនទៀត ជាការបង្កើនការដាក់សម្ពាធលើក្រុមហាម៉ាស។ ជុំវិញការសម្រេចចិត្តនេះដែរ អ្នកនាំពាក្យការិយាល័យសិទ្ធិមនុស្ស UN លោក Seif Magango បាននិយាយថា ការសម្រេចចិត្តរបស់អ៉ីស្រាអែលកាត់
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 11-03-2025, 11:01 AM, ចំនួនអ្នកអានៈ​ 44ដង
តាមលោក Choi កិច្ចពិភាក្សាជាមួយសហរដ្ឋអាមេរិកពាក់ព័ន្ធនឹងវិធានការពន្ធគយ និងកិច្ចសហប្រតិបត្តិការរឹងមាំស្ដីពីថាមពល ព្រមទាំងការផលិតនាវា បានចាប់ផ្ដើមហើយ នៅមុន ការអនុវត្តគោលនយោបាយយកពន្ធគយ គ្រោងចូលជាធរមាននៅថ្ងៃទី២ ខែមេសា។ លោក ត្រាំ បានប្រកាសពីគោលនយោបាយយកពន្ធគយលើប្រទេសជាដៃគូពាណិជ្ជកម្ម ទាំងអស
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 11-03-2025, 10:55 AM, ចំនួនអ្នកអានៈ​ 41ដង
អគ្គលេខាធិការគណបក្សកុម្មុយនិស្ដវៀតណាម លោក To Lam បានបើកកិច្ចពិភាក្សាជាមួយប្រធានាធិបតី លោក Prabowo Subianto នៅក្នុងរដ្ឋធានីនៃប្រទេសឥណ្ឌូណេស៊ី ដើម្បីជំរុញ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងយោធា។ ថ្លែងនៅឯសន្និសីទសារព័ត៌មាន​បន្ទាប់ពីជំនួប លោក Prabowo បានគូសបញ្ជាក់ថា «យើងបានឯកភាពនៅក្នុងជំនួបរបស់យើងថាយើងចង់
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 10-03-2025, 08:58 PM, ចំនួនអ្នកអានៈ​ 50ដង
ខេត្តកណ្តាលយោងតាមសុន្ទរកថាស្វាគមន៍ និងរបាយការណ៍សង្ខេបរបស់ឧត្តមសេនីយ៍ឯក ចៅ ភិរិទ្ធ អគ្គនាយក អគ្គនាយកដ្ឋានសម្ភារៈ បច្ចេកទេស ក្រសួងការពារជាតិ បានឱ្យដឹងថា សួនឧស្សាហកម្មសេ០១ (C-01) នេះ កើតចេញពីលទ្ធផលការងារទំនាក់ទំនងសហប្រតិបត្តិការ វិនិយោគរបស់អគ្គនាយកដ្ឋានសម្ភារៈបច្ចេកទេស ក្រសួងការពារជាតិ ជាម
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 10-03-2025, 08:24 PM, ចំនួនអ្នកអានៈ​ 62ដង
ការ​វាយ​ប្រហារ​ទាំងនេះ ​បាន​កើតឡើង​នៅ​ក្នុង​ខេត្ត​ភាគ​ខាង​ត្បូង​បំផុត​របស់​ប្រទេស​ថៃ ដែល​ភាគច្រើន​ជា​ជនជាតិ​ម៉ាឡេ​មូស្លីម ជា​តំបន់​ដែល​មាន​ជម្លោះ​អូស​បន្លាយ​អស់​រយៈពេល​ជាច្រើន​ទសវត្សរ៍​ រវាង​ក្រុម​បះបោរ​ផ្តាច់​ខ្លួន និង​រដ្ឋាភិបាល​ថៃ។ ចាប់តាំងពី​ឆ្នាំ ២០០៤ មក មនុស្ស​ជាង ៧,៣០០ នាក់
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 10-03-2025, 04:56 PM, ចំនួនអ្នកអានៈ​ 51ដង
រាជធានីភ្នំពេញ:លោកស្រីបណ្ឌិត ជា សិរី បានថ្លែងឲ្យដឹងថា «ដើម្បីគាំទ្រដល់ខ្លឹមសារ នៃសេចក្ដីប្រកាសព័ត៌មានថា ឆ្នាំ២០២៥ ជា «ឆ្នាំទេសចរណ៍ កម្ពុជា-ចិន» ធនាគារជាតិនៃកម្ពុជាបានរៀបចំពិធី ដាក់ឱ្យដំណើរការជាផ្លូវការ ការទូទាត់ឆ្លងដែនតាមឃ្យូអរកូតដំណាក់កាលទី២ ៖ បាគងស្កេន UnionPay។ ជាមួយនឹងការរីកចម្រើននេះ ប្រ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 10-03-2025, 04:49 PM, ចំនួនអ្នកអានៈ​ 65ដង
ការលើកឡើងរបស់ក្រសួងការបរទេសចិន គឺបន្ទាប់ពីប្រមុខការទូតចិន លោក Wang Yi បាននិយាយកាលពីសប្តាហ៍មុនថា នៅអង្គការសហប្រជាជាតិ (UN) តៃវ៉ាន់ត្រូវបានទទួលស្គាល់ត្រឹមជា «ខេត្តមួយរបស់ប្រទេសចិន»។ លោក Wang បានបន្តថា តៃវ៉ាន់មិនដែលជាប្រទេសមួយឡើយ ហើយក៏នឹងមិនមានថ្ងៃអាចក្លាយជាប្រទេសមួយដែរ។ ចិនចាត់ទុកតៃវ៉ាន់ជា ផ្នែក
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 10-03-2025, 04:46 PM, ចំនួនអ្នកអានៈ​ 52ដង
ខេត្តកំពង់ស្ពឺ៖ នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥ បានបញ្ជាក់ថា លោក ទិត វុទ្ធី និងបក្ខពួក ត្រូវបាន ACU ចាប់ខ្លួន ដោយសារស៊ីដាច់លុយចិន៤០ម៉ឺនដុល្លារ រឿងរត់អាជ្ញាបណ្ណរ៉ែ តែមិនបានសម្រេច។ លោក ទិត វុទ្ធី អភិបាលរងខេត្តកំពង់ស្ពឺ រួមជាមួយមនុស្ស២នាក់ទៀត (ម្នាក់ជាទាហាន) ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយ (ACU) ច
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 10-03-2025, 04:42 PM, ចំនួនអ្នកអានៈ​ 56ដង
យោងតាមការជូនដំណឹងរបស់សហព័ន្ធ នៅព្រឹកថ្ងៃច័ន្ទនេះ បានបញ្ជាក់ថា «សហព័ន្ធកីឡាបាល់ទាត់កម្ពុជាមានសេចក្ដីសោមនស្សរីករាយក្នុងការប្រកាសជូនអ្នកគាំទ្រក្រុមជម្រើសជាតិកម្ពុជា ឲ្យបានជ្រាបថា លោក Koji Gyotoku ត្រូវបានតែងតាំងជាគ្រូបង្គោលក្រុមជម្រើសជាតិកម្ពុជា និងក្រុមជម្រើសជាតិកម្ពុជាអាយុក្រោម ២៣ឆ្នាំ ជា
 ព័ត៌មានលម្អិត
« មុន  1   ក្រោយ»
ចំនួនអ្នកទស្សនា
ថ្ងៃនេះ : 2009 នាក់
ម្សិលមិញ : 4365 នាក់
សរុបទាំងអស់ : 8082250 នាក់