|
ឧបនាយករដ្ឋមន្រ្តី ទៀ សីហា អញ្ជើញបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់សួនឧស្សាហកម្មសេ០១ (C-01) ក្រសួងការពារជាតិ នៅខេត្តកណ្តាល |
|
ចុះថ្ងៃទី: 10-03-2025, 08:58 PM, ចំនួនអ្នកអានៈ 50ដង |
|
ខេត្តកណ្តាលយោងតាមសុន្ទរកថាស្វាគមន៍ និងរបាយការណ៍សង្ខេបរបស់ឧត្តមសេនីយ៍ឯក ចៅ ភិរិទ្ធ អគ្គនាយក អគ្គនាយកដ្ឋានសម្ភារៈ បច្ចេកទេស ក្រសួងការពារជាតិ បានឱ្យដឹងថា សួនឧស្សាហកម្មសេ០១ (C-01) នេះ កើតចេញពីលទ្ធផលការងារទំនាក់ទំនងសហប្រតិបត្តិការ វិនិយោគរបស់អគ្គនាយកដ្ឋានសម្ភារៈបច្ចេកទេស ក្រសួងការពារជាតិ ជាមួយនិងក្រុមហ៊ុន SAGERAS DEFENSE នៃសាធារណរដ្ឋប្រជាមានិតចិន ក្នុងទំហំផ្ទៃដីប្រមាណជាង ១៣២ហិកតា ស្ថិតនៅ ឃុំទួលព្រេជ ស្រុកអង្គស្នួល ខេត្តកណ្តាល តាមបណ្តោយ ផ្លូវជាតិលេខ៥១។
នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥នេះ បានអញ្ជើញជាអធិបតីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់គម្រោង សួនឧស្សាហកម្មសេ០១ (C-01) ក្រសួងការពារជាតិ ដែលគម្រោងនេះគឺលទ្ធផលនៃទំនាក់ទំនងកិច្ចសហប្រតិបត្តិការវិនិយោគ រវាងអគ្គនាយកដ្ឋានសម្ភារៈ បច្ចេកទេសក្រសួងការពារជាតិ ជាមួយក្រុមហ៊ុន SAGERAS DEFENSE (CAMBODIA) CO.LTD នៃសាធារណរដ្ឋប្រជាមានិតចិន ដែលប្រព្រឹត្តទៅនៅស្រុកអង្គស្នួល ខេត្តកណ្តាល។
សួនឧស្សាហកម្មសេ០១ (C-01) ក្រសួងការពារជាតិ មានការស្ថាបនាផ្លូវធំ និងផ្លូវតូចទំហំ ២៣៧,២២២ម៉ែត្រការ៉េ, តំបន់ផែស្ងួត ទំហំ ១០,០៩៥ម៉ែត្រការ៉េ, តំបន់ជម្រើសទី១ សម្រាប់ផែស្ងួត និងតំបន់ឧស្សាហកម្ម ទំហំ៦៧,៩៣១ម៉ែត្រការ៉េ, តំបន់ជម្រើសទី២ សម្រាប់ផែស្ងួត និងតំបន់ឧស្សាហកម្ម ទំហំ ៦៧,៩៣១ម៉ែត្រការ៉េ, តំបន់អគារពហុបំណងពាណិជ្ជកម្ម, តំបន់រោងចក្រ, តំបន់សាធារណៈ និងកីឡា, អគារស្នាក់នៅបុគ្គលិក កម្មករ និងសន្តិសុខ, តំបន់ស្តុកទឹក និងចំណតឡានអគ្គិភ័យ, តំបន់បន្សុទ្ធទឹក, តំបន់ចំណតឡានកម្មករ, តំបន់តូបផ្សារកម្មករ និងតំបន់លម្អបៃតង។
បច្ចុប្បន្នកំពុងធ្វើការចាក់ដីលុបបំពេញ ជីកប្រព័ន្ធលូបង្ហូរទឹក សាងសង់របងបណ្តោះអាសន្ន ចាក់បេតុងបានទំហំ ៤.៤ហិកតា និងកំពុងស្នើសុំច្បាប់អនុញ្ញាតពីក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជា (CDC) អាជ្ញាបណ្ណផែស្ងួត ព្រមទាំងបំពេញបែបបទពាក់ព័ន្ធផ្សេងៗទៀត ទៅតាមគោលការណ៍ច្បាប់នៃព្រះរាជាណាចក្រកម្ពុជា។
នាឱកាសនោះដែរ ឧបនាយករដ្ឋមន្ត្រី ទៀ សីហា បានថ្លែងថា ការបើកការដ្ឋានសួនឧស្សាហកម្មសេ០១ គឺជាលទ្ធផលទំនាក់ទំនង នៃកិច្ចសហប្រតិបត្តិការវិនិយោគរវាងអគ្គនាយកដ្ឋានសម្ភារៈ បច្ចេកទេស ក្រសួងការពារជាតិ ជាមួយនិងក្រុមហ៊ុន SAGERAS DEFENSE នៃសាធារណរដ្ឋប្រជាមានិតចិន។
រដ្ឋមន្ត្រីក្រសួងការពារជាតិ បានអរគុណចំពោះក្រុមហ៊ុន ដែលមានជំនឿទុកចិត្តមកលើអគ្គនាយកដ្ឋានសម្ភារៈ បច្ចេកទេស ក្រសួងការពារជាតិ សម្រេចចិត្តបណ្តាក់ទុនវិនិយគគម្រោងសួនឧស្សាហកម្មសេ០១ របស់ក្រសួងការពារជាតិ ដែលគម្រោងវិនិយោគនេះនឹងរួមចំណែកលើកកម្ពស់សមត្ថភាព និងលទ្ធភាពវិស័យការពារជាតិកម្ពុជា ដែលនឹងរួមវិភាគទានដល់សន្តិភាព ស្ថិរភាព សន្តិសុខ និងវិបុលភាពនៅក្នុង និងក្រៅតំបន់ផងដែរ។
ឧបនាយករដ្ឋមន្ត្រី ទៀ សីហា ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះអគ្គនាយកដ្ឋានសម្ភារៈ បច្ចេកទេស ក្រសួងការពារជាតិ ដែលបានខិតខំបំពេញតួនាទីភារកិច្ចរបស់ខ្លួនសព្វសារពើជុំវិញការងារបច្ចេកទេសយោធានាពេលកន្លងមកទទួលបានលទ្ធផលវជ្ជមានគួរឱ្យកក់សម្គាល់ ក្នុងនោះបានព្យាយាមស្វះស្វែងទំនាក់ទំនងក្រុមហ៊ុន សហគ្រាសឯកជន និងរដ្ឋទាំងក្នុង និងក្រៅប្រទេស ធ្វើជាដៃគូវិនិយោគ សំដៅពង្រឹង និងពង្រីកសមត្ថភាពលើគ្រប់ផ្នែក និងគ្រប់វិស័យ ស្របតាមផែនការនៃការកែទម្រង់នៃកងយោធពលខេរភូមិន្ទ, សៀវភៅ-សការពារជាតិ កម្មវិធីវិនិយោគ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ដើម្បីបុព្វហេតុការពារឯករាជ្យ អធិបតេយ្យបូរណភាពទឹកដី សុខសន្តិភាព នៃការអភិវឌ្ឍន៍ជូនសង្គមជាតិ និងមាតុភូមិ។
ឧបនាយករដ្ឋមន្ត្រី ទៀ សីហា មានជំនឿនិងក្តីរំពឹងយ៉ាងមុតមាំថា កិច្ចសហប្រតិបត្តិការរវាងក្រុមហ៊ុន SAGERAS DEFENSE ជាមួយនឹងអគ្គនាយកដ្ឋានសម្ភារៈបច្ចេកទេស ក្រសួងការពារជាតិ នឹងនាំមកនូវគុណប្រយោជន៍ជាច្រើនដល់កម្ពុជា ជាអាទិ៍ ជួយកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ ការផ្តល់ការងារជាអចិន្ត្រៃយ៍ជូនប្រជាពលរដ្ឋនៅតាមមូលដ្ឋាន និងរួមចំណែកដល់កំណើនសេដ្ឋកិច្ចជាតិឆ្ពោះទៅសម្រេចចក្ខុវិស័យក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅក្នុងឆ្នាំ២០៣០ និងជាប្រទេសមានចំណូលកម្រិតខ្ពស់ ក្នុងឆ្នាំ២០៥០ ព្រមទាំងជួយរំលែក និងអភិវឌ្ឍស្ថាប័នការពារជាតិ កសាពង្រឹងពង្រីកសមត្ថភាព លទ្ធភាពកងយោធពលខេមរភូមិន្ទ ឱ្យឈានចូលដល់ដំណាក់កាលថ្មីមួយដល់ការប្រើបច្ចេកវិទ្យានៅក្នុងបច្ចេកទេសវិស័យយោធា៕













ព័ត៌មានទាក់ទង
|
|
|
ចុះថ្ងៃទី: 11-03-2025, 11:35 AM, ចំនួនអ្នកអានៈ 43ដង
រាជធានីភ្នំពេញ:នៅព្រឹកថ្ងៃអង្គារ ១៣កើត ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីចែកសញ្ញាបត្រជូននិស្សិតបញ្ចប់ការសិក្សានៅវិទ្យាស្ថានវ៉ាន់ដា។
ខាងក្រោមជាខ្លឹមសារសំខាន់ៗរបស់ សម្តេចមហ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 11-03-2025, 11:27 AM, ចំនួនអ្នកអានៈ 42ដង
រាជធានីភ្នំពេញ:កិច្ចប្រជុំនេះ មានការចូលរួមពីអនុប្រធាន និងសមាជិកសមាជិកានៃក្រុមការងារ (តាមសេចក្តីសម្រេចលេខ ៩៦ សសរ) និងអនុប្រធាន សមាជិកសមាជិកា នៃក្រុមការងារ «ត» (តាមសេចក្តីសម្រេចលេខ៩៧សសរ) ព្រមទាំងក្រុមការងារចំពោះកិច្ចផ្នែកឯកជន, ជាពិសេសមានការចូលរួម ពីតំណាងសមាគមធុរកិច្ចជាតិ-អន្តរជាតិ និងក្រុ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 11-03-2025, 11:19 AM, ចំនួនអ្នកអានៈ 38ដង
រាជធានីភ្នំពេញ: សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥នេះ បានអនុញ្ញាតឲ្យ លោក Tull Traisorat ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃព្រះរាជាណាចក្រថៃ ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ចូលជួប និងប្រគល់សារតាំង នៅវិមានព្រឹទ្ធសភា រាជធានីភ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 11-03-2025, 11:13 AM, ចំនួនអ្នកអានៈ 35ដង
ការចាប់ខ្លួនលោក Rodrigo Duterte កើតមានឡើងតែមួយថ្ងៃប៉ុណ្ណោះ ក្រោយអតីតប្រធានាធិបតីរូបនេះកាលពីថ្ងៃចន្ទម្សិលមិញ បាននិយាយក្នុងទីក្រុងហុងកុងថា រូបលោកត្រៀមរួចជាស្រេច សម្រាប់លទ្ធភាពនៃការចាប់ខ្លួនរូបលោក ចំពេលមានសេចក្តីរាយការណ៍ថា តុលាការព្រហ្មទណ្ឌអន្តរជាតិ ICC គ្រោងនឹងចេញដីកា ជុំវិញសង្រ្គាមបង្រ្កាបគ្រ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 11-03-2025, 11:10 AM, ចំនួនអ្នកអានៈ 45ដង
លោក Steve Witkoff ដែលជាបេសកជនទទួលបន្ទុកកិច្ចតំបន់មជ្ឈិមបូព៌ាម្នាក់របស់លោក ត្រាំ ក៏បាន និងកំពុងដើរតួនាទីយ៉ាងសំខាន់ផងដែរក្នុងកិច្ចប្រឹងប្រែងស្វែងរក កិច្ចព្រមព្រៀងសន្តិភាព ដើម្បីបិទបញ្ចប់សង្រ្គាមនៅអ៊ុយក្រែនដែលអូសបន្លាយពេល ៣ឆ្នាំមកនេះ។ មន្ត្រីអាមេរិកម្នាក់ខាងលើដដែល ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 11-03-2025, 11:08 AM, ចំនួនអ្នកអានៈ 34ដង
ក្នុងការប្រកួតលើកទី២ ឆ្នាំ២០២៥នេះ មានក្លឹបចំនួន ១៣ចូលរួម រួមមានក្លឹបមកពីបណ្ដាអគ្គស្នងការដ្ឋាន អគ្គលេខាធិការដ្ឋាន អគ្គនាយកដ្ឋាននានា ដោយចែកចេញជា ៤ពូល ក្នុង១ពូល មាន ៣ក្រុម លើកលែងតែពូល D មាន ៤ក្រុម សរុបការប្រកួតចំនួន ២៣ប្រកួត។
ការប្រកួត «ពានរង្វាន់កីឡាបាល់ទាត់ក្រសួងមហាផ្ទៃ» លើកទី២ ឆ្នាំ២០២៥
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 11-03-2025, 11:04 AM, ចំនួនអ្នកអានៈ 34ដង
អ៉ីស្រាអែលបានរារាំងការផ្ដល់ជំនួយចូលទៅកាន់តំបន់ហ្កាហ្សា ហើយឥលូវបានសម្រេចចិត្តកាត់ផ្ដាច់ការផ្គត់ផ្គង់ចរន្តអគ្គិសនីរបស់ខ្លួនទៀត ជាការបង្កើនការដាក់សម្ពាធលើក្រុមហាម៉ាស។ ជុំវិញការសម្រេចចិត្តនេះដែរ អ្នកនាំពាក្យការិយាល័យសិទ្ធិមនុស្ស UN លោក Seif Magango បាននិយាយថា ការសម្រេចចិត្តរបស់អ៉ីស្រាអែលកាត់
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 11-03-2025, 11:01 AM, ចំនួនអ្នកអានៈ 44ដង
តាមលោក Choi កិច្ចពិភាក្សាជាមួយសហរដ្ឋអាមេរិកពាក់ព័ន្ធនឹងវិធានការពន្ធគយ និងកិច្ចសហប្រតិបត្តិការរឹងមាំស្ដីពីថាមពល ព្រមទាំងការផលិតនាវា បានចាប់ផ្ដើមហើយ នៅមុន ការអនុវត្តគោលនយោបាយយកពន្ធគយ គ្រោងចូលជាធរមាននៅថ្ងៃទី២ ខែមេសា។ លោក ត្រាំ បានប្រកាសពីគោលនយោបាយយកពន្ធគយលើប្រទេសជាដៃគូពាណិជ្ជកម្ម ទាំងអស
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 11-03-2025, 10:55 AM, ចំនួនអ្នកអានៈ 41ដង
អគ្គលេខាធិការគណបក្សកុម្មុយនិស្ដវៀតណាម លោក To Lam បានបើកកិច្ចពិភាក្សាជាមួយប្រធានាធិបតី លោក Prabowo Subianto នៅក្នុងរដ្ឋធានីនៃប្រទេសឥណ្ឌូណេស៊ី ដើម្បីជំរុញ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងយោធា។ ថ្លែងនៅឯសន្និសីទសារព័ត៌មានបន្ទាប់ពីជំនួប លោក Prabowo បានគូសបញ្ជាក់ថា «យើងបានឯកភាពនៅក្នុងជំនួបរបស់យើងថាយើងចង់
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 10-03-2025, 08:58 PM, ចំនួនអ្នកអានៈ 50ដង
ខេត្តកណ្តាលយោងតាមសុន្ទរកថាស្វាគមន៍ និងរបាយការណ៍សង្ខេបរបស់ឧត្តមសេនីយ៍ឯក ចៅ ភិរិទ្ធ អគ្គនាយក អគ្គនាយកដ្ឋានសម្ភារៈ បច្ចេកទេស ក្រសួងការពារជាតិ បានឱ្យដឹងថា សួនឧស្សាហកម្មសេ០១ (C-01) នេះ កើតចេញពីលទ្ធផលការងារទំនាក់ទំនងសហប្រតិបត្តិការ វិនិយោគរបស់អគ្គនាយកដ្ឋានសម្ភារៈបច្ចេកទេស ក្រសួងការពារជាតិ ជាម
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 10-03-2025, 08:24 PM, ចំនួនអ្នកអានៈ 62ដង
ការវាយប្រហារទាំងនេះ បានកើតឡើងនៅក្នុងខេត្តភាគខាងត្បូងបំផុតរបស់ប្រទេសថៃ ដែលភាគច្រើនជាជនជាតិម៉ាឡេមូស្លីម ជាតំបន់ដែលមានជម្លោះអូសបន្លាយអស់រយៈពេលជាច្រើនទសវត្សរ៍ រវាងក្រុមបះបោរផ្តាច់ខ្លួន និងរដ្ឋាភិបាលថៃ។ ចាប់តាំងពីឆ្នាំ ២០០៤ មក មនុស្សជាង ៧,៣០០ នាក់
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 10-03-2025, 04:56 PM, ចំនួនអ្នកអានៈ 50ដង
រាជធានីភ្នំពេញ:លោកស្រីបណ្ឌិត ជា សិរី បានថ្លែងឲ្យដឹងថា «ដើម្បីគាំទ្រដល់ខ្លឹមសារ នៃសេចក្ដីប្រកាសព័ត៌មានថា ឆ្នាំ២០២៥ ជា «ឆ្នាំទេសចរណ៍ កម្ពុជា-ចិន» ធនាគារជាតិនៃកម្ពុជាបានរៀបចំពិធី ដាក់ឱ្យដំណើរការជាផ្លូវការ ការទូទាត់ឆ្លងដែនតាមឃ្យូអរកូតដំណាក់កាលទី២ ៖ បាគងស្កេន UnionPay។ ជាមួយនឹងការរីកចម្រើននេះ ប្រ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 10-03-2025, 04:49 PM, ចំនួនអ្នកអានៈ 64ដង
ការលើកឡើងរបស់ក្រសួងការបរទេសចិន គឺបន្ទាប់ពីប្រមុខការទូតចិន លោក Wang Yi បាននិយាយកាលពីសប្តាហ៍មុនថា នៅអង្គការសហប្រជាជាតិ (UN) តៃវ៉ាន់ត្រូវបានទទួលស្គាល់ត្រឹមជា «ខេត្តមួយរបស់ប្រទេសចិន»។ លោក Wang បានបន្តថា តៃវ៉ាន់មិនដែលជាប្រទេសមួយឡើយ ហើយក៏នឹងមិនមានថ្ងៃអាចក្លាយជាប្រទេសមួយដែរ។ ចិនចាត់ទុកតៃវ៉ាន់ជា ផ្នែក
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 10-03-2025, 04:46 PM, ចំនួនអ្នកអានៈ 52ដង
ខេត្តកំពង់ស្ពឺ៖ នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥ បានបញ្ជាក់ថា លោក ទិត វុទ្ធី និងបក្ខពួក ត្រូវបាន ACU ចាប់ខ្លួន ដោយសារស៊ីដាច់លុយចិន៤០ម៉ឺនដុល្លារ រឿងរត់អាជ្ញាបណ្ណរ៉ែ តែមិនបានសម្រេច។
លោក ទិត វុទ្ធី អភិបាលរងខេត្តកំពង់ស្ពឺ រួមជាមួយមនុស្ស២នាក់ទៀត (ម្នាក់ជាទាហាន) ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយ (ACU) ច
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 10-03-2025, 04:42 PM, ចំនួនអ្នកអានៈ 55ដង
យោងតាមការជូនដំណឹងរបស់សហព័ន្ធ នៅព្រឹកថ្ងៃច័ន្ទនេះ បានបញ្ជាក់ថា «សហព័ន្ធកីឡាបាល់ទាត់កម្ពុជាមានសេចក្ដីសោមនស្សរីករាយក្នុងការប្រកាសជូនអ្នកគាំទ្រក្រុមជម្រើសជាតិកម្ពុជា ឲ្យបានជ្រាបថា លោក Koji Gyotoku ត្រូវបានតែងតាំងជាគ្រូបង្គោលក្រុមជម្រើសជាតិកម្ពុជា និងក្រុមជម្រើសជាតិកម្ពុជាអាយុក្រោម ២៣ឆ្នាំ ជា
 ព័ត៌មានលម្អិត
|
|
|
|
|
ចំនួនអ្នកទស្សនា
ថ្ងៃនេះ |
: 1972 នាក់ |
|
ម្សិលមិញ |
: 4365 នាក់ |
|
សរុបទាំងអស់ |
: 8082213 នាក់ |
|
|