អភិបាលខេត្តកណ្តាល ចាត់ទុកការបរិច្ចាគឈាម ជាសកម្មភាពមនុស្សធម៌ដ៏ថ្លៃថ្លាបំផុត ជាការធ្វើបុណ្យ និងជាការជួយសង្គ្រោះជីវិតមនុស្ស |
|
ចុះថ្ងៃទី: 03-02-2025, 03:40 PM, ចំនួនអ្នកអានៈ 68ដង |
|
ខេត្តកណ្ដាល៖ អភិបាលខេត្ត បានថ្លែងដូច្នេះ នៅក្នុងយុទ្ធនាការបរិច្ចាគឈាមដោយស្ម័គ្រចិត្ត ដែលបានរៀបចំឡើងនៅក្នុងបរិវេណវត្តក្រពើហារ ក្រុងតាខ្មៅ កាលពីថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៥ ដោយមានការចូលរួមពី សហភាពសហព័ន្ធយុវជនកម្ពុជា ក្រុងតាខ្មៅ (ស.ស.យ.ក) ព្រះសង្ឃ សិស្សានុសិស្ស និងប្រជាពលរដ្ឋផងដែរ។
លោក គួច ចំរើន អភិបាលខេត្តកណ្ដាល បានចាត់ទុកការបរិច្ចាគឈាម ជាសកម្មភាពមនុស្សធម៌ដ៏ថ្លៃថ្លាបំផុតជាការធ្វើបុណ្យ និងជាការជួយសង្គ្រោះជីវិតមនុស្ស ដោយសារតែជារៀងរាល់ថ្ងៃនេះ មានអ្នកជំងឺនៅតាម មន្ទីរពេទ្យនានា ត្រូវការឈាមជាចាំបាច់បំផុតក្នុងមួយថ្ងៃៗ ដើម្បីយកមកសង្គ្រោះជីវិតជនរងគ្រោះ។
អភិបាលខេត្តបានបន្តថា សម្រាប់បងប្អូនប្រជាពលរដ្ឋសិស្សានុសិស្ស និងយុវជន ដែលបានចូលរួមបរិច្ចាគឈាមនាថ្ងៃនេះគឺជា សកម្មភាព និងជាគំរូដ៏ល្អសម្រាប់ប្រជាពលរដ្ឋផ្សេងទៀត ក្នុងការមកចូលរួមបរិច្ចាគឈាម បានកាន់តែច្រើនឡើង។
លោកបានកោតសរសើរ និងលើកទឹកចិត្តដល់យុវជនសិស្សានុសិស្ស ព្រះសង្ឃ និងប្រជាពលរដ្ឋ សូមបន្តចូលរួមក្នុងយុទ្ធនាការបរិច្ចាគឈាមដោយស្ម័គ្រចិត្ត ដើម្បីជួយសង្គ្រោះជីវិតដល់ជនរងគ្រោះដែលកំពុងតែត្រូវការ ឈាមជាចាំបាច់។
អភិបាលខេត្ត ក៏បានថ្លែងអំណរគុណដល់យុវជន សិស្សានុសិស្ស ព្រះសង្ឃ និងប្រជាពលរដ្ឋទាំងអស់ ដែលបានចូលរួម និងជួយគាំទ្រយ៉ាងពេញទំហឹង ក្នុងយុទ្ធនាការផ្តល់ឈាមដោយស្ម័គ្រចិត្តនាពេលនេះ ពីព្រោះឈាមគឺពិតជាមានសារៈសំខាន់ខ្លាំងណាស់ បើកគ្មានអ្នកបរិច្ចាគឈាមទេ គឺយើងគ្មានឈាមសម្រាប់ជួយសង្គ្រោះអ្នកជំងឺនោះឡើយ។
សូមបញ្ជាក់ថា ចំពោះការបរិច្ចាគឈាម គឺមនុស្សទូទៅអាចធ្វើការបរិច្ចាគបាន ដែលតម្រូវឱ្យមានអាយុចាប់ពី ១៨ឆ្នាំឡើង មានទម្ងន់ចាប់ពី ៤៥ គីឡូឡើងទៅ មានសម្ពាធឈាមធម្មតា មានគ្រាប់ឈាមក្រហមគ្រប់គ្រាន់ និងមានសុខភាពល្អ ហើយក្នុងយុទ្ធនាការផ្ដល់ឈាមដោយស្ម័គ្រចិត្តរយៈពេលមួយព្រឹកនេះ គឺទទួលបានឈាមប្រមាណ ៦១ផ្លោក៕
ព័ត៌មានទាក់ទង
|
|
|
ចុះថ្ងៃទី: 04-02-2025, 12:04 PM, ចំនួនអ្នកអានៈ 39ដង
លោកប្រធានាធិបតី ដូណាល់ ត្រាំ បានងាកទៅរកការប្រើប្រាស់កម្លាំងយោធា ឱ្យជួយអនុវត្តរបៀបវារៈអន្តោប្រវេសន៍របស់លោក រួមមានការបញ្ជូនទាហានបន្ថែមទៅព្រំដែនអាមេរិក-ម៉ិកស៉ិក ការប្រើប្រាស់ប្រើយន្តហោះយោធាសម្រាប់ការនិរទេស និងបើកមូលដ្ឋានយោធាឱ្យអ្នកដែលត្រូវទៅវិញ ជ្រកកោណបណ្តោះអាសន្ន។ តាមមន្រ្តីអាមេរិក
ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 04-02-2025, 11:53 AM, ចំនួនអ្នកអានៈ 36ដង
បុរសដែលកើតនៅថ្ងៃទី២៧ ខែមិនា ឆ្នាំ១៩៨៦ សញ្ជាតិអាល្លឺម៉ង់ Manuel Neuer នឹងឈានចូលដល់វ័យ ៣៩ឆ្នាំ នៅខែក្រោយនេះ បានចាប់ផ្តើមចូលរួមជាមួយក្លិបខ្លារនិន Bayern Munich កាលឆ្នាំ២០១១ ពីក្លិបរួមលីគ Schalke ដែលគិតមកដល់ពេលនេះលេងបាន ៥៤៧ប្រកួត នឹងចាប់បិទសំណាញ់ទីបាន (Clean-Sheets) បានចំនួន ២៥៩លើក ។
អ្នកចាំទីឆ្នើមរបស់ក្លិប Bayern Munich កីឡាករ
ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 04-02-2025, 11:48 AM, ចំនួនអ្នកអានៈ 40ដង
ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី កាលពីខែតុលា ឆ្នាំមុន ក៏ធ្លាប់បានលើកឡើងផងដែរពីគំនិតដូចដែលលោក ត្រាំ បានលើកឡើងខាងលើជាផ្នែកមួយ នៃផែនការជ័យជម្នះរបស់លោក ក្នុងការបិទបញ្ចប់សង្រ្គាមជាមួយរុស្ស៉ី។ ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាន នៅឯការិយាល័យពងក្រពើនៃសេតវិមាន លោក ត្រាំ បានគូសបញ្ជ
ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 04-02-2025, 11:45 AM, ចំនួនអ្នកអានៈ 36ដង
ក្រុងកំពត៖ សកម្មភាពនេះធ្វើឡើងនៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៥។ លោកអភិបាលខេត្តក៏បានណែនាំឱ្យមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត រួមជាមួយមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត ត្រូវធ្វើការត្រួតពិនិត្យ និងតាមដានលក្ខណៈបច្ចេកទេស ពិសេសអំពីគុណភាពផ្លូវមួយខ្សែនេះ ឱ្យបានល្អិតល្អន់បំផុត ព្រោះយើងត្រូវការប្រើប្រា
ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 03-02-2025, 09:32 PM, ចំនួនអ្នកអានៈ 68ដង
ខេត្តតាកែវ៖ លោក វ៉ី សំណាង បានលើកឡើងពីកិច្ចខិតខំរបស់រដ្ឋបាលខេត្ត ក្នុងការចូលរួមអភិវឌ្ឍវិស័យកសិកម្ម និងការដោះស្រាយបញ្ហាប្រឈមនានាជូនប្រជាកសិករ ជាពិសេសការសម្រួលដល់ការលក់ស្រូវរបស់កសិករក្នុងរដូវប្រមូលផលនាពេលនេះ។
នាព្រឹកថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៥ លោក គង់ ច័ន្ទវាសនា រដ្ឋលេខាធិ
ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 03-02-2025, 09:26 PM, ចំនួនអ្នកអានៈ 63ដង
លោក ត្រាំ ធ្លាប់បានបញ្ជាក់ពីឆន្ទៈក្នុងការជួបជាមួយលោក ពូទីន ដើម្បីពិភាក្សាពីការបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន ខណៈលោក ពូទីន ក៏បានបង្ហាញពីការត្រៀមខ្លួនក្នុងការជួប ពិភាក្សានេះផងដែរ។
ប្រភពពីររបស់រុស្ស៊ីបានឱ្យដឹងថា អារ៉ាប៊ីសាអូឌីតនិងអេមីរ៉ាតអារ៉ាប់រួម (UAE) កំពុងត្រូវបានគេពិចារណាថា ជាទីតាំងដែលអ
ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 03-02-2025, 06:15 PM, ចំនួនអ្នកអានៈ 70ដង
ខេត្តប៉ៃលិន៖ថ្លែងក្នុងឱកាសនោះ លោកស្រីបណ្ឌិត បាន ស្រីមុំ បានស្វាគមន៍យ៉ាងកក់ក្រៅ ចំពោះគណៈប្រតិភូខេត្តស្រះកែវ ដែលបានអញ្ជើញមកខេត្តប៉ៃលិន ក្នុងគោលបំណងរឹតចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការល្អ រវាងខេត្តនៅជាប់ព្រំដែននៃប្រទេសទាំង២។
លោកស្រីបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន ន
ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 03-02-2025, 06:08 PM, ចំនួនអ្នកអានៈ 71ដង
រាជរដ្ឋាភិបាលកម្ពុជា៖លោកបណ្ឌិត អ៊ាង សុផល្លែត បានវាយតម្លៃខ្ពស់ចំពោះប្រទេសម៉ាឡេស៊ី និងប្រជាពលរដ្ឋ ម៉ាឡេស៊ីទាំងអស់ ដែលបានយកចិត្តទុកដាក់រួមគ្នា សំអាតនូវប្រភពបំពុលទៅក្នុងបរិយាកាស សម្រាប់តំបន់ និងសម្រាប់មនុស្សជាតិ។
នៅក្នុងឱកាសជំនួបរវាងលោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន ន
ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 03-02-2025, 03:40 PM, ចំនួនអ្នកអានៈ 68ដង
ខេត្តកណ្ដាល៖ អភិបាលខេត្ត បានថ្លែងដូច្នេះ នៅក្នុងយុទ្ធនាការបរិច្ចាគឈាមដោយស្ម័គ្រចិត្ត ដែលបានរៀបចំឡើងនៅក្នុងបរិវេណវត្តក្រពើហារ ក្រុងតាខ្មៅ កាលពីថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៥ ដោយមានការចូលរួមពី សហភាពសហព័ន្ធយុវជនកម្ពុជា ក្រុងតាខ្មៅ (ស.ស.យ.ក) ព្រះសង្ឃ សិស្សានុសិស្ស និងប្រជាពលរដ្ឋផងដែរ។
លោក គួច ច
ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 03-02-2025, 03:32 PM, ចំនួនអ្នកអានៈ 73ដង
ខេត្តសៀមរាប៖ក្រោមការចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់របស់នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងទទួលបានការអនុញ្ញាតពីសំណាក់លោក ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប ក្រោមការផ្តួចផ្តើមរបស់លោកឧត្តមសេនីយ៍ត្រី សៀ ទីន បានចាប់ផ្តើមសាងសង់ទីស្ន
ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 03-02-2025, 03:12 PM, ចំនួនអ្នកអានៈ 70ដង
កាលពីថ្ងៃសៅរ៍សប្តាហ៍កន្លងទៅ លោក ត្រាំ បានចុះហត្ថលេខាលើ បទបញ្ជាប្រតិបត្តិចំនួន៣ ស្តីពីការយកពន្ធ២៥ភាគរយ លើប្រទេសជិតខាងទាំងពីររបស់អាមេរិក គឺម៉ិកស៉ិកនិងកាណាដា បើទោះបីមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ជាមួយគ្នាក៏ដោយ ព្រមទាំងយកពន្ធបន្ថែម១០ភាគរយទៀត ប្រឆាំងលើប្រទេសចិន។
កាលពីថ្ងៃអាទិត្យ ទី
ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 03-02-2025, 03:04 PM, ចំនួនអ្នកអានៈ 70ដង
នាយកប្រតិបត្តិ (CEO) ក្រុមហ៊ុន Aspanspanle លោក Tim Cook បានប្រកាសក្នុងអំឡុងពេលហៅរកប្រាក់ចំណូលសម្រាប់ត្រីមាសទី៤ ឆ្នាំ២០២៤ ថា «នៅក្នុងខែមេសាខាងមុខនេះ ក្រុមហ៊ុន Aspanspanle នឹងនាំយកភាសាជាច្រើនទៀត រួមមាន បារាំង អាល្លឺម៉ង់ អ៊ីតាលី ព័រទុយហ្គាល់ អេស្បាញ ជប៉ុន កូរ៉េ ចិន ក៏ដូចជាភាសាអង់គ្លេសដែលបានធ្វើមូលដ្ឋានីយកម្មនៅប្រ
ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 03-02-2025, 02:56 PM, ចំនួនអ្នកអានៈ 66ដង
ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន ក្រោយធ្វើដំណើរត្រឡប់មករដ្ឋធានីវ៉ាស៉ីនតោនវិញ កាលពីយប់ថ្ងៃអាទិត្យ ទី២ ខែកុម្ភៈ បន្ទាប់ពីបានចំណាយពេលចុងសប្តាហ៍ នៅរដ្ឋ Florida លោក ត្រាំ បាននិយាយថា រូបលោកនឹងជជែកជាមួយ នាយករដ្ឋមន្រ្តីកាណាដា លោក Justin Trudeau នៅព្រឹកថ្ងៃចន្ទ ទី៣ ខែកុម្ភៈ (ពេលវេលានៅអាមេរិក) ហើយលោកក៏នឹងជជែកជា
ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 03-02-2025, 02:53 PM, ចំនួនអ្នកអានៈ 52ដង
រាជរដ្ឋាភិបាលកម្ពុជា បានចេញអនុក្រឹត្យថ្មីមួយ ស្តីពីក្របខណ្ឌនៃការប្រើប្រាស់មូលនិធិសន្តិសុខសង្គម សម្រាប់ចំណាយប្រតិបត្តិការរបស់បេឡាជាតិសន្តិសុខសង្គម ដែលហៅកាត់ថា ប.ស.ស. ដើម្បីធានាបាននូវប្រសិទ្ធភាព និងចីរភាពហិរញ្ញវត្ថុ នៃមូលនិធិសន្តិសុខសង្គម។
អនុក្រឹត្យដែលចុះហត្ថាលេខាដោយសម្តេចមហាបវរធិ
ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 03-02-2025, 12:43 PM, ចំនួនអ្នកអានៈ 64ដង
ខេត្តពោធិ៍សាត់៖ សម្រាប់ផ្លូវជាតិលេខ ១០ ចាប់ពីភូមិបញ្ចាំង ឃុំស៊ុង ស្រុកសំឡូត ខេត្តបាត់ដំបង ឆ្លងកាត់ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ រហូតដល់ផ្លូវជាតិលេខ ៤៨ត្រង់ PK១+៧០០ ស្ថិតក្នុងសង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង សម្រេចបាន ៩៦,១៦%។
ស្ពានលេខ២៨ ស្ពានដែលខ្ពស់ជាងគេ មានកម្ពស់
ព័ត៌មានលម្អិត
|
|
|