រដ្ឋាភិបាលជប៉ុន ផ្តល់ជំនួយឥតសំណងជាង៤០ម៉ឺនដុល្លារ សម្រាប់ការស្តារប្រព័ន្ធធារាសាស្ត្រ និងការសាងសង់ស្ពាននៅខេត្តតាកែវ, ខេត្តកំពង់ធំ និងខេត្តសៀមរាប
ចុះថ្ងៃទី: 31-01-2025, 12:34 PM, ចំនួនអ្នកអានៈ 70ដង
រាជធានីភ្នំពេញ៖កិច្ចសន្យាផ្តល់ជំនួយ ត្រូវបានចុះហត្ថលេខានៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៥នេះ រដ្ឋាភិបាលជប៉ុន តាមរយៈស្ថានទូតប្រចាំកម្ពុជា បានចុះហត្ថលេខាផ្តល់ជំនួយឥតសំណងចំនួន ៤៤៦,៨០១ដុល្លារអាមេរិក សម្រាប់ការស្តារប្រព័ន្ធធារាសាស្ត្រ និងការសាងសង់ស្ពាន ដល់ស្ថាប័នទទួលជំនួយចំនួន៣ ក្រោមគ្រោងការណ៍ជំនួយឥតសំណងសម្រាប់គម្រោងទ្រង់ទ្រាយតូចសន្តិសុខមនុស្សជាតិ (គូសាណូណ៌)។ ដោយលោក អ៊ូអិណុ អាត់ស៊ូស៊ី ឯកអគ្គរាជទូត វិសាមញ្ញ និងពេញសមត្ថភាពរបស់ប្រទេសជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា និង តំណាងស្ថាប័នទទួលជំនួយទាំងបី ដើម្បីអនុវត្តគម្រោងដូចតទៅ៖ ទី១៖ គម្រោងស្តារប្រព័ន្ធធារាសាស្រ្តត្រពាំងក្រែកក្នុងខេត្តតាកែវ (ថវិកាចំនួន ១៨០,៣៩៦ដុល្លារអាមេរិក) ស្ថាប័នទទួលជំនួយ៖ មន្ទីរធនធានទឹក និងឧតុនិយមខេត្តតាកែវ ជំនួយនេះនឹងត្រូវបានប្រើប្រាស់ដើម្បីស្តារប្រព័ន្ធធារាសាស្ត្រមានស្រាប់ដែលមានមុខងារអាងស្តុកទឹក អន់ថយ។ តំបន់នេះងាយរងគ្រោះរាំងស្ងួតក្នុងរដូវប្រាំង ដោយសារប្រព័ន្ធធារាសាស្ត្រមិនអាចស្តុកទឹកបាន គ្រប់គ្រាន់ក្នុងរដូវវស្សា។ មិនតែប៉ុណ្ណោះ ដោយសារសមត្ថភាពស្តុកទឹកមិនគ្រប់គ្រាន់ តំបន់នេះជារឿយៗរង ផលប៉ះពាល់ដោយទឹកជំនន់។ ផ្លូវតភ្ជាប់ពីប្រព័ន្ធធារាសាស្ត្រនេះទៅតំបន់ដែលប្រជាជនរស់នៅ មានស្ថាន ភាពយ៉ាប់យឺន ដែលដាក់បន្ទុកយ៉ាងធ្ងន់ដល់កសិករ។ យើងរំពឹងថាគម្រោងនេះនឹងផ្តល់អត្ថប្រយោជន៍ដល់ ប្រជាជនមូលដ្ឋានប្រមាណ ៣,០០០ នាក់ តាមរយៈការកែលម្អប្រព័ន្ធធារាសាស្ត្រ ដើម្បីធានាការផ្គត់ផ្គង់ទឹក សម្រាប់កសិកម្មប្រកបដោយស្ថិរភាពពេញមួយឆ្នាំ។ លើសពីនេះ យើងរំពឹងថាកម្រិតជីវភាពរស់នៅ និងប្រាក់ ចំណូលរបស់ប្រជាជននឹងមានភាពប្រសើរឡើង ដោយសារមានការកើនឡើងនៃបរិមាណស្រូវដែលផលិត បាននៅក្នុងតំបន់នេះ។ ទី២៖ គម្រោងសាងសង់ស្ពានក្នុងឃុំឈូក ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ (ថវិកាចំនួន ១៥៤,៣៥៣ ដុល្លារ អាមេរិក) ស្ថាប័នទទួលជំនួយ៖ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ធំ។ ជំនួយនេះនឹងត្រូវបានប្រើប្រាស់ដើម្បីសាងសង់ស្ពានបេតុងថ្មីមួយ។ មានស្ពានមួយមិនទាន់សាងសង់ រួចរាល់ ដែលត្រូវបានផ្អាកដោយសារខ្វះថវិកា។ បន្ទាប់ពីស្ថានរងការបាក់ស្រុតដោយទឹកជំនន់ក្នុងឆ្នាំ២០២៣ ប្រជាជនមូលដ្ឋានត្រូវឆ្លងកាត់ទន្លេដោយប្រើប្រាស់ទូកតូចមួយ។ ស្ពានថ្មីនេះនឹងផ្តល់ឱ្យប្រជាជនដែលរស់នៅ ក្នុងតំបន់នេះប្រមាណ ១១,០០០នាក់ ជាមួយនឹងការធ្វើដំណើរប្រកបដោយសុវត្ថិភាព។ លើសពីនេះទៅទៀត តាមរយៈការផ្តល់លទ្ធភាពក្នុងការដឹកជញ្ជូនកសិផល ប្រាក់ចំណូលរបស់ប្រជាជនមូលដ្ឋាននឹងមានការកើន ឡើង។ និងទី៣៖ គម្រោងសាងសង់ស្ពានក្នុងឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប (ថវិកាចំនួន ១១២,០៥២ ដុល្លារអាមេរិក) ស្ថាប័នទទួលជំនួយ៖ រដ្ឋបាលឃុំខ្វាវ ជំនួយនេះនឹងត្រូវបានប្រើប្រាស់ដើម្បីសង់ស្ពានបេតុងថ្មីមួយ ជំនួសឱ្យស្ពានឈើពុកផុយបច្ចុប្បន្ន។ ខណៈ ដែលប្រជាជនមូលដ្ឋានជាច្រើនតែងតែឆ្លងកាត់ស្ពាននេះដើម្បីទៅសាលារៀន កន្លែងធ្វើការ និងមន្ទីរពេទ្យ ព្រមទាំងដឹកជញ្ជូនកសិផល ស្ពាននេះបានរងការខូចខាត និងគ្មានសុវត្ថិភាព ជាពិសេសសម្រាប់កុមារ និង មនុស្សចាស់។ បន្ថែមពីនេះ ឡាននិងរថយន្តសង្គ្រោះបន្ទាន់មិនត្រូវបានអនុញ្ញាតឱ្យឆ្លងកាត់ស្ពាននេះទេ ដោយសារស្ពាននេះប្រហែលមិនអាចទ្រាំទ្របាននូវទម្ងន់ និងអាចមានការបាក់ស្រុត។ យើងរំពឹងថាគម្រោង នេះនឹងផ្តល់អត្ថប្រយោជន៍ដល់ប្រជាជនប្រមាណ ១៥,០០០នាក់ តាមរយៈការធានាបាននូវផ្លូវធ្វើដំណើរ ប្រកបដោយសុវត្ថិភាពទៅសាលារៀន ផ្សារ និងមណ្ឌលសុខភាពដែលនៅជិតបំផុតពេញមួយឆ្នាំ។ ការសាង សង់ស្ពានថ្មីក៏នឹងជួយសម្រួលដល់ការដឹកជញ្ជូនកសិផលផងដែរ ដែលនឹងនាំមកនូវការកែលម្អកម្រិតជីវភាព រស់នៅរបស់ប្រជាជន និងការកើនឡើងនូវប្រាក់ចំណូលរបស់កសិករ។ ជំនួយឥតសំណងគូសាណូណ៌របស់ជប៉ុន បានចាប់ផ្តើមនៅប្រទេសកម្ពុជានៅឆ្នាំ១៩៩១ ដើម្បីគាំទ្រដល់ កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការអភិវឌ្ឍ និងស្ថាបនាប្រទេសឡើងវិញ នៅតាមកម្រិតមូលដ្ឋាន។ ជំនួយឥតសំណងនេះ មានទិសដៅការពារជនងាយរងគ្រោះពីកត្តាមួយចំនួនដូចជា ភាពក្រីក្រ និង/ឬ ភាពអកុសល នានា ដែលអាចគំរាមកំហែងដោយផ្ទាល់ដល់អាយុជីវិត ជីវភាពរស់នៅ និងសេចក្តីថ្លៃថ្នូររបស់ពួកគេ ក៏ដូចជា៖ ជួយជំរុញនូវភាពម្ចាស់ការលើខ្លួនឯងរបស់ប្រជាសហគមន៍។ ចាប់តាំងពីឆ្នាំ១៩៩១ រដ្ឋាភិបាលជប៉ុនបានផ្តល់ ថវិកាជាង ៧០លានដុល្លារអាមេរិក ដល់អាជ្ញាធរមូលដ្ឋាន និងអង្គការក្រៅរដ្ឋាភិបាល ដើម្បីអនុវត្តគម្រោង គូសាណូណ៌ ចំនួន ៦៩៤គម្រោង នៅទូទាំងប្រទេសកម្ពុជា៕
ព័ត៌មានទាក់ទង
ចុះថ្ងៃទី: 04-02-2025, 12:04 PM, ចំនួនអ្នកអានៈ​ 40ដង
លោកប្រធានាធិបតី ដូណាល់ ត្រាំ បានងាកទៅរកការប្រើប្រាស់កម្លាំងយោធា ឱ្យជួយអនុវត្តរបៀបវារៈអន្តោប្រវេសន៍របស់លោក រួមមានការបញ្ជូនទាហានបន្ថែមទៅព្រំដែនអាមេរិក-ម៉ិកស៉ិក ការប្រើប្រាស់ប្រើយន្តហោះយោធាសម្រាប់ការនិរទេស និងបើកមូលដ្ឋានយោធាឱ្យអ្នកដែលត្រូវទៅវិញ ជ្រកកោណបណ្តោះអាសន្ន។ តាមមន្រ្តីអាមេរិក
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 04-02-2025, 11:53 AM, ចំនួនអ្នកអានៈ​ 37ដង
បុរសដែលកើតនៅថ្ងៃទី២៧ ខែមិនា ឆ្នាំ១៩៨៦ សញ្ជាតិអាល្លឺម៉ង់ Manuel Neuer នឹងឈានចូលដល់វ័យ ៣៩ឆ្នាំ នៅខែក្រោយនេះ បានចាប់ផ្តើមចូលរួមជាមួយក្លិបខ្លារនិន Bayern Munich កាលឆ្នាំ២០១១ ពីក្លិបរួមលីគ Schalke ដែលគិតមកដល់ពេលនេះលេងបាន ៥៤៧ប្រកួត នឹងចាប់បិទសំណាញ់ទីបាន (Clean-Sheets) បានចំនួន ២៥៩លើក ។ អ្នកចាំទីឆ្នើមរបស់ក្លិប Bayern Munich កីឡាករ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 04-02-2025, 11:48 AM, ចំនួនអ្នកអានៈ​ 41ដង
ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី កាលពីខែតុលា ឆ្នាំមុន ក៏ធ្លាប់បានលើកឡើងផងដែរពីគំនិតដូចដែលលោក ត្រាំ បានលើកឡើងខាងលើជាផ្នែកមួយ នៃផែនការជ័យជម្នះរបស់លោក ក្នុងការបិទបញ្ចប់សង្រ្គាមជាមួយរុស្ស៉ី។ ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាន នៅឯការិយាល័យពងក្រពើនៃសេតវិមាន លោក ត្រាំ បានគូសបញ្ជ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 04-02-2025, 11:45 AM, ចំនួនអ្នកអានៈ​ 37ដង
ក្រុងកំពត៖ សកម្មភាពនេះធ្វើឡើងនៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៥។ លោកអភិបាលខេត្តក៏បានណែនាំឱ្យមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត រួមជាមួយមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត ត្រូវធ្វើការត្រួតពិនិត្យ និងតាមដានលក្ខណៈបច្ចេកទេស ពិសេសអំពីគុណភាពផ្លូវមួយខ្សែនេះ ឱ្យបានល្អិតល្អន់បំផុត ព្រោះយើងត្រូវការប្រើប្រា
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 03-02-2025, 09:32 PM, ចំនួនអ្នកអានៈ​ 71ដង
ខេត្តតាកែវ៖​ លោក វ៉ី សំណាង​ បានលើកឡើងពីកិច្ចខិតខំរបស់រដ្ឋបាលខេត្ត​ ក្នុងការចូលរួមអភិវឌ្ឍវិស័យកសិកម្ម​ និងការដោះស្រាយបញ្ហាប្រឈម​​នានាជូនប្រជាកសិករ ជាពិសេសការសម្រួលដល់ការ​លក់ស្រូវរបស់កសិករក្នុងរដូវប្រមូលផល​នាពេលនេះ។ នាព្រឹកថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៥​ លោក​ គង់​ ច័ន្ទវាសនា​ រដ្ឋលេខាធិ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 03-02-2025, 09:26 PM, ចំនួនអ្នកអានៈ​ 63ដង
លោក ត្រាំ ធ្លាប់បានបញ្ជាក់ពីឆន្ទៈក្នុងការជួបជាមួយលោក ពូទីន ដើម្បីពិភាក្សាពីការបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន ខណៈលោក ពូទីន ក៏បានបង្ហាញពីការត្រៀមខ្លួនក្នុងការជួប ពិភាក្សានេះផងដែរ។ ប្រភពពីររបស់រុស្ស៊ីបានឱ្យដឹងថា អារ៉ាប៊ីសាអូឌីតនិងអេមីរ៉ាតអារ៉ាប់រួម (UAE) កំពុងត្រូវបានគេពិចារណាថា ជាទីតាំងដែលអ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 03-02-2025, 06:15 PM, ចំនួនអ្នកអានៈ​ 71ដង
ខេត្តប៉ៃលិន៖ថ្លែងក្នុងឱកាសនោះ លោកស្រីបណ្ឌិត បាន ស្រីមុំ បានស្វាគមន៍យ៉ាងកក់ក្រៅ ចំពោះគណៈប្រតិភូខេត្តស្រះកែវ ដែលបានអញ្ជើញមកខេត្តប៉ៃលិន ក្នុងគោលបំណងរឹតចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការល្អ រវាងខេត្តនៅជាប់ព្រំដែននៃប្រទេសទាំង២។ លោកស្រីបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន ន
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 03-02-2025, 06:08 PM, ចំនួនអ្នកអានៈ​ 72ដង
រាជរដ្ឋាភិបាលកម្ពុជា៖លោកបណ្ឌិត អ៊ាង សុផល្លែត បានវាយតម្លៃខ្ពស់ចំពោះប្រទេសម៉ាឡេស៊ី និងប្រជាពលរដ្ឋ ម៉ាឡេស៊ីទាំងអស់ ដែលបានយកចិត្តទុកដាក់រួមគ្នា សំអាតនូវប្រភពបំពុលទៅក្នុងបរិយាកាស សម្រាប់តំបន់ និងសម្រាប់មនុស្សជាតិ។ នៅក្នុងឱកាសជំនួបរវាងលោកបណ្ឌិត អ៊ាង ​សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន ន
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 03-02-2025, 03:40 PM, ចំនួនអ្នកអានៈ​ 70ដង
ខេត្តកណ្ដាល៖ អភិបាលខេត្ត បានថ្លែងដូច្នេះ នៅក្នុងយុទ្ធនាការបរិច្ចាគឈាមដោយស្ម័គ្រចិត្ត ដែលបានរៀបចំឡើងនៅក្នុងបរិវេណវត្តក្រពើហារ ក្រុងតាខ្មៅ កាលពីថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៥ ដោយមានការចូលរួមពី សហភាពសហព័ន្ធយុវជនកម្ពុជា ក្រុងតាខ្មៅ (ស.ស.យ.ក) ព្រះសង្ឃ សិស្សានុសិស្ស និងប្រជាពលរដ្ឋផងដែរ។ លោក គួច ច
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 03-02-2025, 03:32 PM, ចំនួនអ្នកអានៈ​ 74ដង
ខេត្តសៀមរាប៖ក្រោមការចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់របស់នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងទទួលបានការអនុញ្ញាតពីសំណាក់លោក ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប ក្រោមការផ្តួចផ្តើមរបស់លោកឧត្តមសេនីយ៍ត្រី សៀ ទីន បានចាប់ផ្តើមសាងសង់ទីស្ន
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 03-02-2025, 03:12 PM, ចំនួនអ្នកអានៈ​ 70ដង
កាលពីថ្ងៃសៅរ៍សប្តាហ៍កន្លងទៅ លោក ត្រាំ បានចុះហត្ថលេខាលើ បទបញ្ជាប្រតិបត្តិចំនួន៣ ស្តីពីការយកពន្ធ២៥ភាគរយ លើ​ប្រទេសជិតខាងទាំងពីររបស់អាមេរិក គឺម៉ិកស៉ិកនិងកាណាដា បើទោះបីមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ជាមួយគ្នាក៏ដោយ ព្រមទាំងយកពន្ធបន្ថែម១០ភាគរយទៀត ប្រឆាំងលើប្រទេសចិន។ កាលពីថ្ងៃអាទិត្យ ទី
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 03-02-2025, 03:04 PM, ចំនួនអ្នកអានៈ​ 73ដង
នាយកប្រតិបត្តិ (CEO) ក្រុមហ៊ុន Aspanspanle លោក Tim Cook បានប្រកាសក្នុងអំឡុងពេលហៅរកប្រាក់ចំណូលសម្រាប់ត្រីមាសទី៤ ឆ្នាំ២០២៤ ថា «នៅក្នុងខែមេសាខាងមុខនេះ ក្រុមហ៊ុន Aspanspanle នឹងនាំយកភាសាជាច្រើនទៀត រួមមាន បារាំង អាល្លឺម៉ង់ អ៊ីតាលី ព័រទុយហ្គាល់ អេស្បាញ ជប៉ុន កូរ៉េ ចិន ក៏ដូចជាភាសាអង់គ្លេសដែលបានធ្វើមូលដ្ឋានីយកម្មនៅប្រ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 03-02-2025, 02:56 PM, ចំនួនអ្នកអានៈ​ 71ដង
ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន ក្រោយធ្វើដំណើរត្រឡប់មករដ្ឋធានីវ៉ាស៉ីនតោនវិញ កាលពីយប់ថ្ងៃអាទិត្យ ទី២ ខែកុម្ភៈ បន្ទាប់ពីបាន​ចំណាយពេលចុងសប្តាហ៍ នៅរដ្ឋ Florida លោក ត្រាំ បាននិយាយថា រូបលោកនឹងជជែកជាមួយ នាយករដ្ឋមន្រ្តីកាណាដា លោក Justin Trudeau នៅព្រឹកថ្ងៃចន្ទ ទី៣ ខែកុម្ភៈ (ពេលវេលានៅអាមេរិក) ហើយលោកក៏នឹងជជែកជា
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 03-02-2025, 02:53 PM, ចំនួនអ្នកអានៈ​ 54ដង
រាជរដ្ឋាភិបាលកម្ពុជា បានចេញអនុក្រឹត្យថ្មីមួយ ស្តីពីក្របខណ្ឌនៃការប្រើប្រាស់មូលនិធិសន្តិសុខសង្គម សម្រាប់ចំណាយប្រតិបត្តិការរបស់បេឡាជាតិសន្តិសុខសង្គម ដែលហៅកាត់ថា ប.ស.ស. ដើម្បីធានាបាននូវប្រសិទ្ធភាព និងចីរភាពហិរញ្ញវត្ថុ នៃមូលនិធិសន្តិសុខសង្គម។ អនុក្រឹត្យដែលចុះហត្ថាលេខាដោយសម្តេចមហាបវរធិ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 03-02-2025, 12:43 PM, ចំនួនអ្នកអានៈ​ 64ដង
ខេត្តពោធិ៍សាត់៖ សម្រាប់ផ្លូវជាតិលេខ ១០ ចាប់ពីភូមិបញ្ចាំង ឃុំស៊ុង ស្រុកសំឡូត ខេត្តបាត់ដំបង ឆ្លងកាត់ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ រហូតដល់ផ្លូវជាតិលេខ ៤៨ត្រង់ PK១+៧០០ ស្ថិតក្នុងសង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង សម្រេចបាន ៩៦,១៦%។ ស្ពានលេខ២៨ ស្ពានដែលខ្ពស់ជាងគេ មានកម្ពស់
 ព័ត៌មានលម្អិត
« មុន  1   ក្រោយ»
ចំនួនអ្នកទស្សនា
ថ្ងៃនេះ : 3201 នាក់
ម្សិលមិញ : 3980 នាក់
សរុបទាំងអស់ : 7877704 នាក់