ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ លើកទឹកចិត្តឱ្យរៀបចំសហគមន៍នេសាទតាមបែបប្រពៃណី ដើម្បីឱ្យក្លាយជាគោលដៅទេសចរក្នុងស្រុក ដែលផ្តល់ប្រាក់ចំណូលបន្ថែមដល់ប្រជាជន |
|
ចុះថ្ងៃទី: 24-01-2025, 12:09 PM, ចំនួនអ្នកអានៈ 90ដង |
|
រាជធានីភ្នំពេញ៖ជាកិច្ចចាប់ផ្ដើម លោករដ្ឋមន្ត្រីបានថ្លែងកោតសរសើរ និងឯកភាពគាំទ្រចំពោះសមិទ្ធផលការងារដែលរដ្ឋបាលខេត្តកែប សម្រេចបានក្នុងរយៈពេលមួយឆ្នាំកន្លងមកនេះ។ លោកបានបន្តថា លទ្ធផលការងាររបស់រដ្ឋបាលខេត្តកែប ពិតជាបានបម្រើជាប្រយោជន៍ជូនដល់ប្រជាជនក្នុងខេត្តជារួម ដោយបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការកសាងកំផែងសុវត្ថិភាពរបស់ជាតិសាសន៍យើង។
ថ្លែងក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់រដ្ឋបាលខេត្តកែប, លោក សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានលើកទឹកចិត្តដល់ការរៀបចំសហគមន៍នេសាទតាមបែបប្រពៃណី ដើម្បីប្រែក្លាយទីតាំងសហគមន៍នេសាទទៅជាគោលដៅទេសចរក្នុងស្រុក ជាប្រភពផ្តល់ប្រាក់ចំណូលបន្ថែមជួយដល់ជីវភាពប្រជាជនក្នុងសហគមន៍។
លោក សាយ សំអាល់ បានលើកឡើងថា កិច្ចការនេះអាចសម្រេចទៅបានដោយសារមានការចូលរួមសហការយ៉ាងសកម្ម គួរឱ្យស្ញើចសរសើរ ជាពិសេសក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋាន ដែលបានចុះជាប់ជាមួយរដ្ឋបាលថ្នាក់ក្រោមជាតិនិងប្រជាជន ប្រកបដោយឥរិយាបថទទួលខុសត្រូវខ្ពស់។
បើតាមប្រសាសន៍លោករដ្ឋមន្ត្រី, គ្រប់សមិទ្ធផលកិច្ចការទាំងអស់ដែលសម្រេចបាន គឺបង្ហាញពីប្រសិទ្ធភាព និងគុណភាពរដ្ឋបាលសាធារណៈទំនើប ដែលបានរៀបចំត្រឹមត្រូវ ប្រកបដោយភាពវាងវៃ និងអត់ធ្មត់ ដែលជាសមិទ្ធផលដ៏ធំធេង ក្រោមគុណបំណាច់នៃកិច្ចខិតខំប្រឹងប្រែងរបស់ សម្តេចក្រឡាហោម ស ខេង អតីតប្រមុខថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ក្រោមការចង្អុលបង្ហាញប្រកបដោយទស្សនវិស័យរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបច្ចុប្បន្ន សម្តេច ជាប្រធានព្រឹទ្ធសភានៃកម្ពុជា។
លោក បានលើកទឹកចិត្តដល់ថ្នាក់ដឹកនាំរដ្ឋបាលខេត្ត មន្ទីរជំនាញ និងផ្នែកពាក់ព័ន្ធគ្រប់កម្រិតបន្តខិតខំលើមាគ៌ាដ៏ត្រឹមត្រូវនេះ និងសូមផ្តល់នូវអនុសាសន៍បន្ថែមមួយចំនួនជាទុនសម្រាប់ពិចារណា។
យោងកត្តាភូមិសាស្ត្រ និងប្រជាជនក្នុងមូលដ្ឋាន, លោក បានថ្លែងថា គួរផ្តួចផ្តើមគិតគូរពីលទ្ធភាពម្ចាស់ការលើផលិតផលកសិកម្មក្នុងស្រុក ដែលជាចំណែកទ្រទ្រង់ដល់ប្រយោជន៍សុខភាពសាធារណៈ សម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក ដោយប្រើប្រាស់ផ្ទៃដីដាំដុះដែលមាន មុននឹងឈានទៅពង្រឹងបច្ចេកទេសសម្រិតសម្រាំងផលិតផលក្នុងស្រុកសម្រាប់នាំចេញ។
លោក បានបន្ថែមថា ការណ៍នេះ គឺដើម្បីបើកច្រកសេដ្ឋកិច្ចសំដៅបង្កើនចំណូល ហើយក្រៅពីកសិកម្មក្នុងស្រុក ក៏គួរគិតគូរពីការដាំដំណាំ និងរុក្ខជាតិសម្រាប់ពាណិជ្ជកម្មផងដែរ។
ទន្ទឹមនឹងនេះ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី បានថ្លែងថា ឧស្សាហកម្មទេសចរណ៍នៅតែជាមុខព្រួញសំខាន់ក្នុងខឿនសេដ្ឋកិច្ចរបស់ខេត្ត ការប្រាស្រ័យទាក់ទងជាមួយអាជីវករដែលមានបទពិសោធន៍ចាស់-ថ្មីក្នុងវិស័យនេះ អាចនឹងកំណត់បានបន្ថែមទៀត នូវតម្រូវការរបស់ភ្ញៀវទេសចរក្នុងស្រុកមានកម្រិតជីវភាពមធ្យម ជាពិសេសបង្កលក្ខណៈងាយស្រួលដល់ប្រជាជនដែលមានទីលំនៅក្នុងខេត្តជាប់ព្រំប្រទល់ អញ្ជើញមកទស្សនាកំសាន្តបានកាន់តែច្រើន និងកាន់តែញឹកញាប់។
លោកឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា ភាពអំណោយផលពីធម្មជាតិ គឺអាកាសធាតុល្អ និងខ្យល់ជំនោរបរិសុទ្ធរបស់ខេត្តតាមបណ្តោយឆ្នេរសមុទ្រ ក៏ជាសក្តានុពលល្អ និងជាជម្រើសថ្មីសម្រាប់ការរៀបចំផ្ទះលម្ហែសម្រាប់មនុស្សវ័យជរា ឬវ័យចំណាស់មានជម្ងឺត្រូវការថែទាំជាប្រចាំ។ លោក បានបន្ថែមថា ការរៀបចំសេវាកម្ម និងហេដ្ឋារចនាសម្ព័ន្ធចាំបាច់ក្នុងវិស័យទេសចរណ៍ក៏គួររំលេច និងពង្រឹងនូវសក្តានុពល ដែលអាចជាកត្តាទាក់ទាញចំណាប់អារម្មណ៍របស់ភ្ញៀវទេសចរបរទេស ដែលនៅជាប់ព្រំប្រទល់ជិតខាងឱ្យមកទស្សនាកម្សាន្ត។
បន្ថែមលើនេះទៀត លោក សាយ សំអាល់ បាន «ចូលរួមលើកទឹកចិត្តដល់ការរៀបចំសហគមន៍នេសាទតាមបែបប្រពៃណី តាមរយៈការលើកទឹកចិត្តឱ្យដាំដុះបន្លែ ផ្តល់ដើមទុនសមល្មមឱ្យមានផ្លូវចូលទៅដល់សហគមន៍ មានបន្ទប់ទឹកស្អាត និងចំណតរថយន្តសមរម្យ ដើម្បីប្រែក្លាយទីតាំងសហគមន៍នេសាទទៅជាគោលដៅទេសចរក្នុងស្រុក ជាប្រភពផ្តល់ប្រាក់ចំណូលបន្ថែមជួយដល់ជីវភាពប្រជាជនក្នុងសហគមន៍»៕
ព័ត៌មានទាក់ទង
|
|
|
ចុះថ្ងៃទី: 04-02-2025, 12:04 PM, ចំនួនអ្នកអានៈ 38ដង
លោកប្រធានាធិបតី ដូណាល់ ត្រាំ បានងាកទៅរកការប្រើប្រាស់កម្លាំងយោធា ឱ្យជួយអនុវត្តរបៀបវារៈអន្តោប្រវេសន៍របស់លោក រួមមានការបញ្ជូនទាហានបន្ថែមទៅព្រំដែនអាមេរិក-ម៉ិកស៉ិក ការប្រើប្រាស់ប្រើយន្តហោះយោធាសម្រាប់ការនិរទេស និងបើកមូលដ្ឋានយោធាឱ្យអ្នកដែលត្រូវទៅវិញ ជ្រកកោណបណ្តោះអាសន្ន។ តាមមន្រ្តីអាមេរិក
ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 04-02-2025, 11:53 AM, ចំនួនអ្នកអានៈ 34ដង
បុរសដែលកើតនៅថ្ងៃទី២៧ ខែមិនា ឆ្នាំ១៩៨៦ សញ្ជាតិអាល្លឺម៉ង់ Manuel Neuer នឹងឈានចូលដល់វ័យ ៣៩ឆ្នាំ នៅខែក្រោយនេះ បានចាប់ផ្តើមចូលរួមជាមួយក្លិបខ្លារនិន Bayern Munich កាលឆ្នាំ២០១១ ពីក្លិបរួមលីគ Schalke ដែលគិតមកដល់ពេលនេះលេងបាន ៥៤៧ប្រកួត នឹងចាប់បិទសំណាញ់ទីបាន (Clean-Sheets) បានចំនួន ២៥៩លើក ។
អ្នកចាំទីឆ្នើមរបស់ក្លិប Bayern Munich កីឡាករ
ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 04-02-2025, 11:48 AM, ចំនួនអ្នកអានៈ 39ដង
ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី កាលពីខែតុលា ឆ្នាំមុន ក៏ធ្លាប់បានលើកឡើងផងដែរពីគំនិតដូចដែលលោក ត្រាំ បានលើកឡើងខាងលើជាផ្នែកមួយ នៃផែនការជ័យជម្នះរបស់លោក ក្នុងការបិទបញ្ចប់សង្រ្គាមជាមួយរុស្ស៉ី។ ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាន នៅឯការិយាល័យពងក្រពើនៃសេតវិមាន លោក ត្រាំ បានគូសបញ្ជ
ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 04-02-2025, 11:45 AM, ចំនួនអ្នកអានៈ 35ដង
ក្រុងកំពត៖ សកម្មភាពនេះធ្វើឡើងនៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៥។ លោកអភិបាលខេត្តក៏បានណែនាំឱ្យមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត រួមជាមួយមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត ត្រូវធ្វើការត្រួតពិនិត្យ និងតាមដានលក្ខណៈបច្ចេកទេស ពិសេសអំពីគុណភាពផ្លូវមួយខ្សែនេះ ឱ្យបានល្អិតល្អន់បំផុត ព្រោះយើងត្រូវការប្រើប្រា
ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 03-02-2025, 09:32 PM, ចំនួនអ្នកអានៈ 66ដង
ខេត្តតាកែវ៖ លោក វ៉ី សំណាង បានលើកឡើងពីកិច្ចខិតខំរបស់រដ្ឋបាលខេត្ត ក្នុងការចូលរួមអភិវឌ្ឍវិស័យកសិកម្ម និងការដោះស្រាយបញ្ហាប្រឈមនានាជូនប្រជាកសិករ ជាពិសេសការសម្រួលដល់ការលក់ស្រូវរបស់កសិករក្នុងរដូវប្រមូលផលនាពេលនេះ។
នាព្រឹកថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៥ លោក គង់ ច័ន្ទវាសនា រដ្ឋលេខាធិ
ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 03-02-2025, 09:26 PM, ចំនួនអ្នកអានៈ 62ដង
លោក ត្រាំ ធ្លាប់បានបញ្ជាក់ពីឆន្ទៈក្នុងការជួបជាមួយលោក ពូទីន ដើម្បីពិភាក្សាពីការបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន ខណៈលោក ពូទីន ក៏បានបង្ហាញពីការត្រៀមខ្លួនក្នុងការជួប ពិភាក្សានេះផងដែរ។
ប្រភពពីររបស់រុស្ស៊ីបានឱ្យដឹងថា អារ៉ាប៊ីសាអូឌីតនិងអេមីរ៉ាតអារ៉ាប់រួម (UAE) កំពុងត្រូវបានគេពិចារណាថា ជាទីតាំងដែលអ
ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 03-02-2025, 06:15 PM, ចំនួនអ្នកអានៈ 68ដង
ខេត្តប៉ៃលិន៖ថ្លែងក្នុងឱកាសនោះ លោកស្រីបណ្ឌិត បាន ស្រីមុំ បានស្វាគមន៍យ៉ាងកក់ក្រៅ ចំពោះគណៈប្រតិភូខេត្តស្រះកែវ ដែលបានអញ្ជើញមកខេត្តប៉ៃលិន ក្នុងគោលបំណងរឹតចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការល្អ រវាងខេត្តនៅជាប់ព្រំដែននៃប្រទេសទាំង២។
លោកស្រីបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន ន
ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 03-02-2025, 06:08 PM, ចំនួនអ្នកអានៈ 70ដង
រាជរដ្ឋាភិបាលកម្ពុជា៖លោកបណ្ឌិត អ៊ាង សុផល្លែត បានវាយតម្លៃខ្ពស់ចំពោះប្រទេសម៉ាឡេស៊ី និងប្រជាពលរដ្ឋ ម៉ាឡេស៊ីទាំងអស់ ដែលបានយកចិត្តទុកដាក់រួមគ្នា សំអាតនូវប្រភពបំពុលទៅក្នុងបរិយាកាស សម្រាប់តំបន់ និងសម្រាប់មនុស្សជាតិ។
នៅក្នុងឱកាសជំនួបរវាងលោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន ន
ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 03-02-2025, 03:40 PM, ចំនួនអ្នកអានៈ 64ដង
ខេត្តកណ្ដាល៖ អភិបាលខេត្ត បានថ្លែងដូច្នេះ នៅក្នុងយុទ្ធនាការបរិច្ចាគឈាមដោយស្ម័គ្រចិត្ត ដែលបានរៀបចំឡើងនៅក្នុងបរិវេណវត្តក្រពើហារ ក្រុងតាខ្មៅ កាលពីថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៥ ដោយមានការចូលរួមពី សហភាពសហព័ន្ធយុវជនកម្ពុជា ក្រុងតាខ្មៅ (ស.ស.យ.ក) ព្រះសង្ឃ សិស្សានុសិស្ស និងប្រជាពលរដ្ឋផងដែរ។
លោក គួច ច
ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 03-02-2025, 03:32 PM, ចំនួនអ្នកអានៈ 72ដង
ខេត្តសៀមរាប៖ក្រោមការចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់របស់នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងទទួលបានការអនុញ្ញាតពីសំណាក់លោក ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប ក្រោមការផ្តួចផ្តើមរបស់លោកឧត្តមសេនីយ៍ត្រី សៀ ទីន បានចាប់ផ្តើមសាងសង់ទីស្ន
ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 03-02-2025, 03:12 PM, ចំនួនអ្នកអានៈ 67ដង
កាលពីថ្ងៃសៅរ៍សប្តាហ៍កន្លងទៅ លោក ត្រាំ បានចុះហត្ថលេខាលើ បទបញ្ជាប្រតិបត្តិចំនួន៣ ស្តីពីការយកពន្ធ២៥ភាគរយ លើប្រទេសជិតខាងទាំងពីររបស់អាមេរិក គឺម៉ិកស៉ិកនិងកាណាដា បើទោះបីមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ជាមួយគ្នាក៏ដោយ ព្រមទាំងយកពន្ធបន្ថែម១០ភាគរយទៀត ប្រឆាំងលើប្រទេសចិន។
កាលពីថ្ងៃអាទិត្យ ទី
ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 03-02-2025, 03:04 PM, ចំនួនអ្នកអានៈ 67ដង
នាយកប្រតិបត្តិ (CEO) ក្រុមហ៊ុន Aspanspanle លោក Tim Cook បានប្រកាសក្នុងអំឡុងពេលហៅរកប្រាក់ចំណូលសម្រាប់ត្រីមាសទី៤ ឆ្នាំ២០២៤ ថា «នៅក្នុងខែមេសាខាងមុខនេះ ក្រុមហ៊ុន Aspanspanle នឹងនាំយកភាសាជាច្រើនទៀត រួមមាន បារាំង អាល្លឺម៉ង់ អ៊ីតាលី ព័រទុយហ្គាល់ អេស្បាញ ជប៉ុន កូរ៉េ ចិន ក៏ដូចជាភាសាអង់គ្លេសដែលបានធ្វើមូលដ្ឋានីយកម្មនៅប្រ
ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 03-02-2025, 02:56 PM, ចំនួនអ្នកអានៈ 62ដង
ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន ក្រោយធ្វើដំណើរត្រឡប់មករដ្ឋធានីវ៉ាស៉ីនតោនវិញ កាលពីយប់ថ្ងៃអាទិត្យ ទី២ ខែកុម្ភៈ បន្ទាប់ពីបានចំណាយពេលចុងសប្តាហ៍ នៅរដ្ឋ Florida លោក ត្រាំ បាននិយាយថា រូបលោកនឹងជជែកជាមួយ នាយករដ្ឋមន្រ្តីកាណាដា លោក Justin Trudeau នៅព្រឹកថ្ងៃចន្ទ ទី៣ ខែកុម្ភៈ (ពេលវេលានៅអាមេរិក) ហើយលោកក៏នឹងជជែកជា
ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 03-02-2025, 02:53 PM, ចំនួនអ្នកអានៈ 51ដង
រាជរដ្ឋាភិបាលកម្ពុជា បានចេញអនុក្រឹត្យថ្មីមួយ ស្តីពីក្របខណ្ឌនៃការប្រើប្រាស់មូលនិធិសន្តិសុខសង្គម សម្រាប់ចំណាយប្រតិបត្តិការរបស់បេឡាជាតិសន្តិសុខសង្គម ដែលហៅកាត់ថា ប.ស.ស. ដើម្បីធានាបាននូវប្រសិទ្ធភាព និងចីរភាពហិរញ្ញវត្ថុ នៃមូលនិធិសន្តិសុខសង្គម។
អនុក្រឹត្យដែលចុះហត្ថាលេខាដោយសម្តេចមហាបវរធិ
ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 03-02-2025, 12:43 PM, ចំនួនអ្នកអានៈ 61ដង
ខេត្តពោធិ៍សាត់៖ សម្រាប់ផ្លូវជាតិលេខ ១០ ចាប់ពីភូមិបញ្ចាំង ឃុំស៊ុង ស្រុកសំឡូត ខេត្តបាត់ដំបង ឆ្លងកាត់ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ រហូតដល់ផ្លូវជាតិលេខ ៤៨ត្រង់ PK១+៧០០ ស្ថិតក្នុងសង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង សម្រេចបាន ៩៦,១៦%។
ស្ពានលេខ២៨ ស្ពានដែលខ្ពស់ជាងគេ មានកម្ពស់
ព័ត៌មានលម្អិត
|
|
|