សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត៖ កំពង់ផែទេសចរណ៍អន្ដរជាតិខេត្តកំពត នឹងត្រូវបើកសម្ពោធនាថ្ងៃទី៣ ខែមេសាខាងមុខ ដែលជាមធ្យោបាយតភ្ជាប់ការធ្វើដំណើរ-ដឹកជញ្ជូនប្រកបដោយភាពប្រទាក់ក្រឡា
ចុះថ្ងៃទី: 23-01-2025, 06:29 PM, ចំនួនអ្នកអានៈ 88ដង
រាជធានីភ្នំពេញ៖ការថ្លែងបែបនេះធ្វើឡើងក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ២០២៤ និងលើកទិសដៅបន្តឆ្នាំ២០២៥ របស់ក្រសួងសាធារណការនិងដឹកជញ្ជូន នារសៀលថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥ នៅសណ្ឋាគារសូហ្វីតែលភ្នំពេញភូកេត្រា។ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា កំពង់ផែទេសចរណ៍អន្ដរជាតិខេត្តកំពតនឹងត្រូវបើកសម្ពោធជាផ្លូវការនាថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៥ ខាងមុខនេះ ដែលសមិទ្ធផលសាធារណការថ្មីនេះនឹងក្លាយជាមធ្យោបាយតភ្ជាប់ការធ្វើដំណើរ ការដឹកជញ្ជូនរយៈពេលវែង និងប្រកបដោយភាពប្រទាក់ក្រឡា។ នាឱកាសនោះ សម្ដេចធិបតីបានថ្លែងយ៉ាងដូច្នេះថា នាថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៥ ខាងមុខនេះ កំពង់ផែទេសចរណ៍អន្ដរជាតិខេត្តកំពតនឹងត្រូវបើកសម្ពោធជាផ្លូវការ ដែលទទួលបានជំនួយហិរញ្ញប្បទានពីធនាគារអភិវឌ្ឍន៍អាស៉ី (ADB)»។ សម្ដេចបវរធិបតីបន្តថា «កំពង់ផែមួយនេះ ខ្ញុំឃើញមានការចាប់អារម្មណ៍ច្រើន, កាលពីពេលបើកការដ្ឋានព្រែកហ្វូណនតេជោ មានអ្នកចេញមកសួរថា កំពង់ផែទេសចរណ៍អន្តរជាតិនៅកំពតទុកចោលឬយ៉ាងម៉េច, ចម្លើយគឺអត់ទុកចោលទេ គឺកំពុងដំណើរកសាងទៅមុខ ដែលជាកត្តាថាមពល និងសហថាមពលសម្រាប់តភ្ជាប់»។ សម្ដេចបវរធិបតីបន្តទៀតថា ដរាបណាទំនិញនៅតែត្រូវបានបញ្ជូនតាមរថយន្ត ការកសាងហេរដ្ឋារចនាសម្ពន្ធផ្លូវគោក ផ្លូវទឹក ផ្លូវអាកាសនៅតែបន្តអនុវត្ត និងនៅតែត្រូវការប្រើប្រាស់រាប់រយឆ្នាំតទៅមុខ ដូច្នេះការកសាងនូវហេដ្ឋារចនាសម្ពន្ធប្រទាក់ក្រឡាក្នុងការត្រៀមជួយជំរុញរយៈពេលវែង គឺជាការណ៍សំខាន់។ ជាការកោតសរសើររបស់សម្ដេចបវរធិបតីនាយករដ្ឋមន្ត្រី សមិទ្ធផលដែលក្រសួងសាធារណការនិងដឹកជញ្ជូនសម្រេចបានកន្លងមក គឺបានជួយសម្រួលដល់ការតភ្ជាន់ប្រទាក់ក្រឡាការធ្វើដំណើរ និងការដឹកជញ្ជូន ព្រមទាំងចូលរួមការធ្វើពិពិធកម្មសេដ្ឋកិច្ច និងចាប់យកកាលានុវត្តភាពថ្មីៗ ដូចជា ការរួមទាក់ទាញវិនិយោគផ្ទាល់ និងទេសចរពីបរទេស ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច។ គួរជម្រាបថា កំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពត ត្រូវបានសាងសង់លើផ្ទៃដី៤ហិកតា ស្ថិតក្នុងភូមិជុំក្រៀល ឃុំជុំក្រៀល ស្រុកទឹកឈូ ខេត្តកំពត ចាប់ផ្ដើមសាងសង់នៅខែសីហា ឆ្នាំ២០១៨ និងសម្រេចរួចរាល់នាចុងឆ្នាំ២០២២ ដោយប្រើប្រាស់ថវិកាជាង១១លានដុល្លារ ក្រោមគម្រោងហិរញ្ញប្បទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB)។ តាមការឱ្យដឹងពីក្រសួងសាធារណការនិងដឹកជញ្ជូន កំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពតនេះអាចតភ្ជាប់ប្រព័ន្ធផ្លូវទឹកដ៏សំខាន់រវាងខេត្តកំពត ខេត្តព្រះសីហនុ ខេត្តកែប ក៏ដូចជាតភ្ជាប់ផ្លូវទស្សនាចរសមុទ្រជាមួយបណ្ដាកំពង់ផែទេសចរណ៍នៅកោះត្រល់ ប្រទេសវៀតណាម និងបណ្ដាកំពង់ផែទេសចរណ៍នៅប្រទេសថៃជាដើម ដែលអាចឱ្យនាវាដឹកភ្ញៀវទេសចរចូលចតយ៉ាងងាយស្រួល។ គេនៅចាំបានថា កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤ ក្រុមហ៊ុនអភិវឌ្ឍន៍កំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពត ដែលជាដៃគូវិនិយោគជាមួយរាជរដ្ឋាភិបាលកម្ពុជានោះ បានបើកដំណើរការសាកល្បងនូវសេវាកម្មរបស់ខ្លួន ក្នុងនោះគេឃើញមាននាវាទេសចរណ៍មួយគ្រឿង ជាមួយវត្តមានភ្ញៀវទេសចរចម្រុះជាតិសាសន៍ជាង១០០នាក់បានចូលចតដោយជោគជ័យនិងសុវត្ថិភាព បន្ទាប់ពីធ្វើដំណើរចេញពីកំពង់ផែទេសចរណ៍នៅកោះត្រល់ ប្រទេសវៀតណាម ហើយបានបន្តទៅកាន់កោះរ៉ុង ខេត្តព្រះសីហនុ៕
ព័ត៌មានទាក់ទង
ចុះថ្ងៃទី: 04-02-2025, 12:04 PM, ចំនួនអ្នកអានៈ​ 38ដង
លោកប្រធានាធិបតី ដូណាល់ ត្រាំ បានងាកទៅរកការប្រើប្រាស់កម្លាំងយោធា ឱ្យជួយអនុវត្តរបៀបវារៈអន្តោប្រវេសន៍របស់លោក រួមមានការបញ្ជូនទាហានបន្ថែមទៅព្រំដែនអាមេរិក-ម៉ិកស៉ិក ការប្រើប្រាស់ប្រើយន្តហោះយោធាសម្រាប់ការនិរទេស និងបើកមូលដ្ឋានយោធាឱ្យអ្នកដែលត្រូវទៅវិញ ជ្រកកោណបណ្តោះអាសន្ន។ តាមមន្រ្តីអាមេរិក
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 04-02-2025, 11:53 AM, ចំនួនអ្នកអានៈ​ 34ដង
បុរសដែលកើតនៅថ្ងៃទី២៧ ខែមិនា ឆ្នាំ១៩៨៦ សញ្ជាតិអាល្លឺម៉ង់ Manuel Neuer នឹងឈានចូលដល់វ័យ ៣៩ឆ្នាំ នៅខែក្រោយនេះ បានចាប់ផ្តើមចូលរួមជាមួយក្លិបខ្លារនិន Bayern Munich កាលឆ្នាំ២០១១ ពីក្លិបរួមលីគ Schalke ដែលគិតមកដល់ពេលនេះលេងបាន ៥៤៧ប្រកួត នឹងចាប់បិទសំណាញ់ទីបាន (Clean-Sheets) បានចំនួន ២៥៩លើក ។ អ្នកចាំទីឆ្នើមរបស់ក្លិប Bayern Munich កីឡាករ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 04-02-2025, 11:48 AM, ចំនួនអ្នកអានៈ​ 39ដង
ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី កាលពីខែតុលា ឆ្នាំមុន ក៏ធ្លាប់បានលើកឡើងផងដែរពីគំនិតដូចដែលលោក ត្រាំ បានលើកឡើងខាងលើជាផ្នែកមួយ នៃផែនការជ័យជម្នះរបស់លោក ក្នុងការបិទបញ្ចប់សង្រ្គាមជាមួយរុស្ស៉ី។ ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាន នៅឯការិយាល័យពងក្រពើនៃសេតវិមាន លោក ត្រាំ បានគូសបញ្ជ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 04-02-2025, 11:45 AM, ចំនួនអ្នកអានៈ​ 35ដង
ក្រុងកំពត៖ សកម្មភាពនេះធ្វើឡើងនៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៥។ លោកអភិបាលខេត្តក៏បានណែនាំឱ្យមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត រួមជាមួយមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត ត្រូវធ្វើការត្រួតពិនិត្យ និងតាមដានលក្ខណៈបច្ចេកទេស ពិសេសអំពីគុណភាពផ្លូវមួយខ្សែនេះ ឱ្យបានល្អិតល្អន់បំផុត ព្រោះយើងត្រូវការប្រើប្រា
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 03-02-2025, 09:32 PM, ចំនួនអ្នកអានៈ​ 66ដង
ខេត្តតាកែវ៖​ លោក វ៉ី សំណាង​ បានលើកឡើងពីកិច្ចខិតខំរបស់រដ្ឋបាលខេត្ត​ ក្នុងការចូលរួមអភិវឌ្ឍវិស័យកសិកម្ម​ និងការដោះស្រាយបញ្ហាប្រឈម​​នានាជូនប្រជាកសិករ ជាពិសេសការសម្រួលដល់ការ​លក់ស្រូវរបស់កសិករក្នុងរដូវប្រមូលផល​នាពេលនេះ។ នាព្រឹកថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៥​ លោក​ គង់​ ច័ន្ទវាសនា​ រដ្ឋលេខាធិ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 03-02-2025, 09:26 PM, ចំនួនអ្នកអានៈ​ 62ដង
លោក ត្រាំ ធ្លាប់បានបញ្ជាក់ពីឆន្ទៈក្នុងការជួបជាមួយលោក ពូទីន ដើម្បីពិភាក្សាពីការបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន ខណៈលោក ពូទីន ក៏បានបង្ហាញពីការត្រៀមខ្លួនក្នុងការជួប ពិភាក្សានេះផងដែរ។ ប្រភពពីររបស់រុស្ស៊ីបានឱ្យដឹងថា អារ៉ាប៊ីសាអូឌីតនិងអេមីរ៉ាតអារ៉ាប់រួម (UAE) កំពុងត្រូវបានគេពិចារណាថា ជាទីតាំងដែលអ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 03-02-2025, 06:15 PM, ចំនួនអ្នកអានៈ​ 68ដង
ខេត្តប៉ៃលិន៖ថ្លែងក្នុងឱកាសនោះ លោកស្រីបណ្ឌិត បាន ស្រីមុំ បានស្វាគមន៍យ៉ាងកក់ក្រៅ ចំពោះគណៈប្រតិភូខេត្តស្រះកែវ ដែលបានអញ្ជើញមកខេត្តប៉ៃលិន ក្នុងគោលបំណងរឹតចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការល្អ រវាងខេត្តនៅជាប់ព្រំដែននៃប្រទេសទាំង២។ លោកស្រីបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន ន
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 03-02-2025, 06:08 PM, ចំនួនអ្នកអានៈ​ 70ដង
រាជរដ្ឋាភិបាលកម្ពុជា៖លោកបណ្ឌិត អ៊ាង សុផល្លែត បានវាយតម្លៃខ្ពស់ចំពោះប្រទេសម៉ាឡេស៊ី និងប្រជាពលរដ្ឋ ម៉ាឡេស៊ីទាំងអស់ ដែលបានយកចិត្តទុកដាក់រួមគ្នា សំអាតនូវប្រភពបំពុលទៅក្នុងបរិយាកាស សម្រាប់តំបន់ និងសម្រាប់មនុស្សជាតិ។ នៅក្នុងឱកាសជំនួបរវាងលោកបណ្ឌិត អ៊ាង ​សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន ន
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 03-02-2025, 03:40 PM, ចំនួនអ្នកអានៈ​ 64ដង
ខេត្តកណ្ដាល៖ អភិបាលខេត្ត បានថ្លែងដូច្នេះ នៅក្នុងយុទ្ធនាការបរិច្ចាគឈាមដោយស្ម័គ្រចិត្ត ដែលបានរៀបចំឡើងនៅក្នុងបរិវេណវត្តក្រពើហារ ក្រុងតាខ្មៅ កាលពីថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៥ ដោយមានការចូលរួមពី សហភាពសហព័ន្ធយុវជនកម្ពុជា ក្រុងតាខ្មៅ (ស.ស.យ.ក) ព្រះសង្ឃ សិស្សានុសិស្ស និងប្រជាពលរដ្ឋផងដែរ។ លោក គួច ច
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 03-02-2025, 03:32 PM, ចំនួនអ្នកអានៈ​ 72ដង
ខេត្តសៀមរាប៖ក្រោមការចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់របស់នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងទទួលបានការអនុញ្ញាតពីសំណាក់លោក ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប ក្រោមការផ្តួចផ្តើមរបស់លោកឧត្តមសេនីយ៍ត្រី សៀ ទីន បានចាប់ផ្តើមសាងសង់ទីស្ន
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 03-02-2025, 03:12 PM, ចំនួនអ្នកអានៈ​ 67ដង
កាលពីថ្ងៃសៅរ៍សប្តាហ៍កន្លងទៅ លោក ត្រាំ បានចុះហត្ថលេខាលើ បទបញ្ជាប្រតិបត្តិចំនួន៣ ស្តីពីការយកពន្ធ២៥ភាគរយ លើ​ប្រទេសជិតខាងទាំងពីររបស់អាមេរិក គឺម៉ិកស៉ិកនិងកាណាដា បើទោះបីមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ជាមួយគ្នាក៏ដោយ ព្រមទាំងយកពន្ធបន្ថែម១០ភាគរយទៀត ប្រឆាំងលើប្រទេសចិន។ កាលពីថ្ងៃអាទិត្យ ទី
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 03-02-2025, 03:04 PM, ចំនួនអ្នកអានៈ​ 67ដង
នាយកប្រតិបត្តិ (CEO) ក្រុមហ៊ុន Aspanspanle លោក Tim Cook បានប្រកាសក្នុងអំឡុងពេលហៅរកប្រាក់ចំណូលសម្រាប់ត្រីមាសទី៤ ឆ្នាំ២០២៤ ថា «នៅក្នុងខែមេសាខាងមុខនេះ ក្រុមហ៊ុន Aspanspanle នឹងនាំយកភាសាជាច្រើនទៀត រួមមាន បារាំង អាល្លឺម៉ង់ អ៊ីតាលី ព័រទុយហ្គាល់ អេស្បាញ ជប៉ុន កូរ៉េ ចិន ក៏ដូចជាភាសាអង់គ្លេសដែលបានធ្វើមូលដ្ឋានីយកម្មនៅប្រ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 03-02-2025, 02:56 PM, ចំនួនអ្នកអានៈ​ 62ដង
ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន ក្រោយធ្វើដំណើរត្រឡប់មករដ្ឋធានីវ៉ាស៉ីនតោនវិញ កាលពីយប់ថ្ងៃអាទិត្យ ទី២ ខែកុម្ភៈ បន្ទាប់ពីបាន​ចំណាយពេលចុងសប្តាហ៍ នៅរដ្ឋ Florida លោក ត្រាំ បាននិយាយថា រូបលោកនឹងជជែកជាមួយ នាយករដ្ឋមន្រ្តីកាណាដា លោក Justin Trudeau នៅព្រឹកថ្ងៃចន្ទ ទី៣ ខែកុម្ភៈ (ពេលវេលានៅអាមេរិក) ហើយលោកក៏នឹងជជែកជា
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 03-02-2025, 02:53 PM, ចំនួនអ្នកអានៈ​ 51ដង
រាជរដ្ឋាភិបាលកម្ពុជា បានចេញអនុក្រឹត្យថ្មីមួយ ស្តីពីក្របខណ្ឌនៃការប្រើប្រាស់មូលនិធិសន្តិសុខសង្គម សម្រាប់ចំណាយប្រតិបត្តិការរបស់បេឡាជាតិសន្តិសុខសង្គម ដែលហៅកាត់ថា ប.ស.ស. ដើម្បីធានាបាននូវប្រសិទ្ធភាព និងចីរភាពហិរញ្ញវត្ថុ នៃមូលនិធិសន្តិសុខសង្គម។ អនុក្រឹត្យដែលចុះហត្ថាលេខាដោយសម្តេចមហាបវរធិ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 03-02-2025, 12:43 PM, ចំនួនអ្នកអានៈ​ 61ដង
ខេត្តពោធិ៍សាត់៖ សម្រាប់ផ្លូវជាតិលេខ ១០ ចាប់ពីភូមិបញ្ចាំង ឃុំស៊ុង ស្រុកសំឡូត ខេត្តបាត់ដំបង ឆ្លងកាត់ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ រហូតដល់ផ្លូវជាតិលេខ ៤៨ត្រង់ PK១+៧០០ ស្ថិតក្នុងសង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង សម្រេចបាន ៩៦,១៦%។ ស្ពានលេខ២៨ ស្ពានដែលខ្ពស់ជាងគេ មានកម្ពស់
 ព័ត៌មានលម្អិត
« មុន  1   ក្រោយ»
ចំនួនអ្នកទស្សនា
ថ្ងៃនេះ : 2231 នាក់
ម្សិលមិញ : 3980 នាក់
សរុបទាំងអស់ : 7876734 នាក់