ឧត្តមសេនីយ៍ទោ សោម ស៊ុន ចុះត្រួតពិនិត្យ និងប្រគល់ភារកិច្ចជូនទីបញ្ជាការស្រាល ដើម្បីការពារទប់ស្កាត់ បង្ក្រាបបទល្មើសធនធានធម្មជាតិ ក្នុងភូមិសាស្ត្រតំបន់៣ នៅឃុំកំពង់គោ ស្រុកកំពង់ស្វាយ
ចុះថ្ងៃទី: 22-01-2025, 06:30 PM, ចំនួនអ្នកអានៈ 31ដង
ខេត្តកំពង់ធំ៖លោក ថន ពុទ្ធា អភិបាលរងស្រុក ប្រធានគណៈបញ្ជាការស្រាលការពារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិនៅតំបន់បត់ត្រង់ និងតំបន់ខ្វាក់តូច ខ្វាក់ធំ ស្ថិតនៅក្នុងឃុំកំពង់គោ ស្រុកកំពង់ស្វាយ បានរាយការណ៍ អំពីកិច្ចខិតខំប្រឹងប្រែងរបស់កងកម្លាំងចម្រុះ ក្នុងការធ្វើសកម្មភាពការពារទប់ស្កាត់ មិនឱ្យមានការកាប់ទន្ទ្រានដីព្រៃលិចទឹកយកធ្វើជាកម្មសិទ្ធិបានឡើយ។ លោកឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង អនុប្រធានអចិន្ត្រៃយ៍គណៈកម្មការការពារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិខេត្តកំពង់ធំ នាថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥ បានដឹកនាំសហការី ចុះត្រួតពិនិត្យភូមិសាស្ត្រតំបន់៣ ដែលកំពុងគ្រប់គ្រងដោយទីបញ្ជាការស្រាល ក្នុងការការពារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិនៅតំបន់បត់ត្រង់ ឃុំកំពង់គោ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។ លោកបានបញ្ជាក់ថា កន្លងមកកងកម្លាំងចម្រុះនៅទីបញ្ជាការស្រាល បានធ្វើការផ្សព្វផ្សាយបទបញ្ជា និងសេចក្តីណែនាំនានារបស់សម្ដេចប្រមុខរាជរដ្ឋាភិបាល និងបទបញ្ជារបស់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ស្ដីអំពីវិធានការគ្រប់គ្រង ការពារដីតំបន់៣ មិនឱ្យមានការកាប់ទន្ទ្រានបានជាដាច់ខាត ហើយកន្លងមកនេះកងកម្លាំងចម្រុះនៅទីបញ្ជាការស្រាល ក៏បានចាប់ឃាត់ខ្លួនជនល្មើស រួមជាមួយវត្ថុតាងមួយចំនួន កសាងសំណុំរឿងបញ្ជូនទៅតុលាការផ្ដន្ទាទោស តាមផ្លូវច្បាប់ជាបន្តបន្ទាប់។ នាឱកាសនោះឧត្តមសេនីយ៍ទោ សោម ស៊ុន បានថ្លែងនូវការកោតសរសើរ ចំពោះកងកម្លាំងចម្រុះទាំងអស់ រួមជាមួយនឹងអាជ្ញាធរដែនដី ដែលបានខិតខំប្រឹងប្រែងយ៉ាងសកម្ម ក្នុងការការពារទប់ស្កាត់មិនឲ្យមានការ​​កើតឡើង​ជាថ្មី នូវការកាប់ទន្ទ្រានដីព្រៃលិចទឹកយកធ្វើជាកម្មសិទ្ធិ ជាមួយនោះក៏បានចាប់ឃាត់ខ្លួនជនល្មើសរួមជាមួយវត្ថុតាង បញ្ជូនទៅតុលាការ ដើម្បីផ្ដន្ទាទោសតាមផ្លូវច្បាប់ ដោយគ្មានការលើកលែងឡើយ។ បច្ចុប្បន្នផ្ទៃដីដែលយើងដកហូតបាន យើងកំពុងធ្វើការគ្រប់គ្រង យ៉ាងម៉ត់ចត់ ហើយព្រៃរនាម រុក្ខជាតិធម្មជាតិក៏បានកើត​ឡើង និងដុះរស់ឡើងវិញជាបន្តបន្ទាប់ ដើម្បីទុកសម្រាប់ត្រីពង កូនក្នុងរដូវវស្សា​នៅពេលខាងមុខ។ លោកឧត្តមសេនីយ៍ទោ ក៏បានប្រគល់ភារកិច្ចដល់កងកម្លាំងចម្រុះទាំងអស់ រួមជាមួយអាជ្ញាធរដែនដីស្រុកឃុំភូមិ ត្រូវបន្តសកម្មភាពឲ្យបានជាប់ជាប្រចាំ ល្បាតត្រួតពិនិត្យក្នុងភូមិសាស្ត្រដែលបានហាមឃាត់ មិនឱ្យមានការកើតឡើងជាតិថ្មីនូវការកាប់ទន្ទ្រានដីព្រៃលិចទឹក ឬធ្វើស្រែនៅលើដីដែលបានដកហូតរួចហើយ បានជាដាច់ខាត។ នៅក្នុងឱកាសនេះឧត្តមសេនីយ៍ទោ សោម ស៊ុន ក៏បាននាំយកនូវជំនួយឧបត្ថម្ភរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា តាមរយៈលោក វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីប្រចាំការ ទីស្ដីការគណៈរដ្ឋមន្ត្រី និងនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ព្រមទាំងលោក នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ ប្រគល់ជូនកងកម្លាំង​ចម្រុះរួមមាន៖ ប្រេងសាំងចំនួន ២០០លីត្រ អង្ករចំនួន ១០០គីឡូក្រាម មីជាតិចំនួន៥ កេស ត្រីខកំប៉ុងចំនួន ៥យួរ និងទឹកត្រីទឹកស៊ីអ៊ីវចំនួន៥យួរ សម្រាប់កងកម្លាំងចម្រុះ ដោះស្រាយជីវភាពប្រចាំថ្ងៃ និងបន្តល្បាតធ្វើសកម្មភាពឲ្យដូចភ្លឿងរលឹម​ដោយ​គ្មាន​ការ​ដកថយ​ឡើយ៕
ព័ត៌មានទាក់ទង
ចុះថ្ងៃទី: 22-01-2025, 06:41 PM, ចំនួនអ្នកអានៈ​ 28ដង
អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ថ្លែងបែបនេះធ្វើឡើងក្នុងឱកាសដែលលោកអញ្ជើញជាអធិបតីក្នុងពិធីបើក សិក្ខាសាលាពិគ្រោះយោបល់ស្តីពី «លទ្ធកម្មសាធារណៈប្រកបដោយចីរភាពនៅកម្ពុជា» នាព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥នេះ។ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានមានប្រសាសន៍ថា កម្មវិធីកែទម្រង់ការគ្
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 22-01-2025, 06:36 PM, ចំនួនអ្នកអានៈ​ 20ដង
ប្រមុខការទូតជប៉ុន លោក Takeshi Iwaya បានជួបពិភាក្សាគ្នាជាមួយ លោក Marco Rubio ដែលជារដ្ឋមន្រ្តីការបរទេស របស់ប្រធានាធិបតីអាមេរិកថ្មី លោក ដូណាល់ ត្រាំ រួមទាំងទីប្រឹក្សាសន្តិសុខជាតិ លោក Mike Waltz កាលពីថ្ងៃអង្គារ នៅរដ្ឋធានីវ៉ាស៉ីនតោន។ នាឱកាសនោះ លោក Iwaya បានប្រាប់លោក Rubio និងលោក Waltz ថា ជប៉ុនគ្មានជម្រើសឡើយ ក្រៅតែពីបន្តបង្កើន
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 22-01-2025, 06:30 PM, ចំនួនអ្នកអានៈ​ 31ដង
ខេត្តកំពង់ធំ៖លោក ថន ពុទ្ធា អភិបាលរងស្រុក ប្រធានគណៈបញ្ជាការស្រាលការពារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិនៅតំបន់បត់ត្រង់ និងតំបន់ខ្វាក់តូច ខ្វាក់ធំ ស្ថិតនៅក្នុងឃុំកំពង់គោ ស្រុកកំពង់ស្វាយ បានរាយការណ៍ អំពីកិច្ចខិតខំប្រឹងប្រែងរបស់កងកម្លាំងចម្រុះ ក្នុងការធ្វើសកម្មភាពការពារទប់ស្កា
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 22-01-2025, 06:05 PM, ចំនួនអ្នកអានៈ​ 22ដង
លោក ត្រាំ ក៏បានចោទប្រកាន់ ប៉ាណាម៉ាថាបំពានសន្យាឆ្នាំ ១៩៩៩ ក្នុងដែលមានការពេលផ្ទេរផ្លូវទឹកយុទ្ធសាស្ត្រនេះ និងបានប្រគល់ប្រតិបត្តិការទៅឱ្យចិន។ ប៉ុន្តែរដ្ឋាភិបាលប៉ាណាម៉ា បាន​បដិសេធ​យ៉ាង​ដាច់អហង្ការ។ កន្លងមក លោក ត្រាំ ក៏មិនបានច្រានចោលលទ្ធភាព ប្រើប្រាស់សម្ពាធផ្នែកសេដ្ឋកិច្ច និងយោធាដើម្បីយក
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 22-01-2025, 04:14 PM, ចំនួនអ្នកអានៈ​ 18ដង
កម្មវិធីនេះផ្តល់កិត្តិយសអញ្ជើញជាគណៈអធិបតីដោយលោកស្រី ពេជ ម៉ារ៉ែន ប្រធានសាលាដំបូងខេត្តតាកែវ លោកឧត្ដមសេនីយ៍ត្រី សេង មហា មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងលោកស្រី លឹម វួចហ៊ុង ជាឧត្តមភរិយា លោកវេជ្ជបណ្ឌិត សុខ ប៉ូ នាយកមជ្ឈមណ្ឌលជាតិផ្តល់ឈាម និងលោកឱសថការី ផាន់ វ៉ាន់ ប្រធានមន្ទីរសុខាភិបាលខេត្ត ព្
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 21-01-2025, 10:52 PM, ចំនួនអ្នកអានៈ​ 42ដង
ព្រះករុណា ព្រះបាទ សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ព្រះអង្គបានសពព្រះរាជហរទ័យ ប្រោសព្រះរាជទានសារជូនពរ ចំពោះលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អនុប្រធានអចិន្ត្រៃយ៍កាកបាទក្រហមកម្ពុជា និងជាអគ្គស្នងការសមាគមកាយឫទ្ធិនារីកម្ពុជា ក្នុងឱកាសដ៏ឧត្តុង្
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 21-01-2025, 10:49 PM, ចំនួនអ្នកអានៈ​ 42ដង
លោក Yoon បានបដិសេធការចោទប្រកាន់ថា បានបញ្ជាឱ្យចាប់ខ្លួន សមាជិកសភា ដោយអះអាងថា កងកម្លាំងពិសេសដែលបញ្ជូនទៅសភា មិនមែនមានបំណងបិទ ឬរារាំងសភានោះទេ ព្រោះលោកជ្រាបយ៉ាងច្បាស់ ថា ទង្វើបែបនេះនឹងបង្កឱ្យមានវិបត្តិធ្ងន់ធ្ងរ។ ប្រធានាធិបតីកូរ៉េខាងត្បូងដែលត្រូវបានព្យួរអំណាច លោក Yoon Suk Yeol នៅថ្ងៃអង្គារនេះបានចូល
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 21-01-2025, 10:45 PM, ចំនួនអ្នកអានៈ​ 40ដង
ពីគេហទំព័រកីឡា BBC បានចេញផ្សាយថា យុវជនវ័យទើបតែ ១៩ឆ្នាំរូបនេះ បានព្រមព្រៀងចុះកិច្ចសន្យាលេងនៅ Etihad រយៈពេល ៤ឆ្នាំកន្លះ ដ្បិតកន្លងមក Reis ក៏ធ្លាប់បង្ហាញខ្លួនក្នុងឈុត U17 ប្រេស៊ីលបានចំនួន ៩លើកមកដែរ។ ក្រុមជើងឯកលីគអង់គ្លេស Manchester City ទិញបានខ្សែការពារ Vitor Reis របស់ Palmeiras ក្នុងតម្លៃ ២៩.៦លានផោន នៅថ្ងៃអង្គារ ទី២១ ខែមករា
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 21-01-2025, 10:44 PM, ចំនួនអ្នកអានៈ​ 40ដង
ប្រតិបត្តិការនេះ ធ្វើឡើងបន្ទាប់ពីប្រធានាធិបតីអាមេរិក បានប្រកាសដកទណ្ឌកម្មលើអ្នកតាំងលំនៅអ៊ីស្រាអែល និងបន្ទាប់ពីមានបទឈប់បាញ់នៅតំបន់ហ្គាហ្សា។ កងកម្លាំងសន្តិសុខអ៊ីស្រាអែល នៅថ្ងៃអង្គារនេះបានបើកប្រតិបត្តិការយោធាទ្រង់ទ្រាយធំមួយ នៅក្នុងទីក្រុង Jenin តំបន់ West Bank ដោយបានសម្លាប់ប្រជាជនប៉ាឡេស្ទីនយ៉
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 21-01-2025, 10:42 PM, ចំនួនអ្នកអានៈ​ 41ដង
រាជធានីភ្នំពេញ៖អនុស្សរណៈនៃការយោគយល់នេះ រៀបចំឡើងក្នុងគោលបំណងផ្ដោតទៅលើកិច្ចសហប្រតិបត្តិការ ការអភិវឌ្ឍបចេ្ចកទេស និងការអភិវឌ្ឍធនធានមនុស្សរវាងប្រទេសទាំងពីរ ក្នុងវិស័យសំខាន់ៗចំនួន ៤ រួមមាន (១) វិស័យប្រៃសណីយ៍ (២)វិស័យទូរគមនាគមន៍ (៣) វិស័យបច្ចេកវិទ្យាព័ត៌មាននិងគមនាគមន៍ និង(៤) ការផ្លាស់ប្តូរ បទពិ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 21-01-2025, 10:35 PM, ចំនួនអ្នកអានៈ​ 41ដង
ភ្លើងបានបង្ខំឱ្យភ្ញៀវដែលកំពុងភ័យស្លន់ស្លោ លោតចេញពីបង្អួចទាំងកណ្តាលយប់ដើម្បីគេចពីអណ្តាតភ្លើង។អគ្គិភ័យបានឆាបឆេះសណ្ឋាគារ រមណីយដ្ឋានជិះស្គីមួយកន្លែង នៅលើភ្នំ Bolu ប្រទេសតួកគី បណ្តាលឱ្យមនុស្សយ៉ាងតិច ៦៦នាក់ស្លាប់បាត់បង់ជីវិត និង៥១នាក់ផ្សេងទៀតរងរបួស នៅថ្ងៃអង្គារនេះ។ នេះបើតាមការចេញផ្សាយដោយ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 21-01-2025, 10:33 PM, ចំនួនអ្នកអានៈ​ 41ដង
ក្នុងជំនួបនោះលោក ពូទីន បានស្នើឱ្យមានការអភិវឌ្ឍបន្ថែមទៀតនូវទំនាក់ទំនងទ្វេភាគី ដោយហៅលោក ស៊ី ថាជា «មិត្តសម្លាញ់»។ លោកបានគូសបញ្ជាក់ពី «ផែនការថ្មីសម្រាប់ការអភិវឌ្ឍភាពជាដៃគូទូលំទូលាយ និងកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្ររុស្ស៊ី-ចិន»។ ត្រឹមតែប៉ុន្មានម៉ោងក្រោយលោក ដូណាល់ ត្រាំ បានស្បថចូលកាន់ត
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 21-01-2025, 06:50 PM, ចំនួនអ្នកអានៈ​ 41ដង
ខេត្តសៀមរាប៖ឧបនាយករដ្ឋមន្រ្តី ទៀ សីហា បានថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធទូទាំងខេត្ត ដែលបានបំពេញតួនាទីភារកិច្ចរបស់ខ្លួនបានយ៉ាងល្អ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ និងសម្រេចបាននូវសមិទ្ធផលជាច្រើន រួមច
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 21-01-2025, 06:45 PM, ចំនួនអ្នកអានៈ​ 42ដង
ខេត្តតាកែវ៖ នៅរសៀលថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥នេះ ទេសរដ្ឋមន្ត្រី គន់ គីម បានបញ្ជាក់យ៉ាងដូច្នេះថា «ក្រសួងធនធានទឹក នឹងចាត់វិធានការ ដើម្បីបូមទឹកដាក់ស្ដុកនៅក្នុងប្រឡាយ ប្រមាណជា១៦គីឡូម៉ែត្រ»។ លោកទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានបញ្ជាក់ឲ្យដឹងថា ក្រ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 21-01-2025, 06:36 PM, ចំនួនអ្នកអានៈ​ 40ដង
ខេត្តព្រៃវែង)៖ បើតាមអភិសន្តិបណ្ឌិត ក្នុងរយៈកាលប្រមាណ២០ឆ្នាំមកនេះ ពោលគឺចាប់តាំងពីកម្ពុជារៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ដោយប្រជាពលរដ្ឋផ្ទាល់ជាប្រវត្តិសាស្រ្តកាលពីឆ្នាំ២០០២ មេភូមិ អនុភូមិ និងសមាជិកភូមិ ដែលត្រូវបានបោះឆ្នោតជ្រើសរើសដោយក្រុមប្រឹក្សាឃុំ សង្កាត់ បានខិតខំប
 ព័ត៌មានលម្អិត
« មុន  1   ក្រោយ»
ចំនួនអ្នកទស្សនា
ថ្ងៃនេះ : 329 នាក់
ម្សិលមិញ : 5069 នាក់
សរុបទាំងអស់ : 7793740 នាក់