កម្លាំងកងរាជអាវុធហត្ថខេត្តតាកែវ ចូលរួមបរិច្ចាគឈាម ដើម្បីជួយសង្គ្រោះជីវិតប្រជាជនកម្ពុជា
ចុះថ្ងៃទី: 22-01-2025, 04:14 PM, ចំនួនអ្នកអានៈ 18ដង
កម្មវិធីនេះផ្តល់កិត្តិយសអញ្ជើញជាគណៈអធិបតីដោយលោកស្រី ពេជ ម៉ារ៉ែន ប្រធានសាលាដំបូងខេត្តតាកែវ លោកឧត្ដមសេនីយ៍ត្រី សេង មហា មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងលោកស្រី លឹម វួចហ៊ុង ជាឧត្តមភរិយា លោកវេជ្ជបណ្ឌិត សុខ ប៉ូ នាយកមជ្ឈមណ្ឌលជាតិផ្តល់ឈាម និងលោកឱសថការី ផាន់ វ៉ាន់ ប្រធានមន្ទីរសុខាភិបាលខេត្ត ព្រមទាំងមានការចូលរួមពី នាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថខេត្តជាច្រើនរូបផងដែរ។ នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តតាកែវ សហការជាមួយមជ្ឈមណ្ឌលជាតិផ្តល់ឈាម រៀបចំកម្មវិធីសប្បុរសធម៌បរិច្ចាគឈាម ដើម្បីជួយសង្គ្រោះជីវិតប្រជាជនកម្ពុជា។ លោកវេជ្ជបណ្ឌិត សុខ ប៉ូ ប្រធានមជ្ឈមណ្ឌលជាតិផ្ដល់ឈាម បានបញ្ជាក់ទៀតថា «អ្នកតម្រូវការឈាមជាចាំចាច់ គឺមានច្រើន ក្នុងនោះអ្នកជួបគ្រោះថ្នាក់ចរាចរណ៍ អ្នកជំងឺ​តាឡាសេមៀរ និងស្ដ្រីសម្រាលកូនជាដើម។ ដូច្នេះការផ្ដល់ឈាមរបស់យើង អាចជួយឱ្យកូនប្រុសម្នាក់ ឬកូនស្រីម្នាក់ត្រលប់មកជួបឪពុកម្ដាយគាត់វិញ, អាចជួយឱ្យស្វាមីម្នាក់ទៅជួបប្រពន្ធកូនគាត់វិញ, យើងបានជូនត្រលប់ទៅវិញ នូវមាតាដែលផ្ដល់កំណើតកូនដំបូង ដែលទៅជួបទារកទើបនឹងកើត (សម្រាប់ស្រ្ដីដែលមានបញ្ហាពេលសម្រាលកូន) ជាពិសេសការជួយរបស់យើង គឺជាការបញ្ជូនត្រលប់ទៅវិញនូវជីវិតមួយ ជូនដល់ឪពុក ម្តាយ កូន ប្តី ប្រពន្ធ ដែលកំពុងរង់ចាំមនុស្សម្នាក់នោះ ដើម្បីបន្ដផ្ដល់សុភមង្គលដល់គ្រួសា ដូច្នេះសូមចូលរួមផ្ដល់ឈាមឱ្យបានគ្រប់ៗគ្នា កុំឱ្យបញ្ចប់ជីវិតមនុស្សម្នាក់ ដោយសារតែខ្វះឈាមនោះទេ»។ តាមការឱ្យដឹងរបស់លោកវេជ្ជបណ្ឌិត សុខ ប៉ូ, ស្ថានភាពតម្រូវការឈាមក្នុងឆ្នាំ២០២៣កន្លងមកយើងត្រូវការឈាមមួយប្លោក ដើម្បីជួយសង្គ្រោះជីវិតអ្នកជំងឺរៀងរាល់៥នាទីម្តង។ តម្រូវការឈាមទូទាំងប្រទេសមានប្រមាណជិត ១៤៣,១៤៣ប្លោក ហើយមជ្ឈមណ្ឌលជាតិផ្ដល់ឈាមបានគ្របដណ្តប់ជាង ៧៥% នៃការផ្គត់ផ្គង់ឈាមទូទាំងប្រទេស។ ប៉ុន្តែការទទួលអំណោយឈាមតាមរយៈសប្បុរសជនដោយស្ម័គ្រចិត្ត និងមិនទទួលកម្រៃឆ្លើយតបបានតែ ១៩.៥% នៃតម្រូវការក្នុងប្រទេសយើងតែប៉ុណ្ណោះ ក្នុងខណៈដែលប្រទេសជិតខាង ការបរិច្ចាគឈាមដោយ ស្ម័គ្រចិត្តអាចផ្គត់ផ្គង់រហូតដល់លើសពី៩០%នៃតម្រូវការ នេះបើយោងតាមទិន្នន័យរបស់ អង្គការសុខភាពពិភពលោក។ សូមចងចាំថា កិច្ចបរិច្ចាគឈាមមិនប៉ះពាល់ដល់សុខភាពទេ ហើយឈាមមានប្រភពតែមួយគត់ គឺពីមនុស្ស មិនមានរោងចក្រណាអាចផលិតបានទេ «មិនត្រឹមតែមិនប៉ះពាល់ដល់សុខភាពប៉ុណ្ណោះទេ ថែមទាំងមានអត្ថប្រយោជន៍៣សំខាន់៖ ១៖ អត្ថប្រយោជន៍ផ្ទាល់ខ្លួន * ការបរិច្ចាគឈាមម្តង យើងទទួលបានការពិនិត្យពិគ្រោះសុខភាពម្ដង ឱ្យយើងបានដឹងពីស្ថានភាពជំងឺឆ្លងផ្សេងៗដូចជា៖ ជំងឺថ្លើមប្រភេទ បេ សេ ស្វាយ អេដស៍។ល។ ហើយក្រុមការងារនៃមជ្ឈមណ្ឌលជាតិ ផ្តល់ឈាម នឹងរក្សាសម្ងាត់ជូន។ * ជួយកាត់បន្ថយផងដែរ នូវហានិភ័យនៃជំងឺមហារីកនានា។ * កាត់បន្ថយកំហាប់ឈាម និងការលើសជាតិដែក ដែលធ្វើឱ្យមានផលប៉ះពាល់ដល់ថ្លើម និងលំពែង។ * ជួយធ្វើឱ្យប្រសើរឡើងនូវសុខភាពបេះដូង បន្ថយការឡើងទម្ងន់ ជំងឺដាច់សរសៃឈាមក្នុងខួរក្បាល។ *នឹងមានភាពសប្បាយរីករាយ នៅពេលអ្នកអាចក្លាយជាជំនួយការខានមិនបានម្នាក់សម្រាប់ វេជ្ជបណ្ឌិតក្នុងការសង្គ្រោះជីវិតអ្នកជំងឺ។ ២៖ អត្ថប្រយោជន៍សម្រាប់សង្គមជាតិ * ការចូលរួមជួយគ្នាក្នុងសង្គមជាតិ គឺជាកាតព្វកិច្ចរបស់ពលរដ្ឋល្អ មហាជនទាំងអស់គ្នាចង់ឃើញសង្គមជាតិមួយមានសុជីវធម៌ល្អ គុណធម៌ល្អ និងវប្បធម៌ល្អ នេះគឺជាការឆ្លើយតបយ៉ាងត្រឹមត្រូវទៅនឹងទិសស្លោក៖ «យុវជនយុវនារី ដើម្បីបុព្វហេតុជាតិ និងមាតុភូមិ «ខ្មែរជួយខ្មែរ» «ខ្មែរធ្វើបាន» ដែលជាភាសាបេះដូងមួយសម្រាប់យុវជនកម្ពុជាយើង។ «សូមកុំរង់ចាំដល់វលាមួយនៅពេលដែលយើងចង់ជួយគ្នា បែរជាហួសពេលនិងមិនអាចធ្វើបាន ដោយសារតែកត្តាអាយុ វ័យ និងជំងឺ» ៣៖ អត្ថប្រយោជន៍សម្រាប់បរមជាតិខាងមុខ ព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋ៩០% នៃប្រជាពលរដ្ឋរបស់យើងជាអ្នកកាន់ព្រះពុទ្ធសាសនា។ ជីដូនជីតា ឪពុកម្តាយរបស់យើង តែងតែធ្វើបុណ្យដាក់ទាន ជាប់ជាប្រចាំនៅគ្រប់កម្មវិធីសាសនាទាំងអស់ការបរិច្ចាគឈាម ជាការធ្វើទានដែលបានផល្លានិសង្ឃច្រើន នេះបើយោងតាមគម្ពីរត្រៃបិដក និងធម្មទេសនាព្រះភិក្ខុវជិរប្បញ្ញោ គូ សុភាព។ ការបរិច្ចាគឈាម គឺស្ថិតនៅក្នុងទានកម្រិតទី២ គឺទានឧបរបារមី ( ១) ទានបារមី, ២) ទានឧបរបារមី ៣) ទានបរមត្ថបារមី) ដែលយើងទាំងអស់គ្នាអាចធ្វើបាន ទោះបីគ្មាន លុយកាក់ក៏ដោយព្រោះការបរិច្ចាគឈាមគឺជាការធ្វើទាន ដោយការលះបង់នូវកោសិការបស់ខ្លួន ដើម្បីជាគុណប្រយោជន៍ចាំបាច់ជួយសង្គ្រោះជីវិតអ្នកជំងឺ។ សូមចងចាំថា ប្រសិនបើយើងមិនបានបរិច្ចាគឈាមទេ គ្រាប់ឈាមក្រហមនឹងស្លាប់ទៅវិញដោយអាសាឥតការក្នុងរយៈពេល១២០ថ្ងៃ៕
ព័ត៌មានទាក់ទង
ចុះថ្ងៃទី: 22-01-2025, 06:41 PM, ចំនួនអ្នកអានៈ​ 27ដង
អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ថ្លែងបែបនេះធ្វើឡើងក្នុងឱកាសដែលលោកអញ្ជើញជាអធិបតីក្នុងពិធីបើក សិក្ខាសាលាពិគ្រោះយោបល់ស្តីពី «លទ្ធកម្មសាធារណៈប្រកបដោយចីរភាពនៅកម្ពុជា» នាព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥នេះ។ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានមានប្រសាសន៍ថា កម្មវិធីកែទម្រង់ការគ្
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 22-01-2025, 06:36 PM, ចំនួនអ្នកអានៈ​ 17ដង
ប្រមុខការទូតជប៉ុន លោក Takeshi Iwaya បានជួបពិភាក្សាគ្នាជាមួយ លោក Marco Rubio ដែលជារដ្ឋមន្រ្តីការបរទេស របស់ប្រធានាធិបតីអាមេរិកថ្មី លោក ដូណាល់ ត្រាំ រួមទាំងទីប្រឹក្សាសន្តិសុខជាតិ លោក Mike Waltz កាលពីថ្ងៃអង្គារ នៅរដ្ឋធានីវ៉ាស៉ីនតោន។ នាឱកាសនោះ លោក Iwaya បានប្រាប់លោក Rubio និងលោក Waltz ថា ជប៉ុនគ្មានជម្រើសឡើយ ក្រៅតែពីបន្តបង្កើន
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 22-01-2025, 06:30 PM, ចំនួនអ្នកអានៈ​ 30ដង
ខេត្តកំពង់ធំ៖លោក ថន ពុទ្ធា អភិបាលរងស្រុក ប្រធានគណៈបញ្ជាការស្រាលការពារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិនៅតំបន់បត់ត្រង់ និងតំបន់ខ្វាក់តូច ខ្វាក់ធំ ស្ថិតនៅក្នុងឃុំកំពង់គោ ស្រុកកំពង់ស្វាយ បានរាយការណ៍ អំពីកិច្ចខិតខំប្រឹងប្រែងរបស់កងកម្លាំងចម្រុះ ក្នុងការធ្វើសកម្មភាពការពារទប់ស្កា
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 22-01-2025, 06:05 PM, ចំនួនអ្នកអានៈ​ 20ដង
លោក ត្រាំ ក៏បានចោទប្រកាន់ ប៉ាណាម៉ាថាបំពានសន្យាឆ្នាំ ១៩៩៩ ក្នុងដែលមានការពេលផ្ទេរផ្លូវទឹកយុទ្ធសាស្ត្រនេះ និងបានប្រគល់ប្រតិបត្តិការទៅឱ្យចិន។ ប៉ុន្តែរដ្ឋាភិបាលប៉ាណាម៉ា បាន​បដិសេធ​យ៉ាង​ដាច់អហង្ការ។ កន្លងមក លោក ត្រាំ ក៏មិនបានច្រានចោលលទ្ធភាព ប្រើប្រាស់សម្ពាធផ្នែកសេដ្ឋកិច្ច និងយោធាដើម្បីយក
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 22-01-2025, 04:14 PM, ចំនួនអ្នកអានៈ​ 18ដង
កម្មវិធីនេះផ្តល់កិត្តិយសអញ្ជើញជាគណៈអធិបតីដោយលោកស្រី ពេជ ម៉ារ៉ែន ប្រធានសាលាដំបូងខេត្តតាកែវ លោកឧត្ដមសេនីយ៍ត្រី សេង មហា មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងលោកស្រី លឹម វួចហ៊ុង ជាឧត្តមភរិយា លោកវេជ្ជបណ្ឌិត សុខ ប៉ូ នាយកមជ្ឈមណ្ឌលជាតិផ្តល់ឈាម និងលោកឱសថការី ផាន់ វ៉ាន់ ប្រធានមន្ទីរសុខាភិបាលខេត្ត ព្
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 21-01-2025, 10:52 PM, ចំនួនអ្នកអានៈ​ 42ដង
ព្រះករុណា ព្រះបាទ សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ព្រះអង្គបានសពព្រះរាជហរទ័យ ប្រោសព្រះរាជទានសារជូនពរ ចំពោះលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អនុប្រធានអចិន្ត្រៃយ៍កាកបាទក្រហមកម្ពុជា និងជាអគ្គស្នងការសមាគមកាយឫទ្ធិនារីកម្ពុជា ក្នុងឱកាសដ៏ឧត្តុង្
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 21-01-2025, 10:49 PM, ចំនួនអ្នកអានៈ​ 41ដង
លោក Yoon បានបដិសេធការចោទប្រកាន់ថា បានបញ្ជាឱ្យចាប់ខ្លួន សមាជិកសភា ដោយអះអាងថា កងកម្លាំងពិសេសដែលបញ្ជូនទៅសភា មិនមែនមានបំណងបិទ ឬរារាំងសភានោះទេ ព្រោះលោកជ្រាបយ៉ាងច្បាស់ ថា ទង្វើបែបនេះនឹងបង្កឱ្យមានវិបត្តិធ្ងន់ធ្ងរ។ ប្រធានាធិបតីកូរ៉េខាងត្បូងដែលត្រូវបានព្យួរអំណាច លោក Yoon Suk Yeol នៅថ្ងៃអង្គារនេះបានចូល
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 21-01-2025, 10:45 PM, ចំនួនអ្នកអានៈ​ 40ដង
ពីគេហទំព័រកីឡា BBC បានចេញផ្សាយថា យុវជនវ័យទើបតែ ១៩ឆ្នាំរូបនេះ បានព្រមព្រៀងចុះកិច្ចសន្យាលេងនៅ Etihad រយៈពេល ៤ឆ្នាំកន្លះ ដ្បិតកន្លងមក Reis ក៏ធ្លាប់បង្ហាញខ្លួនក្នុងឈុត U17 ប្រេស៊ីលបានចំនួន ៩លើកមកដែរ។ ក្រុមជើងឯកលីគអង់គ្លេស Manchester City ទិញបានខ្សែការពារ Vitor Reis របស់ Palmeiras ក្នុងតម្លៃ ២៩.៦លានផោន នៅថ្ងៃអង្គារ ទី២១ ខែមករា
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 21-01-2025, 10:44 PM, ចំនួនអ្នកអានៈ​ 40ដង
ប្រតិបត្តិការនេះ ធ្វើឡើងបន្ទាប់ពីប្រធានាធិបតីអាមេរិក បានប្រកាសដកទណ្ឌកម្មលើអ្នកតាំងលំនៅអ៊ីស្រាអែល និងបន្ទាប់ពីមានបទឈប់បាញ់នៅតំបន់ហ្គាហ្សា។ កងកម្លាំងសន្តិសុខអ៊ីស្រាអែល នៅថ្ងៃអង្គារនេះបានបើកប្រតិបត្តិការយោធាទ្រង់ទ្រាយធំមួយ នៅក្នុងទីក្រុង Jenin តំបន់ West Bank ដោយបានសម្លាប់ប្រជាជនប៉ាឡេស្ទីនយ៉
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 21-01-2025, 10:42 PM, ចំនួនអ្នកអានៈ​ 41ដង
រាជធានីភ្នំពេញ៖អនុស្សរណៈនៃការយោគយល់នេះ រៀបចំឡើងក្នុងគោលបំណងផ្ដោតទៅលើកិច្ចសហប្រតិបត្តិការ ការអភិវឌ្ឍបចេ្ចកទេស និងការអភិវឌ្ឍធនធានមនុស្សរវាងប្រទេសទាំងពីរ ក្នុងវិស័យសំខាន់ៗចំនួន ៤ រួមមាន (១) វិស័យប្រៃសណីយ៍ (២)វិស័យទូរគមនាគមន៍ (៣) វិស័យបច្ចេកវិទ្យាព័ត៌មាននិងគមនាគមន៍ និង(៤) ការផ្លាស់ប្តូរ បទពិ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 21-01-2025, 10:35 PM, ចំនួនអ្នកអានៈ​ 41ដង
ភ្លើងបានបង្ខំឱ្យភ្ញៀវដែលកំពុងភ័យស្លន់ស្លោ លោតចេញពីបង្អួចទាំងកណ្តាលយប់ដើម្បីគេចពីអណ្តាតភ្លើង។អគ្គិភ័យបានឆាបឆេះសណ្ឋាគារ រមណីយដ្ឋានជិះស្គីមួយកន្លែង នៅលើភ្នំ Bolu ប្រទេសតួកគី បណ្តាលឱ្យមនុស្សយ៉ាងតិច ៦៦នាក់ស្លាប់បាត់បង់ជីវិត និង៥១នាក់ផ្សេងទៀតរងរបួស នៅថ្ងៃអង្គារនេះ។ នេះបើតាមការចេញផ្សាយដោយ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 21-01-2025, 10:33 PM, ចំនួនអ្នកអានៈ​ 41ដង
ក្នុងជំនួបនោះលោក ពូទីន បានស្នើឱ្យមានការអភិវឌ្ឍបន្ថែមទៀតនូវទំនាក់ទំនងទ្វេភាគី ដោយហៅលោក ស៊ី ថាជា «មិត្តសម្លាញ់»។ លោកបានគូសបញ្ជាក់ពី «ផែនការថ្មីសម្រាប់ការអភិវឌ្ឍភាពជាដៃគូទូលំទូលាយ និងកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្ររុស្ស៊ី-ចិន»។ ត្រឹមតែប៉ុន្មានម៉ោងក្រោយលោក ដូណាល់ ត្រាំ បានស្បថចូលកាន់ត
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 21-01-2025, 06:50 PM, ចំនួនអ្នកអានៈ​ 41ដង
ខេត្តសៀមរាប៖ឧបនាយករដ្ឋមន្រ្តី ទៀ សីហា បានថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធទូទាំងខេត្ត ដែលបានបំពេញតួនាទីភារកិច្ចរបស់ខ្លួនបានយ៉ាងល្អ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ និងសម្រេចបាននូវសមិទ្ធផលជាច្រើន រួមច
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 21-01-2025, 06:45 PM, ចំនួនអ្នកអានៈ​ 42ដង
ខេត្តតាកែវ៖ នៅរសៀលថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥នេះ ទេសរដ្ឋមន្ត្រី គន់ គីម បានបញ្ជាក់យ៉ាងដូច្នេះថា «ក្រសួងធនធានទឹក នឹងចាត់វិធានការ ដើម្បីបូមទឹកដាក់ស្ដុកនៅក្នុងប្រឡាយ ប្រមាណជា១៦គីឡូម៉ែត្រ»។ លោកទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានបញ្ជាក់ឲ្យដឹងថា ក្រ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 21-01-2025, 06:36 PM, ចំនួនអ្នកអានៈ​ 40ដង
ខេត្តព្រៃវែង)៖ បើតាមអភិសន្តិបណ្ឌិត ក្នុងរយៈកាលប្រមាណ២០ឆ្នាំមកនេះ ពោលគឺចាប់តាំងពីកម្ពុជារៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ដោយប្រជាពលរដ្ឋផ្ទាល់ជាប្រវត្តិសាស្រ្តកាលពីឆ្នាំ២០០២ មេភូមិ អនុភូមិ និងសមាជិកភូមិ ដែលត្រូវបានបោះឆ្នោតជ្រើសរើសដោយក្រុមប្រឹក្សាឃុំ សង្កាត់ បានខិតខំប
 ព័ត៌មានលម្អិត
« មុន  1   ក្រោយ»
ចំនួនអ្នកទស្សនា
ថ្ងៃនេះ : 251 នាក់
ម្សិលមិញ : 5069 នាក់
សរុបទាំងអស់ : 7793662 នាក់