អាកាសចរណ៍ជាតិកម្ពុជា គ្រោងបើកជើងហោះហើរទៅកាន់ប្រទេសជប៉ុន និងកូរ៉េខាងត្បូង នាពេលឆាប់ៗខាងមុខ
ចុះថ្ងៃទី: 11-01-2025, 03:23 PM, ចំនួនអ្នកអានៈ 161ដង
រាជធានីភ្នំពេញ៖បើតាមសេចក្ដីប្រកាសព័ត៌មាន, ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា ក៏បានប្រកាសថា នឹងដាក់ដំណើរនូវការកញ្ចប់កាដូឆ្នាំថ្មី «Happy Cambodian Traveler 2025» ដើម្បីជួយឱ្យប្រជាជនកម្ពុជា ទទួលបាននូវជីវិតដ៏សប្បាយរីករាយ ក្នុងការធ្វើដំណើរ តាមអាកាស។ ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា នឹងបើកជើងហោះហើរទៅកាន់ប្រទេសជប៉ុន, កូរ៉េខាងត្បូង និងកន្លែងផ្សេងទៀត ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ហើយគ្រោងនឹងបើកជើងហោះហើរឆ្ពោះ ទៅទ្វីបអឺរ៉ុបនៅឆ្នាំ ២០២៦ខាងមុខនេះ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា។ កញ្ចប់កាដូខាងលើ គឺដើម្បីផ្តល់ដល់ប្រជាពលរដ្ឋកម្ពុជា និងមានខ្លឹមសារសំខាន់ចំនួន៣រួមមាន៖ ទី១៖ តាមរយៈប្រព័ន្ធផ្សព្វផ្សាយបណ្តាញសង្គម សំបុត្រយន្តហោះឥតគិតថ្លៃចំនួន ២០២៥សន្លឹក នឹងត្រូវផ្តល់ជូននិស្សិតសាកលវិទ្យាល័យ ដើម្បីលើកទឹកចិត្តយុវជនកម្ពុជា ជំនាន់ក្រោយឱ្យក្លាហាន ក្នុងការធ្វើដំណើរ និងសិក្សាស្វែងយល់ពីពិភពខាងក្រៅ និងពង្រីកចំណេះដឹងបន្ថែម។ ទី២៖ អ្នកដំណើរជនជាតិខ្មែរទាំងអស់ អាចទទួលបានឯកសិទ្ធិផ្តាច់មុខ ដែលអាច Check- in ដោយឥតគិតថ្លៃចំនួនពីរវ៉ាលី (មួយវ៉ាលឺមិនលើសពី២៣គីឡូក្រាម) គ្រប់ជើងហោះហើររបស់ ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជាទាំងអស់។ ទី៣៖ អ្នកដំណើរជនជាតិខ្មែរទាំងអស់ អាចរីករាយជាមួយឯកសិទ្ធិ នៃការផ្លាស់ប្តូរកាលបរិច្ឆេទដំបូងដោយឥតគិតថ្លៃ សម្រាប់សំបុត្រដែលបានកក់រួច ដែលបង្កើនភាពបត់បែន សម្រាប់ការធ្វើដំណើរ និងជៀសវាង បន្ទុកបន្ថែមដោយសារតែការកែសម្រួលផែនការធ្វើដំណើរ។ ជាមួយនឹងការសម្ពោធជើងហោះហើរថ្មី របស់ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា រវាងទីក្រុងភ្នំពេញ និងទីក្រុង បាងកក នៅថ្ងៃទី១៧ ខែកុម្ភៈ កញ្ចប់កាដូខាងលើនេះ កាន់តែមានភាពងាយស្រួល។ សេចក្ដីប្រកាសព័ត៌មាន បានបញ្ជាក់ថា «ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា សន្យានឹងបន្តពង្រីកបណ្តាញផ្លូវហោះហើរក្នុងស្រុក និងអន្តរជាតិរបស់ខ្លួន ដោយបើកជើងហោះហើរ ទៅកាន់ប្រទេស ជប៉ុន កូរ៉េខាងត្បូង និងកន្លែងផ្សេងទៀត ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ហើយគ្រោងនឹងបើកជើងហោះហើរឆ្ពោះ ទៅទ្វីបអឺរ៉ុបនៅឆ្នាំ ២០២៦ខាងមុខនេះ»។ ក្នុងនាមជាគុជខ្យងដ៏ភ្លឺស្វាងនៃ វិស័យអាកាសចរណ៍របស់ប្រទេសកម្ពុជា ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា បានប្តេជ្ញាបំពេញបេសកកម្ម ក្នុងនាមជាអាកាសចរណ៍ជាតិ តាំងពីការបង្កើតមកតែម្តង ដោយមានមោទនភាព ក្នុងការបម្រើព្រះរាជាណាចក្រកម្ពុជា និងប្រជាជនកម្ពុជា។ ម៉្យាងវិញទៀត តែងតែផ្តល់សេវាកម្មអាកាសចរណ៍ប្រកបដោយសុវត្ថិភាព ផាសុកភាព និងភាពងាយស្រួល។ ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា ជាក្រុមហ៊ុនអាកាសចរណ៍តែមួយគត់ក្នុង ប្រទេសកម្ពុជា ដែលទទួលបានវិញ្ញាបនបត្រសវនកម្មសុវត្ថិភាព IOSA និងជាក្រុមហ៊ុនអាកាសចរណ៍តែមួយគត់ ក្នុងប្រទេសកម្ពុជា ដែលទទួលបានចំណាត់ថ្នាក់ផ្កាយបីពី Skytrax។ សូមរំលឹកថា ក្រុមហ៊ុនអាកាសចរណ៍ជាតិ «កម្ពុជាអង្គរអ៊ែរ» បានផ្លាស់ប្ដូរឈ្មោះទៅជា «អាកាសចរណ៍ជាតិកម្ពុជា» ដើម្បីជំរុញការផ្គត់ផ្គង់ និងប្រតិបត្ដិការ ឲ្យកាន់តែរីកចម្រើន ខណៈនៅក្នុងឆ្នាំ២០២៥នេះ ក្រុមហ៊ុនប្រកាសនាំចូលយន្ដហោះ ប្រភេទ ATR72-600 ចំនួន៣គ្រឿងបន្ថែមទៀត។ ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា គឺជាក្រុមហ៊ុនអាកាសចរណ៍ជាតិតែមួយគត់ ត្រូវបានបង្កើតឡើងកាលពីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០០៩។ ក្រុមហ៊ុនអាកាសចរណ៍ជាតិនេះ ដើរតួនាទីយ៉ាងសំខាន់ ក្នុងការលើកកម្ពស់វិស័យដឹកជញ្ជូនផ្លូវអាកាសទេសចរណ៍ជាតិ និងអភិវឌ្ឍសេដ្ឋកិច្ច ក្នុងរយៈពេល១៥ឆ្នាំកន្លងមកនេះ។ ក្រុមហ៊ុនបានបន្តពង្រីកការហោះហើរ ទៅកាន់គោលដៅទេសចរណ៍សំខាន់ៗ រួមមាន៖ ភ្នំពេញ សៀមរាប ព្រះសីហនុ ហាណូយ ហូជីមិញ ដាណាំង សៀងហៃ ក្វាងចូវ ហៃគូ ចិនចូវ និងវៀងចន្ទន៍ ហើយនឹងគ្រោងហោះហើរ ទៅកាន់គោលដៅជាច្រើនផ្សេងទៀត នាពេលឆាប់ៗខាងមុខ៕
ព័ត៌មានទាក់ទង
ចុះថ្ងៃទី: 04-02-2025, 12:04 PM, ចំនួនអ្នកអានៈ​ 39ដង
លោកប្រធានាធិបតី ដូណាល់ ត្រាំ បានងាកទៅរកការប្រើប្រាស់កម្លាំងយោធា ឱ្យជួយអនុវត្តរបៀបវារៈអន្តោប្រវេសន៍របស់លោក រួមមានការបញ្ជូនទាហានបន្ថែមទៅព្រំដែនអាមេរិក-ម៉ិកស៉ិក ការប្រើប្រាស់ប្រើយន្តហោះយោធាសម្រាប់ការនិរទេស និងបើកមូលដ្ឋានយោធាឱ្យអ្នកដែលត្រូវទៅវិញ ជ្រកកោណបណ្តោះអាសន្ន។ តាមមន្រ្តីអាមេរិក
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 04-02-2025, 11:53 AM, ចំនួនអ្នកអានៈ​ 34ដង
បុរសដែលកើតនៅថ្ងៃទី២៧ ខែមិនា ឆ្នាំ១៩៨៦ សញ្ជាតិអាល្លឺម៉ង់ Manuel Neuer នឹងឈានចូលដល់វ័យ ៣៩ឆ្នាំ នៅខែក្រោយនេះ បានចាប់ផ្តើមចូលរួមជាមួយក្លិបខ្លារនិន Bayern Munich កាលឆ្នាំ២០១១ ពីក្លិបរួមលីគ Schalke ដែលគិតមកដល់ពេលនេះលេងបាន ៥៤៧ប្រកួត នឹងចាប់បិទសំណាញ់ទីបាន (Clean-Sheets) បានចំនួន ២៥៩លើក ។ អ្នកចាំទីឆ្នើមរបស់ក្លិប Bayern Munich កីឡាករ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 04-02-2025, 11:48 AM, ចំនួនអ្នកអានៈ​ 40ដង
ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី កាលពីខែតុលា ឆ្នាំមុន ក៏ធ្លាប់បានលើកឡើងផងដែរពីគំនិតដូចដែលលោក ត្រាំ បានលើកឡើងខាងលើជាផ្នែកមួយ នៃផែនការជ័យជម្នះរបស់លោក ក្នុងការបិទបញ្ចប់សង្រ្គាមជាមួយរុស្ស៉ី។ ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាន នៅឯការិយាល័យពងក្រពើនៃសេតវិមាន លោក ត្រាំ បានគូសបញ្ជ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 04-02-2025, 11:45 AM, ចំនួនអ្នកអានៈ​ 35ដង
ក្រុងកំពត៖ សកម្មភាពនេះធ្វើឡើងនៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៥។ លោកអភិបាលខេត្តក៏បានណែនាំឱ្យមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត រួមជាមួយមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត ត្រូវធ្វើការត្រួតពិនិត្យ និងតាមដានលក្ខណៈបច្ចេកទេស ពិសេសអំពីគុណភាពផ្លូវមួយខ្សែនេះ ឱ្យបានល្អិតល្អន់បំផុត ព្រោះយើងត្រូវការប្រើប្រា
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 03-02-2025, 09:32 PM, ចំនួនអ្នកអានៈ​ 67ដង
ខេត្តតាកែវ៖​ លោក វ៉ី សំណាង​ បានលើកឡើងពីកិច្ចខិតខំរបស់រដ្ឋបាលខេត្ត​ ក្នុងការចូលរួមអភិវឌ្ឍវិស័យកសិកម្ម​ និងការដោះស្រាយបញ្ហាប្រឈម​​នានាជូនប្រជាកសិករ ជាពិសេសការសម្រួលដល់ការ​លក់ស្រូវរបស់កសិករក្នុងរដូវប្រមូលផល​នាពេលនេះ។ នាព្រឹកថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៥​ លោក​ គង់​ ច័ន្ទវាសនា​ រដ្ឋលេខាធិ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 03-02-2025, 09:26 PM, ចំនួនអ្នកអានៈ​ 62ដង
លោក ត្រាំ ធ្លាប់បានបញ្ជាក់ពីឆន្ទៈក្នុងការជួបជាមួយលោក ពូទីន ដើម្បីពិភាក្សាពីការបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន ខណៈលោក ពូទីន ក៏បានបង្ហាញពីការត្រៀមខ្លួនក្នុងការជួប ពិភាក្សានេះផងដែរ។ ប្រភពពីររបស់រុស្ស៊ីបានឱ្យដឹងថា អារ៉ាប៊ីសាអូឌីតនិងអេមីរ៉ាតអារ៉ាប់រួម (UAE) កំពុងត្រូវបានគេពិចារណាថា ជាទីតាំងដែលអ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 03-02-2025, 06:15 PM, ចំនួនអ្នកអានៈ​ 68ដង
ខេត្តប៉ៃលិន៖ថ្លែងក្នុងឱកាសនោះ លោកស្រីបណ្ឌិត បាន ស្រីមុំ បានស្វាគមន៍យ៉ាងកក់ក្រៅ ចំពោះគណៈប្រតិភូខេត្តស្រះកែវ ដែលបានអញ្ជើញមកខេត្តប៉ៃលិន ក្នុងគោលបំណងរឹតចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការល្អ រវាងខេត្តនៅជាប់ព្រំដែននៃប្រទេសទាំង២។ លោកស្រីបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន ន
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 03-02-2025, 06:08 PM, ចំនួនអ្នកអានៈ​ 70ដង
រាជរដ្ឋាភិបាលកម្ពុជា៖លោកបណ្ឌិត អ៊ាង សុផល្លែត បានវាយតម្លៃខ្ពស់ចំពោះប្រទេសម៉ាឡេស៊ី និងប្រជាពលរដ្ឋ ម៉ាឡេស៊ីទាំងអស់ ដែលបានយកចិត្តទុកដាក់រួមគ្នា សំអាតនូវប្រភពបំពុលទៅក្នុងបរិយាកាស សម្រាប់តំបន់ និងសម្រាប់មនុស្សជាតិ។ នៅក្នុងឱកាសជំនួបរវាងលោកបណ្ឌិត អ៊ាង ​សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន ន
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 03-02-2025, 03:40 PM, ចំនួនអ្នកអានៈ​ 67ដង
ខេត្តកណ្ដាល៖ អភិបាលខេត្ត បានថ្លែងដូច្នេះ នៅក្នុងយុទ្ធនាការបរិច្ចាគឈាមដោយស្ម័គ្រចិត្ត ដែលបានរៀបចំឡើងនៅក្នុងបរិវេណវត្តក្រពើហារ ក្រុងតាខ្មៅ កាលពីថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៥ ដោយមានការចូលរួមពី សហភាពសហព័ន្ធយុវជនកម្ពុជា ក្រុងតាខ្មៅ (ស.ស.យ.ក) ព្រះសង្ឃ សិស្សានុសិស្ស និងប្រជាពលរដ្ឋផងដែរ។ លោក គួច ច
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 03-02-2025, 03:32 PM, ចំនួនអ្នកអានៈ​ 72ដង
ខេត្តសៀមរាប៖ក្រោមការចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់របស់នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងទទួលបានការអនុញ្ញាតពីសំណាក់លោក ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប ក្រោមការផ្តួចផ្តើមរបស់លោកឧត្តមសេនីយ៍ត្រី សៀ ទីន បានចាប់ផ្តើមសាងសង់ទីស្ន
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 03-02-2025, 03:12 PM, ចំនួនអ្នកអានៈ​ 70ដង
កាលពីថ្ងៃសៅរ៍សប្តាហ៍កន្លងទៅ លោក ត្រាំ បានចុះហត្ថលេខាលើ បទបញ្ជាប្រតិបត្តិចំនួន៣ ស្តីពីការយកពន្ធ២៥ភាគរយ លើ​ប្រទេសជិតខាងទាំងពីររបស់អាមេរិក គឺម៉ិកស៉ិកនិងកាណាដា បើទោះបីមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ជាមួយគ្នាក៏ដោយ ព្រមទាំងយកពន្ធបន្ថែម១០ភាគរយទៀត ប្រឆាំងលើប្រទេសចិន។ កាលពីថ្ងៃអាទិត្យ ទី
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 03-02-2025, 03:04 PM, ចំនួនអ្នកអានៈ​ 68ដង
នាយកប្រតិបត្តិ (CEO) ក្រុមហ៊ុន Aspanspanle លោក Tim Cook បានប្រកាសក្នុងអំឡុងពេលហៅរកប្រាក់ចំណូលសម្រាប់ត្រីមាសទី៤ ឆ្នាំ២០២៤ ថា «នៅក្នុងខែមេសាខាងមុខនេះ ក្រុមហ៊ុន Aspanspanle នឹងនាំយកភាសាជាច្រើនទៀត រួមមាន បារាំង អាល្លឺម៉ង់ អ៊ីតាលី ព័រទុយហ្គាល់ អេស្បាញ ជប៉ុន កូរ៉េ ចិន ក៏ដូចជាភាសាអង់គ្លេសដែលបានធ្វើមូលដ្ឋានីយកម្មនៅប្រ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 03-02-2025, 02:56 PM, ចំនួនអ្នកអានៈ​ 65ដង
ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន ក្រោយធ្វើដំណើរត្រឡប់មករដ្ឋធានីវ៉ាស៉ីនតោនវិញ កាលពីយប់ថ្ងៃអាទិត្យ ទី២ ខែកុម្ភៈ បន្ទាប់ពីបាន​ចំណាយពេលចុងសប្តាហ៍ នៅរដ្ឋ Florida លោក ត្រាំ បាននិយាយថា រូបលោកនឹងជជែកជាមួយ នាយករដ្ឋមន្រ្តីកាណាដា លោក Justin Trudeau នៅព្រឹកថ្ងៃចន្ទ ទី៣ ខែកុម្ភៈ (ពេលវេលានៅអាមេរិក) ហើយលោកក៏នឹងជជែកជា
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 03-02-2025, 02:53 PM, ចំនួនអ្នកអានៈ​ 51ដង
រាជរដ្ឋាភិបាលកម្ពុជា បានចេញអនុក្រឹត្យថ្មីមួយ ស្តីពីក្របខណ្ឌនៃការប្រើប្រាស់មូលនិធិសន្តិសុខសង្គម សម្រាប់ចំណាយប្រតិបត្តិការរបស់បេឡាជាតិសន្តិសុខសង្គម ដែលហៅកាត់ថា ប.ស.ស. ដើម្បីធានាបាននូវប្រសិទ្ធភាព និងចីរភាពហិរញ្ញវត្ថុ នៃមូលនិធិសន្តិសុខសង្គម។ អនុក្រឹត្យដែលចុះហត្ថាលេខាដោយសម្តេចមហាបវរធិ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 03-02-2025, 12:43 PM, ចំនួនអ្នកអានៈ​ 63ដង
ខេត្តពោធិ៍សាត់៖ សម្រាប់ផ្លូវជាតិលេខ ១០ ចាប់ពីភូមិបញ្ចាំង ឃុំស៊ុង ស្រុកសំឡូត ខេត្តបាត់ដំបង ឆ្លងកាត់ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ រហូតដល់ផ្លូវជាតិលេខ ៤៨ត្រង់ PK១+៧០០ ស្ថិតក្នុងសង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង សម្រេចបាន ៩៦,១៦%។ ស្ពានលេខ២៨ ស្ពានដែលខ្ពស់ជាងគេ មានកម្ពស់
 ព័ត៌មានលម្អិត
« មុន  1   ក្រោយ»
ចំនួនអ្នកទស្សនា
ថ្ងៃនេះ : 2603 នាក់
ម្សិលមិញ : 3980 នាក់
សរុបទាំងអស់ : 7877106 នាក់