ក្រសួងសេដ្ឋកិច្ច និង ADB ចុះកិច្ចព្រមព្រៀងប្រាក់កម្ចី និងជំនួយឥតសំណងចំនួន ៤០៣លានដុល្លារ |
|
ចុះថ្ងៃទី: 17-12-2024, 08:09 PM, ចំនួនអ្នកអានៈ 140ដង |
|
កម្មវិធីទាំង៥នេះ ដោយផ្តោតលើការពង្រឹងវិស័យអប់រំមធ្យមសិក្សា, ការដោះស្រាយអំពើហិង្សាផ្អែកលើយេនឌ័រ (GBV), ការជំរុញពាណិជ្ជកម្មនិងសមត្ថភាពប្រកួតប្រជែង, ការគាំទ្រការគ្រប់គ្រងធនធានទឹករួម និងការពង្រីកវិសាលភាពការផ្គត់ផ្គង់ទឹកមានសុវត្ថិភាព និងអនាម័យមូលដ្ឋាន (WASH) ដែលធន់នឹងអាកាសធាតុ និងប្រកបដោយ បរិយាបន្ននៅកម្ពុជា។
ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤នេះ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងឥណទានសម្បទាន និងជំនួយឥតសំណង សម្រាប់កម្មវិធីចំនួនប្រាំ។ បញ្ចូលទាំងកម្មវិធីមួយបន្ថែមទៀត ដែលបានចុះហត្ថលេខាពីមុននេះ ការវិនិយោគសរុបរបស់ ADB ក្នុងឆ្នាំ២០២៤ សម្រាប់កម្ពុជា មានតម្លៃសរុប ៤០៣លានដុល្លារ។
តាមសេចក្ដីប្រកាសព័ត៌មាន ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤នេះ បានឲ្យដឹងថា អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោកស្រី Jyotsana Varma នាយិកាធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំកម្ពុជា បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងទាំងនេះ នៅក្នុងពិធីផ្លូវការមួយ នៅរាជធានីភ្នំពេញ។
លោកស្រី Varma នាយិកា បានថ្លែងថា «ឆ្នាំនេះ គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយ សម្រាប់ភាពជាដៃគូរវាង ADB ជាមួយកម្ពុជា ជាមួយនឹងការអនុម័តប្រាក់កម្ចី និងជំនួយឥតសំណងចំនួន ៤០៣ លានដុល្លារ ក្រោមក្របខណ្ឌនៃ យុទ្ធសាស្ត្រភាពជាដៃគូសម្រាប់អភិវឌ្ឍន៍កម្ពុជាថ្មីរបស់យើងសម្រាប់ឆ្នាំ ២០២៤-២០២៨។ ពីការពង្រឹងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ដល់ការបង្កើនភាពធន់នឹងអាកាសធាតុ និង ការអភិវឌ្ឍធនធានមនុស្ស គម្រោងទាំងនេះនឹងគាំទ្រដល់កំណើនជាបន្តរបស់កម្ពុជាឆ្ពោះទៅរកអនាគតប្រកបដោយវិបុលភាព បរិយាបន្ន និងភាពបៃតង»។
លោកបន្ដថា «ADB ក៏ប្តេជ្ញាចិត្តក្នុងការជំរុញបរិយាកាសអំណោយ ផលសម្រាប់វិស័យឯកជន រួមទាំងការលើកកម្ពស់ពាណិជ្ជកម្ម និងសមត្ថភាពប្រកួតប្រជែងដើម្បីជំរុញ កំណើនសេដ្ឋកិច្ចប្រកបដោយនិរន្តរភាព និងបង្កើតឱកាសសម្រាប់ទាំងអស់គ្នា។ ADB នៅតែប្រកាន់ខ្ជាប់ នូវភាពជាដៃគូមិនងាករេរបស់ខ្លួនជាមួយកម្ពុជា ដើម្បីនាំមកនូវលទ្ធផលវិជ្ជមានដែលជាអត្ថប្រយោជន៍ យូរ អង្វែងសម្រាប់ប្រជាពលរដ្ឋកម្ពុជា។»
ប្រាក់កម្ចី ៩0 លានដុល្លារ (ដែលបានចុះហត្ថលេខាពីមុន) សម្រាប់កម្មវិធីអភិវឌ្ឍន៍វិស័យដើម្បីលើកកម្ពស់ការផ្តត់ផ្គង់ទឹកមានសុវត្ថិភាព និង អនាម័យមូលដ្ឋាន នៅតំបន់ជនបទ នឹងពង្រឹងនិងពង្រីក វិសាលភាព សេវាផ្គត់ផ្គង់ទឹកមាន សុវត្ថិភាព និង អនាម័យមូលដ្ឋាន ដែលធន់នឹងអាកាសធាតុ និងប្រកបដោយបរិយាបន្ន នៅទីជនបទសម្រាប់ ៨៨,០០០គ្រួសារ ក្នុងភូមិចំនួន ៤០០នៃឃុំចំនួន ៥០ក្នុងប្រាំបួនខេត្ត នៃប្រទេសកម្ពុជា។
គម្រោងអប់រំថ្នាក់មធ្យមសិក្សាដើម្បីពង្រឹងសមត្ថភាពប្រកួតប្រជែងផ្នែកមូលធនមនុស្ស ដែលជា ប្រាក់កម្ចី ៨០លានដុល្លារ នឹងធ្វើឱ្យប្រសើរឡើងនូវវិស័យអប់រំមធ្យមសិក្សានៅកម្ពុជា ដោយផ្តោតលើជំនាញសតវត្សទី ២១ ដូចជាការគិតស៊ីជម្រៅនិងដោយភាពច្នៃប្រឌិត ការបង្រៀនដោយបរិយាបន្នសម្រាប់ទាំងសិស្សប្រុសនិងសិស្សស្រី និងការត្រួសត្រាយផ្លូវ សម្រាប់ការអប់រំក្រោយមធ្យមសិក្សា។ វានឹង បង្កើន ចំនួនអគារសិក្សា ដែលធន់នឹងអាកាសធាតុប្រកបដោយបរិយាបន្ន ដើម្បីដោះស្រាយស្ថានភាពចង្អៀត ក្នុង ថ្នាក់រៀន និង ពង្រីកលទ្ធភាពទទួលបានការអប់រំមធ្យមសិក្សាទុតិយភូមិប្រកបដោយគុណភាព។
ជំនួយឥតសំណងចំនួន ១០លានដុល្លារសម្រាប់ គម្រោងពង្រឹងប្រព័ន្ធសម្រាប់ប្រទេសដើម្បីការបង្ការ និងឆ្លើយតបនឹងអំពើហិង្សាដែលទាក់ទងនឹង យេនឌ័រនឹងជួយកម្ពុជា សម្រេចគោលដៅ ជាប្រទេសគ្មាន អំពើហិង្សាដែលទាក់ទងនឹងយេនឌ័រ នៅឆ្នាំ២០៣០។ វានឹងផ្តោតលើការពង្រឹងក្របខណ្ឌច្បាប់និងស្ថាប័ន, ការធ្វើបច្ចុប្បន្នភាពច្បាប់របស់កម្ពុជា ស្តីពីអំពើហិង្សាក្នុងគ្រួសារ, ធ្វើឲ្យប្រសើរឡើងនូវការផ្តល់សេវានៅថ្នាក់មូលដ្ឋានដោយពង្រឹងគុណភាព និងលទ្ធភាពទទួលបានសេវាឆ្លើយតប និងចាត់ចែងជម្រកសុវត្ថិភាព សម្រាប់ជនរងគ្រោះជាពិសេសនៅ តំបន់ជនបទ, និង ជំរុញការប្រើប្រាស់ដំណោះស្រាយឌីជីថលនៅក្នុងកម្មវិធីមានមូលដ្ឋាននៅសាលារៀន និងនៅសហគមន៍សម្រាប់មនុស្សវ័យជំទង់ ដើម្បីពង្រឹងសេវាការពារ។
កម្មវិធីរងទី២ នៃកម្មវិធីពាណិជ្ជកម្មនិងសមត្ថភាពប្រកួតប្រជែង ដែលកំពុងដំណើរការ (ជាកម្ចីផ្អែកលើគោលនយោបាយ ដែលមានទឹកប្រាក់ ៥០លានដុល្លារ) សំដៅគាំទ្រដល់កិច្ចខិតខំ ប្រឹងប្រែងធ្វើឱ្យបរិយាកាសធុរកិច្ចកាន់តែងាយស្រួលសម្រាប់ការវិនិយោគ លើកកម្ពស់អាជីវកម្មឱ្យកាន់តែមានសមត្ថភាពប្រកួតប្រជែងខ្ពស់ និងបន្ធូរបន្ថយរបាំងពាណិជ្ជកម្ម។ វាពង្រឹងកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការបង្កើនការវិនិយោគពីវិស័យឯកជន ដើម្បីសម្រេចបាននូវកំណើនខ្ពស់ និងមាននិរន្តរភាព។
ដោយផ្តោតលើអាងទន្លេ ក្នុងខេត្តបាត់ដំបងនិងខេត្តពោធិសាត់ក្នុងអាងទន្លេសាប ប្រាក់កម្ចីចំនួន ៨៨ លានដុល្លារសម្រាប់គម្រោងគ្រប់គ្រងធនធានទឹករួម នឹងពង្រឹងការគ្រប់គ្រងធនធានទឹកប្រកបដោយការបន្ស៊ាំនឹងអាកាសធាតុនិងបរិស្ថានមេត្រី, ធ្វើទំនើបកម្មប្រព័ន្ធធារាសាស្ត្រ និងកាត់បន្ថយហានិភ័យទឹកជំនន់។
ចុងក្រោយ ការផ្តល់ហិរញ្ញប្បទានបន្ថែមសម្រាប់ គម្រោងកែលម្អវិស័យធារាសាស្រ្តកសិកម្ម ដែលមានកម្ចីចំនួន ៨៥ លានដុល្លារ នឹងជួយលើកកម្ពស់ប្រសិទ្ធភាពនៃការជញ្ជូនបែងចែកទឹក និងភាពធន់នឹងអាកាសធាតុនៃប្រព័ន្ធធារាសាស្ត្រចំនួន ៤ នៅខេត្តបាត់ដំបង កំពង់ចាម កំពង់ធំ និងខេត្តតាកែវ ព្រមទាំងចែករំលែកការអនុវត្តល្អៗជាមួយកសិករដើម្បីបង្កើន ភាពធន់នឹងអាកាសធាតុ និងប្រសិទ្ធភាពនៃការចែកចាយទឹកនៃហេដ្ឋារចនាសម្ព័ន្ធធារាសាស្ត្រ។
គម្រោងនេះ ក៏នឹងគាំទ្រដល់ការពង្រឹងសមត្ថភាពសម្រាប់ប្រតិបត្តិការនៃ មជ្ឈមណ្ឌលជាតិគ្រប់គ្រងទិន្នន័យធនធានទឹករបស់កម្ពុជា និងប្រព័ន្ធព័ត៌មានធនធានទឹកជាតិដែលពាក់ព័ន្ធ ព្រមទាំងការងាររៀបចំ និងរចនាសម្រាប់ការវិនិយោគនាពេលអនាគតលើការគ្រប់គ្រងទឹកជំនន់ និងគ្រោះរាំងស្ងួត៕




ព័ត៌មានទាក់ទង
|
|
|
ចុះថ្ងៃទី: 11-02-2025, 08:05 PM, ចំនួនអ្នកអានៈ 39ដង
រាជធានីភ្នំពេញ៖ ដំណើរទស្សនកិច្ចរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា រយៈពេលពីរថ្ងៃជាមួយកម្មវិធី យ៉ាង មមាញឹក លើ ទឹកដីហ្វីលីពីន បានបិទបញ្ចប់ហើយនៅវេលាល្ងាចថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥នេះ។ បើទោះបីកម្មវិធីនៃដំណើរទស្សនកិច្ចបិទបញ្ចប់យប់ ទៅ ហើយក្តី ដូចទម្លាប់រាល់ដងដែរ គឺសម្
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 11-02-2025, 07:58 PM, ចំនួនអ្នកអានៈ 37ដង
រាជធានីភ្នំពេញ៖ សេចក្តីណែនាំរបស់ក្រសួងអប់រំ បានបញ្ជាក់ថា ក្រសួងបានសង្កេតឃើញថា សិស្សានុសិស្សមួយចំនួនតូចយល់ច្រឡំថា ថ្ងៃ១៤ កុម្ភៈ ជាថ្ងៃបុណ្យសង្សារ ឬជាថ្ងៃណាត់ជួបគ្នារវាងគូស្នេហ៍។ ទិវានេះពុំមែនជាប្រពៃណីរបស់ជនជាតិខ្មែរយើងទេ។ យុវជនមួយចំនួនតូចភ្លើតភ្លើន ភ្លេចការសិក្សា បាត់បង់សេចក្តីថ្លៃ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 11-02-2025, 07:56 PM, ចំនួនអ្នកអានៈ 37ដង
លោក ត្រាំ បានអះអាងថា ការដំឡើងពន្ធលើដែកនិងអាលុយមីញ៉ូមដល់ ២៥% ដោយ គ្មានការលើកលែងនេះ នឹងធ្វើឱ្យអត្រាពន្ធ «កាន់តែច្បាស់លាស់សម្រាប់ទាំងអស់គ្នា» ដោយអនុវត្តលើប្រទេសនានា មិនថានាំចូលមកពីប្រទេសណាឡើយ។ លើសពីនេះ លោក បានគំរាមដាក់ពន្ធលើផលិតផលផ្សេងទៀត រួមមានរថយន្ត គ្រឿងអេឡិចត្រូនិក និងឱសថ ព្រមទាំង «ពន
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 11-02-2025, 05:56 PM, ចំនួនអ្នកអានៈ 28ដង
ខេត្តក្រចេះ៖ សិក្ខាសាលានេះធ្វើឡើងរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី១១-១២ ខែកុម្ភៈ ឆ្នាំ២០២៥ នៅសណ្ឋាគារ ហ៊ួរ ប៊ុនី ដែលមានអភិបាលខេត្ត ក្រុង ស្រុក និងមន្ទីទេសចរណ៍ខេត្តចំនួន៦ រួមមាន៖ ខេត្តក្រចេះ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី ព្រះវិហារ និងខេត្តត្បូងឃ្មុំ ក្រោមអធិបតីភាពលោក នី ផល្លី រដ្ឋលេខាធិការក្រសួងទេស
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 11-02-2025, 05:51 PM, ចំនួនអ្នកអានៈ 36ដង
រាជធានីភ្នំពេញ៖ តបតាមការអំពាវនាវរបស់សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នាថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥នេះ ក្រុមហ៊ុន ជីប ម៉ុង គ្រុប បានប្រកាសបរិច្ចាគថវិកាចំនួន៥០ម៉ឺនដុល្លារអាមេរិក ក្នុងការជួយសាងសង់អគារសិក្សាចំនួន២ខ្នងកម្ពស់៤ជាន់ នៅវត្ត
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 11-02-2025, 04:45 PM, ចំនួនអ្នកអានៈ 34ដង
ហ្វីលីពីន៖ សារមន្ទីរ Centro de Turismo Intramuros and Museo de Intramuros ឬជាភាសាសាមញ្ញត្រូវបានគេហៅថា Centro de Turismo គឺជាមជ្ឈមណ្ឌលទេសចរណ៍ និងសារមន្ទីរដែលមានតាំងពិព័រណ៍វត្ថុបុរាណប្រវត្តិសាស្ត្រជាច្រើន និងជាសម្បត្តិវប្បធម៌ដ៏មានតម្លៃ។ ជាពិសេសទាក់ទិនទៅនិងរឿងរាវមុនសម័យអាណានិគម របស់ទីក្រុង Walled City សម័យអាណានិគមអេស្បាញ សម័យកាលបំផ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 11-02-2025, 04:41 PM, ចំនួនអ្នកអានៈ 36ដង
លោក ត្រាំ កាលពីថ្ងៃចន្ទ ទី១០ ខែកុម្ភៈ បាននិយាយថា ក្រុមហាម៉ាសត្រូវតែដោះលែងចំណាប់ខ្មាំងឱ្យបានមុនថ្ងៃត្រង់ នៅថ្ងៃសៅរ៍ ចុងសប្ដាហ៍នេះ បើពុំដូច្នោះទេលោកនឹងប្រាប់ឱ្យអ៉ីស្រាអែល លុបចោលបទឈប់បាញ់ហ្កាហ្សា។ ប្រតិកម្មនេះ កើតមានឡើង បន្ទាប់ពីក្រុមហាម៉ាស គំរាមពន្យារពេលដោះលែងចំណាប់ខ្មាំង ដែលគ្រោងធ្វើ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 11-02-2025, 04:40 PM, ចំនួនអ្នកអានៈ 38ដង
នៅពេលត្រូវបានសួរថា តើឥណ្ឌាកំពុងពិចារណាផ្លាស់ប្តូរ គោលនយោបាយរបស់ខ្លួន លើការវិនិយោគរបស់ចិនឬទេ? លោកបានគូសបញ្ជាក់ក្នុងព្រឹត្តិការណ៍មួយ នៅឯទីក្រុង Mumbai ថា «ខ្ញុំមិនគិតថាអ្វីដែលអ្នករំពឹង នឹងឃើញលទ្ធផលភ្លាមៗនោះទេ ព្រោះភាគីទាំងពីរកំពុងឆ្លងកាត់ស្ថានភាព ដែលមានរបាំង»។
លោក V. Anantha Nageswaran ប្រធានទីប្រឹក
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 11-02-2025, 04:38 PM, ចំនួនអ្នកអានៈ 38ដង
រាជធានីភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅរសៀលថ្ងៃអង្គារ ទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ បានជួបជាមួយ លោក Ferdinand Martin Gomez Romualdez ប្រធានសភានៃសាធារណរដ្ឋហ្វីលីពីន ដើម្បីសម្តែងការគួរសម និងពិភាក្សាការងារ អំឡុងពេលសម្តេចបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋហ្វីលីពីន៕
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 11-02-2025, 02:30 PM, ចំនួនអ្នកអានៈ 42ដង
រាជធានីភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា «អ្នកបាននិយាយថា តើពេលណាដែល ហ៊ុន ម៉ាណែត ដើរចេញពីស្រមោលរបស់ឪពុក? ច្បាស់ណាស់ ដែលតួអង្គនាយករដ្ឋមន្ត្រី ឬរដ្ឋមន្ត្រី មិនអាចដូចគ្នាទេ សូម្បីតែឪពុក និងកូន ក៏ប៉ុន្តែ មិនអាចដើរចេញហួសពីបន្ទាត់នយោបាយរបស់គណបក្សបានទេ»។
សម្តេចតេជោ ហ៊ុន សែន ប
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 11-02-2025, 02:25 PM, ចំនួនអ្នកអានៈ 44ដង
រាជធានីភ្នំពេញ៖នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ ក្នុងពិធីបិទវគ្គបំប៉នយោធាចារ្យជំនាន់ទី១ វគ្គបំប៉ននាយទាហានថ្នាក់ គ ឃ ជំនាន់ទី១០ និងវគ្គបណ្តុះបណ្តាលនាយទាហានរង ជំនាញការពារព្រំដែនជំនាន់ទី៩ នៅថ្ងៃអង្គារ ទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនជំនាញការពារព្រំដែន។
នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 11-02-2025, 02:16 PM, ចំនួនអ្នកអានៈ 50ដង
លោក ត្រាំ បាននិយាយថា ចំណាត់ការខាងលើ មានគោលដៅបំបាត់ភាពស្មុគស្មាញ នៃការយកពន្ធលើលោហៈទាំងពីរប្រភេទ ដើម្បីឱ្យគ្រប់គ្នាងាយស្រួលយល់ ពោលគឺវាជាការយកពន្ធ២៥ភាគរយ ដោយគ្មានការលើកលែង និងអនុគ្រោះអ្វីទាំងអស់ ហើយអនុវត្តលើប្រទេសនានា មិនថានាំចូលមកពីប្រទេសណាឡើយ។ យ៉ាងណាមិញ ក្រោយមក លោក ត្រាំ បាននិយាយថា ល
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 11-02-2025, 02:13 PM, ចំនួនអ្នកអានៈ 48ដង
រសួងការបរទេសអេហ្ស៉ីប បានឱ្យដឹងថា ការបញ្ជាក់របស់លោក Abdelatty ធ្វើឡើងក្នុងកិច្ចប្រជុំមួយនៅទីក្រុងវ៉ាស៉ីនតោន ជាមួយនិងការសង្កត់ធ្ងន់លើសារៈសំខាន់នៃការពន្លឿន ការងារកសាងតំបន់ហ្កាហ្សាឡើងវិញ ដោយទុកឱ្យប៉ាឡេស្ទីនស្ថិតនៅទីនោះដដែល។
រដ្ឋមន្រ្តីការបរទេសអេហ្ស៉ីប លោក Badr Abdelatty បានប្រាប់រដ្ឋមន្រ្តីការបរទេ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 11-02-2025, 02:09 PM, ចំនួនអ្នកអានៈ 42ដង
ហ្វីលីពីន៖ ថ្ងៃទី២នៃដំណើរទស្សនកិច្ចនៅប្រទេសហ្វីលីពីន ព្រឹកថ្ងៃអង្គារ ទី១១ ខែកុម្ភៈ ឆ្នាំ២០២៥នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញដាក់កម្រងផ្កា នៅស្តូបរីហ្សាលផាក (RIZAL Park)។
សូមបញ្ជាក់ថា ស្តូបរីហ្សាលផាក (RIZAL Park) ឬក៏គេស្គាល់ថា Luneta Park ឬក៏ Luneta មានទីតាំងស្ថិតនៅក្នុងតំបន់ Ermita នៃទី
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 11-02-2025, 02:05 PM, ចំនួនអ្នកអានៈ 44ដង
ជាផ្នែកមួយនៃការវិនិយោគនេះ Salesforce នឹងណែនាំ Hyspanerforce ដែលជាស្ថាបត្យកម្មវេទិការបស់ខ្លួនដែលបានចែកចាយតាមរយៈភាពជាដៃគូយុទ្ធសាស្ត្រជាមួយ Amazon Web Services នៅក្នុងប្រទេស។ ជាងនេះទៅទៀត Salesforce ក៏នឹងចាប់ដៃគូជាមួយក្រុមហ៊ុន Caspangemini, Deloitte, Globant, IBM និង PwC ដើម្បីពង្រីកការប្រើប្រាស់ Agentforce ដែលជាផលិតផលរបស់ខ្លួនសម្រាប់ភ្នាក់ងារសេវាកម្ម
 ព័ត៌មានលម្អិត
|
|
|