ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ជួបពិភាក្សាការងារជាមួយអនុរដ្ឋមន្រ្តីក្រសួងយុត្តិធម៌ចិន ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅលើវិស័យច្បាប់ និងយុត្តិធម៌រវាងកម្ពុជា-ចិន
ចុះថ្ងៃទី: 20-11-2024, 04:54 PM, ចំនួនអ្នកអានៈ 35ដង
រាជធានីភ្នំពេញ៖ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានសម្ដែងនូវការស្វាគមន៍យ៉ាងកក់ក្ដៅចំពោះលោក WANG Zhenjiang និងគណៈប្រតិភូ ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចការងារនៅកម្ពុជា និងជូនពរឱ្យទទួលបានជោគជ័យ។ ពាក់ព័ន្ធនឹងទំនាក់ទំនងកម្ពុជា-ចិន, ឧបនាយករដ្ឋមន្រ្តីប្រចាំការ មានប្រសាសន៍ថា ទំនាក់ទំនងជាមិត្តភាពរវាងកម្ពុជា-ចិន មានប្រវត្តិយូរលុងណាស់មកហើយ។ ចិនជាមិត្តល្អរបស់កម្ពុជា និងគួរប្រកាន់យក តាម រយៈព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្តរាប់ពាន់ឆ្នាំកន្លងមក និងរីកលូតលាស់មកទល់សព្វថ្ងៃ។ ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត រដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រី, ប្រធានក្រុមប្រឹក្សាអ្នកច្បាប់ និងជាប្រធានគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ នាថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤ បានអនុញ្ញាតឱ្យលោក WANG Zhenjiang អនុរដ្ឋមន្ត្រីក្រសួងយុត្តិធម៌នៃសាធារណរដ្ឋប្រជាមានិតចិន និងគណៈប្រតិភូ ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅក្នុងឱកាសលោកដឹកនាំគណៈប្រតិភូមកបំពេញទស្សនកិច្ចនៅកម្ពុជា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅលើវិស័យច្បាប់និងយុត្តិធម៌រវាងកម្ពុជា-ចិន។ ឧបនាយករដ្ឋមន្ត្រីប្រចាំការ បានបន្តថា ទំនាក់ទំនងការទូតរវាងកម្ពុជា-ចិន ត្រូវបានបង្កើតឡើងដោយ ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ និងថ្នាក់ដឹកនាំជំនាន់មុននៃប្រទេសចិន ហើយត្រូវបានពូនជ្រំ ថែបំប៉ន និងបានបន្ដរីកលូតលាស់យ៉ាងរឹងមាំ ក្រោមការដឹកនាំរបស់សមេ្តចតេជោ ហ៊ុន សែន និងប្រធានាធិបតី Xi Jinping ដោយបានប្រែក្លាយទំនាក់ទំនងរវាងប្រទេសទាំងពីរឈានទៅជាភាពដៃគូសហប្រតិបតិ្តការយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ និងជាមិត្តដែកថែប ហើយបានបង្កើតសហគមន៍ជោគវាសនារួមកម្ពុជា-ចិន។ ទំនាក់ទំនងនេះ កាន់តែត្រូវបានពង្រឹង និងពង្រីកដល់កម្រិតខ្ពស់ថ្មីមួយទៀត គឺកិច្ចសហប្រតិបត្តិការត្បូងពេជ្រ ក្រោមការដឹកនាំដ៏ប៉ិនប្រសព្វរបស់ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបន្តវេនពី សមេ្តចតេជោ ហ៊ុន សែន។ លោក WANG Zhenjiang បានសម្ដែងនូវអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះឯកឧត្ដមឧបនាយករដ្ឋមន្ត្រីប្រចាំការ ដែលបានធ្វើការស្វាគមន៍យ៉ាងកក់ក្ដៅ និងអនុញ្ញាតឱ្យមានជំនួបនាពេលនេះ។ អនុរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ចិនក៏បានជម្រាបជូនផងដែរ អំពីតួនាទីភារកិច្ចសំខាន់ៗ និងរចនាសម្ព័ន្ធរបស់ក្រសួងយុត្តិធម៌ចិន ក៏ដូចជាសមិទ្ធផលដែលសម្រេចបាននាពេលកន្លងមក ពិសេសពាក់ព័ន្ធនឹងការកសាងច្បាប់។ ទន្ទឹមនេះ លោក WANG Zhenjiang ក៏បានចែករំលែកអំពីកិច្ចដំណើរការ និងបែបបទនីតិវិធី នៃការកសាងច្បាប់របស់ប្រទេសចិន ចាប់ពីដំណាក់កាលតាក់តែងដំបូង រហូតដល់ដំណាក់កាលនៃការតាមដានអនុវត្តច្បាប់ ក៏ដូចជាសមត្ថកិច្ចរបស់ក្រសួងស្ថាប័នពាក់ព័ន្ធនៅក្នុងដំណាក់កាលនីមួយៗ។ ជាមួយគ្នានេះ លោកក៏បានជម្រាបផងដែរ អំពីបទពិសោធនៃការកែទម្រង់ច្បាប់ និងគោលការណ៍សំខាន់ៗក្នុងការកសាងប្រព័ន្ធច្បាប់របស់ប្រទេសចិន សំដៅគាំទ្រដល់ការកសាង និងការធ្វើទំនើបកម្មសង្គមតាមបែបចិន ក៏ដូចជាការបំពេញសេចក្តីត្រូវការរបស់ប្រជាជនចិន។ ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានបន្តថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ជាប្រមុខ តែងបានប្រកាន់ខ្ជាប់នូវគោលការណ៍នៃការពង្រឹងនីតិរដ្ឋនៅកម្ពុជា ដោយបាននិងកំពុងកសាងប្រព័ន្ធច្បាប់និងការកែទម្រង់ច្បាប់ ដោយឈរលើគោលការណ៍ភាពជាម្ចាស់, គុណតម្លៃនៃវប្បធម៌ និងប្រពៃណីទំនៀមទម្លាប់, យុត្តិធម៌ និងសមភាពនៅចំពោះមុខច្បាប់, ការពារសិទ្ធិនិងសេរីភាពប្រជាជន, បរិការណ៍នៃសង្គមនិងសេដ្ឋកិច្ច, ឧត្តមានុវត្តន៍ជាអន្តរជាតិ និងគោលការណ៍នៃការគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមរបស់កម្ពុជាជាដើម។ល។ ឧបនាយករដ្ឋមន្ត្រីប្រចាំការ ក៏បានលើកឡើងអំពីមុខងាររបស់ទីស្តីការគណៈរដ្ឋមន្រ្តីលើការងារពាក់ព័ន្ធនឹងការកសាងច្បាប់ ដែលមានក្រុមប្រឹក្សាអ្នកច្បាប់ និងគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ដែលជាសេនាធិការ ក៏ដូចជាតួនាទី និងភារកិច្ចរវាងក្រុមប្រឹក្សាអ្នកច្បាប់ និងគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ផងដែរ។ ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានលើកឡើងផងដែរថា ទោះបីប្រព័ន្ធនយោបាយរវាងកម្ពុជា និងចិន មិនដូចគ្នាក៏ពិតមែន តែភាគីទាំងពីរក៏អាចធ្វើការរៀនសូត្រ និងចែករំលែកបទពិសោធល្អៗពីគ្នា ពាក់ព័ន្ធនឹងការកសាងប្រព័ន្ធច្បាប់ និងការកែទម្រង់ច្បាប់បានផងដែរ។ ម្យ៉ាងវិញទៀត ប្រព័ន្ធច្បាប់របស់ចិនក៏មានភាពជឿនលឿនផងដែរ ហើយបច្ចុប្បន្នចិន គឺជាដៃគូសេដ្ឋកិច្ច និងពាណិជ្ជកម្មធំជាងគេរបស់កម្ពុជា ហើយនៅកម្ពុជាក៏មានវត្តមាននៃវិនិយោគិនចិនកំពុងធ្វើការវិនិយោគ និងធ្វើធុរកិច្ចច្រើនផងដែរ។ ក្នុងឱកាសនោះដែរ ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត និងលោក WANG Zhenjiang បានធ្វើការពិភាក្សា និងផ្លាស់ប្តូរមតិយោបល់គ្នាផងដែរ លើការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យនីតិកម្មរវាងទីស្ដីការគណៈរដ្ឋមន្ត្រី និងក្រសួងយុត្តិធម៌នៃប្រទេសចិន តាមរយៈការពិនិត្យលទ្ធភាពក្នុងផ្លាស់ប្តូរដំណើរទស្សនកិច្ចការងារ, ការបណ្តុះបណ្តាល និងការកសាងសមត្ថភាពផ្នែកច្បាប់ ព្រមទាំងការផ្លាស់ប្តូរបទពិសោធល្អៗ ក្នុងការកែទម្រង់ច្បាប់។ នៅចុងបញ្ចប់ ភាគីទាំងពីរនឹងជំរុញកិច្ចសហប្រតិបត្តិការនេះឱ្យកាន់តែរឹងមាំ និងប្រកបដោយផ្លែផ្កា៕
ព័ត៌មានទាក់ទង
ចុះថ្ងៃទី: 21-11-2024, 12:20 PM, ចំនួនអ្នកអានៈ​ 0ដង
សមាជិកសភាដែលបានចូលរួមសម័យប្រជុំសភាបានដកស្រង់សម្តីមន្ត្រីទីភ្នាក់ងារថា ទាហានកូរ៉េខាងជើងប្រហែល 11,000 នាក់ត្រូវបានផ្លាស់ប្តូរទីតាំងទៅកាន់តំបន់ Kursk ភាគខាងលិចនៃប្រទេសរុស្ស៊ីកាលពីចុងខែតុលា បន្ទាប់ពីបានបញ្ចប់ការហ្វឹកហ្វឺននៅភាគឦសាននៃប្រទេស។ មន្ត្រីទីភ្នាក់ងារនេះក៏ត្រូវបានគេដកស្រង់សម្តីផងដែ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 21-11-2024, 12:19 PM, ចំនួនអ្នកអានៈ​ 0ដង
គុនមីង-ចិន៖ លោក ឡាវ វ៉ាន់ បានវាយតម្លៃខ្ពស់ពីតួនាទីរបស់សមាគម ប្រជាជនចិន ដើម្បីមិត្តភាព ជាមួយបរទេសដែលបានក្លាយជាស្ពានដ៏រឹងមាំ នៃការចងស្ពានមេត្រីភាព រវាងខេត្ត-ក្រុង របស់ប្រទេសចិនជាមួយខេត្ត-ក្រុងនានា របស់បរទេស ដែលក្នុងនោះមានខេត្ត-ក្រុងរបស់កម្ពុជាផងដែរ។ ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២០ ខែវិច្ឆិក
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 21-11-2024, 12:17 PM, ចំនួនអ្នកអានៈ​ 1ដង
រដ្ឋមន្រ្តីការបរទេសអ៉ីស្រាអែល លោក Gideon Saar បាននិយាយថា រាល់កិច្ចព្រមព្រៀងបទឈប់បាញ់ណាមួយ ត្រូវតែធានាថាអ៉ីស្រាអែល នៅតែអាចធ្វើសកម្មភាពប្រឆាំងនឹងក្រុមហេសបូឡាបាន។ អ៉ីស្រាអែល​ បាន​ពង្រីក​គោលដៅសង្រ្គាម​ពីហ្កាហ្សា​ទៅ​លីបង់ ជាមួយនិងការប្តេជ្ញា​ធានា​សុវត្ថិភាព​ភាគខាងជើងប្រទេស ដើម្បីអនុញ្ញាត​ឲ្យ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 21-11-2024, 12:16 PM, ចំនួនអ្នកអានៈ​ 2ដង
ប្រធានាធិបតីរុស្ស៊ីក៏បានបញ្ជាក់ជូនសមភាគីពីការត្រៀមខ្លួនរបស់ទីក្រុងម៉ូស្គូសម្រាប់ការបន្តជួយដល់ទីក្រុង Bangui ក្នុងការពង្រឹងសន្តិសុខ និងសេដ្ឋកិច្ចនៅក្នុងប្រទេស។ ការិយាល័យសារព័ត៌មានរបស់វិមានក្រឹមឡាំងបានលើកទ្បើងនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃពុធថា ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីម
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 21-11-2024, 12:12 PM, ចំនួនអ្នកអានៈ​ 0ដង
អតីតគ្រូបង្វឹកក្លិបឥន្រ្ទី Crystal Palace ដែលបានលាឈប់ដឹកនាំ RC Strasbourg នាអំឡុងខែកក្កដា ឆ្នាំ២០២៤ ត្រូវបានជំនួសកៅអីលោក Alberto Gilardino អតីតខ្សែប្រយុទ្ធអ៉ីតាលី ដែលបានកាន់តំណែងធំនេះតាំងពីខែធ្នូ ឆ្នាំ២០២២ មក។ លោក Patrick Vieira ត្រូវ​បានតែងតាំងងឱ្យដឹកនាំក្លិប Genoa ដែលកំពុងឈរលេខរៀងទី១៧ នៅក្រៅតំបន់កាត់ចេញ​ពីលីគ Serie A ត្រឹមតែ ១ពិ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 21-11-2024, 12:11 PM, ចំនួនអ្នកអានៈ​ 1ដង
រាជធានីភ្នំពេញ៖សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងដូច្នេះថា «អ្នកខ្លះថា មួយឆ្នាំជាងនេះ រដ្ឋាភិបាលឃើញតែអួត អត់ឃើញអីសោះ មកពីយើងមិនព្រមបើកភ្នែកមើល»។សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បានលើកឡើងថា អ្នកដែលនិយាយថា ក្នុងរយៈពេលមួយឆ្ន
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 20-11-2024, 07:10 PM, ចំនួនអ្នកអានៈ​ 34ដង
សត្វទាំងនោះត្រូវបានដឹកជញ្ជូនពីសួនសត្វមូស្គូ ទៅកាន់កូរ៉េខាងជើងតាមយន្តហោះ ក្រោមការត្រួតពិនិត្យរបស់រដ្ឋមន្ត្រីក្រសួងធនធានធម្មជាតិរបស់រុស្ស៊ី លោក Alexander Kozlov។ រដ្ឋាភិបាលរុស្ស៊ីបានគូសបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយ នៅថ្ងៃពុធសប្តាហ៍នេះថា «សត្វទាំងនោះជាអំណោយរបស់ប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 20-11-2024, 07:07 PM, ចំនួនអ្នកអានៈ​ 39ដង
រាជធានីភ្នំពេញ៖នៅរសៀលថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បានឲ្យដឹងថា ក្រុមក្មេងទំនើងទាំង១០នាក់ដែលកម្លាំងជំនាញចាប់ខ្លួនបាននេះ ពាក់ព័ន្ធប្រព្រឹត្តបទល្មើសអំពើហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស (ព្រួតគ្នាយកដាវចំនួន០២ដើមកាប់ជនរងគ្រោះឲ្យរងរបួស) ចំនួន៣ករណី។ កម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 20-11-2024, 04:54 PM, ចំនួនអ្នកអានៈ​ 35ដង
រាជធានីភ្នំពេញ៖ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានសម្ដែងនូវការស្វាគមន៍យ៉ាងកក់ក្ដៅចំពោះលោក WANG Zhenjiang និងគណៈប្រតិភូ ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចការងារនៅកម្ពុជា និងជូនពរឱ្យទទួលបានជោគជ័យ។ ពាក់ព័ន្ធនឹងទំនាក់ទំនងកម្ពុជា-ចិន, ឧបនាយករដ្ឋមន្រ្តីប្រចាំការ មានប្រសាសន៍ថា ទំនាក់ទំនងជាមិត្
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 20-11-2024, 04:49 PM, ចំនួនអ្នកអានៈ​ 36ដង
កីឡាករវ័យ ៣៦ឆ្នាំរូបនេះបាននិយាយក្នុងបទសម្ភាសន៍មួយថា »ខ្ញុំចាប់ផ្តើមមើល មិនត្រឹមតែលេងជាកីឡាករនោះទេ ប៉ុន្តែក៏បានព្យាយាមរៀនសូត្រនៅរបៀបក្លាយទៅជាគ្រូបង្វឹក ខ្ញុំដឹងថាការងារគ្រូបង្វឹកពិបាក ព្រោះត្រូវការពេលវេលាច្រើន» ។ ខ្សែប្រយុទ្ធរបស់ Benfica កីឡាករ Angel Di Maria បាននិយាយថារូបគេកំពុងសិក្សាដើម្បីក្ល
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 20-11-2024, 04:48 PM, ចំនួនអ្នកអានៈ​ 35ដង
រដ្ឋមន្រ្តីការបរទេសអាមេរិក លោក Antony Blinken បាននិយាយក្នុងសេចក្តីថ្លែងការណ៍ដូច្នេះថា «ប្រជាជនវ៉េណេស៊ុយអេឡា បាននិយាយយ៉ាងច្បាស់បំផុត កាលពីថ្ងៃទី២៨ ខែកក្កដា ដោយពួកគេបានសម្រេចជ្រើសរើសលោក Gonzalez Urrutia ជាប្រធានាធិបតីជាប់ឆ្នោត។ លទ្ធិប្រជាធិបតេយ្យ ទាមទារឱ្យមានការគោរពចំពោះឆន្ទៈរបស់ម្ចាស់សន្លឹកឆ្នោត»។ វាគឺ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 20-11-2024, 04:44 PM, ចំនួនអ្នកអានៈ​ 35ដង
អគ្គសេនាធិការរបស់រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Colin Powell បាននិយាយថា លោក Biden កំពុងព្យាយាមចងដៃប្រធានាធិបតីដែលបន្តតំណែង ដោយបង្កភាពស្មុគស្មាញ ជុំវិញសង្គ្រាមនេះ ។ប្រធានាធិបតីអាមេរិកដែលផុតអាណត្តិ លោក Joe Biden កំពុងព្យាយាមបង្កភាពរញ៉េរញ៉ៃដល់អ្នកបន្តតំណែង គឺលោក Donald Trumspan បន្ទាប់ពីការសម្រចចិត្តឱ្យប្រើប្រាស
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 20-11-2024, 04:42 PM, ចំនួនអ្នកអានៈ​ 39ដង
មន្រ្តីខាងលើបានបន្តថា សហរដ្ឋអាមេរិករំពឹងថា អ៊ុយក្រែននឹងប្រើប្រាស់គ្រាប់មីនទាំងនោះ នៅក្នុងទឹកដីរបស់ខ្លួន ហើយអ៊ុយក្រែន ក៏បានសន្យាផងដែរថា នឹងមិនប្រើប្រាស់ពួកវា នៅក្នុងតំបន់ ដែលមានប្រជាជនស៉ីវិលរស់នៅឡើយ។ ក្នុងសង្រ្គាមប៉ុន្មានឆ្នាំមកនេះ អាមេរិកបានផ្តល់ឱ្យអ៊ុយក្រែន នូវគ្រាប់មីនប្រភេទប្រ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 20-11-2024, 04:41 PM, ចំនួនអ្នកអានៈ​ 41ដង
កីឡា ៖ ស្ថានីយទូរទស្សន៍ BTV News ទទួលបានសិទ្ធផ្ដាច់មុខផ្សាយផ្ទាល់ការប្រកួតកីឡាបាល់ទាត់ពានរង្វាន់តំបន់អាស៊ីអាគ្នេយ៍ ឆ្នាំ២០២៤ (AFF Mitsubishi ​Electric Cuspan 2024) ។ ​ស្ថានីយទូរទស្សន៍ BTV News ផ្សាយគ្រប់ការប្រកួត ចាប់ពីថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២៤ ដល់ថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៥។ ព្រឹត្តិ​ការណ៍នេះក្រុមគោព្រៃកម្ពុជា ស្ថិតនៅព
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 20-11-2024, 04:36 PM, ចំនួនអ្នកអានៈ​ 37ដង
លោក បានលើកឡើង ក្នុងរបាយការណ៍កាសែត Bloomberg ថា ឱកាសនៃកិច្ចចរចារវាងភាគីទាំង ២ នៅឆ្នាំក្រោយកំពុងកើនឡើង។លោកឧត្តមនាវីទោ James Stavridis អតីតមេបញ្ជាការសម្ព័ន្ធមិត្តកំពូលនៃអង្គការណាតូ បាននិយាយថា ការចរចាររវាងរុស្ស៊ី និងអ៊ុយក្រែន ដែលនឹងចាប់ផ្តើមនៅឆ្នាំក្រោយនេះ កំពុងមានលទ្ធភាពថាអាចកើតឡើងយ៉ាងពិតប្រាកដ ដោយសារ
 ព័ត៌មានលម្អិត
« មុន  1   ក្រោយ»
ចំនួនអ្នកទស្សនា
ថ្ងៃនេះ : 2561 នាក់
ម្សិលមិញ : 6442 នាក់
សរុបទាំងអស់ : 7480580 នាក់