កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបក្រុមក្មេងទំនើងឈ្មោះក្រុម DP ចំនួន១០នាក់ ពាក់ព័ន្ធករណីព្រួតគ្នាកាប់ជនរងគ្រោះបណ្តាលឲ្យស្លាប់ និងរបួស
ចុះថ្ងៃទី: 20-11-2024, 07:07 PM, ចំនួនអ្នកអានៈ 139ដង
រាជធានីភ្នំពេញ៖នៅរសៀលថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បានឲ្យដឹងថា ក្រុមក្មេងទំនើងទាំង១០នាក់ដែលកម្លាំងជំនាញចាប់ខ្លួនបាននេះ ពាក់ព័ន្ធប្រព្រឹត្តបទល្មើសអំពើហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស (ព្រួតគ្នាយកដាវចំនួន០២ដើមកាប់ជនរងគ្រោះឲ្យរងរបួស) ចំនួន៣ករណី។ កម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបង្ក្រាបក្មេងទំនើងឈ្មោះក្រុមដើមពោធិ៍ DP ចំនួន១០នាក់ ពាក់ព័ន្ធករណីព្រួតគ្នាកាប់ប្រហារទៅលើជនរងគ្រោះ ចំនួន៣ករណី ក្នុងនោះបណ្ដាលឲ្យស្លាប់ និងរបួស នៅមូលដ្ឋានខណ្ឌពោធិ៍សែនជ័យ និងខណ្ឌសែនសុខ។ ប្រតិបត្តិការនេះធ្វើឡើងដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅចំណុចលើផ្លូវលំ ភូមិថ្មគោល២ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ក្នុងនោះរួមមាន ប្រព្រឹត្តនៅចំណុចផ្លូវបេតុង ភូមិចំការឪឡឹក សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៤ (ជនរងគ្រោះស្លាប់), ប្រព្រឹត្តនៅចំណុចស្ថានីយ៍ប្រេងឥន្ធនៈតេលា ផ្លូវលេខ២០០៤ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ កាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៤ (រងរបួសធ្ងន់) និងប្រព្រឹត្តនៅចំណុចផ្លូវបេតុង សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤ (រងរបួសធ្ងន់)។ សមត្ថកិច្ចបានបញ្ជាក់ថា ក្រុមជនល្មើសទាំង១០នាក់នេះ រួមមាន ឈ្មោះ ឈាង លីហួ, ឈ្មោះ ហាន់ណាហ្វី ម៉ូហាំម៉ាតតាវហ្វិច, ឈ្មោះ ថា វ៉ាន់ធី, ឈ្មោះ ហុក វណ្ណា, ឈ្មោះ ប៉ូ គឹមហុង, ឈ្មោះ ខេង សាវីត, ឈ្មោះ ម៉ែន សិទ្ធិញ្ញាណ, ឈ្មោះ ថន ភិរះឆៃ, ឈ្មោះ សៅ ជាបម៉េង និងឈ្មោះ អ៊ឹង សេងហុង។ វត្ថុតាងចាប់យក កាបិតប៉័ងតោចំនួន១ដើម និងម៉ូតូចំនួន៥គ្រឿង។ បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើកំពុងឃាត់ខ្លួននៅការិយាល័យដើម្បីចាត់ការតាមនីតិវិធី៕
ព័ត៌មានទាក់ទង
ចុះថ្ងៃទី: 21-01-2025, 10:52 PM, ចំនួនអ្នកអានៈ​ 41ដង
ព្រះករុណា ព្រះបាទ សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ព្រះអង្គបានសពព្រះរាជហរទ័យ ប្រោសព្រះរាជទានសារជូនពរ ចំពោះលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អនុប្រធានអចិន្ត្រៃយ៍កាកបាទក្រហមកម្ពុជា និងជាអគ្គស្នងការសមាគមកាយឫទ្ធិនារីកម្ពុជា ក្នុងឱកាសដ៏ឧត្តុង្
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 21-01-2025, 10:49 PM, ចំនួនអ្នកអានៈ​ 36ដង
លោក Yoon បានបដិសេធការចោទប្រកាន់ថា បានបញ្ជាឱ្យចាប់ខ្លួន សមាជិកសភា ដោយអះអាងថា កងកម្លាំងពិសេសដែលបញ្ជូនទៅសភា មិនមែនមានបំណងបិទ ឬរារាំងសភានោះទេ ព្រោះលោកជ្រាបយ៉ាងច្បាស់ ថា ទង្វើបែបនេះនឹងបង្កឱ្យមានវិបត្តិធ្ងន់ធ្ងរ។ ប្រធានាធិបតីកូរ៉េខាងត្បូងដែលត្រូវបានព្យួរអំណាច លោក Yoon Suk Yeol នៅថ្ងៃអង្គារនេះបានចូល
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 21-01-2025, 10:45 PM, ចំនួនអ្នកអានៈ​ 39ដង
ពីគេហទំព័រកីឡា BBC បានចេញផ្សាយថា យុវជនវ័យទើបតែ ១៩ឆ្នាំរូបនេះ បានព្រមព្រៀងចុះកិច្ចសន្យាលេងនៅ Etihad រយៈពេល ៤ឆ្នាំកន្លះ ដ្បិតកន្លងមក Reis ក៏ធ្លាប់បង្ហាញខ្លួនក្នុងឈុត U17 ប្រេស៊ីលបានចំនួន ៩លើកមកដែរ។ ក្រុមជើងឯកលីគអង់គ្លេស Manchester City ទិញបានខ្សែការពារ Vitor Reis របស់ Palmeiras ក្នុងតម្លៃ ២៩.៦លានផោន នៅថ្ងៃអង្គារ ទី២១ ខែមករា
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 21-01-2025, 10:44 PM, ចំនួនអ្នកអានៈ​ 38ដង
ប្រតិបត្តិការនេះ ធ្វើឡើងបន្ទាប់ពីប្រធានាធិបតីអាមេរិក បានប្រកាសដកទណ្ឌកម្មលើអ្នកតាំងលំនៅអ៊ីស្រាអែល និងបន្ទាប់ពីមានបទឈប់បាញ់នៅតំបន់ហ្គាហ្សា។ កងកម្លាំងសន្តិសុខអ៊ីស្រាអែល នៅថ្ងៃអង្គារនេះបានបើកប្រតិបត្តិការយោធាទ្រង់ទ្រាយធំមួយ នៅក្នុងទីក្រុង Jenin តំបន់ West Bank ដោយបានសម្លាប់ប្រជាជនប៉ាឡេស្ទីនយ៉
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 21-01-2025, 10:42 PM, ចំនួនអ្នកអានៈ​ 35ដង
រាជធានីភ្នំពេញ៖អនុស្សរណៈនៃការយោគយល់នេះ រៀបចំឡើងក្នុងគោលបំណងផ្ដោតទៅលើកិច្ចសហប្រតិបត្តិការ ការអភិវឌ្ឍបចេ្ចកទេស និងការអភិវឌ្ឍធនធានមនុស្សរវាងប្រទេសទាំងពីរ ក្នុងវិស័យសំខាន់ៗចំនួន ៤ រួមមាន (១) វិស័យប្រៃសណីយ៍ (២)វិស័យទូរគមនាគមន៍ (៣) វិស័យបច្ចេកវិទ្យាព័ត៌មាននិងគមនាគមន៍ និង(៤) ការផ្លាស់ប្តូរ បទពិ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 21-01-2025, 10:35 PM, ចំនួនអ្នកអានៈ​ 37ដង
ភ្លើងបានបង្ខំឱ្យភ្ញៀវដែលកំពុងភ័យស្លន់ស្លោ លោតចេញពីបង្អួចទាំងកណ្តាលយប់ដើម្បីគេចពីអណ្តាតភ្លើង។អគ្គិភ័យបានឆាបឆេះសណ្ឋាគារ រមណីយដ្ឋានជិះស្គីមួយកន្លែង នៅលើភ្នំ Bolu ប្រទេសតួកគី បណ្តាលឱ្យមនុស្សយ៉ាងតិច ៦៦នាក់ស្លាប់បាត់បង់ជីវិត និង៥១នាក់ផ្សេងទៀតរងរបួស នៅថ្ងៃអង្គារនេះ។ នេះបើតាមការចេញផ្សាយដោយ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 21-01-2025, 10:33 PM, ចំនួនអ្នកអានៈ​ 38ដង
ក្នុងជំនួបនោះលោក ពូទីន បានស្នើឱ្យមានការអភិវឌ្ឍបន្ថែមទៀតនូវទំនាក់ទំនងទ្វេភាគី ដោយហៅលោក ស៊ី ថាជា «មិត្តសម្លាញ់»។ លោកបានគូសបញ្ជាក់ពី «ផែនការថ្មីសម្រាប់ការអភិវឌ្ឍភាពជាដៃគូទូលំទូលាយ និងកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្ររុស្ស៊ី-ចិន»។ ត្រឹមតែប៉ុន្មានម៉ោងក្រោយលោក ដូណាល់ ត្រាំ បានស្បថចូលកាន់ត
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 21-01-2025, 06:50 PM, ចំនួនអ្នកអានៈ​ 39ដង
ខេត្តសៀមរាប៖ឧបនាយករដ្ឋមន្រ្តី ទៀ សីហា បានថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធទូទាំងខេត្ត ដែលបានបំពេញតួនាទីភារកិច្ចរបស់ខ្លួនបានយ៉ាងល្អ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ និងសម្រេចបាននូវសមិទ្ធផលជាច្រើន រួមច
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 21-01-2025, 06:45 PM, ចំនួនអ្នកអានៈ​ 42ដង
ខេត្តតាកែវ៖ នៅរសៀលថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥នេះ ទេសរដ្ឋមន្ត្រី គន់ គីម បានបញ្ជាក់យ៉ាងដូច្នេះថា «ក្រសួងធនធានទឹក នឹងចាត់វិធានការ ដើម្បីបូមទឹកដាក់ស្ដុកនៅក្នុងប្រឡាយ ប្រមាណជា១៦គីឡូម៉ែត្រ»។ លោកទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានបញ្ជាក់ឲ្យដឹងថា ក្រ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 21-01-2025, 06:36 PM, ចំនួនអ្នកអានៈ​ 40ដង
ខេត្តព្រៃវែង)៖ បើតាមអភិសន្តិបណ្ឌិត ក្នុងរយៈកាលប្រមាណ២០ឆ្នាំមកនេះ ពោលគឺចាប់តាំងពីកម្ពុជារៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ដោយប្រជាពលរដ្ឋផ្ទាល់ជាប្រវត្តិសាស្រ្តកាលពីឆ្នាំ២០០២ មេភូមិ អនុភូមិ និងសមាជិកភូមិ ដែលត្រូវបានបោះឆ្នោតជ្រើសរើសដោយក្រុមប្រឹក្សាឃុំ សង្កាត់ បានខិតខំប
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 21-01-2025, 06:20 PM, ចំនួនអ្នកអានៈ​ 28ដង
រាជធានីភ្នំពេញ៖ក្រសួងពាណិជ្ជកម្ម បានឲ្យដឹងទៀតថា ពេញមួយឆ្នាំ២០២៤ ទំហំពាណិជ្ជកម្មកម្ពុជាមួយនឹង RCEP មានចំនួនជាង ៣៤,៥២២លានដុល្លារ កើនឡើង១៧.៧៣ភាគរយ បើធៀបនឹងរយៈពេលដូចគ្នា នៅឆ្នាំ២០២៣ មានចំនួនជាង ២៩,៣២៣លានដុល្លារ។ ពេញមួយឆ្នាំ២០២៤ កំណើននៃការនាំចេញរបស់កម្ពុជា ទៅកាន់តំបន់បណ្ដាប្រទេស RCEP មានចំនួន ៩,
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 21-01-2025, 01:01 PM, ចំនួនអ្នកអានៈ​ 38ដង
រាជធានីភ្នំពេញ៖លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានលើកឡើងដូច្នេះ៖ «យើងបានរៀបចំនូវរបាយការណ៍ស្តីពីសេរីភាពសារព័ត៌មាន ដែលជាកម្រិតនៃការវាស់ស្តងកុំឱ្យគេមកវាយតម្លៃជំនួសយើង យើងរៀបចំស្ថានភាពស្តីពីសេរីភាពសារព័ត៌មាន យើងដឹងថាសេរីភាពសារព័ត៌មាននៅកម្ពុជាយ៉ាងម៉េច មិនមែនស្ថិតនៅលើបបូរមាត់របស់បរទេស ឬប
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 21-01-2025, 12:56 PM, ចំនួនអ្នកអានៈ​ 31ដង
រាជធានីភ្នំពេញ៖លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានអះអាងថា លោកបានដាក់បទបញ្ជារួចហើយដល់កម្លាំងទាំងអស់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ត្រូវប្រកាសចំណុចខ្ពស់ចាប់ពីពេលនេះតទៅ ដើម្បីអនុវត្តឲ្យមានប្រសិទ្ធភាពនូវសេចក្ដីណែនាំរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ និងសេចក្ដីណែនាំរបស់រដ្ឋបាលរាជធានីភ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 21-01-2025, 12:54 PM, ចំនួនអ្នកអានៈ​ 40ដង
ខេត្តព្រះវិហារ៖នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ ក៏បានគូសបញ្ជាក់អំពីទស្សនាទានរបស់ សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន អំពីគុណតម្លៃនៃ «សន្តិភាព» ដែលជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍ។ ជាមួយគ្នានេះ ដើម្បីធានានិងរក្សានូវ សន្តិភាព ដោយស្ថិរភាពនិងយូរអង្វែង គឺត្រូវការកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍសង្គម-សេដ្ឋក
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 21-01-2025, 12:51 PM, ចំនួនអ្នកអានៈ​ 38ដង
រាជធានីភ្នំពេញ៖យោងតាមលិខិតផ្ញើជូនប្រធានសហព័ន្ធ ដែលចុះហត្ថលេខាដោយលោក វ៉ាត់ ចំរើន រដ្ឋលេខាធិការ កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ ក្រសួងអប់រំ យុវជន និងកីឡា បានចេញគោលការណ៍ណែនាំ ៣ចំណុច ដល់សហព័ន្ធកីឡាប្រដាល់គុនខ្មែរ ដែលត្រូវអនុវត្តចាំបាច់ នៅក្នុងការរៀបចំការបោះឆ្នោតបញ្ចប់អាណត្តិទី៧ ខណៈបើមិនអ
 ព័ត៌មានលម្អិត
« មុន  1   ក្រោយ»
ចំនួនអ្នកទស្សនា
ថ្ងៃនេះ : 3121 នាក់
ម្សិលមិញ : 5150 នាក់
សរុបទាំងអស់ : 7791544 នាក់