ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី៖ ការងារវិភាគមុខងារ ដើម្បីពង្រឹងស្ថាប័នឲ្យកាន់តែរឹងមាំ និងមានប្រសិទ្ធភាពខ្ពស់ សំដៅបម្រើឧត្តមប្រយោជន៍ជាតិ និងប្រជាជន |
|
ចុះថ្ងៃទី: 20-11-2024, 04:36 PM, ចំនួនអ្នកអានៈ 35ដង |
|
លោក ឆាយ ឫទ្ធិសែន បំពាក់គ្រឿងឥ�
ចុះថ្ងៃទី: 20-11-2024, 12:19 PM
រាជធានីភ្នំពេញ៖ក្នុងឱកាសអញ្ជើញជាអធិបតីបើកសិក្ខាសាលាស្តីពី «ការពិនិត្យឡើងវិញ និងការវិភាគមុខងារ និងរចនាសម្ព័ន្ធក្រសួង ស្ថាប័ន៖ កំណែទម្រង់រចនាសម្ព័ន្ធ ដើម្បីលើកកម្ពស់ប្រសិទ្ធភាពនៃវិស័យសាធារណៈ» នៅព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ លោក ហ៊ុន ម៉ានី បានលើកឡើងអំពីគុណប្រយោជន៍ និងគោលដៅនៃការពិនិត្យឡើងវិញ និងការវិភាគមុខងារ និងរចនាសម្ព័ន្ធក្រសួង ស្ថាប័ន នៃរាជរដ្ឋាភិបាលកម្ពុជា កំពុងផ្តល់អាទិភាព ដោយមានក្រសួងមុខងារសាធារណៈ ជាសេធិការក្នុងការសម្របសម្រួល។
ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី រដ្ឋមន្ដ្រីក្រសួងមុខងារសាធារណៈ និងជាអនុប្រធានប្រចាំការ គណៈកម្មាធិការជាតិជំរុញការអនុវត្តវិធានការគន្លឹះ ក្នុងការកែទម្រង់រដ្ឋបាលសាធារណៈរបស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា (គ.វ.រ.) បានគូសបញ្ជាក់ថា «ការងារវិភាគមុខងារ» មិនមែនជាការវះកាត់រចនាសម្ព័ន្ធ ឬធ្វើឲ្យប៉ះពាល់ដល់ផលប្រយោជន៍របស់មន្ត្រីនោះទេ ប៉ុន្តែជាការពង្រឹងស្ថាប័នឲ្យកាន់តែរឹងមាំ និងមានប្រសិទ្ធភាពខ្ពស់ ដើម្បីបម្រើឧត្តមប្រយោជន៍ជាតិ និងប្រជាជន។
លោកបានអះអាងថា ការពិនិត្យឡើងវិញ និងការវិភាគមុខងារ និងរចនាសម្ព័ន្ធក្រសួង ស្ថាប័ន មិនមែនជាការងារថ្មីទេ ប៉ុន្តែក្នុងរាជរដ្ឋាភិបាល នីតិកាលទី៧ គ្រប់ក្រសួង ស្ថាប័ន ត្រូវធ្វើទាំងអស់គ្នា ស្របពេលជាមួយគ្នា ហើយក្រសួង ស្ថាប័ននីមួយៗ គឺជាម្ចាស់នៃការងារនេះ។ ការងារនេះមិនមែនជាការងារដែលធ្វើឡើងដោយចៃដន្យនោះទេ តែជាការងារដែលធ្វើឡើង ដោយមានការគិតគូរច្បាស់លាស់ និងគ្រប់ជ្រុងជ្រោយដែលបានតម្រង់ទិសពីរាជរដ្ឋាភិបាល និងជាមូលដ្ឋានកំណត់ក្នុងស្នូលនៃយុទ្ធសាស្រ្តបញ្ចកោណរាជរដ្ឋាភិបាល។
ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី បន្ដថា ការងារនេះធ្វើឡើងក្នុងគោលបំណង ដើម្បីពង្រឹងប្រសិទ្ធភាពនៃការរៀបចំ និងអនុវត្តមុខងារ និងរចនាសម្ព័ន្ធរបស់ក្រសួង ស្ថាប័ន ដោយផ្អែកលើអភិក្រម ជវភាពនៃប្រព័ន្ធតួអង្គតែមួយ។ លោកថា ភាពជោគជ័យនៃការធ្វើវិភាគមុខងារ របស់ក្រសួង ស្ថាប័ន នឹងក្លាយជាមូលដ្ឋានដ៏សំខាន់ក្នុងការពង្រឹងភាពធន់ និងភាពច្បាស់លាស់ក្នុងការបំពេញតួនាទី ភារកិច្ចរបស់ក្រសួង ស្ថាប័ន ដែលជាផ្នែកមួយយ៉ាងសំខាន់ ក្នុងការចូលរួមចំណែកដល់ការអនុវត្តយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ និងដំណាក់កាលបន្តបន្ទាប់ទៀត ឆ្ពោះទៅការសម្រេចបានចក្ខុវិស័យឆ្នាំ២០៥០។
ជាមួយគ្នានេះ លោក Igor Driesmans ឯកអគ្គរាជទូតសហភាពអ៊ឺរ៉ុបប្រចាំកម្ពុជា បានលើកឡើងថា សិក្ខាសាលានាពេលនេះ មានសារសំខាន់ណាស់ក្នុងការដោះស្រាយបញ្ហាពាក់ព័ន្ធនឹងការធ្វើកំណែទម្រង់ស្ថាប័ន ការពង្រឹងការអភិវឌ្ឍវិស័យសាធារណៈ គាំទ្រការត្រួសត្រាយផ្លូវប្រទេសកម្ពុជា ឆ្ពោះទៅរកគោលដៅឆ្នាំ២០៥០ ជាប្រទេសដែលមានចំណូលខ្ពស់។
លោកបន្ថែមថា មានតែស្ថាប័នសាធារណៈដែលមានសមត្ថភាពប៉ុណ្ណោះ ដែលអាចបំលែងធនធានសាធារណៈ ប្រកបដោយប្រសិទ្ធភាព ជាលទ្ធផលអភិវឌ្ឍន៍ជាក់ស្តែង។ ការពិនិត្យមុខងារ ឬការវិភាគមុខងារ ពិតជាមានសារសំខាន់ក្នុងការពង្រឹងស្ថាប័ន និងជាមូលដ្ឋានគ្រឹះក្នុងការដាក់នូវគោលនយោបាយប្រកបដោយប្រសិទ្ធភាព។ លោកក៏បានលើកឡើងបន្ថែមថា ការវិភាគមុខងារ បម្រើនូវគោលបំណងសំខាន់ៗ រួមមាន៖ទី១៖ ការធានានូវការផ្តល់ទំនុកចិត្តដល់រាជរដ្ឋាភិបាល, ទី២៖ ការវាយតម្លៃស្ថាប័ន, ទី៣៖ ការវាយតម្លៃធនធានមនុស្ស និងទី៤៖ ការកែលម្អឥតឈប់ឈរ។
សូមជម្រាបថា ការពិនិត្យឡើងវិញ និងការវិភាគមុខងារនិងរចនាសម្ព័ន្ធក្រសួង ស្ថាប័ន ជាការងារអាទិភាពមួយរបស់ក្រសួងមុខងារសាធារណៈ ក្នុងបេសកកម្មកែទម្រង់រដ្ឋបាលសាធារណៈ។ ក្នុងរយៈពេលបន្តបន្ទាប់មកនេះ ក្រសួងមុខងារសាធារណៈ បានយកចិត្តទុកដាក់សិក្សារៀបចំ និងសហការជាមួយក្រសួង ស្ថាប័នទាំងអស់នៅកម្ពុជា ដើម្បីរៀបចំការងារនេះ តាមរយៈកិច្ចប្រជុំបច្ចេកទេសជាច្រើនលើក ការរៀបចំវគ្គបណ្តុះបណ្តាល សិក្ខាសាលា និងប្រជុំពិភាក្សាពិគ្រោះយោបល់នានា ធ្វើយ៉ាងណាសម្រេចឲ្យបានឆាប់រហ័ស៕
ព័ត៌មានទាក់ទង
|
|
|
ចុះថ្ងៃទី: 21-11-2024, 12:20 PM, ចំនួនអ្នកអានៈ 0ដង
សមាជិកសភាដែលបានចូលរួមសម័យប្រជុំសភាបានដកស្រង់សម្តីមន្ត្រីទីភ្នាក់ងារថា ទាហានកូរ៉េខាងជើងប្រហែល 11,000 នាក់ត្រូវបានផ្លាស់ប្តូរទីតាំងទៅកាន់តំបន់ Kursk ភាគខាងលិចនៃប្រទេសរុស្ស៊ីកាលពីចុងខែតុលា បន្ទាប់ពីបានបញ្ចប់ការហ្វឹកហ្វឺននៅភាគឦសាននៃប្រទេស។ មន្ត្រីទីភ្នាក់ងារនេះក៏ត្រូវបានគេដកស្រង់សម្តីផងដែ
ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 21-11-2024, 12:19 PM, ចំនួនអ្នកអានៈ 0ដង
គុនមីង-ចិន៖ លោក ឡាវ វ៉ាន់ បានវាយតម្លៃខ្ពស់ពីតួនាទីរបស់សមាគម ប្រជាជនចិន ដើម្បីមិត្តភាព ជាមួយបរទេសដែលបានក្លាយជាស្ពានដ៏រឹងមាំ នៃការចងស្ពានមេត្រីភាព រវាងខេត្ត-ក្រុង របស់ប្រទេសចិនជាមួយខេត្ត-ក្រុងនានា របស់បរទេស ដែលក្នុងនោះមានខេត្ត-ក្រុងរបស់កម្ពុជាផងដែរ។
ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២០ ខែវិច្ឆិក
ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 21-11-2024, 12:17 PM, ចំនួនអ្នកអានៈ 0ដង
រដ្ឋមន្រ្តីការបរទេសអ៉ីស្រាអែល លោក Gideon Saar បាននិយាយថា រាល់កិច្ចព្រមព្រៀងបទឈប់បាញ់ណាមួយ ត្រូវតែធានាថាអ៉ីស្រាអែល នៅតែអាចធ្វើសកម្មភាពប្រឆាំងនឹងក្រុមហេសបូឡាបាន។ អ៉ីស្រាអែល បានពង្រីកគោលដៅសង្រ្គាមពីហ្កាហ្សាទៅលីបង់ ជាមួយនិងការប្តេជ្ញាធានាសុវត្ថិភាពភាគខាងជើងប្រទេស ដើម្បីអនុញ្ញាតឲ្យ
ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 21-11-2024, 12:16 PM, ចំនួនអ្នកអានៈ 0ដង
ប្រធានាធិបតីរុស្ស៊ីក៏បានបញ្ជាក់ជូនសមភាគីពីការត្រៀមខ្លួនរបស់ទីក្រុងម៉ូស្គូសម្រាប់ការបន្តជួយដល់ទីក្រុង Bangui ក្នុងការពង្រឹងសន្តិសុខ និងសេដ្ឋកិច្ចនៅក្នុងប្រទេស។
ការិយាល័យសារព័ត៌មានរបស់វិមានក្រឹមឡាំងបានលើកទ្បើងនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃពុធថា ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីម
ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 21-11-2024, 12:12 PM, ចំនួនអ្នកអានៈ 0ដង
អតីតគ្រូបង្វឹកក្លិបឥន្រ្ទី Crystal Palace ដែលបានលាឈប់ដឹកនាំ RC Strasbourg នាអំឡុងខែកក្កដា ឆ្នាំ២០២៤ ត្រូវបានជំនួសកៅអីលោក Alberto Gilardino អតីតខ្សែប្រយុទ្ធអ៉ីតាលី ដែលបានកាន់តំណែងធំនេះតាំងពីខែធ្នូ ឆ្នាំ២០២២ មក។
លោក Patrick Vieira ត្រូវបានតែងតាំងងឱ្យដឹកនាំក្លិប Genoa ដែលកំពុងឈរលេខរៀងទី១៧ នៅក្រៅតំបន់កាត់ចេញពីលីគ Serie A ត្រឹមតែ ១ពិ
ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 21-11-2024, 12:11 PM, ចំនួនអ្នកអានៈ 1ដង
រាជធានីភ្នំពេញ៖សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងដូច្នេះថា «អ្នកខ្លះថា មួយឆ្នាំជាងនេះ រដ្ឋាភិបាលឃើញតែអួត អត់ឃើញអីសោះ មកពីយើងមិនព្រមបើកភ្នែកមើល»។សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បានលើកឡើងថា អ្នកដែលនិយាយថា ក្នុងរយៈពេលមួយឆ្ន
ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 20-11-2024, 07:10 PM, ចំនួនអ្នកអានៈ 34ដង
សត្វទាំងនោះត្រូវបានដឹកជញ្ជូនពីសួនសត្វមូស្គូ ទៅកាន់កូរ៉េខាងជើងតាមយន្តហោះ ក្រោមការត្រួតពិនិត្យរបស់រដ្ឋមន្ត្រីក្រសួងធនធានធម្មជាតិរបស់រុស្ស៊ី លោក Alexander Kozlov។ រដ្ឋាភិបាលរុស្ស៊ីបានគូសបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយ នៅថ្ងៃពុធសប្តាហ៍នេះថា «សត្វទាំងនោះជាអំណោយរបស់ប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌ
ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 20-11-2024, 07:07 PM, ចំនួនអ្នកអានៈ 39ដង
រាជធានីភ្នំពេញ៖នៅរសៀលថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បានឲ្យដឹងថា ក្រុមក្មេងទំនើងទាំង១០នាក់ដែលកម្លាំងជំនាញចាប់ខ្លួនបាននេះ ពាក់ព័ន្ធប្រព្រឹត្តបទល្មើសអំពើហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស (ព្រួតគ្នាយកដាវចំនួន០២ដើមកាប់ជនរងគ្រោះឲ្យរងរបួស) ចំនួន៣ករណី។
កម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្
ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 20-11-2024, 04:54 PM, ចំនួនអ្នកអានៈ 34ដង
រាជធានីភ្នំពេញ៖ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានសម្ដែងនូវការស្វាគមន៍យ៉ាងកក់ក្ដៅចំពោះលោក WANG Zhenjiang និងគណៈប្រតិភូ ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចការងារនៅកម្ពុជា និងជូនពរឱ្យទទួលបានជោគជ័យ។ ពាក់ព័ន្ធនឹងទំនាក់ទំនងកម្ពុជា-ចិន, ឧបនាយករដ្ឋមន្រ្តីប្រចាំការ មានប្រសាសន៍ថា ទំនាក់ទំនងជាមិត្
ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 20-11-2024, 04:49 PM, ចំនួនអ្នកអានៈ 36ដង
កីឡាករវ័យ ៣៦ឆ្នាំរូបនេះបាននិយាយក្នុងបទសម្ភាសន៍មួយថា »ខ្ញុំចាប់ផ្តើមមើល មិនត្រឹមតែលេងជាកីឡាករនោះទេ ប៉ុន្តែក៏បានព្យាយាមរៀនសូត្រនៅរបៀបក្លាយទៅជាគ្រូបង្វឹក ខ្ញុំដឹងថាការងារគ្រូបង្វឹកពិបាក ព្រោះត្រូវការពេលវេលាច្រើន» ។
ខ្សែប្រយុទ្ធរបស់ Benfica កីឡាករ Angel Di Maria បាននិយាយថារូបគេកំពុងសិក្សាដើម្បីក្ល
ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 20-11-2024, 04:48 PM, ចំនួនអ្នកអានៈ 35ដង
រដ្ឋមន្រ្តីការបរទេសអាមេរិក លោក Antony Blinken បាននិយាយក្នុងសេចក្តីថ្លែងការណ៍ដូច្នេះថា «ប្រជាជនវ៉េណេស៊ុយអេឡា បាននិយាយយ៉ាងច្បាស់បំផុត កាលពីថ្ងៃទី២៨ ខែកក្កដា ដោយពួកគេបានសម្រេចជ្រើសរើសលោក Gonzalez Urrutia ជាប្រធានាធិបតីជាប់ឆ្នោត។ លទ្ធិប្រជាធិបតេយ្យ ទាមទារឱ្យមានការគោរពចំពោះឆន្ទៈរបស់ម្ចាស់សន្លឹកឆ្នោត»។ វាគឺ
ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 20-11-2024, 04:44 PM, ចំនួនអ្នកអានៈ 35ដង
អគ្គសេនាធិការរបស់រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Colin Powell បាននិយាយថា លោក Biden កំពុងព្យាយាមចងដៃប្រធានាធិបតីដែលបន្តតំណែង ដោយបង្កភាពស្មុគស្មាញ ជុំវិញសង្គ្រាមនេះ ។ប្រធានាធិបតីអាមេរិកដែលផុតអាណត្តិ លោក Joe Biden កំពុងព្យាយាមបង្កភាពរញ៉េរញ៉ៃដល់អ្នកបន្តតំណែង គឺលោក Donald Trumspan បន្ទាប់ពីការសម្រចចិត្តឱ្យប្រើប្រាស
ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 20-11-2024, 04:42 PM, ចំនួនអ្នកអានៈ 39ដង
មន្រ្តីខាងលើបានបន្តថា សហរដ្ឋអាមេរិករំពឹងថា អ៊ុយក្រែននឹងប្រើប្រាស់គ្រាប់មីនទាំងនោះ នៅក្នុងទឹកដីរបស់ខ្លួន ហើយអ៊ុយក្រែន ក៏បានសន្យាផងដែរថា នឹងមិនប្រើប្រាស់ពួកវា នៅក្នុងតំបន់ ដែលមានប្រជាជនស៉ីវិលរស់នៅឡើយ។ ក្នុងសង្រ្គាមប៉ុន្មានឆ្នាំមកនេះ អាមេរិកបានផ្តល់ឱ្យអ៊ុយក្រែន នូវគ្រាប់មីនប្រភេទប្រ
ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 20-11-2024, 04:41 PM, ចំនួនអ្នកអានៈ 41ដង
កីឡា ៖ ស្ថានីយទូរទស្សន៍ BTV News ទទួលបានសិទ្ធផ្ដាច់មុខផ្សាយផ្ទាល់ការប្រកួតកីឡាបាល់ទាត់ពានរង្វាន់តំបន់អាស៊ីអាគ្នេយ៍ ឆ្នាំ២០២៤ (AFF Mitsubishi Electric Cuspan 2024) ។
ស្ថានីយទូរទស្សន៍ BTV News ផ្សាយគ្រប់ការប្រកួត ចាប់ពីថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២៤ ដល់ថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៥។ ព្រឹត្តិការណ៍នេះក្រុមគោព្រៃកម្ពុជា ស្ថិតនៅព
ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 20-11-2024, 04:36 PM, ចំនួនអ្នកអានៈ 37ដង
លោក បានលើកឡើង ក្នុងរបាយការណ៍កាសែត Bloomberg ថា ឱកាសនៃកិច្ចចរចារវាងភាគីទាំង ២ នៅឆ្នាំក្រោយកំពុងកើនឡើង។លោកឧត្តមនាវីទោ James Stavridis អតីតមេបញ្ជាការសម្ព័ន្ធមិត្តកំពូលនៃអង្គការណាតូ បាននិយាយថា ការចរចាររវាងរុស្ស៊ី និងអ៊ុយក្រែន ដែលនឹងចាប់ផ្តើមនៅឆ្នាំក្រោយនេះ កំពុងមានលទ្ធភាពថាអាចកើតឡើងយ៉ាងពិតប្រាកដ ដោយសារ
ព័ត៌មានលម្អិត
|
|
|