សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត៖ ការកែសម្រួលនិងបំពេញបន្ថែមសមាសភាពរាជរដ្ឋាភិបាល នឹងបង្កើនសមត្ថភាព និងប្រសិទ្ធភាពការងាររាជរដ្ឋាភិបាល ក្នុងការអនុវត្តគោលនយោបាយការបរទេស និងពាណិជ្ជកម្មលើឆាកអន្តរជាតិ |
|
ចុះថ្ងៃទី: 20-11-2024, 04:19 PM, ចំនួនអ្នកអានៈ 32ដង |
|
រាជធានីភ្នំពេញ៖សម័យប្រជុំរដ្ឋសភា លើកទី៣ នីតិកាលទី៧ ត្រូវបានធ្វើឡើងក្រោមធិបតីភាពសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា នាព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤ ដោយមានរបៀបវារៈចំនួន៤។ កិច្ចប្រជុំនេះមានការចូលរួមពីសមាជិករដ្ឋសភាសរុប១១២រូប។
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងបញ្ជាក់ក្នុងសម័យប្រជុំរដ្ឋសភា លើកទី៣ នីតិកាលទី៧ ថា ការស្នើការកែសម្រួលនិងការបំពេញបន្ថែមនូវ សមាសភាពរាជរដ្ឋាភិបាល លោក ប្រាក់ សុខុន ជាឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ និងលោក សុខ ចិន្តាសោភា ជាឧបនាយករដ្ឋមន្ត្រី នឹងបង្កើនសមត្ថភាពនិងប្រសិទ្ធភាពការងាររបស់រាជរដ្ឋាភិបាលក្នុងការអនុវត្តគោលនយោបាយការបរទេស និងពាណិជ្ជកម្មកម្ពុជានៅលើឆាកអន្តរជាតិប្រកបដោយភាពបត់បែន និងអាចប្រែក្លាយបញ្ហាប្រឈមនានា ទៅជាកាលានុវត្តភាពសម្រាប់លើកកម្ពស់ផលប្រយោជន៍ជាតិ។
ក្នុងសម័យប្រជុំរដ្ឋសភានេះ សម្ដេចមហាបវរធិបតីនាយករដ្ឋមន្ត្រី បានបញ្ជាក់ពីមូលហេតុសំខាន់ៗជាច្រើនពាក់ព័ន្ធនឹងការស្នើការកែសម្រួលនិងការបំពេញបន្ថែមនូវសមាសភាពរាជរដ្ឋាភិបាលខាងលើ។
សម្តេចបានថ្លែងថា ក្នុងរយៈពេលជាងមួយឆ្នាំមកនេះ ជាមួយនឹងការខិតខំយ៉ាងប្ដូរផ្ដាច់ឥតរាថយ ទោះបីក្នុងដំណាក់កាលដែលសភាពការណ៍សកលមានភាពស្មុគ្រស្មាញ ពោរពេញដោយភាពមិនប្រាកដប្រជា ហើយពិបាកស្មានយ៉ាងណាក្ដី ក៏រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា នៅតែបន្តធ្វើដំណើរយ៉ាងស្វាហាប់លើគន្លងវិជ្ជមាន ហើយសម្រេចបាននូវសមិទ្ធផលសំខាន់ៗជាបន្តបន្ទាប់ជូនជាតិកម្ពុជា ពិសេសគឺការរក្សាបាននូវសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខនិងការពង្រឹងសណ្ដាប់ធ្នាប់សង្គម ការបន្តពង្រឹងនិងពង្រីកទំនាក់ទំនងល្អជាមួយបណ្ដាប្រទេស និងជាមួយបណ្ដាដៃគូសហប្រតិបត្តិការសំខាន់ៗ ទាំងក្នុងក្របខណ្ឌទ្វេភាគី និងពហុភាគី ការរក្សាបានយ៉ាងល្អនូវស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងស្ថិរភាពវិស័យហិរញ្ញវត្ថុដែលមានភាពអនុគ្រោះដល់ធុរកិច្ច និងការទាក់ទាញនិងការជំរុញលើកកម្ពស់ការវិនិយោគនិងពាណិជ្ជកម្មអន្តរជាតិ ព្រមទាំងសកម្មភាពសេដ្ឋកិច្ច និងការប្រកបរបររបស់ប្រជាពលរដ្ឋគ្រប់ជាន់ថ្នាក់។ ប្រការទាំងអស់នេះ បានផ្ដល់លទ្ធផលជាវិជ្ជមានដល់ការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការលើកស្ទួយកំណើនសេដ្ឋកិច្ច និងការបង្កើតការងារ ក៏ដូចជារក្សាលំនឹងនិងការបន្តជាជំហានៗនូវស្ថានភាពជីវភាពរបស់ប្រជាជនយើង។
យ៉ាងណាមិញ រយៈពេលជាមធ្យមទៅមុខ គឺជាអន្តរកាលដ៏សំខាន់សម្រាប់កម្ពុជាក្នុងដំណើរការប្រែក្លាយខ្លួនជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់។ ក្នុងគោលដៅនេះ កម្ពុជាត្រូវខិតខំសម្រេចឱ្យបាននូវកំណើនសេដ្ឋកិច្ចខ្ពស់ប្រកបដោយចីរភាព និងបរិយាប័ន្ន ដើម្បីបន្តជំរុញជីវភាពនិងការអភិវឌ្ឍសង្គមជាតិ ជាពិសេសដើម្បីបន្តបង្កើតការងារឱ្យកាន់តែច្រើននិងប្រកបដោយគុណភាពសម្រាប់យុវជនដ៏ច្រើនកុះករ ដែលនឹងឈានចូលទីផ្សារការងារ ក៏ដូចជាដើម្បីឆ្លើយតបទៅនឹងប្រសិទ្ធភាព បំណងប្រាថ្នា និងសេចក្ដីត្រូវការរបស់ប្រជាជន។ ទន្ទឹមនឹងនេះ កម្ពុជាដែលជាប្រទេសមានសេដ្ឋកិច្ចបើកចំហខ្លាំង យើងទទួលបានការរីកចម្រើនដោយសារសកលភាវូបនីយកម្ម ក៏ងាយនឹងទទួលរងផលប៉ះពាល់ពីកត្តាខាងក្រៅផងដែរ។ ក្នុងន័យនេះ កម្ពុជាក៏ត្រូវត្រៀមលក្ខណៈឱ្យបានសមស្របសម្រាប់ទប់ទល់នឹងបច្ច័យទាំងឡាយ ពីហានិភ័យកត្តាខាងក្រៅដែលកំពុងតែវិវត្តយ៉ាងឆាប់រហ័ស ពិបាកប៉ាន់ស្មាន រួមមាន៖ សញ្ញាណនៃការកើនឡើងកាន់តែខ្លាំងនៃភាពតានតឹងភូមិសាស្ត្រនយោបាយ លទ្ធភាពនៃការស្ទុះឡើងវិញនៃនិន្នាការឯកតោភាគីនិយម និងការបន្តកើនឡើងនៃការបែកខ្ញែកនៃភូមិសាស្ត្រសេដ្ឋកិច្ចលើសកលលោកនិងតំបន់ ព្រមទាំងភាពមិនប្រាកដប្រជាខ្ពស់នៃទស្សនវិស័យសេដ្ឋកិច្ចរបស់តំបន់ និងបណ្ដាប្រទេសដែលជាដៃគូពាណិជ្ជកម្មសំខាន់ៗរបស់កម្ពុជា ដែលជាហេតុអាចបង្កផលពិបាកដល់សន្ទុះនៃកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងរយៈពេលខ្លី និងរយៈពេលមធ្យមខាងមុខ។
សម្តេចបានបន្តថា ពិតណាស់ នៅក្នុងបរិបទអន្តរជាតិនៃភាពស្មុគស្មាញ និងភាពមិនប្រាកដប្រជាខាងមុខបែបនេះ កម្ពុជាក៏អាចទទួលបាននូវកាលានុវត្តភាពមួយចំនួនផងដែរ ប្រសិនបើយើងបង្កើនភាពបត់បែន និងដើរទាន់សភាពការណ៍ប្រែប្រួលក្នុងតំបន់និងពិភពលោក ហើយអាចត្រៀមខ្លួនឱ្យបានល្អក្នុងការប្រែក្លាយបញ្ហាប្រឈមនានាឱ្យទៅជាកាលានុវត្តភាព និងលក្ខខណ្ឌអំណោយផលទាំងឡាយដែលអាចកើតចេញពីការវិវត្តនៃសភាពការណ៍ សម្រាប់លើកកម្ពស់ប្រសិទ្ធភាព និងភាពប្រកួតប្រជែងនៃសេដ្ឋកិច្ចជាតិ សំដៅបង្កើនបរិស្ថានដែលមានភាពអនុគ្រោះ ដើម្បីជំរុញការអនុគ្រោះសកម្មភាពធុរកិច្ច និងពាណិជ្ជកម្ម ក៏ដូចជាទទួលនិងទាក់ទាញបន្ថែមនូវការវិនិយោគនិងធុរកិច្ចដែលអាចផ្លាស់ប្ដូរទីតាំងចេញពីតំបន់ផ្សេង។
ក្នុងន័យនេះ រាជរដ្ឋាភិបាលពិតជាមានភាពចាំបាច់ក្នុងការបង្កើននិងពង្រឹងបន្ថែមនូវសមត្ថភាព និងប្រសិទ្ធភាពនៃយន្តការដឹកនាំក្នុងការអនុវត្តការងាររបស់ខ្លួន ជាពិសេសនៅក្នុងវិស័យការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ និងវិស័យពាណិជ្ជកម្ម ដោយផ្ដោតជាសំខាន់លើការជំរុញគោលនយោបាយការបរទេសប្រកបដោយភាពបត់បែននិងវាងវៃ ឈរលើមូលដ្ឋានឯករាជ្យ និងច្បាប់អន្តរជាតិ ការប្ដេជ្ញាការពារផលប្រយោជន៍ស្នូលរបស់កម្ពុជា ការការពារឯករាជ្យ អធិបតេយ្យ បូរណភាពទឹកដី ការការពារសន្តិភាពនិងស្ថិរភាពនយោបាយ ការការពារយុត្តិធម៌និងកិត្យានុភាពកម្ពុជា ការបន្តយកចិត្តទុកដាក់ថែរក្សានិងលើកកម្ពស់ទំនាក់ទំនងមិត្តភាពជាប្រពៃណី សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការពហុវិស័យ ដែលផ្ដល់ផលប្រយោជន៍ទៅវិញទៅមកជាមួយបណ្ដាប្រទេស និងដៃគូសំខាន់ៗ ទាំងក្នុងតំបន់ និងលើឆាកអន្តរជាតិ ព្រមទាំងចូលរួមឱ្យកាន់តែសំខាន់ក្នុងបុព្វហេតុសន្តិភាព ស្ថិរភាព ការចូលរួមដោះស្រាយបញ្ហាប្រឈមនានាលើពិភពលោក។
ឈរលើមូលដ្ឋាននេះ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានជម្រាបទៀតថា អនុលោមតាមរដ្ឋធម្មនុញ្ញកម្ពុជា ព្រះរាជក្រមស្ដីពីការរៀបចំនិងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី ព្រះរាជក្រឹត្យស្ដីពីការចាត់តាំងនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ព្រះរាជក្រឹត្យស្ដីពីការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងយោងតាមតម្រូវការចាំបាច់នៃការអនុវត្តឱ្យសម្រេចបានកាន់តែប្រសើរបន្ថែមទៀតនូវប្រសិទ្ធភាពការងាររបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដែលបានគូសរំលេចខាងលើ ក្នុងនាមជានាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចមហាបវរធិបតីបានស្នើដល់រដ្ឋសភាមេត្តាពិនិត្យ និងបោះឆ្នោតផ្ដល់សេចក្ដីទុកចិត្តលើការកែសម្រួល និងការតែងតាំងបំពេញបន្ថែមសមាសភាពនៃរាជរដ្ឋាភិបាលកម្ពុជា ដូចខាងក្រោម៖
ទី១៖ លោក ប្រាក់ សុខុន ជាឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ
ទី២៖ លោក សុខ ចិន្តាសោភា ជាឧបនាយករដ្ឋមន្ត្រី
សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា «ជាមួយនឹងបទពិសោធន៍របស់លោក ប្រាក់ សុខុន នៅក្នុងវិស័យការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ និងបទពិសោធន៍របស់លោក សុខ ចិន្តាសោភា ក្នុងវិស័យពាណិជ្ជកម្មនិងវិនិយោគ ការកែសម្រួលនិងការបំពេញបន្ថែមនូវសមាសភាពរាជរដ្ឋាភិបាលដូចបានស្នើសុំខាងលើ គឺពិតជានឹងបង្កើនសមត្ថភាពនិងប្រសិទ្ធភាពការងាររបស់រាជរដ្ឋាភិបាលក្នុងការអនុវត្តគោលនយោបាយការបរទេស និងពាណិជ្ជកម្មកម្ពុជានៅលើឆាកអន្តរជាតិប្រកបដោយភាពបត់បែន និងអាចប្រែក្លាយបញ្ហាប្រឈមនានាទៅជាកាលានុវត្តភាពសម្រាប់លើកកម្ពស់ផលប្រយោជន៍ជាតិ»៕
ព័ត៌មានទាក់ទង
|
|
|
ចុះថ្ងៃទី: 21-11-2024, 12:20 PM, ចំនួនអ្នកអានៈ 0ដង
សមាជិកសភាដែលបានចូលរួមសម័យប្រជុំសភាបានដកស្រង់សម្តីមន្ត្រីទីភ្នាក់ងារថា ទាហានកូរ៉េខាងជើងប្រហែល 11,000 នាក់ត្រូវបានផ្លាស់ប្តូរទីតាំងទៅកាន់តំបន់ Kursk ភាគខាងលិចនៃប្រទេសរុស្ស៊ីកាលពីចុងខែតុលា បន្ទាប់ពីបានបញ្ចប់ការហ្វឹកហ្វឺននៅភាគឦសាននៃប្រទេស។ មន្ត្រីទីភ្នាក់ងារនេះក៏ត្រូវបានគេដកស្រង់សម្តីផងដែ
ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 21-11-2024, 12:19 PM, ចំនួនអ្នកអានៈ 0ដង
គុនមីង-ចិន៖ លោក ឡាវ វ៉ាន់ បានវាយតម្លៃខ្ពស់ពីតួនាទីរបស់សមាគម ប្រជាជនចិន ដើម្បីមិត្តភាព ជាមួយបរទេសដែលបានក្លាយជាស្ពានដ៏រឹងមាំ នៃការចងស្ពានមេត្រីភាព រវាងខេត្ត-ក្រុង របស់ប្រទេសចិនជាមួយខេត្ត-ក្រុងនានា របស់បរទេស ដែលក្នុងនោះមានខេត្ត-ក្រុងរបស់កម្ពុជាផងដែរ។
ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២០ ខែវិច្ឆិក
ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 21-11-2024, 12:17 PM, ចំនួនអ្នកអានៈ 0ដង
រដ្ឋមន្រ្តីការបរទេសអ៉ីស្រាអែល លោក Gideon Saar បាននិយាយថា រាល់កិច្ចព្រមព្រៀងបទឈប់បាញ់ណាមួយ ត្រូវតែធានាថាអ៉ីស្រាអែល នៅតែអាចធ្វើសកម្មភាពប្រឆាំងនឹងក្រុមហេសបូឡាបាន។ អ៉ីស្រាអែល បានពង្រីកគោលដៅសង្រ្គាមពីហ្កាហ្សាទៅលីបង់ ជាមួយនិងការប្តេជ្ញាធានាសុវត្ថិភាពភាគខាងជើងប្រទេស ដើម្បីអនុញ្ញាតឲ្យ
ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 21-11-2024, 12:16 PM, ចំនួនអ្នកអានៈ 0ដង
ប្រធានាធិបតីរុស្ស៊ីក៏បានបញ្ជាក់ជូនសមភាគីពីការត្រៀមខ្លួនរបស់ទីក្រុងម៉ូស្គូសម្រាប់ការបន្តជួយដល់ទីក្រុង Bangui ក្នុងការពង្រឹងសន្តិសុខ និងសេដ្ឋកិច្ចនៅក្នុងប្រទេស។
ការិយាល័យសារព័ត៌មានរបស់វិមានក្រឹមឡាំងបានលើកទ្បើងនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃពុធថា ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីម
ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 21-11-2024, 12:12 PM, ចំនួនអ្នកអានៈ 0ដង
អតីតគ្រូបង្វឹកក្លិបឥន្រ្ទី Crystal Palace ដែលបានលាឈប់ដឹកនាំ RC Strasbourg នាអំឡុងខែកក្កដា ឆ្នាំ២០២៤ ត្រូវបានជំនួសកៅអីលោក Alberto Gilardino អតីតខ្សែប្រយុទ្ធអ៉ីតាលី ដែលបានកាន់តំណែងធំនេះតាំងពីខែធ្នូ ឆ្នាំ២០២២ មក។
លោក Patrick Vieira ត្រូវបានតែងតាំងងឱ្យដឹកនាំក្លិប Genoa ដែលកំពុងឈរលេខរៀងទី១៧ នៅក្រៅតំបន់កាត់ចេញពីលីគ Serie A ត្រឹមតែ ១ពិ
ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 21-11-2024, 12:11 PM, ចំនួនអ្នកអានៈ 0ដង
រាជធានីភ្នំពេញ៖សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងដូច្នេះថា «អ្នកខ្លះថា មួយឆ្នាំជាងនេះ រដ្ឋាភិបាលឃើញតែអួត អត់ឃើញអីសោះ មកពីយើងមិនព្រមបើកភ្នែកមើល»។សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បានលើកឡើងថា អ្នកដែលនិយាយថា ក្នុងរយៈពេលមួយឆ្ន
ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 20-11-2024, 07:10 PM, ចំនួនអ្នកអានៈ 34ដង
សត្វទាំងនោះត្រូវបានដឹកជញ្ជូនពីសួនសត្វមូស្គូ ទៅកាន់កូរ៉េខាងជើងតាមយន្តហោះ ក្រោមការត្រួតពិនិត្យរបស់រដ្ឋមន្ត្រីក្រសួងធនធានធម្មជាតិរបស់រុស្ស៊ី លោក Alexander Kozlov។ រដ្ឋាភិបាលរុស្ស៊ីបានគូសបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយ នៅថ្ងៃពុធសប្តាហ៍នេះថា «សត្វទាំងនោះជាអំណោយរបស់ប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌ
ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 20-11-2024, 07:07 PM, ចំនួនអ្នកអានៈ 39ដង
រាជធានីភ្នំពេញ៖នៅរសៀលថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បានឲ្យដឹងថា ក្រុមក្មេងទំនើងទាំង១០នាក់ដែលកម្លាំងជំនាញចាប់ខ្លួនបាននេះ ពាក់ព័ន្ធប្រព្រឹត្តបទល្មើសអំពើហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស (ព្រួតគ្នាយកដាវចំនួន០២ដើមកាប់ជនរងគ្រោះឲ្យរងរបួស) ចំនួន៣ករណី។
កម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្
ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 20-11-2024, 04:54 PM, ចំនួនអ្នកអានៈ 34ដង
រាជធានីភ្នំពេញ៖ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានសម្ដែងនូវការស្វាគមន៍យ៉ាងកក់ក្ដៅចំពោះលោក WANG Zhenjiang និងគណៈប្រតិភូ ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចការងារនៅកម្ពុជា និងជូនពរឱ្យទទួលបានជោគជ័យ។ ពាក់ព័ន្ធនឹងទំនាក់ទំនងកម្ពុជា-ចិន, ឧបនាយករដ្ឋមន្រ្តីប្រចាំការ មានប្រសាសន៍ថា ទំនាក់ទំនងជាមិត្
ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 20-11-2024, 04:49 PM, ចំនួនអ្នកអានៈ 35ដង
កីឡាករវ័យ ៣៦ឆ្នាំរូបនេះបាននិយាយក្នុងបទសម្ភាសន៍មួយថា »ខ្ញុំចាប់ផ្តើមមើល មិនត្រឹមតែលេងជាកីឡាករនោះទេ ប៉ុន្តែក៏បានព្យាយាមរៀនសូត្រនៅរបៀបក្លាយទៅជាគ្រូបង្វឹក ខ្ញុំដឹងថាការងារគ្រូបង្វឹកពិបាក ព្រោះត្រូវការពេលវេលាច្រើន» ។
ខ្សែប្រយុទ្ធរបស់ Benfica កីឡាករ Angel Di Maria បាននិយាយថារូបគេកំពុងសិក្សាដើម្បីក្ល
ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 20-11-2024, 04:48 PM, ចំនួនអ្នកអានៈ 35ដង
រដ្ឋមន្រ្តីការបរទេសអាមេរិក លោក Antony Blinken បាននិយាយក្នុងសេចក្តីថ្លែងការណ៍ដូច្នេះថា «ប្រជាជនវ៉េណេស៊ុយអេឡា បាននិយាយយ៉ាងច្បាស់បំផុត កាលពីថ្ងៃទី២៨ ខែកក្កដា ដោយពួកគេបានសម្រេចជ្រើសរើសលោក Gonzalez Urrutia ជាប្រធានាធិបតីជាប់ឆ្នោត។ លទ្ធិប្រជាធិបតេយ្យ ទាមទារឱ្យមានការគោរពចំពោះឆន្ទៈរបស់ម្ចាស់សន្លឹកឆ្នោត»។ វាគឺ
ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 20-11-2024, 04:44 PM, ចំនួនអ្នកអានៈ 35ដង
អគ្គសេនាធិការរបស់រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Colin Powell បាននិយាយថា លោក Biden កំពុងព្យាយាមចងដៃប្រធានាធិបតីដែលបន្តតំណែង ដោយបង្កភាពស្មុគស្មាញ ជុំវិញសង្គ្រាមនេះ ។ប្រធានាធិបតីអាមេរិកដែលផុតអាណត្តិ លោក Joe Biden កំពុងព្យាយាមបង្កភាពរញ៉េរញ៉ៃដល់អ្នកបន្តតំណែង គឺលោក Donald Trumspan បន្ទាប់ពីការសម្រចចិត្តឱ្យប្រើប្រាស
ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 20-11-2024, 04:42 PM, ចំនួនអ្នកអានៈ 39ដង
មន្រ្តីខាងលើបានបន្តថា សហរដ្ឋអាមេរិករំពឹងថា អ៊ុយក្រែននឹងប្រើប្រាស់គ្រាប់មីនទាំងនោះ នៅក្នុងទឹកដីរបស់ខ្លួន ហើយអ៊ុយក្រែន ក៏បានសន្យាផងដែរថា នឹងមិនប្រើប្រាស់ពួកវា នៅក្នុងតំបន់ ដែលមានប្រជាជនស៉ីវិលរស់នៅឡើយ។ ក្នុងសង្រ្គាមប៉ុន្មានឆ្នាំមកនេះ អាមេរិកបានផ្តល់ឱ្យអ៊ុយក្រែន នូវគ្រាប់មីនប្រភេទប្រ
ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 20-11-2024, 04:41 PM, ចំនួនអ្នកអានៈ 40ដង
កីឡា ៖ ស្ថានីយទូរទស្សន៍ BTV News ទទួលបានសិទ្ធផ្ដាច់មុខផ្សាយផ្ទាល់ការប្រកួតកីឡាបាល់ទាត់ពានរង្វាន់តំបន់អាស៊ីអាគ្នេយ៍ ឆ្នាំ២០២៤ (AFF Mitsubishi Electric Cuspan 2024) ។
ស្ថានីយទូរទស្សន៍ BTV News ផ្សាយគ្រប់ការប្រកួត ចាប់ពីថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២៤ ដល់ថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៥។ ព្រឹត្តិការណ៍នេះក្រុមគោព្រៃកម្ពុជា ស្ថិតនៅព
ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 20-11-2024, 04:36 PM, ចំនួនអ្នកអានៈ 37ដង
លោក បានលើកឡើង ក្នុងរបាយការណ៍កាសែត Bloomberg ថា ឱកាសនៃកិច្ចចរចារវាងភាគីទាំង ២ នៅឆ្នាំក្រោយកំពុងកើនឡើង។លោកឧត្តមនាវីទោ James Stavridis អតីតមេបញ្ជាការសម្ព័ន្ធមិត្តកំពូលនៃអង្គការណាតូ បាននិយាយថា ការចរចាររវាងរុស្ស៊ី និងអ៊ុយក្រែន ដែលនឹងចាប់ផ្តើមនៅឆ្នាំក្រោយនេះ កំពុងមានលទ្ធភាពថាអាចកើតឡើងយ៉ាងពិតប្រាកដ ដោយសារ
ព័ត៌មានលម្អិត
|
|
|