សមាគមធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា សហការគ្នាបង្កើតឱកាស ដល់សហគ្រិនជាម្ចាស់អាជីវកម្មគ្រប់វិស័យ |
|
ចុះថ្ងៃទី: 09-10-2024, 05:44 PM, ចំនួនអ្នកអានៈ 87ដង |
|
រាជធានីភ្នំពេញ៖កិច្ចជំនួបនេះធ្វើឡើងក្នុងគោលបំណងបង្កើតឱកាស ដល់សហគ្រិនដែលជាម្ចាស់អាជីវកម្មគ្រប់វិស័យ ជាពិសេសវិស័យកសិកម្ម អាចជួប ផ្គូផ្គង និងផ្សារភ្ជាប់ទំនាក់ទំនង ជាមួយគ្រឹះសា្ថនហិរញ្ញវត្ថុនៅកម្ពុជា។សមាគមធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានសហការរៀបចំកម្មវិធី «ជំនួបរវាងសហគ្រិនជាមួយគ្រឹះសា្ថនហិរញ្ញវត្ថុ»។
ក្នុងនោះដើម្បីផ្លាស់ប្តូរមតិយោបល់ ស្វែងយល់ពីតម្រូវការគ្នាទៅវិញទៅមក ដូចជាលក្ខខណ្ឌកម្ចី ការផ្តល់ជូនពិសេស ប្រភេទនៃហិរញ្ញប្បទាន ផលិតផល និងសេវាកម្មហិរញ្ញវត្ថុ របស់គ្រឹះសា្ថនហិរញ្ញវត្ថុ ដែលជាកត្តាមួយដ៏សំខាន់ សម្រាប់ជួយគាំទ្រហិរញ្ញប្បទាន ដល់វិស័យធុរកិច្ចនៅកម្ពុជា និងរួមចំណែកដ៏សំខាន់ ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិនៃកម្ពុជា។
ការលើកកម្ពស់ និងជំរុញលទ្ធភាពទទួលបានហិរញ្ញប្បទានសម្រាប់សហគ្រិន និងម្ចាស់អាជីវកម្មនៅកម្ពុជា គឺជាសកម្មភាពស្នូល និងអាទិភាពដែលសមាគមទាំងបី ផ្តោតជាសំខាន់សម្រាប់ អភិវឌ្ឍធុរកិច្ច និងសេដ្ឋកិច្ចនៅកម្ពុជា។ ក្នុងនោះមានការចូលរួមពីលោក ឧកញ៉ា ប៉ិច បូឡែន ជាប្រធាន និងដែលជាសមាគមតំណាងសហគ្រិន និងម្ចាស់អាជីវកម្ម, លោក រ័ត្ន សោភ័ណ ប្រធាន និងដែលជាសមាគមតំណាងគ្រឹះស្ថានធនាគារ និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) និងលោកស្រី ឌិត នីតា ជាប្រធានក្រុមប្រឹក្សាភិបាល និងដែលជាសមាគមតំណាងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ។
ឧកញ៉ា ប៉ិច បូឡែន បានថ្លែងថា សមាគមទាំងបីបានសហការគ្នា ក្នុងភាពជាដៃគូយុទ្ធសាស្ត្រ បង្កើតនូវកម្មវិធីគាំទ្រជាច្រើន ដស់សហគ្រាស និងបានពិភាក្សាលើការបង្កើត ឲ្យមានជម្រើសជាច្រើន ក្នុងការជំរុញបន្ថែមលើលទ្ធភាព ទទួលបានហិរញ្ញប្បទាន សម្រាប់សហគ្រិន និងម្ចាស់អាជីវកម្ម។ ជាក់ស្ដេង ថ្មីៗនេះសមាគមទាំង៣ បានសហការជាមួយដៃគូពាក់ព័ន្ធជាច្រើនដូចជា ក្រុមហ៊ុនក្រេឌីត ប្យួរ៉ូ ខេមបូឌា (CBC) និងសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) ក្នុងការបង្កើតនូវវគ្គបណ្ដុះបណ្ដាល អំពីលទ្ធភាពទទួលបានហិរញ្ញប្បទានពីធនាគារ ក្នុងនោះរួមមានដូចជា វគ្គបណ្ដុះបណ្ដាលស្ដីពីខ្សែចង្វាក់ផ្គត់ផ្គង់ហិរញ្ញវត្ថុ ក្នុងគោលបំណងផ្ដល់ជាជម្រើសបន្ថែម ដើម្បីឲ្យសហគ្រិន និងម្ចាស់អាជីវកម្មមានជម្រើសច្រើន សម្រាប់ទទួលបានការផ្គត់ផ្គង់ហិរញ្ញវត្ថុកាន់តែប្រសើរ សម្រាប់គាំទ្រអាជីវកម្ម ព្រោះខ្សែចង្វាក់ផ្គត់ផ្គង់ហិរញ្ញវត្ថុនេះ ត្រូវបានប្រើប្រាស់ច្រើន និងពេញនិយមខ្លាំង ជាពិសេសនៅប្រទេសសិង្ហបុរី និងបណ្តាប្រទេសជាច្រើនទៀតក្នុងតំបន់ និងសកលលោកផងដែរ។
លោកឧកញ៉ាប្រធានបានបញ្ជាក់បន្ថែមថា «ឆាប់ៗខាងមុខនេះសមាគមនឹងប្រកាសដាក់ឲ្យដំណើការនូវ MSME Digital Lending Plateform សម្រាប់ជួយសម្រួល និងជំរុញឲ្យកាន់តែប្រសើរឡើងនូវលទ្ធភាពទទួលបានហិរញ្ញប្បទានពីធនាគារ។ ម្ចាស់អាជីវកម្មត្រូវត្រៀមរៀបចំខ្លួនឲ្យបានល្អ ដូចជាការទទួលយកបច្ចេកវិទ្យាទៅប្រើប្រាស់នៅក្នុងអាជីវកម្មរបស់ខ្លួន និងត្រូវមានអភិបាលកិច្ចអាជីវកម្មឱ្យបានកាន់តែប្រសើរឡើង ព្រោះនៅក្នុងសកលភាវូបនីយកម្មនេះ ជាពិសេសការរីកចម្រើនផ្នែកបច្ចកវិទ្យា និងឌីជីថល យើងត្រូវស្វះស្វែង និងចេះទាញយកប្រយាជន៍ពីជម្រើសហិរញ្ញប្បទាន ប្រកបដោយភាពច្នៃប្រឌិតបន្ថែមទៀត ដូចជាកម្ចីបែបខ្សែចង្វាក់ផ្គត់ផ្គង់ហិរញ្ញវត្ថុ ប្រសិនយើងមិនស្វែងរកអ្វីដែលថ្មីទេ វាពិបាកណាស់សម្រាប់ការអភិវឌ្ឍអាជីវកម្ម ជាពិសេសអាជីវកម្មបង្កើតថ្មី និងសហគ្រាសធុនតូច និងមធ្យមដែលមិនមានទ្រព្យបញ្ចាំ»។
លោក រ័ត្ន សោភ័ណ បានលើកឡើងថា «វិស័យធនាគារបានដើរតួយ៉ាងសំខាន់ ក្នុងការជួយគាំទ្រផ្នែកហិរញ្ញវត្ថុ ដល់ក្រុមហ៊ុនសហគ្រាសធុនតូច និងមធ្យមដែលជាឆ្អឹងខ្នងសេដ្ឋកិច្ចកម្ពុជា និងជាស្ថាប័នដែលមានតួនាទីសំខាន់ខ្លាំង ក្នុងការជួយពង្រឹងដល់ស្ថិរភាពហិរញ្ញវត្ថុរបស់ប្រទេសជាតិទាំងមូល។ ក្នុងកាលៈទេសៈដែលសេដ្ឋកិច្ចកំពុងងើបឡើងវិញនេះ ការផ្ដល់សេវាហិរញ្ញវត្ថុប្រកបដោយទំនួលខុសត្រូវ ពីគ្រឹះស្ថានធនាគារ នឹងជួយជំរុញប្រតិបត្តិការអាជីវកម្ម និងសេដ្ឋកិច្ចកម្ពុជា បានកាន់តែលឿន។ យ៉ាងណាក៏ដោយ ម្ចាស់អាជីវកម្មក៏ត្រូវស្វែងយល់ផងដែរ អំពីប្រភេទផលិតផលធនាគារដែលស័ក្ដិសម ទៅនឹងប្រភេទអាជីវកម្មរបស់ខ្លួន ជាពិសេសមុននឹងសម្រេចចិត្តស្នើឥណទាន និងចៀសវាងការងាកទៅរកកម្ចីក្រៅប្រព័ន្ធ ដែលអាចនឹងមានហានិភ័យខ្ពស់»។
សមាគមទាំងបីប្ដេជ្ញាបន្តបង្កើនកិច្ចសហប្រតិបត្តិការឲ្យកាន់តែខ្លាំង និងសកម្មបំផុតក្នុងការដោះស្រាយនូវរាល់បញ្ហាប្រឈម របស់វិស័យធុរកិច្ចនៅកម្ពុជា ដែលសហគ្រិនកំពុងជួបប្រទះ តាមរយៈការសហការរៀបចំផ្ដល់ជាវគ្គបណ្ដុះបណ្ដាល អំពីការគ្រប់គ្រងសាច់ប្រាក់ ទុនបង្វិល ការស្វែងយល់អំពីរបាយការណ៍ហិរញ្ញវត្ថុ សិក្ខាសាលាពាក់ព័ន្ធ និងកម្មវិធីជំនួបដោយផ្ទាល់រវាងម្ចាស់អាជីវកម្ម ជាមួយគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុដើម្បីពិគ្រោះយោបល់ និងស្វែងរកដំណោះស្រាយសមស្របសម្រាប់អាជីវកម្មរបស់ពួកគេ។
លោកស្រី ឌិត នីតា បានថ្លែងថា «គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ មិនមែនផ្ដល់ឥណទានតែត្រឹមកម្រិតបុគ្គលប៉ុណ្ណោះទេ ប៉ុន្តែមានផ្ដល់ជូន ដល់ក្រុមហ៊ុនសហគ្រាសធុនមីក្រូ តូច និងមធ្យមជាយូរមកហើយ និងទៅលើគ្រប់វិស័យនៃខឿនសេដ្ឋកិច្ច។ ថ្វីត្បិតតែ អត្រាការប្រាក់ខ្ពស់ជាងគ្រឹះស្ថានធនាគារបន្តិចមែន ប៉ុន្តែក៏មានចំណុចវិជ្ជមានមួយចំនួន ដែលម្ចាស់អាជីវកម្មអាចពិចារណា ដូចជានីតិវិធីស្នើឥណទានមិនស្មុគស្មាញ និងមានភាពបត់បែនច្រើនសម្រាប់អាជីវកម្ម ជាពិសេសអាជីវកម្មនៅតំបន់ដាច់ស្រយាល។ យ៉ាងណាមិញ ម្ចាស់អាជីវកម្មខ្នាតមីក្រូ តូច និងមធ្យមទាំងអស់ គួរត្រៀមខ្លួនឱ្យបានរួចរាល់ តាមរយៈការចុះបញ្ជីឲ្យបានត្រឹមត្រូវ ពង្រឹងសមត្ថភាពផ្នែកហិរញ្ញវត្ថុ និងគណនេយ្យ ដើម្បីជាមូលដ្ឋានចម្បងក្នុងការឈានទៅរកប្រភពទុនបន្ថែម ដែលក្នុងនោះ ឥណទានពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អាចជាជម្រើសមួយក្នុងចំណោមប្រភពទុនជាច្រើនផ្សេងទៀត»។
សូមជម្រាបថា សមាគមទាំងបីបានអនុវត្តកម្មវិធីលទ្ធភាពទទួលបានហិរញ្ញប្បទាន ប្រកបដោយជោគជ័យចាប់ពីឆ្នាំ២០២១ ដល់ឆ្នាំ ២០២៤ ក្នុងនោះរួមមានវគ្គបណ្ដុះបណ្ដាល ក៏ដូចជាវគ្គតម្រង់ទិស និងសិក្ខាសាលាផ្សេងៗស្តីពី ប្រធានបទសំខាន់ៗ ពាក់ព័ន្ធនឹងហិរញ្ញវត្ថុ និងគណនេយ្យ ដូចជាការគ្រប់គ្រងលំហូរសាច់ប្រាក់ការត្រៀមខ្លួន ដើម្បីទទួលបានហរិញ្ញប្បទាននិងទុនវិនិយោគជាដើម។
គិតមកទល់ពេលនេះ កម្មវិធីនេះបានផ្ដល់អត្ថប្រយោជន៍ដល់សហគ្រាសធុនមីក្រូ តូច និងមធ្យមប្រមាណជាជាង ២៤០០ សហគ្រាស ក្នុងនោះសហគ្រាសដែលជោគជ័យក្នុងការទទួលបានហិរញ្ញប្បទានសរុបជាទំហំទឹកប្រាក់ប្រមាណជាជាង ៧ លានដុល្លារ៕
ព័ត៌មានទាក់ទង
|
|
|
ចុះថ្ងៃទី: 21-11-2024, 12:20 PM, ចំនួនអ្នកអានៈ 4ដង
សមាជិកសភាដែលបានចូលរួមសម័យប្រជុំសភាបានដកស្រង់សម្តីមន្ត្រីទីភ្នាក់ងារថា ទាហានកូរ៉េខាងជើងប្រហែល 11,000 នាក់ត្រូវបានផ្លាស់ប្តូរទីតាំងទៅកាន់តំបន់ Kursk ភាគខាងលិចនៃប្រទេសរុស្ស៊ីកាលពីចុងខែតុលា បន្ទាប់ពីបានបញ្ចប់ការហ្វឹកហ្វឺននៅភាគឦសាននៃប្រទេស។ មន្ត្រីទីភ្នាក់ងារនេះក៏ត្រូវបានគេដកស្រង់សម្តីផងដែ
ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 21-11-2024, 12:19 PM, ចំនួនអ្នកអានៈ 1ដង
គុនមីង-ចិន៖ លោក ឡាវ វ៉ាន់ បានវាយតម្លៃខ្ពស់ពីតួនាទីរបស់សមាគម ប្រជាជនចិន ដើម្បីមិត្តភាព ជាមួយបរទេសដែលបានក្លាយជាស្ពានដ៏រឹងមាំ នៃការចងស្ពានមេត្រីភាព រវាងខេត្ត-ក្រុង របស់ប្រទេសចិនជាមួយខេត្ត-ក្រុងនានា របស់បរទេស ដែលក្នុងនោះមានខេត្ត-ក្រុងរបស់កម្ពុជាផងដែរ។
ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២០ ខែវិច្ឆិក
ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 21-11-2024, 12:17 PM, ចំនួនអ្នកអានៈ 3ដង
រដ្ឋមន្រ្តីការបរទេសអ៉ីស្រាអែល លោក Gideon Saar បាននិយាយថា រាល់កិច្ចព្រមព្រៀងបទឈប់បាញ់ណាមួយ ត្រូវតែធានាថាអ៉ីស្រាអែល នៅតែអាចធ្វើសកម្មភាពប្រឆាំងនឹងក្រុមហេសបូឡាបាន។ អ៉ីស្រាអែល បានពង្រីកគោលដៅសង្រ្គាមពីហ្កាហ្សាទៅលីបង់ ជាមួយនិងការប្តេជ្ញាធានាសុវត្ថិភាពភាគខាងជើងប្រទេស ដើម្បីអនុញ្ញាតឲ្យ
ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 21-11-2024, 12:16 PM, ចំនួនអ្នកអានៈ 3ដង
ប្រធានាធិបតីរុស្ស៊ីក៏បានបញ្ជាក់ជូនសមភាគីពីការត្រៀមខ្លួនរបស់ទីក្រុងម៉ូស្គូសម្រាប់ការបន្តជួយដល់ទីក្រុង Bangui ក្នុងការពង្រឹងសន្តិសុខ និងសេដ្ឋកិច្ចនៅក្នុងប្រទេស។
ការិយាល័យសារព័ត៌មានរបស់វិមានក្រឹមឡាំងបានលើកទ្បើងនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃពុធថា ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីម
ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 21-11-2024, 12:12 PM, ចំនួនអ្នកអានៈ 2ដង
អតីតគ្រូបង្វឹកក្លិបឥន្រ្ទី Crystal Palace ដែលបានលាឈប់ដឹកនាំ RC Strasbourg នាអំឡុងខែកក្កដា ឆ្នាំ២០២៤ ត្រូវបានជំនួសកៅអីលោក Alberto Gilardino អតីតខ្សែប្រយុទ្ធអ៉ីតាលី ដែលបានកាន់តំណែងធំនេះតាំងពីខែធ្នូ ឆ្នាំ២០២២ មក។
លោក Patrick Vieira ត្រូវបានតែងតាំងងឱ្យដឹកនាំក្លិប Genoa ដែលកំពុងឈរលេខរៀងទី១៧ នៅក្រៅតំបន់កាត់ចេញពីលីគ Serie A ត្រឹមតែ ១ពិ
ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 21-11-2024, 12:11 PM, ចំនួនអ្នកអានៈ 4ដង
រាជធានីភ្នំពេញ៖សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងដូច្នេះថា «អ្នកខ្លះថា មួយឆ្នាំជាងនេះ រដ្ឋាភិបាលឃើញតែអួត អត់ឃើញអីសោះ មកពីយើងមិនព្រមបើកភ្នែកមើល»។សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បានលើកឡើងថា អ្នកដែលនិយាយថា ក្នុងរយៈពេលមួយឆ្ន
ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 20-11-2024, 07:10 PM, ចំនួនអ្នកអានៈ 34ដង
សត្វទាំងនោះត្រូវបានដឹកជញ្ជូនពីសួនសត្វមូស្គូ ទៅកាន់កូរ៉េខាងជើងតាមយន្តហោះ ក្រោមការត្រួតពិនិត្យរបស់រដ្ឋមន្ត្រីក្រសួងធនធានធម្មជាតិរបស់រុស្ស៊ី លោក Alexander Kozlov។ រដ្ឋាភិបាលរុស្ស៊ីបានគូសបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយ នៅថ្ងៃពុធសប្តាហ៍នេះថា «សត្វទាំងនោះជាអំណោយរបស់ប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌ
ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 20-11-2024, 07:07 PM, ចំនួនអ្នកអានៈ 39ដង
រាជធានីភ្នំពេញ៖នៅរសៀលថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បានឲ្យដឹងថា ក្រុមក្មេងទំនើងទាំង១០នាក់ដែលកម្លាំងជំនាញចាប់ខ្លួនបាននេះ ពាក់ព័ន្ធប្រព្រឹត្តបទល្មើសអំពើហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស (ព្រួតគ្នាយកដាវចំនួន០២ដើមកាប់ជនរងគ្រោះឲ្យរងរបួស) ចំនួន៣ករណី។
កម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្
ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 20-11-2024, 04:54 PM, ចំនួនអ្នកអានៈ 35ដង
រាជធានីភ្នំពេញ៖ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានសម្ដែងនូវការស្វាគមន៍យ៉ាងកក់ក្ដៅចំពោះលោក WANG Zhenjiang និងគណៈប្រតិភូ ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចការងារនៅកម្ពុជា និងជូនពរឱ្យទទួលបានជោគជ័យ។ ពាក់ព័ន្ធនឹងទំនាក់ទំនងកម្ពុជា-ចិន, ឧបនាយករដ្ឋមន្រ្តីប្រចាំការ មានប្រសាសន៍ថា ទំនាក់ទំនងជាមិត្
ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 20-11-2024, 04:49 PM, ចំនួនអ្នកអានៈ 36ដង
កីឡាករវ័យ ៣៦ឆ្នាំរូបនេះបាននិយាយក្នុងបទសម្ភាសន៍មួយថា »ខ្ញុំចាប់ផ្តើមមើល មិនត្រឹមតែលេងជាកីឡាករនោះទេ ប៉ុន្តែក៏បានព្យាយាមរៀនសូត្រនៅរបៀបក្លាយទៅជាគ្រូបង្វឹក ខ្ញុំដឹងថាការងារគ្រូបង្វឹកពិបាក ព្រោះត្រូវការពេលវេលាច្រើន» ។
ខ្សែប្រយុទ្ធរបស់ Benfica កីឡាករ Angel Di Maria បាននិយាយថារូបគេកំពុងសិក្សាដើម្បីក្ល
ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 20-11-2024, 04:48 PM, ចំនួនអ្នកអានៈ 35ដង
រដ្ឋមន្រ្តីការបរទេសអាមេរិក លោក Antony Blinken បាននិយាយក្នុងសេចក្តីថ្លែងការណ៍ដូច្នេះថា «ប្រជាជនវ៉េណេស៊ុយអេឡា បាននិយាយយ៉ាងច្បាស់បំផុត កាលពីថ្ងៃទី២៨ ខែកក្កដា ដោយពួកគេបានសម្រេចជ្រើសរើសលោក Gonzalez Urrutia ជាប្រធានាធិបតីជាប់ឆ្នោត។ លទ្ធិប្រជាធិបតេយ្យ ទាមទារឱ្យមានការគោរពចំពោះឆន្ទៈរបស់ម្ចាស់សន្លឹកឆ្នោត»។ វាគឺ
ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 20-11-2024, 04:44 PM, ចំនួនអ្នកអានៈ 35ដង
អគ្គសេនាធិការរបស់រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Colin Powell បាននិយាយថា លោក Biden កំពុងព្យាយាមចងដៃប្រធានាធិបតីដែលបន្តតំណែង ដោយបង្កភាពស្មុគស្មាញ ជុំវិញសង្គ្រាមនេះ ។ប្រធានាធិបតីអាមេរិកដែលផុតអាណត្តិ លោក Joe Biden កំពុងព្យាយាមបង្កភាពរញ៉េរញ៉ៃដល់អ្នកបន្តតំណែង គឺលោក Donald Trumspan បន្ទាប់ពីការសម្រចចិត្តឱ្យប្រើប្រាស
ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 20-11-2024, 04:42 PM, ចំនួនអ្នកអានៈ 39ដង
មន្រ្តីខាងលើបានបន្តថា សហរដ្ឋអាមេរិករំពឹងថា អ៊ុយក្រែននឹងប្រើប្រាស់គ្រាប់មីនទាំងនោះ នៅក្នុងទឹកដីរបស់ខ្លួន ហើយអ៊ុយក្រែន ក៏បានសន្យាផងដែរថា នឹងមិនប្រើប្រាស់ពួកវា នៅក្នុងតំបន់ ដែលមានប្រជាជនស៉ីវិលរស់នៅឡើយ។ ក្នុងសង្រ្គាមប៉ុន្មានឆ្នាំមកនេះ អាមេរិកបានផ្តល់ឱ្យអ៊ុយក្រែន នូវគ្រាប់មីនប្រភេទប្រ
ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 20-11-2024, 04:41 PM, ចំនួនអ្នកអានៈ 41ដង
កីឡា ៖ ស្ថានីយទូរទស្សន៍ BTV News ទទួលបានសិទ្ធផ្ដាច់មុខផ្សាយផ្ទាល់ការប្រកួតកីឡាបាល់ទាត់ពានរង្វាន់តំបន់អាស៊ីអាគ្នេយ៍ ឆ្នាំ២០២៤ (AFF Mitsubishi Electric Cuspan 2024) ។
ស្ថានីយទូរទស្សន៍ BTV News ផ្សាយគ្រប់ការប្រកួត ចាប់ពីថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២៤ ដល់ថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៥។ ព្រឹត្តិការណ៍នេះក្រុមគោព្រៃកម្ពុជា ស្ថិតនៅព
ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 20-11-2024, 04:36 PM, ចំនួនអ្នកអានៈ 37ដង
លោក បានលើកឡើង ក្នុងរបាយការណ៍កាសែត Bloomberg ថា ឱកាសនៃកិច្ចចរចារវាងភាគីទាំង ២ នៅឆ្នាំក្រោយកំពុងកើនឡើង។លោកឧត្តមនាវីទោ James Stavridis អតីតមេបញ្ជាការសម្ព័ន្ធមិត្តកំពូលនៃអង្គការណាតូ បាននិយាយថា ការចរចាររវាងរុស្ស៊ី និងអ៊ុយក្រែន ដែលនឹងចាប់ផ្តើមនៅឆ្នាំក្រោយនេះ កំពុងមានលទ្ធភាពថាអាចកើតឡើងយ៉ាងពិតប្រាកដ ដោយសារ
ព័ត៌មានលម្អិត
|
|
|