| កំណើននិស្សិតប្រកួតអត្តពលកម្ម ផ្ដល់ផលវិជ្ជមានសម្រាប់កម្ពុជា ត្រៀមធ្វើម្ចាស់ផ្ទះកីឡាសាកលវិទ្យាល័យអាស៊ាន |
|
| ចុះថ្ងៃទី: 02-02-2026, 01:55 PM, ចំនួនអ្នកអានៈ 55ដង |
|
ក្នុងនាមថ្នាក់ដឹកនាំសហព័ន្ធ លោកបានវាយតម្លៃខ្ពស់ ចំពោះការរៀបចំ និងការចូលរួមដ៏ច្រើនរបស់និស្សិត ពិសេសស្ដ្រី។ ផ្អែកលើតួរលេខនៃការចូលរួម និងការរៀបចំលើវិញ្ញាជាច្រើននេះ ជាអ្វីដែលសហព័ន្ធបាននឹងកំពុងយកចិត្តទុកដាក់ ដើម្បីសម្រួចគោលដៅឆ្ពោះទៅធ្វើម្ចាស់ផ្ទះកីឡាសាកលវិទ្យាល័យអាស៊ាន ឆ្នាំ២០២៨ នៅកម្ពុជា រួមទាំងការប្រកួតថ្នាក់ជាតិ និងអន្ដរជាតិផ្សេងៗទៀត។
លោក ដួង មាសចំរើន ប្រធានសហព័ន្ធខ្មែរកីឡាអត្តពលកម្មស្ម័គ្រចិត្ត បានបង្ហាញការភ្ញាក់ផ្អើល ចំពោះកំណើននិស្សិតចូលរួមប្រកួតកីឡាអត្តពលកម្ម និងបានចាត់ទុកជាសញ្ញាណវិជ្ជមាន សម្រាប់ដំណើរឆ្ពោះទៅធ្វើម្ចាស់ផ្ទះការប្រកួតកីឡាសាកលវិទ្យាល័យអាស៊ាន នាឆ្នាំ២០២៨ ខាងមុខ។
ការបង្ហាញសុទិដ្ឋិនិយមនេះ បន្ទាប់ពីកីឡាករ-កីឡាការិនីជានិស្សិតចំនួន ៧៧៥នាក់ បានចូលរួមការប្រកួតកីឡាអត្តពលកម្មវិទ្យាស្ថានខេមអេដ ឆ្នាំ២០២៦ កាលពីថ្ងៃទី១ ខែកុម្ភៈចុងសប្ដាហ៍កន្លងទៅ នៅពហុកីឡដ្ឋានជាតិ(អូឡាំពិក)។
លោក ដួង មាសចំរើន បន្ដថា «ពិតណាស់! កាលណាមាននិស្សិតលេងកីឡាច្រើន យើងនឹងងាយស្រួលស្វែងរកអត្តពលិកមានគុណភាព ដើម្បីចម្រាញ់យកអ្នកណាមានគុណផលខ្ពស់ ចូលក្នុងក្រុមជម្រើសជាតិ សម្រាប់ត្រៀមការប្រកួតអន្ដរជាតិនាថ្ងៃអនាគត។ អត្តពលកម្មរបស់យើងមាន ៤៨វិញ្ញាសា ។ អ៊ីចឹងយើងមានឱកាសច្រើនណាស់ ក្នុងការពិនិត្យមើលពួកគាត់ថា ពួកគាត់មានគុណផលល្អលើវិញ្ញាសាអ្វី? ដើម្បីជ្រើសរើសមកចូលរួមក្នុងក្រុមជម្រើសជាតិ»។
លោក ខេស៊ី បាណេត នាយកវិទ្យាស្ថានខាងលើ បានបង្ហាញមោទនភាព សម្រាប់កំណើននិស្សិតចូលរួមដ៏ច្រើនក្នុងឆ្នាំនេះ។ ចំពោះគោលបំណងនៃព្រឹត្តិការណ៍នេះដែរ ១-ដើម្បីជួបជុំលេងកីឡាសប្បាយរីករាយ បង្កើនមិត្តភាព និងលើកកម្ពស់សុខភាព, ២-ដើម្បីបង្កើនភាពប្រកួតប្រជែង និងការចេះតស៊ូ ដើម្បីសម្រេចគោលដៅក្នុងជីវិត និង ៣-ការបង្កើននូវស្មារតីកីឡា ទោះបីឈ្នះ ឬចាញ់ ត្រូវគោរពនូវលទ្ធផលបច្ចេកទេស។
សូមបញ្ជាក់ថា ការប្រកួតកីឡាអត្តពលកម្មជើងឯកវិទ្យាស្ថានខេមអេដ ឆ្នាំនេះ មាន ១៤វិញ្ញាសា រួមមានរត់ចម្ងាយ ៥គីឡូម៉ែត្របុរស, ៣គីឡូម៉ែត្រនារី, ១០០គីឡូម៉ែត្របុរស-នារី, លោតចម្ងាយបុរស-នារី, លោតកម្ពស់បុរស-នារី, ដោយដុំដែកបុរស-នារី, ចោលថាសបុរស-នារី និងចោលស្នបុរស-នារី។ មិនតែប៉ុណ្ណោះ សាលាក៏បានរៀបចំការប្រកួតកីឡាប៉េតង់ ហើយកីឡាករ-កីឡាការិនីទទួលបានជយលាភី ក៏ទទួលបានមេដាយ អមរង្វាន់លើកទឹកចិត្តផងដែរ៕





ព័ត៌មានទាក់ទង
|
|
|
ចុះថ្ងៃទី: 02-02-2026, 07:30 PM, ចំនួនអ្នកអានៈ 32ដង
លោក វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអគ្គលេខាធិការ NOCC បានបង្ហាញសេចក្ដីសោមនស្សរីករាយ ចំពោះដំណើរការរៀបចំលើកដំបូង នៃព្រឹត្តិការណ៍កីឡាកុមារអូឡាំពិក កម្រិតអាយុពី ១ឆ្នាំ ដល់ ៧ឆ្នាំ ដែលមានការចូលរួមពីកុមារលើសពីការរំពឹងទុក រហូតដល់ ៣៥០នាក់។ មិនតែប៉ុណ្ណោះ ក៏មានលោកយាយលោកតា អ៊
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 02-02-2026, 07:26 PM, ចំនួនអ្នកអានៈ 12ដង
រាជធានីភ្នំពេញ៖ ក្នុងជំនួបទ្វេភាគី នៅរសៀល ថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៦នេះ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានពន្យល់ប្រាប់ ប្រធានព្រឹទ្ធសភាប៉ាគីស្ថាន អំពីបញ្ហាព្រំដែនកម្ពុជា-ថៃ។ នេះបើតាមការបញ្ជាក់របស់ លោក ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភាក្នុងសន្និសីទបង្ហាញលទ្ធផល។
ខាងក្រោមនេ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 02-02-2026, 07:24 PM, ចំនួនអ្នកអានៈ 14ដង
រាជធានីភ្នំពេញ៖នៅក្នុងជំនួបនេះ លោកឧបនាយករដ្ឋមន្ត្រី បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះលោកឯកអគ្គរដ្ឋទូត ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតថ្មីរបស់សា.កូរ៉េប្រចាំកម្ពុជា និងបានសម្តែងការពេញចិត្តចំពោះការរីកចម្រើននៃទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្កានៅក្នុងវិស័យជាច្រើ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 02-02-2026, 07:21 PM, ចំនួនអ្នកអានៈ 13ដង
រាជធានីភ្នំពេញ៖ពាក់ព័ន្ធនឹងការរក្សាអត្រាបៀវត្សឆ្នាំ២០២៦ ស្មើនឹងឆ្នាំ២០២៥នេះ, លោក ចាន់ សុធី បានបញ្ជាក់យ៉ាងដូច្នេះថា «ក្នុងនាមរាជរដ្ឋាភិបាល សូមការយោគយល់ ចំពោះមន្ដ្រីរាជការ ចំពោះការលំបាកនេះ»។លោក ចាន់ សុធី រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៦នេះ បានស្ន
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 02-02-2026, 07:16 PM, ចំនួនអ្នកអានៈ 32ដង
លោក Tan បានបញ្ជាក់ថា សម្រាប់សិង្ហបុរី ដំណើរនៅក្នុងវិស័យបច្ចេកវិទ្យាអវកាស គឺមានអាយុកាលជាង ៥០ឆ្នាំមកហើយ។ ការបង្កើតទីភ្នាក់ងារអវកាសជាតិថ្មីនេះ នឹងអនុញ្ញាតឱ្យសិង្ហបុរីចាក់សោរទ្វា ចូលទៅកាន់កម្មវិធីបច្ចេកវិទ្យាអវកាសយ៉ាងពេញលេញ សម្រាប់តម្រូវការជាតិ និងក្នុងតំបន់។
រដ្ឋមន្រ្តីទទួលបន្ទុកវិស័យ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 02-02-2026, 07:14 PM, ចំនួនអ្នកអានៈ 25ដង
ប្រទេសជប៉ុនអះអាងថា វាគឺបេសកកម្មដំបូងគេលើពិភពលោក ដើម្បីទាញយកភពរ៉ែកម្រក្នុងសមុទ្រទឹកជ្រៅ។ អ្នកនាំពាក្យរដ្ឋាភិបាល លោក Kei Sato បញ្ជាក់ថា «ព័ត៌មានលម្អិតនឹងត្រូវវិភាគ រួមទាំងបរិមាននៃរ៉ែកម្រ» ហើយវាជា «សមិទ្ធផលដ៏មានអត្ថន័យ ទាំងផ្នែកសន្តិសុខសេដ្ឋកិច្ច និងការអភិវឌ្ឍដែនសមុទ្រ»។
តាមការប្រកាសរបស់រដ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 02-02-2026, 07:12 PM, ចំនួនអ្នកអានៈ 38ដង
រាជធានីភ្នំពេញ៖លោក ស៊ីយ៉េដ យូសាហ្វ រ៉ាសា ហ្គីឡានី (Syed Yusuf Raza Gillani) ប្រធានព្រឹទ្ធសភា នៃសាធារណរដ្ឋអ៊ីស្លាមប៉ាគីស្ថាន និងជាប្រធានស្ថាបនិកនៃសន្និសីទប្រធានសភានៃអន្តរសភា (ISC) បានដឹកនាំគណៈប្រតិភូបំពេញទស្សនកិច្ចរយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៥ ខែកុម្ភៈ។
សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 02-02-2026, 07:02 PM, ចំនួនអ្នកអានៈ 13ដង
រាជធានីភ្នំពេញ៖បណ្ឌិតសភាចារ្យ ផាន់ ផល្លា បានបញ្ជាក់យ៉ាងដូច្នេះថា «សម្រាប់ឆ្នាំ២០២៦ ជាការព្យាករណ៍កំណើន អាចទាបជាងឆ្នាំ២០២៥បន្ដិច អាចសម្រេចបានក្នុងរង្វង់៥ភាគរយ ដោយសារផលប៉ះពាល់ពីសង្គ្រាម ហើយឃើញថា មានភាពមិនច្បាស់លាស់ច្រើន សម្រាប់ឆ្នាំ២០២៦»។
បណ្ឌិតសភាចារ្យ ផាន់ ផល្លា រដ្ឋលេខាធិការក្រសួងស
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 02-02-2026, 06:58 PM, ចំនួនអ្នកអានៈ 38ដង
(ប៉េកាំង)៖ ក្នុងរយៈពេលមួយខែកន្លងទៅនេះ ប្រជាពលរដ្ឋអាមេរិកពីរនាក់ត្រូវបានមន្ត្រីអនុវត្តច្បាប់បាញ់សម្លាប់នៅរដ្ឋ Minnesota ។ ការស្ទង់មតិដែលធ្វើឡើងដោយបណ្តាញទូរទស្សន៍ CGTN នៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនចំពោះអ្នកប្រើអ៊ីនធឺណិតទូទាំងពិភពលោកបានបង្ហាញថ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 02-02-2026, 06:56 PM, ចំនួនអ្នកអានៈ 16ដង
ក្រុមហ៊ុនដែលដឹកនាំដោយមហាសេដ្ឋី Larry Ellison រូបនេះ បានបញ្ជាក់ថា ខ្លួននឹងប្រើប្រាស់វិធីសាស្ត្រចម្រុះដើម្បីប្រមូលប្រាក់ ពាក់កណ្ដាលដំបូង តាមរយៈការបោះផ្សាយលក់សញ្ញាបណ្ណ ក្នុងដើមឆ្នាំ ២០២៦ នេះ និងពាក់កណ្ដាលទៀត ប្រមូលតាមរយៈការបោះផ្សាយលក់ភាគហ៊ុនថ្មីៗ រួមទាំងកម្មវិធី ដែលមានតម្លៃរហូតដល់ ២០ ពាន់លានដុល
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 02-02-2026, 06:49 PM, ចំនួនអ្នកអានៈ 46ដង
រាជធានីភ្នំពេញ៖ក្រសួងទេសចរណ៍ នៅថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៦នេះ បានបង្ហាញលទ្ធផលកិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍អាស៊ានលើកទី២៩ និងកិច្ចប្រជុំពាក់ព័ន្ធ រយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៦ នៅកោះសេប៊ូ សាធារណរដ្ឋហ្វីលីពីន។
ខាងក្រោមនេះ ជាសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងទេសចរណ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 02-02-2026, 01:55 PM, ចំនួនអ្នកអានៈ 55ដង
ក្នុងនាមថ្នាក់ដឹកនាំសហព័ន្ធ លោកបានវាយតម្លៃខ្ពស់ ចំពោះការរៀបចំ និងការចូលរួមដ៏ច្រើនរបស់និស្សិត ពិសេសស្ដ្រី។ ផ្អែកលើតួរលេខនៃការចូលរួម និងការរៀបចំលើវិញ្ញាជាច្រើននេះ ជាអ្វីដែលសហព័ន្ធបាននឹងកំពុងយកចិត្តទុកដាក់ ដើម្បីសម្រួចគោលដៅឆ្ពោះទៅធ្វើម្ចាស់ផ្ទះកីឡាសាកលវិទ្យាល័យអាស៊ាន ឆ្នាំ២០២៨ នៅកម្
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 02-02-2026, 01:51 PM, ចំនួនអ្នកអានៈ 69ដង
លោក Mohammad Riza Chalid អាយុ៦៦ឆ្នាំ ដែលគេដាក់រហស្សនាមឱ្យថា បិតាប្រេងរបស់ប្រទេសឥណ្ឌូណេស៉ី កំពុងត្រូវអាជ្ញាធរឥណ្ឌូណេស៉ីរកមុខចាប់ខ្លួន សម្រាប់ការជាប់ពាក់ព័ន្ធក្នុងអំពើពុករលួយ នៅឯក្រុមហ៊ុនប្រេងរដ្ឋ Pertamina កាលពីចន្លោះឆ្នាំ២០១៨ និងឆ្នាំ២០២៣។ និវេទន៍ក្រហមត្រូវបានផ្ញើទៅកាន់សមាជិកទាំង១៩៦ របស់ Interspanol ដើម្បីស្
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 02-02-2026, 01:50 PM, ចំនួនអ្នកអានៈ 44ដង
តាមរបាយការណ៍ពី Reuters បានឱ្យដឹងថា ផែនការនេះគឺជាការរួមបញ្ចូលគ្នារវាងបច្ចេកវិទ្យាផ្កាយរណប Starlink ជាមួយបញ្ញាសិប្បនិម្មិត (AI) ដើម្បីដោះស្រាយបញ្ហាខ្វះខាតថាមពល និងកន្លែងផ្ទុកទិន្នន័យនៅលើផែនដី។
ក្រុមហ៊ុន SspanaceX របស់មហាសេដ្ឋី Elon Musk កំពុងត្រៀមខ្លួនផ្លាស់ប្តូរមុខមាត់ពិភពលោកឌីជីថលជាថ្មី ដោយបានដាក់ពាក្យស្ន
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 02-02-2026, 01:17 PM, ចំនួនអ្នកអានៈ 43ដង
រាជធានីភ្នំពេញ៖ថ្លែងក្នុងពិធីបើកសិក្ខាសាលានេះ លោក ហែម វណ្ណឌី បានលើកឡើងថា គោលការណ៍ណែនាំទាំងនេះត្រូវបានរៀបចំឡើងដើម្បីត្រួសត្រាយអនាគតនៃការអភិវឌ្ឍឧស្សាហកម្មកម្ពុជា ដោយតម្រង់ទិសឱ្យរោងចក្រ សហគ្រាស និងសិប្បកម្ម រៀបចំប្លង់បច្ចេកទេស ការពារសុវត្ថិភាព និងគ្រប់គ្រងហានិភ័យ ដូចជាការបង្ការអគ្គិភ
 ព័ត៌មានលម្អិត
|
|
|