| រដ្ឋមន្ត្រី ហួត ហាក់ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបការងារគណបក្សក្រសួងទេសចរណ៍ ឆ្នាំ២០២៥ |
|
| ចុះថ្ងៃទី: 18-01-2026, 11:13 PM, ចំនួនអ្នកអានៈ 62ដង |
|
រាជធានីភ្នំពេញ៖ក្នុងកិច្ចប្រជុំដ៏អធិកអធមនេះ មានការអញ្ជើញចូលរួមពីលោក លោកស្រី អនុប្រធានគណៈកម្មាធិការគណបក្សក្រសួង, លោក លោកស្រី សមាជិក សមាជិកា គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការគណបក្សក្រសួង, លោក លោកស្រី សមាជិក សមាជិកាគណៈកម្មាធិការគណបក្សក្រសួង ព្រមទាំងលោក លោកស្រី សមាជិក សមាជិកាគណបក្សក្រសួងទេសចរណ៍សរុបប្រមាណ ៤២០នាក់ នាថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៦ នៅវិមាន ៧មករា។
លោក ហួត ហាក់ សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានគណៈកម្មាធិការគណបក្សក្រសួងទេសចរណ៍ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅបន្តឆ្នាំ២០២៦ របស់គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាក្រសួងទេសចរណ៍ ក្នុងគោលបំណង ដើម្បីបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅបន្តឆ្នាំ២០២៦ របស់គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាក្រសួងទេសចរណ៍ និងប្រកាសការតែងតាំងសមាសភាព អនុប្រធាន សមាជិកគណៈអចិន្ត្រៃយ៍ និងសមាជិកគណៈកម្មាធិការគណបក្សក្រសួងទេសចរណ៍ បន្ទាប់ពីបានធ្វើការបោះឆ្នោតជ្រើសតាំង កាលពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៥ កន្លងទៅ។
ជាពិសេសការទទួលបាននូវការផ្តាំផ្ញើសាកសួរសុខទុក្ខ និងក្តីនឹករលឹក ព្រមទាំងការផ្ញើសារពិសេសពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
លោក ហួត ហាក់ លើកឡើងថា ក្នុងក្របខ័ណ្ឌនៃការងារគណបក្សរបស់ក្រសួង, នេះជាលើកទី៤ នៃការជួបជុំមហាគ្រួសារគណបក្សក្នុងវិស័យទេសចរណ៍ បន្ទាប់ពីលោក បានកាន់តួនាទីជាប្រធានគណៈកម្មាធិការគណបក្សក្រសួងទេសចរណ៍ ពោលគឺលោក ហួត ហាក់ បានគោរពសម្ដែងនូវកតញ្ញុតាធម៌ និងគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ប្រកបដោយភក្ដីភាពស្មោះស្ម័គ្រ ជូនចំពោះថ្នាក់ដឹកនាំកំពូលគណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាមគ្គុទេសក៍ រួមជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងថ្នាក់ដឹកនាំគណៈកម្មាធិការគណបក្សក្រសួងទេសចរណ៍គ្រប់ជំនាន់ ដែលបានបន្សល់ទុកនូវស្នាដៃ និងសមិទ្ធផលជាច្រើន ដែលយើងទាំងអស់គ្នា បេ្តជ្ញារក្សាទុកសមិទ្ធផលចាស់ និងបន្តថែរក្សា កសាង ពូនជ្រុំ និងបង្កើនសមិទ្ធផលថ្មីបន្ថែមទៀត ជូនគណបក្សប្រជាជនកម្ពុជា ក្រសួងទេសចរណ៍ និងគណៈកម្មាធិការគណបក្សក្រសួងទេសចរណ៍ ដើម្បីបានជាឧត្តមប្រយោជន៍ជូនជាតិ មាតុភូមិ និងប្រជាជនកម្ពុជា ឆ្ពោះទៅសម្រេចបាននូវចក្ខុវិស័យឆ្នាំ២០៥០ ក្លាយជាប្រទេសមានចំណូលខ្ពស់។
ជាមួយគ្នានេះ លោិ ហួត ហាក់ ណែនាំដល់លោក លោកស្រីជាថ្នាក់ដឹកនាំ និងសមាជិក សមាជិកាទាំងអស់ ឱ្យបន្តជាក់លើការដឹកនាំដ៏ត្រឹមត្រូវ និងឈ្លាសវៃបំផុត របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា , សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការដោះស្រាយជម្លោះជាមួយប្រទេសជិតខាង តាមគ្រប់មធ្យោបាយទាំងអស់ ទាំងសមរភូមិជួរមុខ, សមរភូមិការទូត, សមរភូមិផ្លូវច្បាប់ និងបច្ចេកទេស និងសមរភូមិព័ត៌មាន, ជាពិសេសការគិតគូរដោះស្រាយបញ្ហាជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ក៏ដូចជាការអភិវឌ្ឍសង្គម សេដ្ឋកិច្ច ក្រោមរូបភាពរួបរួមសាមគ្គីជាធ្លុងមួយ ឯកភាពផ្ទៃក្នុង និងកិច្ចសហប្រតិបត្តិការល្អ ជាខឿនការពារជាតិដ៏រឹងមាំ ក្រោមបាវចនា ជាតិ សាសនា ព្រះមហាក្សត្រ និង រួមសាមគ្គីជុំវិញ រាជរដ្ឋាភិបាល ប្រកបដោយជំនឿមុតមាំចំពោះបុព្វហេតុដ៏យុត្តិធម៌របស់យើង។
លោក ហួត ហាក់ បានយកឱកាសដ៏ថ្លៃថ្លានេះ ថ្លែងនូវសេចក្តីគោរពដឹងគុណ និងគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុតជូនចំពោះវីរកងទ័ព និងកងកម្លាំងប្រដាប់អាវុធដ៏អង់អាចក្លាហានទាំងអស់ ដែលកំពុងឈរជើងនៅតាមបន្ទាត់ព្រំដែន និងនៅទូទាំងប្រទេស ក្នុងបុព្វហេតុការពារអធិបតេយ្យភាពជាតិ ការពារបូរណភាពទឹកដី ជូនជាតិមាតុភូមិ និងប្រជាជនកម្ពុជា ទន្ទឹមនឹងនេះ ឯកឧត្តម ហួត ហាក់ ក៏បានគោរពថ្លែងអំណរគុណដោយស្មោះស័្មគ្រចំពោះគំរូវីរភាព ទឹកចិត្តស្នេហាជាតិ ស្នេហាប្រជាជន ដោយខិតខំប្ដូរផ្ដាច់ បូជាសាច់ស្រស់ ឈាមស្រស់ ពលីកម្មតស៊ូ ក្នុងសមរភូមិ និងគ្រប់កាលៈទេសៈ តែងតែនៅជាប់ការពារប្រជាជន ការពាររាជរដ្ឋាភិបាលស្របច្បាប់ ដែលនេះគឺជាគុណបំណាច់ដ៏ធំធេងមិនអាចកាត់ថ្លៃបាន ដែលធ្វើឱ្យយើងខ្ញុំទាំងអស់គ្នាចងចាំជានិច្ច។
លោក ហួត ហាក់ បានគូសបញ្ជាក់ថា សមិទ្ធផល នៅថ្ងៃនេះ គឺកើតចេញពីការរួមចំណែកពីគ្រប់ផ្នែក គ្រប់ថ្នាក់ តាំងពីថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់រហូតដល់សមាជិកបក្សម្នាក់ៗគ្រប់ជំនាន់របស់ក្រសួងទេសចរណ៍ ក្នុងការចូលរួមអនុវត្តសកម្មភាពការងារតាមផែនការដែលបានដាក់ចេញ ដោយលះបង់ ពេលវេលា កម្លាំងកាយ កម្លាំងចិត្ត ប្រាជ្ញា ស្មារតី ធនធាន ថវិកា និងសម្ភារៈ សព្វគ្រប់បែបយ៉ាង ដោយមិនខ្លាចនឿយហត់ ដើម្បីបុព្វហេតុគណបក្សប្រជាជនកម្ពុជា និងប្រជាជនកម្ពុជា និយាយជារួម, និងដើម្បីគណៈកម្មាធិការគណបក្សក្រសួងទេសចរណ៍ និយាយដោយឡែក៕






ព័ត៌មានទាក់ទង
|
|
|
ចុះថ្ងៃទី: 18-01-2026, 11:13 PM, ចំនួនអ្នកអានៈ 62ដង
រាជធានីភ្នំពេញ៖ក្នុងកិច្ចប្រជុំដ៏អធិកអធមនេះ មានការអញ្ជើញចូលរួមពីលោក លោកស្រី អនុប្រធានគណៈកម្មាធិការគណបក្សក្រសួង, លោក លោកស្រី សមាជិក សមាជិកា គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការគណបក្សក្រសួង, លោក លោកស្រី សមាជិក សមាជិកាគណៈកម្មាធិការគណបក្សក្រសួង ព្រមទាំងលោក លោកស្រី សមាជិក សមាជិកាគណបក្សក្រសួងទេសចរ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 18-01-2026, 11:08 PM, ចំនួនអ្នកអានៈ 62ដង
អ្នកនាំពាក្យតុលាការ លោក អាសហ្គា ចាហានហ្គី (Asghar Jahangir) បានព្រមានថា សកម្មភាពមួយចំនួនត្រូវបានចាត់ទុកថាជា ទង្វើ «Mohareb» ដែលជាបទល្មើសត្រូវផ្តន្ទាទោសប្រហារជីវិតតាមច្បាប់ឥស្លាម។
មន្ត្រីអ៊ីរ៉ង់ម្នាក់បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអាទិត្យនេះថា មនុស្សយ៉ាងហោចណាស់ ៥,០០០នាក់ រួមទាំងកងកម្លាំងសន្
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 18-01-2026, 11:07 PM, ចំនួនអ្នកអានៈ 52ដង
រាជធានីភ្នំពេញ៖ក្រសួងព័ត៌មាន ក្នុងនាមជាសេនាធិការនៃរាជរដ្ឋាភិបាលក្នុងវិស័យព័ត៌មាននិងសោតទស្សន៍ បានបន្តលើកកម្ពស់សិទ្ធិ និងសេរីភាពខាងសារព័ត៌មាន ជាពិសេសបង្កភាពងាយស្រួល លក្ខខណ្ឌគាំពារ បរិយាកាសអំណោយផលគាំទ្រដល់ការអនុវត្តការងាររបស់អ្នកសារព័ត៌មាន រួមចំណែកធានាសន្តិសុខព័ត៌មាននៅទូទាំងប្រទេស
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 18-01-2026, 11:03 PM, ចំនួនអ្នកអានៈ 49ដង
ខេត្តកំពង់ស្ពឺ៖ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោងប្រមាណជ២២:៣០នាទី នាថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៦ នៅចំណុចកម្មពិធីរៀបអាពាហ៍ពិពាហ៍មួយ នៅក្នុងភូមិប្រវឹកពង ឃុំទឹកល្អក់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ករណីវាយតបគ្នាផ្អើលពេលរោងការ ត្រូវបានអ្នកលេងបណ្តាញសង្គមចែកចាយយ៉ាងព្រោងព្រាត ពេលនេះត្រូវកម្លាំង
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 18-01-2026, 10:59 PM, ចំនួនអ្នកអានៈ 51ដង
លោក ត្រាំ បានប្តេជ្ញាថានឹងដំឡើងពន្ធលើប្រទេសអឺរ៉ុបចំនួន ៨ រួមទាំងបារាំង អាល្លឺម៉ង់ និងអង់គ្លេស រហូតទាល់តែសហរដ្ឋអាមេរិកត្រូវបានអនុញ្ញាតឱ្យទិញកោះហ្គ្រីនឡែនក្រោយពីប្រទេសទាំងនេះ បានបញ្ជូនកងកម្លាំងយោធាតូចៗទៅការពារកោះនោះ។
សហភាពអឺរ៉ុប (EU) នៅថ្ងៃអាទិត្យនេះ បានប្រឈមមុខនឹងការអំពាវនាវឱ្យប្រើប
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 18-01-2026, 10:41 PM, ចំនួនអ្នកអានៈ 69ដង
រាជធានីភ្នំពេញ៖សូមបញ្ជាក់ថា កាលពីព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៦នេះ អាជ្ញាធររាជធានីភ្នំពេញ បានដំណើរការបាញ់ទឹកលាងសំអាតអនាម័យ ជួសជុល និងកែលម្អរហេដ្ឋារចនាសម្ព័ន្ធ នៅលើផ្លូវពាក់ព័ន្ធនានា ជុំវិញផ្សារដើមគ ដោយដំណើរការនេះ ត្រូវបានហាមដាច់ខាត មិនឱ្យអាជីវករដែលធ្លាប់លក់ដូរ តាមចិញ្ចើមផ្លូវ ជាពិស
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 18-01-2026, 10:37 PM, ចំនួនអ្នកអានៈ 56ដង
យន្តហោះប្រភេទ ATR 42-500 នេះបានបាត់បង់ការទាក់ទងជាមួយប្រព័ន្ធត្រួតពិនិត្យចរាចរណ៍ដែនអាកាសកាលពីរសៀលថ្ងៃសៅរ៍។ នៅលើយន្តហោះមានសហសេវិក ៧នាក់ និងអ្នកដំណើរ ៣នាក់ ដែលជាមន្ត្រីរបស់ក្រសួងកិច្ចការសមុទ្រ និងជលផល។
អាជ្ញាធរឥណ្ឌូណេស៊ីបានប្រកាសនៅថ្ងៃអាទិត្យនេះថា ខ្លួនបានរកឃើញបំណែកយន្តហោះឃ្លាំមើលជលផលដែល
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 18-01-2026, 05:16 PM, ចំនួនអ្នកអានៈ 67ដង
រាជធានីភ្នំពេញ៖ក្នុងបទបង្ហាញ លោក ផ្លុង តូន បានផ្តោតលើការពន្យល់អំពី តួនាទីស្នូលនៃគរុកោសល្យក្នុងបរិបទអប់រំទំនើប ដោយបានបញ្ជាក់ថា គរុកោសល្យមិនមែនគ្រាន់តែជាវិធីសាស្រ្តបង្រៀនទេ ប៉ុន្តែជាវិទ្យាសាស្រ្ត និងសិល្បៈនៃការរៀបចំបទពិសោធន៍សិក្សា ដែលអាចឆ្លើយតបទៅនឹងតម្រូវការចម្រុះរបស់អ្នកសិក្សា និង
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 18-01-2026, 05:01 PM, ចំនួនអ្នកអានៈ 57ដង
រាជធានីភ្នំពេញ៖សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញសេចក្តីសម្រេចស្តីពី ការតែងតាំងសមាសភាពក្រុមការងារអន្តរក្រសួង ដើម្បីសិក្សាអំពីការគ្រប់គ្រង និងប្រើប្រាស់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ (ចាស់)។
តាមសេចក្តីសម្រេចរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ត្
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 18-01-2026, 04:31 PM, ចំនួនអ្នកអានៈ 50ដង
លោក Pedro Sanchez ធ្វើការកត់សម្គាល់បែបនេះនៅក្នុងបទសម្ភាសន៍មួយចេញផ្សាយនៅថ្ងៃអាទិត្យ ទី១៨ ខែមករា។ តាមលោក Sanchez សកម្មភាពយោធាណាមួយរបស់ សហរដ្ឋអាមេរិកប្រឆាំងនឹង Greenland ដែលជាតំបន់ស្វយ័តមួយរបស់ដាណឺម៉ាក ក៏នឹងបំផ្លាញ NATO ហើយក៏ដូចជាការទទួលស្គាល់ដោយប្រយោលថាការឈ្លានពានរបស់រុស្ស៉ី លើអ៊ុយក្រែនជារឿងស្របច្បាប់ផងដែ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 18-01-2026, 03:39 PM, ចំនួនអ្នកអានៈ 49ដង
រាជធានីភ្នំពេញ៖ ព្រឹទ្ធសភា នឹងបើកកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា នីតិកាលទី៥ នៅព្រឹកថ្ងៃចន្ទ ទី១៩ ខែមករា ឆ្នាំ២០២៦ វេលាម៉ោង៨:៣០នាទី នៅវិមានព្រឹទ្ធសភា។
ដោយមានរបៀបវារៈដូចខាងក្រោម៖
ទី១- ពិនិត្យសំណើរបស់រដ្ឋសភា សុំពិនិត្យហើយឱ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 18-01-2026, 03:31 PM, ចំនួនអ្នកអានៈ 57ដង
ខេត្តបន្ទាយមានជ័យ៖ លោកបណ្ឌិតបានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខ និងពរជ័យពីសម្តេចតេជោ ហ៊ុន សែន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន រួមទាំងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ជូនដល់រដ្ឋបាលខេត្ត និងកម្លាំងជួរមុខទាំង១២ អង្គភាព ប្រចាំទិសខេត្តបន្ទាយមានជ័យ។
នៅថ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 18-01-2026, 03:23 PM, ចំនួនអ្នកអានៈ 61ដង
ត្បូងឃ្មុំ-កំពង់ចាម៖ ក្នុងឳកាសនោះលោកជំទាវបណ្ឌិត បានពាំនាំប្រសាសន៍ចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំបំផុត និងប្រសាសន៍សួរសុខទុក្ខពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន រួមទាំង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជូនដល់ក្រុមគ្រួសារនៃសពផងដែរ ។
ដោយការគិតគូ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 18-01-2026, 03:13 PM, ចំនួនអ្នកអានៈ 55ដង
នៅក្នុងបរិបទនៃការវិវត្តន៍ស្ថានការណ៍អន្តរជាតិ និងតំបន់ថ្មីៗនេះ មានការលើកឡើងជាច្រើនអំពីតុលាការអន្តរជាតិ។ ដើម្បីជាមូលដ្ឋាននៃការពិចារណាប្រកបដោយវិចារណញ្ញាណ និងចំណេះដឹងច្បាប់ លោក ផាន់ វណ្ណរ័ត្ន អគ្គព្រះរាជអាជ្ញារង នៃតុលាការកំពូល បានធ្វើការបកស្រាយលម្អិតអំពីស្ថាប័នកំពូលទាំងពីរនេះដូចតទៅ៖
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 18-01-2026, 03:10 PM, ចំនួនអ្នកអានៈ 57ដង
នៅក្នុងសេចក្ដីថ្លែងការណ៍មួយ ទីបញ្ជាការកងទ័ពអាមេរិកបានបញ្ជាក់ថាមេដឹកនាំសាខាក្រុមអាល់កៃដាខាងលើមានឈ្មោះថា Bilal Hasan al-Jasim។ ជននេះមាន ជាប់ពាក់ព័ន្ធដោយផ្ទាល់ទៅនឹងខ្មាន់កាំភ្លើង ISIS ម្នាក់ដែលបានសម្លាប់ និងធ្វើឱ្យកងអាមេរិក រួមទាំងកងទ័ពស៊ីរីជាច្រើននាក់រងរបួសកាលពីថ្ងៃទី១៣ ខែធ្នូ ក្នុងទីក្រុង Palmyra ប្រទេ
 ព័ត៌មានលម្អិត
|
|
|