|
| កម្ពុជា-កាណាដា ប្តេជ្ញាចិត្តពង្រឹងកិច្ចសហប្រតិបត្តិការជំរុញពាណិជ្ជកម្ម និងវិនិយោគ ខណៈទំហំពាណិជ្ជកម្មទ្វេភាគី កើនដល់ជាង ១ពាន់លានដុល្លារ ក្នុងឆ្នាំ២០២៥ |
|
| ចុះថ្ងៃទី: 16-01-2026, 02:09 PM, ចំនួនអ្នកអានៈ 81ដង |
|
រាជធានីភ្នំពេញ៖កិច្ចសហប្រតិបត្តិការទ្វេភាគីទាំងនេះ បានបង្ហាញយ៉ាងច្បាស់អំពីការយកចិត្តទុកដាក់របស់កាណាដា ក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រវាងកម្ពុជា-កាណាដា។
អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៦ បានទទួលជួបពិភាក្សាការងារ និងសម្ដែងការគួរសមជាមួយលោក Christian DesRoches ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃប្រទេសកាណាដាប្រចាំកម្ពុជា។
ជាមួយកិច្ចស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះវត្តមានលោកឯកអគ្គរដ្ឋទូត, អគ្គបណ្ឌិតសភាចារ្យ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះកាណាដា ដែលបានវិលត្រឡប់មកបើកនិវេសនដ្ឋាននៃស្ថានទូត ប្រចាំនៅកម្ពុជា នៅទីក្រុងភ្នំពេញវិញ ដែលគិតចាប់ពីឆ្នាំ ១៩៩២ រហូតដល់ឆ្នាំ ២០២៤ កាណាដា បានផ្តល់ហិរញ្ញប្បទានឥតសំណងមកកម្ពុជាប្រមាណ ២០៧លានដុល្លារអាម៉េរិក ដោយផ្តោតលើវិស័យអប់រំ, សុខាភិបាល, កសិកម្ម, ថាមពល, សន្តិសុខស្បៀង, ការប្រយុទ្ធប្រឆាំងគ្រាប់មីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ, អភិបាលកិច្ច, និងសមភាពយេនឌ័រ។
លោក Christian DesRoches បានគូសបញ្ជាក់ពីស្ថានភាពជាក់ស្ដែង និងមានសុទិដ្ឋិនិយម ចំពោះការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមនៅកម្ពុជា ក្នុងរយៈពេលវែង និងបានវាយតម្លៃខ្ពស់ ចំពោះការរីកចម្រើននៃទំនាក់ទំនងរវាងកម្ពុជា និងកាណាដា។ ទាំងក្នុងក្របខណ្ឌទ្វេភាគី, អាស៊ាន និងអន្តរជាតិ ទំនាក់ទំនងរវាងប្រទេសទាំងពីរកម្ពុជា-កាណាដា កាន់តែសកម្ម ជាពិសេស ក្នុងវិស័យពាណិជ្ជកម្ម និងវិនិយោគ ដែលកំពុងដើរស្របទៅមុខជាមួយនឹងទំនាក់ទំនងកាន់តែជ្រាលជ្រៅខាងនយោបាយ និងការទូត។
អគ្គបណ្ឌិតសភាចារ្យ ក៏បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង ក្នុងការរក្សាទំនាក់ទំនងល្អ និងបង្កើនកិច្ចសហប្រប្រតិបត្តិការ ជាពិសេសក្នុងវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្មទ្វេភាគី ដែលបានប្រែក្លាយកាណាដា ទៅជាដៃគូពាណិជ្ជកម្មដ៏សំខាន់មួយរបស់កម្ពុជា។
ជាក់ស្ដែង, ក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ, ទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា-កាណាដា បានកើនឡើងជាលំដាប់ ដោយក្នុងឆ្នាំ២០២៥ បានកើនឡើងដល់ជាង ១ប៊ីលានដុល្លារអាម៉េរិក គឺកើនឡើងប្រមាណ ១៥%ធៀបនឹងឆ្នាំមុន។ រាជរដ្ឋាភិបាលកម្ពុជា ក៏កំពុងយកចិត្តទុកដាក់ និងជំរុញលើកទឹកចិត្តបន្ថែមទៀត ដល់វិនិយោគិនកាណាដា មកដាក់ទុកវិនិយោគនៅកម្ពុជា។
អគ្គបណ្ឌិតសភាចារ្យ និងឯកអគ្គរដ្ឋទូត ក៏បានបញ្ជាក់អំពីការប្តេជ្ញាចិត្ត ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តាមរយៈការជំរុញនូវការវិនិយោគ ក្នុងវិស័យដែលមានសក្ដានុពល, បង្កើនទំហំពាណិជ្ជកម្មទ្វេភាគី និងពង្រីកហិរញ្ញប្បទានសហប្រតិបត្តិការក្នុងវិស័យអាទិភាព។
កម្ពុជា-កាណាដា នឹងពិនិត្យលទ្ធភាពក្នុងការចុះកិច្ចព្រមព្រៀង ស្ដីពីការជំរុញ និងការការពារទៅវិញទៅមកនូវការវិនិយោគ និងកិច្ចព្រមព្រៀង ស្ដីពីការជៀសវាងការយកពន្ធត្រួតគ្នា ជាដើម ។ រដ្ឋាភិបាលកាណាដា ក៏នឹងជំរុញការចរចារលើកិច្ចព្រមព្រៀង ស្ដីពីពាណិជ្ជកម្មសេរី អាស៊ាន-កាណាដា ផងដែរ ។
អគ្គបណ្ឌិតសភាចារ្យ បានថ្លែងអំណរគុណសារជាថ្មី និងវាយតម្លៃខ្ពស់ ចំពោះកិច្ចសហប្រតិបត្តិការរបស់ស្ថានទូតកាណាដាប្រចាំកម្ពុជា ព្រមទាំងបានជូនពរ ឯកអគ្គរដ្ឋទូតកាណាដា និងសហការី បំពេញបេសកកម្មការទូតនៅកម្ពុជាប្រកបដោយជោគជ័យ៕

ព័ត៌មានទាក់ទង
|
|
|
ចុះថ្ងៃទី: 21-01-2026, 04:45 PM, ចំនួនអ្នកអានៈ 0ដង
រាជធានីភ្នំពេញ៖កិច្ចជំនួបនេះ មានគោលបំណងបង្ហាញពីសមិទ្ធផលការងារលើវិស័យសិទ្ធិមនុស្ស ដែលសម្រេចបានពីកិច្ចសហប្រតិបត្តិការរវាង គ.ស.ម.ក. និង OHCHR នៅក្នុងឆ្នាំ២០២៥ ព្រមទាំងពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការរវាងស្ថាប័នទាំងពីរសម្រាប់ឆ្នាំ២០២៦។ទេសរដ្ឋមន្ត្រី កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមន
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 21-01-2026, 04:37 PM, ចំនួនអ្នកអានៈ 0ដង
អ្នកតវ៉ាបានប្រមូលផ្តុំគ្នា ក្នុងទីក្រុងវ៉ាស៉ីនតោន និងនៅតាមទីក្រុងតូចៗដូចជា Asheville រដ្ឋ North Carolina ដោយអ្នកតវ៉ាបានដើរកាត់ទីប្រជុំជន ហើយស្រែកថា «No ICE, no KKK, no fascist USA» ដែលជាពាក្យស្លោកប្រើសម្រាប់ប្រឆាំងនឹងចំណាត់ការបង្រ្កាបជនអន្តោវប្រវេសន៍របស់ លោក ត្រាំ។ នេះបើតាមវីដេអូចែកចាយតាមបណ្តាញសង្គម។
អ្នកធ្វើការ និង
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 21-01-2026, 04:34 PM, ចំនួនអ្នកអានៈ 0ដង
រាជធានីភ្នំពេញ៖កាលពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៥កន្លងទៅនេះ ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា ក៏បានបើកដំណើរការជើងហោះហើរត្រង់ពីក្រុងព្រះសីហនុ ទៅកាន់ក្រុងសិនជិន ប្រទេសចិន ដោយជោគជ័យ ដែលក្លាយជាគោលដៅដ៏សំខាន់មួយក្នុងទៀត ក្នុងការទាក់ទាញភ្ញៀវទេសចរ និងវិនិយោគិនពីទីក្រុងសិនជិនផងដែរ។
ការហោះហើរត្រ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 21-01-2026, 04:32 PM, ចំនួនអ្នកអានៈ 0ដង
អភិបាលខេត្ត Niigata បានយល់ព្រមឱ្យបើករោងចក្រនេះឡើងវិញ កាលពីខែមុន ទោះបីជាមានការជំទាស់ពីសាធារណៈមតិ។ ប្រតិបត្តិករក្រុមហ៊ុន Tokyo Electric Power (TEPCO) បាននិយាយថា «ពួកគេកំពុងបន្តការរៀបចំ ហើយនឹងបើកកុងតាក់បញ្ជាក្រោយម៉ោង ៧យប់ថ្ងៃនេះ ដើម្បីដំណើរការម៉ាស៉ីនរ៉េអាក់ទ័រ»។
រោងចក្រថាមពលនុយក្លេអ៊ែរធំបំផុតល
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 21-01-2026, 11:28 AM, ចំនួនអ្នកអានៈ 49ដង
រាជធានីភ្នំពេញ៖សាស្ត្រាចារ្យបណ្ឌិតសភាចារ្យ សុក ស៊ីផាន់ណា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស (វិស័យពាណិជ្ជកម្ម និងសេដ្ឋកិច្ចអន្តរជាតិ) និងជាប្រធានគណៈកម្មាធិការផ្តល់យោបល់លើគោលនយោបាយពាណិជ្ជកម្ម (គ.ផ.គ.ព.) នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៦ បានជួបពិភាក្សាការងារជាមួយលោក Maninder Sidhu រដ្ឋមន្ត្រីពាណិជ្ជក
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 21-01-2026, 11:25 AM, ចំនួនអ្នកអានៈ 27ដង
នៅឯសន្និសីទសារព័ត៌មានឆ្នាំថ្មី លោក Lee បានសង្កត់ធ្ងន់ថាកូរ៉េខាងជើងកំពុងបន្តអភិវឌ្ឍបច្ចេកវិទ្យាមីស៊ីលរយៈចម្ងាយឆ្ងាយ និងអន្តរទ្វីប ICBM ដែលមានសមត្ថភាពបាញ់ដល់ សហរដ្ឋអាមេរិក។ តាមលោក Lee សមត្ថភាពមីស៊ីល ICBM របស់កូរ៉េខាងជើងមិនត្រឹមតែគំរាមកំហែងដល់សហរដ្ឋអាមេរិកប៉ុណ្ណោះទេ តែក៏គំរាមកំហែងដល់ពិភពលោកទា
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 21-01-2026, 11:18 AM, ចំនួនអ្នកអានៈ 61ដង
បន្ទាយមានជ័យ៖នៅរសៀលថ្ងៃទី២០ ខែមករា ឆ្នាំ២០២៦ លោកឧត្ដមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានចាត់លោកឧត្តមសេនីយ៍ត្រី រ៉ែម វីរៈ ស្នងការរង ផែនការងារសេនាធិការ រួមសហការី ចុះសួរសុខទុក្ខ និងនាំយកអំណោយដ៏ថ្លៃថ្លារបស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ មានថវិកាចំនួន ២លានរៀល
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 21-01-2026, 11:04 AM, ចំនួនអ្នកអានៈ 21ដង
នេះមានន័យថា កាំភ្លើងធំ Arsenal នៅតែបន្តធ្វើបានល្អ តាមរយៈលេង ៧ប្រកួតឈ្នះទាំងអស់ មិនចាញ់ និងមិនស្មើឡើយ ក្នុងនាមក៏ជាក្រុមដែលកំពុងកាន់កាប់តំណែងកំពូលតារាង Premier League ទៀតផង។ក្រុមរបស់អង់គ្លេស Arsenal និង Tottenham Hotsspanur សុទ្ធតែយកបាន ៣ពិន្ទុដូចគ្នា ក្នុងប្រកួតទី៧ នៃពានរង្វាន់អឺរ៉ុប UEFA Chamspanions League 2025-26 អភ័ព្វតែក្រុមលេខ២ ក្នុង
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 21-01-2026, 10:19 AM, ចំនួនអ្នកអានៈ 50ដង
នៅក្នុងសេចក្ដីថ្លែងការណ៍មួយ ទីភ្នាក់ងារកិច្ចសហប្រតិបត្តិការសន្តិសុខការពារជាតិ (DSCA) បានឱ្យដឹងថាការអនុម័តការលក់អាវុធខាងលើនឹងជួយធ្វើឱ្យប្រសើរឡើងនូវសមត្ថភាពរបស់សិង្ហបុរី ដើម្បីទប់ទល់នឹងការគំរាមបច្ចុប្បន្ន និងនៅពេលអនាគត ជាមួយការផ្ដល់ឱ្យកងកម្លាំងសមុទ្រនូវសមត្ថភាពដ៏គួរឱ្យជឿជាក់បានដើម្ប
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 21-01-2026, 10:15 AM, ចំនួនអ្នកអានៈ 55ដង
ខណៈបណ្ដាមេដឹកនាំអឺរ៉ុបដទៃទៀត ព្យាយាមប្រុងប្រយ័ត្នពាក្យសម្ដីដើម្បីទប់ស្កាត់ជម្លោះជាមួយសហរដ្ឋអាមេរិក លោក ម៉ាក្រុងឯណោះវិញបានបញ្ចេញប្រតិកម្មតបតខ្លាំងៗទៅនឹង ការគំរាមរបស់លោក ត្រាំ។ ថ្លែងនៅឯវេទិកាសេដ្ឋកិច្ចពិភពលោកក្នុងទីក្រុង Davos ប្រទេសស្វីស លោក ម៉ាក្រុងបាននិយាយថាបារាំង និងអឺរ៉ុបនឹងមិនទទួ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 21-01-2026, 10:02 AM, ចំនួនអ្នកអានៈ 61ដង
នៅក្នុងការបង្ហោះលើបណ្តាញសង្គម លោក ត្រាំ បានប្រើប្រាស់រូបភាពដែលបង្កើតដោយបញ្ញាសិប្បនិម្មិត (AI) ដោយបង្ហាញរូបលោកកាន់ទង់ជាតិអាមេរិកនៅហ្គ្រីនឡែន និងផែនទីមួយទៀតដែលបង្ហាញថាហ្គ្រីនឡែន និងកាណាដាបានក្លាយជាផ្នែកមួយរបស់សហរដ្ឋអាមេរិក។ លោកបានសង្កត់ធ្ងន់ថា «ហ្គ្រីនឡែនគឺចាំបាច់សម្រាប់សន្តិសុខជាតិ ន
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 21-01-2026, 09:47 AM, ចំនួនអ្នកអានៈ 52ដង
ការវាយប្រហារដ៏ធំនេះបានធ្វើឱ្យអគារស្នាក់នៅចំនួន ៥,៦៣៥ កន្លែងគ្មានកម្តៅប្រើប្រាស់ ចំពេលដែលសីតុណ្ហភាពធ្លាក់ចុះដល់ -១៥អង្សាសេ។ លោក ហ្សេលេនស្គី បានលើកឡើងថា សហរដ្ឋអាមេរិក «មិនទាន់មានកម្លាំង» គ្រប់គ្រាន់ដើម្បីបញ្ឈប់រុស្ស៊ីនៅឡើយទេ ប៉ុន្តែរដ្ឋបាលលោក ត្រាំ អាចធ្វើបានច្រើនជាងនេះ។
ប្រធានាធិបតីអ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 21-01-2026, 09:44 AM, ចំនួនអ្នកអានៈ 46ដង
ដាវ៉ូស, ស្វីស៖នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៦នេះ លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងលោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានជួបជាមួយនាយកប្រតិបត្តិក្រុមហ៊ុន Carlsberg Grouspan លោក Jacob Aaruspan-Andersen នៅទីក្រុងដាវ៉ូស ប្រទេសស្វីស។
ជំនួបនេះ បានពិភាក្សាអំពីការជំរ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 21-01-2026, 09:35 AM, ចំនួនអ្នកអានៈ 47ដង
គ្រឿងចក្រឈូសឆាយបានវាយកម្ទេចអគារធំៗ និងសំណង់តូចៗ បន្ទាប់ពីកងកម្លាំងសន្តិសុខបានចូលទៅក្នុងបរិវេណនោះនៅម៉ោង ៧:០០ព្រឹក និងបានបណ្តេញសន្តិសុខចេញ។
ប្រធាន UNRWA លោក ហ្វីលីព ឡាហ្សារីនី (Philispanspane Lazzarini) បានថ្កោលទោសទង្វើនេះថាជា «ការប្រឆាំងនឹងច្បាប់អន្តរជាតិដោយបើកចំហ និងដោយចេតនា» និងជា «ការវាយប្រហារដែលមិនធ្ល
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 21-01-2026, 09:28 AM, ចំនួនអ្នកអានៈ 31ដង
សេចក្តីថ្លែងការណ៍បានបញ្ជាក់ថា «ការវាយប្រហារណាមួយលើមេដឹកនាំកំពូល មានន័យថាជាការប្រកាសសង្គ្រាមជាមួយពិភពឥស្លាមទាំងមូល ហើយត្រូវរង់ចាំការចេញក្រឹត្យជីហាតដោយអ្នកប្រាជ្ញឥស្លាម និងការឆ្លើយតបរបស់ទាហានឥស្លាមនៅគ្រប់ទិសទីនៃពិភពលោក»។
គណៈកម្មការសន្តិសុខជាតិរបស់សភាអ៊ីរ៉ង់ បានព្រមានយ៉ាងខ្លាំងក
 ព័ត៌មានលម្អិត
|
|
|
|
|
ចំនួនអ្នកទស្សនា
| ថ្ងៃនេះ |
: 5843 នាក់ |
|
| ម្សិលមិញ |
: 7647 នាក់ |
|
| សរុបទាំងអស់ |
: 10976199 នាក់ |
|
|