| ដើម្បីលើកកម្ពស់សុវត្ថិភាពនិងសុខភាពការងារ ក្រសួងការងារ បានរៀបចំការបណ្តុះបណ្តាលពីសុវត្ថិភាព និងសុខភាពការងារចំនួន ១៦១វគ្គ ជូនដល់សហគ្រាស ក្រុមហ៊ុន និងរោងចក្រ |
|
| ចុះថ្ងៃទី: 04-01-2026, 03:58 PM, ចំនួនអ្នកអានៈ 77ដង |
|
រាជធានីភ្នំពេញ៖នាយកដ្ឋានពេទ្យការងារ បានឱ្យដឹងថា នាយកដ្ឋានរបស់ខ្លួន បានរៀបចំវគ្គបណ្តុះបណ្តាល ស្តីពី សុវត្ថិភាព និងសុខភាពការងារ និងវិជ្ជាសង្រ្គោះបឋមចំនួន ១៦១វគ្គ ដែលមានអ្នកចូលរួមសរុបចំនួន ៣ ២៣៣នាក់ ដោយមានស្ត្រីចំនួន ១ ៣៤៨នាក់។ ក្នុងនោះដែរ នាយកដ្ឋាន ក៏បានរៀបចំវគ្គបណ្តុះបណ្តាលគ្រូពេទ្យសហគ្រាស និងបុគ្គលទទួលបន្ទកផ្នែកសុវត្ថិភាព និងសុខភាពការងារចំនួន ៣វគ្គ ដោយមានអ្នកចូលរួមសរុបចំនួន ១៧០នាក់ ដោយមានស្ត្រី ៩៧នាក់។
ពេញមួយឆ្នាំ ២០២៥កន្លងទៅនេះ នាយកដ្ឋានពេទ្យការងារ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានរៀបចំការបណ្តុះបណ្តាលអំពីសុវត្ថិភាព និងសុខភាពការងារចំនួន ១៦១វគ្គ ដោយមានសិក្ខាកាមចូលរួមជាង ៣ពាន់នាក់។
បន្ថែមពីលើនេះ នាយកដ្ឋានពេទ្យការងារ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក៏បានសហការជាមួយសមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា (TAFTAC) ចុះបណ្តុះបណ្តាលដល់អ្នកគ្រប់គ្រងធនធានមនុស្ស រដ្ឋបាល គិលានុប្បដ្ឋាក និងអ្នកគ្រប់គ្រងអនុលោមភាព នៃសហគ្រាស ក្រុមហ៊ុន រោងចក្រដែលជាសមាជិករបស់សមាគមតាមបណ្តារាជធានី-ខេត្តសរុបចំនួន ៩លើក រួមមាន៖ រាជធានីភ្នំពេញ ខេត្តព្រះសីហនុ ស្វាយរៀង តាកែវ កណ្តាល កំពង់ស្ពឺ កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង កំពង់ឆ្នាំង សៀមរាប ពោធិ៍សាត់ បាត់ដំបង និងបន្ទាយមានជ័យដែលមានអ្នកចូលរួមសរុបចំនួន ៤១៩នាក់។
លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានបញ្ជាក់ថា ការបណ្តុះបណ្តាលអំពីសុវត្ថិភាព និងសុខភាពការងារ ត្រូវបានធ្វើឡើងក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងរបស់និយោជក កម្មករ-និយោជិត និងសាធារណជន ដើម្បីចូលរួមទប់ស្កាត់ និងកាត់បន្ថយគ្រោះថ្នាក់ការងារ និងជំងឺវិជ្ជាជីវៈផ្សេងៗ។
បន្ថែមពីនេះ លោកបានបញ្ជាក់ទៀតថា ការរៀបចំវគ្គបណ្ដុះបណ្ដាលនេះ ក៏ដើម្បីចូលរួមចំណែកធានាអនុលោមភាពតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងសុវត្ថិភាព និងសុខភាពការងារ ក៏ដូចជាបង្កើតវប្បធម៌សុវត្ថិភាពនៅកន្លែងធ្វើការ ផងដែរ៕





ព័ត៌មានទាក់ទង
|
|
|
ចុះថ្ងៃទី: 06-01-2026, 11:53 AM, ចំនួនអ្នកអានៈ 58ដង
រាជធានីភ្នំពេញ៖ នៅក្នុងពិធីនេះលោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ក៏បានកោតសរសើរនូវកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ មន្ត្រីរាជការនៃក្រសួងមុខងារសាធារណៈ និងគណគ្រប់គ្រងមន្ត្រីរាជការនៃសាលាភូមិន្ទរដ្ឋបាលទាំងអស់ ដែលបានបំពេញភារកិច្ចក្នុងការបណ្តុះបណ្តាលធន់ធានមនុស្ស ក្នុងវិស័យសាធារណៈប្រក
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 06-01-2026, 11:47 AM, ចំនួនអ្នកអានៈ 57ដង
រាជធានីភ្នំពេញ៖លោកបណ្ឌិត អ៊ាង សុផល្លែត បានថ្លែងបែបនេះ នៅក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីផ្សព្វផ្សាយ អនុក្រឹត្យស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ របស់ក្រសួងបរិស្ថាន និងអនុក្រឹត្យស្តីពីការប្រព្រឹត្តទៅ នៃអគ្គលេខាធិការដ្ឋាន ក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព នាទីស្តីការក្រសួងបរិស្ថាន
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 06-01-2026, 11:41 AM, ចំនួនអ្នកអានៈ 57ដង
រាជធានីភ្នំពេញ៖ប្រតិបត្តិការនេះធ្វើឡើងដោយមានការអនុញ្ញាតពីនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ដោយសហការជាមួយគណៈបញ្ជាការរដ្ឋបាលខណ្ឌច្បារអំពៅ និងមានការសម្របសម្រួលនីតិវិធីដោយលោក មុត ដារ៉ា ព្រះរាជអាជ្ញារងនៃអយ្យអមសាលាដំបូងរាជធានីភ្នំពេញ ។
កម្លាំងសមត្ថកិច្ចនៃអគ្គស្នងការដ្ឋាននគរបា
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 06-01-2026, 11:38 AM, ចំនួនអ្នកអានៈ 63ដង
លោក Lecun បានលើកឡើងថា ទោះបីជាលោក Wang (សហស្ថាបនិក Scale AI វ័យ ២៩ ឆ្នាំ) ជាមនុស្សរៀនរហ័សក៏ដោយ ប៉ុន្តែលោកមិនមានបទពិសោធន៍ក្នុងការអនុវត្តការស្រាវជ្រាវ ឬយល់ដឹងពីអ្វីដែលអ្នកស្រាវជ្រាវចង់បាននោះទេ។ ការរិះគន់នេះកើតឡើងបន្ទាប់ពីលោក Mark Zuckerberg បានបាត់បង់ទំនុកចិត្តលើក្រុមការងារចាស់ ក្រោយរឿងអាស្រូវនៃការបំប៉ោ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 06-01-2026, 11:34 AM, ចំនួនអ្នកអានៈ 69ដង
ពីគេហទំព័រកីឡា BBC បានចេញផ្សាយថា ក្រុមរហស្សនាម «ឥន្រ្ទីកំណាចអាហ្វ្រិក» (suspaner eagles) បានឆ្លងផុតវគ្គ ១៦ក្រុមដោយស្រួលតែម្តង ដើម្បីរង់ចាំគូប្រកួតបន្ទាប់នៃវគ្គ ៨ក្រុមជាបន្តទៀតដែលអាចជាអាល់ហ្សេរី ឬក៏កុងហ្គោ ដែលពួកគេត្រូវលេងបញ្ចប់វគ្គ ១/៨ នារាត្រីថ្ងៃអង្គារនេះ ក្នុងការប្រកួតប្រជែងកៅអីលេងវគ្គចាញ់-ធ្លា
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 06-01-2026, 11:33 AM, ចំនួនអ្នកអានៈ 38ដង
រាជធានីភ្នំពេញ៖នៅព្រឹកថ្ងៃទី៦ ខែមករា ឆ្នាំ២០២៦នេះ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា អនុញ្ញាតឱ្យលោក Mohammed Ismaeil A. Dahlwy ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត ប្រចាំនៅកម្ពុជា ចូលជួបសម្ដែងការគួរសម និងជម្រាបលា៕
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 06-01-2026, 11:27 AM, ចំនួនអ្នកអានៈ 68ដង
លោក Petro ជាអតីតទ័ពព្រៃម្នាក់ និងដែលរងការប្រមាថ និងគំរាមកំហែងជាច្រើនខែមកនេះពីលោក ដូណាល់ ត្រាំ បាននិយាយក្នុងការបង្ហោះមួយលើបណ្ដាញទំនាក់ទំនងសង្គម X ថា «ខ្ញុំបានស្បថហើយថានឹងមិនកាន់កាំភ្លើងជាថ្មីនោះទេ...ប៉ុន្តែដើម្បីជាតិ ខ្ញុំនឹងកាន់កាំភ្លើងម្ដងទៀត»។
ប្រធានាធិបតីកូឡុំប៊ី លោក Gustavo Petro បាននិយាយកាលព
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 06-01-2026, 11:26 AM, ចំនួនអ្នកអានៈ 64ដង
នៅក្នុងការបង្ហោះមួយលើបណ្ដាញទំនាក់ទំនងសង្គម Truth Social កាលពីថ្ងៃចន្ទ ទី៥ ខែមករា បានគូសបញ្ជាក់ដូច្នេះថា «យើងនឹងទទួលបានប្រាក់ចំណូលពីការប្រមូលពន្ធគយ លើសពី ៦០០ពាន់លានដុល្លារ។ ប៉ុន្តែបណ្ដាប្រព័ន្ធផ្សព្វផ្សាយព័ត៌មានក្លែងក្លាយមួយចំនួនមិនបានចុះផ្សាយនោះទេ ពីព្រោះពួកគេស្អប់ និងមិនគោរពដល់ប្រទេសរបស់
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 06-01-2026, 11:21 AM, ចំនួនអ្នកអានៈ 62ដង
ក្លឹបបានឱ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «ដោយសារក្រុម Manchester United ឈរនៅលេខរៀងទី៦ នៅក្នុងក្របខ័ណ្ឌ Premier League ថ្នាក់ដឹកនាំរបស់ក្លឹបបានធ្វើការសម្រេចចិត្តដោយស្ទាក់ស្ទើរ តែនេះជាពេលវេលាត្រឹមត្រូវដើម្បីធ្វើការផ្លាស់ប្តូរ នោះនឹងផ្តល់ឱ្យក្រុមនូវឱកាសដ៏ល្អបំផុតនៃការបញ្ចប់ក្នុងក្របខ័ណ្ឌ Premier League ខ្ពស់ប
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 06-01-2026, 11:20 AM, ចំនួនអ្នកអានៈ 53ដង
លោក Robert Lasnik ចៅក្រមប្រចាំតំបន់នៅទីក្រុងសៀថល (Seattle) បានបដិសេធការលើកឡើងរបស់ Amazon ដែលថា ច្បាប់ការពារអ្នកប្រើប្រាស់របស់រដ្ឋវ៉ាស៊ីនតោន មានភាពស្រពិចស្រពិល ឬមិនគ្របដណ្តប់លើសកម្មភាពដំឡើងថ្លៃរបស់ខ្លួន។ លោកចៅក្រមបានកត់សម្គាល់ថា ដោយសារកង្វះខាតទំនិញ និងវិធានការសុខាភិបាលសាធារណៈនាពេលនោះ បានធ្វើឱ្យអតិថិជ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 06-01-2026, 11:14 AM, ចំនួនអ្នកអានៈ 37ដង
រាជធានីភ្នំពេញ៖គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានលើកឡើងថា ទោះបីជាមានកិច្ចព្រមព្រៀងបទឈប់បាញ់ ដែលត្រូវបានចុះហត្ថលេខា នៅក្នុងកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅនាថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ យ៉ាងណាក៏ដោយ ក៏ប្រទេសថៃបានបន្តប្រើប្រាស់កម្លាំងយោធាដោយខុសច្បាប់ បង្កើនសកម្មភាពប
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 06-01-2026, 11:08 AM, ចំនួនអ្នកអានៈ 61ដង
សហព័ន្ធបាល់ទាត់អេស្ប៉ាញ (RFEF) បានសម្រេចចិត្តបង្កើនរង្វាន់យ៉ាងច្រើន ដោយមានគោលបំណងផ្តល់ភាពពាក់ព័ន្ធកាន់តែច្រើនដល់ការប្រកួត និងលើកទឹកចិត្តក្រុមដែលចូលរួម ដែលឆ្នាំ២០២៥ ទឹកប្រាក់សរុប ២៣លានអឺរ៉ូត្រូវបានចែកចាយទៅកាន់ក្រុមដែលចូលរួម ។
ពានរង្វាន់ Sspananish Suspaner Cuspan 2០26 កំពុងត្រៀមលេងដែលមាន ៤ក្រុមខ្លាំងៗមាន
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 05-01-2026, 05:52 PM, ចំនួនអ្នកអានៈ 56ដង
រាជធានីភ្នំពេញ៖ប្រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បានចេញសេចក្តីជូនដំណឹង ស្តីពីការហាមឃាត់សកម្មភាពបង្ហោះ អាកាសយានគ្មានមនុស្សបើក (ដ្រូន) និងវត្ថុទាំងឡាយដែលហោះហើរបាន នៅជុំវិញអាកាសយានដ្ឋាន។
សេចក្តីជូនដំណឹង បានឲ្យដឹងថា យោងច្បាប់ស្តីពីអាកាសចរណ៍ស៊ីវិលនៃព្រះរាជាណាចក្រកម្ពុជា បទប្បញ្ញត្តិបច
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 05-01-2026, 05:51 PM, ចំនួនអ្នកអានៈ 61ដង
រាជធានីភ្នំពេញ៖ ក្រសួងការពារជាតិកម្ពុជា នៅថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៦នេះ បានអំពាវនាវឱ្យអ្នកប្រើប្រាស់បណ្តាញសង្គម «Respanort» ផេកដែលបង្ហោះព័ត៌មានក្លែងក្លាយថា មានការជាន់មីនជាថ្មីនៅព្រំដែន។
ជាមួយនឹងការបង្ហាញផេកបង្ហោះព័ត៌មានក្លែងក្លានេះ ក្រសួងការពារជាតិ បានបញ្ជាក់ថា «នេះជាព័ត៌មានក្លែងក្លាយ ដែ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 05-01-2026, 05:49 PM, ចំនួនអ្នកអានៈ 57ដង
រាជធានីភ្នំពេញ៖អាចចាត់ទុកជាកំណត់ត្រាប្រវត្តិសាស្ត្រថ្មីមួយទៀត សម្រាប់កម្ពុជា ដោយនៅឆ្នាំ២០២៥ កម្ពុជាអាចនាំចេញអង្ករបានរហូតដល់ជាង ៩៤ម៉ឺនតោន កើនឡើងជាង ៤៥ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២៤ មានត្រឹមតែ ៦៤ម៉ឺនតោនប៉ុណ្ណោះ។
សហព័ន្ធស្រូវអង្ករកម្ពុជា បានបញ្ជាក់ថា នៅឆ្នាំ២០២៥ កម្ពុជាបាននាំ
 ព័ត៌មានលម្អិត
|
|
|