រដ្ឋមន្រ្តីក្រសួងបរិស្ថាន៖ ផែនការយុទ្ធសាស្រ្ត «ឆ្នាំសកម្មភាព ជាមួយលទ្ធផលជាក់ស្តែង» បានដាក់ចេញនៅក្នុងឆ្នាំ២០២៦ ដើម្បីបង្កើនប្រសិទ្ធភាពក្នុងការគ្រប់គ្រងធនធានធម្មជាតិ និងបរិស្ថាននៅកម្ពុជា
ចុះថ្ងៃទី: 06-01-2026, 11:47 AM, ចំនួនអ្នកអានៈ 58ដង
រាជធានីភ្នំពេញ៖លោកបណ្ឌិត អ៊ាង សុផល្លែត បានថ្លែងបែបនេះ នៅក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីផ្សព្វផ្សាយ អនុក្រឹត្យស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ របស់ក្រសួងបរិស្ថាន និងអនុក្រឹត្យស្តីពីការប្រព្រឹត្តទៅ នៃអគ្គលេខាធិការដ្ឋាន ក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព នាទីស្តីការក្រសួងបរិស្ថាន នារសៀលថ្ងៃទី៥ ខែមករា ឆ្នាំ២០២៦។ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានប្រកាសដាក់ចេញផែនការសកម្មភាពជាអាទិភាព របស់ក្រសួងបរិស្ថានសម្រាប់អនុវត្តក្នុងឆ្នាំ២០២៦ គឺ «ឆ្នាំសកម្មភាព ជាមួយលទ្ធផលជាក់ស្តែង» ចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២៦ ដើម្បីបង្កើនប្រសិទ្ធភាពក្នុងការការគ្រប់គ្រងធនធានធម្មជាតិ និងបរិស្ថាននៅកម្ពុជា។ ផែនការយុទ្ធសាស្រ្តរបស់ក្រសួងបរិស្ថាន នឹងធ្វើការជំរុញសកម្មភាព ដើម្បីកម្ពុជាមានភាពស្អាត ភាពបៃតង និងចីរភាព ឱ្យទទួលបានលទ្ធផលល្អថែមទៀត។ ទន្ទឹមនឹងនេះ លោករដ្ឋមន្រ្តី បានថ្លែងបន្ថែមថា ថ្នាក់ដឹកនាំនិងមន្រ្តីក្រសួងបរិស្ថានទាំងអស់ ក្នុងឆ្នាំកន្លងមក បានខិតខំបំពេញការងារដោយកម្លាំងកាយ កម្លាំងចិត្ត និងបេះដូង បម្រើឱ្យឧត្តមប្រយោជន៍នៃសង្គមជាតិកម្ពុជា ជាពិសេសក្នុងការអប់រំ ផ្សព្វផ្សាយ ការគ្រប់គ្រងធនធានធម្មជាតិនិងបរិស្ថាន សម្រេចបានលទ្ធផលប្រកបដោយផ្លែផ្កា។ «ក្រសួងបរិស្ថាន បានកំណត់ទិសដៅការងារជាអាទិភាពនេះ គឺការលើកកម្ពស់ការយល់ដឹងនិងការចូលរួមសាមគ្គីគ្នារបស់មន្រ្តីគ្រប់លំដាប់ថ្នាក់ សំដៅផ្លាស់ប្តូរឥរិយាបទនិងទម្លាប់ការងារឱ្យមានប្រសិទ្ធភាពនិងសមិទ្ធផលខ្ពស់ ថែមទៀត ដើម្បីកម្ពុជាកម្ពុជា មានភាពស្អាត ភាពបៃតង និងចីរភាព ដែលកំណត់ជាសសរស្តម្ភនៃយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ដែលបានដាក់ចេញ ក្នុងគោលបំណងប្រែក្លាយសក្តានុពលវិស័យបរិស្ថាន ឱ្យទៅជាឧត្តមប្រយោជន៍ពិតជាក់ស្តែង សម្រាប់ប្រទេសជាតិ និងប្រជាជនកម្ពុជាគ្រប់ជំនាន់» ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានមានប្រសាសន៍បន្ថែម ក្នុងវេទិកា៕
ព័ត៌មានទាក់ទង
ចុះថ្ងៃទី: 07-01-2026, 11:05 PM, ចំនួនអ្នកអានៈ​ 40ដង
ខេត្តកំពង់ធំ៖ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យវែងឆ្ងាយ និងស្វាហាប់របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា រដ្ឋបាលខេត្តបាននិងកំពុងខិតខំធ្វើយ៉ាងណា អភិវឌ្ឍសេដ្ឋកិច្ចខេត្ត សំដៅលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើងពីមួយថ្ងៃទៅមួយថ្ងៃ។ រដ្ឋបាលខេត្តកំពង់ធំ និងក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 07-01-2026, 10:58 PM, ចំនួនអ្នកអានៈ​ 41ដង
ប្រធានខុទ្ទកាល័យគណៈរដ្ឋមន្ត្រីជប៉ុន លោក មីណូរុ គីហារ៉ា (Minoru Kihara) បានថ្លែងថា «វិធានការបែបនេះ ដែលផ្តោតគោលដៅតែមកលើប្រទេសរបស់យើង ខុសប្លែកយ៉ាងខ្លាំងពីការអនុវត្តអន្តរជាតិ ហើយជារឿងគួរឱ្យសោកស្តាយបំផុត»។ រដ្ឋាភិបាលជប៉ុននៅថ្ងៃពុធនេះ បានថ្កោលទោសយ៉ាងខ្លាំងចំពោះការសម្រេចចិត្តរបស់ចិនក្នុងការហាមឃាត
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 07-01-2026, 10:54 PM, ចំនួនអ្នកអានៈ​ 38ដង
លោក អេជេអ៊ី បានចោទប្រកាន់អ៊ីស្រាអែល និងសហរដ្ឋអាមេរិកថាបានប្រើប្រាស់វិធីសាស្ត្រកូនកាត់ដើម្បីបង្កអស្ថិរភាពនៅក្នុងប្រទេស។ លោកបានបញ្ជាក់ថា៖ «ចាប់ពីពេលនេះតទៅ នឹងមិនមានការលើកលែងចំពោះអ្នកដែលជួយសត្រូវ...មិនមានលេសសម្រាប់អ្នកដែលចេញមកតាមផ្លូវដើម្បីបង្កកុបកម្មឡើយ»។ ប្រធានតុលាការកំពូលអ៊ីរ៉ង់
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 07-01-2026, 10:52 PM, ចំនួនអ្នកអានៈ​ 39ដង
រាជធានីភ្នំពេញ៖អ អ្នកជំនួញដ៏ល្បាញល្បីរបស់ចិនមានសញ្ជាតិកម្ពុជា អ្នកឧកញ៉ា ចេនហ្ស៊ី និងបក្ខពួក២នាក់ទៀតត្រូវបានសមត្ថកិច្ចរបស់កម្ពុជាចាប់ខ្លួនហើយនៅវេលាម៉ោង៣ព្រឹកថ្ងៃពុធ ទី៦ ខែមករា ឆ្នាំ២០២៦នេះ។ ប្រភពព័ត៌មានបានបញ្ជាក់ថា បន្ទាប់ពីចាប់ខ្លួនអ្នកឧកញ៉ា ចេនហ្ស៊ី នឹងត្រូវបញ្ជូនខ្លួនទៅកាន់ប្រទ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 07-01-2026, 08:49 PM, ចំនួនអ្នកអានៈ​ 53ដង
រាជធានីភ្នំពេញ៖សូមបង្ហាញឈ្មោះទីតាំងចំនួន២០ ដែលបណ្តាញសារព័ត៌មានខ្នាតយក្សរបស់អង់គ្លេស BBC ដាក់ក្នុងបញ្ជីគោលដៅទេសចរណ៍ល្អបំផុត ឆ្នាំ២០២៦។ ទីតាំងទាំង២០នោះ រួមមាន៖ *១៖ អាប៊ូដាប៊ី Abu Dhabi *២៖ អាល់ហ្សេរី Algeria *៣៖ ខុលឆាហ្គោ វ៉លឡី Colchagua Valley (Chile) *៤៖ កោះខូក Cook Islands *៥៖ កូស្តារីកា Costa Rica *៦៖ ហេប្រីដស៍ Hebrides (Scotland) *៧៖ អ៉ីស្ហាក Ishikawa (Jasp
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 07-01-2026, 08:33 PM, ចំនួនអ្នកអានៈ​ 42ដង
ថ្ងៃនេះលោកឧកញ៉ា បានប្រគល់ទឹកប្រាក់សរុបសម្រាប់ផ្តាច់កម្ចីផ្ទះទាំងអស់ជូនក្រុមគ្រួសារយុទ្ធជន តុង ធៀន និងធានាថា ផ្ទះដែលក្មួយបានសន្សំរំលស់សម្រាប់ក្រុមគ្រួសារនោះ នឹងត្រូវបានប្រគល់ជូនក្រុមគ្រួសារពិតប្រាកដ ដូចជា ក្តីបំណងចុងក្រោយរបស់ តុង ធៀន ប្រាកដមែន។ អ្នកឧកញ៉ា លាង ពៅ អគ្គនាយក ក្រុមហ៊ុនស៊ីម
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 07-01-2026, 08:31 PM, ចំនួនអ្នកអានៈ​ 47ដង
កប៉ាល់នេះដែលប្តូរឈ្មោះទៅជា Marinera និងចុះបញ្ជីជារបស់រុស្ស៊ី បានព្យាយាមគេចខ្លួនចាប់តាំងពីឆ្មាំសមុទ្រអាមេរិកព្យាយាមឡើងត្រួតពិនិត្យ និងរឹបអូសកាលពីខែធ្នូ។ របាយការណ៍បានឱ្យដឹងថា បច្ចុប្បន្នកប៉ាល់នេះកំពុងធ្វើដំណើរនៅមហាសមុទ្រអាត្លង់ទិកខាងកើត ឆ្ពោះទៅសមុទ្រខាងជើង ដោយមានឆ្មាំសមុទ្រអាមេរិកតាមដា
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 07-01-2026, 05:29 PM, ចំនួនអ្នកអានៈ​ 46ដង
រាជធានីភ្នំពេញ៖អនុក្រឹត្យរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី៧ ខែមករា ឆ្នាំ២០២៦នេះ ក៏បានកំណត់ដែរចំពោះ ម្ចាស់ទីតាំងរស់នៅ ប្រមូលផ្តុំ ឬអ្នកគ្រប់គ្រងទីតាំងរស់នៅប្រមូលផ្តុំ ដែលមានចេតនាលាក់បាំង និងអនុញ្ញាតឲ្យជនបរទេសដែលចូលមកកម្ពុ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 07-01-2026, 05:22 PM, ចំនួនអ្នកអានៈ​ 42ដង
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៉ីរ៉ង់ បានរាយការណ៍ថា អគ្គមេបញ្ជាការកងទ័ពអ៉ីរ៉ង់ លោកឧត្តមសេនីយ៍ Amir Hatami បានលើកឡើងថា ប្រទេសអ៉ីរ៉ង់ចាត់ទុកបង្កើនពាក្យសម្តីពោរពេញដោយអរិភាព ប្រឆាំងមកលើប្រជាជាតិអ៉ីរ៉ង់ គឺជាការគំរាមកំហែងមួយ ដែលនឹងមិនអាចអត់ឱនឱ្យបន្តទៅទៀត ដោយគ្មានការឆ្លើយតបឡើយ។ នាថ្ងៃពុធនេះ​ ប្រមុខយោ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 07-01-2026, 05:20 PM, ចំនួនអ្នកអានៈ​ 50ដង
រាជធានីភ្នំពេញ៖ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃកម្ពុជា បានចេញសេចក្តីប្រកាស អំពីលទ្ធផល ប្រមុខការទូតកម្ពុជា ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន ធ្វើបទបង្ហាញជូនអង្គទូត ស្តីពីការវិវត្តចុងក្រោយនៃស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ កាលពីថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៦។ ខាងក្រោមនេះជាសេចក្តីប្រក
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 07-01-2026, 05:17 PM, ចំនួនអ្នកអានៈ​ 42ដង
សូមជម្រាបផងថា Neymar បានវិលត្រឡប់ទៅកាន់ក្លឹបកុមារភាពលោកវិញនៅខែមករា ឆ្នាំ២០២៦ ហើយក៏មិនបានចូលលេងក្នុងប្រកួតរបស់ជម្រើសជាតិប្រេស៊ីលលេងវគ្គជម្រុះក្នុងតំបន់ឡើយ គិតចាប់តាំងពីឆ្នាំ២០២៣ ដោយសារកត្តាបញ្ហារបួសរាំរៃ ។ ខ្សែប្រយុទ្ធប្រេស៊ីល Neymar យោងតាមរបាយការណ៍បានចេញផ្សាយថា នៅពេលនេះបានបន្តកិច្ចសន្យា
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 07-01-2026, 05:14 PM, ចំនួនអ្នកអានៈ​ 50ដង
ប្រមុខនៃកងទ័ពអាកាសប៉ាគីស្ថាន លោក Marshal Zaheer Ahmed Baber Sidhu និងសមភាគីបង់ក្លាដែស លោក Hasan Mahmood Khan បានពិភាក្សាលម្អិតលើការទិញ JF-17 Thunder ដែលជាយន្តហោះចម្បាំងពហុតួនាទី និងផលិតរួមគ្នាជាមួយប្រទេសចិន។ ប៉ាគីស្ថាន ក៏បានធានាដល់បង់ក្លាដែស អំពីការចែកចាយឱ្យបានលឿន នូវយន្តហោះ Suspaner Mushshak សម្រាប់ហ្វឹកហ្វឺន រួមជាមួយការបណ្តុះបណ្តាលពេ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 07-01-2026, 05:11 PM, ចំនួនអ្នកអានៈ​ 43ដង
ខេត្តព្រៃវែង៖ ពិធីប្រកាសនេះ បានប្រព្រឹត្តទៅនៅសាលាក្រុងព្រៃវែង ដោយមានការចូលរួមពីលោកសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត នាយក នាយករង រដ្ឋបាលសាលាខេត្ត មេបញ្ជាការកងកម្លាំងទាំងបី ប្រធានពន្ធធនាគាខេត្ត នាយកទីចាត់ការហិរញ្ញវត្ថុសាលាខេត្ត នាយកទីចាត់ការគ្រប់គ្រងធនធានមនុស្សសាលាខេត្ត ប្រធានម
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 07-01-2026, 04:01 PM, ចំនួនអ្នកអានៈ​ 44ដង
ការសហការនេះ​ Nvidia ផ្តល់បច្ចេកវិទ្យា accelerated comspanuting (GPU/CPU កម្រិតខ្ពស់) ខណៈ Lenovo ផ្តល់ម៉ាស៊ីន Server ប្រព័ន្ធត្រជាក់ដោយទឹក Nespantune™, ការផលិត និងសេវាកម្មគ្រប់ជ្រុងជ្រោយ។​ គោលដៅសំខាន់គឺកាត់បន្ថយពេលវេលាពីការវិនិយោគ AI រហូតដល់អាចប្រើប្រាស់បានពិតប្រាកដ (time to first token) និងធ្វើឱ្យ AI ក្លាយជាប្រព័ន្ធឧស្សាហកម្មពេញលេញ។ Lenovo និង Nvidia ប
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 07-01-2026, 03:49 PM, ចំនួនអ្នកអានៈ​ 48ដង
តាមរដ្ឋាភិបាលវ៉េណេស៊ុយអេឡា ​មន្ត្រី​វ៉េណេស៊ុយអេឡា​ខ្ទង់ ២០នាក់​ ត្រូវ​បាន​សម្លាប់​ក្នុង​ការ​វាយ​ប្រហារនោះ។ រដ្ឋាភិបាលគុយបា បានឱ្យដឹងថា មន្ត្រីយោធា និងប៉ូលិសរបស់ខ្លួនចំនួន ៣២នាក់ ដែលធ្វើការនៅវ៉េណេស៊ុយអេឡា ក៏ត្រូវបានសម្លាប់ផងដែរ ហើយបានប្រកាសកាន់ទុក្ខរយៈពេល ២ថ្ងៃ។ កាលពីថ្ងៃអង្គារសប្ត
 ព័ត៌មានលម្អិត
« មុន  1   ក្រោយ»
ចំនួនអ្នកទស្សនា
ថ្ងៃនេះ : 660 នាក់
ម្សិលមិញ : 8497 នាក់
សរុបទាំងអស់ : 10857032 នាក់