ខេត្តហ៊្វូជៀន របស់ចិន នឹងបង្កើតការិយាល័យពាណិជ្ជកម្មមួយ នៅរាជធានីភ្នំពេញ ដើម្បីជំរុញទំហំនៃការវិនិយោគ នៅរាជធានីភ្នំពេញ
ចុះថ្ងៃទី: 02-12-2025, 08:42 PM, ចំនួនអ្នកអានៈ 67ដង
រាជធានីភ្នំពេញ៖ក្នុងជំនួបនោះ លោក ឃួង ស្រេង បានលើកឡើងពីស្ថានភាពនិងភូមិសាស្ត្ររបស់រាជធានីភ្នំពេញ ដែលរាជធានីមួយនេះ ត្រូវបានពង្រីកជាច្រើនដង។ រាជធានីភ្នំពេញមានរោងចក្រវាយនភ័ណ្ឌជាច្រើន មានកម្មករ កម្មការិនី បម្រើនៅក្នុងរោងចក្រនេះ ប្រមាណ៦០ម៉ឺននាក់។ នៅថ្ងៃអនាគត រាជធានីភ្នំពេញនឹងងាយស្រួលក្នុងការដឹកជញ្ជូនទំនិញចេញ-ចូល ដោយកម្ពុជាបានកំពុងជីកព្រែកហ្វូណន់តេជោ ដែលទំនិញទាំងនោះ យើងនឹងត្រូវដឹកបញ្ជូនតាមផ្លូវទឹកនេះ នាពេលខាងមុខ។ ខេត្តហ៊្វូជៀន នៃសាធារណៈរដ្ឋប្រជាមានិតចិន និងរាជធានីភ្នំពេញ ជាខេត្តមួយដែលបានចងសម្ព័ន្ធមេត្រីភាពជាមួយគ្នា កាលពីឆ្នាំ២០២១ នឹងបង្កើតការិយាល័យពាណិជ្ជកម្មមួយ នៅរាជធានីភ្នំពេញ ដើម្បីជំរុញទំហំនៃការវិនិយោគ នៅរាជធានីភ្នំពេញ ឱ្យកាន់តែមានកម្រិតធំជាងមុនបន្ថែមទៀត បើទោះបីខេត្តហ៊្វូជៀន បានវិនិយោគទុនច្រើនហើយ នៅរាជធានីភ្នំពេញ។ នេះជាការបង្ហាញឱ្យឃើញ ក្នុងជំនួបសម្ដែងការគួរសម នារសៀលថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៥នេះ រវាងលោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងលោក ហ្វាង ឈុន (Huang Chun) ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍ជនជាតិចិន នៅបរទេស កិច្ចការបរទេស ជនជាតិភាគតិច និងសាសនា នៃសភាប្រជាជនខេត្តហ៊្វូជៀន នៅសាលារាជធានីភ្នំពេញ។ លោក ឃួង ស្រេង បានបញ្ជាក់ថា រាជធានីភ្នំពេញ ជាទីតាំងមួយយ៉ាងល្អប្រសើរបំផុត លើការវិនិយោគ ទៅលើរោងចក្រវាយនភ័ណ្ឌ ដោយសារនៅរាជធានីភ្នំពេញ មានកម្លាំងពលកម្មច្រើន មិនចាញ់នៅតាមបណ្ដាខេត្ត ពោលគឺប្រជាពលរដ្ឋដែលមានអាយុ៣៥ឆ្នាំចុះ មានប្រមាណជា៦០% ដែលជាកម្លាំងពលកម្មយ៉ាងសំខាន់ បំរើលើវិស័យនេះ។ ដូច្នេះលោកស្នើសុំឱ្យខេត្តហ៊្វូជៀន បន្តការវិនិយោគនៅរាជធានីភ្នំពេញ ឲ្យកាន់តែច្រើនបន្ថែមទៀត។ សម្រាប់រាជធានីភ្នំពេញ ការវិនិយោគក្នុងទំហំទឹកប្រាក់ ចំនួន៥លានដុល្លារ គឺរដ្ឋបាលរាជធានីភ្នំពេញមានសិទ្ធិសម្រេចក្នុងការវិនិយោគនេះ។ ជាការឆ្លើយតប លោក ហ្វាង ឈុន (Huang Chun) ក្នុងឱកាសនោះ ក៏បានលើកឡើង ពីស្ថានភាពភូមិសាស្ត្ររបស់ ខេត្តហ៊្វូជៀនផងដែរ ដោយលោកបញ្ជាក់ថា៖ ខេត្តហ៊្វូជៀន គឺជាខេត្តមួយ នៅជាប់នឹងមាត់សមុទ្រវែងជាងគេ ដែលមានផ្ទៃដីទំហំ១២.៤គីឡូម៉ែត្រការ៉េ មានទីក្រុងចំនួន៩ មានប្រជាពលរដ្ឋ ចំនួន៤២លាននាក់។ សម្រាប់ GDP ខេត្តនៅក្នុងឆ្នាំ២០២៤ មានទំហំទឹកប្រាក់ប្រមាណ៥៧០០ប៊ីលានយន់ ឬស្មើនឹង៩០០ប៊ីលានដុល្លារ។ ក្នុងប្រជាពលរដ្ឋម្នាក់ មាន GDP ប្រហែល៤.៨ម៉ឺនយន់ ឬស្មើនឹង៨០០០ដុល្លារសហរដ្ឋអាមេរិក។ លោក ហ្វាង ឈុន បានបន្តថា ក្នុងរយៈពេល៨ខែនេះ ខេត្តហ៊្វូជៀន បាននាំទំនិញ ចូលមកកម្ពុជា ចំនួន៦ពាន់លានយន់ កើនឡើង២៣% បើកធៀបនិងឆ្នាំ២០២៤។ ខេត្តហ៊្វូជៀន គឺជាខេត្តមួយ ដែលប្រធានាធិបតីចិន លោក ស៊ី ជីងពីង ធ្លាប់ធ្វើជាថ្នាក់ដឹកនាំខេត្តនេះដែរ ហើយខេត្តហ៊្វូជៀន ក៏ជាខេត្តដែលផលិត និងនាំរថយន្តអគ្គិសនីចេញ ទៅលក់នៅក្រៅប្រទេសច្រើនផងដែរ។ ជុំវិញការស្នើសុំឲ្យមានការវិនិយោគ នៅរាជធានីភ្នំពេញ ឱ្យបានកាន់តែច្រើន លោក ហ្វាង ឈុន បានមានប្រសាសន៍ថា៖ ប្រតិភូដែលអញ្ជើញមកនេះ ក៏ជាអ្នកវិនិយោគនៅរាជធានីភ្នំពេញផងដែរ ដូច្នេះលោកជំរុញឲ្យវិនិយោគគិនទាំងអស់ បន្តការផ្សព្វផ្សាយ និងគៀងគរអ្នកវិនិយោគទុន នៅខេត្តហ៊្វូជៀនឱ្យមកវិនិយោគនៅរាជធានីភ្នំពេញ ឱ្យកាន់តែច្រើនបន្ថែមទៀត។ លោកបញ្ជាក់ថា ជនជាតិចិននៅទីក្រុងហ៊្វូជៀន បានមករកស៊ីនៅកម្ពុជា មានប្រមាណជាង២០ម៉ឺននាក់ ស្មើនឹងជាង១០០ ក្រុមហ៊ុន។ ដើម្បីជំរុញឲ្យការវិនិយោគកាន់តែប្រសើរឡើងថែមទៀត រាជធានីភ្នំពេញ និងខេត្តហ៊្វូជៀន បានឯកភាពគ្នា ក្នុងបង្កើតឲ្យមានការិយាល័យពាណិជ្ជកម្មមួយ នៅរាជធានីភ្នំពេញ នាពេលខាងមុខនេះ៕
ព័ត៌មានទាក់ទង
ចុះថ្ងៃទី: 02-12-2025, 08:42 PM, ចំនួនអ្នកអានៈ​ 67ដង
រាជធានីភ្នំពេញ៖ក្នុងជំនួបនោះ លោក ឃួង ស្រេង បានលើកឡើងពីស្ថានភាពនិងភូមិសាស្ត្ររបស់រាជធានីភ្នំពេញ ដែលរាជធានីមួយនេះ ត្រូវបានពង្រីកជាច្រើនដង។ រាជធានីភ្នំពេញមានរោងចក្រវាយនភ័ណ្ឌជាច្រើន មានកម្មករ កម្មការិនី បម្រើនៅក្នុងរោងចក្រនេះ ប្រមាណ៦០ម៉ឺននាក់។ នៅថ្ងៃអនាគត រាជធានីភ្នំពេញនឹងងាយស្រួលក្នុង
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 02-12-2025, 08:30 PM, ចំនួនអ្នកអានៈ​ 68ដង
អ្នកនាំពាក្យវិមានក្រឹមឡាំង លោក ឌីមីទ្រី ប៉េស្កូវ បានបញ្ជាក់ថា ជំនួបនេះនឹងធ្វើឡើងនៅរសៀលថ្ងៃអង្គារ (ម៉ោងក្នុងតំបន់)។ ដំណើរទស្សនកិច្ចនេះធ្វើឡើងបន្ទាប់ពីកិច្ចចរចានៅហ្សឺណែវ បានបង្កើត «ក្របខណ្ឌសន្តិភាពដែលបានកែសម្រួល» ដែលលោក ពូទីន ធ្លាប់បានលើកឡើងថា អាចជាមូលដ្ឋានសម្រាប់កិច្ចព្រមព្រៀង។ បេសកជ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 02-12-2025, 06:21 PM, ចំនួនអ្នកអានៈ​ 63ដង
រាជធានីភ្នំពេញ៖ជាកិច្ចចាប់ផ្តើមនៃជំនួប លោកបណ្ឌិតទេសរដ្ឋមន្ត្រី បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមាន អនុរដ្ឋមន្ត្រីការបរទេសឥណ្ឌូណេស៊ី ព្រមទាំងប្រតិភូ ដែលបានអញ្ជើញមកទស្សនកិច្ចនៅកម្ពុជានាពេលនេះ និងបានរំលេចពីវឌ្ឍន៍ភាពសហគមន៍ឥស្លាមកម្ពុជា និងភាពរីកចម្រើនយ៉ាងឆាប់រហ័ស ជូនដល់អនុរដ្ឋមន្ត្រ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 02-12-2025, 06:15 PM, ចំនួនអ្នកអានៈ​ 70ដង
នៅក្រោមកិច្ចព្រមព្រៀង ចក្រភពអង់គ្លេស នឹងត្រូវចំណាយបន្ថែម ២៥ភាគរយ ទៅក្នុងការផលិតថ្នាំពេទ្យថ្មីៗឱ្យសហរដ្ឋអាមេរិក។ ជាថ្នូរមកវិញ ឱសថដែលផលិតដោយអង់គ្លេស គ្រឿងផ្សំឱសថ និងបច្ចេកវិទ្យាវេជ្ជសាស្ត្រ នឹងត្រូវបានលើកលែងពីពន្ធពាណិជ្ជកម្ម និងពន្ធគយនាពេលអនាគត។ តាមអ្នកតំណាងពាណិជ្ជកម្មអាមេរិក លោក Jamieson
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 02-12-2025, 06:03 PM, ចំនួនអ្នកអានៈ​ 61ដង
ក្រសួងការបរទេសអាមេរិក បានប្រកាសអំពីការកាន់តំណែងជាផ្លូវការ ដែលមានខ្លឹមសារដូច្នេះថា «យើងនឹងផ្តល់អាទិភាពលើប្រធានបទស្នូលចំនួន ៣ នោះគឺការបញ្ចេញភាពរុងរឿងផ្នែកសេដ្ឋកិច្ច តាមរយៈការកំណត់បន្ទុកបទប្បញ្ញត្តិ ដោះសោខ្សែចង្វាក់ផ្គត់ផ្គង់ថាមពលដែលមានតម្លៃសមរម្យ និងសុវត្ថិភាព រួមទាំងការត្រួសត្រាយ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 02-12-2025, 05:57 PM, ចំនួនអ្នកអានៈ​ 66ដង
រាជធានីភ្នំពេញ៖លោក​ ឃឹម ហ្វីណង់ បានបញ្ជាក់ថា រាល់កសិដ្ឋានចិញ្ចឹមស្វាក្តាមទាំងអស់នៅកម្ពុជា សុទ្ធតែមានការចុះបញ្ជីទទួលស្គាល់ច្បាស់លាស់ មានការអនុញ្ញាតនាំចេញពីអាជ្ញាធរគ្រប់គ្រងសាយតេស (CITES) កម្ពុជា និងតម្រូវឱ្យគោរពយ៉ាងខ្ជាប់ខ្ជួនតាមបទដ្ឋានអនាម័យ និងវិធីសាស្ត្រចិញ្ចឹមត្រឹមត្រូវ។ ពាក់ព័ន្ធ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 02-12-2025, 05:52 PM, ចំនួនអ្នកអានៈ​ 61ដង
មនុស្សយ៉ាងហោចចំនួន១៧៦នាក់ បានបាត់បង់ជីវិត ក្នុងគ្រោះទឹកជំនន់ដ៏សាហាវមិនធ្លាប់មាន ក្នុងរយៈពេលប្រហែលកន្លះសតវត្សរ៍ ដែលបានវាយប្រហារខេត្តជិត១០ នៅភាគខាងត្បូងថៃ កាលពីខែវិច្ឆិកាកន្លងទៅនេះ ហើយក្នុងចំណោមនោះ អ្នកស្លាប់ភាគច្រើន ស្ថិតនៅតំបន់ទីក្រុង Hat Yai នៃខេត្ត Songkhla។ នាយករដ្ឋមន្រ្តីថៃ លោក Anutin Charnvirakul កំ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 02-12-2025, 05:41 PM, ចំនួនអ្នកអានៈ​ 63ដង
ខេត្តព្រះសីហនុ៖ នៅព្រឹកថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៥ លោក កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាសមាជិកទី១ នៃឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម បានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសផ្ទេរ និងចូលកាន់មុខតំណែងរបស់ លោក គឹម រ័ត្នណារិន ជាប្រធានសាលាដំបូងខេត្តព្រះសីហនុ ជំនួសលោក កោ វណ្ឌ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 02-12-2025, 01:00 PM, ចំនួនអ្នកអានៈ​ 41ដង
រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃអង្គារ ទី២ ខែធ្នូ ឆ្នាំ២០២៥នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អនុញ្ញាតឱ្យលោកស្រី Vivian Loss Sanmartin ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋសហព័ន្ធប្រេស៊ីល ប្រចាំនៅកម្ពុជា ជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព៕
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 02-12-2025, 12:55 PM, ចំនួនអ្នកអានៈ​ 59ដង
ឧត្តមនាវីឯក Giusespanspane Cavo Dragone បានប្រាប់កាសែត Financial Times ថា ណាតូកំពុងសម្លឹងមើលការបង្កើនការឆ្លើយតបរបស់ខ្លួនចំពោះសង្គ្រាមកូនកាត់ពីទីក្រុងមូស្គូ ហើយបាននិយាយថា «ការវាយប្រហារទុកជាមុន» អាចត្រូវបានចាត់ទុកថាជា «សកម្មភាពការពារ»។ ប្រទេសរុស្ស៊ីបានប្រកាសនៅថ្ងៃចន្ទនេះថា ការលើកឡើងរបស់មន្ត្រីយោធាកំពូលអង្គការណ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 02-12-2025, 12:52 PM, ចំនួនអ្នកអានៈ​ 60ដង
នៅក្នុងសេចក្ដីថ្លែងការណ៍មួយ ឆ្មាំសមុទ្រចិនបានអះអាងថាទូកនេសាទជប៉ុនខាងលើបានចូលក្នុងដែនទឹកនៃទីប្រជុំកោះ Senkaku ដោយខុសច្បាប់។ ចិន និងជប៉ុនតែងតែប្រឈមមុខ ដាក់គ្នាជារឿយៗនៅទីប្រជុំកោះ Senkaku ឬចិនហៅថា Diaoyu ជាទីដែលប្រទេសទាំង២ទាមទារដែនអធិបតេយ្យគ្រប់គ្រងលើទីប្រជុំកោះនេះរៀងៗខ្លួន។ ឆ្មាំសមុទ្រចិន នៅថ្ង
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 02-12-2025, 12:46 PM, ចំនួនអ្នកអានៈ​ 64ដង
ក្រុមអ្នកវិភាគបាននិយាយថាលោក Macron កន្លងមកបានព្យាយាមបង្ហាញពីភាពខ្លាំងរបស់អឺរ៉ុបប្រឈមមុខនឹងចិន ហើយប្រុងប្រយ័ត្នកុំធ្វើឱ្យទីក្រុងប៉េកាំងខឹងសម្បា។ លោក Macron ដែលនឹងត្រូវចាប់ផ្ដើមបំពេញទស្សនកិច្ចរបស់លោកទៅកាន់ទីក្រុងប៉េកាំង នៅថ្ងៃពុធសប្ដាហ៍នេះ នឹងត្រូវជួបប្រធានាធិបតីចិន លោក ស៊ី ជីនពីង នៅថ្ងៃព្រ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 02-12-2025, 12:37 PM, ចំនួនអ្នកអានៈ​ 66ដង
រាជធានីភ្នំពេញ៖នេះបើតាមការលើកឡើងរបស់លោក វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ក្នុងពិធីបើកវគ្គសិក្ខាសាលាស្តីពី វិន័យ និងក្រមសីលធម៌ ដល់គ្រូបង្វឹក កីឡាករ និងកីឡាការិនី ដែលត្រៀមចូលរួមការប្រកួតកីឡាស៊ីហ្គេម លើកទី៣៣ ។ វគ្គនេះ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 02-12-2025, 12:18 PM, ចំនួនអ្នកអានៈ​ 43ដង
រាជធានីភ្នំពេញ៖នៅព្រឹកថ្ងៃអង្គារ ទី២ ខែធ្នូ ឆ្នាំ២០២៥នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អនុញ្ញាតឱ្យគណៈប្រតិភូក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាមេរិក-អាស៊ាន (USABC) ដឹកនាំដោយឯកអគ្គរដ្ឋទូត Ted Osius អនុប្រធាន និងនាយកគ្រប់គ្រងប្រចាំតំបន់នៃ USABC ជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 02-12-2025, 12:12 PM, ចំនួនអ្នកអានៈ​ 75ដង
កីឡាករប្រដាល់សកលទម្ងន់ធ្ងន់របស់អ៊ុយក្រែនខាងលើនេះ ធ្លាប់ប្រកួតបាន ២៤ប្រកួតមិនចាញ់ឡើយ ស្របពេលគូប្រជែងបន្ទាប់របស់គេ Wilder វិញ ធ្លាប់ឈ្នះ ៤៤ដង ចាញ់ ៤ដង និងស្មើ ១ដង។ម្ចាស់ខ្សែក្រវាត់ពិភពលោក WBC និងវ៉ៃមិនដែលចាញ់ផងនោះ Oleksandr Usyk បានដៅឈ្មោះកីឡាករ Deontay Wilder គឺជាគូប្រជែងបន្ទាប់សម្រាប់រូបគេនាឆ្នាំក្រោយ។ នេះបើយ
 ព័ត៌មានលម្អិត
« មុន  1   ក្រោយ»
ចំនួនអ្នកទស្សនា
ថ្ងៃនេះ : 4154 នាក់
ម្សិលមិញ : 9535 នាក់
សរុបទាំងអស់ : 10507174 នាក់