| អាមេរិកបញ្ជាក់ពីការលក់ប្រព័ន្ធមីស៉ីលការពារអាកាស តម្លៃជិត៧០០លានដុល្លារ ឱ្យតៃវ៉ាន់ |
|
| ចុះថ្ងៃទី: 19-11-2025, 04:40 PM, ចំនួនអ្នកអានៈ 6ដង |
|
ប្រព័ន្ធមីស៉ីលខាងលើ គឺហៅថា NASAMS ដែលត្រូវបានប្រើប្រាស់ដោយអ៊ុយក្រែន ក្នុងសង្រ្គាមប្រឆាំងការឈ្លានពានរបស់រុស្ស៉ី។ សព្វថ្ងៃនៅតំបន់ឥណ្ឌូ-ប៉ាស៉ីហ្វិក មានតែប្រទេសអូស្រ្តាលីនិងឥណ្ឌូណេស៉ីប៉ុណ្ណោះ ដែលធ្វើប្រតិបត្តិការប្រព័ន្ធមីស៉ីលការពារអាកាសរបស់អាមេរិកមួយនេះ។
សហរដ្ឋអាមេរិក បានប្រកាសពីការលក់បរិក្ខារយោធាផ្សេងមួយទៀតដល់តៃវ៉ាន់ ពាក់ព័ន្ធប្រព័ន្ធមីស៉ីលការពារដែនអាកាស តម្លៃជិត៧០០លានដុល្លារ បន្ទាប់ពីសប្តាហ៍មុន ទើបតែបានអនុម័តគម្រោងលក់គ្រឿងបន្លាស់យន្តហោះយោធា តម្លៃជាង ៣០០លានដុល្លារ ឱ្យទីក្រុងតៃប៉ិ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃពុធ ទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥។
មន្ទីរបញ្ចកោណ បាននិយាយថា កិច្ចសន្យាទំហំ៦៩៨.៩លានដុល្លារ ត្រូវបានប្រគល់ឱ្យក្រុមហ៊ុន Raytheon ចាប់ផ្តើមដើម្បីផលិត ប្រព័ន្ធ NASAMS ឱ្យតៃវ៉ាន់។ ការងារពាក់ព័ន្ធការផលិតនេះ ត្រូវបានរំពឹងថា នឹងរួចរាល់នៅអំឡុងដើមឆ្នាំ២០៣១។ កាលពីឆ្នាំមុន ក្រសួងការបរទេសអាមេរិក បានផ្តល់ភ្លើងបៃតងសម្រាប់ការលក់ប្រព័ន្ធ NASAMS សរុបចំនួន៣ឈុតឱ្យតៃវ៉ាន់។
អ្នកតំណាងរបស់អាមេរិកប្រចាំនៅទីក្រុងតៃប៉ិ កាលពីថ្ងៃអង្គារសប្តាហ៍នេះ បាននិយាយយ៉ាងដូច្នេះថា «វាគួរតែច្បាស់ហើយនាពេលនេះ និងនៅពេលអនាគត ថាការប្តេជ្ញារបស់អាមេរិកចំពោះតៃវ៉ាន់ គឺរឹងមាំបំផុត។ យើងកំពុងគាំទ្រពាក្យសម្តីទាំងនេះ ជាមួយការធ្វើសកម្មភាពផ្ទាល់ ដោយផ្តោតលើការគាំទ្រកិច្ចប្រឹងប្រែងរបស់តៃវ៉ាន់ ក្នុងការសម្រេចបាននូវសន្តិភាពតាមរយៈកម្លាំងរឹងមាំ។ ហើយគ្មានអ្វីច្បាស់ជាង ការរីកដុះដាលកាន់តែខ្លាំងឡើង នៃកិច្ចសហប្រតិបត្តិការឧស្សាហកម្មយោធា រវាងភាគីយើងទាំងពីរ នោះឡើយ»។
គួរបញ្ជាក់ថា កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន សហរដ្ឋអាមេរិក ទើបតែបានអនុម័តគម្រោងលក់គ្រឿងបន្លាស់ សម្រាប់យន្តហោះចម្បាំង និងយន្តហោះយោធាផ្សេងទៀត ឱ្យតៃវ៉ាន់ ក្នុងទឹកប្រាក់៣៣០លានដុល្លារ ដែលជាលើកដំបូងបំផុត នៃការអនុម័តគម្រោងលក់បរិក្ខារយោធាសម្រាប់តៃវ៉ាន់ ធ្វើឡើងដោយរដ្ឋបាលប្រធានាធិបតី លោក ដូណាល់ ត្រាំ គិតចាប់តាំងពីរូបលោកបានត្រឡប់មកកាន់អំណាចសាជាថ្មី។ ការអនុម័តនោះ ទទួលបានការអរគុណពីទីក្រុងតៃប៉ិ និងការរិះគន់មិនពេញចិត្តពីទីក្រុងប៉េកាំង៕

ព័ត៌មានទាក់ទង
|
|
|
ចុះថ្ងៃទី: 19-11-2025, 05:07 PM, ចំនួនអ្នកអានៈ 30ដង
រាជធានីភ្នំពេញ៖វត្តមានរបស់លោកបណ្ឌិត គុណ ញឹម និងគណៈប្រតិភូ ត្រូវបានទទួលស្វាគមន៍យ៉ាងកក់ក្តៅបំផុតពីអ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាល ធនាគារ វីង និងជាអគ្គនាយកប្រតិបត្តិក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប រួមជាមួយថ្នាក់ដឹកនំាជាន់ខ្ពស់របស់ធនាគារវីង។
លោកបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រិភូអមនាយ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 19-11-2025, 05:03 PM, ចំនួនអ្នកអានៈ 27ដង
ក្នុងឆ្នាំនេះ ទីក្រុងប៉េកាំងទើបតែបានបន្ធូរបន្ថយខ្លះៗវិញប៉ុណ្ណោះ នូវការរឹតត្បិតរបស់ខ្លួនលើគ្រឿងសមុទ្រនាំចូលរបស់ជប៉ុន ដែលត្រូវបានដាក់ចេញ ពាក់ព័ន្ធការសម្រេចចិត្តរបស់ទីក្រុងតូក្យូ ក្នុងការបង្ហូរទឹកសំណល់នុយក្លេអ៊ែរ ចេញពីរោងចក្រថាមពល Fukushima ចូលទៅក្នុងសមុទ្រកាលពីឆ្នាំ២០២៣។ មុនបម្រាមកាលនោះ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 19-11-2025, 05:00 PM, ចំនួនអ្នកអានៈ 26ដង
ថ្លែងអំឡុងព្រឹត្តិការណ៍ប្រមូលផ្តុំមួយដើម្បីប្រឆាំងអំពើពុករលួយ កាលពីថ្ងៃចន្ទ លោកស្រី Imee Marcos ដែលជាសមាជិកព្រឹទ្ធសភា បានធ្វើការអះអាងដោយគ្មានភស្តុតាងថា ប្អូនប្រុសរបស់លោកស្រី បានជួបការលំបាក ពាក់ព័ន្ធការប្រើប្រាស់គ្រឿងញៀន តាំងតែពីវ័យក្មេង ហើយបញ្ហានេះបានបន្តមកទល់សព្វថ្ងៃ។ លោកស្រីបានអះអាងទៀត
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 19-11-2025, 04:58 PM, ចំនួនអ្នកអានៈ 27ដង
កែប៖ឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា បានថ្លែងថា តាមរយៈគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រ កម្ពុជាមានមុខងារចំបង គឺការប្រែក្លាយតំបន់ឆ្នេរសមុទ្រកម្ព
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 19-11-2025, 04:53 PM, ចំនួនអ្នកអានៈ 26ដង
រាជធានីភ្នំពេញ៖លោក ទន់ សារ៉ាត បានថ្លែងថា នេះជាលើកទី២ ហើយក្នុងរយៈពេលជាង ២ឆ្នាំ នៃដំណើរការរបស់ រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧ នៃរដ្ឋសភា ដោយក្រសួងព័ត៌មាន បានរៀបចំកិច្ចប្រជុំទីប្រឹក្សាក្រសួងព័ត៌មាន ក្រោមការដឹកនាំរបស់លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន។
លោក ទន់ សារ៉ាត រដ្ឋលេខាធិការ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 19-11-2025, 04:49 PM, ចំនួនអ្នកអានៈ 23ដង
លោកស្រី Lila Ibrahim ប្រធានផ្នែកប្រតិបត្តិការរបស់ Google DeespanMind បានគូសបញ្ជាក់ថា ទិសដៅស្រាវជ្រាវរបស់មន្ទីរពិសោធន៍ថ្មីនេះនឹងផ្តោតការយកចិត្តទុកដាក់លើការអនុវត្តបច្ចេកវិទ្យា AI ទៅលើវិស័យអាទិភាពចំនួនបីគឺ៖ ការអប់រំ សុខាភិបាល និងវិទ្យាសាស្ត្រ។ តាមរយៈការផ្តោតលើវិស័យទាំងនេះ ក្រុមហ៊ុនរំពឹងថាការស្រាវជ្រាវរបស
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 19-11-2025, 04:45 PM, ចំនួនអ្នកអានៈ 27ដង
របកគំហើញនេះ សម្គាល់អនាគតមួយដែលឧបករណ៍អាចសាកបានដោយមិនចាំបាច់ដោតឌុយ។ វិស្វករបានបង្កើតប្រព័ន្ធមួយ ដែលផ្ទេរថាមពលដោយសុវត្ថិភាពលើចម្ងាយខ្លីដោយប្រើរលកវិទ្យុ។ វាអាចផ្តល់ថាមពលដល់ឧបករណ៍អេឡិចត្រូនិចតូចៗដូចជាឧបករណ៍ចាប់សញ្ញា ភ្លើង ឬឧបករណ៍វេជ្ជសាស្ត្រដោយមិនចាំបាច់ប៉ះរាងកាយ។ លទ្ធផល គឺជាវិធីប្រ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 19-11-2025, 04:42 PM, ចំនួនអ្នកអានៈ 10ដង
Politico បាននិយាយថា រដ្ឋលេខាធិការកងទ័ពជើងគោកអាមេរិក លោក Dan Dirscoll និងអគ្គសេនាធិការកងទ័ពជើងគោក នាយកឧត្តមសេនីយ៍ Randy George នឹងត្រូវជួបជាមួយលោក ហ្សេលេនស្គី ព្រមទាំងមេបញ្ជាការជាន់ខ្ពស់ និងសមាជិកសភារបស់អ៊ុយក្រែន។ ទន្ទឹមគ្នា យោងតាមសេចក្តីរាយការណ៍ដាច់ដោយឡែករបស់កាសែតអាមេរិក Wall Street Journal លោក Driscoll ក៏ត្រូវបានរំពឹងថា
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 19-11-2025, 04:40 PM, ចំនួនអ្នកអានៈ 6ដង
ប្រព័ន្ធមីស៉ីលខាងលើ គឺហៅថា NASAMS ដែលត្រូវបានប្រើប្រាស់ដោយអ៊ុយក្រែន ក្នុងសង្រ្គាមប្រឆាំងការឈ្លានពានរបស់រុស្ស៉ី។ សព្វថ្ងៃនៅតំបន់ឥណ្ឌូ-ប៉ាស៉ីហ្វិក មានតែប្រទេសអូស្រ្តាលីនិងឥណ្ឌូណេស៉ីប៉ុណ្ណោះ ដែលធ្វើប្រតិបត្តិការប្រព័ន្ធមីស៉ីលការពារអាកាសរបស់អាមេរិកមួយនេះ។
សហរដ្ឋអាមេរិក បានប្រកាសពីការលក
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 19-11-2025, 04:39 PM, ចំនួនអ្នកអានៈ 35ដង
កិច្ចពិភាក្សា នឹងដឹកនាំដោយលោក Abdullah Alswaha រដ្ឋមន្ត្រីព័ត៌មាន និងបច្ចេកវិទ្យាគមនាគមន៍របស់អារ៉ាប៊ីសាអូឌីត។ ព្រឹត្តិការណ៍នេះ ក៏មានការចូលរួមពីប្រធានក្រុមហ៊ុនធំៗជាច្រើន ដូចជា វិស័យថាមពល វេជ្ជសាស្ត្រ និងហិរញ្ញវត្ថុ។ ការចូលរួមរបស់ប្រធានក្រុមហ៊ុន AI ធំៗទាំងពីរនេះ មានន័យសំខាន់ណាស់សម្រាប់យុទ្ធសាស្ត
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 19-11-2025, 04:36 PM, ចំនួនអ្នកអានៈ 30ដង
កីឡាករទាំងនោះត្រូវបានហាមឃាត់រយៈពេល ១២ខែ បន្ទាប់ពីស្ថាប័នបាល់ទាត់ពិភពលោក FIFA បានរកឃើញថា ឯកសារក្លែងក្លាយត្រូវបានប្រើប្រាស់ ដើម្បីឱ្យពួកគេអាចលេងក្នុងវគ្គជម្រុះ Asian Cuspan ឱ្យក្រុមជម្រើសជាតិម៉ាឡេស៊ី ទល់នឹងជម្រើសជាតិវៀតណាម ។
សហព័ន្ធគ្រប់គ្រង់បាល់ទាត់ពិភពលោក (FIFA) គ្រោងនឹងបើកការស៊ើបអង្កេតជាផ្លូវក
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 19-11-2025, 04:33 PM, ចំនួនអ្នកអានៈ 7ដង
យោងតាមរបាយការណ៍ដែលត្រូវបានដាក់ជូនសភា ក្រុមហ៊ុន TNB បានរកឃើញទីតាំងជាង ១៣,៨២៧ កន្លែង ដែលមានសកម្មភាពលួចប្រើប្រាស់ថាមពលអគ្គិសនីខុសច្បាប់។ បើទោះជាប្រទេសម៉ាឡេស៊ីមិនទាន់មានច្បាប់គ្រប់គ្រងការជីកយករ៉ែគ្រីបតូក៏ដោយ ប៉ុន្តែសកម្មភាពលួចកែឆ្នៃរង្វាស់ភ្លើង (Meter) ឬតភ្ជាប់ខុសច្បាប់ ដើម្បីប្រើប្រាស់ភ្លើង
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 19-11-2025, 04:25 PM, ចំនួនអ្នកអានៈ 8ដង
រដ្ឋមន្រ្តីថាមពលអ៊ុយក្រែន បានឱ្យដឹងថា ម្តងហើយម្តងទៀត រុស្ស៉ីវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធថាមពល។ ការផ្តាច់ភ្លើងភ្លាមៗ កើតមាននៅក្នុងតំបន់មួយចំនួនរបស់អ៊ុយក្រែន។ គេមិនទាន់ដឹងអំពីទំហំខូចខាតពេញនៅឡើយទេ។
តាមប្រព័ន្ធផ្សព្វផ្សាយអ៊ុយក្រែន និងអ្នកព័ត៌មាន Reuters ការផ្ទុះនាំឱ្យកក្រើកទីក្រុង Lviv និង
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 19-11-2025, 01:18 PM, ចំនួនអ្នកអានៈ 36ដង
រាជធានីភ្នំពេញ៖លោក ខៀវ កាថា ជាអ្នកអ្នកនិពន្ធដែលមានឈ្មោះល្បីល្បាញ នាទសវត្ស៩០ បានទទួលមណរភាព នាថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ ២០២៥ ដោយរោគាពោធ ក្នុង ជន្មាយុ ៧៤ឆ្នាំ។ បទចម្រៀងល្បីៗដែលជាស្នាដៃនិពន្ធរបស់លោក ខៀវ កាថា មានដូចជាបទចម្រៀង លក់ស្រែចូលបា បទម្ចាស់អូរស្រីខ្មៅ និងបទអនិច្ចាអ្នកស្រែ។ល។
លោក ខៀវ វ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 19-11-2025, 01:15 PM, ចំនួនអ្នកអានៈ 34ដង
រាជធានីភ្នំពេញ៖ មានប្រសាសន៍បើកកិច្ចប្រជុំ ទេសរដ្ឋមន្រ្តីបានថ្លែងអំណរគុណ និងបានវាយតម្លៃខ្ពស់ចំពោះក្រសួង ស្ថាប័នពាក់ពន្ធ័ទាំងអស់ដែលបានខិតខំប្រឹងប្រែង និងសហការប្រកបដោយផ្លែផ្កាជាមួយអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ក្នុងការជំរុញនិងចូលរួមអនុវត្តគោលនយោបាយជាតិបញ្ចប់អេដស៍ និងចីរភាពកម្ម
 ព័ត៌មានលម្អិត
|
|
|