| សហព័ន្ធកីឡាជឺជីតស៊ូកម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះការប្រកួតជើងឯកអាស៊ីអាគ្នេយ៍លើកទី៥ ឆ្នាំ២០២៦ |
|
| ចុះថ្ងៃទី: 19-11-2025, 12:50 PM, ចំនួនអ្នកអានៈ 7ដង |
|
សូមជម្រាបផងថា កាលពីថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២៥ សហព័ន្ធកីឡាជឺជីតស៊ូកម្ពុជា (JJFC) ដឹកនាំដោយលោក ថោង បញ្ញាធន ប្រធានសហព័ន្ធ និងលោក Jasper Martijn Paas អនុប្រធានទី១ បានចុះហត្ថលេខាជាផ្លូវការលើអនុស្សរណៈនៃការយោគយល់គ្នា (MOU) ជាមួយសហភាពជឺជីតស៊ូទ្វីបអាស៊ី (JJAU) ដែលតំណាងដោយលោក Fahad Al Shamsi អគ្គលេខាធិការ នៃសហភាពជឺជីតស៊ូទ្វីបអាស៊ី ហើយអនុស្សរណៈនៃការយោគយល់គ្នានេះត្រូវបានបញ្ចប់កាលពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៥ ក្នុងអំឡុងពេលការប្រកួតកីឡាយុវជនអាស៊ីលើកទី៣ នៅប្រទេសបារ៉ែន។
តាមរយៈនេះ សហព័ន្ធកីឡាជឺជីតស៊ូកម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះនៃការប្រកួតជើងឯកអាស៊ីអាគ្នេយ៍លើកទី៥ ដែលគ្រោងធ្វើឡើងនៅខែសីហា ឆ្នាំ២០២៦ ហើយស្ថិតក្នុងជំនួបនោះ សហព័ន្ធកីឡាជឺជីតស៊ូកម្ពុជា (JJFC) បានបង្ហាញសៀវភៅស្តីអំពីតំបន់ទេសចរណ៍នៃខេត្តសៀមរាប ដែលសហព័ន្ធគ្រោងនឹងរៀបចំការប្រកួតនេះ ដើម្បីរួមចំណែកផ្សព្វផ្សាយតំបន់ទេសចរណ៍ដល់អ្នកចូលរួមក្នុងព្រឹត្តិការណ៍ប្រកួតទាំងអស់។
ប្រធានសហព័ន្ធខាងលើបានឱ្យដឹងថា យើងមានមោទនភាពយ៉ាងខ្លាំងដែលបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នានេះ ដែលជាព្រឹត្តិការណ៍ដ៏សំខាន់ដំបូងគេ ទទួលបានការអនុញ្ញាតពីសហភាពជឺជីតស៊ូទ្វីបអាស៊ី (JJAU) អនុញ្ញាតឱ្យយើងរៀបចំព្រឹត្តិការណ៍ប្រកួតលក្ខខណៈអន្តរជាតិកម្រិតតំបន់ នៅក្នុងប្រទេសកម្ពុជា។
លោកបន្តថា សហព័ន្ធធ្លាប់ទទួលបានសមិទ្ធផលយ៉ាងធំធេងពីការប្រកួតកន្លងមក រួមទាំងការប្រកួតកីឡាជឺជីតស៊ូ នៅក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ ហើយឥឡូវនេះយើងបានត្រៀមខ្លួនរួចរាល់ ដើម្បីបោះជំហានបន្ទាប់ក្នុងការអភិវឌ្ឍយ៉ាងស៊ីជម្រៅសម្រាប់ប្រភេទកីឡាជឺជីតស៊ូនៅកម្ពុជា ។
ជាការកត់សម្គាល់ ការប្រកួតកាលពីឆ្នាំមុននៅប្រទេសហ្វីលីពីន មានអត្តពលិកប្រមាណជាង ៥០០នាក់មកពីប្រទេសនៅទូទាំងតំបន់ ហើយការត្រៀមគម្រោងធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍នេះនៅខេត្តសៀមរាប គឺជាឱកាសមួយដើម្បីពង្រឹងកីឡាជឺជីតស៊ូ នៅក្នុងស្រុក និងដើម្បីផ្សព្វផ្សាយដល់អ្នកចូលរួមទាំងអស់ អំពីភាពផូផងនៃវប្បធម៌ និងតំបន់ទេសចរណ៍ នៃព្រះរាជាណាចក្រកម្ពុជា។
«យើងកំពុងធ្វើការយ៉ាងជិតស្និទ្ធជាមួយក្រសួង ស្ថាប័ន អាជ្ញាធរ និងអង្គភាពពាក់ព័ន្ធដើម្បីរៀបចំការងារនេះឱ្យបានរលូន ហើយនឹងកំពុងស្វែងរកដៃគូសហការ និងអ្នកឧបត្ថម្ភដើម្បីធ្វើឱ្យព្រឹត្តិការណ៍នេះក្លាយជាព្រឹត្តិការណ៍ដែលមិនអាចបំភ្លេចបានសម្រាប់ភាគីពាក់ព័ន្ធទាំងអស់» ។
បន្ទាប់ជំនួបចុះអនុស្សរណៈនៃការយោគយល់គ្នា (MOU) សហព័ន្ធកីឡាជឺជីតស៊ូកម្ពុជា (JJFC) ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់សហភាពជឺជីតស៊ូទ្វីបអាស៊ី (JJAU) ចំពោះការគាំទ្រជាបន្តបន្ទាប់ក្នុងការអភិវឌ្ឍកីឡាជឺជីតស៊ូនៅទ្វីបអាស៊ី ។ ពួកយើងទន្ទឹងរង់ចាំស្វាគមន៍ ប្រតិភូ គ្រូបង្វឹក អត្តពលិក និងអ្នកចូលរួមទាំងអស់មកពីទូទាំងតំបន់អាស៊ីអាគ្នេយ៍នៅឆ្នាំ២០២៦ ខាងមុខនេះ ៕

ព័ត៌មានទាក់ទង
|
|
|
ចុះថ្ងៃទី: 19-11-2025, 01:18 PM, ចំនួនអ្នកអានៈ 4ដង
រាជធានីភ្នំពេញ៖លោក ខៀវ កាថា ជាអ្នកអ្នកនិពន្ធដែលមានឈ្មោះល្បីល្បាញ នាទសវត្ស៩០ បានទទួលមណរភាព នាថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ ២០២៥ ដោយរោគាពោធ ក្នុង ជន្មាយុ ៧៤ឆ្នាំ។ បទចម្រៀងល្បីៗដែលជាស្នាដៃនិពន្ធរបស់លោក ខៀវ កាថា មានដូចជាបទចម្រៀង លក់ស្រែចូលបា បទម្ចាស់អូរស្រីខ្មៅ និងបទអនិច្ចាអ្នកស្រែ។ល។
លោក ខៀវ វ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 19-11-2025, 01:15 PM, ចំនួនអ្នកអានៈ 21ដង
រាជធានីភ្នំពេញ៖ មានប្រសាសន៍បើកកិច្ចប្រជុំ ទេសរដ្ឋមន្រ្តីបានថ្លែងអំណរគុណ និងបានវាយតម្លៃខ្ពស់ចំពោះក្រសួង ស្ថាប័នពាក់ពន្ធ័ទាំងអស់ដែលបានខិតខំប្រឹងប្រែង និងសហការប្រកបដោយផ្លែផ្កាជាមួយអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ក្នុងការជំរុញនិងចូលរួមអនុវត្តគោលនយោបាយជាតិបញ្ចប់អេដស៍ និងចីរភាពកម្ម
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 19-11-2025, 01:10 PM, ចំនួនអ្នកអានៈ 25ដង
នៅក្នុងកញ្ចប់ជំនួយយោធានេះ ថវិកា ៣៤៧លានដុល្លារអាមេរិក គឺជាផ្នែកមួយនៃកិច្ចព្រមព្រៀងសន្តិសុខ និងការពារជាតិទ្វេភាគី រយៈពេល ១០ឆ្នាំ ដែលអ៊ុយក្រែន និងអេស្ប៉ាញចុះហត្ថលេខាក្នុងខែឧសភា ឆ្នាំ ២០២៤។ តាមនាយករដ្ឋមន្រ្តី លោក Pedro Sanchez នៅក្នុងកិច្ចព្រមព្រៀងឆ្នាំ ២០២៤ អេស្ប៉ាញ នឹងទិញសម្ភារៈយោធាអាមេរិកតម្លៃ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 19-11-2025, 12:51 PM, ចំនួនអ្នកអានៈ 19ដង
រាជធានីភ្នំពេញ៖ ក្រសួងការពារជាតិ បានបញ្ជាក់ឱ្យដឹងថា នៅព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅវេលាម៉ោង១១:០៨នាទីព្រឹក ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ក្រោមការសម្របសម្រួលរបស់ក្រសួងការពារជាតិកម្ពុជាបានចុះទៅពិនិត្យនិងផ្ទៀងផ្ទាត់ការអនុវត្តបទឈប់បាញ់នៅច្រកច១ ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 19-11-2025, 12:50 PM, ចំនួនអ្នកអានៈ 7ដង
សូមជម្រាបផងថា កាលពីថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២៥ សហព័ន្ធកីឡាជឺជីតស៊ូកម្ពុជា (JJFC) ដឹកនាំដោយលោក ថោង បញ្ញាធន ប្រធានសហព័ន្ធ និងលោក Jasspaner Martijn Paas អនុប្រធានទី១ បានចុះហត្ថលេខាជាផ្លូវការលើអនុស្សរណៈនៃការយោគយល់គ្នា (MOU) ជាមួយសហភាពជឺជីតស៊ូទ្វីបអាស៊ី (JJAU) ដែលតំណាងដោយលោក Fahad Al Shamsi អគ្គលេខាធិការ នៃសហភាពជឺជីតស៊ូទ្វី
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 19-11-2025, 12:49 PM, ចំនួនអ្នកអានៈ 3ដង
លោក Trumspan បានបង្ហាញការស្វាគមន៍ចំពោះមេដឹកនាំអារ៉ាប៊ីសាអូឌីត ព្រះអង្គម្ចាស់ Mohammed bin Salman ដែលមេដឹកនាំរូបនេះកំពុងស្វែងរកការស្តារឡើងវិញនូវមុខមាត់សកល បន្ទាប់ពីការសម្លាប់អ្នកកាសែត Jamal Khashoggi ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិកក្នុងឆ្នាំ២០១៨ និងគោលដៅពង្រឹងទំនាក់ទំនងជាមួយទីក្រុងវ៉ាស៊ីនតោន ។ ខណៈ Ronaldo ជាផ្នែកមួយ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 19-11-2025, 12:47 PM, ចំនួនអ្នកអានៈ 20ដង
តាមទីភ្នាក់ងារពន្លត់អគ្គិភ័យ និងគ្រប់គ្រងគ្រោះមហន្តរាយជប៉ុន មនុស្ស១៧៥នាក់រស់នៅក្នុងស្រុក Saganoseki នៃទីក្រុង Oita ស្ថិតនៅចម្ងាយ ៧៧០គីឡូម៉ែត្រ នៃភាគនិរតីទីក្រុងតូក្យូ បានជម្លៀសខ្លួន ទៅកាន់កន្លែងមានសុវត្ថិភាព បន្ទាប់ពីអគ្គីភ័យបានឆាបឆេះនៅម៉ោង ៥៖៤០នាទីល្ងាច កាលពីថ្ងៃអង្គារម្សិលមិញ (ម៉ោងនៅជប៉ុន)។
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 19-11-2025, 12:46 PM, ចំនួនអ្នកអានៈ 5ដង
កម្មវិធីដែលមាន ៣ប្រទេសធ្វើសហម្ចាស់ផ្ទះលើកដំបូង និងមាន ៤៨ក្រុមចូលរួមផងនោះ នឹងចាប់ផ្តើមប្រកួតប្រជែងនៅចន្លោះខែមិថុនា ដល់ខែកក្កដា ឆ្នាំ២០២៦ គ្រាដែលការប្រកួតជម្រុះតាមតំបន់នីមួយៗ ក៏ត្រូវបានបិទបញ្ចប់ លើកលែងតែទ្វីបមួយគត់ ដែលនៅសល់ ៤កៅអីច្រើនជាងគេ។
គិតមកទល់ពេលនេះ សហព័ន្ធ FIFA ដែលជាអ្នករៀបចំព្រឹ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 19-11-2025, 12:45 PM, ចំនួនអ្នកអានៈ 25ដង
ក្នុងសេចក្ដីរាយការណ៍របស់ខ្លួន Xinhua បានបញ្ជាក់ថាលោក Li Qiang បានប្រាប់លោក ពូទីនថា ចិនមានឆន្ទៈពង្រឹងបន្ថែមនូវភាពធន់នៃកិច្ចសហប្រតិបត្តិការជាមួយរុស្ស៉ី ព្រមទាំងពង្រឹង ក៏ដូចជាថែរក្សា សន្ទុះនៃការអភិវឌ្ឍឱ្យនៅឋិតឋេរនៃកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសទាំង២។ តាមទីភ្នាក់ងារសារព័ត៌មានចិន លោក Li ក
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 19-11-2025, 12:43 PM, ចំនួនអ្នកអានៈ 5ដង
ពីមុនអ៊ុយក្រែន មិនធ្លាប់និយាយបើកចំហរទាក់ទងនឹងការប្រើប្រាស់អាវុធទំនើប ដែលផ្គត់ផ្គង់ដោយសហរដ្ឋអាមេរិក សម្រាប់គោលដៅក្នុងទឹកដីរុស្ស៉ីឡើយ បើទោះបីជាការរិតត្បិតលើការប្រើប្រាស់ដូច្នេះ ត្រូវបានដកចេញក្នុងជំនាន់លោក ចូ បៃដិន អតីតប្រធានាធិបតីអាមេរិកក៏ដោយ។ នៅក្នុងសេចក្តីថ្លែងការណ៏របស់ខ្លួន យោធា
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 18-11-2025, 05:06 PM, ចំនួនអ្នកអានៈ 60ដង
រាជធានីភ្នំពេញ៖សកម្មភាព ដ៏ព្រៃផ្សៃ និងអនុស្សធម៌នេះ គឺជាការរំលោភបំពានធ្ងន់ធ្ងរលើសិទ្ធិមនុស្ស សិទ្ធិស្ត្រី ច្បាប់មនុស្សធម៌អន្តរជាតិ អនុសញ្ញាស្តីពីការលុបបំបាត់រាល់ទម្រង់នៃការរើសអើងប្រឆាំងនឹងស្ត្រី (CEDAW) ធម្មនុញ្ញ និងលិខិតុបករណ៍ អាស៊ាន និងច្បាប់អន្តរជាតិនានា។
រដ្ឋសភាកម្ពុជា សម្តែងការសោក
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 18-11-2025, 05:03 PM, ចំនួនអ្នកអានៈ 60ដង
ខេត្តកំពង់ធំ៖នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ បានឲ្យដឹងថា ជននេះត្រូវបានចោទប្រកាន់ពីបទ «ឃាតកម្មគិតទុកជាមុន, ប៉ះពាល់បូរណភាព នៃសាកសព និងបទលួច» ប្រព្រឹត្តនៅភូមិក្រូច ឃុំស្វាយភ្លើង ស្រុកតាំងគោក ខេត្តកំពង់ធំ។ជនដៃដល់ដែលសម្លាប់ស្ដ្រីម្នាក់ រួចរំលោភសាកសពតាមក្រោយ ត្រូវបានចៅក្រមស៉ើបសួរ នៃសាលា
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 18-11-2025, 04:54 PM, ចំនួនអ្នកអានៈ 65ដង
រាជធានីភ្នំពេញ៖កាលពីព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ វត្តមានកីឡាករវាយកូនហ្គោលលំដាប់ពិភពលោក មកពីបណ្តាប្រទេសផ្សេងៗគ្នា បានមកដល់អាកាសយានដ្ឋានអន្តរជាតិតេជោ ខណៈសម្រាប់ថ្ងៃស្អែក ក៏នឹងមានវត្តមានកីឡាករវាយកូនហ្គោល លំដាប់ពិភពលោកផ្សេងៗជាច្រើនរូបទៀត នឹងមកដល់ព្រះរាជាណាចក្រកម្ពុជា ដើម្បីច
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 18-11-2025, 04:11 PM, ចំនួនអ្នកអានៈ 58ដង
អ្នកនាំពាក្យក្រសួងការពារជាតិចិន លោក Zhang Xiaogang បាននិយាយក្នុងសេចក្តីថ្លែងការណ៍យ៉ាងដូច្នេះថា «យើងទទូចឱ្យសហរដ្ឋអាមេរិក បញ្ឈប់ជាបន្ទាន់នូវទម្លាប់ខុសឆ្គងរបស់ខ្លួន ក្នុងការបំពាក់សព្វាវុធឱ្យកោះតៃវ៉ាន់ ហើយចៀសវាងបង្កការខូចខាត ចំពោះការអភិវឌ្ឍទំនាក់ទំនងរវាងប្រទេសក៏ដូចជាយោធាទាំងពីរ»។ ទីក្រុងប៉េ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 18-11-2025, 04:09 PM, ចំនួនអ្នកអានៈ 60ដង
រាជធានីភ្នំពេញ៖ អគ្គនាយកដ្ឋានពន្ធនាគារ ក្រសួងមហាផ្ទៃ នៅរសៀលថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ បានបង្ហាញមុខឧក្រិដ្ឋជនជនជាតិវៀតណាម ចំនួន៦នាក់ ដែលត្រូវបានគេរំដោះចេញពីបរិវេណសាលាដំបូងខេត្តស្វាយរៀង កាលពីព្រឹកមិញ។
បើតាមអគ្គនាយកដ្ឋានពន្ធនាគារ, បន្ទាប់ពីហេតុការណ៍កើតឡើង កម្លាំងសមត្ថកិច្ចជំនាញ
 ព័ត៌មានលម្អិត
|
|
|