| ប្រធាននាយកប្រតិបត្តិធនាគារ KB Kookmin Bank បំពេញទស្សនកិច្ចនៅប្រទេសកម្ពុជា |
|
| ចុះថ្ងៃទី: 24-10-2025, 08:26 PM, ចំនួនអ្នកអានៈ 249ដង |
|
ក្នុងដំណើរបំពេញទស្សនកិច្ចនេះ លោក Lee Hwan Ju បានចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោកជំទាវបណ្ឌិត ជា សិរី អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា នៅធនាគារជាតិនៃកម្ពុជា អគារវត្តភ្នំ។ បរិយាកាសនៃជំនួបបានប្រពឹត្តដោយក្តីរីករាយ និងទទួលបាននូវលទ្ធផលការងារជាច្រើន ដោយលោក Lee បានលើកឡើងពីបរិយាកាស អំណោយផល ក្នុងការវិនិយោគនៅកម្ពុជា ពិសេសក្នុងវិស័យធនាគារនិងហិរញ្ញវត្ថុ តាមរយៈប្រតិបត្តិការរបស់ក្រុមហ៊ុនជាបុត្រសម្ព័ន្ធរបស់ខ្លួនគឺ ធនាគារ ខេប៊ីប្រាសាក់ ម.ក។
លោក Lee Hwan Ju ប្រធាននាយកប្រតិបត្តិធនាគារគូកមីន (KB Kookmin Bank) ដែលជាធនាគារលំដាប់ទីមួយ នៅប្រទេសកូរ៉េខាងត្បូង និងជាម្ចាស់ភាគហ៊ុនរបស់ ធនាគារ ខេប៊ីប្រាសាក់ បានមកបំពេញទស្សនកិច្ចជាលើកដំបូងនៅប្រទេសកម្ពុជា កាលពីថ្ងៃទី២០-២១ ខែតុលា ឆ្នាំ២០២៥ ដើម្បីពិនិត្យមើលលទ្ធផលការងារ របស់ក្រុមហ៊ុនបុត្រសម្ព័ន្ធ បង្កើតទំនាក់ទំនងជិតស្និទ្ធ និងការយកចិត្តទុកដាក់ ពីម្ចាស់ភាគហ៊ុនដល់ថ្នាក់គ្រប់គ្រង និងបុគ្គលិកធនាគារខេប៊ីប្រាសាក់ និងពិនិត្យពីកាលានុវត្តភាព ក្នុងការពង្រីកការវិនិយោគបន្ថែមទៀត នៅក្នុងទីផ្សារកម្ពុជា។
លោកក៏បានបង្ហាញដែរថា ធនាគារ KB Kookmin Bank មានចក្ខុវិស័យ និងយុទ្ធសាស្ត្រវែងឆ្ងាយ ក្នុងការវិនិយោគនៅកម្ពុជា ព្រមជាមួយនឹងការនាំមកនូវបច្ចេកវិទ្យា និងនវានុវត្តន៍នៃសេវា និងផលិតផលហិរញ្ញវត្ថុថ្មីៗបន្ថែមទៀត ដើម្បីផ្តល់ជូនដល់ប្រជាជនកម្ពុជា។
ជាការឆ្លើយតប លោកស្រីទេសាភិបាលធនាគារជាតិនៃកម្ពុជា បានស្វាគមន៍ និងថ្លែងអំណរគុណចំពោះតំណាងម្ចាស់ភាគហ៊ុន ធនាគារ KB Kookmin Bank នៃប្រទេសកូរ៉េខាងត្បូង ដែលបានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពសេដ្ឋកិច្ច និងវិស័យហិរញ្ញវត្ថុកម្ពុជា ជាពិសេសការប្តេជ្ញាបន្តពង្រឹងការវិនិយោគបន្ថែមនៅកម្ពុជា។
លោកស្រីក៏បានមានប្រសាសន៍ពីការវិវត្តនៃការរៀបចំវិធានការនានា និងបញ្ជាក់ពីការផ្តល់កិច្ចសហការ សំដៅផ្តល់ភាពអំណោយផល ដល់ការធ្វើប្រតិបត្តិការ ក្នុងវិស័យហិរញ្ញវត្ថុនៅកម្ពុជា។
នាឱកាសនោះដែរ លោកស្រីអគ្គទេសាភិបាល និងលោកប្រធាននាយកប្រតិបត្តិ ក៏បានផ្លាស់ប្តូរទស្សនាទានអំពីស្ថានភាពសេដ្ឋកិច្ច ស្ថិរភាពហិរញ្ញវត្ថុ ការពង្រឹងសន្តិសុខសាយប័រ និងកិច្ចសហការលើការអភិវឌ្ឍប្រព័ន្ធទូទាត់ឆ្លងដែនផងដែរ។
លោក Lee Hwan Ju ក៏បានប្រជុំពិភាក្សាផ្តោះប្តូរយោបល់ជាមួយនឹងគណៈគ្រប់គ្រង ធនាគារ ខេប៊ីប្រាសាក់ នៅការិយាល័យកណ្តាល ដើម្បីដាក់ចេញនូវយុទ្ធសាស្ត្រថ្មីៗ ក្នុងគោលដៅរក្សាឱ្យបាននូវកំណើនផលបត្រកម្ចី ជំរុញការអភិវឌ្ឍឌីជីថល ទាក់ទាញនិងបង្កើតវប្បធម៌សន្សំសម្រាប់អតិថិជន ការគិតគូរជាចំបងក្នុងការបម្រើសេវាជូនអតិថិជន ព្រមទាំងការថែរក្សាធនធានមនុស្សរបស់ធនាគារខេប៊ីប្រាសាក់ផងដែរ។
លោកបានបន្តដំណើរទស្សនកិច្ច ដោយបានចុះពិនិត្យស្ថានភាពប្រតិបត្តិការដល់ទីតាំងសាខានានារបស់ ធនាគារខេប៊ីប្រាសាក់ រួមមានសាខាអង្គតាសោម សាខាតាកែវ ស្ថិតក្នុងខេត្តតាកែវ និងសាខាអ៊ីអនម៉លមានជ័យ នៅរាជធានីភ្នំពេញ។
ក្នុងអំឡុងពេលនោះដែរ លោកបានស្វែងយល់ពីវិធីសាស្ត្រក្នុងសេវាហិញ្ញវត្ថុជូនដល់អតិថិជន លទ្ធផល ការងារដែលសម្រេចបានតាមសាខានីមួយៗ ការបញ្ជ្រាបពីរបៀបគិតពីចំណូល ចំណាយ សន្សំ មុនពេលអតិថិជនសម្រេចចិត្តក្នុងការខ្ចីប្រាក់សម្រាប់ការពង្រីក និងប្រើប្រាស់ក្នុងមុខរបរ ឬ/និងគ្រួសារជាដើម។
ជារួម លោកបានផ្តល់ជាអនុសាសន៍ដោយសំណូមពរដល់ថ្នាក់គ្រប់គ្រង និងបុគ្គលិកធនាគារខេប៊ីប្រាសាក់ ខិតខំបន្តបន្ថែមទៀតក្នុងការយកចិត្តទុកដាក់ និងថែរក្សាអតិថិជន តាមរយៈ ការផ្តល់សេវាលឿនរហ័ស ត្រឹមត្រូវ គ្រប់គ្រាន់ ទាន់ពេល និងរក្សាឱ្យនូវគុណតម្លៃរបស់ធនាគារដោយចាត់ទុកអតិថិជនគឺជាអាទិភាពទីមួយ។
ក្រោយបញ្ចប់ទស្សនកិច្ច លោក Lee Hwan Ju ក៏បានឆ្លៀតឱកាសក្នុងការចូលទស្សនាសារមន្ទីរសេដ្ឋកិច្ច និងរូបិយវត្ថុ ព្រះស្រីឦសានវរ្ម័ន (ស.ស.រ) ដោយបានបង្ហាញចំណាប់អារម្មណ៍ និងលើកសរសើរពីការរៀបចំយ៉ាងល្អនៃសារមន្ទីរព្រះស្រីឦសានវរ្ម័ន និងដំណើរដ៏វែងឆ្ងាយនៃប្រវត្តិរូបិយវត្ថុនៅកម្ពុជា៕



ព័ត៌មានទាក់ទង
|
|
|
ចុះថ្ងៃទី: 21-01-2026, 04:45 PM, ចំនួនអ្នកអានៈ 3ដង
រាជធានីភ្នំពេញ៖កិច្ចជំនួបនេះ មានគោលបំណងបង្ហាញពីសមិទ្ធផលការងារលើវិស័យសិទ្ធិមនុស្ស ដែលសម្រេចបានពីកិច្ចសហប្រតិបត្តិការរវាង គ.ស.ម.ក. និង OHCHR នៅក្នុងឆ្នាំ២០២៥ ព្រមទាំងពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការរវាងស្ថាប័នទាំងពីរសម្រាប់ឆ្នាំ២០២៦។ទេសរដ្ឋមន្ត្រី កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមន
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 21-01-2026, 04:37 PM, ចំនួនអ្នកអានៈ 2ដង
អ្នកតវ៉ាបានប្រមូលផ្តុំគ្នា ក្នុងទីក្រុងវ៉ាស៉ីនតោន និងនៅតាមទីក្រុងតូចៗដូចជា Asheville រដ្ឋ North Carolina ដោយអ្នកតវ៉ាបានដើរកាត់ទីប្រជុំជន ហើយស្រែកថា «No ICE, no KKK, no fascist USA» ដែលជាពាក្យស្លោកប្រើសម្រាប់ប្រឆាំងនឹងចំណាត់ការបង្រ្កាបជនអន្តោវប្រវេសន៍របស់ លោក ត្រាំ។ នេះបើតាមវីដេអូចែកចាយតាមបណ្តាញសង្គម។
អ្នកធ្វើការ និង
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 21-01-2026, 04:34 PM, ចំនួនអ្នកអានៈ 2ដង
រាជធានីភ្នំពេញ៖កាលពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៥កន្លងទៅនេះ ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា ក៏បានបើកដំណើរការជើងហោះហើរត្រង់ពីក្រុងព្រះសីហនុ ទៅកាន់ក្រុងសិនជិន ប្រទេសចិន ដោយជោគជ័យ ដែលក្លាយជាគោលដៅដ៏សំខាន់មួយក្នុងទៀត ក្នុងការទាក់ទាញភ្ញៀវទេសចរ និងវិនិយោគិនពីទីក្រុងសិនជិនផងដែរ។
ការហោះហើរត្រ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 21-01-2026, 04:32 PM, ចំនួនអ្នកអានៈ 4ដង
អភិបាលខេត្ត Niigata បានយល់ព្រមឱ្យបើករោងចក្រនេះឡើងវិញ កាលពីខែមុន ទោះបីជាមានការជំទាស់ពីសាធារណៈមតិ។ ប្រតិបត្តិករក្រុមហ៊ុន Tokyo Electric Power (TEPCO) បាននិយាយថា «ពួកគេកំពុងបន្តការរៀបចំ ហើយនឹងបើកកុងតាក់បញ្ជាក្រោយម៉ោង ៧យប់ថ្ងៃនេះ ដើម្បីដំណើរការម៉ាស៉ីនរ៉េអាក់ទ័រ»។
រោងចក្រថាមពលនុយក្លេអ៊ែរធំបំផុតល
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 21-01-2026, 11:28 AM, ចំនួនអ្នកអានៈ 49ដង
រាជធានីភ្នំពេញ៖សាស្ត្រាចារ្យបណ្ឌិតសភាចារ្យ សុក ស៊ីផាន់ណា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស (វិស័យពាណិជ្ជកម្ម និងសេដ្ឋកិច្ចអន្តរជាតិ) និងជាប្រធានគណៈកម្មាធិការផ្តល់យោបល់លើគោលនយោបាយពាណិជ្ជកម្ម (គ.ផ.គ.ព.) នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៦ បានជួបពិភាក្សាការងារជាមួយលោក Maninder Sidhu រដ្ឋមន្ត្រីពាណិជ្ជក
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 21-01-2026, 11:25 AM, ចំនួនអ្នកអានៈ 27ដង
នៅឯសន្និសីទសារព័ត៌មានឆ្នាំថ្មី លោក Lee បានសង្កត់ធ្ងន់ថាកូរ៉េខាងជើងកំពុងបន្តអភិវឌ្ឍបច្ចេកវិទ្យាមីស៊ីលរយៈចម្ងាយឆ្ងាយ និងអន្តរទ្វីប ICBM ដែលមានសមត្ថភាពបាញ់ដល់ សហរដ្ឋអាមេរិក។ តាមលោក Lee សមត្ថភាពមីស៊ីល ICBM របស់កូរ៉េខាងជើងមិនត្រឹមតែគំរាមកំហែងដល់សហរដ្ឋអាមេរិកប៉ុណ្ណោះទេ តែក៏គំរាមកំហែងដល់ពិភពលោកទា
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 21-01-2026, 11:18 AM, ចំនួនអ្នកអានៈ 61ដង
បន្ទាយមានជ័យ៖នៅរសៀលថ្ងៃទី២០ ខែមករា ឆ្នាំ២០២៦ លោកឧត្ដមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានចាត់លោកឧត្តមសេនីយ៍ត្រី រ៉ែម វីរៈ ស្នងការរង ផែនការងារសេនាធិការ រួមសហការី ចុះសួរសុខទុក្ខ និងនាំយកអំណោយដ៏ថ្លៃថ្លារបស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ មានថវិកាចំនួន ២លានរៀល
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 21-01-2026, 11:04 AM, ចំនួនអ្នកអានៈ 21ដង
នេះមានន័យថា កាំភ្លើងធំ Arsenal នៅតែបន្តធ្វើបានល្អ តាមរយៈលេង ៧ប្រកួតឈ្នះទាំងអស់ មិនចាញ់ និងមិនស្មើឡើយ ក្នុងនាមក៏ជាក្រុមដែលកំពុងកាន់កាប់តំណែងកំពូលតារាង Premier League ទៀតផង។ក្រុមរបស់អង់គ្លេស Arsenal និង Tottenham Hotsspanur សុទ្ធតែយកបាន ៣ពិន្ទុដូចគ្នា ក្នុងប្រកួតទី៧ នៃពានរង្វាន់អឺរ៉ុប UEFA Chamspanions League 2025-26 អភ័ព្វតែក្រុមលេខ២ ក្នុង
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 21-01-2026, 10:19 AM, ចំនួនអ្នកអានៈ 50ដង
នៅក្នុងសេចក្ដីថ្លែងការណ៍មួយ ទីភ្នាក់ងារកិច្ចសហប្រតិបត្តិការសន្តិសុខការពារជាតិ (DSCA) បានឱ្យដឹងថាការអនុម័តការលក់អាវុធខាងលើនឹងជួយធ្វើឱ្យប្រសើរឡើងនូវសមត្ថភាពរបស់សិង្ហបុរី ដើម្បីទប់ទល់នឹងការគំរាមបច្ចុប្បន្ន និងនៅពេលអនាគត ជាមួយការផ្ដល់ឱ្យកងកម្លាំងសមុទ្រនូវសមត្ថភាពដ៏គួរឱ្យជឿជាក់បានដើម្ប
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 21-01-2026, 10:15 AM, ចំនួនអ្នកអានៈ 55ដង
ខណៈបណ្ដាមេដឹកនាំអឺរ៉ុបដទៃទៀត ព្យាយាមប្រុងប្រយ័ត្នពាក្យសម្ដីដើម្បីទប់ស្កាត់ជម្លោះជាមួយសហរដ្ឋអាមេរិក លោក ម៉ាក្រុងឯណោះវិញបានបញ្ចេញប្រតិកម្មតបតខ្លាំងៗទៅនឹង ការគំរាមរបស់លោក ត្រាំ។ ថ្លែងនៅឯវេទិកាសេដ្ឋកិច្ចពិភពលោកក្នុងទីក្រុង Davos ប្រទេសស្វីស លោក ម៉ាក្រុងបាននិយាយថាបារាំង និងអឺរ៉ុបនឹងមិនទទួ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 21-01-2026, 10:02 AM, ចំនួនអ្នកអានៈ 62ដង
នៅក្នុងការបង្ហោះលើបណ្តាញសង្គម លោក ត្រាំ បានប្រើប្រាស់រូបភាពដែលបង្កើតដោយបញ្ញាសិប្បនិម្មិត (AI) ដោយបង្ហាញរូបលោកកាន់ទង់ជាតិអាមេរិកនៅហ្គ្រីនឡែន និងផែនទីមួយទៀតដែលបង្ហាញថាហ្គ្រីនឡែន និងកាណាដាបានក្លាយជាផ្នែកមួយរបស់សហរដ្ឋអាមេរិក។ លោកបានសង្កត់ធ្ងន់ថា «ហ្គ្រីនឡែនគឺចាំបាច់សម្រាប់សន្តិសុខជាតិ ន
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 21-01-2026, 09:47 AM, ចំនួនអ្នកអានៈ 52ដង
ការវាយប្រហារដ៏ធំនេះបានធ្វើឱ្យអគារស្នាក់នៅចំនួន ៥,៦៣៥ កន្លែងគ្មានកម្តៅប្រើប្រាស់ ចំពេលដែលសីតុណ្ហភាពធ្លាក់ចុះដល់ -១៥អង្សាសេ។ លោក ហ្សេលេនស្គី បានលើកឡើងថា សហរដ្ឋអាមេរិក «មិនទាន់មានកម្លាំង» គ្រប់គ្រាន់ដើម្បីបញ្ឈប់រុស្ស៊ីនៅឡើយទេ ប៉ុន្តែរដ្ឋបាលលោក ត្រាំ អាចធ្វើបានច្រើនជាងនេះ។
ប្រធានាធិបតីអ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 21-01-2026, 09:44 AM, ចំនួនអ្នកអានៈ 46ដង
ដាវ៉ូស, ស្វីស៖នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៦នេះ លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងលោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានជួបជាមួយនាយកប្រតិបត្តិក្រុមហ៊ុន Carlsberg Grouspan លោក Jacob Aaruspan-Andersen នៅទីក្រុងដាវ៉ូស ប្រទេសស្វីស។
ជំនួបនេះ បានពិភាក្សាអំពីការជំរ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 21-01-2026, 09:35 AM, ចំនួនអ្នកអានៈ 47ដង
គ្រឿងចក្រឈូសឆាយបានវាយកម្ទេចអគារធំៗ និងសំណង់តូចៗ បន្ទាប់ពីកងកម្លាំងសន្តិសុខបានចូលទៅក្នុងបរិវេណនោះនៅម៉ោង ៧:០០ព្រឹក និងបានបណ្តេញសន្តិសុខចេញ។
ប្រធាន UNRWA លោក ហ្វីលីព ឡាហ្សារីនី (Philispanspane Lazzarini) បានថ្កោលទោសទង្វើនេះថាជា «ការប្រឆាំងនឹងច្បាប់អន្តរជាតិដោយបើកចំហ និងដោយចេតនា» និងជា «ការវាយប្រហារដែលមិនធ្ល
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 21-01-2026, 09:28 AM, ចំនួនអ្នកអានៈ 31ដង
សេចក្តីថ្លែងការណ៍បានបញ្ជាក់ថា «ការវាយប្រហារណាមួយលើមេដឹកនាំកំពូល មានន័យថាជាការប្រកាសសង្គ្រាមជាមួយពិភពឥស្លាមទាំងមូល ហើយត្រូវរង់ចាំការចេញក្រឹត្យជីហាតដោយអ្នកប្រាជ្ញឥស្លាម និងការឆ្លើយតបរបស់ទាហានឥស្លាមនៅគ្រប់ទិសទីនៃពិភពលោក»។
គណៈកម្មការសន្តិសុខជាតិរបស់សភាអ៊ីរ៉ង់ បានព្រមានយ៉ាងខ្លាំងក
 ព័ត៌មានលម្អិត
|
|
|