| កម្ពុជាសងបំណុលសាធារណៈជិត ៣០០លានដុល្លារ ក្នុងឆមាសទី១ ឆ្នាំ២០២៥ |
|
| ចុះថ្ងៃទី: 04-09-2025, 06:29 PM, ចំនួនអ្នកអានៈ 475ដង |
|
រាជធានីភ្នំពេញ៖យោងតាមព្រឹត្តិបត្របំណុលសាធារណៈ ដែលចេញផ្សាយដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបញ្ជាក់យ៉ាងដូច្នេះថា «ការទូទាត់បំណុល ក្នុងនៅក្នុងត្រីមាសទី២ ឆ្នាំ២០២៥ រាជរដ្ឋាភិបាលបានទូទាត់សេវាបំណុលសរុបចំនួន ៥៩.១១ លានដុល្លារអារម៉េរិក ដែលជារួម ក្នុងឆមាសទី១ ឆ្នាំ២០២៥នេះ រាជរដ្ឋាភិបាលបានទូទាត់ សេវាបំណុល សរុបចំនួន ២៩៦.៩៥ លានដុល្លារអាមេរិក»។
គិតត្រឹមដំណាច់ឆមាសទី១ ឆ្នាំ២០២៥នេះ កម្ពុជាបានសងបំណុលសាធារណៈ ក្នុងទំហំទឹកប្រាក់ជិត ៣០០លានដុល្លារអាម៉េរិក កើនឡើង២៩% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំទៅ។ នេះបើយោងតាមព្រឹត្តិបត្របំណុលសាធារណៈ ដែលចេញផ្សាយដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
ការទូទាត់ក្នុងក្របខ័ណ្ឌបំណុលសាធារណៈក្រៅប្រទេសមានប្រមាណ ២៦៧.៧០លានដុល្លារអាម៉េរិក ក្នុងនោះ ប្រាក់ដើម ២១២.៣០លានដុល្លារអាម៉េរិក និងការប្រាក់ និងកម្រៃផ្សេងៗ ៥៥.៤០ លានដុល្លារអាម៉េរិក។ ចំណែកក្របខ័ណ្ឌ បំណុលសាធារណៈក្នុងប្រទេសមានចំនួនប្រមាណ ២៩.២៥ លានដុល្លារអាម៉េរិក ក្នុងនោះប្រាក់ដើម ២៦.៨២ លានដុល្លារអាម៉េរិក និងការប្រាក់២.៤៤ លានដុល្លារអាម៉េរិក។ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំទៅ ការទូទាត់សេវាបំណុលសរុបក្នុងឆមាសទី១ ឆ្នាំ២០២៥ នេះ មានកំណើនប្រមាណ ២៩%។
បើតាមក្រសួងសេដ្ឋកិច្ច គិតត្រឹមដំណាច់ត្រីមាសទី២ ឆ្នាំ២០២៥នេះ កម្ពុជាមានសន្និធិបំណុលសាធារណៈ សរុបចំនួន ១២.៦៧ ប៊ីលានដុល្លារអាម៉េរិក ដោយគិតទាំងបំណុលមរតក ខណៈរដ្ឋាភិបាលវាយតម្លៃថា បំណុលសាធារណៈកម្ពុជា នៅតែស្ថិតក្នុងភាពអាចគ្រប់គ្រងបាន ពោលគឺនៅតែមាន «ចីរភាព» និង «ហានិភ័យកម្រិត ទាប» ដដែល។
ក្នុងចំណោមបំណុលជាង១២ប៊ីលានដុល្លារនេះ ក្នុងនោះ ៩៩% ត្រូវនឹងប្រមាណ ១២.៥៤ ប៊ីលានដុល្លារអាម៉េរិក ជាបំណុលសាធារណៈក្រៅប្រទេស និង១%ត្រូវនឹងប្រមាណ១២៨.៥០ លានដុល្លារអាម៉េរិក ជាបំណុលសាធារណៈក្នុងប្រទេស។ បំណុលសាធារណៈទាំងនេះ រួមមាន៖ ៤៦% ជាដុល្លារអាម៉េរិក, ១៨% ជាអេសដេអ៊ែ, ១១% ជាយេន ជប៉ុន, ១០% ជាយ័នចិន, ៨% ជាអឺរ៉ូ និង ៧%ទៀត ជារូបិយវត្ថុជាតិនិងរូបិយប័ណ្ណផ្សេងៗ។
ក្រសួងសេដ្ឋកិច្ចបានឱ្យដឹងផងដែរថា នៅក្នុងត្រីមាសទី២ ឆ្នាំ២០២៥ នេះ រាជរដ្ឋាភិបាលបានចុះកិច្ចព្រមព្រៀងឥណទានសម្បទានថ្មី ជាមួយដៃគូអភិវឌ្ឍនានាសរុបចំនួន ១១៦.៦៦ លានដុល្លារអាម៉េរិក ដែលស្មើនឹង ៨៤.៥០ លានអេសដេអ៊ែរ។ ជារួម ក្នុងឆមាសទី១ ឆ្នាំ២០២៥ នេះ រាជរដ្ឋាភិបាលបានចុះកិច្ច ព្រមព្រៀងឥណទានថ្មី ជាមួយដៃគូអភិវឌ្ឍនានា សរុបចំនួន ១៩៦.៤៨ លានដុល្លារអាម៉េរិក ឬស្មើនឹង ១៤២.៣១ លានអេសដេអ៊ែ ស្មើនឹងប្រមាណ ៧% នៃពិតានដែលច្បាប់អនុញ្ញាត។
បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំទៅ ការចុះកិច្ចព្រមព្រៀងឥណទានសម្បទានថ្មី នៅក្នុងឆមាសទី១ ឆ្នាំ២០២៥ នេះ មានការថយចុះ ប្រមាណ ៣៧%។ ឥណទានទាំងនេះ សុទ្ធសឹងជាឥណទានមានកម្រិត សម្បទានខ្ពស់ ដោយមានធាតុអំណោយជាមធ្យមប្រមាណ៣៦%។ គោលដៅនៃការចុះកិច្ចព្រមព្រៀងឥណទានថ្មីទាំងនេះ គឺសម្រាប់បំពេញតម្រូវការហិរញ្ញប្បទាន ក្នុងវិស័យអាទិភាពរបស់រាជរដ្ឋាភិបាល សំដៅរួមចំណែកទ្រទ្រង់ចីរភាពនៃកំណើនរយៈពេល និងបង្កើនផលិតសេដ្ឋកិច្ច ឬផលិតភាពផលិតកម្ម។
យ៉ាងនេះក្តីក្រសួងសេដ្ឋកិច្ចបានវាយតម្លៃបឋមលើការវិភាគចីរភាពបំណុល រហូតដល់ដំណាច់ឆ្នាំ២០២៥ បង្ហាញថា បើទោះបីជាសេដ្ឋកិច្ចកម្ពុជា ទទួលរងនូវផលប៉ះពាល់ពីការរីករាលដាលនៃវិបត្តិជំងឺ កូវីដ-១៩ និងពីកត្តាខាងក្រៅផ្សេងទៀតក្តី ក៏ស្ថានភាព បំណុលសាធារណៈកម្ពុជា នៅតែស្ថិតក្នុងភាពអាចគ្រប់គ្រង បានពោលគឺ នៅតែមាន «ចីរភាព» និង «ហានិភ័យកម្រិត ទាប» ដដែល ដោយរាល់សូចនាករបំណុលគន្លឹះៗទាំងអស់ សុទ្ធតែស្ថិតក្រោមអនុបាតគោល ក្នុងនោះអនុបាតតម្លៃ បច្ចុប្បន្ន នៃបំណុលសាធារណៈក្រៅប្រទេសធៀបនឹង ផសស មានត្រឹមកម្រិត ១៨,៤% ធៀបនឹងអនុបាតគោល ៤០%។
យោងតាមក្រសួងសេដ្ឋកិច្ច កម្ពុជាជំពាក់បំណុលចិនច្រើនជាងគេរហូតដល់ ៣៣%, ជប៉ុន ១១ % , កូរ៉េ ៦%, បារាំង៦% និងបំណុលមរតក ៥%៕


ព័ត៌មានទាក់ទង
|
|
|
ចុះថ្ងៃទី: 21-01-2026, 04:45 PM, ចំនួនអ្នកអានៈ 3ដង
រាជធានីភ្នំពេញ៖កិច្ចជំនួបនេះ មានគោលបំណងបង្ហាញពីសមិទ្ធផលការងារលើវិស័យសិទ្ធិមនុស្ស ដែលសម្រេចបានពីកិច្ចសហប្រតិបត្តិការរវាង គ.ស.ម.ក. និង OHCHR នៅក្នុងឆ្នាំ២០២៥ ព្រមទាំងពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការរវាងស្ថាប័នទាំងពីរសម្រាប់ឆ្នាំ២០២៦។ទេសរដ្ឋមន្ត្រី កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមន
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 21-01-2026, 04:37 PM, ចំនួនអ្នកអានៈ 2ដង
អ្នកតវ៉ាបានប្រមូលផ្តុំគ្នា ក្នុងទីក្រុងវ៉ាស៉ីនតោន និងនៅតាមទីក្រុងតូចៗដូចជា Asheville រដ្ឋ North Carolina ដោយអ្នកតវ៉ាបានដើរកាត់ទីប្រជុំជន ហើយស្រែកថា «No ICE, no KKK, no fascist USA» ដែលជាពាក្យស្លោកប្រើសម្រាប់ប្រឆាំងនឹងចំណាត់ការបង្រ្កាបជនអន្តោវប្រវេសន៍របស់ លោក ត្រាំ។ នេះបើតាមវីដេអូចែកចាយតាមបណ្តាញសង្គម។
អ្នកធ្វើការ និង
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 21-01-2026, 04:34 PM, ចំនួនអ្នកអានៈ 2ដង
រាជធានីភ្នំពេញ៖កាលពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៥កន្លងទៅនេះ ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា ក៏បានបើកដំណើរការជើងហោះហើរត្រង់ពីក្រុងព្រះសីហនុ ទៅកាន់ក្រុងសិនជិន ប្រទេសចិន ដោយជោគជ័យ ដែលក្លាយជាគោលដៅដ៏សំខាន់មួយក្នុងទៀត ក្នុងការទាក់ទាញភ្ញៀវទេសចរ និងវិនិយោគិនពីទីក្រុងសិនជិនផងដែរ។
ការហោះហើរត្រ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 21-01-2026, 04:32 PM, ចំនួនអ្នកអានៈ 4ដង
អភិបាលខេត្ត Niigata បានយល់ព្រមឱ្យបើករោងចក្រនេះឡើងវិញ កាលពីខែមុន ទោះបីជាមានការជំទាស់ពីសាធារណៈមតិ។ ប្រតិបត្តិករក្រុមហ៊ុន Tokyo Electric Power (TEPCO) បាននិយាយថា «ពួកគេកំពុងបន្តការរៀបចំ ហើយនឹងបើកកុងតាក់បញ្ជាក្រោយម៉ោង ៧យប់ថ្ងៃនេះ ដើម្បីដំណើរការម៉ាស៉ីនរ៉េអាក់ទ័រ»។
រោងចក្រថាមពលនុយក្លេអ៊ែរធំបំផុតល
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 21-01-2026, 11:28 AM, ចំនួនអ្នកអានៈ 49ដង
រាជធានីភ្នំពេញ៖សាស្ត្រាចារ្យបណ្ឌិតសភាចារ្យ សុក ស៊ីផាន់ណា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស (វិស័យពាណិជ្ជកម្ម និងសេដ្ឋកិច្ចអន្តរជាតិ) និងជាប្រធានគណៈកម្មាធិការផ្តល់យោបល់លើគោលនយោបាយពាណិជ្ជកម្ម (គ.ផ.គ.ព.) នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៦ បានជួបពិភាក្សាការងារជាមួយលោក Maninder Sidhu រដ្ឋមន្ត្រីពាណិជ្ជក
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 21-01-2026, 11:25 AM, ចំនួនអ្នកអានៈ 27ដង
នៅឯសន្និសីទសារព័ត៌មានឆ្នាំថ្មី លោក Lee បានសង្កត់ធ្ងន់ថាកូរ៉េខាងជើងកំពុងបន្តអភិវឌ្ឍបច្ចេកវិទ្យាមីស៊ីលរយៈចម្ងាយឆ្ងាយ និងអន្តរទ្វីប ICBM ដែលមានសមត្ថភាពបាញ់ដល់ សហរដ្ឋអាមេរិក។ តាមលោក Lee សមត្ថភាពមីស៊ីល ICBM របស់កូរ៉េខាងជើងមិនត្រឹមតែគំរាមកំហែងដល់សហរដ្ឋអាមេរិកប៉ុណ្ណោះទេ តែក៏គំរាមកំហែងដល់ពិភពលោកទា
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 21-01-2026, 11:18 AM, ចំនួនអ្នកអានៈ 61ដង
បន្ទាយមានជ័យ៖នៅរសៀលថ្ងៃទី២០ ខែមករា ឆ្នាំ២០២៦ លោកឧត្ដមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានចាត់លោកឧត្តមសេនីយ៍ត្រី រ៉ែម វីរៈ ស្នងការរង ផែនការងារសេនាធិការ រួមសហការី ចុះសួរសុខទុក្ខ និងនាំយកអំណោយដ៏ថ្លៃថ្លារបស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ មានថវិកាចំនួន ២លានរៀល
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 21-01-2026, 11:04 AM, ចំនួនអ្នកអានៈ 21ដង
នេះមានន័យថា កាំភ្លើងធំ Arsenal នៅតែបន្តធ្វើបានល្អ តាមរយៈលេង ៧ប្រកួតឈ្នះទាំងអស់ មិនចាញ់ និងមិនស្មើឡើយ ក្នុងនាមក៏ជាក្រុមដែលកំពុងកាន់កាប់តំណែងកំពូលតារាង Premier League ទៀតផង។ក្រុមរបស់អង់គ្លេស Arsenal និង Tottenham Hotsspanur សុទ្ធតែយកបាន ៣ពិន្ទុដូចគ្នា ក្នុងប្រកួតទី៧ នៃពានរង្វាន់អឺរ៉ុប UEFA Chamspanions League 2025-26 អភ័ព្វតែក្រុមលេខ២ ក្នុង
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 21-01-2026, 10:19 AM, ចំនួនអ្នកអានៈ 50ដង
នៅក្នុងសេចក្ដីថ្លែងការណ៍មួយ ទីភ្នាក់ងារកិច្ចសហប្រតិបត្តិការសន្តិសុខការពារជាតិ (DSCA) បានឱ្យដឹងថាការអនុម័តការលក់អាវុធខាងលើនឹងជួយធ្វើឱ្យប្រសើរឡើងនូវសមត្ថភាពរបស់សិង្ហបុរី ដើម្បីទប់ទល់នឹងការគំរាមបច្ចុប្បន្ន និងនៅពេលអនាគត ជាមួយការផ្ដល់ឱ្យកងកម្លាំងសមុទ្រនូវសមត្ថភាពដ៏គួរឱ្យជឿជាក់បានដើម្ប
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 21-01-2026, 10:15 AM, ចំនួនអ្នកអានៈ 55ដង
ខណៈបណ្ដាមេដឹកនាំអឺរ៉ុបដទៃទៀត ព្យាយាមប្រុងប្រយ័ត្នពាក្យសម្ដីដើម្បីទប់ស្កាត់ជម្លោះជាមួយសហរដ្ឋអាមេរិក លោក ម៉ាក្រុងឯណោះវិញបានបញ្ចេញប្រតិកម្មតបតខ្លាំងៗទៅនឹង ការគំរាមរបស់លោក ត្រាំ។ ថ្លែងនៅឯវេទិកាសេដ្ឋកិច្ចពិភពលោកក្នុងទីក្រុង Davos ប្រទេសស្វីស លោក ម៉ាក្រុងបាននិយាយថាបារាំង និងអឺរ៉ុបនឹងមិនទទួ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 21-01-2026, 10:02 AM, ចំនួនអ្នកអានៈ 62ដង
នៅក្នុងការបង្ហោះលើបណ្តាញសង្គម លោក ត្រាំ បានប្រើប្រាស់រូបភាពដែលបង្កើតដោយបញ្ញាសិប្បនិម្មិត (AI) ដោយបង្ហាញរូបលោកកាន់ទង់ជាតិអាមេរិកនៅហ្គ្រីនឡែន និងផែនទីមួយទៀតដែលបង្ហាញថាហ្គ្រីនឡែន និងកាណាដាបានក្លាយជាផ្នែកមួយរបស់សហរដ្ឋអាមេរិក។ លោកបានសង្កត់ធ្ងន់ថា «ហ្គ្រីនឡែនគឺចាំបាច់សម្រាប់សន្តិសុខជាតិ ន
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 21-01-2026, 09:47 AM, ចំនួនអ្នកអានៈ 52ដង
ការវាយប្រហារដ៏ធំនេះបានធ្វើឱ្យអគារស្នាក់នៅចំនួន ៥,៦៣៥ កន្លែងគ្មានកម្តៅប្រើប្រាស់ ចំពេលដែលសីតុណ្ហភាពធ្លាក់ចុះដល់ -១៥អង្សាសេ។ លោក ហ្សេលេនស្គី បានលើកឡើងថា សហរដ្ឋអាមេរិក «មិនទាន់មានកម្លាំង» គ្រប់គ្រាន់ដើម្បីបញ្ឈប់រុស្ស៊ីនៅឡើយទេ ប៉ុន្តែរដ្ឋបាលលោក ត្រាំ អាចធ្វើបានច្រើនជាងនេះ។
ប្រធានាធិបតីអ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 21-01-2026, 09:44 AM, ចំនួនអ្នកអានៈ 46ដង
ដាវ៉ូស, ស្វីស៖នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៦នេះ លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងលោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានជួបជាមួយនាយកប្រតិបត្តិក្រុមហ៊ុន Carlsberg Grouspan លោក Jacob Aaruspan-Andersen នៅទីក្រុងដាវ៉ូស ប្រទេសស្វីស។
ជំនួបនេះ បានពិភាក្សាអំពីការជំរ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 21-01-2026, 09:35 AM, ចំនួនអ្នកអានៈ 47ដង
គ្រឿងចក្រឈូសឆាយបានវាយកម្ទេចអគារធំៗ និងសំណង់តូចៗ បន្ទាប់ពីកងកម្លាំងសន្តិសុខបានចូលទៅក្នុងបរិវេណនោះនៅម៉ោង ៧:០០ព្រឹក និងបានបណ្តេញសន្តិសុខចេញ។
ប្រធាន UNRWA លោក ហ្វីលីព ឡាហ្សារីនី (Philispanspane Lazzarini) បានថ្កោលទោសទង្វើនេះថាជា «ការប្រឆាំងនឹងច្បាប់អន្តរជាតិដោយបើកចំហ និងដោយចេតនា» និងជា «ការវាយប្រហារដែលមិនធ្ល
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 21-01-2026, 09:28 AM, ចំនួនអ្នកអានៈ 31ដង
សេចក្តីថ្លែងការណ៍បានបញ្ជាក់ថា «ការវាយប្រហារណាមួយលើមេដឹកនាំកំពូល មានន័យថាជាការប្រកាសសង្គ្រាមជាមួយពិភពឥស្លាមទាំងមូល ហើយត្រូវរង់ចាំការចេញក្រឹត្យជីហាតដោយអ្នកប្រាជ្ញឥស្លាម និងការឆ្លើយតបរបស់ទាហានឥស្លាមនៅគ្រប់ទិសទីនៃពិភពលោក»។
គណៈកម្មការសន្តិសុខជាតិរបស់សភាអ៊ីរ៉ង់ បានព្រមានយ៉ាងខ្លាំងក
 ព័ត៌មានលម្អិត
|
|
|