រដ្ឋមន្ត្រីសុខាភិបាល ប្រកាសជាផ្លូវការ យុទ្ធនាការលើកកម្ពស់ការប្រើប្រាស់មូលនិធិសមធម៌សុខាភិបាល |
|
ចុះថ្ងៃទី: 13-03-2025, 12:34 PM, ចំនួនអ្នកអានៈ 31ដង |
|
រាជធានីភ្នំពេញ:មូលនិធិសមធម៌សុខាភិបាល គឺជាការប្តេជ្ញាចិត្តខ្ពស់របស់រាជរដ្ឋាភិបាល ស្តីពីការពង្រីកប្រព័ន្ធគាំពារសុខភាពសង្គមនៅកម្ពុជា ដែលមានចែងក្នុងកម្មវិធីគោលនយោបាយអាទិភាពទី១ របស់រាជរដ្ឋាភិបាល សំដៅការផ្តល់ការគាំពារដល់ពលរដ្ឋមកពីគ្រួសារក្រីក្រឱ្យទទួលបានសេវាសុខភាព ប្រកបដោយសមធម៌ គុណភាព ស័ក្តិសិទ្ធភាព និងប្រសិទ្ធភាពដោយមិនមានហានិភ័យផ្នែកហិរញ្ញវត្ថុ។
លោកសាស្រ្តចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៥នេះ បានអញ្ជើញចូលរួមក្នុងពិធី «ការប្រកាសជាផ្លូវការ យុទ្ធនាការលើកកម្ពស់ការប្រើប្រាស់មូលនិធិសមធម៌សុខាភិបាល» ក្នុងគោលបំណងបញ្រ្ជាបការស្វែងយល់អំពីយុទ្ធសាស្រ្តនៃ ការលើកកម្ពស់ការប្រើប្រាស់ មូលនិធិសមធម៌សុខាភិបាល និងជំរុញកិច្ចសហការគាំទ្រ តាមគ្រប់រូបភាពក្នុងការអនុវត្តយុទ្ធនាការនេះ ឱ្យបានទូលំទូលាយទូទាំងប្រទេស ដើម្បីជាប្រយោជន៍ដល់គ្រប់ក្រុមគោលដៅទាំងអស់។
ការលើកស្ទួយសុខុមាលភាពរបស់ប្រជាពលរដ្ឋ និងការពង្រឹងប្រព័ន្ធគាំពារសង្គម គឺជាការគិតគូរប្រកបដោយគតិបណ្ឌិត និងចក្ខុវិស័យវែងឆ្ងាយរបស់រាជរដ្ឋាភិបាលក្នុងអាណត្តិកន្លងមក ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី បច្ចុប្បន្នជាប្រធានព្រឹទ្ធសភាកម្ពុជា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ។ រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យវែងឆ្ងាយ ស្មារតីបុរេសកម្មនិងភាពស្វាហាប់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានបន្តយ៉ាងសកម្មក្នុងការលើកកម្ពស់ការអភិវឌ្ឍមូលធនមនុស្ស និងសុខុមាលភាពរបស់ពលរដ្ឋ តាមរយៈការបន្តជំរុញការអភិវឌ្ឍប្រព័ន្ធគាំពារសង្គមឱ្យកាន់តែរឹងមាំឡើងថែមទៀត។ ការបញ្ជាក់បន្ថែមរបស់លោកសាស្រ្ដាចារ្យរដ្ឋមន្ដ្រី។
លោកសាស្ដ្រាចារ្យរដ្ឋមន្ដ្រី បានថ្លែងបន្ដថា «ដើម្បីធានាឆ្ពោះទៅសម្រេចបាននូវគោលដៅ នៃផែនទីបង្ហាញផ្លូវឆ្ពោះទៅការគ្របដណ្តប់សុខភាពជាសកលនៅកម្ពុជា ជាពិសេសការបង្ការហានិភ័យផ្នែកហិរញ្ញវត្ថុដល់គ្រួសារគោលដៅ ចាំបាច់ត្រូវមានការតាមដាន និងដោះស្រាយនូវបញ្ហាប្រឈមមួយចំនួន ដែលរារាំងដល់ការប្រើប្រាស់សេវាសុខភាព របស់ក្រុមគោលដៅគ្របដណ្តប់ដោយមូលនិធិសមធម៌សុខាភិបាល។ ដូច្នេះ យុទ្ធនាការលើកកម្ពស់ការប្រើប្រាស់មូលនិធិសមធម៌ ដែលប្រកាសដាក់ឱ្យអនុវត្តនៅថ្ងៃនេះពិតជាមានសារសំខាន់ណាស់ ក្នុងការលើកកម្ពស់ការយល់ដឹងរបស់ប្រជាពលរដ្ឋ អំពីអត្ថប្រយោជន៍នៃមូលនិធិសមធម៌ ដែលបង់ថ្លៃជួសដោយរាជរដ្ឋាភិបាល ផ្លាស់ប្តូរអាកប្បកិរិយា និងឥរិយាបថរបស់ក្រុមគោលដៅ ព្រមទាំងធ្វើការផ្លាស់ប្តូរឥរិយាបថអ្នកផ្តល់សេវាក្នុងការផ្តល់សេវាប្រកបដោយគុណភាព សមភាព និងសមធម៌ មិនមានការរើសអើងដល់ប្រជាពលរដ្ឋ។ ខ្ញុំសូមថ្លែងអំណរគុណដល់គម្រោងអាហារូបត្ថម្ភនៅកម្ពុជា ដែលគាំទ្រដោយធនាគាពិភពលោក និងដៃគូ ដែលបានចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់ការប្រើប្រាស់មូលនិធិសមធម៌តាមរយៈការគាំទ្រឱ្យមានយុទ្ធនាការដ៏មានសារសំខាន់នេះ»។
ឆ្លៀតក្នុងឱកាសនេះ លោកសាស្រ្តាចារ្យរដ្ឋមន្រ្តី បានអំពាវនាវដល់រដ្ឋបាលរាជធានី-ខេត្ត មន្ទីរសុខាភិបាល ក្រសួង ស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ សូមចូលរួមអនុវត្តយុទ្ធនាការនេះ ឱ្យបានទទួលជោគជ័យ ដោយត្រូវ៖
១៖គ្រប់មូលដ្ឋានសុខាភិបាល ត្រូវធានាថា ការផ្តល់សេវាដល់ប្រជាពលរដ្ឋគ្រប់រូប ប្រកបដោយគុណភាព ប្រសិទ្ធភាព ស័ក្កិសិទ្ធភាព ដោយមិនមានការរើសអើង ពង្រឹងក្រមសីលធម៌វិជ្ជាជីវៈ (ត្រូវមានឯកសណ្ឋានគ្រូពេទ្យឱ្យបានត្រឹមត្រូវ) ក្នុងការបម្រើសេវា ២៤ម៉ោង រៀងរាល់ថ្ងៃ ដើម្បីធានានូវគុណតម្លៃ នៃការអនុវត្តមូលនិធិសមធម៌ដែលជាអាទិភាព ឆ្ពោះទៅរកការគ្របដណ្តប់សុខភាពជា សកលនៅកម្ពុជា។
២៖ មូលដ្ឋានសុខាភិបាលទាំងអស់ ត្រូវធ្វើការអប់រំផ្សព្វផ្សាយដល់ប្រជាពលរដ្ឋក្រុមគោលដៅ អំពីមូលនិធិសមធម៌សុខាភិបាល ចូលរួមកំណត់ និងដោះស្រាយបញ្ហាប្រឈមដែលរារាំងដល់ប្រជាពលរដ្ឋ ដែលមានបណ្ណមូលនិធិសមធម៌សុខាភិបាល តែមិនអាចទទួលបានសេវា។
៣៖ រដ្ឋបាលរាជធានី-ខេត្ត ត្រូវធ្វើការផ្សព្វផ្សាយនូវសារអប់រំផ្លាស់ប្តូរឥរិយាបថ អំពីការប្រើប្រាស់មូលនិធិសមធម៌ សុខាភិបាលដល់ប្រជាពលរដ្ឋតាមគ្រប់រូបភាព ព្រមទាំងចូលរួមតាមដាននូវបញ្ហាប្រឈមដែលគ្រួសារក្រីក្រ មិនទទួលបានបណ្ណ ឬមានបណ្ណតែមិនមកទទួលសេវា។
៤៖ បិទតាំង និងចែកចាយសារអប់រំគ្រប់មធ្យោបាយរួមទាំងបណ្តាញគេហទំព័រ បញ្ជ្រាបសារអប់រំពីមូលនិធិសមធម៌សុខាភិបាល នៅក្នុងរបៀបវារៈក្នុងការប្រជុំនានា និងចាត់ទុកការងារនេះជាការងារអាទិភាពមួយក្នុងចំណោម ការងារអាទិភាពផ្សេងៗទៀត។
៥៖ តាមដានការប្រើប្រាស់សេវាសុខភាព នៅមណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែក ជាពិសេសក្នុងចំណោមប្រជាពលរដ្ឋដែលគ្របដណ្តប់ដោយមូលនិធិសមធម៌សុខាភិបាល។
ជាទីបញ្ចប់ លោកសាស្រ្តាចារ្យរដ្ឋមន្រ្តី សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់គ្រប់ក្រសួង ស្ថាប័ន រដ្ឋបាលរាជធានី ខេត្ត និងអង្គការដៃគូទាំងអស់ ដែលបានចូលរួមគាំទ្រយុទ្ធនាការ លើកកម្ពស់ការប្រើប្រាស់មូលនិធិសមធម៌សុខាភិបាល ជាពិសេសសូមថ្លែងអំណរគុណដល់ដៃគូអភិវឌ្ឍន៍នៃគម្រោងអាហារូបត្ថម្ភនៅកម្ពុជា រួមមាន ធនាគារពិភពលោក (World Bank) ធនាគារអភិវឌ្ឍន៍នៃរដ្ឋាភិបាលអាល្លឺម៉ង់ KfW (Kreditanstalt für Wiederaufbau) នាយកដ្ឋានកិច្ចការបរទេស និងពាណិជ្ជកម្មប្រទេសអូស្រ្តាលី DFAT (Department of Foreign Affairs and Trade/) និងមូលនិធិហិរញ្ញប្បទានសកលសម្រាប់គ្រប់ស្រ្តី កុមារនិងយុវវ័យ GFF (Global Financing Facility in Support of Every Woman, Every Child) ដែលបានសហការគាំទ្រផលិតនូវសម្ភារៈអប់រំផ្សព្វផ្សាយ ប្រព័ន្ធផ្សព្វផ្សាយឌីជីថល ក៏ដូចជាសិក្ខាសាលាក្នុងថ្ងៃនេះ៕







ព័ត៌មានទាក់ទង
|
|
|
ចុះថ្ងៃទី: 13-03-2025, 08:20 PM, ចំនួនអ្នកអានៈ 21ដង
រាជធានីភ្នំពេញ:លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានថ្លែងដូចនេះនាព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៥ នាឱកាសអញ្ជើញជាអធិបតិបើកនៃកិច្ចប្រជុំត្រួតពិនិត្យប្រចាំឆ្នាំ២០២៤ នៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី៤ ដោយមានការចូលរួមពីសំណាក់លោក លោកស្រី ថ្នាក់ដឹកនាំ នៃក្
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 13-03-2025, 08:14 PM, ចំនួនអ្នកអានៈ 34ដង
កាលពីខែវិច្ឆិកា លោក Orban បានអញ្ជើញលោក Netanyahu ឲ្យមកបំពេញទស្សនកិច្ចនៅហុងគ្រី ដោយសន្យាថានឹងមិនអនុវត្តតាមដីកាចាប់ខ្លួនលោក របស់តុលាការ ICC នោះទេ ទាក់ទងនឹងការចោទប្រកាន់ពីបទឧក្រិដ្ឋកម្មសង្គ្រាមនៅតំបន់ហ្គាហ្សា។
នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu គ្រោងនឹងធ្វើទស្ស
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 13-03-2025, 08:04 PM, ចំនួនអ្នកអានៈ 25ដង
ក្នុងសុន្ទរកថាមួយនៅឯទីក្រុង Wellington កាលពីសប្តាហ៍មុន នាយកសេវាស៉ើបការណ៍សម្ងាត់នូវែលសេឡង់ លោក Andrew Hamspanton និយាយថា ការផ្តោតអារម្មណ៍របស់ប្រទេសក្នុងតំបន់ប៉ាស៉ីហ្វិក លើបញ្ហាសេដ្ឋកិច្ច និងឧក្រិដ្ឋកម្មឆ្លងដែន បានផ្តល់ឱកាសដល់ចិន ចុះហត្ថលេខាលើកិច្ចព្រមព្រៀងយុទ្ធសាស្ត្រជាមួយពួកគេ ដោយកិច្ចសហប្រតិបត្តិក
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 13-03-2025, 07:59 PM, ចំនួនអ្នកអានៈ 19ដង
សេចក្តីថ្លែងការណ៍របស់ក្រសួងការពារជាតិរុស្ស៉ី បានឱ្យដឹងថា យន្តហោះដ្រូន៣០គ្រឿង ត្រូវបានបាញ់ស្កាត់ និងកម្ទេចចោល នៅលើតំបន់ Bryansk ភាគខាងលិច ជាប់ព្រំប្រទល់អ៊ុយក្រែន ខណៈ២៥គ្រឿង ត្រូវបានបាញ់ទម្លាក់ នៅលើតំបន់ Kaluga។ ក្រៅពីនេះ ដ្រូនដទៃទៀតរបស់អ៊ុយក្រែន ត្រូវស្ទាក់បាននៅលើតំបន់ Kursk, Voronezh, Rostov និង Belgorod។
នៅថ្ងៃព
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 13-03-2025, 07:55 PM, ចំនួនអ្នកអានៈ 33ដង
ជនខាងលើឈ្មោះ Aleksej Besciokov សញ្ជាតិលីទុយអានី មានទីលំនៅក្នុងប្រទេសរុស្ស៉ី ត្រូវបានចោទប្រកាន់ពី បទលាងលុយកខ្វក់ ហើយក៏ប្រឈមនឹងការចោទប្រកាន់ពីបទរំលោភលើទណ្ឌកម្ម និងប្រតិបត្តិការអាជីវកម្មផ្ទេរប្រាក់ ដែលគ្មានអាជ្ញាប័ណ្ណ។
ការិយាល័យប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មកំពូលរបស់ឥណ្ឌា បានឱ្យដឹងថា អាជ្ញាធរបានច
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 13-03-2025, 01:02 PM, ចំនួនអ្នកអានៈ 29ដង
ខេត្តតាកែវ៖គម្រោងសាងសង់វិទ្យាស្ថានពហុជំនាញតេជោសែន ដែលមានទីតាំងស្ថិតនៅឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ ត្រូវបានចាប់ផ្ដើមបញ្ចុះបឋមសិលា និងបើកការដ្ឋានសាងសង់ជាផ្លូវការហើយ នាព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៥នេះ ក្រោមអធិបតីភាពនាយឧត្ដមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 13-03-2025, 12:34 PM, ចំនួនអ្នកអានៈ 31ដង
រាជធានីភ្នំពេញ:មូលនិធិសមធម៌សុខាភិបាល គឺជាការប្តេជ្ញាចិត្តខ្ពស់របស់រាជរដ្ឋាភិបាល ស្តីពីការពង្រីកប្រព័ន្ធគាំពារសុខភាពសង្គមនៅកម្ពុជា ដែលមានចែងក្នុងកម្មវិធីគោលនយោបាយអាទិភាពទី១ របស់រាជរដ្ឋាភិបាល សំដៅការផ្តល់ការគាំពារដល់ពលរដ្ឋមកពីគ្រួសារក្រីក្រឱ្យទទួលបានសេវាសុខភាព ប្រកបដោយសមធម៌ គុណភា
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 13-03-2025, 12:29 PM, ចំនួនអ្នកអានៈ 33ដង
ប៉ុន្មានម៉ោងបន្ទាប់ពីពន្ធគយ ២៥ភាគរយលើការនាំចូលដែកថែប និងអាលុយមីញ៉ូមមកកាន់សហរដ្ឋអាមេរិក បានចូលជាធរមាន លោក ត្រាំ និយាយថា លោកនឹងចាត់វិធានការថែមទៀត ប្រសិនបើ EU អនុវត្តផែនការប្រឆាំងនឹងទំនិញមួយចំនួនរបស់អាមេរិកវិញ នៅខែក្រោយ។ លោក ត្រាំ បានប្រាប់អ្នកយកព័ត៌មាននៅឯសេតវិមានថា «អ្វីក៏ដោយដែលពួកគេចោទ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 13-03-2025, 12:25 PM, ចំនួនអ្នកអានៈ 33ដង
លោក ត្រាំ បានបញ្ជាក់ទៀតថាបច្ចុប្បន្ន វាគឺអាស្រ័យលើការសម្រេចចិត្តរបស់រុស្ស៉ី បន្ទាប់ពីអ៊ុយក្រែនបានយល់ព្រមទទួលយកបទឈប់បាញ់ អំឡុងកិច្ចប្រជុំជាង៨ម៉ោងរវាងក្រុមមន្ត្រីអាមេរិក និងអ៊ុយក្រែន ក្នុងប្រទេសអារ៉ាប៊ីសាអូឌីត កាលពីអង្គារ។ ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាននៅឯវិមានពងក្រពើ លោក ត្រាំ បានគ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 13-03-2025, 12:22 PM, ចំនួនអ្នកអានៈ 31ដង
លោក ពូទីន បាននិយាយថា «ភារកិច្ចរបស់យើងនាពេលខាងមុខ ក្នុងរយៈពេលដ៏ខ្លីបំផុត គឺកម្ចាត់សត្រូវដែលបានចូលកាន់កាប់ក្នុងតំបន់ Kursk ហើយបន្តប្រយុទ្ធនៅទីនេះ ដើម្បីរំដោះទឹកដីទាំងស្រុង និងស្តារស្ថានការណ៍ឡើងវិញតាមខ្សែបន្ទាត់ព្រំដែនរដ្ឋ»។
លោក ពូទីន បាននិយាយថា «ភារកិច្ចរបស់យើងនាពេលខាងមុខ ក្នុងរយៈពេលដ៏ខ្
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 13-03-2025, 12:18 PM, ចំនួនអ្នកអានៈ 14ដង
ICC នៅក្នុងសេចក្ដីថ្លែងការណ៍មួយបានឱ្យដឹងថាលោក Duterte ត្រូវបានបញ្ជូនទៅកាន់មន្ទីរឃុំឃាំងរបស់តុលាការអន្តរជាតិមួយនេះ ក្រោយត្រូវបានចាប់ខ្លួនដោយអាជ្ញាធរហ្វីលីពីន ក្រោមបទចោទ ប្រកាន់មនុស្សឃាត នៃឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ។ លោក Duterte មានអាយុ៧៩ឆ្នាំ ត្រូវបានបញ្ជូនទៅដល់អាកាសយានដ្ឋាន Rotterdam តាមជើងហោះ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 13-03-2025, 12:16 PM, ចំនួនអ្នកអានៈ 25ដង
ក្នុងការប្រកួត ១២០នាទីក្នុងទឹកដីរបស់ Atletico Madrid ដែលជាគូប្រជែងក្នុងលីគ La Liga ជារៀងរាល់រដូវកាលនោះ Real អតីតជើងឯក UCL ១៥សម័យកាលច្រើនជាងគេ បានចាញ់ម្ចាស់ផ្ទះ ១ទល់នឹង០ និងមានលទ្ធផលស្មើគ្នា ២-២ ក្នុងលទ្ធផលទាំង ២ជើង នាំឱ្យការទាត់បាល់ ១១ម៉ែត្រកាត់សេចក្តីកើតមានឡើង។
វគ្គ ១៦ក្រុមពានរង្វាន់ប្រចាំទ្វីបអឺរ៉ុប UEFA Cha
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 13-03-2025, 12:04 PM, ចំនួនអ្នកអានៈ 36ដង
ក្នុងជំនួបកាត់សេចក្ដីជាមួយ Shan United ល្ងាចនេះAFC Challenge League៖ លោក Pespan ប្រាប់កូនក្រុមត្រូវផ្ដោតអារម្មណ៍គ្រប់ពេលថ្លែងក្នុងសន្និសីទសារព័ត៌មុនការប្រកួត លោក Pespan Munoz គ្រូបង្វឹកក្រុមព្រះខ័នរាជស្វាយរៀង បានបញ្ជាក់ថា នេះគឺជាការប្រកួតដ៏សំខាន់ ដោយលោកចាត់ទុក Shan United នៅតែជាក្រុមល្អ ដែលអាចបង្កគ្រោះថ្នាក់ដោយក្រុមខ្លួន
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 12-03-2025, 04:03 PM, ចំនួនអ្នកអានៈ 36ដង
ខេត្តតាកែវ៖លោកស្រី ម៉ន រតនា ប្រធានមន្ទីរកិច្ចការនារីខេត្ត បានថ្លែងឲ្យដឹងថា វគ្គបណ្តុះបណ្តាលនេះជាគម្រោងរបស់ក្រសួងកិច្ចការនារី ដែលបានគិតគូរនិងយកចិត្តទុកដាក់ដល់បងប្អូនប្រជាពលរដ្ឋ ជាពិសេសគឺបងប្អូនជាស្ត្រី និងក្មេងស្រីក្រីក្រ ដែលជាចំណែកមួយដ៏សំខាន់ ក្នុងការចូលរួមអភិរក្សជំនាញ និងមុខរបរដ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 12-03-2025, 03:59 PM, ចំនួនអ្នកអានៈ 44ដង
គណៈកម្មការអឺរ៉ុប បាននិយាយថា ខ្លួននឹងបញ្ចប់វិញនូវការផ្អាកបច្ចុប្បន្ន នៃចំណាត់ការដំឡើងពន្ធលើផលិតផលអាមេរិកនៅថ្ងៃទី១ ខែមេសា ហើយក៏នឹងបញ្ចេញកញ្ចប់ថ្មីនៃវិធានការឆ្លើយតប លើទំនិញអាមេរិក នៅពាក់កណ្តាលខែមេសា ផងដែរ។ ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បាននិយាយថា ចំណាត់ការនេះ គឺត្រូវគ្នាជាមួយវ
 ព័ត៌មានលម្អិត
|
|
|