ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ អំពាវនាវអ្នកអភិវឌ្ឍលំនៅស្ថាន រួមគ្នាអនុវត្តអនុសាសន៍សម្តេចធិបតី ឲ្យប្រជាជនខ្មែរ មានផ្ទះសម្បែងនៅសមរម្យ |
|
ចុះថ្ងៃទី: 18-02-2025, 11:36 AM, ចំនួនអ្នកអានៈ 77ដង |
|
រាជធានីភ្នំពេញ៖លោកឧបនាយករដ្ឋមន្ត្រី បានថ្លែងបែបនេះ ក្នុងឱកាសអញ្ជើញក្នុងពិធីបិទសន្និបាតសមាគមអ្នកវិនិយោគ អ្នកសាងសង់ និងស្ថាបត្យករកម្ពុជា (សវសសក) និងការចុះអនុស្សារណៈ និងជំនួបធុរកិច្ច នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥ នៅសណ្ឋាគារ ហ៉ីម៉ាវ៉ារី។
ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានអំពាវនាវដល់អ្នកអភិវឌ្ឍលំនៅស្ថានទាំងអស់ រួមគ្នាអនុវត្តអនុសាសន៍សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ដែលចង់ឃើញប្រជាជនខ្មែរគ្រប់រូប មានផ្ទះសម្បែងរស់នៅសមរម្យ។
លោកបានអបអរសាទរ ដែលសមាគម សវសសក បានប្តូរអនុស្សារណៈនៃការយោគយល់គ្នា ជាមួយសមាគមអតីតនិស្សិតខ្មែរផ្នែកវិស្វកម្មនិងស្ថាបត្យកម្មពីប្រទេសចិន, សមាគមអតីតនិស្សិតខ្មែរមកពីប្រទេសសឹង្ហបុរី, សភាមុខរបរនិងមីក្រូសហគ្រាសកម្ពុជា, សមាគមអភិវឌ្ឍឧស្សាហកម្មរ៉ូបូតកម្ពុជា និងសហគមន៍ INNEX ។
ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានបញ្ជាក់យ៉ាងដូច្នេះថា «អីចឹងបើយើង ៣ ឬ៤នាក់ យើងជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ជួយគ្នាទៅវិញទៅមក ហើយជួយ Formulate policy (បង្កើតគោលនយោបាយ)។ ខ្ញុំអនុវត្តគោលនយោបាយរបស់សម្តេចធិបតី។ សម្តេចធិបតី មានប្រសាសន៍ថា ឥលូវធ្វើម៉េចឲ្យប្រជាជនខ្មែរគ្រប់រូប មានផ្ទះសម្បែងនៅស្រួលបួល ជីវភាពសមរម្យ [...]»។
អនុស្សារណៈនៃការយោគយល់គ្នា ទាំង ៦ស្ថាប័ន ត្រូវបានបង្កើតឡើងក្នុងគោលបំណង៖
* ១៖ សហការ និងគាំទ្រគ្នាលើការរៀបចំវគ្គបណ្តុះបណ្តាល សិក្ខាសាលាអប់រំ កម្មវិធីពិព័រណ៍ ការប្រកួតប្រជែងស្នាដៃ ការងារសង្គម មនុស្សធម៌ និងសប្បុរសធម៌
* ២៖ គាំទ្រគ្នាលើការផ្សារភ្ជាប់អ្នកវិនិយោគ និងអ្នកអភិវឌ្ឍទាំងក្នុងនិងក្រៅប្រទេស ដោយធ្វើការជាមួយគ្នា
* ៣៖ ការទទួលសិស្សនិស្សិតចុះកម្មសិក្សាផ្ទាល់ដល់រោងចក្រ សហគ្រាស ក្រុមហ៊ុន ព្រមទាំងផ្តល់ឱកាសហាត់ការ និងការងារ
* ៤៖ ការផ្តល់ឱកាសអាជីវកម្ម និងគម្រោងពាក់ព័ន្ធឱ្យគ្នាទៅវិញទៅមក
* ៥៖ ការជួយប្រឹក្សាយោបល់គ្នាទៅវិញទៅមក លើជំនាញវិជ្ជាជីវៈរបស់សមាគម។
លោក សេង ប៊ុនវីរៈ ប្រធានគណៈកម្មការប្រតិបត្តិ សមាគម សវសសក បានឲ្យដឹងថា សមាគមបង្កើតឡើងក្នុងគោលបំណងសំខាន់ៗចំនួន ០៥ ដូចខាងក្រោម៖
* ១៖ ការប្រមូលផ្តុំធនធានមនុស្ស៖ ប្រមូលផ្តុំអ្នកបច្ចេកទេស វិស្វករ ស្ថាបត្យករ អ្នកសាងសង់ អ្នកវិនិយោគ អ្នកមានចំណេះដឹងពាក់ព័ន្ធ ដើម្បីចូលរួមបំពេញទិសដៅអភិវឌ្ឍក្នុងវិស័យសំណង់កម្ពុជា ប្រកបដោយស្មារតីសាមគ្គីភាព
* ២៖ ការកៀរគរអ្នកវិនិយោគ៖ ពង្រឹងយន្តការសម្របសម្រួលទំនាក់ទំនង និងកៀរគរអ្នកវិនិយោគជាតិ និងអន្តរជាតិ លើវិស័យសំណង់ ស្ថាបត្យកម្ម និងការវិនិយោគអចលនទ្រព្យ ដើម្បីពង្រីកវិសាលភាពវិស័យសំណង់ និងស្ថាបត្យកម្មកម្ពុជា
* ៣៖ ការពារផលប្រយោជន៍ និងពង្រឹងសមត្ថភាពរបស់សមាជិកសមាគម
* ៤៖ ការផ្តល់ឱកាសអាជីវកម្ម៖ ជួយស្វែងរកប្រភពចំណូលជូនសមាជិក និងសម្របសម្រួលភាពជាដៃគូក្នុងការអនុវត្តគម្រោង
* ៥៖ ការបណ្តុះបណ្តាល៖ ចូលរួមបណ្តុះបណ្តាលយុវជនជំនាន់ក្រោយ លើជំនាញ និងបច្ចេកវិទ្យាពាក់ព័ន្ធ វិស័យសំណង់ ស្ថាបត្យកម្ម និងវិនិយោគ៕



ព័ត៌មានទាក់ទង
|
|
|
ចុះថ្ងៃទី: 20-02-2025, 02:47 PM, ចំនួនអ្នកអានៈ 37ដង
រាជធានីភ្នំពេញ៖ក្រសួងបានសហការជាមួយរោងចក្រ ចាប់ផ្តើមបើកប្រាក់ឈ្នួល និងប្រាក់បំណាច់ផ្សេងៗជូនបងប្អូនកម្មករ និយោជិត នៅសាលាខណ្ឌដង្កោ រាជធានីភ្នំពេញ ចាប់ពីម៉ោង ៨៖០០នាទី ដល់ម៉ោង ១០៖៣០នាទី នៅព្រឹក ថ្ងៃព្រហស្បតិ៍ ទី២០ ខែកុម្ភៈ ឆ្នាំ២០២៥នេះ បានដំណើរការដោយរលូន និងមានកិច្ចសហការល្អពីបងប្អូនកម្មករ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 20-02-2025, 02:44 PM, ចំនួនអ្នកអានៈ 22ដង
រាជធានីភ្នំពេញ៖បើតាមសេចក្ដីជូនដំណឹង របស់ក្រសួងមុខងារសាធារណៈ នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥នេះ បានឲ្យដឹងថា ប្រាក់ឧបត្ថម្ភក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិនេះ នឹងធ្វើឡើងដោយបូកបញ្ចូលគ្នា ជាមួយនឹងប្រាក់បៀវត្សប្រចាំខែមេសា និងឧសភាតែម្ដង។
រាជរដ្ឋាភិបាលកម្ពុជា ដូចបណ្ដាឆ្នាំកន្លងទៅដែរ គឺឧប
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 20-02-2025, 02:42 PM, ចំនួនអ្នកអានៈ 40ដង
រដ្ឋមន្រ្តីការពារជាតិអូស្រ្តាលី លោក Richard Marles បាននិយាយថា សង្រ្គាមនៅអ៊ុយក្រែន បានមើលឃើញ ការបាត់បង់ជីវិតមនុស្សយ៉ាងច្រើន ក៏ប៉ុន្តែការដោះស្រាយរកសន្តិភាព សម្រាប់ជម្លោះដ៏បង្ហូរឈាមនេះ គឺមិនអាចប្រព្រឹត្តទៅដោយឈរលើ លក្ខខណ្ឌបែបណាក៏បាននោះឡើយ។
សម្ព័ន្ធមិត្តសន្តិសុខរបស់សហរដ្ឋអាមេរិក គឺអូស្រ្តាលី
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 20-02-2025, 02:41 PM, ចំនួនអ្នកអានៈ 37ដង
សេចក្តីថ្លែងការណ៍ព្រាងមួយដែលទីភ្នាក់ងារព័ត៌មាន Bloomberg News ទទួលបានបានបង្ហាញថា ក្រុមប្រទេស G-7 អាចផ្តល់ភារកិច្ចជូនក្រុមរដ្ឋមន្ត្រីហិរញ្ញវត្ថុរបស់ខ្លួនដើម្បីជួបប្រជុំកែសម្រួលកំណត់តម្លៃប្រេងឡើងវិញ ដែលបច្ចុប្បន្នត្រូវបានកំណត់តម្លៃ ៦០ដុល្លារក្នុងមួយបារ៉ែលសម្រាប់ប្រេងឆៅ ដែលត្រូវបានដាក់ចេញដើម្
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 20-02-2025, 02:39 PM, ចំនួនអ្នកអានៈ 36ដង
ទីភ្នាក់ងារព័ត៌មាន Bloomberg បានរាយការណ៍ដោយដកស្រង់សេចក្តីប្រកាសព័ត៌មានមួយថា គណៈកម្មការអឺរ៉ុបដែលជាស្ថាប័នប្រតិបត្តិរបស់សហភាពអឺរ៉ុបបានឱ្យដឹងថា៖ «ការកាត់បន្ថយពន្ធគយណាមួយត្រូវតែផ្តល់ផលប្រយោជន៍ទៅវិញទៅមក និងត្រូវចរចាក្នុងក្របខណ្ឌដែលផ្អែកលើច្បាប់និងដោយស្មើភាព»។
សហភាពអឺរ៉ុបបានឱ្យដឹងថា ខ្លួន
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 20-02-2025, 02:34 PM, ចំនួនអ្នកអានៈ 35ដង
រាជធានីភ្នំពេញ៖ ព្រឹទ្ធសភាកម្ពុជា នាព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥នេះ បានបើកកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា នីតិកាលទី៥ ក្រោមអធិបតីភាព លោក អ៊ុច បូររិទ្ធ ប្រធានស្តីទីព្រឹទ្ធសភា ដើម្បីពិនិត្យសម្រេចលើរបៀបវារៈសំខាន់ៗចំនួន៣។
បៀបវារៈសំខាន់ៗចំនួន៣ រួមមានដូចខាងក្រោម៖
១៖ ពិនិ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 20-02-2025, 02:30 PM, ចំនួនអ្នកអានៈ 40ដង
ការបង្ហាញសុទិដ្ឋិនិយមនេះ បន្ទាប់ពីលោកបានចូលរួមក្នុងសិក្ខាសាលា ស្ដីពីការបើកដំណើរការផ្លូវការនូវមុខងារថ្មី «ភ្នាក់ងារលក់សំបុត្រ» ដើម្បីទទួលបានកម្រៃជើងសារពីការលក់សំបុត្ររបស់ Stadium-X កាលពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥ ដែលមានការចូលរួមពីតំណាងក្លិបដៃគូសហការ ដូចជាក្លិបភ្នំពេញក្រោន, អង្គរថាយហ្គឺរ,
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 20-02-2025, 02:17 PM, ចំនួនអ្នកអានៈ 36ដង
លោក ពូទីន បានលើកឡើងដូចខាងលើ មួយថ្ងៃបន្ទាប់ពីក្រុមមន្រ្តីរុស្ស៉ីនិងអាមេរិក បានបើកកិច្ចពិភាក្សាលើកដំបូង ដើម្បីរកមធ្យោបាយបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន ដែលអូសបន្លាយជិត ៣ឆ្នាំមកហើយ។ អ៊ុយក្រែននិងអឺរ៉ុប មិនត្រូវបានអញ្ជើញឱ្យចូលរួមកិច្ចពិភាក្សានោះឡើយ ដែលប្រព្រឹត្តទៅនៅទីក្រុងរីយ៉ាដរបស់អារ៉ាប៊
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 20-02-2025, 01:02 PM, ចំនួនអ្នកអានៈ 31ដង
នៅក្នុងបទអត្ថាធិប្បាយមួយ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA បាននិយាយថាទីក្រុងវ៉ាស៊ីនតោន គួរតែយកចិត្តទុកដាក់ចំពោះផលវិបាកដែលអាចនឹងកើតឡើងដោយសារ សម្ព័ន្ធភាព AUKUS រួមទាំងកិច្ចសហប្រតិបត្តិការត្រីភាគីជាមួយកូរ៉េខាងត្បូង និងជប៉ុន។ អូស្ត្រាលី កាលពីពេលថ្មីៗនេះបានបង់លុយ ៥០០លានដុល្លារក្នុងដំណ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 20-02-2025, 01:00 PM, ចំនួនអ្នកអានៈ 36ដង
Aspanspanle បាននិយាយថា iPhone 16e ចេញមកជាមួយនឹងលក្ខណៈពិសេសជាច្រើនរួមមាន បំពាក់ដោយបន្ទះឈីប A18 គាំទ្រ Aspanspanle Intelligence, មានកាមេរ៉ា 48MP មួយគ្រាប់នៅខាងក្រោយ និងកាមេរ៉ាមុខ 12MP កម្រិត Zoom 2x និងបំពាក់ដោយអេក្រង់ OLED ទំហំ ៦.១អ៊ីង ជាមួយនឹងមុខងារ FaceID។ អ្វីដែលកាន់តែពិសេសវាត្រូវបានបំពាក់ដោយម៉ូដឹមផ្ទាល់ខ្លូនរបស់ Aspanspanle ជាលើកដំបូងមានឈ្ម
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 20-02-2025, 12:58 PM, ចំនួនអ្នកអានៈ 49ដង
រាជធានីភ្នំពេញ៖សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា គ្រាន់តែរាជរដ្ឋាភិបាល ឡើងគម្រោងថវិកាជាតិ ដោយកែចំណាយ និងចំណូល មានការចេញមកវាយប្រហារថារ ដ្ឋអស់លុយហើយ និងការចំណាយកាន់តែប៉ោងទៅ។ សម្តេចបានបន្តថា ការប៉ោងថវិកា ដោយសារតែកំណើនរបស់ប្រជាជន ការលើកស្ទួយជីវភាពប្រជាជន និងការដំឡើងបៀវត្សរ៍មន្ត្រ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 20-02-2025, 12:52 PM, ចំនួនអ្នកអានៈ 37ដង
រាជធានីភ្នំពេញ៖លោករដ្ឋមន្រ្ដី ឆាយ ឫទ្ធីសែន បានបញ្ជាក់ថា រាជរដ្ឋាភិបាលក្នុងនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំរបស់សម្ដេចធិបតីនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ាណែត ដែលបន្តកេរដំណែលជាប្រវត្តិសាស្ត្រពីរាជរដ្ឋាភិបាលនីតិកាលទី៦ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន បានដាក់ចេញនូវកម្មវិធីនយោបាយសម្រាប់
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 20-02-2025, 12:40 PM, ចំនួនអ្នកអានៈ 36ដង
លោក យូន មានអាយុ៦៤ឆ្នាំ និងជាអតីតរដ្ឋអាជ្ញាម្នាក់ផងនោះ បានជាប់ឃុំឃាំង ចាប់តាំងពីរូបលោកត្រូវបានឃាត់ខ្លួនកាលពីខែមករា ក្រោមបទចោទប្រកាន់នៃអំពើបះបោរ ដែលអាចឱ្យរូបលោក ប្រឈមមុខនឹងការផ្តន្ទាទោសជាប់ពន្ធនាគារអស់មួយជីវិត ឬរហូតដល់ត្រូវប្រហារជីវិត ប្រសិនបើតុលាការរកឃើញថាលោកពិតជាមានពិរុទ្ធភាពមែនន
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 20-02-2025, 12:38 PM, ចំនួនអ្នកអានៈ 39ដង
រាជធានីភ្នំពេញ៖សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍យ៉ាងដូច្នេះថា «ផលិតផលក្នុងស្រុកសម្រាប់មនុស្សម្នាក់ បានកើនឡើងជិត៩ដង ពីប្រមាណ៣១០ដុល្លារអាមេរិក ក្នុងឆ្នាំ២០០០ រហូតដល់ប្រមាណ២,៧១៣ដុល្លារ នៅឆ្នាំ២០២៤ ស្របពេលដែលអត្រានៃភាពក្រីក្រធ្លាក់ចុះជាបន្ដបន្ទាប់ គួរឲ្យកត់សម្គាល់»។
សម្ដេចម
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 20-02-2025, 12:25 PM, ចំនួនអ្នកអានៈ 36ដង
រាជធានីភ្នំពេញ៖ប្រតិបត្តិការតាមចាប់ជនដៃដល់រូបនេះ បានធ្វើឡើងក្រោមការបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ។
ជនដៃដល់ម្នាក់ដែលបានធ្វើសកម្មភាពកាប់សម្លាប់ប្រពន្ធ នៅយប់ឈានចូលថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥ ត្រង់ចំណុចផ្ទះលើផ្លូវប
 ព័ត៌មានលម្អិត
|
|
|