សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត៖ ផ.ស.ស កើនឡើងជិត៩ដង ពី៣១០ដុល្លារនៅឆ្នាំ២០០០ ដល់ជាង២,៧០០ដុល្លារ នៅឆ្នាំ២០២៤, អត្រានៃភាពក្រីក្ររបស់កម្ពុជាធ្លាក់ចុះគួរឲ្យកត់សម្គាល់
ចុះថ្ងៃទី: 20-02-2025, 12:38 PM, ចំនួនអ្នកអានៈ 52ដង
រាជធានីភ្នំពេញ៖សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍យ៉ាងដូច្នេះថា «ផលិតផលក្នុងស្រុកសម្រាប់មនុស្សម្នាក់ បានកើនឡើងជិត៩ដង ពីប្រមាណ៣១០ដុល្លារអាមេរិក ក្នុងឆ្នាំ២០០០ រហូតដល់ប្រមាណ២,៧១៣ដុល្លារ នៅឆ្នាំ២០២៤ ស្របពេលដែលអត្រានៃភាពក្រីក្រធ្លាក់ចុះជាបន្ដបន្ទាប់ គួរឲ្យកត់សម្គាល់»។ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥នេះ បានឲ្យដឹងថា ផលិតផលក្នុងស្រុកសម្រាប់មនុស្សម្នាក់ (ផ.ស.ស) ឬ GDP នៅក្នុងប្រទេសកម្ពុជា បានកើនឡើងជិត៩ដង ពីប្រមាណ៣១០ដុល្លារ នៅក្នុងឆ្នាំ២០០០ រហូតដល់ប្រមាណ២,៧១៣ដុល្លារ នៅក្នុងឆ្នាំ២០២៤។ ក្នុងឱកាសអញ្ជើញប្រកាសបើកកម្មវិធី «សប្តាហ៍​​គាំពារសង្គមកម្ពុជាឆ្នាំ២០២៥» និងប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវ «ក្របខណ្ឌ​គោលនយោបាយជាតិគាំពារសង្គម ឆ្នាំ២០២៤-២០៣៥» សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានអះអាងថា ការកើនឡើងនៃផលិតផលក្នុងស្រុកសម្រាប់មនុស្សម្នាក់នេះ បានធ្វើឲ្យអត្រានៃភាពក្រីក្ររបស់កម្ពុជាធ្លាក់ចុះជាបន្ដបន្ទាប់ គួរឲ្យកត់សម្គាល់។ សម្ដេចប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានគូសបញ្ជាក់ដែរថា អាទិភាពគោល​នយោ​បាយ​ចម្បងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងគ្រប់នីតិកាល គឺការរក្សាឲ្យខាងតែបាន​នូវ​សុខសន្តិភាព និងស្ថិរភាពនយោបាយពេញលេញ ដែលជាបុរេលក្ខខណ្ឌសម្រាប់​កំណើន​សេដ្ឋកិច្ច និងការអភិវឌ្ឍប្រទេស។ ជាក់ស្ដែង កម្ពុជាបាននិងកំពុងទទួល​ផ្លែ​ផ្កាពីសុខសន្តិភាព, ស្ថិរភាពនយោបាយ និងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច​ដែលធ្វើឲ្យកម្ពុជា​រក្សាបាន​នូវកំណើនសេដ្ឋកិច្ច ជាមធ្យមក្នុងរង្វង់ប្រមាណ៦ភាគរយ ក្នុងរយៈពេលជាង​មួយទសវត្សរ៍ចុងក្រោយនេះ ទោះបីជាកម្ពុជាបានរងកម្មវិបាកអវិជ្ជមានពី វិបត្តិនៃជំងឺ​កូវីដ-១៩ និងវិបត្តិផ្សេងទៀត នាពេលកន្លងទៅក៏ដោយ។ ការរក្សាបាននូវកំណើនក្នុងកម្រិតនេះ បានប្រែក្លាយកម្ពុជា ជាប្រទេសមានចំណូលមធ្យមកម្រិតទាប តាំងពីឆ្នាំ២០១៥មក។ បើតាមប្រសាសន៍របស់សម្ដេចមហាបវរធិបតី នាយករដ្ឋមន្ដ្រីនៃកម្ពុជា, ផ្លែផ្កានៃកំណើនសេដ្ឋកិច្ច សុខសន្តិ​ភាពពេញបរិបូរណ៍ និងស្ថិរភាពនយោបាយ គឺជាបុរេលក្ខខណ្ឌដ៏ចាំបាច់​មិនអាចខ្វះ​បាន ដែលអនុញ្ញាតឲ្យរាជរដ្ឋាភិបាលដាក់ចេញនូវគោលនយោបាយ និងយុទ្ធសាស្ត្រ ក៏ដូចជាការអនុវត្តនូវការងារកែទម្រង់សំខាន់ៗ ដើម្បីស្តារ និងអភិវឌ្ឍប្រទេសជាតិ ដោយសម្រេចបាននូវលទ្ធផលគួរជាទីមោទនៈ។ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានកត់សម្គាល់ថា ផ្លែផ្កានៃកំណើនសេដ្ឋកិច្ចនេះ ត្រូវ​បាន​បែងចែកប្រកបដោយ សមធម៌ តាមរយៈការវិនិយោគលើវិស័យសុខាភិបាល, វិស័យអប់រំ និងជាពិសេសលើប្រព័ន្ធគាំពារសង្គម ដោយរាជរដ្ឋាភិបាល ទទួលស្គាល់ថា ការវិនិយោគនេះ រួមចំណែកយ៉ាងសំខាន់ ក្នុងការកសាងសង្គមមួយ ប្រកបដោយ​សម​ធម៌, ភាពសុខដុម និងជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍប្រទេសជាតិ៕
ព័ត៌មានទាក់ទង
ចុះថ្ងៃទី: 21-02-2025, 12:02 PM, ចំនួនអ្នកអានៈ​ 32ដង
បន្ទាយមានជ័យ៖ ក្រោមការដឹកនាំលោក អុី ចំរើន នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារព្រំដែនប៉ោយប៉ែត  មានរឿងអាស្រូវមិនចេះចប់ ថ្មីៗនេះបែកធ្លាយភាពមិនប្រក្រតីនៃការបង្ខំឬហៅថាតម្រូវឲ្យបងប្អូនអ្នករត់ម៉ូតូឌុបនិងអ្នករត់ម៉ូតូកង់បី spanass aspanspan បង់ប្រាក់ប្រចាំខែក្នុង១គ្រឿង ៣០០០ បាត ជាថ្នូរអនុញ្ញាតអោ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 21-02-2025, 11:56 AM, ចំនួនអ្នកអានៈ​ 35ដង
Google ចាត់ទុកឥណ្ឌា ជាទីផ្សារកំណើនសំខាន់ ដែលខ្លួនបានប្តេជ្ញាថានឹងវិនិយោគ ចំនួន១០ពាន់លានដុល្លារ។ ក្រុមហ៊ុន Google របស់ក្រុមមេ Alspanhabet Inc កៀកនឹងសម្រេចចិត្តលើទីតាំង ក្នុងប្រទេសឥណ្ឌា ដែលជាទីផ្សារសំខាន់របស់ខ្លួន ជាទីកន្លែងដែលក្រុមហ៊ុន នឹងបើកហាងលក់រាយលើកដំបូងរបស់ខ្លួន នៅក្រៅទឹកដីសហរដ្ឋអាមេរិក។ នេះបើតា
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 21-02-2025, 11:49 AM, ចំនួនអ្នកអានៈ​ 41ដង
រាជធានីភ្នំពេញ៖ការបន្ដកិច្ចសហប្រតិបត្តិការនេះ បានធ្វើឡើអក្នុងឱកាសដែលលោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានទទួលជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោកស្រី Orna SAGIV ឯកអគ្គរដ្ឋទូតអ៊ីស្រាអែលប្រចាំកម្ពុជា ដែលមាននិវេសនដ្ឋាននៅទីក្រុងបាងកក នារសៀលថ្ងៃទី២០ ខែកុម្
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 21-02-2025, 11:46 AM, ចំនួនអ្នកអានៈ​ 36ដង
IRS មានបុគ្គលិកប្រហែល ១០០ ០០០នាក់ បើធៀបនឹង ៨០ ០០០នាក់ មុនពេលអតីតប្រធានាធិបតី លោក ចូ បៃដិន ចូលកាន់តំណែងនាឆ្នាំ ២០២១។ ប្រធានផ្នែកធនធានមនុស្សរបស់ IRS លោកស្រី Christy Armstrong បាននិយាយទាំងក្តុកក្តូល ប្រាប់ក្រុមការងារតាមទូរស័ព្ទថា «បុគ្គលិកប្រហែល ៦ ០០០នាក់នឹងត្រូវបញ្ឈប់ពីការងារ ហើយលើកទឹកចិត្តពួកគេឱ្យជួយគ្ន
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 21-02-2025, 11:44 AM, ចំនួនអ្នកអានៈ​ 36ដង
តុលាការ បានឱ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ថា ការដាក់ពិន័យនេះធ្វើឡើង បន្ទាប់ពីបានលើកលែងពីបទចោទប្រកាន់ពីបទបង្ខិតបង្ខំ ខណៈលោក Rubiales បានប្រាប់បណ្តាញព័ត៌មាន Reuters ថា «គាត់នឹងបន្តប្តឹងឧទ្ធរណ៍ ដោយនិយាយថា ខ្ញុំនឹងបន្តដើម្បីប្រយុទ្ធ ។ ក្នុងនោះ មេធាវីរបស់ Hermoso បានឱ្យដឹងថា កីឡាការិនីនឹងប្តឹងឧទ្ធរណ៍ផងដែរ តែមិ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 21-02-2025, 11:40 AM, ចំនួនអ្នកអានៈ​ 38ដង
ការអត្ថាធិប្បាយរបស់លោក ម៉ាក្រុង ទំនងជាចង់ឆ្លើយតបទៅនឹងលោកប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដែលបានហៅលោក ហ្សេលេនស្គីថាជនផ្ដាច់ការដោយគ្មានការបោះឆ្នោត។ អាណត្តិជា ៥ឆ្នាំ ជាប្រធានាធិបតីរបស់លោក ហ្សេលេនស្គី ត្រូវបានសន្មត់ថាបានផុតកំណត់កាលពីឆ្នាំ២០២៤ តែការបោះឆ្នោតមិនអាចធ្វើទៅកើតទេ នៅក្រោមច
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 21-02-2025, 09:57 AM, ចំនួនអ្នកអានៈ​ 52ដង
មិនមានសេចក្ដីរាយការណ៍ពីជនរងគ្រោះណាម្នាក់នោះទេ។ បើតាមប៉ូលិសអ៉ីស្រាអែល មានហេតុការណ៍កើតឡើងលើរថយន្ដក្រុង ៣គ្រឿង នៅជាយទីក្រុង Tel Aviv ហើយគ្រាប់បែកចំនួន ៤គ្រាប់ ត្រូវបានរកឃើញ។ ប្រព័ន្ធផ្សព្វផ្សាយអ៉ីស្រាអែល ក៏បានរាយការណ៍ដែរថាមានហេតុការណ៍ផ្ទុះលើរថយន្ដនៅឯចំណតរថយន្ដក្រុង ដោយមិនមានមនុស្សនៅលើរថយន
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 21-02-2025, 09:54 AM, ចំនួនអ្នកអានៈ​ 45ដង
រាជធានីភ្នំពេញ៖ក្រសួងបរិស្ថាន សូមជូនដំណឹងអំពីស្ថានភាពគុណភាពខ្យល់នៅក្នុងព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥ ចាប់ពីម៉ោង ៦ល្ងាច ដល់ម៉ោង ៦ ព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៥ ដែលមានកំហាប់ភាគល្អិតនិចលគិតជាមធ្យមស្មើនឹង ៣៣.៤០ µg/m3 ធៀបនឹងស្តង់ដារ ៥០ ug/m3 និងគិតជាសន្ទស្សន៍គុណភាពខ្
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 21-02-2025, 09:49 AM, ចំនួនអ្នកអានៈ​ 46ដង
ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា នឹងមានការប្រកួតមិត្តភាពអន្ដរជាតិថ្មីមួយទៀត នាខែមីនាខាងមុខ ដោយត្រូវជួបក្រុមជម្រើសជាតិអារូបា(Aruba) មកពីទ្វីបអាមេរិកខាងត្បូង នាថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥ ខាងមុខ នៅពហុកីឡដ្ឋានជាតិ(អូឡាំពិក) រាជធានីភ្នំពេញ ។ នេះគឺជាការប្រកួតមិត្តភាពអន្ដរជាតិទី២ របស់ក្រុមគោព្រៃ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 21-02-2025, 09:45 AM, ចំនួនអ្នកអានៈ​ 41ដង
នាថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥នេះ លោក ហេង រតនា បានបញ្ជាក់ដូចនេះថា «អង្គភាពស៊ីម៉ាក់ បានទទួលព័ត៌មានពីអង្គការទទួលជំនួយពីសហរដ្ឋអាមេរិក ដែលជាអង្គការដៃគូសហការជាមួយអង្គភាពស៊ីម៉ាក់​នោះ​ បានបញ្ជាក់ថា​ បានទទួលការ​លើកលែង (waver)ពីរដ្ឋាភិបាលអាមេរិកឱ្យបើក និងបន្តកិច្ចសហប្រតិបត្តិការបោសសម្អាតគ្រាប់មីន
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 21-02-2025, 09:36 AM, ចំនួនអ្នកអានៈ​ 39ដង
ចាប់តាំងពីឡើងកាន់តំណែងជាប្រធានាធិបតីអាមេរិក មួយខែមកនេះ លោក ត្រាំ បានផ្លាស់ប្ដូរទាំងស្រុងនូវគោលនយោបាយអាមេរិកស្ដីពីសង្រ្គាមអ៊ុយក្រែន ហើយបិទបញ្ចប់យុទ្ធនាការកាត់ផ្ដាច់ទីក្រុងមូស្គូឱ្យឯកោ ពីពិភពលោក ជាមួយការចាប់ផ្ដើមកិច្ចសន្ទនាតាមទូរស័ព្ទជាមួយប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន ក៏ដ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 20-02-2025, 02:47 PM, ចំនួនអ្នកអានៈ​ 52ដង
រាជធានីភ្នំពេញ៖ក្រសួងបានសហការជាមួយរោងចក្រ ចាប់ផ្តើមបើកប្រាក់ឈ្នួល និងប្រាក់បំណាច់ផ្សេងៗជូនបងប្អូនកម្មករ និយោជិត នៅសាលាខណ្ឌដង្កោ រាជធានីភ្នំពេញ ចាប់ពីម៉ោង ៨៖០០នាទី ដល់ម៉ោង ១០៖៣០នាទី នៅព្រឹក ថ្ងៃព្រហស្បតិ៍ ទី២០ ខែកុម្ភៈ ឆ្នាំ២០២៥នេះ បានដំណើរការដោយរលូន និងមានកិច្ចសហការល្អពីបងប្អូនកម្មករ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 20-02-2025, 02:44 PM, ចំនួនអ្នកអានៈ​ 41ដង
រាជធានីភ្នំពេញ៖បើតាមសេចក្ដីជូនដំណឹង របស់ក្រសួងមុខងារសាធារណៈ នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥នេះ បានឲ្យដឹងថា ប្រាក់ឧបត្ថម្ភក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិនេះ នឹងធ្វើឡើងដោយបូកបញ្ចូលគ្នា ជាមួយនឹងប្រាក់បៀវត្សប្រចាំខែមេសា និងឧសភាតែម្ដង។ រាជរដ្ឋាភិបាលកម្ពុជា ដូចបណ្ដាឆ្នាំកន្លងទៅដែរ គឺឧប
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 20-02-2025, 02:42 PM, ចំនួនអ្នកអានៈ​ 63ដង
រដ្ឋមន្រ្តីការពារជាតិអូស្រ្តាលី លោក Richard Marles បាននិយាយថា សង្រ្គាមនៅអ៊ុយក្រែន បានមើលឃើញ ការបាត់បង់ជីវិត​មនុស្សយ៉ាងច្រើន ក៏ប៉ុន្តែការដោះស្រាយរកសន្តិភាព សម្រាប់ជម្លោះដ៏បង្ហូរឈាមនេះ គឺមិនអាចប្រព្រឹត្តទៅដោយឈរលើ លក្ខខណ្ឌ​បែបណាក៏បាននោះឡើយ។ សម្ព័ន្ធមិត្តសន្តិសុខរបស់សហរដ្ឋអាមេរិក គឺអូស្រ្តាលី
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 20-02-2025, 02:41 PM, ចំនួនអ្នកអានៈ​ 58ដង
សេចក្តីថ្លែងការណ៍ព្រាងមួយដែលទីភ្នាក់ងារព័ត៌មាន Bloomberg News ទទួលបានបានបង្ហាញថា ក្រុមប្រទេស G-7 អាចផ្តល់ភារកិច្ចជូនក្រុមរដ្ឋមន្ត្រីហិរញ្ញវត្ថុរបស់ខ្លួនដើម្បីជួបប្រជុំកែសម្រួលកំណត់តម្លៃប្រេងឡើងវិញ ដែលបច្ចុប្បន្នត្រូវបានកំណត់តម្លៃ ៦០ដុល្លារក្នុងមួយបារ៉ែលសម្រាប់ប្រេងឆៅ ដែលត្រូវបានដាក់ចេញដើម្
 ព័ត៌មានលម្អិត
« មុន  1   ក្រោយ»
ចំនួនអ្នកទស្សនា
ថ្ងៃនេះ : 176 នាក់
ម្សិលមិញ : 6662 នាក់
សរុបទាំងអស់ : 7974056 នាក់