សម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត បានអញ្ជើញត្រឡប់មកដល់មាតុភូមិវិញ
ចុះថ្ងៃទី: 11-02-2025, 08:05 PM, ចំនួនអ្នកអានៈ 198ដង
រាជធានីភ្នំពេញ៖ ដំណើរទស្សនកិច្ចរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា រយៈពេលពីរថ្ងៃជាមួយកម្មវិធី យ៉ាង មមាញឹក លើ ទឹកដីហ្វីលីពីន បានបិទបញ្ចប់ហើយនៅវេលាល្ងាចថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥នេះ។ បើទោះបីកម្មវិធីនៃដំណើរទស្សនកិច្ចបិទបញ្ចប់យប់ ទៅ ហើយក្តី ដូចទម្លាប់រាល់ដងដែរ គឺសម្តេចប្រមុខរាជរដ្ឋាភិបាលមិនបង្អង់ ដំណើរនៅហ្វីលីពីននោះឡើយ ហើយបានដឹកនាំគណៈប្រតិភូធ្វើដំណើរ ត្រឡប់ មកកម្ពុជាវិញទាំងយប់តែម្តង។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានអញ្ជើញត្រឡប់មកដល់មាតុភូមិវិញ ក្រោយបញ្ចប់ទស្សនកិច្ចផ្លូវការរយៈពេល២ថ្ងៃ នៅប្រទេសហ្វីលីពីន នារាត្រីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥នេះ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា បំពេញទស្សនកិច្ចផ្លូវការលើកដំបូងក្នុងឋានៈជានាយករដ្ឋមន្ត្រីនៅប្រទេសហ្វី លីពីន កាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥។ ដំណើរទស្សនកិច្ចរបស់ សម្តេច មហាបវរធិបតី ធ្វើឡើងតបតាមការអញ្ជើញរបស់ហ្វឺឌីណាន់ ម៉ាកូស ជេអ ប្រធានាធិបតីហ្វីលីពីន។ កម្ពុជា និងហ្វីលីពីន មានទំនាក់ទំនងការទូតជាមួយគ្នារយៈពេលជិត៧០ ឆ្នាំ ហើយ។ ដំណើរទស្សនកិច្ចរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នៅ ហ្វី លីពីននាពេលនេះ គឺជាការចាក់បំពេញបន្ថែមនូវថាមពលជំរុញដល់ការ ធ្វើ ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយហ្វីលីពីនជាប្រទេស សមា ជិក អាស៊ានជាមួយគ្នាឱ្យកាន់តែល្អប្រសើរមួយកម្រិតទៀត។ ដំណើរទស្សនកិច្ចរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ទទួលបានការ ស្វា គមន៍ និងបដិសណ្ឋារកិច្ចប្រកបដោយកិត្តិយស ភាតរភាព ស្និទ្ធ ស្នាល និងកងរំពង បំផុតពីសំណាក់លោកប្រធានា ធិបតី ហ្វី លីពីន។ កម្រាលព្រំ ពណ៌ ក្រហម វែងអន្លាយនាវិមានប្រធានាធិបតីហ៊ុមព័ទ្ធដោយដើមឈើបៃតង ស្រស់ បានស្វាគមន៍ចំពោះដំណើរទស្សនកិច្ចរបស់សម្តេចនាយករដ្ឋមន្ត្រី។ លើកម្រាលព្រំពីទីបដិសណ្ឋារកិច្ច ឆ្ពោះទៅកាន់បន្ទប់កិច្ចប្រជុំទ្វេភាគី សម្តេច មហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកប្រធានាធិបតីហ្វីលីពីន ដើរបណ្តើរ ជជែកគ្នាបណ្តើរឥតដាច់។ ក្នុងកិច្ចប្រជុំទ្វេភាគីរវាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាមួយ លោក ប្រធានាធិបតីហ្វីលីពីន អមដោយមន្ត្រីជាន់ខ្ពស់នៃប្រទេសទាំងពីរ បានពិភាក្សាទៅលើការងារជាច្រើន។ យោងតាមបណ្តាញសង្គមរបស់សម្តេចនាយករដ្ឋមន្ត្រី បានឱ្យដឹងថា ជាកិច្ចចាប់ផ្ដើមនៃកិច្ចប្រជុំទ្វេភាគីនេះ លោកប្រធានាធិបតីហ្វីលីពីន បាន សម្តែង ការស្វាគមន៍យ៉ាងកក់ក្តៅជូនចំពោះសម្ដេចមហាបវរធិបតី និង គណៈ ប្រតិភូកម្ពុជា ដែលបាន អញ្ជេីញ បំពេញ ទស្សនកិច្ច ផ្លូវការនៅ ហ្វីលី ពីន។ សម្តេច មហាបវរ ធិបតី ក៏ បាន ថ្លែងអំណរគុណលោក ប្រធានាធិបតី យ៉ាង ជ្រាលជ្រៅ ដែលបានផ្តល់ការស្វាគមន៍ និង បដិសណ្ឋារកិច្ចយ៉ាង កក់ក្តៅ ជូនចំពោះសម្តេច និង គណៈប្រតិភូ ។ ថ្នាក់ដឹកនាំទាំងពីរបានសម្ដែងការពេញចិត្ត និងវាយតម្លៃខ្ពស់ចំពោះ ទំនាក់ ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អ និងចំណងមិត្តភាពដ៏យូរលង់រវាង ប្រទេស ទាំងពីរ។ ទន្ទឹមនឹងនោះ, ថ្នាក់ដឹកនាំទាំងពីរ ក៏បានគូសបញ្ជាក់ អំពី ការបន្តជំរុញទំនាក់ទំនងនៃប្រទេសទាំងពីរឱ្យឈានទៅដល់កម្រិតខ្ពស់បន្ថែមទៀត ក៏ដូចជាការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យ កាន់ តែរីកចម្រើន និងរឹងមាំបន្ថែមទៀត។ ថ្នាក់ដឹកនាំទាំងពីរក៏បានពិភាក្សាលើការលើកកម្ពស់ និងជំរុញកិច្ចសហ ប្រតិ បត្តិការក្នុងក្របខ័ណ្ឌទ្វេភាគីលើវិស័យសំខាន់ៗជាច្រើន រួមមានជា អាទិ៍៖ វិស័យពាណិជ្ជកម្ម, វិនិយោគ, ធុរកិច្ច, ការពារជាតិ និងសន្តិសុខ, កសិកម្ម, សុខាភិបាល, វប្បធម៌, អប់រំ, ការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ, បច្ចេកវិទ្យា និងការជំរុញការតភ្ជាប់ប្រជាជន និងប្រជាជន នៃប្រទេស ទាំង ពីរ។ ថ្នាក់ ដឹកនាំ ទាំងពីរ ក៏បានពិភាក្សា អំពីការពង្រឹងកិច្ចសហប្រតិបត្តិការ រវាង ប្រទេសទាំងពីរ ក្នុងក្របខ័ណ្ឌអាស៊ាន, តំបន់ និងអន្តរជាតិផងដែរ។ បន្ទាប់ពីបញ្ចប់កិច្ចប្រជុំទ្វេភាគីរួចរាល់ទៅ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកប្រធានាធិបតីហ្វីលីពីន បានអញ្ជើញជាអធិបតីរួមគ្នា ក្នុងពិធីប្តូរឯកសារនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរចំនួន៨។ បន្ទាប់មកសម្តេចមហាបវរធិបតី និងលោកប្រធានាធិបតីហ្វីលីពីន បានអញ្ជើញធ្វើសេចក្តីថ្លែងការណ៍រួមជាមួយគ្នា។ ក្នុងសេចក្តីថ្លែងការរួម មេដឹកនាំកម្ពុជា និងហ្វីលីពីន បានគូសបង្ហាញពីការពេញចិត្តលើទំនាក់ ទំនង និងការប្រកាសបន្តប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យនានា ឱ្យកាន់តែល្អប្រសើរថែមទៀត។ ឯកសារនៃកិច្ចសហប្រតិបត្តិការចំនួន៨ ដែលបានផ្លាស់ប្តូរជាមួយគ្នានោះ រួមមាន៖ ១៖ កិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋា ភិបាលហ្វីលីពីន ស្តីពីការលុបបំបាត់ការយកពន្ធត្រួតគ្នា ពាក់ព័ន្ធនឹងពន្ធ លើ ប្រាក់ចំណូល និងការបង្ការការគេចវេះពន្ធ និងការចៀសវាងពន្ធ។ ២៖ អនុស្សរណៈនៃការសម្តែងបំណង សម្រាប់កិច្ចសហ ប្រតិបត្តិការ វិនិ យោគ រវាងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងគណៈកម្មាធិការ វិនិយោគ ហ្វីលីពីន ។ ៣៖ អនុស្សរណៈនៃការយោគយល់គ្នារវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋា ភិ បាល ហ្វីលីពីន ស្តីពីការបង្ការអំពើលួច និងជួញដូរខុសច្បាប់ នៃទ្រព្យ សម្បត្តិ វប្បធម៌ ។ ៤៖ អនុស្សរណៈនៃការយោគយល់គ្នារវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋា ភិបាល ហ្វីលីពីន ស្តីពីកិច្ចសហប្រតិបត្តិការលើកសិកម្ម និងកសិ-ពាណិជ្ជ កម្ម ។ ៥៖ អនុស្សរណៈនៃការយោគយល់គ្នារវាងគណៈកម្មាធិការ ប្រកួតប្រជែង កម្ពុជា និងគណៈកម្មាធិការប្រកួតប្រជែងហ្វីលីពីន ស្តីពីការអនុវត្តច្បាប់ ប្រកួត ប្រជែង ។ ៦៖ អនុវត្តអនុស្សរណៈយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការ ទេសចរណ៍ រវាងក្រសួងទេសចរណ៍កម្ពុជា និងក្រសួងទេសចរណ៍ហ្វីលីពីន ។ ៧៖ អនុស្សរណៈនៃការយោគយល់គ្នារវាងក្រសួងការងារ និងបណ្តុះ បណ្តាល វិជ្ជាជីវៈកម្ពុជា និងអាជ្ញាធរអប់រំបណ្តុះបណ្តាលបច្ចេកទេស និងអភិវឌ្ឍន៍ជំនាញហ្វីលីពីន ស្តីពីកិច្ចសហប្រតិបត្តិការ លើវិស័យអប់រំ បណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ។ ៨៖ អនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ច សហប្រតិបត្តិការ នៅក្នុង វិស័យ បច្ចេកវិទ្យាព័ត៌មាន និងបរិវត្តន៍កម្មរដ្ឋាភិបាលឌីជីថលរវាង ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍កម្ពុជា និងក្រសួងបច្ចេកវិទ្យាព័ត៌មានហ្វីលីពីន។ បន្ទាប់ពីធ្វើសេចក្តីថ្លែងការណ៍រួមគ្នាហើយនោះ លោកប្រធានាធិបតីហ្វីលី ពីន ក៏បានរៀបចំពិធីលៀងសាយភោជនអាហារថ្ងៃត្រង់ ជូនសម្តេច មហា បវរ ធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ព្រមទាំងគណៈប្រតិភូ ប្រកប ដោយបរិយាកាសស្និទ្ធស្នាល និងផ្អែមល្ហែម។ ក្រៅពីការជួបជជែកការងារជាច្រើនជាមួយប្រធានាធិបតីហ្វីលីពីនហើយនោះ ក្នុងដំណើរដំណើរទស្សនកិច្ចនេះ សម្តេចមហាបវរធិបតីនាយករដ្ឋ មន្ត្រី ក៏បានជួបសម្តែងការគួរសមជាមួយប្រធានព្រឹទ្ធសភា និងរដ្ឋសភា របស់ហ្វីលីពីនផងដែរ។ ប្រធានព្រឹទ្ធសភា និងរដ្ឋសភាហ្វីលីពីន បានសម្តែងការស្វាគមន៍យ៉ាងកក់ ក្តៅចំពោះដំណើរទស្សនកិច្ចរបស់សម្តេចមហាបវរធិបតី និងលោក ជំទា វ បណ្ឌិត ព្រមទាំងគណៈប្រតិភូ ដែលជាការរួមចំណែកលើកកម្ពស់ទំនាក់ ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-ហ្វីលីពីន ឱ្យកាន់តែល្អប្រសើរ ថែម ទៀត។ ប្រធានព្រឹទ្ធសភា និងប្រធានរដ្ឋសភាហ្វីលីពីន ក៏បានសម្ដែងការពេញចិត្ត និងវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាង ប្រទេស ទាំងពីរ ព្រមទាំងបានគូសបញ្ជាក់អំពីការគាំទ្ររបស់ សភាហ្វីលីពីន ចំពោះ កិច្ច សហប្រតិបត្តិការរវាងប្រទេសទាំងពីរ ជាពិសេសលេីឯកសារទាំង៨ ដែលបានចុះហត្ថលេខានាឱកាសទស្សនកិច្ចផ្លូវការនេះ។ ថ្នាក់ដឹកនាំស្ថាប័នសភារបស់ហ្វីលីពីន ក៏បានសម្ដែងការវាយ តម្លៃខ្ពស់ ចំពោះ ការផ្សារភ្ជាប់ទំនាក់ទំនងនៃស្ថាប័ននីតិប្បញ្ញត្តិនៃប្រទេសទាំងពីរ និងបានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជាសម្រាប់ការយកចិត្តទុកដាក់ចំពោះសហគមន៍ហ្វីលីពីនដែលកំពុងរស់នៅ និងធ្វើការនៅក្នុងប្រទេសកម្ពុជា។ ថ្នាក់ដឹកនាំសភាហ្វីលីពីន ក៏បានថ្លែងកោតសរសើរចំពោះការរីកចម្រើន យ៉ាង ឆាប់រហ័សរបស់ព្រះរាជាណាចក្រកម្ពុជា ក្រោមការដឹកនាំរបស់ សម្ដេច មហា បវរធីបតី និងបញ្ជាក់បន្ថែមថា ការបន្តអភិវឌ្ឍឆ្ពោះទៅមុខ របស់ប្រទេសកម្ពុជា ក្រោមចក្ខុវិស័យដ៏វែងឆ្ងាយរបស់សម្តេចបវរធិបតី មិនត្រឹមតែសម្រាប់ប្រជាជនកម្ពុជាប៉ុណ្ណោះទេ ថែមទាំងសម្រាប់តំបន់ ផងដែរ។ នយោបាយការទូតសេដ្ឋកិច្ច ឬនយោបាយទាក់ម៉ូយ គឺជានយោបាយ ដ៏សំខាន់ មួយរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត។ ដូចនឹងដំណើរ ទស្សនកិច្ចនៅបណ្តាប្រទេសនានាកាលពីពេលកន្លងទៅផងដែរ ក្នុង ដំណើរ ទស្សនកិច្ចនៅហ្វីលីពីនាពេលនេះ សម្តេចនាយករដ្ឋមន្ត្រី ក៏បានឆ្លៀងអញ្ជើញជាអធិបតីក្នុងវេទិកាធុរកិច្ចរវាងកម្ពុជា និងហ្វីលីពីន ព្រមទាំងអនុញ្ញាតឱ្យថ្នាក់ដឹកនាំក្រុមហ៊ុនធំៗរបស់ហ្វីលីពីន បានជួប សម្តែង ការគួរសម និងជជែកពាក់ព័ន្ធការវិនិយោគនៅកម្ពុជា ដោយផ្ទាល់ ផងដែរ។ ក្នុងជំនួបជាមួយអ្នកវិនិយោគ ក៏ដូចជាអ្នកធ្វើធុរកិច្ចរបស់ហ្វីលីពីន, សម្តេច មហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកបង្ហាញពីសក្តានុពល ឱកាស និងច្បាប់វិនិយោគប្រកបដោយភាពអនុគ្រោះ និងបត់បែនរបស់ កម្ពុជា ព្រមទាំងប្រកាសលើកទឹកចិត្តឱ្យពួកគេមកសិក្សាលទ្ធភាព ដើម្បីវិនិយោគនៅកម្ពុជា។ សម្តេចមហាបវរធិបតី បានប្រកាសគាំទ្រ និងគាំពារយ៉ាងពេញទំហឹង ចំពោះ ការវិនិយោគរបស់ហ្វីលីពីននៅកម្ពុជា។ ក្នុងដំណើរទស្សនកិច្ចនៅហ្វីលីពីននាពេលនេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អតីតនិស្សិតបញ្ចប់ការសិក្សាពីបណ្ឌិត្យសភាយោធាអាមេរិក West Point ក៏បានឆ្លៀតជួបជាមួយក្រុមអតីតនិស្សិតហ្វីលីពីន បញ្ចប់ការសិក្សាពីបណ្ឌិត្យសភាយោធា West Point ផងដែរ។ ក្នុងឱកាសនៃជំនួបនោះ លោក Cris Acosta តំណាងក្រុមអតីតនិស្សិតនៃសាលាបណ្ឌិត្យសភាយោធា West Point បានសម្ដែងនូវការអរគុណយ៉ាងជ្រាលជ្រៅចំពោះសម្ដេចបវរធិបតីដែលបានអនុញ្ញាតឱ្យរូប លោក និងក្រុមអតីតនិស្សិតសាលា West Point បានចូលជួបសម្ដែងការគួរសម និងបានគោរពជូនពរឱ្យដំណើរទស្សនកិច្ចរបស់សម្ដេចបវរធិបតីនាពេលនេះ ទទួលបានជោគជ័យ។ ជាមួយគ្នានោះ លោក Cris Acosta ក៏ដូចជាក្រុមនិស្សិតសាលា West Point ក៏បានរំឭកឡើងវិញអំពីបទពិសោធន៍ និងអនុស្សាវរីយ៍ជាច្រើនជូនសម្ដេចបវរធិបតីក្នុងអំឡុងពេលសិក្សានៅសាលា West Point ។ លោក Cris Acosta ក៏បានគោរពជម្រាបជូនសម្ដេចបវរធិបតីផងដែរថា លោក និងក្រុមអតីតនិស្សិត West Point ផ្សេងទៀតនឹងរៀបចំដំណើរទស្សនកិច្ចមួយទៅកាន់កម្ពុជា នាពេលខាងមុខនេះ។ ជាការឆ្លើយតបសម្ដេចបវរធិបតី បានសម្ដែងនូវក្ដីសោមនស្សរីករាយ ដែលបានជួបលោកCris Acosta និងក្រុមអតីតនិស្សិតសាលា West Point ។ សម្ដេចបវរធិបតីក៏បានចែករំលែក និងលើកឡេីងពីបទពិសោធ នៃការសិក្សា ក៏ដូចជាអនុស្សាវរីយ៍នានាជាច្រើនរបស់សម្ដេចបវរធិបតី នៅក្នុងអំឡុងពេលនៃការសិក្សានៅសាលា West Point។ សម្ដេចបវរធិបតី បានស្វាគមន៍ចំពោះបំណងរបស់ក្រុម អតីតនិស្សិតហ្វីលីពីន ពីសាលា West Point ក្នុងការរៀបចំដំណើរទស្សនកិច្ចនៅកម្ពុជា ហើយសម្ដេចបវរធិបតីបានលើកទឹកចិត្តដល់លោក Cris Acosta និងក្រុមអតីតនិស្សិត បង្កើតទំនាក់ទំនងឱ្យជិតស្និទ្នជាមួយក្រុមអតីតនិស្សិតសាលា West Point របស់កម្ពុជា ក៏ដូចជា ក្រុមអតីតនិស្សិតនៃបណ្តាប្រទេសអាស៊ីអគ្នេយ៍ផ្សេងទៀត៕
ព័ត៌មានទាក់ទង
ចុះថ្ងៃទី: 20-03-2025, 05:35 PM, ចំនួនអ្នកអានៈ​ 29ដង
រាជធានីភ្នំពេញ: នៅរសៀលថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អនុញ្ញាតឱ្យលោកសាស្ត្រាចារ្យ Robert DUSSEY រដ្ឋមន្ត្រីការបរទេស សមារណកម្មតំបន់ និងប្រជាជនតូហ្គោនៅបរទេស នៃសាធារណរដ្ឋតូហ្គោ ជួបសម្តែងការគួរសម និងពិភាក្សាការងារនៅវិមានសន្តិភា នៅរសៀលថ្ងៃទី២០ ខែមី
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 20-03-2025, 05:31 PM, ចំនួនអ្នកអានៈ​ 38ដង
សាលក្រមនឹងត្រូវប្រកាសនៅម៉ោង១០៖០០នាទីព្រឹកថ្ងៃចន្ទ ទី២៤ ខែមីនា ពោលគឺរយៈពេល៣ខែ បន្ទាប់ពីលោក Han ត្រូវបានសភា​បោះឆ្នោតដកតំណែង ក្រោមការចោទប្រកាន់មួយចំនួន ពាក់ព័ន្ធទៅនឹងការប៉ុនប៉ងបរាជ័យ របស់ប្រធានាធិបតី លោក Yoon Suk Yeol ក្នុងការដាក់ប្រទេសក្រោមច្បាប់អាជ្ញាសឹក កាលពីខែធ្នូ ឆ្នាំ២០២៤។ តុលាការធម្មនុញ្ញ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 20-03-2025, 05:28 PM, ចំនួនអ្នកអានៈ​ 27ដង
រាជធានីភ្នំពេញ: លោកសាស្រ្ដាចារ្យបានលើកទឹកចិត្ត និងណែនាំដល់ក្រុមទន្ដពេទ្យទាំងអស់ សូមបំពេញការងារប្រកបដោយវិជ្ជាជីវៈ និងក្រមសីលធម៌វិជ្ជាជីវៈ ជាទន្ដពេទ្យឲ្យបានផងដែរ។លោកសាស្រ្ដាចារ្យ ឡឹម តារា រដ្ឋលេខាធិការក្រសួងសុខាភិបាល បានថ្លែងឲ្យដឹងថា ក្រសួងសុខាភិបាលចង់ឃើញប្រជាពលរដ្ឋកម្ពុជាទាំងអស់ ទទ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 20-03-2025, 05:21 PM, ចំនួនអ្នកអានៈ​ 50ដង
កសិករបានបោះជំរំ នៅតាមព្រំដែនជាប់នឹងរដ្ឋ Haryana ចាប់តាំងពីខែកុម្ភៈ ឆ្នាំមុន នៅពេលដែលកងកម្លាំងសន្តិសុខ បញ្ឈប់ការហែក្បួនរបស់ពួកគេឆ្ពោះទៅកាន់រដ្ឋធានី New Delhi ដើម្បីទាមទារឱ្យមានការធានាស្របច្បាប់ សម្រាប់ផលដំណាំរបស់ពួកគេ នៅតាមរដ្ឋមួយចំនួនទៀត។ ប៉ូលិសក្នុងរដ្ឋ Punjab ភាគខាងជើងប្រទេសឥណ្ឌា បានឃុំខ្លួនក
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 20-03-2025, 05:18 PM, ចំនួនអ្នកអានៈ​ 38ដង
គណៈកម្មាធិការអូឡាំពិកអន្តរជាតិ IOC បានសម្រចនឹងអនុម័តដាក់បញ្ចូលប្រភេទកីឡាប្រដាល់សកល ទៅក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិក ទីក្រុង LA 2028 នៅសហរដ្ឋអាមេរិក ដែលការសម្រេចនេះធ្វើឡើងនៅក្នុងមហាសន្និបាតនិងបោះឆ្នោតជ្រើសរើសប្រធានថ្មីរបស់ IOC នាថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥ នៅប្រទេសក្រិក ។ នេះបើតាមប្រភពពីសហព័ន្
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 20-03-2025, 05:10 PM, ចំនួនអ្នកអានៈ​ 31ដង
រាជធានីភ្នំពេញ: សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅរសៀលថ្ងៃព្រហស្បតិ៍ ទី២០ ខែមីនា ឆ្នាំ២០២៥ បានទទួលជួបជាមួយ លោក ម៉ាសាតូ កាន់ដា (MASATO KANDA) ប្រធានធនាគារអភិវឌ្ឍន៍អាស៉ី (ADB) ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព៕
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 20-03-2025, 02:47 PM, ចំនួនអ្នកអានៈ​ 20ដង
យោងតាមសេចក្តីប្រកាសបានឲ្យដឹងថាមជ្ឈមណ្ឌលនេះនឹងត្រូវដាក់ដំណើរការនៅពាក់កណ្ដាលឆ្នាំនេះ ពោលគឺប្រមាណជិតមួយឆ្នាំ បន្ទាប់ពីក្រុមហ៊ុន Microsoft បានប្រកាសពីការវិនិយោគនូវទឹកប្រាក់ ២.២ពាន់លានដុល្លារអាមេរិកនៅក្នុងតំបន់ អាស៊ីអាគ្នេយ៍។ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាមេរិក Microsoft បានប្រកាសឲ្យដឹងថានឹងដាក់ដំ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 20-03-2025, 02:45 PM, ចំនួនអ្នកអានៈ​ 33ដង
រាជធានីភ្នំពេញ: លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអនុញ្ញាតជូន លោក ឃុន សែន ប្រធានសភាពាណិជ្ជកម្មកម្ពុជាប្រចាំទីក្រុងស៊ីដនី ប្រទេសអូស្ត្រាលី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារស្តីពី កិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ និងកិច្ចសហការលើ ការជំរុញការផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 20-03-2025, 02:42 PM, ចំនួនអ្នកអានៈ​ 42ដង
លោក ត្រាំ បានបង្ហោះសារយ៉ាងដូច្នេះថា «អ៉ីរ៉ង់ចាំបាច់ត្រូវបញ្ឈប់ការផ្តល់ជំនួយជាបន្ទាន់។ ទុកឱ្យពួកហ៊ូទីប្រយុទ្ធតស៊ូដោយខ្លួនឯង។ ទោះជាបែបណាក៏ដោយ ពួកគេមុខជានឹងបរាជ័យ ប៉ុន្តែរបៀបនេះ ពួកគេនឹងបរាជ័យកាន់តែឆាប់។ ពួកហ៊ូទីបានរងការខូចខាតយ៉ាងធ្ងន់ ហើយរង់ចាំមើលបន្តថា វានឹងកាន់តែអាក្រក់ជាងនេះទៅទៀត
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 20-03-2025, 02:40 PM, ចំនួនអ្នកអានៈ​ 29ដង
គម្រោងប្រាក់កម្ចីសម្រាប់សិស្ស សម័យកាលលោក ចូ បៃដិន បានផ្តល់លក្ខខណ្ឌងាយស្រួល តាមរយៈការសងត្រឡប់មកវិញទៅតាមប្រាក់ចំណូល ដែលបានធ្វើឱ្យការទូទាត់ប្រចាំខែធ្លាក់ចុះសម្រាប់អ្នកខ្ចីមួយចំនួន។ វាក៏បានផ្តល់ការលើកលែងបំណុល សម្រាប់ប្រាក់កម្ចីក្នុងទំហំតូចៗរយៈពេល១០ឆ្នាំផងដែរ។ សហជីពគ្រូបង្រៀនដ៏ធំមួយ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 20-03-2025, 02:38 PM, ចំនួនអ្នកអានៈ​ 12ដង
យ៉ាងណាមិញ ថ្មីៗនេះមន្រ្តីសហភាពអឺរ៉ុបលោកស្រី Federica Miccoli បានបញ្ជាក់ទៅកាន់ 9to5Mac ថាឧបករណ៍ដែលគាំទ្រការសាកឥតខ្សែ គឺល្អឥតខ្ចោះនៅក្នុងច្បាប់។ សហភាពអឺរ៉ុបតម្រូវឱ្យឧបករណ៍ដែលមានរន្ធសាកថ្ម ដើម្បីប្រើ USB-C ប៉ុន្តែមិនមានតម្រូវការសម្រាប់ច្រក USB-C នោះទេ។ ម្យ៉ាងវិញទៀត USB-C គឺចាំបាច់តែលើឧបករណ៍ដែលប្រើថាមពលថ្មចល័តដ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 20-03-2025, 02:35 PM, ចំនួនអ្នកអានៈ​ 36ដង
លោក Macron ​និយាយថា រូបលោកនិងព្រះអង្គម្ចាស់ bin Salman នឹងធ្វើជាសហប្រធានសន្និសីទស្តីពីដំណោះស្រាយរដ្ឋពីរ ដែលមានបំណងស្តារឡើងវិញ នូវទស្សនៈនយោបាយសម្រាប់អ៉ីស្រាអែល និងប៉ាឡេស្ទីន។ លោក Macron បញ្ជាក់ថា ការត្រឡប់ទៅរកបទឈប់បាញ់ គឺចាំបាច់សម្រាប់ការដោះលែងចំណាប់ខ្មាំងនៅសល់ និងដើម្បីការពារអាយុជីវិតជនស៉ីវិល ដោយប
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 20-03-2025, 02:32 PM, ចំនួនអ្នកអានៈ​ 29ដង
រាជធានីភ្នំពេញ: សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា តាមក្រសួង ស្ថាប័នរបស់រដ្ឋ បានដាក់សំណើច្រើនណាស់ ដោយសុំពង្រីក និងដំឡើងតួនាទីភារកិច្ច។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា មាននាយកដ្ឋានច្រើនណាស់ ស្នើសុំដំឡើងទៅជាអគ្គនាយកដ្ឋាន តែត្រូវបានបដិសេធ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយក
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 20-03-2025, 02:21 PM, ចំនួនអ្នកអានៈ​ 21ដង
រាជធានីភ្នំពេញ: លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និង លោក UENO Atsushi ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសជប៉ុនប្រចាំកម្ពុជា នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥នេះ បានចុះហត្ថលេខាលើលិខិតប្តូរសារ ស្តីពីការផ្តល់ហិរញ្ញប្បទាន ឥតសំណងរបស់ជប៉ុន។ ភាគី
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 20-03-2025, 10:28 AM, ចំនួនអ្នកអានៈ​ 26ដង
ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ ដោយដកស្រង់សេចក្តីប្រកាសព័ត៌មានមួយ ដែលចេញផ្សាយដោយធនាគារកណ្តាលថៃថា បញ្ហានេះមានភាពស្មុគស្មាញ ហើយត្រូវការកិច្ចសហប្រតិបត្តិការ ពីភាគីជាច្រើនដើម្បីដោះស្រាយ។ ធនាគារកណ្តាលថៃ បានឱ្យដឹងកាលពីថ្ងៃពុធថា ដំណោះស្រាយសម្រាប់បញ្ហាបំណុលគ្រួសារខ្ពស់ របស់ប្រទេសថ
 ព័ត៌មានលម្អិត
« មុន  1   ក្រោយ»
ចំនួនអ្នកទស្សនា
ថ្ងៃនេះ : 811 នាក់
ម្សិលមិញ : 5421 នាក់
សរុបទាំងអស់ : 8125463 នាក់