ក្រសួងអប់រំ ដាក់ចេញវិធានការទប់ស្កាត់សកម្មភាពមិនប្រក្រតី ក្នុងទិវានៃក្តីស្រឡាញ់ នៅតាមសាលារដ្ឋ និងឯកជន «ទិវានេះ ពុំមែនជាប្រពៃណី របស់ជនជាតិខ្មែរយើងទេ»
ចុះថ្ងៃទី: 11-02-2025, 07:58 PM, ចំនួនអ្នកអានៈ 391ដង
រាជធានីភ្នំពេញ៖ សេចក្តីណែនាំរបស់ក្រសួងអប់រំ បានបញ្ជាក់ថា ក្រសួងបានសង្កេតឃើញថា សិស្សានុសិស្សមួយចំនួនតូចយល់ច្រឡំថា ថ្ងៃ១៤ កុម្ភៈ ជាថ្ងៃបុណ្យសង្សារ ឬជាថ្ងៃណាត់ជួបគ្នារវាងគូស្នេហ៍។ ទិវានេះពុំមែនជាប្រពៃណីរបស់ជនជាតិខ្មែរយើងទេ។ យុវជនមួយចំនួនតូចភ្លើតភ្លើន ភ្លេចការសិក្សា បាត់បង់សេចក្តីថ្លៃថ្នូរជាបុគ្គល និងក្រុមគ្រួសារ ដោយប្រាសចាក វប្បធម៌ និងប្រពៃណីជាតិរបស់ខ្មែរ។ ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្តីណែនាំអំពីវិធានការទប់ស្កាត់សកម្មភាពមិនប្រក្រតី ក្នុងទិវានៃក្តីស្រឡាញ់ នៅតាមសាលារដ្ឋ និងឯកជន។ ដើម្បីបន្តពង្រឹងការអនុវត្តបទបញ្ជាផ្ទៃក្នុង នៅគ្រប់គ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន ក្រសួងអប់រំ យុវជន និងកីឡា សូមធ្វើការណែនាំដូចតទៅ៖ ១៖ ត្រូវផ្សព្វផ្សាយអំពីអត្ថន័យទិវានៃក្តីស្រឡាញ់ ដល់សិស្សានុសិស្សឱ្យបានទូលំទូលាយ គ្រប់មធ្យោបាយ និងគ្រប់រូបភាព ដើម្បីជៀសវាងការយល់ច្រឡំដែលនាំឱ្យប្រាសចាកវប្បធម៌ និងប្រពៃណីជាតិរបស់ខ្មែរ ២៖ ត្រូវពង្រឹងការអនុវត្តវិន័យឱ្យបានម៉ឺងម៉ាត់ ដោយតាមដានអវត្តមានរបស់សិស្សានុសិស្សជាប់ជាប្រចាំ ៣៖ ត្រូវបញ្ជាបការអប់រំសីលធម៌ តាមមុខវិជ្ជានីមួយៗ ៤៖ ត្រូវជំរុញដំណើរការរបស់ក្រុមប្រឹក្សាយុវជន ក្រុមប្រឹក្សាកុមារប្រចាំសាលា ដោយអនុវត្តសកម្មភាព “មិត្តអប់រំមិត្ត” ៥៖ ត្រូវទំនាក់ទំនងជាមួយមាតាបិតា ឬអ្នកអាណាព្យាបាលសិស្ស និងសហគមន៍ដើម្បីផ្តល់និងទទួលព័ត៌មាន នានា ដែលពាក់ព័ន្ធនឹងសកម្មភាពមិនប្រក្រតី ៦៖ ត្រូវរួមសហការគ្នាទប់ស្កាត់ អប់រំណែនាំ និងកែលម្អឱ្យបានទាន់ពេលវេលា ៧៖ មន្ទីរអប់រំ យុវជន និងកីឡារាជធានី ខេត្ត គណៈគ្រប់គ្រងសាលារៀន និងគ្រប់ភាគីពាក់ព័ន្ធបន្តពង្រឹងការ អនុវត្តប្រកាសលេខ១២៥៨ អយក.ប្រក ចុះថ្ងៃទី២៧ ខែមីនា ឆ្នាំ២០០៩ ស្តីពីបទបញ្ជាផ្ទៃក្នុងសម្រាប់ គ្រឹះស្ថានបឋមសិក្សា និងប្រកាសលេខ២៧៨៦ អយក.ប្រក ចុះថ្ងៃទី២២ ខែតុលា ឆ្នាំ២០០៩ ស្តីពី បទបញ្ជាផ្ទៃក្នុងសម្រាប់គ្រឹះស្ថានមធ្យមសិក្សាចំណេះទូទៅសាធារណៈ៕
ព័ត៌មានទាក់ទង
ចុះថ្ងៃទី: 16-11-2025, 02:48 PM, ចំនួនអ្នកអានៈ​ 22ដង
(រតនគិរី)៖ ជាលទ្ធផល នៅពេលក្រុមការងារបានចុះដល់ទីតាំងភូមិសាស្ត្រខាងលេី​ ក៏ប្រទះឃើញឈើជន្លង់ម្រេចចំនួន៧០កន្ទុយ ឈើគ្រឿងផ្ទះ ៥ គុណ ១៥ គុណ ៧ គុណ ៤២ ស្មើ២,២០០ម៉ែត្រគីប (ពីរគីប ពីរផ្លាន) តែពុំជួបជនប្រព្រឹត្តនៅកន្លែងកើតហេតុនោះទេ។ ក្រុមការងារមន្ត្រីឧទ្យានុរក្ស​សហការជាមួយកម្លាំងគណៈបញ្ជាការឯកភាពស្រ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 16-11-2025, 02:43 PM, ចំនួនអ្នកអានៈ​ 24ដង
នូវ៉ែលហ្សេឡង់៖ ប្រជាពលរដ្ឋខ្មែរដែលកំពុងរស់នៅប្រទេសនូវ៉ែលហ្សេឡង់ ចំនួនប្រមាណជាង ២០០នាក់ នៅ ថ្ងៃអាទិត្យ ទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៥ (ម៉ោងនៅនូវ៉ែលហ្សេឡង់) បានរួមគ្នាប្រមូលផ្តុំគ្នានៅសួនច្បារ Barry Curtis Park ក្នុង ទីក្រុងអូកឡិន (Auckland) ដើម្បីធ្វើបាតុកម្មសម្តែងមតិ និងថ្កោលទោសយ៉ាងដាច់អហង្ការចំពោះសកម្មភាពប
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 16-11-2025, 02:39 PM, ចំនួនអ្នកអានៈ​ 20ដង
តាមកំណត់ត្រាប្រវត្តិសាស្ត្រ ក្នុងអំឡុងរជ្ជកាលស៊ុយនៃប្រទេសចិន ( គ.ស.៥៨១-៦១៨ ) អធិរាជស៊ុយបានចាត់បញ្ជូនទ័ពចំនួនបីលើក ឱ្យទៅប្រចាំការនៅកោះ Liuqiu ( កោះតៃវ៉ាន់ )លុះដល់សម័យរជ្ជកាលសុងនិងយាន់ រដ្ឋាភិបាលចិនបានគ្រប់គ្រងលើកោះ Penghu និងកោះតៃវ៉ាន់ទាំងស្រុង ។ ចាប់ពីឆ្នាំ១៦២៤ ដល់ ឆ្នាំ១៩៤១ ជោគវាសនានៃទឹកដីកោះតៃវ៉
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 16-11-2025, 01:18 PM, ចំនួនអ្នកអានៈ​ 26ដង
ខេត្តតាកែវ៖ តាមរយៈ យុទ្ធនាការផ្សព្វផ្សាយនិងជំរុញការចុះឈ្មោះដែលបានរៀបចំឡើងនៅខេត្តតាកែវ ដោយមានអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធចូលរួមប្រមាណ ៣ពាន់នាក់ ក្រោមកិច្ចសហការជាមួយសមាគមសហព័ន្ធយុវជនសេដ្ឋកិច្ចកម្ពុជា នាថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៥ លោករដ្ឋមន្ត្រី ហែម វណ្ណឌី ប្រធានគណៈកម្មាធិការសម្របសម្
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 16-11-2025, 01:13 PM, ចំនួនអ្នកអានៈ​ 21ដង
ប៉ូលិសបានប្រាប់ថា ក្រុមចោរបានលួចចូលហាងលក់គ្រឿងអលង្ការមួយកន្លែង នៅទីក្រុង Roubaix កាលពីថ្ងៃពុធសប្តាហ៍នេះ ហើយបានចាប់បុរសជាម្ចាស់ហាងនិងប្រពន្ធម្ចាស់ហាងនោះ ធ្វើជាចំណាប់ខ្មាំងមួយភ្លែត មុនពេលពួកគេប្រមែប្រមូលយកវត្ថុមានតម្លៃ បានគិតជាទឹកប្រាក់ប្រហែលចន្លោះចាប់ពី៥០០ ០០០អឺរ៉ូ ដល់១លានអឺរ៉ូ ឬស្មើនឹ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 16-11-2025, 01:09 PM, ចំនួនអ្នកអានៈ​ 24ដង
រាជធានីភ្នំពេញ៖ក្នុងអំឡុងពេលស្នាក់នៅ និងចូលរួមប្រជុំលោករដ្ឋមន្រ្តីនឹងអញ្ជើញធ្វើសេចក្តីថ្លែងការណ៍រួម របស់ព្រះរាជាណាចក្រកម្ពុជានៅក្នុងវេទិការអង្គការសហប្រជាជាតិ ស្តីពីការប្រែប្រួលអាកាសធាតុ ដើម្បីបញ្ជាក់អំពីគោលជំហររាជរដ្ឋាភិបាលកម្ពុជា និងការចូលរួមជាមួយសហគមន៍អន្តរជាតិឆ្លើយតបនឹងការ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 16-11-2025, 01:05 PM, ចំនួនអ្នកអានៈ​ 24ដង
ជម្លោះការទូតរវាងចិននិងជប៉ុន បាននិងកំពុងកើនឡើងកម្តៅ ចាប់តាំងពីនាយករដ្ឋមន្រ្តីជប៉ុន លោកស្រី Sanae Takaichi បានថ្លែងប្រាប់ទៅកាន់សភាជប៉ុនកាលពីថ្ងៃទី៧ ខែវិច្ឆិកា ថាក្នុងករណីចិនបើកការវាយប្រហារលើតៃវ៉ាន់ គឺអាចនឹងនាំឱ្យមានការឆ្លើយតបយោធា​ពីសំណាក់ប្រទេសជប៉ុន។ ការអត្ថាធិប្បាយនោះ បានបង្កឱ្យទីក្រុងប៉េក
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 16-11-2025, 01:03 PM, ចំនួនអ្នកអានៈ​ 30ដង
ខេត្តស្វាយរៀង៖ នៅព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ លោកឧត្តមសេនីយ៍ទោ ពេជ្រ វីរៈ បានបញ្ជាក់ថា ករណីលោកអនុសេនីយ៍ឯក សុខ សំណាង នាយប៉ុស្ដិ៍នគរបាលរដ្ឋបាលឃុំព្រែកតាអី ដែលប្រើប្រាស់ពាក្យសម្ដីមិនសមរម្យលើប្រជាពលរដ្ឋនោះ លោកបានបញ្ជាឲ្យដកបញ្ឈរជើង ហើយកំណត់ឲ្យទៅបង្ហាញមុខនៅផែនធនធានមនុស្ស នៃស្នងកា
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 16-11-2025, 12:56 PM, ចំនួនអ្នកអានៈ​ 26ដង
ការអំពាវនាវថ្មីចុងក្រោយនេះរបស់លោកប្រធានាធិបតីអ៊ុយក្រែន គឺក្រោយពេលមីស៉ីលនិងដ្រូនរបស់រុស្ស៉ី បានវាយប្រហារចំ​អគារស្នាក់នៅមួយចំនួន ក្នុងទីក្រុងកៀវកាលពីថ្ងៃសុក្រ។ លោក ហ្សេលេនស្គី បាននិយាយយ៉ាងដូច្នេះថា «អ៊ុយក្រែនត្រូវការការគាំទ្រ ដែលជួយសង្រ្គោះអាយុជីវិត គឺប្រព័ន្ធការពារដែនអាកាសបន្ថែម ស
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 16-11-2025, 12:53 PM, ចំនួនអ្នកអានៈ​ 25ដង
ចាប់តាំងពីផ្ទុះឡើងកាលពីខែមេសា ឆ្នាំ២០២៣មក សង្រ្គាមរវាងយោធាស៊ូដង់ និងកងកម្លាំងទាហានប៉ារ៉ា RSF បានសម្លាប់មនុស្សរាប់ម៉ឺននាក់ ហើយបង្ខំឱ្យប្រមាណជិត១២លាននាក់ ត្រូវព្រាត់ប្រាសពីផ្ទះសម្បែង។ កាលពីចុងខែតុលាកន្លងទៅ កងកម្លាំងទាហានប៉ារ៉ា ដណ្តើមកាន់កាប់បានទីក្រុងសំខាន់ El-Fasher នៃតំបន់ Darfur ក្រោយខិតខំប្រ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 16-11-2025, 12:50 PM, ចំនួនអ្នកអានៈ​ 34ដង
រាជធានីភ្នំពេញ៖Charter Flight to Gaya មានការផ្ដល់ជូនយ៉ាងពិសេសសម្រាប់ជើងហោះហើរត្រង់ (Direct Flight) ពីអាកាសយានដ្ឋានអន្ដរជាតិតេជោ ភ្នំពេញ ទៅកាន់ពុទ្ធគយា (កន្លែងត្រាស់ដឹងរបស់ព្រះសម្មាសម្ពុទ្ធ) ដែលជាតំបន់ទេសចរណ៍ដ៏ល្បីបំផុត នៃដែនដីពុទ្ធភូមិនៅក្នុងប្រទេសឥណ្ឌា។ ការហោះហើរត្រង់នេះ ជាមួយយន្ដហោះ AirBus A320 ដែលផ្ទុកអ្នកធ្វ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 16-11-2025, 12:45 PM, ចំនួនអ្នកអានៈ​ 25ដង
រាជធានីភ្នំពេញ៖ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម នឹងបើកសម័យប្រជុំលើកទី៣៩ នៅថ្ងៃទី១៧ ខែវិច្ឆិកា ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ព្រះមហាក្សត្រ។នៅថ្ងៃទី១៦ ខែវិច្ឆិកានេះ។
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 16-11-2025, 12:42 PM, ចំនួនអ្នកអានៈ​ 27ដង
ព័រទុយហ្កាល់ ព្រមទាំងផ្នែកមួយចំនួននៃប្រទេសអេស៉្បាញ ដែលស្ថិតនៅជាប់គ្នា បានប្រឈមមុខជាមួយលក្ខខណ្ឌអាកាសធាតុអាក្រក់​ប៉ុន្មានថ្ងៃមកហើយ ដោយសារតែព្យុះ Claudia ដែលបានបោកបក់ទៅដល់ចក្រភពអង់គ្លេស និងប្រទេសអៀរឡង់ កាលពីថ្ងៃសៅរ៍។ សាកសពប្តីប្រពន្ធវ័យចំណាស់២នាក់ ត្រូវបានរកឃើញនៅក្នុងផ្ទះរបស់ពួកគេ ដែលជន់
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 15-11-2025, 09:21 PM, ចំនួនអ្នកអានៈ​ 61ដង
ខេត្តបន្ទាយមានជ័យ៖ នាឱកាសនោះ លោកស្រី ជូ ប៊ុនអេង បានថ្លែងអំណរគុណចំពោះអាជ្ញាធរខេត្ត ស្រុក ដែលបានរៀបចំទីតាំងជូនពលរដ្ឋជនភៀសសឹកបានយ៉ាងល្អប្រសើរ ព្រមទាំងមានរៀបចំការពារសន្តិសុខសណ្តាប់ធ្នាប់ ក្រុមគ្រូពេទ្យប្រចាំការ ដើម្បីពិនិត្យសុខភាពជូនបងប្អូនប្រជាពលរដ្ឋគ្រប់ពេលផងដែរ។ នៅថ្ងៃទី១៥ ខែវិច្ឆ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 15-11-2025, 09:17 PM, ចំនួនអ្នកអានៈ​ 64ដង
រាជធានីភ្នំពេញ៖ក្លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នឹងអញ្ជើញធ្វើដំណើរទៅចូលរួមសន្និសីទថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វនី (សន្និសីទ CMF) លើកទី៤៦ ដែល នឹងប្រព្រឹត្តទៅនៅថ្ងៃទី ១៩-២០ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅទីក្រុងគឺហ្គាលី សាធារណរដ្ឋរវ៉ាន់ដា តាមការ អ
 ព័ត៌មានលម្អិត
« មុន  1   ក្រោយ»
ចំនួនអ្នកទស្សនា
ថ្ងៃនេះ : 4174 នាក់
ម្សិលមិញ : 7414 នាក់
សរុបទាំងអស់ : 10350348 នាក់