សមាគមទេសចរណ៍កម្ពុជា ប្ដេជ្ញាចូលរួមផ្សព្វផ្សាយ អាកាសយានដ្ឋានអន្តរជាតិតេជោ នៅតាមបណ្តាពិព័រណ៌ទេសចរណ៍ធំៗ លើពិភពលោក ដើម្បីទាក់ទាញភ្ញៀវទេសចរ |
|
ចុះថ្ងៃទី: 11-02-2025, 11:53 AM, ចំនួនអ្នកអានៈ 205ដង |
|
ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន ក្រុមបញ្ចប់ទស្សនកិច្ច, លោកស្រី ឆាយ ស៊ីវលីន បានគូសបញ្ជាក់ថា នេះគឺជាសមិទ្ធផលមួយដ៏អស្ចារ្យសម្រាប់កម្ពុជា ដែលទទួលបានអាកាសយានដ្ឋានអន្តរជាតិដ៏ល្អ ដោយសារមានបច្ចេកវិទ្យាទំនើបៗនៅក្នុងនេះ។
លោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទេសចរណ៍កម្ពុជា បានបង្ហាញនូវការប្តេជ្ញាចិត្ដ ក្នុងការចូលរួមចំណែកជាមួយរដ្ឋាភិបាលកម្ពុជា ក្នុងការផ្សព្វផ្សាយ អាកាសយានដ្ឋានអន្តរជាតិតេជោ ដើម្បីទាក់ទាញភ្ញៀវទេសចរអន្តរជាតិ កាន់តែកើនឡើងចូលមកប្រទេសកម្ពុជា។
ការបង្ហាញនូវការប្ដេជ្ញាចិត្ដបែបនេះ ធ្វើឡើងក្នុងឱកាសដែល លោកស្រី ឆាយ ស៊ីវលីន និងសមាជិកនៃសមាគមទេសចរណ៍កម្ពុជា ប្រមាណជាង២០០នាក់ ចុះពិនិត្យពីវឌ្ឍនភាព អាកាសយានដ្ឋានអន្តរជាតិតេជោ ក្រុងតាខ្មៅ ខេត្តកណ្តាល នារសៀលថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥។
លោកស្រី ឆាយ ស៊ីវលីន បានបញ្ជាក់ថា តាមរយៈទស្សនកិច្ចសិក្សានេះ សមាគមទេសចរណ៍កម្ពុជា នឹងយកទៅផ្សព្វផ្សាយ នៅតាមបណ្តាពិព័រណ៌ទេសចរណ៍ធំៗ នៅលើពិភពលោក ជាពិសេសនៅខែមីនាខាងមុខនេះ ដែលនឹងមានបេសកកម្មនៅទីក្រុងប៊ែរឡាំង ប្រទេសអាឡឺម៉ង់។
លោកស្រី ឆាយ ស៊ីវលីន បានលើកឡើងថា ខាងសមាគមលោកស្រី នឹងផ្តិតយករូបភាពទាំងនេះ ទៅបង្អួតការីទេសចរណ៍ ប្រតិបត្តិទេសចរណ៍នៅលើពិភពលោក ដែលប្រមូលផ្តុំគ្នា នៅក្នុងពិព័រណ៌ទេសចរណ៍ ក្នុងប្រទេសអាឡឺម៉ង់។
លោកឧញ៉ា ឆារស៍ វ៉ាន់ នាយកគ្រប់គ្រងនៃក្រុមហ៊ុន ខេមបូឌា អ៊ែរផត អ៊ិនវេសមិន ឯ.ក (CAIC) បានឲ្យដឹងថា ប្រមុខរាជរដ្ឋាភិបាល បានឯកភាពសម្រេចឱ្យសម្ពោធ ដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវកាសយានដ្ឋានអន្តរជាតិតេជោ ក្នុងខែកក្កដា ឆ្នាំ២០២៥នេះ។ ដូចនេះ នៅខែកក្កដា នឹងត្រៀមខ្លួនដើម្បីទៅដល់ការដាក់ឱ្យដំណើរការជាផ្លូវការតែម្តង។
ជាមួយគ្នានេះ លោកឧញ៉ា ឆារស៍ វ៉ាន់ ក៏បានស្នើឱ្យសមាជិកសមាគមទេសចរណ៍កម្ពុជាទាំងអស់ យកចិត្តទុកដាក់ដើម្បីទទួលភ្ញៀវ និងជួយធ្វើការផ្សព្វផ្សាយ ពីអាកាសយានដ្ឋានដ៏ធំមួយនេះផងដែរ។
លោកឧញ៉ា ឆារស៍ វ៉ាន់ បានបន្ថែមទៀតថា ប្រតិបត្តិករទេសចរណ៍ គឺជាផ្នែកមួយយ៉ាងសំខាន់ ក្នុងការកៀរគរ និងលើកទឹកចិត្តភ្ញៀវទេសចរ ដែលមកទស្សនាកម្ពុជា ប៉ុន្តែការមកទស្សនានេះដែរ លុះតែកម្ពុជាមានសម្ភារៈ ទីតាំងគ្រប់គ្រាន់សម្រាប់ពួកគេផងដែរ។
សូមជម្រាបថា ព្រលានយន្តហោះអន្តរជាតិតេជោ គ្រោងនឹងបញ្ចប់ការសាងសង់ និងផ្ទេរនូវប្រតិបត្តិការពីព្រលានយន្តចាស់ ទៅព្រលានយន្តហោះថ្មី នៅក្នុងខែឧសភា ឆ្នាំ២០២៥ ហើយបើគ្មានអ្វីប្រែប្រួលទេនោះ អាកាសយានដ្ឋានអន្តរជាតិតេជោ គ្រោងនឹងដាក់សម្ពោធជាផ្លូវការ នៅក្នុងអំឡុងខែកក្កដា ឆ្នាំ២០២៥។
ការសាងសង់នេះ បុគ្គលិក កម្មករ វិស្វករ និងអ្នកគ្រប់គ្រង ដែលកំពុងបម្រើការងារ នៅឯការដ្ឋានសាងសង់ មានចំនួនសរុបប្រមាណជិត ១៦,០០០នាក់ ក្នុងនោះមានខ្មែរជាង ៩០%។ នេះបើតាមការបញ្ជាក់របស់លោក ស៊ីន ចាន់សិរីវុត្ថា រដ្ឋលេខាធិការ និងអ្នកនាំពាក្យអាកាសចរណ៍ស៊ីវិល ប្រាប់មកបណ្តាញព័ត៌មាន Fresh News។
នាពេលថ្មីៗនេះ ទូរទស្សន៍ដ៏ល្បីរបស់សហរដ្ឋអាមេរិក CNN បានចុះផ្សាយថា អាកាសយានដ្ឋានអន្តរជាតិតេជោ (Techo International Airport) នឹងក្លាយជាស្ថាបត្យកម្មដ៏មានឥទ្ធិពល លើពិភពលោក ឆ្នាំ២០២៥ ក្នុងចំណោមស្ថាបត្យកម្មចំនួន១១។
អាកាសយានដ្ឋានអន្តរជាតិតេជោ សាងសង់លើផ្ទៃដីសរុប ២,៦០០ហិកតា ស្ថិតនៅចម្ងាយ ១៩គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ។ វាត្រូវបានចាត់ថ្នាក់ ជាអាកាសយានដ្ឋាន 4F ហើយត្រូវបានអភិវឌ្ឍជា ៣ដំណាក់កាល។ ថវិកាវិនិយោគសម្រាប់ដំណាក់កាលទី១ គឺ ១៥០០លានដុល្លារ ដោយមិនរាប់បញ្ចូលដីព្រលានយន្តហោះ។
អាកាសយានដ្ឋានអន្តរជាតិតេជោ ជាប្រភេទ 4F គឺប្រភេទព្រលានយន្តហោះធំ ដែលអាចនឹងស្រូបយក និងទទួលបានការហោះហើរពីឆ្ងាយឆ្លងទ្វីប ដែលអាចឲ្យប្រភេទយន្តហោះធុនយក្ស រហូតដល់ Airbus A380-800 និង យន្តហោះ Boeing 747-800 ចុះចតបាន៕





ព័ត៌មានទាក់ទង
|
|
|
ចុះថ្ងៃទី: 18-04-2025, 07:37 PM, ចំនួនអ្នកអានៈ 41ដង
រាជធានីភ្នំពេញ: លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា កិច្ចខិតខំប្រឹងប្រែងយកចិត្តទុកដាក់ ប្រកបដោយស្មារតីទទួលខុសត្រូវរបស់ ថ្នាក់ដឹកនាំ អាជ្ញាធរខណ្ឌទាំង១៤ និងកងកម្លាំងទាំងអស់ គឺជាសក្ខីកម្មឆ្លុះបញ្ចាំងឱ្យឃើញអំពីសុឆន្ទៈ មនសិការ និងការលះបង់កម្លាំង កាយចិត្ត ពេលវេលា សេចក្តីសុខផ្ទា
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 18-04-2025, 07:30 PM, ចំនួនអ្នកអានៈ 45ដង
កាលពីថ្ងៃព្រហស្បតិ៍ លោក Zelenskiy បានប្រាប់អ្នកសារព័ត៌មាននៅទីក្រុងកៀវថា រដ្ឋាភិបាលរបស់លោកមានភស្តុតាងថាក្រុមហ៊ុនចិនកំពុងផ្គត់ផ្គង់នូវអ្វីដែលលោកហៅថា កាំភ្លើងធំ និងកាំភ្លើងដែលផលិតដោយរុស្ស៊ី ទោះបីជាលោកមិនបានបង្ហាញភស្តុតាងក៏ដោយ។ នៅព្រឹកថ្ងៃសុក្រ ក្រសួងការបរទេសចិនបានច្រានចោលការចោទប្រកាន់នេះ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 18-04-2025, 07:27 PM, ចំនួនអ្នកអានៈ 54ដង
រាជធានីភ្នំពេញ: បលេីកទី១៦២ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៥ ក្រោមមូលបទ «រួមគ្នាស្មគ្រ័ចិត្តដេីម្បីសហគមន៍មានសុខភាពល្អ និងមានភាពធន់ និងអាកាសធាតុ»។
លោក កេីត ឆែ អភិបាលរងរាជធានីភ្នំពេញ តំណាងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៥នេះ បានកិច្ចប្រជុំ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 18-04-2025, 11:47 AM, ចំនួនអ្នកអានៈ 50ដង
រាជធានីភ្នំពេញ: កិច្ចព្រមព្រៀង និងកិច្ចសន្យាទាំង ៥ ពាក់ព័ន្ធនឹងគម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោ ដែលត្រូវបានប្រារព្ធពិធីចុះហត្ថលេខាកាលព្រឹកម្សិលមិញនេះរួមមានដូចជា៖ (១) កិច្ចសន្យាភាពជាដៃគូរវាងរដ្ឋ និងឯកជន ដែលមានលោក ស៊ុន ចាន់ថុល ដោយទទួលបានសិទ្ធប្រទានធ្វើជាតំណាងភាគីរាជរដ្ឋាភិបាលក
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 18-04-2025, 11:30 AM, ចំនួនអ្នកអានៈ 53ដង
រាជធានីភ្នំពេញ: ថ្លែងក្នុងសេចក្ដីប្រកាសលទ្ធផល កម្ពុជា-ចិន នឹងរួមគ្នាអភិវឌ្ឍន៍វិថីទេសចរណ៍ លើកកម្ពស់ការផ្សព្វផ្សាយគោលដៅទេសចរណ៍ និងពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកសុវត្ថិភាពទេសចរណ៍។
ភាគីកម្ពុជា-ចិន បន្តឯកភាពកំណត់យកឆ្នាំ២០២៥ ជា «ឆ្នាំទេសចរណ៍កម្ពុជា-ចិន» និងលើកទឹកចិត្តប្រជាពលរដ្ឋខ្លួនឲ្យ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 18-04-2025, 11:20 AM, ចំនួនអ្នកអានៈ 52ដង
រាជធានីភ្នំពេញ: រាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលចិន បានបន្តឯកភាពគ្នាក្នុងការពង្រឹងយន្តការកិច្ចសហប្រតិបត្តិការរវាងកងកម្លាំងប្រដាប់អាវុធ និងរក្សាការផ្លាស់ប្តូរទស្សនកិច្ចជាញឹកញាប់នៅគ្រប់កម្រិត។
ភាគីចិនបានកោតសរសើរកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការបង្ក្រាបល្បែងស៊ីសងខុសច្បាប
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 18-04-2025, 11:07 AM, ចំនួនអ្នកអានៈ 55ដង
រំលឹកផងថា ប្រធានក្រុម Liverspanool បានដើរតាមមិត្តរួមក្រុម Mohamed Salah ក្នុងការបន្តប្តេជ្ញាសាងអនាគតរបស់រូបគេបន្តទៀតនៅ Anfield រហូតដល់ឆ្នាំ២០២៧ បន្ទាប់ពីការរង់ចាំការសម្រេចិត្តចុះកុងត្រាថ្មីនេះ ខណៈតម្លៃប្រាក់ខែពីមុនរបស់ Virgil van Dijk ទទួលបានតម្លៃ ២២០,០០០ម៉ឺនផោន ក្នុងមួយសប្តាហ៍ ។
ខ្សែការពារឆ្នើមះអន្តរជាតិហូឡង់ Virgil
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 18-04-2025, 11:04 AM, ចំនួនអ្នកអានៈ 50ដង
កាលពីដំបូងឡើយ ទីក្រុងកៀវ និងទីក្រុងវ៉ាស៊ីនតោនត្រូវបានគេរំពឹងថាខិតកាន់ជិតទៅរកការចុះកិច្ចព្រមព្រៀងស្ដីពីរ៉ែ។ តែការចុះកិច្ចព្រមព្រៀងនេះត្រូវបានពន្យារពេលមកទល់នឹងបច្ចុប្បន្ន បន្ទាប់ពីការទាស់សម្ដីគ្នារវាងលោក ដូណាល់ ត្រាំ និងលោក ហ្សេលេនស្គី នៅឯសេតវិមានកាលពីខែកុម្ភៈកន្លងទៅ។ ថ្លែងទៅកាន់ក្
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 18-04-2025, 11:01 AM, ចំនួនអ្នកអានៈ 45ដង
ក្រុមមាន់ខ្នាយមាស Tottenham Hotsspanur ត្រូវប៉ះក្រុម Bodoe/Glimt ក្រោយពីរកបានលទ្ធផលឈ្នះនៃជើងទី២ ទៅលើក្រុម Eintracht Frankfort និងក្រុម Lazio នៅក្រៅទឹកដីដូចគ្នា ។ការប្រកួតដណ្តើមពានរង្វាន់ជើងឯកក្លិបបាល់ទាត់លំដាប់ទី២ អឺរ៉ុប UEFA Eurospana League 2024-25 ពេលនេះឈានចូលដល់វគ្គ ៤ក្រុមហើយ ដោយមានក្រុមបិសាចក្រហម Manchester United បានឆ្លងកាត់ការប្រកួតយ៉ាងស្វិតស្
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 18-04-2025, 10:58 AM, ចំនួនអ្នកអានៈ 49ដង
ការកត់សម្គាល់បែបនេះរបស់លោក ត្រាំ ធ្វើឡើងប្រាប់ក្រុមអ្នកសារព័ត៌មាននៅឯការិយាល័យពងក្រពើនៃសេតវិមាន។ លោក ត្រាំ បានគូសបញ្ជាក់ថា «ជាការពិតណាស់ យើងកំពុង ជជែកជាមួយចិន។ ខ្ញុំចង់និយាយថាពួកគេបានទាក់ទងមកជាច្រើនដង»។ លោក ត្រាំ បានបញ្ជាក់ទៀតថាកិច្ចពិភាក្សាបានកើតឡើងចាប់តាំងពីលោកបានដំឡើងការយកពន្ធគយល
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 18-04-2025, 10:52 AM, ចំនួនអ្នកអានៈ 56ដង
រាជធានីភ្នំពេញ:សប្តាហ៍ភាពយន្តចិននៅកម្ពុជា រៀបចំឡើងនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥ ដោយមានការអញ្ជើញចូលរួមពីសំណាក់លោក Shen Haixiong អនុរដ្ឋមន្ត្រីក្រសួងឃោសនាការ នៃគណៈកម្មាធិការបក្សកុម្មុយនីស្តចិន និងជាប្រធានក្រុមហ៊ុន China Media Grouspan និងលោកស្រី Zhang Xuxia នាយិការងនៃបណ្ណសារភាពយន្ត នៃសាធារណរដ្ឋប្រជាមានិតចិន ព្រមទាំ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 18-04-2025, 10:40 AM, ចំនួនអ្នកអានៈ 46ដង
នៅឯសន្និសីទសារព័ត៌មានមួយ លោក ហ្សេលេនស្គី បានឱ្យដឹងទៀតថារដ្ឋាភិបាលរបស់លោកក៏ទទួលបានព័ត៌មានសម្ងាត់ដែរថាចិនកំពុងផលិតអាវុធនៅលើទឹកដីរុស្ស៉ី តែលោកថានឹងផ្ដល់ ព័ត៌មានលម្អិតបន្ថែមនៅសប្ដាហ៍ក្រោយ។ ចិនដែលជាមហាអំណាចសេដ្ឋកិច្ចលេខ២ នៅលើពិភពលោក មានទំនាក់ទំនងសេដ្ឋកិច្ចជិតស្និទ្ធជាមួយរុស្ស៉ី អំឡុង
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 18-04-2025, 10:38 AM, ចំនួនអ្នកអានៈ 42ដង
បន្ទះឈីប AI របស់ក្រុមហ៊ុន Nvidia គឺជាចំណុចសំខាន់នៃការគ្រប់គ្រងការនាំចេញរបស់សហរដ្ឋអាមេរិក ខណៈដែលមន្ត្រីសហរដ្ឋអាមេរិកបានផ្លាស់ប្តូរគោលការណ៍នានា ដើម្បីរក្សាបន្ទះឈីបទំនើបបំផុតរបស់ខ្លួនមិនឱ្យលក់ទៅប្រទេសចិន ត្បិតសហរដ្ឋអាមេរិកខិតខំបន្តទៅមុខឥតឈប់ឈរក្នុងការប្រណាំងផ្នែកបច្ចេកវិទ្យាក្នុងយុគសម័
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 17-04-2025, 07:27 PM, ចំនួនអ្នកអានៈ 50ដង
រាជធានីភ្នំពេញ:នៅវេលាម៉ោង១១៖១៥នាទី ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥ ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានអញ្ជើញមកដល់ប្រទេសកម្ពុជា ដោយសុវត្ថិភាព ដើម្បីបំពេញទស្សនកិច្ចផ្លូវរដ្ឋរយៈពេល២ថ្ងៃ១៧-១៨ ខែមេសា ឆ្នាំ២០២៥។
ក្នុងឱកាសអញ្ជើញមកដល់នេះ លោកប្រធានាធិបតីចិន បានចេញសេចក្តីថ្លែងការណ៍មួយ ដែលមានខ្លឹមសារទ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 17-04-2025, 07:12 PM, ចំនួនអ្នកអានៈ 49ដង
របបសឹកមីយ៉ាន់ម៉ា ត្រូវក្រុមការពារសិទ្ធិមនុស្សអះអាងថា បានចាប់ខ្លួនបាតុករនិងសកម្មជនរាប់ពាន់នាក់ ចាប់តាំងពីរដ្ឋប្រហារឆ្នាំ២០២១ ដែលបានធ្វើឱ្យប្រទេសទាំងមូល ធ្លាក់ទៅក្នុងវិបត្តិនិងសង្រ្គាមស៉ីវិល។ បើតាមសេចក្តីថ្លែងការណ៍របស់រដ្ឋាភិបាលយោធា អ្នកទោសសរុប៤៨៩៣នាក់ នឹងត្រូវដោះលែងឱ្យមានសេរីភាព
 ព័ត៌មានលម្អិត
|
|
|