លោក ជីវ កេង ប្រធានតុលាការកំពូល ផ្ដល់អនុសាសន៍៥ចំណុច ដល់មន្ត្រីតុលាការគ្រប់ជាន់ថ្នាក់ ដើម្បីពង្រឹងវិស័យយុត្តិធម៌នៅកម្ពុជា
ចុះថ្ងៃទី: 08-02-2025, 08:27 PM, ចំនួនអ្នកអានៈ 159ដង
រាជធានីភ្នំពេញ៖ការផ្ដល់អនុសាសន៍របស់ប្រធានតុលាការកំពូល នៃកម្ពុជា បានធ្វើឡើងនៅក្នុង សន្និបាតបូកសរុបលទ្ធផល ការងារសម្រាប់ឆ្នាំ២០២៤ និងកំណត់ទិសដៅការងារសម្រាប់ឆ្នាំ២០២៥ ដែលបានប្រព្រឹត្តិទៅនាថ្ងៃទី៦-៧ ខែកុម្ភៈ ឆ្នាំ២០២៥ ស្របតាមមាត្រា៧៣ នៃច្បាប់ស្តីពីការរៀបចំអង្គការតុលាការ លោក ជីវ កេង ប្រធានតុលាការកំពូល បានផ្ដល់អនុសាសន៍៥ចំណុច យ៉ាងម៉ឺងម៉ាត់ ដល់មន្ត្រីតុលាការគ្រប់ជាន់ថ្នាក់ ដើម្បីពង្រឹងវិស័យយុត្តិធម៌នៅកម្ពុជា។ ថ្លែងក្នុងពិធីបិទសន្និបាតនេះ លោក ជីវ កេង ប្រធានតុលាការកំពូល បានផ្តាំផ្ញើយ៉ាងម៉ឺងម៉ាត់ ដល់មន្ត្រីតុលាការគ្រប់ជាន់ថ្នាក់ មានជាអាទិ៍៖ ១៖ ពង្រឹងក្រមសីលធម៌វិជ្ជាជីវៈឱ្យបានល្អ ស្មោះត្រង់ចំពោះយុត្តិធម៌ លើកទឹកចិត្តមន្ត្រីដែលមាន គុណសម្បត្តិក្នុងការបម្រើវិស័យយុត្តិធម៌បានល្អ ដាក់វិន័យយ៉ាងតឹងរ៉ឹងនិងមិនយោគយល់ចំពោះមន្ត្រី ទាំងឡាយណាដែលប្រព្រឹត្តខុសឆ្គង ពុករលួយ បង្កការលំបាកដល់ប្រជាពលរដ្ឋដែលមានរឿងក្តីនៅតុលាការ។ ២៖ បន្តគាំទ្រប្រកបដោយមនសិការវិជ្ជាជីវៈចូលរួមអនុវត្តនូវយុទ្ធនាការជំរុញនិងពន្លឿនការ ដោះស្រាយរឿងក្តីនៅតាមតុលាការ និងយុទ្ធនាការត្រួតពិនិត្យនិងដោះស្រាយភាពមិនប្រក្រតីនៅតាម តុលាការសម្រាប់ឆ្នាំបន្ទាប់ឆ្នាំ២០២៥ ព្រមទាំងបន្តយកចិត្តទុកដាក់លើចំណាត់ការសំណុំរឿងគ្រឿងញៀន សំណុំរឿងគ្រោះថ្នាក់ចរាចរណ៍ សំណុំរឿងអត្រានុកូលដ្ឋាន និងសំណុំរឿងពាក់ព័ន្ធនឹងក្មេង ដែលនាពេលកន្លងមកនេះ ក្រោមការដឹកនាំដ៏មោះមុតប្រកបដោយចក្ខុវិស័យរបស់លោករដ្ឋមន្រ្តី កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី ជារដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងថ្នាក់ដឹកនាំក្រសួងយុត្តិធម៌ ព្រមទាំងការចូលរួម សហការគ្នាជាធ្លុងមួយពីថ្នាក់ដឹកនាំតុលាការនិងអង្គការអយ្យការគ្រប់ជាន់ថ្នាក់ រួមជាមួយចៅក្រម ព្រះរាជអាជ្ញា ក្រឡាបញ្ជី និងមន្ត្រីរដ្ឋបាល បំពេញភារកិច្ចលើកិច្ចការកែទម្រង់ក្នុងវិស័យយុត្តិធម៌ រហូតទទួលបានផលជាវិជ្ជមានយ៉ាងធំធេង ធ្វើឱ្យការផ្តល់សេវាយុត្តិធម៌កាន់តែល្អប្រសើរ ដែលជាការ រួមចំណែកដល់ការអភិវឌ្ឍទំនុកចិត្តលើប្រព័ន្ធតុលាការ ក៏ដូចជាការពង្រឹងប្រសិទ្ធភាពនៃការអនុវត្តច្បាប់ និងលើកកម្ពស់យុត្តិធម៌សង្គមក្នុងគន្លងនីតិរដ្ឋ។ ការណ៍នេះ ជាមូលដ្ឋានយ៉ាងសំខាន់ដល់ការលើកកម្ពស់ សុខុមាលភាពប្រជាពលរដ្ឋ និងសង្គមជាតិ។ ៣៖ បន្តយកចិត្តទុកដាក់ដោះស្រាយរឿងក្តីតាមរយៈការផ្សះផ្សាគូភាគីឱ្យសះជានឹងគ្នាស្របតាមច្បាប់ជាធរមាន និងគាំទ្រដល់យន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ។ ៤៖ បន្តយកចិត្តទុកដាក់និងធានាឱ្យការផ្តល់សេវាយុត្តិធម៌នៅតាមស្ថាប័នរបស់ខ្លួន ឱ្យប្រព្រឹត្តទៅមានលក្ខណៈងាយស្រួល ឆាប់រហ័ស និងប្រកបដោយគុណភាព។ ៥៖ ពង្រឹងគុណភាពនៃសេចក្តីសម្រេចរបស់តុលាការដោយធ្វើការវាយតម្លៃលើភស្តុតាង អង្គហេតុ និងអង្គច្បាប់ឱ្យបានហ្មត់ចត់និងត្រឹមត្រូវ តាមរយៈការអនុវត្តសិទ្ធិឱ្យបំភ្លឺស្របតាមច្បាប់ជាធរមាន សំដៅធ្វើយ៉ាងណាឱ្យសេចក្តីសម្រេចរបស់តុលាការអាចយកទៅអនុវត្តប្រកបដោយប្រសិទ្ធភាពខ្ពស់។ សន្និបាតបូកសរុបលទ្ធផល ការងារសម្រាប់ឆ្នាំ២០២៤ និងកំណត់ទិសដៅការងារសម្រាប់ឆ្នាំ២០២៥នេះប្រព្រឹត្តឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់លោក ជីវ កេង ប្រធានតុលាការកំពូល និងលោកស្រី ជា លាង អគ្គព្រះរាជអាជ្ញាអមតុលាការកំពូល ដោយមានការចូលរួម ពីសមាជិក សមាជិកាឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ថ្នាក់ដឹកនាំ ចៅក្រមនិងព្រះរាជអាជ្ញាអម តុលាការកំពូល ថ្នាក់ដឹកនាំសាលាឧទ្ធរណ៍ និងមហាអយ្យការ ថ្នាក់ដឹកនាំសាលាដំបូងរាជធានី-ខេត្ត និងអយ្យការ អគ្គលេខាធិការ និងមន្ត្រីពាក់ព័ន្ធ។ សន្និបាតនេះបានធ្វើឡើងនៅក្នុងគោលបំណងបូកសរុបលទ្ធផលការងាររបស់តុលាការកំពូល និងមហាអយ្យការប្រចាំឆ្នាំ២០២៤ ដោះស្រាយបញ្ហាប្រឈមនានា និងកំណត់ទិសដៅការងារសម្រាប់ឆ្នាំ២០២៥ ដើម្បីលើកកម្ពស់សេវាយុត្តិធម៌ និងដោះស្រាយរឿងក្តីឱ្យបានយុត្តិធម៌ និងឆាប់រហ័ស។ សូមជម្រាបថាក្នុងឆ្នាំ២០២៤កន្លងមក តុលាការកំពូល និងមហាអយ្យការ បានទទួលសំណុំរឿង ព្រហ្មទណ្ឌចំនួន ១៦៨០រឿង ចាត់ការរួចចំនួន ១,១០៣រឿង និងសំណុំរឿងរដ្ឋប្បវេណីចំនួន ១,១៦០រឿង ចាត់ការរួចចំនួន ៧៧៤រឿង ដូច្នេះជាសរុបមានចំនួន ២,៨៤០រឿង ចាត់ការរួចចំនួន ១,៨៧៧រឿង និងនៅសល់រឿងត្រូវចាត់ការបន្តចំនួន ៩៦៣រឿង។ តាមរយៈសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤នេះ បានបង្ហាញឱ្យឃើញថា ការងារដែល តុលាការកំពូលសម្រេចបានក្នុងឆ្នាំ២០២៤ ទទួលបានលទ្ធផលរីកចម្រើនក្នុងការដោះស្រាយរឿងក្តី គ្រប់ប្រភេទដោយចំណាត់ការកើនឡើងចំនួន ៣៩៧រឿង បើធៀបនឹងឆ្នាំ២០២៣។ ជាងនេះទៅទៀត អង្គសន្និបាតបានធ្វើការពិភាក្សាយ៉ាងសកម្មដោយផុលផុស និងបានរកឃើញដំណោះស្រាយប្រកបដោយប្រសិទ្ធភាពចំពោះបញ្ហាប្រឈមនានាដើម្បីអនុវត្តក្នុងឆ្នាំ២០២៥៕
ព័ត៌មានទាក់ទង
ចុះថ្ងៃទី: 13-03-2025, 08:20 PM, ចំនួនអ្នកអានៈ​ 14ដង
រាជធានីភ្នំពេញ:លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានថ្លែងដូចនេះនាព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៥ នាឱកាសអញ្ជើញជាអធិបតិបើកនៃកិច្ចប្រជុំត្រួតពិនិត្យប្រចាំឆ្នាំ២០២៤ នៃកម្មវិធីកែទម្រង់ការគ្រប់គ្រង​ហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី៤ ដោយមានការចូលរួមពីសំណាក់លោក លោកស្រី ថ្នាក់ដឹកនាំ នៃក្
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 13-03-2025, 08:14 PM, ចំនួនអ្នកអានៈ​ 24ដង
កាលពី​ខែ​វិច្ឆិកា លោក Orban បាន​អញ្ជើញ​លោក Netanyahu ឲ្យ​មក​បំពេញ​ទស្សនកិច្ច​នៅ​ហុងគ្រី ដោយ​សន្យា​ថា​នឹង​មិន​អនុវត្ត​តាម​ដីកា​ចាប់​ខ្លួនលោក ​របស់តុលាការ ICC នោះទេ ទាក់ទង​នឹង​ការ​ចោទប្រកាន់​ពី​បទ​ឧក្រិដ្ឋកម្ម​សង្គ្រាម​នៅ​តំបន់​ហ្គាហ្សា។ នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល លោក Benjamin Netanyahu គ្រោង​នឹង​ធ្វើ​ទស្ស
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 13-03-2025, 08:04 PM, ចំនួនអ្នកអានៈ​ 17ដង
ក្នុងសុន្ទរកថាមួយនៅឯទីក្រុង Wellington កាលពីសប្តាហ៍មុន នាយកសេវាស៉ើបការណ៍សម្ងាត់នូវែលសេឡង់ លោក Andrew Hamspanton និយាយថា ការផ្តោតអារម្មណ៍របស់ប្រទេសក្នុងតំបន់ប៉ាស៉ីហ្វិក លើបញ្ហាសេដ្ឋកិច្ច និងឧក្រិដ្ឋកម្មឆ្លងដែន បានផ្តល់ឱកាសដល់ចិន ចុះហត្ថលេខាលើកិច្ចព្រមព្រៀងយុទ្ធសាស្ត្រជាមួយពួកគេ ដោយកិច្ចសហប្រតិបត្តិក
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 13-03-2025, 07:59 PM, ចំនួនអ្នកអានៈ​ 17ដង
សេចក្តីថ្លែងការណ៍របស់ក្រសួងការពារជាតិរុស្ស៉ី បានឱ្យដឹងថា យន្តហោះដ្រូន៣០គ្រឿង ត្រូវបានបាញ់ស្កាត់ និងកម្ទេចចោល នៅលើតំបន់ Bryansk ភាគខាងលិច ជាប់ព្រំប្រទល់អ៊ុយក្រែន ខណៈ២៥គ្រឿង ត្រូវបានបាញ់ទម្លាក់ នៅលើតំបន់ Kaluga។ ក្រៅពីនេះ ដ្រូនដទៃទៀតរបស់អ៊ុយក្រែន ត្រូវស្ទាក់បាននៅលើតំបន់ Kursk, Voronezh, Rostov និង Belgorod។ នៅថ្ងៃព
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 13-03-2025, 07:55 PM, ចំនួនអ្នកអានៈ​ 27ដង
ជនខាងលើឈ្មោះ Aleksej Besciokov សញ្ជាតិលីទុយអានី មានទីលំនៅក្នុងប្រទេសរុស្ស៉ី ត្រូវបានចោទប្រកាន់ពី បទលាងលុយកខ្វក់ ហើយក៏ប្រឈមនឹងការចោទប្រកាន់ពីបទរំលោភលើទណ្ឌកម្ម និងប្រតិបត្តិការអាជីវកម្មផ្ទេរប្រាក់ ដែលគ្មានអាជ្ញាប័ណ្ណ។ ការិយាល័យប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មកំពូលរបស់ឥណ្ឌា បានឱ្យដឹងថា អាជ្ញាធរបានច
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 13-03-2025, 01:02 PM, ចំនួនអ្នកអានៈ​ 25ដង
ខេត្តតាកែវ៖គម្រោងសាងសង់វិទ្យាស្ថានពហុជំនាញតេជោសែន ដែលមានទីតាំងស្ថិតនៅឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ ត្រូវបានចាប់ផ្ដើមបញ្ចុះបឋមសិលា និងបើកការដ្ឋានសាងសង់ជាផ្លូវការហើយ នាព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៥នេះ ក្រោមអធិបតីភាពនាយឧត្ដមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 13-03-2025, 12:34 PM, ចំនួនអ្នកអានៈ​ 27ដង
រាជធានីភ្នំពេញ:មូលនិធិសមធម៌សុខាភិបាល គឺជាការប្តេជ្ញាចិត្តខ្ពស់របស់រាជរដ្ឋាភិបាល ស្តីពីការពង្រីកប្រព័ន្ធគាំពារសុខភាពសង្គមនៅកម្ពុជា ដែលមានចែងក្នុងកម្មវិធីគោលនយោបាយអាទិភាពទី១ របស់រាជរដ្ឋាភិបាល សំដៅការផ្តល់ការគាំពារដល់ពលរដ្ឋមកពីគ្រួសារក្រីក្រឱ្យទទួលបានសេវាសុខភាព ប្រកបដោយសមធម៌ គុណភា
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 13-03-2025, 12:29 PM, ចំនួនអ្នកអានៈ​ 31ដង
ប៉ុន្មានម៉ោងបន្ទាប់ពីពន្ធគយ ២៥ភាគរយលើការនាំចូលដែកថែប និងអាលុយមីញ៉ូមមកកាន់សហរដ្ឋអាមេរិក បានចូលជាធរមាន លោក ត្រាំ និយាយថា លោកនឹងចាត់វិធានការថែមទៀត ប្រសិនបើ EU អនុវត្តផែនការប្រឆាំងនឹងទំនិញមួយចំនួនរបស់អាមេរិកវិញ នៅខែក្រោយ។ លោក ត្រាំ បានប្រាប់អ្នកយកព័ត៌មាននៅឯសេតវិមានថា «អ្វីក៏ដោយដែលពួកគេចោទ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 13-03-2025, 12:25 PM, ចំនួនអ្នកអានៈ​ 27ដង
លោក ត្រាំ បានបញ្ជាក់ទៀតថាបច្ចុប្បន្ន វាគឺអាស្រ័យលើការសម្រេចចិត្តរបស់រុស្ស៉ី បន្ទាប់ពីអ៊ុយក្រែនបានយល់ព្រមទទួលយកបទឈប់បាញ់ អំឡុងកិច្ចប្រជុំជាង៨ម៉ោងរវាងក្រុមមន្ត្រីអាមេរិក និងអ៊ុយក្រែន ក្នុងប្រទេសអារ៉ាប៊ីសាអូឌីត កាលពីអង្គារ។ ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាននៅឯវិមានពងក្រពើ លោក ត្រាំ បានគ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 13-03-2025, 12:22 PM, ចំនួនអ្នកអានៈ​ 30ដង
លោក ពូទីន បាននិយាយថា «ភារកិច្ចរបស់យើងនាពេលខាងមុខ ក្នុងរយៈពេលដ៏ខ្លីបំផុត គឺកម្ចាត់សត្រូវដែលបានចូលកាន់កាប់ក្នុងតំបន់ Kursk ហើយបន្តប្រយុទ្ធនៅទីនេះ ដើម្បីរំដោះទឹកដីទាំងស្រុង និងស្តារស្ថានការណ៍ឡើងវិញតាមខ្សែបន្ទាត់ព្រំដែនរដ្ឋ»។ លោក ពូទីន បាននិយាយថា «ភារកិច្ចរបស់យើងនាពេលខាងមុខ ក្នុងរយៈពេលដ៏ខ្
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 13-03-2025, 12:18 PM, ចំនួនអ្នកអានៈ​ 11ដង
​​ICC នៅក្នុងសេចក្ដីថ្លែងការណ៍មួយបានឱ្យដឹងថាលោក Duterte ត្រូវបានបញ្ជូនទៅកាន់មន្ទីរឃុំឃាំងរបស់តុលាការអន្តរជាតិមួយនេះ ក្រោយត្រូវបានចាប់ខ្លួនដោយអាជ្ញាធរហ្វីលីពីន ក្រោមបទចោទ ប្រកាន់មនុស្សឃាត នៃឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ។ លោក Duterte មានអាយុ៧៩ឆ្នាំ ត្រូវបានបញ្ជូនទៅដល់អាកាសយានដ្ឋាន Rotterdam តាមជើងហោះ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 13-03-2025, 12:16 PM, ចំនួនអ្នកអានៈ​ 22ដង
ក្នុងការប្រកួត ១២០នាទីក្នុងទឹកដីរបស់ Atletico Madrid ដែលជាគូប្រជែងក្នុងលីគ La Liga ជារៀងរាល់រដូវកាលនោះ Real អតីតជើងឯក UCL ១៥សម័យកាលច្រើនជាងគេ បានចាញ់ម្ចាស់ផ្ទះ ១ទល់នឹង០ និងមានលទ្ធផលស្មើគ្នា ២-២ ក្នុងលទ្ធផលទាំង ២ជើង នាំឱ្យការទាត់បាល់ ១១ម៉ែត្រកាត់សេចក្តីកើតមានឡើង។ វគ្គ ១៦ក្រុមពានរង្វាន់ប្រចាំទ្វីបអឺរ៉ុប UEFA Cha
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 13-03-2025, 12:04 PM, ចំនួនអ្នកអានៈ​ 34ដង
ក្នុងជំនួបកាត់សេចក្ដីជាមួយ Shan United ល្ងាចនេះAFC Challenge League៖ លោក Pespan ប្រាប់កូនក្រុមត្រូវផ្ដោតអារម្មណ៍គ្រប់ពេលថ្លែងក្នុងសន្និសីទសារព័ត៌មុនការប្រកួត លោក Pespan Munoz គ្រូបង្វឹកក្រុមព្រះខ័នរាជស្វាយរៀង បានបញ្ជាក់ថា នេះគឺជាការប្រកួតដ៏សំខាន់ ដោយលោកចាត់ទុក Shan United នៅតែជាក្រុមល្អ ដែលអាចបង្កគ្រោះថ្នាក់ដោយក្រុមខ្លួន
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 12-03-2025, 04:03 PM, ចំនួនអ្នកអានៈ​ 32ដង
ខេត្តតាកែវ៖លោកស្រី ម៉ន រតនា ប្រធានមន្ទីរកិច្ចការនារីខេត្ត បានថ្លែងឲ្យដឹងថា វគ្គបណ្តុះបណ្តាលនេះជាគម្រោងរបស់ក្រសួងកិច្ចការនារី ដែលបានគិតគូរនិងយកចិត្តទុកដាក់ដល់បងប្អូនប្រជាពលរដ្ឋ ជាពិសេសគឺបងប្អូនជាស្ត្រី និងក្មេងស្រីក្រីក្រ ដែលជាចំណែកមួយដ៏សំខាន់ ក្នុងការចូលរួមអភិរក្សជំនាញ និងមុខរបរដ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 12-03-2025, 03:59 PM, ចំនួនអ្នកអានៈ​ 41ដង
គណៈកម្មការអឺរ៉ុប បាននិយាយថា ខ្លួននឹងបញ្ចប់វិញនូវការផ្អាកបច្ចុប្បន្ន នៃចំណាត់ការដំឡើងពន្ធលើផលិតផលអាមេរិកនៅថ្ងៃទី១ ខែមេសា ហើយក៏នឹងបញ្ចេញកញ្ចប់ថ្មីនៃវិធានការឆ្លើយតប លើទំនិញអាមេរិក នៅពាក់កណ្តាលខែមេសា ផងដែរ។ ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បាននិយាយថា ចំណាត់ការនេះ គឺត្រូវគ្នាជាមួយវ
 ព័ត៌មានលម្អិត
« មុន  1   ក្រោយ»
ចំនួនអ្នកទស្សនា
ថ្ងៃនេះ : 126 នាក់
ម្សិលមិញ : 3526 នាក់
សរុបទាំងអស់ : 8087793 នាក់