រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ជំរុញពង្រឹងការអភិវឌ្ឍប្រភេទកីឡាអូឡាំពិក ដើម្បីចូលរួមប្រជែងមេដាយលើឆាកអន្ដរជាតិ
ចុះថ្ងៃទី: 31-01-2025, 07:18 PM, ចំនួនអ្នកអានៈ 132ដង
រាជធានីភ្នំពេញ៖លោកអភិសន្ដិបណ្ឌិត ស សុខា បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការខិតខំប្រឹងប្រែងរបស់ប្រតិភូ គ្រូបង្វឹក និងកីឡាករ-កីឡាការិនី រហូតសម្រេចបាននូវសមិទ្ធផលដ៏ល្អប្រសើរ ទាំងការប្រកួតលើឆាកជាតិ និងអន្ដរជាតិ ជាក់ស្ដែងភាពជោគជ័យក្នុងការប្រកួតកីឡាជាតិ លើកទី៤ កាលពីថ្មីៗ ដែលជាការវាស់ស្ទង់សមត្ថភាពមួយដ៏ល្អ សម្រាប់អត្តពលិកនៃក្រសួងមហាផ្ទៃ ដើម្បីត្រៀមលក្ខណៈឆ្ពោះទៅចូលរួមការប្រកួតប្រជែងមេដាយក្នុងព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣៣ នៅប្រទេសថៃ នាចុងឆ្នាំ២០២៥ នេះ។ លោកអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ បានស្នើឲ្យស្ថាប័នជំនាញ បន្ដយកចិត្តទុកដាក់លើការពង្រឹង និងអភិវឌ្ឍន៍ប្រភេទកីឡាអូឡាំពិកឲ្យបានកាន់តែខ្លាំង ពិសេសប្រភេទកីឡាជាក្រុម មានកីឡាបាល់ទាត់ និងបាល់ទះជាដើម ដើម្បីចូលរួមប្រជែងមេដាយលើឆាកអន្ដរជាតិ ជូនជាតិមាតុភូមិ និងសហព័ន្ធកីឡាជាតិ។ ការជំរុញនេះ ធ្វើឡើងក្នុងឱកាសលោកឧបនាយករដ្ឋមន្ដ្រី បានអញ្ជើញជាអធិបតីភាព ក្នុងពិធីប្រកាសស្ដីពីការតែងតាំងសមាសភាពក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ នៅទីស្ដីការក្រសួង កាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៥ បន្ទាប់ពីរាជរដ្ឋាភិបាល បានចេញអនុក្រឹត្យតាមសំណើររបស់ក្រសួងមហាផ្ទៃ ធ្វើការកែសម្រួលមាត្រា៤ ដើម្បីឲ្យស្របតាមស្ថានភាព និងភាពរីកចម្រើននៃវិស័យកីឡារបស់ក្រសួងមហាផ្ទៃ ក៏ដូចជាដើម្បីស្របតាមសមភាពជាក់ស្ដែងនៃរចនាសម្ព័ន្ធដឹកនាំរបស់រាជរដ្ឋាភិបាលអាណត្តិទី៧។ ជាមួយគ្នា លោកឧបនាយករដ្ឋមន្ដ្រី បានផ្ដល់អនុសាសន៍ណែនាំមួយចំនួន សម្រាប់ជាត្រីវិស័យក្នុងការជំរុញការអភិវឌ្ឍវិស័យកីឡា ដល់ថ្នាក់ដឹកនាំក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ ក្នុងនោះក្រុមប្រឹក្សាកីឡា ត្រូគិតគូវាយតម្លៃ និងធ្វើផែនការរួមមួយ សម្រាប់ជាទិសដៅដល់ការអនុវត្តការងារឲ្យទទួលបានប្រសិទ្ធភាពខ្ពស់ ក្នុងនោះត្រូវបន្តការខិតខំកៀរគរស្វែងរកមូលនិធិ ថវិកា និងសម្ភារៈពីសប្បុរសជន ក្រុមហ៊ុន អង្គការនានា ដើម្បីបន្តនិរន្តរភាព និងធានាបាននូវការហ្វឹកហាត់របស់អត្តពលិក គ្រប់ប្រភេទកីឡាចំណុះក្រសួងមហាផ្ទៃ។ ពាក់ព័ន្ធការងារនេះ លោកបានស្នើឲ្យថ្នាក់ដឹកនាំក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ ត្រូវសហការជាមួយក្រសួងអប់រំ យុវជន និងកីឡា ដើម្បីពិនិត្យលើផែនការអភិវឌ្ឍធនធានកីឡា តើត្រូវគ្នា ឬស៊ីចង្វាក់ជាមួយក្រសួងអប់រំហើយឬអត់? គោលដៅនៃការរៀបចំផែនការរួមនេះ គឺដើម្បីកាត់បន្ថយនូវចំណាយមួយចំនួនដែលមិនចាំបាច់ ជាពិសេសគឺតម្រង់ទិសលើប្រភេទកីឡាមួយចំនួន ដែលអាចឈានទៅដណ្ដើមមេដាយជូនជាតិ ក៏ដូចជាសហព័ន្ធកីឡាជាតិ។ លោកអភិសន្ដិបណ្ឌិត ស សុខា បានសង្កត់ធ្ងន់ថា «យើងដឹងហើយថា កីឡាមួយចំនួន ប្រទេសជិតខាងរបស់យើង បង្កើតឡើងតដើម្បីភាពទាក់ទាញ និងការចូលរួម ប៉ុន្ដែគោលបំណងរបស់យើង មិនមែនត្រឹមការប្រកួតកីឡា រវាងប្រទេស និងប្រទេសនោះទេ គោលដៅរបស់យើង គឺធ្វើម៉េចជំរុញប្រភេទកីឡាអូឡាំពិក ក្លាយជាប្រភេទកីឡាប្រចាំអាជីពរបស់បុគ្គលនីមួយៗនៅទីនេះ(ក្រសួងមហាផ្ទៃ) ពិសេសកីឡាជាក្រុម មានបាល់ទាត់ បាល់ទះជាដើម ដែលជាប្រភេទកីឡាយើងត្រូវផ្ដោតការយកចិត្តទុកដាក់ខ្ពស់ និងជំរុញការហ្វឹកហាត់របស់យើងឲ្យត្រឹមត្រូវ និងស្របតាមទិសដៅផែនការរួមរបស់ក្រសួងអប់រំ»។ គួរដឹងថា ក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ គឺដឹកនាំដោយលោកអភិសន្តិបណ្ឌិត ស សុខា ជាប្រធាន គឺបានបង្ហាញពីគំនិតប្រាជ្ញាអភិវឌ្ឍន៍ និងទស្សនវិស័យវែងឆ្ងាយ ដែលបានយកចិត្តទុកដាក់ខ្ពស់លើវិស័យកីឡារបស់ក្រសួងមហាផ្ទៃ និងមានលោកនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ជាអនុប្រធានទី១ ព្រមទាំងមានអគ្គលេខាធិការដ្ឋានមួយ ជាសេនាធិការ និងមាន ៥អង្គភាពចំណុះ ថ្នាក់ស្មើនាយកដ្ឋាន។ នេះបើតាមការបញ្ជាក់របស់លោក សរ សិទ្ធិ រដ្ឋលេខាធិការ ទទួលការងារអគ្គលេខាធិការដ្ឋាន នៃក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ៕
ព័ត៌មានទាក់ទង
ចុះថ្ងៃទី: 13-03-2025, 08:20 PM, ចំនួនអ្នកអានៈ​ 32ដង
រាជធានីភ្នំពេញ:លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានថ្លែងដូចនេះនាព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៥ នាឱកាសអញ្ជើញជាអធិបតិបើកនៃកិច្ចប្រជុំត្រួតពិនិត្យប្រចាំឆ្នាំ២០២៤ នៃកម្មវិធីកែទម្រង់ការគ្រប់គ្រង​ហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី៤ ដោយមានការចូលរួមពីសំណាក់លោក លោកស្រី ថ្នាក់ដឹកនាំ នៃក្
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 13-03-2025, 08:14 PM, ចំនួនអ្នកអានៈ​ 40ដង
កាលពី​ខែ​វិច្ឆិកា លោក Orban បាន​អញ្ជើញ​លោក Netanyahu ឲ្យ​មក​បំពេញ​ទស្សនកិច្ច​នៅ​ហុងគ្រី ដោយ​សន្យា​ថា​នឹង​មិន​អនុវត្ត​តាម​ដីកា​ចាប់​ខ្លួនលោក ​របស់តុលាការ ICC នោះទេ ទាក់ទង​នឹង​ការ​ចោទប្រកាន់​ពី​បទ​ឧក្រិដ្ឋកម្ម​សង្គ្រាម​នៅ​តំបន់​ហ្គាហ្សា។ នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល លោក Benjamin Netanyahu គ្រោង​នឹង​ធ្វើ​ទស្ស
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 13-03-2025, 08:04 PM, ចំនួនអ្នកអានៈ​ 38ដង
ក្នុងសុន្ទរកថាមួយនៅឯទីក្រុង Wellington កាលពីសប្តាហ៍មុន នាយកសេវាស៉ើបការណ៍សម្ងាត់នូវែលសេឡង់ លោក Andrew Hamspanton និយាយថា ការផ្តោតអារម្មណ៍របស់ប្រទេសក្នុងតំបន់ប៉ាស៉ីហ្វិក លើបញ្ហាសេដ្ឋកិច្ច និងឧក្រិដ្ឋកម្មឆ្លងដែន បានផ្តល់ឱកាសដល់ចិន ចុះហត្ថលេខាលើកិច្ចព្រមព្រៀងយុទ្ធសាស្ត្រជាមួយពួកគេ ដោយកិច្ចសហប្រតិបត្តិក
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 13-03-2025, 07:59 PM, ចំនួនអ្នកអានៈ​ 31ដង
សេចក្តីថ្លែងការណ៍របស់ក្រសួងការពារជាតិរុស្ស៉ី បានឱ្យដឹងថា យន្តហោះដ្រូន៣០គ្រឿង ត្រូវបានបាញ់ស្កាត់ និងកម្ទេចចោល នៅលើតំបន់ Bryansk ភាគខាងលិច ជាប់ព្រំប្រទល់អ៊ុយក្រែន ខណៈ២៥គ្រឿង ត្រូវបានបាញ់ទម្លាក់ នៅលើតំបន់ Kaluga។ ក្រៅពីនេះ ដ្រូនដទៃទៀតរបស់អ៊ុយក្រែន ត្រូវស្ទាក់បាននៅលើតំបន់ Kursk, Voronezh, Rostov និង Belgorod។ នៅថ្ងៃព
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 13-03-2025, 07:55 PM, ចំនួនអ្នកអានៈ​ 40ដង
ជនខាងលើឈ្មោះ Aleksej Besciokov សញ្ជាតិលីទុយអានី មានទីលំនៅក្នុងប្រទេសរុស្ស៉ី ត្រូវបានចោទប្រកាន់ពី បទលាងលុយកខ្វក់ ហើយក៏ប្រឈមនឹងការចោទប្រកាន់ពីបទរំលោភលើទណ្ឌកម្ម និងប្រតិបត្តិការអាជីវកម្មផ្ទេរប្រាក់ ដែលគ្មានអាជ្ញាប័ណ្ណ។ ការិយាល័យប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មកំពូលរបស់ឥណ្ឌា បានឱ្យដឹងថា អាជ្ញាធរបានច
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 13-03-2025, 01:02 PM, ចំនួនអ្នកអានៈ​ 42ដង
ខេត្តតាកែវ៖គម្រោងសាងសង់វិទ្យាស្ថានពហុជំនាញតេជោសែន ដែលមានទីតាំងស្ថិតនៅឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ ត្រូវបានចាប់ផ្ដើមបញ្ចុះបឋមសិលា និងបើកការដ្ឋានសាងសង់ជាផ្លូវការហើយ នាព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៥នេះ ក្រោមអធិបតីភាពនាយឧត្ដមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 13-03-2025, 12:34 PM, ចំនួនអ្នកអានៈ​ 41ដង
រាជធានីភ្នំពេញ:មូលនិធិសមធម៌សុខាភិបាល គឺជាការប្តេជ្ញាចិត្តខ្ពស់របស់រាជរដ្ឋាភិបាល ស្តីពីការពង្រីកប្រព័ន្ធគាំពារសុខភាពសង្គមនៅកម្ពុជា ដែលមានចែងក្នុងកម្មវិធីគោលនយោបាយអាទិភាពទី១ របស់រាជរដ្ឋាភិបាល សំដៅការផ្តល់ការគាំពារដល់ពលរដ្ឋមកពីគ្រួសារក្រីក្រឱ្យទទួលបានសេវាសុខភាព ប្រកបដោយសមធម៌ គុណភា
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 13-03-2025, 12:29 PM, ចំនួនអ្នកអានៈ​ 46ដង
ប៉ុន្មានម៉ោងបន្ទាប់ពីពន្ធគយ ២៥ភាគរយលើការនាំចូលដែកថែប និងអាលុយមីញ៉ូមមកកាន់សហរដ្ឋអាមេរិក បានចូលជាធរមាន លោក ត្រាំ និយាយថា លោកនឹងចាត់វិធានការថែមទៀត ប្រសិនបើ EU អនុវត្តផែនការប្រឆាំងនឹងទំនិញមួយចំនួនរបស់អាមេរិកវិញ នៅខែក្រោយ។ លោក ត្រាំ បានប្រាប់អ្នកយកព័ត៌មាននៅឯសេតវិមានថា «អ្វីក៏ដោយដែលពួកគេចោទ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 13-03-2025, 12:25 PM, ចំនួនអ្នកអានៈ​ 42ដង
លោក ត្រាំ បានបញ្ជាក់ទៀតថាបច្ចុប្បន្ន វាគឺអាស្រ័យលើការសម្រេចចិត្តរបស់រុស្ស៉ី បន្ទាប់ពីអ៊ុយក្រែនបានយល់ព្រមទទួលយកបទឈប់បាញ់ អំឡុងកិច្ចប្រជុំជាង៨ម៉ោងរវាងក្រុមមន្ត្រីអាមេរិក និងអ៊ុយក្រែន ក្នុងប្រទេសអារ៉ាប៊ីសាអូឌីត កាលពីអង្គារ។ ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាននៅឯវិមានពងក្រពើ លោក ត្រាំ បានគ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 13-03-2025, 12:22 PM, ចំនួនអ្នកអានៈ​ 45ដង
លោក ពូទីន បាននិយាយថា «ភារកិច្ចរបស់យើងនាពេលខាងមុខ ក្នុងរយៈពេលដ៏ខ្លីបំផុត គឺកម្ចាត់សត្រូវដែលបានចូលកាន់កាប់ក្នុងតំបន់ Kursk ហើយបន្តប្រយុទ្ធនៅទីនេះ ដើម្បីរំដោះទឹកដីទាំងស្រុង និងស្តារស្ថានការណ៍ឡើងវិញតាមខ្សែបន្ទាត់ព្រំដែនរដ្ឋ»។ លោក ពូទីន បាននិយាយថា «ភារកិច្ចរបស់យើងនាពេលខាងមុខ ក្នុងរយៈពេលដ៏ខ្
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 13-03-2025, 12:18 PM, ចំនួនអ្នកអានៈ​ 24ដង
​​ICC នៅក្នុងសេចក្ដីថ្លែងការណ៍មួយបានឱ្យដឹងថាលោក Duterte ត្រូវបានបញ្ជូនទៅកាន់មន្ទីរឃុំឃាំងរបស់តុលាការអន្តរជាតិមួយនេះ ក្រោយត្រូវបានចាប់ខ្លួនដោយអាជ្ញាធរហ្វីលីពីន ក្រោមបទចោទ ប្រកាន់មនុស្សឃាត នៃឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ។ លោក Duterte មានអាយុ៧៩ឆ្នាំ ត្រូវបានបញ្ជូនទៅដល់អាកាសយានដ្ឋាន Rotterdam តាមជើងហោះ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 13-03-2025, 12:16 PM, ចំនួនអ្នកអានៈ​ 28ដង
ក្នុងការប្រកួត ១២០នាទីក្នុងទឹកដីរបស់ Atletico Madrid ដែលជាគូប្រជែងក្នុងលីគ La Liga ជារៀងរាល់រដូវកាលនោះ Real អតីតជើងឯក UCL ១៥សម័យកាលច្រើនជាងគេ បានចាញ់ម្ចាស់ផ្ទះ ១ទល់នឹង០ និងមានលទ្ធផលស្មើគ្នា ២-២ ក្នុងលទ្ធផលទាំង ២ជើង នាំឱ្យការទាត់បាល់ ១១ម៉ែត្រកាត់សេចក្តីកើតមានឡើង។ វគ្គ ១៦ក្រុមពានរង្វាន់ប្រចាំទ្វីបអឺរ៉ុប UEFA Cha
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 13-03-2025, 12:04 PM, ចំនួនអ្នកអានៈ​ 42ដង
ក្នុងជំនួបកាត់សេចក្ដីជាមួយ Shan United ល្ងាចនេះAFC Challenge League៖ លោក Pespan ប្រាប់កូនក្រុមត្រូវផ្ដោតអារម្មណ៍គ្រប់ពេលថ្លែងក្នុងសន្និសីទសារព័ត៌មុនការប្រកួត លោក Pespan Munoz គ្រូបង្វឹកក្រុមព្រះខ័នរាជស្វាយរៀង បានបញ្ជាក់ថា នេះគឺជាការប្រកួតដ៏សំខាន់ ដោយលោកចាត់ទុក Shan United នៅតែជាក្រុមល្អ ដែលអាចបង្កគ្រោះថ្នាក់ដោយក្រុមខ្លួន
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 12-03-2025, 04:03 PM, ចំនួនអ្នកអានៈ​ 53ដង
ខេត្តតាកែវ៖លោកស្រី ម៉ន រតនា ប្រធានមន្ទីរកិច្ចការនារីខេត្ត បានថ្លែងឲ្យដឹងថា វគ្គបណ្តុះបណ្តាលនេះជាគម្រោងរបស់ក្រសួងកិច្ចការនារី ដែលបានគិតគូរនិងយកចិត្តទុកដាក់ដល់បងប្អូនប្រជាពលរដ្ឋ ជាពិសេសគឺបងប្អូនជាស្ត្រី និងក្មេងស្រីក្រីក្រ ដែលជាចំណែកមួយដ៏សំខាន់ ក្នុងការចូលរួមអភិរក្សជំនាញ និងមុខរបរដ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 12-03-2025, 03:59 PM, ចំនួនអ្នកអានៈ​ 58ដង
គណៈកម្មការអឺរ៉ុប បាននិយាយថា ខ្លួននឹងបញ្ចប់វិញនូវការផ្អាកបច្ចុប្បន្ន នៃចំណាត់ការដំឡើងពន្ធលើផលិតផលអាមេរិកនៅថ្ងៃទី១ ខែមេសា ហើយក៏នឹងបញ្ចេញកញ្ចប់ថ្មីនៃវិធានការឆ្លើយតប លើទំនិញអាមេរិក នៅពាក់កណ្តាលខែមេសា ផងដែរ។ ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បាននិយាយថា ចំណាត់ការនេះ គឺត្រូវគ្នាជាមួយវ
 ព័ត៌មានលម្អិត
« មុន  1   ក្រោយ»
ចំនួនអ្នកទស្សនា
ថ្ងៃនេះ : 3419 នាក់
ម្សិលមិញ : 3526 នាក់
សរុបទាំងអស់ : 8091086 នាក់