|
ក្រសួងសាធារណការ បើកការដ្ឋានគម្រោងស្ថាបនាលូ ប្រអប់បណ្តោយផ្លូវក្រុង៤០៩ ក្នុងសង្កាត់ទទួលតាឯក ក្រុងបាត់ដំបង |
|
ចុះថ្ងៃទី: 29-01-2025, 07:24 PM, ចំនួនអ្នកអានៈ 138ដង |
|
ក្រុងបាត់ដំបង៖ ពិធីនេះបានធ្វើឡើងនារសៀលថ្ងៃទី២៩ខែ មករាឆ្នាំ ២០២៥ ស្ថិតក្នុងភូមិអូរតាគាំ១សង្កាត់ទទួលតាឯកក្រុងបាត់ដំបង ដោយមានអញ្ជើញចូលរួមពីលោក លាង វាសនា អភិបាលក្រុងបាត់ដំបង សមាជិកក្រុមប្រឹក្សាក្រុង ប្រធានមន្ទីរពាក់ព័ន្ធនានាជុំវិញខេត្ត ក្រុមប្រឹក្សាចៅសង្កាត់នានា និងប្រជាពលរដ្ឋ២០០នាក់ចូលរួមផងដែរ ។
នាយកដ្ឋានសាងសង់និងថែទាំប្រព័ន្ធចម្រោះទឹកកក្វក់ នៃអគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកក្វក់ ក្រសួងសាធារណ និងដឹកជញ្ជូន បានសហការជាមួយរដ្ឋបាលខេត្តមានមន្ទីរសាធារណៈ ការខេត្តជាមន្ទីរជំនាញ បានរៀបចំធ្វើពិធីបើកការការដ្ឋានគម្រោងស្ថាបនាលូប្រអប់បណ្តោយផ្លូវក្រុងលេខ៤០៩មានមុខ
កាត់២ម៉ែត្រគុណ២ម៉ែត្រប្រវែង៩០០ម៉ែត្រក្នុងក្រុងបាត់ដំបងក្រោម អធិបតីភាពលោក សុខ លូ អភិបាលខេត្តបាត់ដំបង, លោក ចៅ សុភៈ ភិបាល អគ្គនាយកដ្ឋានប្រព័ន្ធប្រព័ន្ធចម្រោះទឹកកក្វក់ ក្រសួង, លោក អ៊ុត ក្លឹង អគ្គនាយករដ្ឋាករទឹកបាត់ដំបង,លោក ព្រួញ រិទ្ធថា ប្រធានមន្ទីរសាធារណ និងដឹកជញ្ជូនខេត្ត ។
បន្ទប់ពីរបាយការណ៍ស្វាគមន៍របស់លោក ព្រួញ រិទ្ធថា ប្រធានមន្ទីរសាធារណ និងដឹកជញ្ជូនខេត្ត រួចមក។ លោក សុខ លូ អភិបាលខេត្តបាត់ដំបង បានថ្លែងថា ក្នុងនាមថ្នាក់ដឹកនាំមន្ត្រីរាជការ និងប្រជាពលរដ្ឋទូទាំងខេត្ត សូមសំដែងនូវការគោរព ដឹងគុណដ៏ជ្រាលជ្រៅបំផុតជូនចំពោះសម្តេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តម ប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអតីតនាយករដ្ឋមន្ត្រីសម្តេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រ ដែលបានលះបង់កម្លាំងកាយចិត្តទាំងប្រាជ្ញាស្មារតី ដើម្បីការរស់ឡើងវិញរបស់ប្រជា ជាតិកម្ពុជាពិសេសការបង្រួមបង្រួមជាតិ សន្តិភាព ស្ថិរភាពសង្គម ការស្តារ និងអភិវឌ្ឍន៍សេដ្ឋកិច្ច ជាតិកន្លងមក ហើយត្រូវបានបន្តដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃក្នុងអាណត្តិទី៧ នៃរដ្ឋសភា បានបន្តការពារសន្តិភាព ស្ថិរភាពសង្គមនិងអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិបន្ថែមទៀត សំដៅដល់ការសម្រាលទុក្ខលំបាក និងការកាត់បន្ថយភាពក្រីក្រ របស់ប្រជាពលរដ្ឋកម្ពុជាតាម រយៈការផ្តល់អាទិភាពខ្ពស់ ក្នុងការគាំទ្រដល់ការងារ សាងសង់ និងការអភិវឌ្ឍ ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ក៏ដូចជាការសាងសង់ប្រព័ន្ធលូ ប្រឡាយរំដោះទឹកភ្លៀង និងស្ថានីយប្រព្រឹត្តកម្ម ទឹកកខ្វក់នានាក្នុងក្រុងបាត់ដំបង ក៏ដូចជាក្នុងប្រទេសកម្ពុជាទាំងមូល ដើម្បីលើកកម្ពស់សុខភាពអនាម័យ សុខុមាលភាពសាធារណៈ និងរក្សាបាននូវសោភ័ណភាពផងដែរ។
លោកបានបន្តថា បច្ចុប្បន្ននេះ និងបញ្ហាប្រឈមអំពីការរំដោះទឹកជំនន់ចេញពីក្រុង បាត់ដំបងផ្នែកខាងលិចស្ទឹងសង្កែ ដោយក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ មានការអភិវឌ្ឍទីក្រុង សំណង់អគារលំនៅឋាន ព្រមទាំងកំណើនប្រជាជនដែលរស់នៅក្នុងក្រុងបាត់ដំបងទាំងមូល មានការកើន ឡើងយ៉ាងឆាប់រហ័ស ដែលធ្វើឱ្យមានបញ្ហាចោទឡើងពាក់ព័ន្ធជាមួយនឹងការគ្រប់គ្រងជំនន់ទឹកភ្លៀងដែលជាក្តីកង្វល់ដ៏ធំមួយ ទាមទារត្រូវយកចិត្តទុកដាក់ខ្ពស់លើការដោះស្រាយទាន់ពេលវេលា និងចំគោលដៅ ។
ទន្ទឹមនឹងនេះ ក្រុមការងារបច្ចេកទេសអគ្គនាយក នៃអគ្គនាយកដ្ឋានប្រព័ន្ធចម្លោះទឹកកខ្វក់ បានសហការ ជាមួយមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តចុះសិក្សាពីលទ្ធភាពក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធ និង ស្តារប្រព័ន្ធរំដោះទឹកចេញពីក្រុងរបស់យើង។
ជារបាយការណ៍លម្អិត យើងពិនិត្យឃើញថាការរំដោះទឹក ចេញពីក្រុងបាត់ដំបងផ្នែកខាងលិច ពឹងផ្អែកលើបណ្តាញលូមេ ដែលប្រមូលទឹកចេញពីតំបន់ផ្លូវលេខ៤ ឆ្ពោះទៅកាន់ប្រឡាយកំពង់សីមា ដោយបច្ចុបន្ននេះ មិនទាន់មានប្រព័ន្ធរំដោះទឹក ដែលមានទំហំសមស្រប ទៅតាមបរិមាណទឹកភ្លៀងដែលត្រូវរំដោះនៅឡើយ។
ដូច្នេះ គម្រោងស្ថាបនាលូប្រអប់បណ្តោយផ្លូវក្រុងលេខ៤០៩ មុខកាត់២មx២មប្រវែង ៩០០ម ស្ថិតក្នុងសង្កាត់ទួលតាឯក ក្រុងបាត់ដំបង ខេត្តបាត់ដំបង ពិតជាមានសារៈសំខាន់សម្រាប់រំដោះទឹកចេញ ពីក្រុង និងជួយសម្រួលដល់ជីវភាពប្រចាំថ្ងៃរបស់បងប្អូនប្រជាពលរដ្ឋក្នុងតំបន់ ព្រោះថាបើតំបន់យើងរស់ នៅប្រចាំថ្ងៃជន់លិច ធ្វើឱ្យយើងពិបាកប្រាស្រ័យទាក់ទងគ្នា និងប្រកបជំនួញជួញដូរផ្សេងៗ និងធ្វើឱ្យ បាត់បង់សោភ័ណភាពទីក្រុងដ៏ស្រស់ស្អាតជាមុនផងដែរ៕
![](news/58711.jpg)
![](news/58711_2.jpg)
![](news/58711_3.jpg)
![](news/58711_4.jpg)
![](news/58711_5.jpg)
![](news/58711_6.jpg)
![](news/58711_7.jpg)
ព័ត៌មានទាក់ទង
|
|
|
ចុះថ្ងៃទី: 18-02-2025, 11:44 AM, ចំនួនអ្នកអានៈ 34ដង
ខេត្តតាកែវ៖ ផ្លូវបេតុងថ្មីនេះសរុបចំនួន២៦ខ្សែ ដែលស្ថិតក្នុងឃុំចំនួន៣ នៃស្រុកបាទី គឺឃុំកុមាររាជា ចំនួន៥ខ្សែ, ឃុំក្រាំងលាវ ចំនួន១៦ខ្សែ និងឃុំលំពង់ ចំនួន៥ខ្សែ។ លោក គី តិច អនុប្រធានទី១ ក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានខេត្តតាកែវ តំណាងលោកបណ្ឌិត ជា វ៉ាន់ដេត ប្រធានក្រុមការងារគណបក្សប្�
![](images/read-more.png) ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 18-02-2025, 11:39 AM, ចំនួនអ្នកអានៈ 28ដង
នៅពេលត្រូវបានសាកសួរអំពីការធានាសន្តិសុខរបស់សហរដ្ឋអាមេរិកនឹងមានន័យយ៉ាងណា ហើយថាតើអ្វីទៅជាតួនាទីរបស់កងកម្លាំងរក្សាសន្តិភាព? លោក Starmer បានឆ្លើយថាកិច្ចពិភាក្សាកំពុង ធ្វើឡើងនៅឡើយក្នុងដំណាក់កាលដំបូង។ ប៉ុន្តែ លោកនាយករដ្ឋមន្ត្រីអង់គ្លេសបានបញ្ជាក់ថាក្រោយកិច្ចប្រជុំបន្ទាន់ជាមួយមេដឹកនាំអឺរ៉ុបដ�
![](images/read-more.png) ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 18-02-2025, 11:36 AM, ចំនួនអ្នកអានៈ 46ដង
រាជធានីភ្នំពេញ៖លោកឧបនាយករដ្ឋមន្ត្រី បានថ្លែងបែបនេះ ក្នុងឱកាសអញ្ជើញក្នុងពិធីបិទសន្និបាតសមាគមអ្នកវិនិយោគ អ្នកសាងសង់ និងស្ថាបត្យករកម្ពុជា (សវសសក) និងការចុះអនុស្សារណៈ និងជំនួបធុរកិច្ច នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥ នៅសណ្ឋាគារ ហ៉ីម៉ាវ៉ារី។
ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបច�
![](images/read-more.png) ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 18-02-2025, 11:28 AM, ចំនួនអ្នកអានៈ 33ដង
រាជធានីភ្នំពេញ៖នៅព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥នេះ រដ្ឋសភា បានបន្តសម័យប្រជុំរដ្ឋសភា លើកទី៣ នីតិកាលទី៧ ដើម្បីប្រជុំពិភាក្សាអនុម័តលើសេចក្ដីព្រាងច្បាប់ចំនួន២។
កិច្ចប្រជុំបានធ្វើឡើង ក្រោមអធីបតីភាព សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា ដោយមានរបៀបវារៈចំនួន២ ដូចខាងក្រោម៖
១
![](images/read-more.png) ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 18-02-2025, 11:24 AM, ចំនួនអ្នកអានៈ 48ដង
ក្នុងសន្និសីទរួមគ្នាមួយ រវាងនាយករដ្ឋមន្ត្រីប៉ូឡូញ លោក Donald Tusk និងប្រធានក្រុមហ៊ុន Microsoft លោក Smith បានលើកឡើងថា ការវិនិយោគនេះ សម្រាប់ដំណាក់កាលទី២ នៃគម្រោងមជ្ឈមណ្ឌលទិន្នន័យប៉ូឡូញ ដែលបានបញ្ចប់រួចរាល់ហើយ មានតម្លៃ១ពាន់លានដុល្លារ ដែលបានប្រកាសក្នុងឆ្នាំ២០២០។
ក្រុមហ៊ុន Microsoft គ្រោងនឹងវិនិយោគបន្ថែម៧០០លានដ
![](images/read-more.png) ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 18-02-2025, 11:17 AM, ចំនួនអ្នកអានៈ 38ដង
រាជធានីភ្នំពេញ៖ក្រោយដោះស្រាយបញ្ហា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានភ្ជាប់ទូរស័ព្ទតាមរយៈលោក ប៉ាន់ ខែមប៊ុនថន ដើម្បីសម្តែងក្តីអបអរសាទរជាមួយប្រជាពលរដ្ឋ។ប្រជាពលរដ្ឋរស់នៅភូមិទំនប់ក៥ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ចំនួន ១,៧១៧គ្រួសារ ដែលមានវិវាទដីធ្លី�
![](images/read-more.png) ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 18-02-2025, 11:03 AM, ចំនួនអ្នកអានៈ 41ដង
ដោយផ្អែកលើប្រភពចំនួន៣ដែលបានដឹងពីគម្រោងទិញអាវុធខាងលើ ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ Reuters បានដឹងទៀតថាតៃវ៉ាន់កំពុងស្ថិតក្នុងការចរចាជាមួយសហរដ្ឋអាមេរិក ហើយការទិញអាវុធពីអាមេរិក គឺមានចេតនាបង្ហាញឱ្យលោក ត្រាំ បានឃើញថាតៃវ៉ាន់មានការប្ដេជ្ញាចិត្តចំពោះការពង្រឹងសមត្ថភាពយោធារបស់ខ្លួន។ តាមប្រភពដដែល
![](images/read-more.png) ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 18-02-2025, 10:58 AM, ចំនួនអ្នកអានៈ 42ដង
ថ្លែងទៅកាន់អ្នកសារព័ត៌មានតាមរយៈប្រព័ន្ធវីដេអូចេញពីប្រទេសអេមីរ៉ាតអារ៉ាប់រួម លោក ហ្សេលេនស្គី បានសារភាពថារដ្ឋាភិបាលរបស់លោកមិនត្រូវបានអញ្ជើញឱ្យចូលរួមក្នុងកិច្ចចរចារវាងអាមេរិក និងរុស្ស៉ី ដែលគ្រោង នឹងប្រព្រឹត្តនៅថ្ងៃអង្គារសប្ដាហ៍នេះ ក្នុងប្រទេសអារ៉ាប៊ីសាអូឌីតឡើយ។ លោក ហ្សេលេនស្គី បន្តថា
![](images/read-more.png) ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 17-02-2025, 01:52 PM, ចំនួនអ្នកអានៈ 52ដង
រាជធានីភ្នំពេញ៖ថ្លែងក្នុងពិធីនេះ នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ បានរម្លឹកពីទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ រវាងកម្ពុជា-ឥណ្ឌា នៅក្នុងរយៈពេល៧៣ឆ្នាំមកនេះ ហើយកិច្ចសហប្រតិបត្តិការយោធារបស់យើង ត្រូវបានពង្រឹង និងពង្រីក ជាលំដាប់រហូតដល់មានការចុះហត្ថលេខាលើ លក្ខខណ្ឌកិច្ចសហប្រតិបត្តិការ (TOR) រវាងកងទ�
![](images/read-more.png) ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 17-02-2025, 01:47 PM, ចំនួនអ្នកអានៈ 42ដង
រាជធានីភ្នំពេញ៖ទោះជាយ៉ាងនេះក៏ដោយ ដោយសារកំណើនប្រជាពលរដ្ឋ ដែលធ្វើឱ្យតម្រូវការផ្គត់ផ្គង់ទឹកស្អាតកាន់តែមានច្រើនឡើងជាលំដាប់ ជាពិសេសនៅតំបន់ជនបទ និងតំបន់ដែលកកើតថ្មីៗជុំវិញទីក្រុងនិងទីប្រជុំជនធំៗ។សម្តេចមហាបរវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ឱ្យដឹងថា ការផ្គត់ផ្គង់ទឹ�
![](images/read-more.png) ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 17-02-2025, 01:43 PM, ចំនួនអ្នកអានៈ 47ដង
លោកបានថ្លែងបែបនេះ បន្ទាប់ពីជំនួបជាមួយរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio នៅទីក្រុងហ្សេរុយសាឡឹម។ លោក Netanyahu បានពណ៌នាកិច្ចពិភាក្សា ជាមួយលោក Rubio ថាមានលក្ខណៈ «ផលិតភាពខ្ពស់» ដោយផ្តោតសំខាន់លើបញ្ហាជាច្រើន ប៉ុន្តែ «គ្មានអ្វីសំខាន់ជាងអ៊ីរ៉ង់ទេ»។
នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បាន ថ្លែងកាលពីថ្ង
![](images/read-more.png) ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 17-02-2025, 01:38 PM, ចំនួនអ្នកអានៈ 46ដង
រាជធានីភ្នំពេញ៖ព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូង ទ្រង់មានបន្ទូលបែបនេះ ក្នុងឱកាសដែលព្រះអង្គ យាងសម្ពោធមហាកុដិសម្តេចព្រះសង្ឃរាជ ជួន ណាត, វិទ្យាស្ថានស្រាវជ្រាវ និងអភិរក្សសាស្ត្រាស្លឹករឹតខ្មែរ នៅវត្តឧណ្ណាលោម នាព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥។
ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្�
![](images/read-more.png) ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 17-02-2025, 01:21 PM, ចំនួនអ្នកអានៈ 55ដង
ការអត្ថាធិប្បាយបែបនេះរបស់លោក Rubio កើតមានឡើងក្រោយបេសកជនទទួលបន្ទុកបញ្ហាអ៊ុយក្រែនរបស់ប្រធានាធិបតីអាមេរិក កាលពីថ្ងៃសៅរ៍ ទី១៥ ខែកុម្ភៈ បាននិយាយថា អឺរ៉ុបនឹងមិនមាន កៅអីអង្គុយ នៅតុចរចាសន្តិភាពអ៊ុយក្រែនឡើយ បន្ទាប់ពីទីក្រុងវ៉ាស៉ីនតោន បានបញ្ជូនកម្រងសំណួរទៅកាន់បណ្តាប្រទេសអឺរ៉ុប ដើម្បីសាកសួរថា �
![](images/read-more.png) ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 17-02-2025, 01:17 PM, ចំនួនអ្នកអានៈ 46ដង
ខួបកំណើតរបស់លោក គីម ជុងអ៉ីល ដែលត្រូវចំនឹងថ្ងៃទី១៦ ខែកុម្ភៈត្រូវបានប្រារព្ធយ៉ាងអធិកអធមជាថ្ងៃបុណ្យជាតិមួយនៅកូរ៉េខាងជើង ដែលជាទូទៅគេហៅ «ទិវានៃតារារះចែងចាំង»។ ប៉ុន្តែ នេះ ជាលើកដំបូងបំផុត ក្នុងរយៈពេល៤ឆ្នាំមកនេះដែលលោក គីម ជុងអ៊ុន ធ្វើទស្សនកិច្ចនៅឯវិមានព្រះអាទិត្យ Kumsusan ក្នុងទីក្រុងព្យុងយ៉ាង ជា
![](images/read-more.png) ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 17-02-2025, 01:16 PM, ចំនួនអ្នកអានៈ 34ដង
តាមលោក Starmer ការធានាឱ្យបាននូវសន្តិភាពយូរអង្វែងនៅអ៊ុយក្រែន គឺជារឿងចាំបាច់បំផុត សំដៅកំញើញកុំឱ្យលោកប្រធានាធិបតីរុស្ស៉ី វ្ល៉ាឌីមៀ ពូទីន បើកការឈ្លានពានជាថ្មី នៅពេលអនាគត។ ក្នុងអត្ថបទមួយចុះផ្សាយដោយកាសែត Daily Telegraspanh លោកនាយករដ្ឋមន្ត្រីអង់គ្លេសបានបញ្ជាក់ទៀតថាការបញ្ចប់សង្រ្គាមរបស់រុស្ស៉ីជាមួយអ៊ុយក�
![](images/read-more.png) ព័ត៌មានលម្អិត
|
|
|
|
|
ចំនួនអ្នកទស្សនា
ថ្ងៃនេះ |
: 4599 នាក់ |
|
ម្សិលមិញ |
: 6005 នាក់ |
|
សរុបទាំងអស់ |
: 7954717 នាក់ |
|
|