|
ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី តំណាងសម្តេចនាយករដ្ឋមន្ត្រី សម្ពោធរោងចក្រកែច្នៃកៅស៊ូ និងបើកមុខចៀរជ័រកៅស៊ូថ្មី របស់ក្រុមហ៊ុនចម្ការកៅស៊ូរបស់លោកអ្នកឧកញ៉ា ទ្រី ភាព |
|
ចុះថ្ងៃទី: 28-01-2025, 05:38 PM, ចំនួនអ្នកអានៈ 87ដង |
|
ខេត្តព្រះវិហារ៖ លោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានសម្តែងការអបអរសាទរជាមួយក្រុមហ៊ុនរបស់លោកអ្នកឧកញ៉ា ទ្រី ភាព ក៏ដូចជាថ្នាក់ដឹកនាំ និងបុគ្គលិកក្រុមហ៊ុនតាំងអស់ ចំពោះវឌ្ឍនភាពនៃការដាំដំណាំកៅស៊ូ ក៏ដូចជាការបង្កើតបានរោងចក្រសម្រាប់កែច្នៃកៅស៊ូ។
នៅព្រឹកថ្ងៃអង្គារ ទី២៨ ខែមករា ឆ្នាំ២០២៥នេះ ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈតំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យប្រើប្រាស់រោងចក្រកែច្នៃកៅស៊ូធម្មជាតិ និងបើកមុខចៀរជ័រកៅស៊ូថ្មី របស់ក្រុមហ៊ុនចម្ការកៅស៊ូរបស់លោកអ្នកឧកញ៉ា ទ្រី ភាព ស្ថិតនៅក្នុងឃុំរមណីយ ស្រុករវៀង ខេត្តព្រះវិហារ។
ក្នុងពិធីនេះក៏មានការអញ្ជើញចូលរួមពីលោកអ្នកឧកញ៉ា ទ្រី ភាព ទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាអគ្គនាយកក្រុមហ៊ុនទ្រីភាព អីុមផត អិចផត, អ្នកឧកញ៉ា គៀន ស្រីនាង, លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, លោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ និងអភិបាលមកបណ្តាខេត្តមួយចំនួនទៀត ព្រមទាំងមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធខេត្ត បុគ្គលិក កម្មករក្រុមហ៊ុនទ្រីភាពគ្រុប ក៏ដូចជាប្រជាពលរដ្ឋក្នុងស្រុងរវៀង ខេត្តព្រះវិហារ សរុបជាង៣ពាន់នាក់។
លោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានគូសរំលេចថា ការបង្កើតរោងចក្រកែច្នៃជ័រកៅស៊ូធម្មជាតិ ផ្តល់អត្ថប្រយោជន៍ជំរុញកំណើនឧស្សាហកម្ម និងបង្កើនស្ថិរភាពសេដ្ឋ។ បន្ថែមពីលើនោះ រោងចក្រនេះ ក៏អនុញ្ញាតឱ្យផលិតនូវផលិតផលដែលមានតម្រូវការខ្ពស់ កាត់បន្ថយការពឹងទីផ្សារតែមួយ និងគាំទ្រការបង្កើតថ្មី ខណៈដែលការលើកកម្ពស់ការអនុវត្តប្រកបដោយនិរន្តរភាព និងរួមចំណែកដល់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ។
លោកឧបនាយករដ្ឋមន្ត្រី បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រុមហ៊ុន ក្រៅពីការអភិវឌ្ឍដំណាំកៅស៊ូ ក៏បានចូលរួមអភិវឌ្ឍន៍សហគមន៍ការបង្កើតផ្សារ ការសាងសង់សាលារៀន វត្តអារាម និងមណ្ឌលសុខភាព ដើម្បីលើកកម្ពស់វិស័យអប់រំ និងសុខាភិបាល។ ការអភិវឌ្ឍដំណាំកៅស៊ូលើដីសម្បទានសេដ្ឋកិច្ច មានគោលដៅពង្រីកគម្របព្រៃឈើ ដែលបានបាត់បង់នៅដីសម្បទាន ជំនួសដោយព្រៃកៅស៊ូ សំដៅបង្កើតបរិមាណគម្របព្រៃ សម្រាប់ការពារលំនឹងបរិស្ថានធម្មជាតិ ព្រមទាំងបង្កើតផលិតភាពកៅស៊ូ និងជំរុញការកែច្នៃផលិតផលកៅស៊ូ សម្រាប់ផ្គត់ផ្គង់តម្រូវការក្នុងស្រុក និងការនាំចេញទៅក្រៅប្រទេស ជាពិសេសការចូលរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចជនបទ និងបង្កើនប្រាក់ចំណូលដល់ប្រជាកសិករ ដែលរស់នៅក្បែរដីសម្បទានសេដ្ឋកិច្ច ក្នុងទិសដៅកាត់បន្ថយភាពក្រីក្រ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។
សម្រាប់លោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ការបន្តអភិវឌ្ឍន៍ដំណាំកៅស៊ូ និងការបង្កើតរោងចក្រកែច្នៃកៅស៊ូធម្មជាតិរបស់ក្រុមហ៊ុននាពេលនេះ នឹងបន្តបង្កើតឱកាសការងារដល់ប្រជាពលរដ្ឋបន្ថែមទៀត ដោយក្រុមហ៊ុននឹងត្រូវការកម្លាំងពលកម្មបន្ថែម ដើម្បីឆ្លើយតបតម្រូវការការងារ និងផលិតផលក្នុងទីផ្សារ។
សូមបញ្ជាក់ថា ឃុំរមណីយ ស្រុករវៀង ខេត្តព្រះវិហារ ជាតំបន់ស្ងប់ស្ងាត់ និងមិនមានសកម្មភាពសេដ្ឋកិច្ចនោះឡើយ។ ឆ្នាំ២០១១ រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី បានផ្តល់ដីសម្បទានសេដ្ឋកិច្ចទំហំប្រមាណជិត ៥ពាន់ហិកតា ក្នុងភូមិសាស្ត្រជូនក្រុមហ៊ុនរបស់លោកអ្នកឧកញ៉ា ទ្រី ភាព អភិវឌ្ឍលើការដាំដំណាំកៅស៊ូ។ ក្រៅពីផ្ទៃដីផ្តល់ដោយរាជរដ្ឋាភិបាលជិត៥ពាន់ហិកតាហើយនោះ ក្រុមហ៊ុនក៏មានផ្ទៃដីជាកម្មសិទ្ធិរបស់ខ្លួនជាង ១ពាន់ហិកតាទៀត ដើម្បីអភិវឌ្ឍដំណាំកៅស៊ូនេះ។
ក្នុងរយៈពេលប្រមាណ១៤ឆ្នាំកន្លងមកនេះ ក្រុមហ៊ុនបានដាក់ទុនវិនិយោគ និងប្រឹងប្រែងដាំដុះកៅស៊ូលើផ្ទៃដីសរុបជិត៦ពាន់ហិកតានេះ ដោយដាំកៅស៊ូ បានសរុប ៥,៦៨៦ហិកតា ស្មើនឹងប្រមាណ ៩៧.៤ភាគរយ នៃផ្ទៃដីសរុប។ ដំណាកៅស៊ូ បានចាប់ផ្តើមចៀរជ័រដំបូងនៅឆ្នាំ២០១៨ ជាមួយទិន្នផល ២,៩៨៥តោន។ ទិន្នផល មានកំណើនជាបន្តបន្ទាប់ពីមួយឆ្នាំទៅមួយឆ្នាំ។ រហូតដល់ឆ្នាំ២០២៤ ទិន្នផលជ័រកៅស៊ូទទួលបាន គឺជ័រទឹកជាង ១៣,៥២៦តោន និងជ័រចានមានចំនួន ៦,៥៩២តោន។
នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៥នេះ ដើមកៅស៊ូថ្មីលើទំហំដីជាង១០០ហិកតា ស្មើននឹងជាង៦ម៉ឺនដើមទៀត ត្រូវបានបើកមុខចៀរជ័រ ដែលនឹងបង្កើនទិន្នផលជ័រកៅស៊ូកាន់តែច្រើនថែមទៀត។
ក្រៅតែពីវិនិយោគការដាំកៅស៊ូហើយនោះ នៅឆ្នាំ២០១៩ លោកអ្នកឧកញ៉ា ទ្រី ភាព បានសម្រេចបន្ថែមទុនវិនិយោគបង្កើតរោងចក្រកែច្នៃជ័រកៅស៊ូ។
រោងចក្រនេះត្រូវបានសាងសង់លើផ្ទៃដីទំហំ១០ហិកតា ជារោងចក្រស្វ័យប្រវត្តិមួយមានកម្រិតខ្ពស់នៅកម្ពុជា មានខ្សែច្រវាក់ផលិតកម្មពីរខ្សែ គឺមួយខ្សែសម្រាប់ជ័រទឹក និងមួយខ្សែទៀតសម្រាប់ជ័រចាន ឬជ័របង្កក។ រោងចក្រនេះ មានតម្លៃវិនិយោគជាង ១១លានដុល្លារអាមេរិក។
បច្ចុប្បន្នរោងចក្រដំណើរការកិនតែមួយវេន និងមានកម្មករក្នុងស្រុកចំនួន៣២នាក់។ ក្នុងឆ្នាំ២០២៤ រោងចក្រទទួលបានជ័រទឹកជិត ១៤លានគីឡូក្រាម ដែលផលិតជ័រក្រែបសម្រេចបានជិត ៤លានតោន ស្មើនឹងទឹកប្រាក់ជិត ៤៣ម៉ឺនដុល្លារអាមេរិក។
ក្រៅពីការវិនិយោគលើការដាំដុះកៅស៊ូ ក៏ដូចជាបង្កើតរោងចក្រហើយនោះ ក្រុមហ៊ុន ក៏បានវិនិយោគលើប្រព័ន្ធផ្លូវគមនាគមន៍ ដោយបានសាងសង់ផ្លូវ៤ប្រភេទ ស្មើនឹង៤៥ខ្សែ មានប្រវែងសរុប ២៥៥គីឡូម៉ែត្រ។
ក្រុមហ៊ុនក៏បានវិនិយោគលើការសាងសង់អគារផ្សេងៗទៀត មានដូចជាទីស្នាក់ការ អគារការិយាល័យ ផ្ទះថ្នាក់ដឹកនាំ និងផ្ទះសម្រាប់បុគ្គលិកស្នាក់នៅ ព្រមទាំងសួនច្បារ។ល។
ក្រុមហ៊ុន ក៏បានសង់ប្រព័ន្ធស្រោចស្រព ដោយបានស្ថាបនាទំនប់បង្ហៀរធំមួយកាត់បឹងទន្លេម្រេច ដើម្បីទប់ទឹកប្រើប្រាស់នៅរដូវប្រាំង។ សព្វថ្ងៃទំនប់បង្ហៀរនេះ បានក្លាយជារមណីយដ្ឋានដ៏ស្រស់ត្រកាល និងត្រជាក់ជាទីមនោរម្យសម្រាប់ការលេងកម្សាន្តសម្រាប់មនុស្សម្នាជិតឆ្ងាយជាច្រើន ជាពិសេសក្នុងពិធីបុណ្យនានា។
សម្រាប់ការវិនិយោគរបស់ក្រុមហ៊ុន បានផ្តល់អាទិភាពខ្ពស់ដល់កម្លាំងពលកម្មក្នុងស្រុក ជាពិសេសប្រជាពលរដ្ឋនៅក្នុងតំបន់ជុំវិញទីតាំងក្រុមហ៊ុន។ រហូតដល់សព្វថ្ងៃការងារដាំដុះកៅស៊ូ អ្នកបច្ចេកទេសខ្មែរអាចធ្វើបានទាំងស្រុង ដោយមិនចាំបាច់បរទេសនោះឡើយ។ ការធ្វើបែបនេះ គឺសំដៅដល់ការចូលរួមចំណែកកាត់បន្ថយភាពគ្មានការងារធ្វើរបស់បុគ្គលិក កម្មករ ជាពិសេសអ្នកបច្ចេកទេសខ្មែរ ដែលបានបណ្តុះបណ្តាលតាមគ្រឹះស្ថានអប់រំ។
ឆ្នាំ២០២៤ ខណៈដែលកៅស៊ូអាចបើកមុខចៀរជ័រលើផ្ទៃដីជិត៤ពាន់ហិកតានោះ មានបុគ្គលិក កម្មករ អ្នកបច្ចេកទេស និងអ្នកគ្រប់គ្រងសរុប ១,១៧២នាក់ បាននិងកំពុងបម្រើការងារ។ តាមការវាយតម្លៃនាពេលអនាគត ក្រុមហ៊ុននឹងត្រូវការកម្លាំងពលកម្មរហូតដល់ជិត ១,៨០០នាក់ នៅពេលកៅស៊ូអាចបើកមុខចៀរជ័របានទាំងអស់ ៥,៦៨៦ហិកតា។
អាស្រ័យតាមតួនាទី បុគ្គលិក កម្មករ និងថ្នាក់ដឹកនាំនៅចំការកៅស៊ូ នៃក្រុមហ៊ុនទ្រីភាព អីុមផត អិចផត អាចទទួលប្រាក់បៀវត្សរ៍ចាប់ពី២៥០ដុល្លារអាមេរិកក្នុងមួយខែ រហូតដល់ ២,៥០០ដុល្លារអាមេរិកក្នុងមួយខែ។
ក្នុងឆ្នាំ២០២៤ ក្រុមហ៊ុន បានចំណាយថវិកាសម្រាប់កម្លាំងពលកម្មប្រមាណ ២,០៩៤,៤៣១ដុល្លារអាមេរិក។ បន្ថែមពីលើនោះ លោកអ្នកឧកញ៉ា ទ្រី ភាព តែងតែបានគិតគូរ និងយកចិត្តទុកដាក់ចំពោះបុគ្គលិក និងកម្មករ ដោយបានបង្កើតគោលការណ៍ឧបត្ថម្ភដល់បុគ្គលិក កម្មករចំការកៅស៊ូ សម្រាប់បុគ្គលិករៀបការក្នុងក្រុមហ៊ុនឧបត្ថម្ភ៥លានរៀល, បុគ្គលិកសម្រាលកូន ឧបត្ថម្ភប្រាក់ ១លាន ២សែនរៀល។
រាប់ចាប់ពីឆ្នាំ២០១១ ដល់ឆ្នាំ២០២៤ ក្រុមហ៊ុនបានទុនវិនិយោគអស់ប្រមាណ ៧០លានដុល្លារអាមេរិក។ ក្នុងនោះ ៣៧លានដុល្លារ ចំណាយលើការរៀបចំការដាំដុះ ការពារ និងថែទាំកៅស៊ូ, ទឹកប្រាក់ ១១លានដុល្លារអាមេរិក ជាការវិនិយោគលើរោងចក្រកែច្នៃជ័រកៅស៊ូ និងទឹកប្រាក់ប្រមាណ ២២លានដុល្លារ ចំណាយលើការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ។
ទាក់ទងការអភិវឌ្ឍសហគមន៍ លោកអ្នកឧកញ៉ា បណ្ឌិត អគ្គនាយក បានគិតជាប់ និងចងចាំថា ការរីកចម្រើនរបស់ក្រុមហ៊ុន គឺមិនអាចកាត់ផ្តាច់ពីការចូលរួមរបស់សហគមន៍នៅនឹងកន្លែងបាននោះឡើុយ។ ក្នុងន័យនេះ លោកអ្នកឧកញ៉ា បណ្ឌិត អគ្គនាយក បានចូលរួមចំណែកជួយអភិវឌ្ឍដល់សហគមន៍ ដូចជាការបង្កើតផ្សារ ការសាងសង់សាលារៀន វត្តអារាម មណ្ឌលថែទាំសុខភាព ទីស្នាក់ការបក្សឃុំ និងស្នាក់ការដែនជម្រកសត្វព្រៃបឹងពែជាដើម ក្នុងបំណងលើកកម្ពស់ការអភិវឌ្ឍសហគមន៍លើគ្រប់វិស័យខាងលើនេះ ឱ្យកាន់តែប្រសើរ ការវិនិយោគក្នុងវិស័យទាំងនេះលើកកម្ពស់កំណើនសង្គម និងសេដ្ឋកិច្ចរយៈពេលវែង បង្កើតប្រជាជនដែលមានសុខភាពល្អ និងមានការអប់រំកាន់តែច្រើន ដែលរួមចំណែកជាវិជ្ជមានដល់ការ រីកចម្រើន និងវិបុលភាពរបស់សង្គម។
ដោយសារការប្ដេជ្ញាចិត្តរបស់ក្រុមហ៊ុនក្នុងការអភិរក្សបរិស្ថាន និងអភិវឌ្ឍន៍សហគមន៍ថវិកាមួយ ផ្នែកធំដែលទទួលបានពីចំណូលនានាពិសេសពីចំណូលជ័រកៅស៊ូ ត្រូវបានបរិច្ចាគសម្រាប់រួមចំណែកដល់ការងារក្នុងសង្គមវិញ។ ទាំងនេះជាគោលបំណងចុងក្រោយរបស់ក្រុមហ៊ុន៕
ព័ត៌មានទាក់ទង
|
|
|
ចុះថ្ងៃទី: 29-01-2025, 09:21 PM, ចំនួនអ្នកអានៈ 70ដង
រាជធានីភ្នំពេញ៖លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ អគ្គិភ័យបានឆាបឆេះផ្ទះប្រជាពលរដ្ឋ៤កន្លែងផ្សេងគ្នា បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចហៅរថយន្តពន្លត់អគ្គិភ័យចេញជួយអន្តរាគមន៍បាញ់ទឹកពន្
ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 29-01-2025, 09:17 PM, ចំនួនអ្នកអានៈ 70ដង
ការិយាល័យប្រឆាំងអំពើពុករលួយជាតិអ៊ុយក្រែន (NABU) បានបញ្ជាក់ ប្រាប់ Reuters ក្នុង សេចក្តីថ្លែងការណ៍មួយថា ការស៊ើបអង្កេតដែល ត្រូវបានស្នើសុំដោយអង្គការឃ្លាំមើលអំពើពុករលួយ នឹងពិនិត្យមើលថាតើមានការរំលោភអំណាចដោយលោក Umerov ដែរ ឬទេ ប៉ុន្តែមិនបានផ្តល់ព័ត៌មានលម្អិតផ្សេងទៀតទេ។
ទីភ្នាក់ងារប្រឆាំងអំពើពុករលួយអ៊
ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 29-01-2025, 09:15 PM, ចំនួនអ្នកអានៈ 69ដង
«យើងចង់ឱ្យគាត់ (ដូណាល់ ត្រាំ) នៅខាងយុត្តិធម៌ គឺនៅខាងអ៊ុយក្រែន» លោក Zelenskiy បានថ្លែង ដោយបញ្ជាក់ថា អ៊ុយក្រែនត្រូវការការធានាសន្តិសុខកាន់តែទូលំទូលាយ។ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskiy ជំរុញឱ្យប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ឈរនៅខាងអ៊ុយក្រែន ដោយលើកឡើងក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ Fox News ថ ប្រធានាធិបត
ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 29-01-2025, 09:13 PM, ចំនួនអ្នកអានៈ 70ដង
យន្តហោះនោះ បានធ្លាក់នៅឯព្រលានយន្តហោះ Unity oilfield ពេល កំពុងធ្វើដំណើរទៅកាន់រដ្ឋធានី Juba។ អ្នកដំណើរទាំងអស់គឺជាកម្មករ របស់ក្រុមហ៊ុន Greater Pioneer Ospanerating Comspanany (GPOC) ដែលជាសម្ព័ន្ធក្រុមហ៊ុន រួមមានសាជីវកម្មប្រេងជាតិចិន និងសាជីវកម្មប្រេងរដ្ឋ Nile Petroleum។ ក្នុងចំណោមអ្នកស្លាប់មាន ជនជាតិចិន ២នាក់ និងឥណ្ឌាម្នាក់ផងដែរ។
យន្តហោ
ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 29-01-2025, 07:24 PM, ចំនួនអ្នកអានៈ 72ដង
ក្រុងបាត់ដំបង៖ ពិធីនេះបានធ្វើឡើងនារសៀលថ្ងៃទី២៩ខែ មករាឆ្នាំ ២០២៥ ស្ថិតក្នុងភូមិអូរតាគាំ១សង្កាត់ទទួលតាឯកក្រុងបាត់ដំបង ដោយមានអញ្ជើញចូលរួមពីលោក លាង វាសនា អភិបាលក្រុងបាត់ដំបង សមាជិកក្រុមប្រឹក្សាក្រុង ប្រធានមន្ទីរពាក់ព័ន្ធនានាជុំវិញខេត្ត ក្រុមប្រឹក្សាចៅសង្កាត់នានា និងប្រជាពលរដ្ឋ២០០នាក់ច
ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 29-01-2025, 06:37 PM, ចំនួនអ្នកអានៈ 70ដង
រាជធានីភ្នំពេញ៖ស្នាល្ងាចថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៥ព្រះមហាក្សត្រនៃកម្ពុជា ព្រះបាទ សម្ដេចព្រះ បរមនាថ នរោត្តម សីហមុនី បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ កំណត់ចំនួនចៅក្រម ទាំងអស់នៃតុលាការកំពូល មិនឱ្យលើសពី ៣០រូប ដោយរាប់បញ្ចូលទាំងប្រធាន និងអនុប្រធាននៃតុលាការកំពូលផង។
ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 29-01-2025, 06:32 PM, ចំនួនអ្នកអានៈ 70ដង
ខេត្ដកំពតនៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៥ បានឲ្យដឹងថា ក្មេងទំនេីងទាំង១១នេះ ត្រូវបានចោទប្រកាន់ពីបទហិង្សាដោយចតេនា (ទៅវិញទៅមក)តុលាការខេត្ដកំពត បានចេញចេញដីកាឃុំខ្លួនក្មេងទំនេីងចំនួន១១នាក់ដាក់ពន្ធនាគារ ក្រោយពីពួកគេត្រូវបានកម្លាំងនគរបាលបង្ក្រាបបាន នៅពេលដេញវៃគ្នាយ៉ាងអាណាធិបតេយ្យ នៅចំណុចរង្វង់
ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 29-01-2025, 05:47 PM, ចំនួនអ្នកអានៈ 68ដង
ខេត្តពោធិ៍សាត់៖ក្នុងឱកាសចុះពិនិត្យ លោកកិត្តិសង្គហបណ្ឌិត គន់ គីម បានសម្តែងការសោកស្តាយ ចំពោះស្រូវរដូវប្រាំងរបស់ប្រជាកសិករ ដែលទទួលរងការខូចខាត ដោយសារខ្វះប្រភពទឹកស្រោចស្រព និងដោយសារតែបងប្អូនអនុវត្តលើសផែនការ។ ស្ថិតក្នុងស្ថានភាពនេះ លោកកិត្តិសង្គហបណ្ឌិត គន់ គីម ក៏បានវាយតម្លៃខ្ពស់ ចំពោះការយ
ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 29-01-2025, 05:41 PM, ចំនួនអ្នកអានៈ 69ដង
រាជធានីភ្នំពេញ៖ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សូមធ្វើការបដិសេធចំពោះផេកហ្វេសប៊ុកក្លែងក្លាយដាក់ឈ្មោះ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងរាល់ខ្លឹមសារមួយចំនួនដែលជនអនាមិកបានផុស។
ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៥ បានឃ
ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 29-01-2025, 05:37 PM, ចំនួនអ្នកអានៈ 71ដង
រាជធានីភ្នំពេញ៖លេខាធិការដ្ឋានគណៈកម្មាធិការជាតិដឹកនាំកម្មវិធី «ផ្តល់ដី ការពារព្រៃដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាព» បានចេញសេចក្តីប្រកាសព័ត៌មាន នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៥ ស្តីពីដំណើរការអនុវត្ត «កម្មវិធីផ្តល់ដី ការពារព្រៃ ដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាព»។ ជំហានទី១ នឹងចាប់ផ្តើមទទួលពាក្យនៅថ្
ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 29-01-2025, 05:32 PM, ចំនួនអ្នកអានៈ 74ដង
ក្រសួងកសិកម្មអាមេរិក (USDA) បានចេញរបាយការណ៍ ក្នុងខែមករានេះ បង្ហាញពីតួលេខខាងលើ ដែលក្នុងនោះរាប់បញ្ចូលទាំង សត្វមាន់ ដែលត្រូវបានសម្លាប់ចោល ដើម្បីទប់ស្កាត់ ការរីករាលដាលនៃវីរុស ផងដែរ។ ប្រការនេះ បានចូលរួមចំណែកធំ ក្នុងការជំរុញឱ្យតម្លៃស៊ុតកើនឡើងខ្ពស់ ដល់កម្រិតបំបែកកំណត់ត្រា នៅសហរដ្ឋអាមេរិក។ រដ្ឋ
ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 29-01-2025, 05:30 PM, ចំនួនអ្នកអានៈ 69ដង
KCNA បាននិយាយថា ក្រោយចុះត្រួតពិនិត្យ រោងចក្រផលិតសារធាតុនុយក្លេអ៊ែរមួយកន្លែង លោក គីម ក៏បានព្រមានផងដែរអំពី ការប្រឈមមុខគ្នាចៀសមិនផុត ជាមួយបណ្តាប្រទេស ដែលប្រកាន់ភាពជាសត្រូវចំពោះទីក្រុងព្យុងយ៉ាង និងបានលើកឡើងថា ២០២៥ គឺជាឆ្នាំដ៏សំខាន់បំផុតមួយ ដើម្បីពង្រឹងកងកម្លាំងនុយក្លេអ៊ែររបស់កូរ៉េខាងជើង។
ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 29-01-2025, 05:25 PM, ចំនួនអ្នកអានៈ 72ដង
ខេត្តតាកែវ៖សូមបញ្ជាក់ថា ស្រូវប្រាំងរបស់ប្រជាកសិករទាំង៩ឃុំនេះ មានផ្ទៃដីសរុបជាង ៤០០០ហិកតា ស្មើប្រមាណ ៣៥៨៧គ្រួសារ។ នៅព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៥នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ឆ្មក់ចុះជួបសួរសុខទុក្ខប្រជាកសិករ ដែលកំពុងបូមទឹកដាក់ស្រែ តាមប្រឡាយព្រែធំ ក្នុងភូមិស
ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 29-01-2025, 01:09 PM, ចំនួនអ្នកអានៈ 67ដង
រាជធានីភ្នំពេញ៖ជាក់ស្ដែងគិតត្រឹមថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៥នេះ គម្រោងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ ដែលមានប្រវែង ១៤៨គីឡូម៉ែត្រសម្រេចលទ្ធផល ៨២,០៣%ហើយ។គ្រប់កំណាត់នៃការដ្ឋានគម្រោងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ (ស្រែអំបិល-កោះកុង) កំពុងសម្រុកខ្លាំង ដើម្បីធានាសម្រេចវឌ្ឍនភាពតាមការគ្រោងទុក នៅបំ
ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 29-01-2025, 01:04 PM, ចំនួនអ្នកអានៈ 69ដង
រាជធានីភ្នំពេញ៖លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលជប៉ុន ធនាគារអភិវឌ្ឍន៍អាស៊ី និងលេខាធិការដ្ឋានអាស៊ាន សម្រាប់ការគាំទ្រផ្នែកហិរញ្ញវត្ថុ និងបច្ចេកទេសឥតងាករេ និងកិច្ចសហការគ្នាក្នុងការពង្រឹងប្រព័ន្ធហិរញ្ញវត្ថុរបស់កម្ពុជា ដោយបានបង្ហាញនូវទំនុកចិត
ព័ត៌មានលម្អិត
|
|
|
|
|
ចំនួនអ្នកទស្សនា
ថ្ងៃនេះ |
: 3444 នាក់ |
|
ម្សិលមិញ |
: 6105 នាក់ |
|
សរុបទាំងអស់ |
: 7847225 នាក់ |
|
|