នកឧកញ៉ា សៀ ឬទ្ធី៖ អគារខុនដូនៅក្នុងគម្រោងភូមិកីឡដ្ឋានវើលដ៍ប៊្រីដ ត្រូវបានលក់ឱ្យវិនិយោគិនអស់ហើយ ក្រោយបើកលក់អស់រយៈពេលជាង១ឆ្នាំកន្លងមកនេះ |
|
ចុះថ្ងៃទី: 19-01-2025, 02:49 PM, ចំនួនអ្នកអានៈ 1985ដង |
|
រាជធានីភ្នំពេញ៖តាមការគូសបញ្ជាក់របស់អ្នកឧកញ៉ា សៀ ឬទ្ធី នៅចុងសប្ដាហ៍នេះ បានឱ្យដឹងថា ក្រៅពីខុនដូ គម្រោងដែលអភិវឌ្ឍន៍លើផ្ទៃដីជាង៦ហិកតានេះ ក៏មានផ្ទះអាជីវកម្ម ផ្ទះវីឡា ផ្ទះថោនហៅស៍ និងផ្ទះរ៉ូហៅស៍ចំនួន២៦៥ខ្នង ដែលបាននិងកំពុងបើកលក់ និងប្រគល់ផ្ទះជូនដល់អតិថិជនជាបណ្តើរៗផងដែរ។
អ្នកឧកញ៉ា សៀ ឬទ្ធី ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន វើលដ៍ប៊្រីដ គ្រុប បានថ្លែងឱ្យដឹងថា ក្រោយបើកលក់អស់រយៈពេលជាង១ឆ្នាំកន្លងមកនេះ ពោលគឺបន្ទាប់ពីចប់ព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះកាលពីអំឡុងខែឧសភា ឆ្នាំ២០២៣ កន្លងទៅ នៅពេលអគារខុនដូនៅក្នុងគម្រោងភូមិកីឡដ្ឋានវើលដ៍ប៊្រីដ ត្រូវបានលក់ឱ្យវិនិយោគិនអស់ហើយ។
ថ្នាក់ដឹកនាំក្រុមហ៊ុនវើលដ៍ប៊្រីដ គ្រុបរូបនេះបានជឿជាក់ថា ភូមិកីឡដ្ឋានវើលដ៍ប៊្រីដ នឹងក្លាយជាតំបន់ពាណិជ្ជកម្មដ៏មានសក្តានុពលមួយរបស់កម្ពុជានាពេលអនាគត ដ្បិតនៅតំបន់ហ៊ុំព័ទ្ធដោយសាលារៀន ផ្សារទំនើប មន្ទីរពេទ្យ កន្លែងកម្សាន្ត សណ្ឋាគារលំដាប់ផ្កាយ៥ និងក្រសួងស្ថាប័នរបស់រដ្ឋជាច្រើនទៀត។
អ្នកឧកញ៉ា សៀ ឬទ្ធី បានឱ្យដឹងទៀតថា គូសបញ្ជាក់ថា អគារខុនដូនៅក្នុងគម្រោងភូមិកីឡដ្ឋានវើលដ៍ប៊្រីដ ដែលត្រូវបានលក់ឱ្យវិនិយោគិននេះ ត្រូវបង់ប្រាក់ជូនក្រុមហ៊ុនលោកជាដំណាក់កាលៗប៉ុណ្ណោះ។ តែយ៉ាងណា អ្នកឧកញ៉ា ទទួលស្គាល់ថា ការលក់ខុនដូ និងផ្ទះផ្សេងៗនៅក្នុងគម្រោងនេះហាក់មានភាពយឺតយ៉ាវជាងអ្វី ដែលអ្នកឧកញ៉ាចង់បាន ព្រោះនៅក្នុងអំឡុងពេលបើកលក់គម្រោងនេះបន្ទាប់ពីចប់ព្រឹត្តិការណ៍កីឡាស៊ីហ្គេមឆ្នាំ២០២៣ ទីផ្សារអចលនទ្រព្យនៅកម្ពុជាហាក់មានសភាពទ្រឹង ដោយសារកត្តាសេដ្ឋកិច្ច វិបត្តិកូវីដ-១៩ និងវិបត្តិសកលផ្សេងៗ។ អ្នកជំនួញចម្រុះវិស័យដ៏ល្បីល្បាញរូបនេះជឿជាក់ថា ការលក់ខុនដូ ឬផ្ទះនៅក្នុងគម្រោងនេះនឹងមានទីផ្សារកាន់តែល្អប្រសើរនៅឆ្នាំ២០២៥នេះ។
អ្នកឧកញ៉ា សៀ ឬទ្ធី ក៏បានបង្ហាញភាពជឿជាក់ថា គម្រោងភូមិកីឡដ្ឋានវើលដ៍ប៊្រីដ នឹងនៅតែជាគម្រោងដ៏មានសក្តានុពល ដោយសារនៅតំបន់នោះជាតំបន់អភិវឌ្ឍន៍ថ្មី និងបណ្តុំដោយគម្រោងអភិវឌ្ឍន៍ធំៗជាច្រើនដូចជាសកលវិទ្យាល័យ ផ្សារទំនើប មន្ទីរពេទ្យ កន្លែងកម្សាន្ត កន្លែងវាយកូនគោល សណ្ឋាគារលំដាប់ផ្កាយ៥ និងក្រសួងស្ថាប័នរបស់រដ្ឋជាច្រើនទៀត ជាពិសេសក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋានផ្សេងៗក៏បានបាញ់ឆ្ពោះទៅអភិវឌ្ឍន៍តំបន់នោះផងដែរ។ អ្នកឧកញ៉ាបានវាយតម្លៃថា «នៅក្នុងរយៈពេលពី២ទៅ៣ឆ្នាំខាងមុខ ពោលគឺនៅពេលទីផ្សារអចលនទ្រព្យនៅកម្ពុជាវិលមករកភាពល្អប្រសើរឡើងវិញ ទីផ្សារអចលនទ្រព្យនៅតំបន់នោះនឹងនៅតែលក់បាន និងល្អជាងគេទាំងរយៈពេលខ្លី និងទៅអនាគត»។
ទន្ទឹមនឹងមានទីតាំងស្ថិតនៅតំបន់មានសក្តានុពលខ្ពស់ គម្រោងភូមិកីឡដ្ឋានវើលដ៍ប៊្រីដ ក៏មានការផ្តល់លក្ខខណ្ឌបង់ប្រាក់រំលស់ពិសេសដល់អតិថិជន ជាមួយការបង់រំលស់ដោយគ្មានការប្រាក់រហូតដល់៣៦ខែ និងប្រកបដោយភាពបត់បែបខ្ពស់ផងដែរ។ ក្រៅពីខុនដូ គម្រោងដែលអភិវឌ្ឍន៍លើផ្ទៃដីទំហំ៦,៤ហិកតានេះ ក៏មានផ្ទះផ្ទះអាជីវកម្ម ផ្ទះវីឡា ផ្ទះថោនហៅស៍ និងផ្ទះរ៉ូហៅស៍ចំនួន២៦៥ខ្នងផងដែរ ដែលមកទល់ពេលនេះគម្រោងបានប្រគល់ផ្ទះជូនអតិថិជនបានប្រមាណ ៣០%ហើយ៕


ព័ត៌មានទាក់ទង
|
|
|
ចុះថ្ងៃទី: 21-10-2025, 04:31 PM, ចំនួនអ្នកអានៈ 65ដង
ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាន នៅក្នុងប្រទេសស្លូវេនី លោក Macron គូសបញ្ជាក់ថា «ថ្ងៃសុក្រសប្តាហ៍នេះ យើងនឹងមានកិច្ចប្រជុំនៃបណ្តាសម្ព័ន្ធមិត្តអ៊ុយក្រែន តាមប្រព័ន្ធអនឡាញ និងជួបប្រជុំដោយផ្ទាល់ ហើយលោក ហ្សេលេនស្គី នឹងមកចូលរួមផ្ទាល់»។
ប្រធានាធិបតីបារាំង លោក Emmanuel Macron បាននិយាយថា លោក វ៉ូឡូឌីមៀ ហ្សេលេនស្
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 21-10-2025, 04:29 PM, ចំនួនអ្នកអានៈ 77ដង
លោកស្រី Sanae Takaichi មានអាយុ ៦៤ឆ្នាំ និងជាអតីតរដ្ឋមន្ត្រីសន្តិសុខសេដ្ឋកិច្ចជប៉ុន ត្រូវបានបោះឆ្នោតជ្រើសតាំងជាប្រធានគណបក្ស LDP ក្នុងការបោះឆ្នោតផ្ទៃក្នុងបក្ស កាលពីថ្ងៃទី៤ ខែតុលា ដោយ លោកស្រីបានយកឈ្នះលើគូប្រជែងរបស់លោកស្រី គឺលោក Shinjiro Koizumi។ លោកស្រី Takaichi នឹងត្រូវឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីជំនួសលោក Shigeru Ishiba ដ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 21-10-2025, 04:26 PM, ចំនួនអ្នកអានៈ 66ដង
រាជធានីភ្នំពេញ៖អ្នកនាំពាក្យស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា ការឃាត់ខ្លួននេះ តាមដីកាបង្គាប់ឱ្យនាំខ្លួនលេខ ១៣៦៥ ដ.ច.ន ចុះថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥ របស់ចៅក្រមស៊ើប សួរសាលាដំបូងរាជធានីភ្នំពេញ ពីបទរួមគំនិតក្បត់ ធ្វើសកម្មភាពតាមរយៈប្រព័ន្ធប្រព្រឹត្តកម្មបច្ចេកវិទ្យា និង ទូរគមនាគមន៍ និ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 21-10-2025, 04:14 PM, ចំនួនអ្នកអានៈ 65ដង
សេចក្តីថ្លែងការណ៍ខាងលើ បាននិយាយយ៉ាងដូច្នេះថា «យើងគាំទ្រពេញទំហឹងចំពោះគោលជំហររបស់លោកប្រធានាធិបតី ត្រាំ ដែលចង់ឱ្យបញ្ឈប់ការប្រយុទ្ធគ្នាជាបន្ទាន់ ហើយយកខ្សែបន្ទាត់សមរភូមិមុខបច្ចុប្បន្ន ធ្វើជាចំណុចចាប់ផ្តើមនៃការចរចា»។ សេចក្តីថ្លែងការណ៍បានបន្តថា ក្រុមមេដឹកនាំអឺរ៉ុប នឹងជួបគ្នាក្នុងសប្តាហ៍
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 21-10-2025, 04:09 PM, ចំនួនអ្នកអានៈ 67ដង
នេះមានន័យថា បុរសសញ្ជាតិអង់គ្លេស វ័យ ៥៤ឆ្នាំរូបនេះ បានក្លាយជាអ្នកចាត់ពេញសិទ្ធិទី៣ របស់ Forest នារដូវកាលនេះ។ក្លឹបបាល់ទាត់ Nottingham Forest បានប្រកាសតែងតាំងលោក Sean Dyche ជាអ្នកចាត់ការទូទៅថ្មីរបស់ពួកគេ ក្រោមកិច្ចសន្យាដល់បំណាច់រដូវកាលឆ្នាំ២០២៧។ នេះបើយោងតាមការចេញផ្សាយដោយ BBC។
អតីតអ្នកចាត់ការក្លឹប Burnley និង Everton ខាងល
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 21-10-2025, 03:32 PM, ចំនួនអ្នកអានៈ 70ដង
ក្នុងជំនួប London derby ដែលញញួរធំ West Ham បានចាញ់ក្រុមភ្ញៀវ Brentford ២-០ នៅក្នុងកីឡដ្ឋានដែលនៅសល់កៅអីទំនេរច្រើនផងនោះ អ្នកចាត់ការសញ្ជាតិព័រទុយហ្គាល់បានទទួលស្គាល់ថា «កូនក្រុមលេងមិនទាន់ល្អនោះទេ នៅយ៉ាប់ខ្លាំងណាស់ ដែលសមនឹង Brentford យកបានជ័យជម្នះហើយ ព្រោះពួកគេធ្វើបានល្អជាង»។
West Ham United បានធ្លាក់ចូលក្នុងតំបន់កាត់ចេញពី
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 21-10-2025, 03:26 PM, ចំនួនអ្នកអានៈ 69ដង
រាជធានីភ្នំពេញ៖យោងតាមមន្ត្រីរដ្ឋលេខាធិការកិច្ចការព្រំដែន បានឱ្យដឹងថា កិច្ចប្រជុំនាព្រឹកថ្ងៃនេះ សមាសភាពកម្ពុជា ដឹកនាំដោយលោក ឡាំ ជា រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន និងជាប្រធានគណៈកម្មការចម្រុះព្រំដែនកម្ពុជា-ថៃ ដោយមានសមាសភាពអន្តរក្រសួង និងបណ្តាខេត្តជាប់ព្
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 21-10-2025, 03:16 PM, ចំនួនអ្នកអានៈ 44ដង
ក្រោយនិយាយទូរសព្ទជាមួយ លោក ពូទីន កាលពីសប្តាហ៍មុន ហើយអះអាងថា នឹងជួបមុខគ្នាផ្ទាល់នៅទីក្រុងប៊ុយដាប៉ែស ក្នុងពេល២សប្តាហ៍ខាងមុខ លោក ត្រាំ បានប្រាប់ថា រដ្ឋមន្រ្តីការបរទេសអាមេរិក លោក Marco Rubio និងរដ្ឋមន្រ្តីការបរទេសរុស្ស៉ី លោក Sergei Lavrov នឹងជួបពិភាក្សាគ្នាក្នុងសប្តាហ៍នេះ។
កាលពីថ្ងៃចន្ទ ទី២០ ខែតុលា ប្រព័
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 20-10-2025, 06:02 PM, ចំនួនអ្នកអានៈ 51ដង
បុរសសញ្ជាតិអង់គ្លេស វ័យ ៥០ឆ្នាំរូបនេះ បានទទួលការងារដឹកនាំអតីតក្រុមខ្លាំងនៅអឺរ៉ុបមួយនេះ នៅពេលស៊ុយអែត ហាក់ដូចខើចឱកាស ឡើងទៅលេង World Cuspan ឆ្នាំក្រោយនេះ នៅសហរដ្ឋអាមេរិក មិចស៊ិក និងកាណាដា។លោក Graham Potter ត្រូវបានប្រកាសតែងតាំងជាអ្នកចាត់ការទូទៅថ្មីរបស់ក្រុមបាល់ទាត់ជម្រើសជាតិ ស៊ុយអែត ក្រោមកិច្ចសន្យាតែ ៦
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 20-10-2025, 06:00 PM, ចំនួនអ្នកអានៈ 73ដង
លោក Lee បានថ្លែងដូចខាងអំឡុងព្រឹត្តិការណ៍ពិព័រណ៍យោធាធំជាងគេបង្អស់របស់កូរ៉េខាងត្បូង ហៅកាត់ ADEX 2025 ជាទីដែលក្រុមហ៊ុននានា នាំគ្នាតាំងបង្ហាញសព្វាវុធទំនើបៗថ្មីចុងក្រោយរបស់ពួកគេ មានតាំងពីកាំភ្លើងធំ រហូតដល់យន្តហោះដ្រូនអត្តឃាត ដែលមានរួមបញ្ចូលនូវបច្ចេកវិទ្យា AI ជាដើម ដើម្បីទាក់ទាញអតិថិជនទូទាំងពិភព
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 20-10-2025, 05:57 PM, ចំនួនអ្នកអានៈ 58ដង
ខេត្តកណ្តាល៖ ការថ្លែងអំណរគុណរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានធ្វើនៅព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥នេះ នៅក្នុងឱកាសដែលសម្តេច និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានអញ្ជើញជាអធិបតីភាពសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អាកាសយានដ្ឋានអន្តរជាតិតេជោ (TIA) លំដាប់ថ្នាក់ 4F ដែលចំណាយថវិកាសាងសង់
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 20-10-2025, 05:32 PM, ចំនួនអ្នកអានៈ 49ដង
ភាពជោគជ័យនេះត្រូវបានជំរុញយ៉ាងខ្លាំងដោយ iPhone 17 ម៉ូដែលមូលដ្ឋាន (Base Model) ដែលការលក់របស់វាបានកើនឡើងជិតទ្វេដងនៅក្នុងប្រទេសចិន និងកើនឡើងសរុប ៣១% នៅទូទាំងទីផ្សារទាំងពីរ។ លោក Mengmeng Zhang អ្នកវិភាគជាន់ខ្ពស់របស់ Counterspanoint បានពន្យល់ពីមូលហេតុថា៖ «iPhone 17 ម៉ូដែលមូលដ្ឋាន ពិតជាមានភាពទាក់ទាញខ្លាំងសម្រាប់អ្នកប្រើប្រាស់ ដោយ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 20-10-2025, 05:21 PM, ចំនួនអ្នកអានៈ 69ដង
សេចក្តីរាយការណ៍ដូចខាងលើ គឺផ្អែកទៅលើឯកសារដែលត្រូវបានត្រៀមសម្រាប់គណៈកម្មាធិការកញ្ចប់ថវិការបស់សភាអាល្លឺម៉ង់ ខណៈប្រភពពីក្នុងសភាអាល្លឺម៉ង់ផ្ទាល់ ក៏បានឱ្យដឹងដូចគ្នាផងដែរ។ ការទិញយន្តហោះចម្បាំងបន្ថែមនោះ គឺស្ថិតក្នុងចំណោមគម្រោងយោធាដទៃទៀត ហើយកញ្ចប់ថវិកាដើម្បីទិញ ត្រូវបានវាយតម្លៃថា មានចំន
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 20-10-2025, 05:19 PM, ចំនួនអ្នកអានៈ 73ដង
នៅលើយន្តហោះ Air Force One លោក ត្រាំ និយាយថា «ខ្ញុំបានជជែកជាមួយ លោក ម៉ូឌី នៃប្រទេសឥណ្ឌា ហើយគាត់និយាយថាគាត់ នឹងមិនបន្តទិញប្រេងរុស្ស៉ីទៀតឡើយ»។ នៅពេលត្រូវបានសាកសួរពីការអះអាងរបស់ឥណ្ឌា ដែលថាខ្លួនមិនបានដឹងពីការជជែកណាមួយទេនោះ លោក ត្រាំ ឆ្លើយតបថា «ប៉ុន្តែប្រសិនបើពួកគេចង់ ពួកគេនឹងបន្តបង់ពន្ធដ៏ធំ ហើយពួកគ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 20-10-2025, 05:17 PM, ចំនួនអ្នកអានៈ 68ដង
តាមទីភ្នាក់ងារសារព័ត៌មានរដ្ឋ Belta លោក Tertel និយាយថា ជំនួបជាមួយក្រុមមន្រ្តីអ៊ុយក្រែន ស្ថិតក្នុងដំណាក់កាលរកចំណុចរួម។ លោកបញ្ជាក់ដូច្នេះថា «ការងារកំពុងបន្ត ភាគច្រើនអាស្រ័យលើភាគីអ៊ុយក្រែន។ ប្រធានាធិបតីរបស់យើង កំពុងធ្វើការឱ្យអស់ពីលទ្ធភាព ដើម្បីរក្សាស្ថិរភាពស្ថានភាពក្នុងតំបន់»។
ប្រធានទីភ្នាក់ង
 ព័ត៌មានលម្អិត
|
|
|