ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន ណែនាំស្ថាប័នពាក់ព័ន្ធបន្ដទប់ស្កាត់ បង្ការ និងបង្ក្រាបក្រុមក្មេងទំនើងក្នុងមូលដ្ឋាន កុំរង់ចាំតែបទបញ្ជារបស់សម្ដេចនាយករដ្ឋមន្ដ្រី |
|
ចុះថ្ងៃទី: 15-01-2025, 12:46 PM, ចំនួនអ្នកអានៈ 15ដង |
|
រាជធានីភ្នំពេញ៖ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន បានគូសបញ្ជាក់ថា វិធានការចំពោះក្រុមក្មេងទំនើងនេះ ត្រូវបន្ដប្រើប្រាស់នូវយន្ដការ២ចំណុច រួមមាន ការផ្សព្វផ្សាយអប់រំ និងការអនុវត្តវិធានការច្បាប់យ៉ាងម៉ឺងម៉ាត់ ដោយគ្មានការលើកលែង។ លោកបានណែនាំឲ្យគណៈបញ្ជាការឯកភាពខេត្តកំពង់ចាម ត្រូវធ្វើផែនការជាក់លាក់ដោយកំណត់យក មន្ទីរអប់រំ យុវជន និងកីឡា និងស្នងការដ្ឋាននគរបាលខេត្ត ជាមុខព្រួញសំខាន់។
ពីលើវេទិកាក្នុងឱកាសអញ្ជើញបិទសន្និបាតបូកសរុបលទ្ធផលការងារ និងលើកទិសដៅបន្ដរបស់រដ្ឋបាលខេត្តកំពង់ចាម លោកសន្ដិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ដ្រី បានណែនាំដល់ស្ថាប័នពាក់ព័ន្ធទាំងអស់ ត្រូវតែម្ចាស់ការបន្ដទប់ស្កាត់ បង្ការ និងបង្ក្រាបក្រុមក្មេងទំនើងនៅក្នុងមូលដ្ឋានរបស់ខ្លួន កុំរង់ចាំតែបទបញ្ជារបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា រំលឹកជារឿយៗ។
គណៈបញ្ជាការឯកភាព ដែលមានស្នងការដ្ឋាននគរបាលខេត្តជាសេនាធិការ ត្រូវបន្ដគ្រប់គ្រងមុខសញ្ញាដែលមាននៅក្នុងដៃ បើសិនរកឃើញថា មានភ័ស្ដតាងអាចប្រព្រឹត្តបទល្មើស ត្រូវចាត់វិធានការភ្លាមៗ។ ដោយឡែក គ្រឹះស្ថានសិក្សាទាំងអស់ ត្រូវសហការជាមួយអាជ្ញាធរ និងសមត្ថកិច្ចមូលដ្ឋាន អប់រំណែនាំដល់សិស្សានុសិស្សនៅក្នុងថ្នាក់រៀន ខណៈយុវជន យុវតី ដែលមិនចូលសាលា នគរបាលប៉ុស្ដិ៍ត្រូវសហការជាមួយឪពុក ម្ដាយ ឬអាណាព្យាបាល ដើម្បីធ្វើការអប់រំ និងតាមដានសកម្មភាពប្រចាំថ្ងៃ។
ចំពោះវិធានការច្បាប់វិញ ត្រូវបានលោកសន្ដិបណ្ឌិត ឧបនាយករដ្ឋមន្ដ្រី សង្កត់ធ្ងន់ថា ក្នុងករណីមានរកឃើញវត្ថុតាងដូចជា ដាវ កាំបិត ឬវត្ថុកែច្នៃសម្រាប់ធ្វើសកម្មភាពហើយនោះ ត្រូវតែអនុវត្តវិធានការច្បាប់យ៉ាងម៉ឺងម៉ាត់។ លោកបន្ដថា អនុវត្តតាមបទបញ្ជារបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា គឺមិនអនុញ្ញាតឲ្យក្រុមក្មេងទំនើងទាំងអស់នោះ ងើបឡើងវិញជាដាច់ខាត។
លោកសន្ដិបណ្ឌិត នេត សាវឿន បានថ្លែងយ៉ាងដូច្នេះថា «ចាប់ពីពេលនេះទៅ ខ្ញុំជំនួសមុខក្រុមការងារ ជំនួសមុខអភិបាលខេត្ត យើងត្រូវរួមគ្នាខេត្តកំពង់ចាមធ្វើឲ្យបាន ធ្វើឲ្យល្អ មិនចាំបាច់សម្ដេចរំលឹកទៀតឡើយ ដោយចាត់ទុកនេះជាការងារដែលយើងត្រូវធ្វើផ្ទាល់។ កំពង់ចាម គ្រប់ស្រុក គ្រប់ភូមិ ខ្ញុំសង្ឃឹមថា អាចដោះស្រាយបានបុណ្យទាន តាមផ្លូវ តាមសាលា អត់មានអំពើហិង្សាចេញពីក្មេងទំនើង»។
បន្ថែមពីនេះ ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន បានគូសរំលឹកជាថ្មី ដល់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ចាម និងអង្គភាពចំណុះទាំងអស់ បន្ដរួមសហការពង្រឹងស្ថេរភាព សន្ដិសុខ សណ្ដាប់ធ្នាប់សង្គម សេចក្ដីសុខរបស់សង្គមជាតិ។ លើសពីនេះ ត្រូវបន្ដរួមគ្នាអនុវត្តឲ្យបានម៉ឺងម៉ាត់ និងមានប្រសិទ្ធភាពបំផុត ចំពោះគោលនយោបាយភូមិ ឃុំសង្កាត់ មានសុវត្ថិភាព ដោយផ្ដោតការយកចិត្តទុកដាក់លើបទល្មើសគ្រឿងញៀន, ក្មេងទំនើង និងបទល្មើសធនធានធម្មជាតិ។
ដោយឡែក ចំពោះរដ្ឋបាលគ្រប់ជាន់ថ្នាក់ និងបណ្ដាមន្ទីរ អង្គភាព ក៏ត្រូវពង្រឹងសមត្ថភាពក្នុងការទទួលខុសត្រូវលើតួនាទី ភារកិច្ចរបស់ខ្លួន និងបំពេញការងារបម្រើប្រជាពលរដ្ឋប្រកបដោយគុណធម៌ ផ្លាស់ប្ដូរឥរិយាបថ ការប្រើប្រាស់ពាក្យសម្ដី អាកប្បកិរិយា និងជំរុញការផ្ដល់សេវាសាធារណៈប្រកបដោយប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព និងទំនុកចិត្ត។ នេះជាការណែនាំបន្ថែមរបស់ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន៕
ព័ត៌មានទាក់ទង
|
|
|
ចុះថ្ងៃទី: 15-01-2025, 12:52 PM, ចំនួនអ្នកអានៈ 17ដង
រាជធានីភ្នំពេញ៖ពិធីនេះបានធ្វើឡើងនៅព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ ក្រោមអធិបតីភាពលោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងលោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នៅសាលចតុម្មុខមង្គលទីស្តីការក្រសួងព័ត៌មាន។
ក្រសួងព័ត៌មាន និងក្រសួងទេសចរណ៍ បានសហការគ្នារៀបចំ «ពិធីផ្សព្វផ្សាយការលើកកម្ពស់
ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 15-01-2025, 12:48 PM, ចំនួនអ្នកអានៈ 15ដង
ប្រព័ន្ធផ្សព្វផ្សាយអូស្ត្រាលីរាយការណ៍ថា លោក Oscar Jenkins ជាគ្រូបង្រៀនមកពីទីក្រុង Melbourne ដែលបម្រើការជាមួយយោធាអ៊ុយក្រែន ត្រូវបានចាប់ខ្លួនដោយរុស្ស៉ីកាលពីឆ្នាំមុន ក្នុងនាមជាឈ្លើយសឹក។ វីដេអូដែលថតបាននៅពេលនោះ បង្ហាញឱ្យឃើញគាត់ស្លៀកពាក់ឯកសណ្ឋានប្រយុទ្ធ ហើយត្រូវបានគេសួរថា តើជាទាហានស៊ីឈ្នួលដែរឬអត់?។
ល
ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 15-01-2025, 12:46 PM, ចំនួនអ្នកអានៈ 15ដង
រាជធានីភ្នំពេញ៖ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន បានគូសបញ្ជាក់ថា វិធានការចំពោះក្រុមក្មេងទំនើងនេះ ត្រូវបន្ដប្រើប្រាស់នូវយន្ដការ២ចំណុច រួមមាន ការផ្សព្វផ្សាយអប់រំ និងការអនុវត្តវិធានការច្បាប់យ៉ាងម៉ឺងម៉ាត់ ដោយគ្មានការលើកលែង។ លោកបានណែនាំឲ្យគណៈបញ្ជាការឯកភាពខេត្តកំពង់ចាម ត្រូវធ្វើផែនការជាក់លាក
ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 15-01-2025, 12:34 PM, ចំនួនអ្នកអានៈ 12ដង
ការមកដល់របស់យុវជនវ័យក្រោមឆ្នាំរូបនេះ អាចនឹងធ្វើឱ្យតំបន់ការពារមេឃខៀវ មានភាពប្រសើរឡើង ដោយនឹងរួមសហការគ្នាជាមួយ Abdukodir Khusanov វ័យ ២០ឆ្នាំ ទើបទិញមកពីក្លិប Lens របស់បារាំង។ នេះបើយោងតាមការចេញផ្សាយរបស់ BBC នៅថ្ងៃនេះ។
ក្រុមជើងឯកលីគអង់គ្លេស Manchester City កាន់តែខិតជិត ក្នុងការយកបានខ្សែការពារទី២ គឺ Vitor Reis ដែលមានវ័យទើប
ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 15-01-2025, 12:30 PM, ចំនួនអ្នកអានៈ 17ដង
Musk ដែលជានាយកប្រតិបត្តិ (CEO) របស់ក្រុមហ៊ុន Tesla និង SspanaceX បានទិញយក Twitter ក្នុងតម្លៃ ៤៤ពាន់លានដុល្លារនៅចុងឆ្នាំ២០២២ ហើយបានប្តូរឈ្មោះទៅជា X នៅឆ្នាំបន្ទាប់។ យ៉ាងណាទាក់ទិននឹងការទិញយកនេះ ត្រូវបានប្រភពឱ្យដឹងថា មុនពេលទិញយក Musk បានបង្កើតមុខតំណែង និងបានកាន់កាប់ភាគហ៊ុនក្នុងដៃចំនួន ៥%រួចទៅហើយនៅក្នុងខែមីនា។ បើយ
ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 15-01-2025, 12:24 PM, ចំនួនអ្នកអានៈ 16ដង
កាសែត VN Exspanress បានរាយការណ៍ដោយដកស្រង់សម្តីរបស់សមាគមស្បៀងអាហារវៀតណាម (VFA) ថា តម្លៃអង្ករប្រភេទបាក់ ៥% របស់ប្រទេសវៀតណាមឥឡូវនេះមានតម្លៃទាបជាងប្រទេសជាគូប្រជែងផ្សេងទៀតដូចជាប្រទេសថៃ (៤៧៩ ដុល្លារ) ឥណ្ឌា (៤៤០ ដុល្លារ) និងប៉ាគីស្ថាន (៤៤៨ ដុល្លារ) ក្នុងមួយតោន។
តម្លៃអង្ករប្រភេទបាក់ ៥% របស់វៀតណាមបានធ្លាក់ចុះម
ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 15-01-2025, 12:13 PM, ចំនួនអ្នកអានៈ 15ដង
បើតាមប្រភពពី Aston Villa នេះជាការនាំយកសមាជិកខ្សែប្រយុទ្ធថ្មី ក្នុងជម្រើសក្រោមដឹកនាំរបស់លោក Unai Emery ដែលជាការកំណត់គោលដៅមួយប្រចាំក្រុមក្នុងការប្រកួតប្រជែងបន្ថែម ដ្បិតរូបគេជម្រើសខ្សែប្រយុទ្ធដែលភាពច្រើនត្រូវបានដាក់ឱ្យលេងនៅទម្រង់ស្លាបស្តាំរបស់ Borussia Dortmund ផងដែរ ។
ក្នុងទីផ្សារដោះដូរពេលនេះ ក្លិប Aston Villa សម្
ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 15-01-2025, 12:11 PM, ចំនួនអ្នកអានៈ 16ដង
ក្រុមអ្នកស៊ើបអង្កេត នៅក្នុងប្រទេសកូរ៉េខាងត្បូង បានឱ្យដឹងថាលោក Yoon Suk Yeol ត្រូវបានចាប់ខ្លួនក្រោមដីកាឃាត់ខ្លួនចេញដោយតុលាការ។ តាមក្រុមអ្នកស៊ើបអង្កេត ការអនុវត្តដីកាចាប់ខ្លួន លោកប្រធានាធិបតី Yoon Suk Yeol បានធ្វើឡើងនៅថ្ងៃទី១៥ ខែមករា នៅវេលាម៉ោង ១០៖៣៣នាទីព្រឹក (ម៉ោងនៅសេអ៊ូល) ហើយតាមរយៈការចាប់ខ្លួននេះដែរ លោ
ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 15-01-2025, 12:04 PM, ចំនួនអ្នកអានៈ 13ដង
សហរដ្ឋអាមេរិកមានសន្ធិសញ្ញាសន្តិសុខដ៏ចំណាស់មួយជាមួយហ្វីលីពីនដែលក្នុងនោះរួមមានបញ្ចូលទាំងសន្ធិសញ្ញាការពារគ្នាទៅវិញទៅមក និងសន្ធិសញ្ញាមួយកាលពីឆ្នាំ២០១៤ដែលអនុញ្ញាតឱ្យ យោធាអាមេរិកស្ដុកទុកបរិក្ខារនៅតាមមូលដ្ឋានទ័ពចំនួន៩ របស់ហ្វីលីពីន។ តែខណៈប្រធានាធិបតីជាប់ឆ្នោត លោក ដូណាល់ ត្រាំ ត្រូវស្ប
ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 14-01-2025, 07:43 PM, ចំនួនអ្នកអានៈ 22ដង
អាជ្ញាធរបានគូសបញ្ជាក់ថា ទីក្រុងវ៉ាស៊ីនតោនត្រូវបានហ៊ុមព័ទ្ធដោយរបងបណ្តោះអាសន្ន ប្រវែង ៣០ ម៉ាយ (៤៨ គីឡូម៉ែត្រ) មន្ត្រីអនុវត្តច្បាប់ចំនួន ២៥.០០០នាក់ និងប៉ុស្តិ៍ត្រួតពិនិត្យសន្តិសុខយ៉ាងហ្មត់ចត់ សម្រាប់អ្នកទស្សនារាប់សែននាក់។
ពិធីស្បថចូលកាន់តំណែង របស់ប្រធានាធិបតីជាប់ឆ្នោត ដូណាល់ ត្រាំ នឹងប្
ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 14-01-2025, 07:40 PM, ចំនួនអ្នកអានៈ 28ដង
រាជធានីភ្នំពេញ៖សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា នឹងដឹកនាំគណៈប្រតិភូ អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេសហ្វីលីពីន នាខែកុម្ភៈ ខាងមុខនេះ។ នេះបើតាមការផ្សព្វផ្សាយរបស់ក្រសួងការបរទេស។
ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 14-01-2025, 06:41 PM, ចំនួនអ្នកអានៈ 25ដង
រាជធានីភ្នំពេញ៖លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា នៅព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥នេះ បានអនុញ្ញាតឱ្យឯកឧត្តម Ali Akbar Nazari ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋអ៊ីរ៉ង់ ប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលមាននិវេសនដ្ឋាន នៅទីក្រុងហាណូយ ចូលជួបសម្តែងការគួរសម
ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 14-01-2025, 05:46 PM, ចំនួនអ្នកអានៈ 18ដង
រាជធានីភ្នំពេញ៖ថ្លែងនៅក្នុងសម័យប្រជុំជាវិសាមញ្ញព្រឹទ្ធសភាកម្ពុជា នាព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥ សម្តេចតេជោ ហ៊ុន សែន បានចោទសួរដូចនេះថា «ផ្លូវទៅរមាសហែកចាក់កៅស៊ូ រួចអស់ហើយ?[..] មិចក៏ចាក់យូម្ល៉េះ?»។
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា បានបង្ហាញចម្ងល់ និងចោទសួរចំៗទៅ
ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 14-01-2025, 05:43 PM, ចំនួនអ្នកអានៈ 19ដង
រាជធានីភ្នំពេញ៖តាមរយៈ Facebook Page ផ្លូវការ របស់សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥នេះសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានប្រកាសថា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នឹងដាក់ទុនឱ្យសហគមន៍ខ្ចី ក្នុងរង្វង់៥លានដុល្លារ ដោយមិនចាំបាច់ ឱ្យកសិករសមាជិក ពិបាកជាប់
ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 14-01-2025, 05:34 PM, ចំនួនអ្នកអានៈ 19ដង
នៅក្នុងខែនេះ ហ្វីលីពីនបានតវ៉ាប្រឆាំងនឹង ការចូលមករបស់កប៉ាល់ចិនមួយចំនួន ក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខ EEZ រួមទាំងវត្តមានកប៉ាល់ប្រវែង ១៦៥ម៉ែត្រ ដែលគេប្រទះឃើញនៅចម្ងាយជាង ១៤០គីឡូម៉ែត្រ ពីខេត្ត Zambales ភាគខាងលិច។ សកម្មភាពថ្មីនេះ បានបង្កើនភាពតានតឹងដែលមានស្រាប់ រវាងហ្វីលីពីន និងចិនក្នុងរយៈពេល ២ឆ្ន
ព័ត៌មានលម្អិត
|
|
|