កម្ពុជា-អូស្ត្រាលី ព្រមព្រៀងបង្កើតក្រុមប្រឹក្សាធុរកិច្ចកម្ពុជា-អូស្ត្រាលី ដើម្បីលើកកម្ពស់ការធ្វើធុរកិច្ច វិនិយោគ និងពាណិជ្ជកម្មវរវាងប្រទេសទាំងពីរ |
|
ចុះថ្ងៃទី: 04-03-2024, 06:07 PM, ចំនួនអ្នកអានៈ 117ដង |
|
អូស្ត្រាលី៖ក្នុងជំនួបនោះ លោក Bran Black នាយកប្រតិបត្តិ នៃក្រុមប្រឹក្សាធុរកិច្ចអូស្ត្រាលី (Business Council of Australia) បានថ្លែងអំណរគុណសម្តេចធិបតី ដែលបានអនុញ្ញាតឱ្យលោក និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។'
កម្ពុជា និងអូស្ត្រាលី បានព្រមព្រៀងគ្នាបង្កើតក្រុមប្រឹក្សាធុរកិច្ចកម្ពុជា-អូស្ត្រាលី ដើម្បីលើកកម្ពស់ និងជំរុញសកម្មភាពធុរកិច្ច វិនិយោគ និងពាណិជ្ជកម្មរវាងប្រទេសទាំងពីរឱ្យល្អប្រសើរថែមទៀត។
ការព្រមព្រៀងនេះ បានកើតមានឡើងនៅក្នុងជំនួបពិភាក្សាការងាររវាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ជាមួយលោក Bran Black នាយកប្រតិបត្តិ នៃក្រុមប្រឹក្សាធុរកិច្ចអូស្ត្រាលី (Business Council of Australia) នៅរសៀលថ្ងៃចន្ទ ទី៤ ខែមីនា ឆ្នាំ២០២៤នេះ នាទីក្រុងម៉ែលប៊ន ប្រទេសអូស្ត្រាលី។
លោកនាយកប្រតិបត្តិ ក៏បានជម្រាបសម្ដេចធិបតីថា ក្រុមប្រឹក្សាធុរកិច្ចអូស្ត្រាលី តំណាងឱ្យវិស័យឯកជនដែលមានក្រុមហ៊ុនឯកជនធំៗ របស់អូស្ត្រាលីជាង ១២០ក្រុមហ៊ុន ហើយផ្ដល់ឱកាសការងារជាង១លានកន្លែង។ លោកនាយកប្រតិបត្តិ ក៏បានជម្រាបសម្ដេចធិបតីផងដែរថា ក្រុមប្រឹក្សាធុរកិច្ចអូស្រ្តាលី មានកិច្ចសហប្រតិបត្តិការជាមួយបណ្តាសមាគម និងក្រុមធុរកិច្ច ព្រមទាំងផ្នែកពាក់ព័ន្ធនានានៃរដ្ឋាភិបាលគ្រប់លំដាប់ថ្នាក់ ដើម្បីសម្របសម្រួលក្នុងការធ្វើធុរកិច្ចររវាងវិស័យឯកជនអូស្ត្រាលីជាមួយបណ្តាប្រទេសនានា។
លោក Bran Black បានគូសបញ្ជាក់ថា បច្ចុប្បន្នក្រុមប្រឹក្សាធុរកិច្ចអូស្ត្រាលី បានទំនាក់ទំនងការងារជាមួយបណ្ដាប្រទេសជាច្រើន ក្នុងនោះរួមមានបណ្ដាប្រទេសនៅតំបន់អាស៊ានផងដែរ។ បន្ថែមពីនេះ លោកនាយកប្រតិបត្តិ បានបញ្ជាក់អំពីបំណងក្នុងការពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ដើម្បីពង្រឹង និងពង្រីកទំនាក់ទំនងធុរកិច្ច និងពាណិជ្ជកម្មរវាងអូស្ត្រាលី និងកម្ពុជា។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានសម្ដែងការស្វាគមន៍ចំពោះ លោកនាយកប្រតិបត្តិនៃក្រុមប្រឹក្សាធុរកិច្ចអូស្ត្រាលី និងសហការី ដែលបានជួបសម្ដែងការគួរសម និងពិភាក្សាការងារ។ សម្តេចធិបតី បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានវាយតម្លៃខ្ពស់អំពីតួនាទីរបស់វិស័យឯកជន ក្នុងការចូលរួមចំណែកកសាងអភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ចរបស់កម្ពុជា។
សម្តេចធិបតី ក៏បានបញ្ជាក់ជូនលោកនាយកប្រតិបតិ្តថា ជំនួបនាថ្ងៃនេះ ជាឱកាសដែលអាចជំរុញឱ្យវិស័យឯកជន នៃប្រទេសអូស្ត្រាលីស្វែងយល់ និងពង្រីកការវិនិយោគបន្ថែមនៅកម្ពុជា។ សម្ដេចធិបតី ប្រកាសស្វាគមន៍ដោយក្តីរីករាយចំពោះបំណងរបស់ក្រុមប្រឹក្សាធុរកិច្ចអូស្ត្រាលី ក្នុងការជំរុញកិច្ចសហប្រតិបត្តិការរវាងក្រុមប្រឹក្សាធុរកិច្ចអូស្ត្រាលីជាមួយកម្ពុជា។
សម្ដេចធិបតីប្រមុខរាជរដ្ឋាភិបាល បានបញ្ជាក់ទៀតថា រាជរដ្ឋាភិបាលកម្ពុជាបើកចំហទ្វារស្វាគមន៍គ្រប់ធុរកិច្ច និងធ្វើជាស្ពានក្នុងការសម្របសម្រួល និងធានាបរិយាកាសវិនិយោគនៅកម្ពុជាផងដែរ។
ក្នុងជំនួបនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកបង្ហាញអំពីគោលនយោបាយ និងច្បាប់វិនិយោគថ្មីរបស់កម្ពុជា ដែលមានការលើកទឹកចិត្តដល់វិស័យឯកជនវិនិយោគនៅកម្ពុជា ស្របពេលកម្ពុជាបានភ្ជាប់ទំនាក់ទំនងក្នុងកិច្ចសហប្រតិបត្តិការទៅក្នុងតំបន់ ក៏ដូចជាបណ្តាប្រទេសនានានៅក្នុងពិភពលោកតាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទាំងកម្រិតទ្វេភាគី និងពហុភាគី។
សម្ដេចធិបតីនាយករដ្ឋមន្ត្រី ក៏បានលើកឡើងដែរថា រាជរដ្ឋាភិបាលកម្ពុជា យកចិត្តទុកដាក់ខ្ពស់ និងលេីកទឹកចិត្តឱ្យមានការវិនិយោគលេីវិស័យបច្ចេកវិទ្យាឌីជីថល គ្រឿងបង្គំអគ្គិសនី និងគ្រឿងបង្គំរថយន្ត រួមទាំងវិស័យកសិកម្ម និងវិស័យទេសចរណ៍ ដើម្បីជំរុញកំណើនសេដ្ឋកិច្ចរបស់កម្ពុជា។
សម្ដេចធិបតី និងលោកនាយកប្រតិបត្តិក្រុមប្រឹក្សាធុរកិច្ចអូស្ត្រាលី បានឯកភាពគ្នាបង្កើតយន្តការមួយបន្ថែមទៀត គឺក្រុមប្រឹក្សាធុរកិច្ចកម្ពុជា-អូស្រ្តាលី (Cambodia-Australia’s Business Council)ដើម្បីសម្របសម្រួល និងអាចជំរុញវិស័យពាណិជ្ជកម្ម វិនិយោគរវាងកម្ពុជា និងអូស្រ្តាលី។ សម្ដេចធិបតីបានលើកទឹកចិត្តឱ្យក្រុមប្រឹក្សាធុរកិច្ចអូស្រ្តាលី បន្តធ្វើកិច្ចសហការរៀបចំយន្តការនេះ ជាមួយក្រសួងពាណិជ្ជកម្មកម្ពុជា ក៏ដូចជាសភាពាណិជ្ជកម្មកម្ពុជា៕
ព័ត៌មានទាក់ទង
|
|
|
ចុះថ្ងៃទី: 03-11-2024, 09:21 PM, ចំនួនអ្នកអានៈ 13ដង
ខេត្តតាកែវ៖ថ្លែងនៅក្នុងពិធីប្រណាំងទូក នៅថ្ងៃទី២ លោក វ៉ី សំណាង អភិបាលខេត្តតាកែវ បានថ្លែងអំណរគុណដល់សមត្ថកិច្ច និងអាជ្ញាធរពាក់ព័ន្ធទាំងអស់ ដែលបានប្រឹងប្រែងចូលរួមការពារ ថែរក្សាសុខសុវត្ថិភាព ជូនបងប្អូនប្រជាពលរដ្ឋជាង១០ម៉ឺននាក់ ដែលបានចូលរួមលេងកម្សាន្ត នៅក្នុងពិធីប្រណាំងទូក នៅក្នុងក្រុងដូន
ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 03-11-2024, 09:11 PM, ចំនួនអ្នកអានៈ 13ដង
ខេត្តព្រះវិហារ៖ថវិកានាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ ជាការលើកទឹកចិត្តដល់សិស្សប្រឡងជាប់និទ្ទេសA ចំនួន៦នាក់នៅខេត្តព្រះវិហារ បានធ្វើឡើងក្នុងសំណេះសំណាល ក្រោមវត្តមានលោកឧត្តមសេនីយ៍ទោ ជ វណ្ណារិទ្ធ នាយសេនាធិការរង និងជានាយការិយាល័យទី៤ កងទ័ពជើងគោក, និងលោកវរសេនីយ៍ទោ ម៉ៅ គន្ធឧត្តមពិសិដ្ឌពង្ស ជំនួយការម
ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 02-11-2024, 12:37 PM, ចំនួនអ្នកអានៈ 32ដង
រាជធានីភ្នំពេញ៖ពិធីនេះបានប្រព្រឹត្ដទៅនៅរសៀលថ្ងៃទី១ ខែវិឆ្ឆិកា ឆ្នាំ២០២៤ នៅសាកលវិទ្យាល័យភ្នំពេញអន្ដរជាតិ ដែលមានអញ្ជើញចូលរួមពីតំណាងក្រសួងបរិស្ថាន, ក្រសួងអប់រំ, រដ្ឋបាលរាជធានីភ្នំពេញ, លោក ហៃ ភិរម្យ សមាជិកក្រុមប្រឹក្សាភិបាលនៃគម្រោងស្អាត និងក្រុមកាងារ រួមទាំងសិស្ស-និស្សិត និងតារាសម្ដែងជាច
ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 02-11-2024, 12:32 PM, ចំនួនអ្នកអានៈ 31ដង
ជាមួយការប្រកាសដាក់ពង្រាយយោធាបន្ថែមទៅកាន់តំបន់មជ្ឈិមបូព៌ា អ្នកនាំពាក្យមន្ទីរបញ្ចកោណ លោក Pat Ryder ក៏បានគូសបញ្ជាក់ដែរថា «ប្រសិនបើអ៉ីរ៉ង់ ដៃគូ ឬក្រុម spanroxies របស់ពួកគេឆ្លៀតឱកាសវាយប្រហារលើកងទ័ពអាមេរិក ឬផលប្រយោជន៍របស់អាមេរិកនៅក្នុងតំបន់ នោះសហរដ្ឋអាមេរិកនឹងប្រើប្រាស់គ្រប់វិធានការ ចំាបាច់ទាំងអស់ ដើ
ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 02-11-2024, 12:27 PM, ចំនួនអ្នកអានៈ 31ដង
រាជធានីភ្នំពេញ៖ក្ក្នុងឱកាសនោះ លោកទេសរដ្ឋមន្ត្រី កែវ រ៉េមី ក៏បានលើកទឹកចិត្តដល់សិក្សានុសិស្ស នៅក្នុងថ្ងៃចាប់ផ្ដើមជីវិតថ្មីនៃការសិក្សា ត្រូវខិតខំប្រឹងប្រែងព្យាយាមសិក្សារៀនសូត្រឱ្យមានចំណេះដឹងជ្រៅជ្រះ ដើម្បីធ្វើឱ្យខ្លួនក្លាយជាសិស្សល្អ កូនល្អ និងជាពលរដ្ឋល្អរបស់សង្គម។ ហើយថ្ងៃបើកបវេសនកាល
ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 02-11-2024, 12:17 PM, ចំនួនអ្នកអានៈ 27ដង
បើតាមការស្ទង់មតិ បេក្ខជនប្រធានាធិបតីមកពីគណបក្សប្រជាធិបតេយ្យ លោកស្រី កាម៉ាឡា ហារីស ត្រូវបានរំពឹងថាអាចនឹងយកឈ្នះលើលោក ដូណាល់ ត្រាំ យ៉ាងងាយស្រួល នៅក្នុងរដ្ឋវ៉ាស៊ីនតោន។ ការសម្រេចចិត្តដាក់សមាជិកកងឆ្មាំការពារជាតិអាមេរិកមួយចំនួនប្រុងជើងការរបស់លោក Jay Inslee ធ្វើឡើងបន្ទាប់ពីធុងហិបឆ្នោតខ្លះត្រូវបា
ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 02-11-2024, 12:15 PM, ចំនួនអ្នកអានៈ 42ដង
នៅក្នុងសេចក្តីថ្លែងការណ៍មួយថា យន្តហោះដឹកប្រេង និងយន្តហោះទម្លាក់គ្រាប់បែករយៈចម្ងាយឆ្ងាយ B-52 របស់កងទ័ពអាកាសអាមេរិកមួយចំនួន នឹងបញ្ជូនទៅកាន់តំបន់ ដោយអនុលោមតាមការប្តេជ្ញាចិត្តរបស់យើងចំពោះការការពារពលរដ្ឋ និងកងកម្លាំងអាមេរិកនៅមជ្ឈិមបូព៌ា ក៏ដូចជាការការពារអ៊ីស្រាអែល ការបន្ថយការកើនឡើងភាពតាន
ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 02-11-2024, 12:13 PM, ចំនួនអ្នកអានៈ 29ដង
នៅក្នុងវីដេអូមួយដែលត្រូវបានបង្ហោះលើ Telegram កាលពីថ្ងៃសុក្រ ទី១ ខែវិច្ឆិកា លោក ហ្សេលេនស្គីបាននិយាយថាកូរ៉េខាងជើងកំពុងមានភាពរីកចម្រើននៅក្នុង ការអភិវឌ្ឍសមត្ថភាពយោធា ការដាក់ពង្រាយមីស៊ីល និងការផលិតអាវុធ ហើយឥលូវនេះ កូរ៉េខាងជើងមានឱកាសរៀនសូត្រពីសង្រ្គាមសម័យទំនើប។ «កងទ័ពរាប់ពាន់នាក់ ដំបូងមកពីកូ
ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 02-11-2024, 12:10 PM, ចំនួនអ្នកអានៈ 25ដង
ពួកគេបានឲ្យដឹងសេថា កិច្ចខិតខំប្រឹងប្រែងនេះត្រូវបានទាក់ទងដោយប្រេសិតអាមេរិកគឺលោក Amos Hochstein ទៅកាន់នាយករដ្ឋមន្ត្រីចាំផ្ទះលីបង់លោក Najib Mikati ក្នុងសប្តាហ៍នេះ ខណៈដែលសហរដ្ឋអាមេរិកបានបង្កើនកិច្ចខិតខំប្រឹងប្រែងការទូតសម្រាប់បទឈប់បាញ់រវាងអ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធ Hezbollah ដែលគាំទ្រដោយអ៊ីរ៉ង់។
ប្រភ
ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 02-11-2024, 12:04 PM, ចំនួនអ្នកអានៈ 29ដង
រាជធានីភ្នំពេញ៖លោក Pespan បាននិយាយថា «វាជាការប្រកួតចុងក្រោយរបស់យើងនៅទីនេះ (ម៉ុងហ្គោលី) ហើយយើងចង់ធ្វើវាឲ្យបានល្អ និងទទួលបាន ៣ពិន្ទុបន្ថែមទៀត។ Madura United ជាក្រុមមួយដែលបានត្រៀមខ្លួនយ៉ាងល្អជាមួយនឹងកីឡាករល្អ និងមានគុណភាព។ វានឹងក្លាយជាការប្រកួតដ៏លំបាកមួយសម្រាប់យើង ប៉ុន្ដែយើងមានកម្លាំងចិត្តក្នុងការ
ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 02-11-2024, 12:01 PM, ចំនួនអ្នកអានៈ 25ដង
គ្រូបង្វឹកសញ្ជាតិហូឡង់វ័យ៥៤ឆ្នាំរូបនេះបាននិយាយថា «ខ្ញុំសូមជូន Manchester United ជោគជ័យ ជាពិសេសគឺឈ្នះពានជាច្រើនជាមួយគ្រូបង្វឹកថ្មី។ ការគាំទ្ររបស់អ្នកគ្រប់គ្នាកន្លងមក វាធ្វើឱ្យខ្ញុំមានអារម្មណ៍កក់ក្តៅប្រៀបដូចនៅផ្ទះ។ អរគុណគ្រប់យ៉ាងដែលបានចូលមកក្នុងជីវិតរបស់ខ្ញុំ»។
អតីតអ្នកចាត់ការទូទៅ Manchester United លោក Eri
ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 02-11-2024, 11:53 AM, ចំនួនអ្នកអានៈ 29ដង
មុនឈ្នះពាននេះ Martínez បានផ្ដួលកីឡាករល្បីៗជាច្រើនដូចជា Marco Verratti, Neymar, Virgil van Dijk, Thomas Muller, Harry Kane, Kevin De Bruyne, Karim Benzema, Antoine Griezmman និង Lionel Messi ជាដើម ។
ខ្សែប្រយុទ្ធក្រុមជម្រើសជាតិអាហ្សង់ទីន និងក្រុម Inter Miland កីឡាករ Lautaro Martínez បានឈ្នះពានរង្វាន់ជើងមាសឆ្នាំ២០២៤( Golden Foot Awards 2024) ខណៈ Lionel Messi ត្រូវរងចាំឆ្នាំបន្ទាប់ទៀត។
សម្រាប់ឆ្នាំ២០២៣-២០២៤ Martinez បានទ
ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 01-11-2024, 08:41 PM, ចំនួនអ្នកអានៈ 61ដង
រាជធានីភ្នំពេញ៖សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា កីឡាគុនខ្មែរកំពុងមានការរីកចម្រើន ប៉ុន្តែការរីកចម្រើននេះ ប្រមូលផ្តុំនៅតែរាជធានីភ្នំពេញ។ កីឡាគុនខ្មែរ នឹងរីកលូតលាស់ជាងនេះ បើមានការគាំទ្រដិតដល់។ អ្នកកីឡារបស់កម្ពុជា បានឆ្លងកាត់ និងឆាប់ផ្តើមពង្រឹងខ្លួនពីព្រឹត្តិការណ៍ប្រកួតកីឡាស៉ីហ្គេម រ
ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 01-11-2024, 08:42 PM, ចំនួនអ្នកអានៈ 54ដង
សម្រាប់ការប្រកួតកីឡាចំបាប់ មានប្រតិភូ គ្រូបង្វឹក និងកីឡាករ-កីឡាការិនី ១៣០នាក់ មកពី ៦រាជធានី-ខេត្ត និងក្រសួងចូលរួមប្រកួតលើ ១៦វិញ្ញាសា ។ ជាលទ្ធផលក្រុមកីឡាចំបាប់ក្រសួងមហាផ្ទៃ ឈរលេខ១ ដណ្ដើមបានមេដាយច្រើនជាងគេសរុប ១៣គ្រឿង (មាស ៩ ប្រាក់ ៣ និងសំរឹទ្ធ ១) ។
ការប្រកួតកីឡាចំបាប់ នៃព្រឹត្តិការណ៍កីឡាជា
ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 01-11-2024, 08:27 PM, ចំនួនអ្នកអានៈ 49ដង
ខេត្តមណ្ឌលគិរី៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានមានប្រសាសន៍ក្នុងពិធីបើកការកម្មវិធីបោះជំរំ នាព្រឹកថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៤នេះថា តាមរយៈការរួបរួមគ្នានារយៈពេលកន្លងមក នាំឱ្យសមាគមកាយប្ញទ្ធិនារីកម្ពុជាមានភាពរីកចម្រើនជាលំដាប់ដោយបានពង្រីកនូវសាខាថ្មីៗបន្ថែមទៀត ហើយនៅជំហានបន្ទាប់សមាគមនឹ
ព័ត៌មានលម្អិត
|
|
|