ហៃទីដាក់ប្រទេសក្នុងភាពអាសន្ន ចំពេលអំពើហិង្សាកើនឡើង និងអ្នកទោសរត់គេចខ្លួន |
|
ចុះថ្ងៃទី: 04-03-2024, 05:20 PM, ចំនួនអ្នកអានៈ 115ដង |
|
សេចក្តីថ្លែងការណ៍បានលើកឡើងថា ដើម្បីស្តារសណ្តាប់ធ្នាប់ឡើងវិញ រដ្ឋាភិបាលសម្រេចដាក់ចេញជាបន្ទាន់នូវបម្រាមគោចរ នៅទូទាំងទឹកដីប៉ែកខាងលិចរយៈពេល ៧២ម៉ោង ដោយចាប់អនុវត្តនៅចន្លោះម៉ោង ៦ល្ងាច និងម៉ោង ៥ព្រឹក ចាប់តាំងពីថ្ងៃអាទិត្យរហូតដល់ថ្ងៃពុធ ទី៦ ខែមីនា ឆ្នាំ ២០២៤។ មន្រ្តីអនុវត្តច្បាប់ ក្រុមពន្លត់អគ្គីភ័យ អ្នកបើកបររថយន្តសង្គ្រោះបន្ទាន់ បុគ្គលិកសុខាភិបាល និងអ្នកសារព័ត៌មាមដែលមានអត្តសញ្ញាណត្រឹមត្រូវ នឹងមិនតម្រូវឱ្យអនុវត្តតាមបម្រាមគោចរនោះទេ។
រដ្ឋាភិបាលហៃទី បានប្រកាសដាក់ប្រទេសក្នុងភាពអាសន្ន កាលពីថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅ បន្ទាប់ពីការប៉ះទង្គិចគ្នាដោយហិង្សានៅរដ្ឋធានី Port-au-Prince ធ្វើឱ្យខូចដល់បណ្តាញទំនាក់ទំនង និងករណីហែកគុករត់ នៅក្នុងពន្ធនាគារចំនួនពីរ ខណៈមេដឹកនាំក្រុមជនអន្ធពាលធំមួយ ចង់ផ្តួលរំលំនាយករដ្ឋមន្ត្រី លោក Ariel Henry ចេញពីអំណាច។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី៤ ខែមីនា ឆ្នាំ ២០២៤។
អំពើហិង្សាបានកើនឡើងយ៉ាងខ្លាំង ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ បន្ទាប់ពីមានការអំពាវនាវពីសំណាក់មេខ្លោងក្រុមជនអន្ធពាល ឈ្មោះ Jimmy Cherizier ដែលជាអតីតមន្ត្រីប៉ូលិស ឱ្យក្រុមឧក្រិដ្ឋជនប្រមូលផ្តុំកម្លាំងគ្នា និងផ្តួលរំលំរបបលោកនាយករដ្ឋមន្រ្តី Henry។ ក្រុមប្រដាប់អាវុធបានធ្វើការវាយប្រហារ លើពន្ធនាគារធំជាងគេរបស់ហៃទីក កាលពីយប់ថ្ងៃសៅរ៍សប្តាហ៍មុន។ គេពុំទាន់ដឹងទេ ថាមានអ្នកទោសប៉ុន្មាននាក់កំពុងរត់គេចខ្លួន តែប្រភពជិតស្និទ្ធនឹងស្ថាប័ននេះថា វាទំនងជាភាគច្រើន។ អង្គការសិទ្ធិមនុស្ស RNDDH បានឱ្យដឹងថា ពន្ធនាគារដែលសាងសង់ឡើង សម្រាប់ដាក់អ្នកទោសចំនួនត្រឹម ៧០០នាក់ ផ្ទុកមអ្នកទោសរហូតដល់ ៣,៦៨៧នាក់ គិតត្រឹមខែកុម្ភៈ ឆ្នាំ ២០២៣។
គួរបញ្ជាក់ថា Cherizier ជាមេដឹកនាំសម្ព័ន្ធក្រុមជនអន្ធពាលនៅហៃទី ហើយប្រឈមការដាក់ទណ្ឌកម្មពីអង្គការសហប្រជាជាតិ និងសហរដ្ឋអាមេរិក។ Cherizier បានព្រមានអ្នកស្រុកកាលពីសប្តាហ៍មុនថា ឱ្យផ្អាកកុំឱ្យកុមារទៅសាលារៀន ដើម្បីចៀសវាង រងគ្រោះថ្នាក់ ស្របពេលអំពើហិង្សាកាន់តែឡើង ខណៈអវត្តមាននាយករដ្ឋមន្ត្រី។ លោក Henry ដែលបានឡើងកាន់អំណាចនៅឆ្នាំ ២០២១ ក្រោយការធ្វើឃាតប្រធានាធិបតីចុងក្រោយរបស់ហៃទីគឺ លោក Moïse បានសន្យាពីមុនថា នឹងចុះចេញពីតំណែង នៅដើមខែកុម្ភៈ ឆ្នាំនេះ។ តែក្រោយមក លោកនិយាយថា ត្រូវតែមានការស្តារសន្តិសុខឡើងវិញសិន ដើម្បីធានាដល់ការបោះឆ្នោតដោយសេរី និងយុត្តិធម៌៕
ព័ត៌មានទាក់ទង
|
|
|
ចុះថ្ងៃទី: 07-12-2024, 07:21 PM, ចំនួនអ្នកអានៈ 26ដង
អេមីរ៉ាត់អារ៉ាប់រួម៖សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា នឹងអញ្ជើញបំពេញទស្សនកិច្ច រយៈពេលមួយសប្តាហ៍ចាប់ពីថ្ងៃទី០៨-១៤ ខែធ្នូ ឆ្នាំ២០២៤នេះ ទី១៖ ប្រទេសអារ៉ាប៊ីសាអូឌីត (ទីក្រុងរីយ៉ាដ), ទី២៖ ប្រទេសកាតា (ទីក្រុងដូហា) ទី៣៖ ប្រទេសតួកគី (ទីក្រុងអង់ការ៉ា) ទី៤៖ ប្រទេសអេម
ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 07-12-2024, 07:18 PM, ចំនួនអ្នកអានៈ 19ដង
ដំណើរការនីតិវិធីដកតំណែងប្រធានាធិបតី ចាំបាច់ត្រូវតែទទួលបានសំឡេងគាំទ្រ ២ភាគ៣ ក្នុងចំណោមសមាជិកសភាជាតិ ៣០០រូប។ ពោលដើម្បីអាចទម្លាក់លោក Yoon ពីតំណែង គណបក្សប្រឆាំងត្រូវប្រមូលឱ្យបានសំឡេងគាំទ្រ ២ ភាគ៣ ឬពីសមាជិកសភាចំនួន ២០០រូប។ សព្វថ្ងៃ គណបក្សប្រជាធិបតេយ្យដែលជាបក្សប្រឆាំងធំបំផុតនៅកូរ៉េខាងត្បូង
ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 07-12-2024, 07:16 PM, ចំនួនអ្នកអានៈ 21ដង
ក្រៅពីចាប់យកទីក្រុង Alespanspano នៅភាគខាងជើង ទីក្រុង Hama នៅភាគកណ្តាល និងទីក្រុង Deir al-Zor នៅភាគខាងកើត ក្រុមឧទ្ទាមបានឈានទៅចាប់យកភាគខាងត្បូងទីក្រុង Suweida និងទីក្រុង Deraa ថែមទៀត។
ឧទ្ទាមស៉ីរីបានប្រកាសថា ពួកគេត្រៀមខ្លួនរួចជាស្រេចដើម្បីវាយរុលទៅមុខបន្ថែមទៀត ខណៈដែលកងកម្លាំងរដ្ឋាភិបាលកំពុងពង្រឹងការការពារនៅត
ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 07-12-2024, 05:11 PM, ចំនួនអ្នកអានៈ 20ដង
រាជធានីភ្នំពេញ៖លោក កឹម គុណវឌ្ឍ រដ្ឋលេខាធិការក្រសួងព័ត៌មាន លោក យ៉ាង កូវរួយ (Yang Guorui) នាយករងរដ្ឋបាលរដ្ឋនៃវិទ្យុ និងទូរទស្សន៍ចិន Chen Cong ទីប្រឹក្សារដ្ឋមន្ត្រីនៃស្ថានទូតចិនប្រចាំកម្ពុជា លោក ឃឹម វុទ្ធី អគ្គនាយកទូរទស្សន៍ជាតិកម្ពុជា និងភ្ញៀវកិត្តិយសជាច្រើនរូបទៀតបានចូលរួម។ លើសពីនេះ តំណាងមកពីឧស្សាហកម្ម
ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 07-12-2024, 05:06 PM, ចំនួនអ្នកអានៈ 24ដង
ប៉េកាំង៖ ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤ «បុណ្យចូលឆ្នាំថ្មីចិន៖ សកម្មភាពសង្គមរបស់ជនជាតិចិន ដើម្បីអបអរសាទរបុណ្យចូលឆ្នាំ ប្រពៃណីជាតិ» ដែលស្នើសុំចុះបញ្ជីដោយប្រទេសចិន បានត្រូវអនុម័ត ក្នុងកិច្ចប្រជុំលើកទី១៩ នៃគណៈកម្មាធិការអន្តររដ្ឋាភិបាល ស្តីពីការការពារបេតិកភណ្ឌវប្បធម៌អរូបី នៃអង្គការយូណេស្កូនៃ
ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 07-12-2024, 05:04 PM, ចំនួនអ្នកអានៈ 24ដង
គំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវ គឺជាគម្រោងវិថីសូត្រថ្មីមួយរបស់ប្រទេសចិន ដែលត្រូវបានប្រកាសឱ្យអនុវត្ត កាលពីឆ្នាំ២០១៣ ដោយលោកប្រធានាធិបតី ស៊ីជីនពីង។ គម្រោងនេះបែងចែកចេញជាពីរគឺទី១ គម្រោង «ផ្លូវមួយ» ដែលសំដៅដល់ការកសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវទឹក ឬ សូត្រសមុទ្រសតវត្សរ៍ទី២១ ដែលតភ្ជាប់ពីតំបន់
ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 07-12-2024, 05:02 PM, ចំនួនអ្នកអានៈ 19ដង
រាជធានីភ្នំពេញ៖ថ្លែងក្នុងឱកាសនោះ លោក កើត រិទ្ធ បានផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ជូនចំពោះអាជីវករផ្សារបឹងឈូកទាំងអស់ដោយក្តីនឹករលឹកបំផុត។
លោក កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះម
ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 07-12-2024, 04:51 PM, ចំនួនអ្នកអានៈ 24ដង
ខេត្តកំពត៖នៅព្រឹកថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៤នេះ លោក ម៉ៅ ធនិន អភិបាលខេត្តកំពត បានអញ្ជើញជាអធិបតីភាពក្នុងពិធីចែកវិញ្ញាបណ្ណបត្រសម្ភាល់ម្ចាស់អចលនវត្ថុជូនដល់ប្រជាពលរដ្ឋចំនួន ២ភូមិ គឺភូមិអន្ទងបែក និងភូមិបរក្នុង ស្ថិតក្នុងឃុំអង្គរមាស និងប្រកាសបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យសម្រាប់ការ
ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 07-12-2024, 04:43 PM, ចំនួនអ្នកអានៈ 38ដង
កាលពីព្រឹកថ្ងៃសៅរ៍នេះ លោក Yoon បានចេញមុខសុំទោសប្រជាជន ប៉ុន្តែមិនបានលាលែងពីតំណែងតែម្តងឡើយ។ យ៉ាងណាមិញ លោក Yoon បានអះអាងថា រូបលោក នឹងមិនព្យាយាមគេចវេះពី ការទទួលខុសត្រូវផ្នែកនយោបាយ ក៏ដូចជាផ្នែកនយោបាយ សម្រាប់ការសម្រេចចិត្តប្រកាសច្បាប់អាជ្ញាសឹករបស់លោក នោះទេ។ បើតាមលោក Yoon ការសម្រេចចិត្តប្រកាសច្បាប់
ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 07-12-2024, 02:54 PM, ចំនួនអ្នកអានៈ 21ដង
ខេត្តតាកែវ៖ហេតុការណ៍នេះបានកើតឡើង នៅយប់រំលងអធ្រាត្រឈានចូលថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៤ ចំណុចវាលស្រែភូមិកណ្តាល ឃុំលំពង់ ស្រុកបាទី ខេត្តតាកែវ។ជនជាតិចិនតៃវ៉ាន់ម្នាក់ ត្រូវបានកម្លាំងនគរបាលចាប់ខ្លួនបញ្ជូនទៅសួរនាំ ក្រោយបាញ់បោះសេរីឡើងលើទាំងកណ្ដាលយប់រហូតដល់៧១គ្រាប់។
ខ្មាន់កាំភ្លើងវ័យ២០ឆ្
ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 07-12-2024, 02:50 PM, ចំនួនអ្នកអានៈ 23ដង
Bloomberg បាននិយាយថា ក្រុមហ៊ុនផលិត iPhone កំពុងតែសម្លឹងមើលយុទ្ធសាស្រ្តវ៉ាដាច់បច្ចេកវិទ្យារបស់ Qualcomm គិតត្រឹមឆ្នាំ២០២៧ ខាងមុខ។ Qualcomm ដែលជាក្រុមហ៊ុនផលិតបន្ទះឈីបម៉ូដឹមឈានមុខគេ ដែលភ្ជាប់ស្មាតហ្វូនទៅនឹងបណ្តាញទិន្នន័យចល័ត ក៏ធ្លាប់បានក្រើនរំលឹកវិនិយោគិនផងដែរថា Aspanspanle នឹងឈប់ប្រើប្រាស់បន្ទះឈីបរបស់ខ្លួនជាយថា
ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 07-12-2024, 02:47 PM, ចំនួនអ្នកអានៈ 27ដង
លោក Yoon បានចេញមុខសុំទោសប្រជាជនកូរ៉េខាងត្បូង អំឡុងការថ្លែងសារជាលើកដំបូងទៅកាន់ប្រជាជាតិ ចាប់តាំងពីលោក បានព្យាយាមប្រកាសដាក់ចេញច្បាប់អាជ្ញាសឹក កាលពីថ្ងៃអង្គារសប្តាហ៍នេះ។ ក្រៅពីការសុំទោស លោក Yoon បានបញ្ជាក់ថា នឹងមិនមានការប្រកាសច្បាប់អាជ្ញាសឹក ជាលើកទី២ឡើយ ហើយលោកបានបន្ថែមថា រូបលោកនឹងទុកឱ្យ គណប
ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 07-12-2024, 02:44 PM, ចំនួនអ្នកអានៈ 19ដង
រាជធានីភ្នំពេញ៖លោករដ្ឋមន្រ្តី នេត្រ ភក្ត្រា បានគូសបញ្ជាក់ពីសារសំខាន់នៃកិច្ចសហប្រតិបត្តិការរវាងអាស៊ាន-ចិន ជាពិសេសរវាងប្រទេសកម្ពុជា-ចិន ដោយផ្តោតលើក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការឆ្នាំនៃការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន ដែលបានរួមគ្នាបង្កើននូវសមិទ្ធផលជាច្រើននៅក្នុងវិស័យព័ត៌មាន អប់រំ
ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 07-12-2024, 02:35 PM, ចំនួនអ្នកអានៈ 26ដង
លោក Samer Abdeljaber ដែលជាមន្រ្តីជាន់ខ្ពស់នៃកម្មវិធីស្បៀងអាហារពិភពលោករបស់ UN បាននិយាយថា អំពើហិង្សា បានធ្វើឱ្យមនុស្សប្រមាណ ២៨០ ០០០នាក់ ត្រូវព្រាត់ប្រាសពីផ្ទះសម្បែងរួចស្រេចទៅហើយ គិតចាប់តាំងវាបានផ្ទុះឡើងកាលពីចុងខែវិច្ឆិកាមក។ លោកបានសង្កត់ធ្ងន់ថា ប្រសិនបើស្ថានការណ៍នៅតែបន្តដូចបច្ចុប្បន្ន មនុស្សប្រហែ
ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 07-12-2024, 02:32 PM, ចំនួនអ្នកអានៈ 27ដង
លោក ពូទីន បានលើកឡើងដូចខាងលើ ជាការឆ្លើយតបចំពោះសំណើមួយ របស់ដោយប្រធានាធិបតីបេឡារុស លោក Alexander Lukashenko អំឡុងកិច្ចប្រជុំកំពូលរវាងមេដឹកនាំទាំងពីរ នៅទីក្រុងមីនស្កិ៍។ លោក ពូទីន បានបញ្ជាក់ថា បេឡារុសនឹងជាអ្នកកំណត់គោលដៅ សម្រាប់មីស៉ីល Oreshnik ដែលដាក់ពង្រាយនៅលើទឹកដីរបស់ខ្លួន។ កាលពីខែវិច្ឆិកាកន្លងទៅ រុស្ស៉ីបា
ព័ត៌មានលម្អិត
|
|
|