កម្ពុជា សិក្សាបង្កើតតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា-ជប៉ុន ដើម្បីទាក់ទាញអ្នកវិនិយោគជប៉ុន |
|
ចុះថ្ងៃទី: 12-02-2024, 08:58 PM, ចំនួនអ្នកអានៈ 102ដង |
|
រាជធានីភ្នំពេញ៖កិច្ចប្រជុំនេះ ធ្វើឡើងស្រមតាមគំនិតផ្តួចផ្តើមរបស់សម្តេចធិបតីនាយករដ្ឋមន្ត្រី អំឡុងពេលដំណើរទស្សនកិច្ចនៅប្រទេសជប៉ុនកាលពីថ្ងៃទី១៥-១៩ ខែធ្នូ ឆ្នាំ២០២៣កន្លងទៅនេះ។ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានគូសបញ្ជាក់ថា ការបង្កើតតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា-ជប៉ុន មានគោលបំណងជំរុញលើកទឹកចិត្តវិនិយោគិនជប៉ុន ឱ្យងាកមកវិនិយោគនៅកម្ពុជាបន្ថែមទៀត។
កម្ពុជា សិក្សាបង្កើតតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា-ជប៉ុន ដើម្បីទាក់ទាញអ្នកវិនិយោគជប៉ុន មកកម្ពុជាបន្ថែមទៀត។ ដើម្បីឈានទៅសម្រេចផែនការនេះ នៅព្រឹកថ្ងៃចន្ទ ទី១២ ខែកុម្ភៈ ឆ្នាំ២០២៤ លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ទទួលបន្ទុកជាប្រធានក្រុមការងារគោលនយោបាយក្នុងការរៀបចំការបង្កើតតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា-ជប៉ុន បានដឹកនាំក្រុមការងារអន្តរក្រសួង-ស្ថាប័នប្រជុំពិភាក្សាលើការរៀបចំឯកសារទស្សនទានត្រៀមរៀបចំតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា-ជប៉ុន។
កិច្ចប្រជុំនេះមានការចូលរួមពីរដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ អគ្គលេខាធិការគណៈកម្មការវិនិយោគនៃក.អ.ក. រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការពីតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធជាច្រើនរូប។
សូមបញ្ជាក់ថា តំបន់សេដ្ឋកិច្ចពិសេសកម្ពុជាសំដៅដល់មជ្ឈមណ្ឌលពិសេសសម្រាប់អភិវឌ្ឍន៍វិស័យសេដ្ឋកិច្ច ដែលប្រមូលផ្ដុំនូវសកម្មភាពឧស្សាហកម្ម និងសកម្មភាពពាក់ព័ន្ធដទៃទៀត ហើយអាចមានតំបន់ឧស្សាហកម្មទូទៅ ឬ/និងតំបន់ផលិតកែច្នៃនាំចេញ។
យោងតាមអនុក្រឹត្យលេខ ១៤៨ អនក្រ.បក ចុះក្នុងខែធ្នូ ឆ្នាំ២០០៥ ស្ដីពីការបង្កើត និងការគ្រប់គ្រងតំបន់សេដ្ឋកិច្ចពិសេស តំបន់សេដ្ឋកិច្ចពិសេសនីមួយៗត្រូវមានមណ្ឌលផលិតកម្ម និងអាចមានមណ្ឌលពាណិជ្ជកម្មសេរី មណ្ឌលសេវាកម្ម មណ្ឌលលំនៅដ្ឋាន និងមណ្ឌលទេសចរណ៍។
វិនិយោគិនត្រូវបានលើកទឹកចិត្តឱ្យជ្រើសរើសការវិនិយោគនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ដោយសារកត្តាងាយស្រួលនៃច្បាប់ទម្លាប់ការងារ ការលើកទឹកចិត្តផ្នែកច្បាប់ពីរាជរដ្ឋាភិបាល និងកត្តាយុទ្ធសាស្ត្រនៃហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនជាប់ទៅនឹងកំពង់ផែ ផ្លូវជាតិសំខាន់ៗ ផ្លូវល្បឿនលឿន ព្រលានយន្តហោះ និងច្រកទ្វារអន្តរជាតិជាដើម។ ចំណុចល្អនៃរចនាសម្ព័ន្ធ និងសេវាគាំទ្រផលិតកម្មនានារបស់តំបន់សេដ្ឋកិច្ចពិសេសជូនដល់វិនិយោគិនរួមមាន ការគ្រប់គ្រងអគារការិយាល័យ សេវារដ្ឋបាលក្នុងតំបន់ មណ្ឌលលំនៅដ្ឋាន កន្លែងលេងកីឡា កន្លែងព្យាបាល ផ្លូវថ្នូល់ ការផ្គត់ផ្គង់ប្រព័ន្ធទឹកស្អាត ប្រព័ន្ធលូ ការចោលកាកសំណល់ ការផ្គត់ផ្គង់អគ្គីសនី បណ្តាញអ៊ីនធឺណិតនិងទូរគមនាគមន៍ ការការពារអគ្គីភ័យ និងប្រព័ន្ធសន្តិសុខ។
តំបន់សេដ្ឋកិច្ចពិសេសនីមួយៗមានការិយាល័យរដ្ឋបាលតំបន់សេដ្ឋកិច្ចពិសេស ដែលផ្ដល់សេវានៅនឹងកន្លែងដូចជាសេវារដ្ឋបាល បែបបទនៃការនាំចេញ-ចូល ពន្ធគយ និងសេវារបស់អាជ្ញាធរពាក់ព័ន្ធផ្សេងៗទៀត ដែលជួយសម្របសម្រួលនីតិវិធីធ្វើពាណិជ្ជកម្មបានឆាប់រហ័ស។ ក្នុងនោះផងដែរគម្រោងវិនិយោគ ដែលបានចុះបញ្ជីជាគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ (QIP) របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជានឹងទទួលបានអត្ថប្រយោជន៍ជាច្រើនពីការលើកទឹកចិត្តសម្រាប់ការវិនិយោគនៅកម្ពុជា ពិសេសក្នុងតំបន់សេដ្ឋកិច្ចពិសេស។
គិតត្រឹមខែសីហា ឆ្នាំ២០២៣ កម្ពុជាមានតំបន់សេដ្ឋកិច្ចពិសេស (ត.ស.ព.) កំពុងដំណើរការចំនួន ២៤ទីតាំង នៃ៩រាជធានី-ខេត្ត ជាមួយគម្រោងវិនិយោគសរុបប្រមាណ ៦៥៥គម្រោង ដែលបានផ្ដល់ការងារជាង ១៧ម៉ឺនកន្លែង៖
• រាជធានីភ្នំពេញ មានត.ស.ព.កំពុងដំណើរការចំនួន២
• ខេត្តកណ្ដាល មានត.ស.ព.កំពុងដំណើរការចំនួន២
• ខេត្តកំពង់ស្ពឺ មានត.ស.ព.កំពុងដំណើរការចំនួន១
• ខេត្តព្រះសីហនុ មានត.ស.ព.កំពុងដំណើរការចំនួន៤
• ខេត្តកំពត មានត.ស.ព.កំពុងដំណើរការចំនួន១
• ខេត្តកោះកុង មានត.ស.ព.កំពុងដំណើរការចំនួន១
• ខេត្តក្រចេះ មានត.ស.ព.កំពុងដំណើរការចំនួន១
• ខេត្តស្វាយរៀង មានត.ស.ព.កំពុងដំណើរការចំនួន៩
• ខេត្តបន្ទាយមានជ័យ មានត.ស.ព.កំពុងដំណើរការចំនួន៣៕
ព័ត៌មានទាក់ទង
|
|
|
ចុះថ្ងៃទី: 12-10-2024, 05:00 PM, ចំនួនអ្នកអានៈ 26ដង
ញូវយ៉ក, សហរដ្ឋអាមេរិក៖ នាថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤ ទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានជួបសម្តែងការគួរសមជាមួយលោក Jean-Pierre Lacroix អគ្គលេខាធិការរងអង្គការសហប្រជាជាតិ ទទួលបន្ទុកប្រតិបត្តិការរក្សាសន្តិភាព។
លោក Jean-Pierre Lacroix បានផ្ញើសារចំនួន២ក្នុងនោះ៖
*ទី១៖ លោកបានថ្លែងអំណរគុណចំពោះសម្តេចធិបតី
ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 12-10-2024, 04:51 PM, ចំនួនអ្នកអានៈ 23ដង
លោក ជឹម ធារ៉ា អគ្គលេខាធិការសហព័ន្ធបានឲ្យដឹងថា នេះគឺជាលើកដំបូងហើយ ដែលសហព័ន្ធកីឡាយុទ្ធគុនចម្រុះអាស៊ី (AMMA) បានរៀបចំការប្រកួតយុទ្ធគុនចម្រុះលក្ខណៈអន្ដរជាតិបើកសេរី ឬ AMMA Manila Ospanen 2024 នេះឡើង ដើម្បីផ្ដល់ឱកាសដល់បណ្ដាប្រទេសសមាជិក ពិសេសកីឡាករ-កីឡាការិនី ដែលខិតខំហ្វឹកហាត់បានចូលរួមប្រកួត និងបង្ហាញសមត្ថភាព
ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 12-10-2024, 04:11 PM, ចំនួនអ្នកអានៈ 32ដង
យោងតាមកងកម្លាំងការពារអ៊ីស្រាអែល (IDF) បញ្អាក់ថា គ្រាប់ផ្លោងជាច្រើន បាញ់ចេញមកពីឈូងសមុទ្រ Haifa និង Central Galilee ដោយខ្លះត្រូវស្ទាក់ចាប់បាន ។
ការវាយប្រហារដោយគ្រាប់ផ្លោងជុំថ្មីទៀតពីទឹកដីលីបង់ ត្រូវបានគេរាយការណ៍ថា កំណត់គោលដៅលើភាគខាងជើងអ៊ីស្រាអែល ។
IDF ដដែល បានបន្ថែមថា ការវាយប្រហារ
ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 12-10-2024, 04:06 PM, ចំនួនអ្នកអានៈ 23ដង
ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 12-10-2024, 02:08 PM, ចំនួនអ្នកអានៈ 24ដង
ខេត្តរតនគិរី៖លោក ញ៉ែម សំអឿន អភិបាលខេត្តរតនគិរីតាងនាមឱ្យរដ្ឋបាលខេត្តរតនគិរីបាន គោរពកោតសរសើរ និងវាយតម្លៃ ខ្ពស់ ចំពោះការដឹកនាំរបស់ លោកសាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលតែងតែយកចិត្តទុកដាក់ក្នុងការងារជំរុញការចុះបញ្ជីដីធ្លី សំដៅពន្លឿន ដើម្បីស
ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 12-10-2024, 02:03 PM, ចំនួនអ្នកអានៈ 25ដង
៖ខេត្តតាកែវលោក វ៉ី សំណាង បានសម្ដែងការស្វាគមន៍យ៉ាងកក់ក្ដៅចំពោះសមាជិក សមាជិកាទាំងអស់ ដែលបានស្ម័គ្រចិត្តចូលមករួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សមានភាពចាស់ទុំ និងបានជួយរំដោះប្រជាជន ចេញពីរបបខ្មែរក្រហមនិងស្វែងរកសុខសន្តិភាពពេញបរិបូរណ៍ជូនប្រជាពលរដ្ឋទូទាំងប្រទេសកម្ពុជា ក្រោមការដឹ
ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 12-10-2024, 01:58 PM, ចំនួនអ្នកអានៈ 28ដង
ខេត្តព្រះសីហនុ៖លោក វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងថា គោលការណ៍នៃការរៀបចំពិធីរត់ភ្លើងគប់កីឡាជាតិឆ្នាំនេះ ខុសប្លែកពីមុនៗ ដែលជាដំណើរការមួយ ដើម្បីបំផុសចលនាយុទ្ធនាការអប់រំ «កីឡារត់ក្នុងសន្ដិភាព» និង «ប្រជាជនម្នាក់លេងកីឡាមួយប្រភេទប្រចាំជីវិត» ពិសេសកីឡាជាតិឆ្នាំនេ
ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 12-10-2024, 01:52 PM, ចំនួនអ្នកអានៈ 23ដង
ប៉ុន្មានថ្ងៃចុងក្រោយនេះ លោក ហ្សេលេនស្គី បានធ្វើទស្សនកិច្ចទៅកាន់ ទីក្រុងនៃប្រទេសអឺរ៉ុបមួយចំនួន រួមមានឡុងដ៍ ប៉ារីស និងរ៉ូម ដើម្បីស្វែងរកការគាំទ្រសម្រាប់អ៊ុយក្រែន មុនរដូវរងាចូលមកដល់។ នៅទីក្រុងបែរឡាំង លោក ហ្សេលេនស្គី បាននិយាយថា រូបលោកនឹងបង្ហាញផែនការជ័យជម្នះ ដល់អធិការបតីអាល្លឺម៉ង់ លោក Olaf
ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 12-10-2024, 12:18 PM, ចំនួនអ្នកអានៈ 27ដង
រាជធានីភ្នំពេញ៖ របបថែទាំសុខភាពនៃបេឡាជាតិសន្តិសុខសង្គម បានផ្តល់នូវអត្ថប្រយោជន៍ប្រកបដោយគុណតម្លៃដ៏វិសេសវិសាល ក្នុងការលើកកម្ពស់សេវាថែទាំសុខភាព និងសង្គ្រោះជីវិតសមាជិក ប.ស.ស.។
ដូចនេះ ដើម្បីធ្វើឱ្យរបបថែទាំសុខភាពនៃបេឡាជាតិសន្តិសុខសង្គម កាន់តែមានប្រសិទ្ធភាព និងប្រសិទ្ធផលក្នុងការគាំពារសុខភ
ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 12-10-2024, 12:14 PM, ចំនួនអ្នកអានៈ 25ដង
ក្រសួងការបរទេសកូរ៉េខាងជើង បាននិយាយថា ដ្រូនទាំងនោះបានហោះមកលើទីក្រុងព្យុងយ៉ាង នាពេលយប់ក្នុងសប្តាហ៍នេះ និងកាលពីសប្តាហ៍មុន ហើយសកម្មភាពទន្ទ្រានបែបនេះ ទាមទារឱ្យមានការឆ្លើយតបទៅវិញ។ ក្រសួងការបរទេសកូរ៉េខាងជើង បានទាមទារឱ្យកូរ៉េខាងត្បូងបញ្ឈប់ជាបន្ទាន់ នូវសកម្មភាពបង្កហេតុគ្មានការទទួលខុសត្រូ
ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 12-10-2024, 12:13 PM, ចំនួនអ្នកអានៈ 23ដង
កាលពី៧០ឆ្នាំមុនគឺនៅឆ្នាំ១៩៥៤ សមាគមប្រជាជនចិនដើម្បីមិត្តភាពជាមួយបរទេសត្រូវបានបង្កើតឡើងដើម្បីចូលរួមផ្សព្វផ្សាយកាន់តែទូលំទូលាយពីទំនាក់ទំនងរវាងប្រជាជន និងប្រជាជន ដោយឈរយ៉ាងរឹងមាំលើគោលការណ៍សន្តិភាពទាំង៥រួមមាន៖ ១.ការគោរពគ្នាទៅវិញទៅមកចំពោះបូរណភាពទឹកដី និងអធិបតេយ្យភាព ២.ការមិនឈ្លានពាន ៣.ក
ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 12-10-2024, 12:11 PM, ចំនួនអ្នកអានៈ 25ដង
រាជធានីភ្នំពេញ៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នាល្ងាចថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៤ បានអនុញ្ញាតឱ្យលោក ឌិន សុមេធារិទ្ធ ប្រធានសហព័ន្ធទេសចរណ៍កម្ពុជា និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ដើម្បីស្តាប់នូវស្ថានភាពអាជីវកម្ម បញ្ហាប្រឈម និងការចូលរួមចំណែករបស់សហព័ន្ធក្នុងការអភិវឌ្
ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 12-10-2024, 12:06 PM, ចំនួនអ្នកអានៈ 26ដង
ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden បានថ្លែងកាលពីថ្ងៃសុក្រថា លោកកំពុងស្នើសុំឱ្យអ៊ីស្រាអែល បញ្ឈប់ការវាយប្រហារជាបន្ទាន់លើកងរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិនៅក្នុងជម្លោះរបស់ខ្លួនជាមួយក្រុម Hezbollah បន្ទាប់ពីកងរក្សាសន្តិភាពពីរនាក់បានរងរបួសកាលពីម្សិលមិញដោយការវាយប្រហាររបស់អ៊ីស្រាអែលនៅជិត
ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 12-10-2024, 12:01 PM, ចំនួនអ្នកអានៈ 28ដង
UNIFIL បាននិយាយថា កាលពីថ្ងៃសុក្រ ទីស្នាក់ការរបស់ខ្លួននៅទីក្រុង Naqura បានទទួលរងហេតុការណ៍ផ្ទុះ ដែលជាលើកទី២ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយ ហើយបណ្តាលឱ្យ កងកម្លាំងរក្សាសន្តិសុខ២នាក់ រងរបួស។ យោងតាមអ្នកនាំពាក្យ UNIFIL អ្នកទាំង២នោះ គឺជាកងកម្លាំងមួកខៀវមកពីស្រីលង្កា។ ឧប្បត្តិហេតុ កាលពីថ្ងៃសុក្រ កើតមានឡើង ក្រោយ
ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 12-10-2024, 12:00 PM, ចំនួនអ្នកអានៈ 25ដង
លោក Pezeshkian បានលើកឡើងថា យើងពិភាក្សាអំពីបញ្ហាក្នុងតំបន់ ជាពិសេសរុស្ស៊ី ត្រូវតែដើរតួយ៉ាងសកម្មបន្ថែមទៀត ទាក់ទងនឹងឧក្រិដ្ឋកម្មដែលប្រព្រឹត្តដោយរបប Zionist ប្រឆាំងស្ត្រី និងកុមារនៅក្នុងប្រទេសលីបង់ និងហ្គាហ្សាស្ទ្រីប ។
ប្រធានាធិបតីអ៊ីរ៉ង់ លោក Masoud Pezeshkian បាននិយាយ បន្ទាប់ពីជំនួបជាមួយប្រធានាធិបតីរុស្ស៊ី ល
ព័ត៌មានលម្អិត
|
|
|