មន្ត្រីជាន់ខ្ពស់​ក្រសួងទេសចរណ៍​៖​ឆ្នាំ​២០២៣ កម្ពុជា​ទទួលបាន​ទេស​ចរ​អន្តរ​ជាតិប្រមាណ ៥,៤៥​លាន និង​ទេសចរ​ជាតិ​មាន​ចំនួន​១៨,៥​លាន​នាក់ និង​បង្កើន​ចំណូល​ចូលជាតិ​ប្រមាណ​៣​ពាន់​លាន​ដុល្លារ
ចុះថ្ងៃទី: 17-01-2024, 05:32 PM, ចំនួនអ្នកអានៈ 223ដង
ខេត្តបាត់ដំបង​៖ការ​ថ្លែង​នេះ​បាន​ធ្វើឡើង​នៅក្នុង​ពិធី​បើក​សិក្ខាសាលា​ផ្សព្វផ្សាយ​ការបណ្តុះបណ្តាល​បដិសណ្ឋារកិច្ច កម្ពុជា (​ហូ​កា​) អមដោយ​ពិធី​ប្រគល់​វិញ្ញាបនបត្រ​ដល់​សិក្ខាកាម​លើ​ជំនាញ​ការិយាល័យ​ជួរមុខ ម្ហូបអាហារ និង​ភេសជ្ជៈ និង​ជំនាញ​ឆុង​កាហ្វេ​កម្រិត​មូលដ្ឋាន​” រសៀល​ថ្ងៃទី​១៥ ខែមករា ឆ្នាំ​២០២៤ នៅ​សាលាខេត្ត​បាត់ដំបង ។ ឯកឧត្តម​ថោង រដ្ឋ​សក្តិ បាន​បញ្ជាក់ថា រាជរដ្ឋាភិបាល​កម្ពុជា​នីតិកាល​ទី​៧​នេះ ចាត់ទុក​វិស័យ​ទេសចរណ៍ នៅតែ​ជា​វិស័យ​អាទិភាព និង​ជា «​មាស​បៃតង​» ក្នុងការ​រួមចំណែក​ដ​ល់​ការអភិវឌ្ឍ​សេដ្ឋកិច្ច​-​សង្គម ក្នុងការ​កាត់បន្ថយ​ភាពក្រីក្រ​ហើយ​បានកំណត់​ច្បាស់​ក្នុង​យុទ្ធសាស្ត្រ​បញ្ច​កោណ​ដំណាក់កាល​ទី​១​ស្តីពី​ការធ្វើ​ពិពិធ​កម្ម​សេដ្ឋកិច្ច​និង​ការបង្កើត​ការប្រកួតប្រជែង ដោយ​បង្កើន​នូវ​ប្រភេទ​សេវាកម្ម​ទេសចរណ៍​និង​ព្រឹត្តិការណ៍​ទេសចរណ៍​សម្បូរបែប សំដៅ​ទាក់ទាញ​ភ្ញៀវទេសចរ​ជាតិ​-​អន្តរជាតិ​ឱ្យ​កាន់តែច្រើន​ទ្បើង​ថែមទៀត ធានាបាន​នូវ​ការបង្កើត​ឱកាស​ការងារ​និង​បង្កើន​ប្រាក់ចំណូល​ជូន​ប្រជាពលរដ្ឋ​ដោយផ្ទាល់​ក្នុង​មូលដ្ឋាន ជំរុញ​បានការ​នាំចេញ​នៅនឹងកន្លែង ពិសេស​ចូលរួម​ដល់​ការអភិរក្ស​វប្បធម៌ និង​ការការពារ​បរិស្ថាន ធនធានធម្មជាតិ​ប្រកបដោយ​ប្រសិទ្ធភាព និរន្តរភាព និង​ការទទួលខុសត្រូវ​ខ្ពស់​ដើម្បី​ឈានទៅ​សម្រេចបាន​ចក្ខុវិស័យ​កម្ពុជា​ឆ្នាំ​២០៣០ ជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់ និង​ឆ្នាំ​២០៥០ ជា​ប្រទេស​មាន​ចំណូល​ខ្ពស់ ។ រដ្ឋលេខាធិការ​ក្រសួងទេសចរណ៍​ឯកឧត្តម ថោង រដ្ឋ​សក្តិ បាន​ថ្លែងថា សម្រាប់​ឆ្នាំ​២០២៣ កម្ពុជា​ទទួលបាន​ទេស​ចរ​អន្តរ​ជាតិប្រមាណ ៥,៤៥​លាន​នាក់ កើនឡើង​១៣៩% និង​ភ្ញៀវទេសចរ​ជាតិ មាន​ចំនួន​សរុប ១៨,៥​លាន​នាក់ កើនឡើង​៣២.៨% ធៀប​នឹង​ឆ្នាំ​២០២២​ដែល​បង្កើន​ចំណូល​ចូលជាតិ​ប្រមាណ​៣​ពាន់​លាន​ដុល្លារ​អាមេរិក​ហើយ​កម្ពុជា​រំពឹងថា នឹង​ទទួលបាន​ទេសចរ​អន្ត​រ​ជាតិ សរុប​ចំនួន​ប្រមាណ​៦,២​លាន​នាក់​នៅ​ឆ្នាំ​២០២៤ នេះ ។ ឯកឧត្តម​រដ្ឋលេខាធិកា​រ​ក្រសួងទេសចរណ៍ បានបង្ហាញ​ឱ្យដឹងថា ក្រសួង​បានរៀបចំ​នូវ​គោលនយោបាយ​អភិវឌ្ឍន៍​ទេសចរណ៍​ច្បាស់លាស់ ជាពិសេស​គំនិត​ផ្តួចផ្តើម​ថ្មី បង្កើន​៥ និង​អភិវឌ្ឍន៍​៣ រួមមាន​៖ បង្កើន​៥​គឺ ១.​បង្កើន​ប្រសិទ្ធភាព​នៃ​ការគ្រប់គ្រង​កិត្តិនាម​កម្ពុជា ។ ២.​បង្កើន​ប្រសិទ្ធភាព​នៃ​ការផ្សព្វផ្សាយ​ភាព​ទាក់ទាញ​ទេសចរណ៍​កម្ពុជា​ទៅកាន់​ទីផ្សារ​សំខាន់ៗ ។ ៣.​បង្កើន​ប្រសិទ្ធភាព​នៃ​ការគ្រប់គ្រង និង​សម្របសម្រួល​កិច្ចការ​ផ្ទៃក្នុង​ពាក់ព័ន្ធ​ទៅនឹង​ការធ្វើដំណើរ​របស់​ទេស​ចរ រួមទាំង​ការអភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​ទន់​និង​រឹង​។ ៤.​បង្កើន​ប្រសិទ្ធភាព​នៃ​ការអភិវឌ្ឍ​ផលិតផល​ទេសចរណ៍ និង​៥.​បង្កើន​ប្រសិទ្ធភាព​នៃ​ការអភិវឌ្ឍ​ធនធាន និង​គោលដៅ​ទាក់ទាញ​ទេសចរណ៍​ប្រកបដោយ​ភាព​ប្រកួតប្រជែង​ខ្ពស់ ចំពោះ​ការអភិវឌ្ឍ​៣ មាន​៖ ១.​អភិវឌ្ឍន៍​រចនាសម្ព័ន្ធ​ស្ថាប័ន ២.​អភិវឌ្ឍន៍​ប្រព័ន្ធ​ឌីជីថល និង​៣.​អភិវឌ្ឍ​ធនធានមនុស្ស ។ ទាក់ទង​នឹង​ការអភិវឌ្ឍ​ធនធានមនុស្ស​ក្រសួងទេសចរណ៍​បានដាក់ចុះ​នូវ​យុទ្ធនាការ​៖ “​បុគ្គលិក​ម្នាក់ ជំនាញ​មួយ ដែលមាន​ចក្ខុវិស័យ​ធ្វើយ៉ាងណា​ឱ្យ​អ្នកជំនាញ​ទាំងអស់​មាន​សមត្ថភាព​ទទួលស្គាល់​ស្របតាម​ស្តង់ដា​ជាតិ និង​អាស៊ាន ។ ការអភិវឌ្ឍ​ធនធានមនុស្ស​ក្នុង​វិស័យ​ទេសចរណ៍ នឹងចូលរួម​ដោយផ្ទាល់​ក្នុងការ​សម្រេច​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព SDG 4 ដែល​ចែងថា “​ធានា​ឲ្យ​បាន​នូវ​ការអប់រំ​បណ្តុះបណ្តាល​ប្រកបដោយ​គុណភាព សមធម៌ និង​បរិ​យា​ប័ន្ន​ព្រមទាំង​លើកកម្ពស់​ការសិក្សា​ពេញ​មួយជីវិត​ដល់​ជន​គ្រប់រូប​”៕
ព័ត៌មានទាក់ទង
ចុះថ្ងៃទី: 12-10-2024, 05:00 PM, ចំនួនអ្នកអានៈ​ 26ដង
ញូវយ៉ក, សហរដ្ឋអាមេរិក៖ នាថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤ ទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានជួបសម្តែងការគួរសមជាមួយលោក Jean-Pierre Lacroix អគ្គលេខាធិការរងអង្គការសហប្រជាជាតិ ទទួលបន្ទុកប្រតិបត្តិការរក្សាសន្តិភាព។ លោក Jean-Pierre Lacroix បានផ្ញើសារចំនួន២ក្នុងនោះ៖ *ទី១៖ លោកបានថ្លែងអំណរគុណចំពោះសម្តេចធិបតី
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 12-10-2024, 04:51 PM, ចំនួនអ្នកអានៈ​ 23ដង
លោក ជឹម ធារ៉ា អគ្គលេខាធិការសហព័ន្ធបានឲ្យដឹងថា នេះគឺជាលើកដំបូងហើយ ដែលសហព័ន្ធកីឡាយុទ្ធគុនចម្រុះអាស៊ី (AMMA) បានរៀបចំការប្រកួតយុទ្ធគុនចម្រុះលក្ខណៈអន្ដរជាតិបើកសេរី ឬ AMMA Manila Ospanen 2024 នេះឡើង ដើម្បីផ្ដល់ឱកាសដល់បណ្ដាប្រទេសសមាជិក ពិសេសកីឡាករ-កីឡាការិនី ដែលខិតខំហ្វឹកហាត់បានចូលរួមប្រកួត និងបង្ហាញសមត្ថភាព
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 12-10-2024, 04:11 PM, ចំនួនអ្នកអានៈ​ 32ដង
យោងតាមកងកម្លាំងការពារអ៊ីស្រាអែល (IDF) បញ្អាក់ថា គ្រាប់ផ្លោងជាច្រើន បាញ់ចេញមកពីឈូងសមុទ្រ Haifa និង Central Galilee ដោយខ្លះត្រូវស្ទាក់ចាប់បាន ។ ការ​វាយ​ប្រហារ​ដោយ​គ្រាប់​ផ្លោង​​ជុំថ្មី​ទៀត​ពី​ទឹកដី​លីបង់ ​ត្រូវ​បាន​គេ​រាយការណ៍ថា កំណត់គោលដៅ​លើ​ភាគ​ខាង​ជើង​អ៊ីស្រាអែល ។ IDF ដដែល បានបន្ថែមថា ការ​វាយ​ប្រហារ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 12-10-2024, 02:08 PM, ចំនួនអ្នកអានៈ​ 24ដង
ខេត្តរតនគិរី៖លោក ញ៉ែម សំអឿន អភិបាលខេត្តរតនគិរីតាងនាមឱ្យរដ្ឋបាលខេត្តរតនគិរីបាន គោរពកោតសរសើរ និងវាយតម្លៃ ខ្ពស់ ចំពោះការដឹកនាំរបស់ លោកសាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលតែងតែយកចិត្តទុកដាក់ក្នុងការងារជំរុញការចុះបញ្ជីដីធ្លី សំដៅពន្លឿន ដើម្បីស
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 12-10-2024, 02:03 PM, ចំនួនអ្នកអានៈ​ 25ដង
៖ខេត្តតាកែវលោក វ៉ី សំណាង បានសម្ដែងការស្វាគមន៍យ៉ាងកក់ក្ដៅចំពោះសមាជិក សមាជិកាទាំងអស់ ដែលបានស្ម័គ្រចិត្តចូលមករួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សមានភាពចាស់ទុំ និងបានជួយរំដោះប្រជាជន ចេញពីរបបខ្មែរក្រហមនិងស្វែងរកសុខសន្តិភាពពេញបរិបូរណ៍ជូនប្រជាពលរដ្ឋទូទាំងប្រទេសកម្ពុជា ក្រោមការដឹ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 12-10-2024, 01:58 PM, ចំនួនអ្នកអានៈ​ 28ដង
ខេត្តព្រះសីហនុ៖លោក វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងថា គោលការណ៍នៃការរៀបចំពិធីរត់ភ្លើងគប់កីឡាជាតិឆ្នាំនេះ ខុសប្លែកពីមុនៗ ដែលជាដំណើរការមួយ ដើម្បីបំផុសចលនាយុទ្ធនាការអប់រំ «កីឡារត់ក្នុងសន្ដិភាព» និង «ប្រជាជនម្នាក់លេងកីឡាមួយប្រភេទប្រចាំជីវិត» ពិសេសកីឡាជាតិឆ្នាំនេ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 12-10-2024, 01:52 PM, ចំនួនអ្នកអានៈ​ 23ដង
ប៉ុន្មានថ្ងៃចុងក្រោយនេះ លោក ហ្សេលេនស្គី បានធ្វើទស្សនកិច្ចទៅកាន់ ទីក្រុងនៃប្រទេសអឺរ៉ុបមួយចំនួន រួមមានឡុងដ៍ ប៉ារីស និង​រ៉ូម ដើម្បីស្វែងរកការគាំទ្រសម្រាប់អ៊ុយក្រែន មុនរដូវរងាចូលមកដល់។ នៅទីក្រុងបែរឡាំង លោក ហ្សេលេនស្គី បាននិយាយថា រូបលោកនឹង​បង្ហាញផែនការជ័យជម្នះ ដល់អធិការបតីអាល្លឺម៉ង់ លោក Olaf
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 12-10-2024, 12:18 PM, ចំនួនអ្នកអានៈ​ 27ដង
រាជធានីភ្នំពេញ៖ របបថែទាំសុខភាពនៃបេឡាជាតិសន្តិសុខសង្គម បានផ្តល់នូវអត្ថប្រយោជន៍ប្រកបដោយគុណតម្លៃដ៏វិសេសវិសាល ក្នុងការលើកកម្ពស់សេវាថែទាំសុខភាព និងសង្គ្រោះជីវិតសមាជិក ប.ស.ស.។ ដូចនេះ ដើម្បីធ្វើឱ្យរបបថែទាំសុខភាពនៃបេឡាជាតិសន្តិសុខសង្គម កាន់តែមានប្រសិទ្ធភាព និងប្រសិទ្ធផលក្នុងការគាំពារសុខភ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 12-10-2024, 12:14 PM, ចំនួនអ្នកអានៈ​ 25ដង
ក្រសួងការបរទេសកូរ៉េខាងជើង បាននិយាយថា ដ្រូនទាំងនោះបានហោះមកលើទីក្រុងព្យុងយ៉ាង នាពេលយប់ក្នុងសប្តាហ៍នេះ និងកាលពីសប្តាហ៍មុន ហើយសកម្មភាពទន្ទ្រានបែបនេះ ទាមទារឱ្យមានការឆ្លើយតបទៅវិញ។ ក្រសួងការបរទេសកូរ៉េខាងជើង បានទាមទារឱ្យកូរ៉េខាងត្បូងបញ្ឈប់ជាបន្ទាន់ នូវសកម្មភាពបង្កហេតុគ្មានការទទួលខុសត្រូ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 12-10-2024, 12:13 PM, ចំនួនអ្នកអានៈ​ 23ដង
កាលពី៧០ឆ្នាំមុនគឺនៅឆ្នាំ១៩៥៤ សមាគមប្រជាជនចិនដើម្បីមិត្តភាពជាមួយបរទេសត្រូវបានបង្កើតឡើងដើម្បីចូលរួមផ្សព្វផ្សាយកាន់តែទូលំទូលាយពីទំនាក់ទំនងរវាងប្រជាជន និងប្រជាជន ដោយឈរយ៉ាងរឹងមាំលើគោលការណ៍សន្តិភាពទាំង៥រួមមាន៖ ១.ការគោរពគ្នាទៅវិញទៅមកចំពោះបូរណភាពទឹកដី និងអធិបតេយ្យភាព ២.ការមិនឈ្លានពាន ៣.ក
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 12-10-2024, 12:11 PM, ចំនួនអ្នកអានៈ​ 25ដង
រាជធានីភ្នំពេញ៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នាល្ងាចថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៤ បានអនុញ្ញាតឱ្យលោក ឌិន សុមេធារិទ្ធ ប្រធានសហព័ន្ធទេសចរណ៍កម្ពុជា និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ដើម្បីស្តាប់នូវស្ថានភាពអាជីវកម្ម បញ្ហាប្រឈម និងការចូលរួមចំណែករបស់សហព័ន្ធក្នុងការអភិវឌ្
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 12-10-2024, 12:06 PM, ចំនួនអ្នកអានៈ​ 26ដង
ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden បានថ្លែងកាលពីថ្ងៃសុក្រថា លោកកំពុងស្នើសុំឱ្យអ៊ីស្រាអែល បញ្ឈប់ការវាយប្រហារជាបន្ទាន់លើកងរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិនៅក្នុងជម្លោះរបស់ខ្លួនជាមួយក្រុម Hezbollah បន្ទាប់ពីកងរក្សាសន្តិភាពពីរនាក់បានរងរបួសកាលពីម្សិលមិញដោយការវាយប្រហាររបស់អ៊ីស្រាអែលនៅជិត
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 12-10-2024, 12:01 PM, ចំនួនអ្នកអានៈ​ 28ដង
UNIFIL បាននិយាយថា កាលពីថ្ងៃសុក្រ ទីស្នាក់ការរបស់ខ្លួននៅទីក្រុង Naqura បានទទួលរងហេតុការណ៍ផ្ទុះ ដែលជាលើកទី២ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយ ហើយបណ្តាលឱ្យ កងកម្លាំងរក្សាសន្តិសុខ២នាក់ រងរបួស។ យោងតាមអ្នកនាំពាក្យ UNIFIL អ្នកទាំង២នោះ គឺជាកងកម្លាំងមួកខៀវមកពីស្រីលង្កា។ ឧប្បត្តិហេតុ កាលពីថ្ងៃសុក្រ កើតមានឡើង ក្រោយ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 12-10-2024, 12:00 PM, ចំនួនអ្នកអានៈ​ 25ដង
លោក Pezeshkian បានលើកឡើងថា យើងពិភាក្សាអំពីបញ្ហាក្នុងតំបន់ ជាពិសេសរុស្ស៊ី ត្រូវតែដើរតួយ៉ាងសកម្មបន្ថែមទៀត ទាក់ទងនឹងឧក្រិដ្ឋកម្មដែលប្រព្រឹត្តដោយរបប Zionist ប្រឆាំងស្ត្រី និងកុមារនៅក្នុងប្រទេសលីបង់ និងហ្គាហ្សាស្ទ្រីប ។ ប្រធានាធិបតីអ៊ីរ៉ង់ លោក Masoud Pezeshkian បាននិយាយ បន្ទាប់ពីជំនួបជាមួយប្រធានាធិបតីរុស្ស៊ី ល
 ព័ត៌មានលម្អិត
« មុន  1   ក្រោយ»
ចំនួនអ្នកទស្សនា
ថ្ងៃនេះ : 2092 នាក់
ម្សិលមិញ : 5002 នាក់
សរុបទាំងអស់ : 7254062 នាក់