ឧបនាយកដ្ឋមន្ត្រី ស សុខា ស្នើសុំ JICA បន្តផ្តល់ការគាំទ្រលើការងារអភិបាលកិច្ចមូលដ្ឋាន, ផ្តល់ការឧបត្ថម្ភគាំទ្រដល់គម្រោងទីក្រុងឆ្លាត និងបន្តចូលរួមសហការក្នុងការងារការពារជនរងគ្រោះពីអំពើជួញដូរមនុស្ស
ចុះថ្ងៃទី: 10-06-2025, 08:00 PM, ចំនួនអ្នកអានៈ 69ដង
រាជធានីភ្នំពេញ៖ ជាកិច្ចចាប់ផ្តើម អភិសន្តិបណ្ឌិត ស សុខា បានស្វាគមន៍ចំពោះវត្តមាន លោក SANUI Kazumasa ប្រធានតំណាងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិ ជប៉ុន(JICA)។នារសៀលថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអនុញ្ញាតឱ្យ លោក SANUI Kazumasa ប្រធានតំណាងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិ ជប៉ុន (JICA) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារនៅទីស្តីការក្រសួងមហាផ្ទៃ។ ក្នុងជំនួបនេះ អភិសន្តិបណ្ឌិត ស សុខា បានថ្លែងអំណរគុណយ៉ាង ជ្រាលជ្រៅចំពោះកិច្ចសហការ និងការផ្ដល់ការគាំទ្ររបស់ JICA នាពេលកន្លង មករួមមាន វិស័យអភិបាលកិច្ចមូលដ្ឋានលើផ្នែកវិមជ្ឈការ និងវិសហមជ្ឈការ, ការបណ្តុះបណ្តាលមន្ត្រី, គម្រោងទីក្រុងឆ្លាតវៃខេត្តសៀមរាបក្នុងគោលដៅផ្តល់សេវារដ្ឋបាលឱ្យកាន់តែកៀកជូនប្រជាជន និងការងារសុវត្ថិភាពចរាចរណ៍ដើម្បី កាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍នៅតាមដងផ្លូវ។ លោក SANUI Kazumasa បានជម្រាបជូនអំពីសមិទ្ធផលនានារបស់គម្រោង ទីក្រុងឆ្លាតដំណាក់កាលទី០១ដែលបានបញ្ចប់កាលពីខែឧសភា ឆ្នាំ២០២៥ នាពេលថ្មីៗនេះ ហើយ JICA នឹងបន្តកិច្ចសហការជាមួយរដ្ឋបាល ខេត្តសៀមរាប និងស្ថាប័នពាក់ព័ន្ធនានាក្នុងដំណើរការគម្រោងទីក្រុងឆ្លាតដំណាក់កាលទី០២ (២០២៥-២០២៨)។ លោក SANUI Kazumasa ក៏បានលើកឡើងពីការផ្ដល់ការគាំទ្ររបស់ JICA ក្នុងការចូលរួមចំណែកក្នុងការងារជួយសង្គ្រោះជនរងគ្រោះពីអំពើជួញដូរមនុស្ស ដូចជាការផ្តល់យោបល់លើសេចក្ដីណែនាំស្តីពី ការកំណត់អត្តសញ្ញាណជនរងគ្រោះ ព្រមទាំងការផ្ដល់ការគាំទ្រលើជំនួញបច្ចេកទេស 3Es របស់ JICA ចំពោះគម្រោងធ្វើឱ្យប្រសើរឡើងលើគម្រោងផ្លូវជាតិលេខ៥។ ជាការឆ្លើយតប អភិសន្តិបណ្ឌិត ស សុខា បានថ្លែងអំណរគុណចំពោះ ការផ្ដល់ការគាំទ្ររបស់ JICA លើគម្រោងទាំង០៣ ខាងលើ និងបានស្នើសុំ JICA បន្តផ្តល់ការគាំទ្រលើការងារអភិបាលកិច្ចមូលដ្ឋានតាមរយៈការចុះតាមមូលដ្ឋានដើម្បីវាយតម្លៃជាក់ស្តែង បន្តផ្តល់ការឧបត្ថម្ភគាំទ្រដល់គម្រោងទីក្រុងឆ្លាត បន្តចូលរួមសហការក្នុងការងារការពារជនរងគ្រោះពីអំពើជួញដូរមនុស្ស បន្តផ្តល់ការបណ្ដុះបណ្តាលពលរដ្ឋ តាមមូលដ្ឋាន និងសហការជាមួយស្ថាប័ន មានសមត្ថកិច្ចដើម្បីចូលរួមក្នុងការងារសុវត្ថិភាពចរាចរណ៍ដើម្បីកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍តាមដងផ្លូវ ហើយក្រសួងមហាផ្ទៃស្វាគមន៍ជានិច្ចចំពោះ កិច្ចសហការនានារវាងក្រសួងមហាផ្ទៃ និងJICA៕
ព័ត៌មានទាក់ទង
ចុះថ្ងៃទី: 13-06-2025, 06:18 PM, ចំនួនអ្នកអានៈ​ 24ដង
រាជធានីភ្នំពេញ៖ ដោយមានការអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានណែនាំដល់កម្លាំងជំនាញការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ ត្រូវធ្វើការយកចិត្តទុកដាក់ខ្ពស់នៅក្នុងប្រតិបត្តិការជួយសង្គ្រោះប្រជាពលរដ្ឋឲ្
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 13-06-2025, 04:52 PM, ចំនួនអ្នកអានៈ​ 28ដង
លិខិតខាងលើបានលើកឡើងថា «ប្រទេសអ៉ីរ៉ង់នឹងឆ្លើយតបចំពោះសកម្មភាពដ៏កំសាកនិងខុសច្បាប់នេះ ក្នុងរបៀបមួយដែលមាន​លក្ខណៈម៉ឺងម៉ាត់ និងសមស្របទៅវិញ។ ការការពារបូរណភាពទឹកដី សន្តិសុខជាតិ និងពលរដ្ឋអ៉ីរ៉ង់ គឺជាសិទ្ធិមូលដ្ឋាន ដែលពុំអាច​ចរចាបានដាច់ខាត។ អ៉ីស្រាអែលនឹងត្រូវបង់តម្លៃដ៏ធំធេងមួយ សម្រាប់ការឈ្ល
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 13-06-2025, 02:14 PM, ចំនួនអ្នកអានៈ​ 21ដង
រាជធានីភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានប្រកាសគាំទ្រដល់ចំណាត់ការរបស់រាជរដ្ឋាភិបាលក្នុងការបិទច្រកដូង ព្រំដែនកម្ពុជា-ថៃ ខេត្តបាត់ដំបង នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥នេះ។ តាមបណ្តាញសង្គម សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា៖ ខ្ញុំសូមគាំទ្រដល់ចំណា
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 13-06-2025, 02:11 PM, ចំនួនអ្នកអានៈ​ 22ដង
រាជធានីភ្នំពេញ៖ ដោយអនុវត្តតាមបទបញ្ជារបស់ថ្នាក់ដឹកនាំ មន្ដ្រី និងអាជ្ញាធរនៅច្រកទ្វារព្រំដែនដូង បានសម្រេចបិទខ្ទប់ទំនិញរបស់ថៃ ចោលទាំងស្រុង មិនឲ្យចូលមកប្រទេសកម្ពុជាទៀតឡើយ។ឆ្លើយតបចំពោះភាពគគ្លើនរបស់ក្រុមជ្រុលនិយមមួយក្ដាប់តូចរបស់ថៃ នាវេលាម៉ោង១០៖២០នាទីព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥នេះ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 13-06-2025, 02:04 PM, ចំនួនអ្នកអានៈ​ 22ដង
យន្តហោះខាងលើ បានបកក្បាលត្រឡប់មកចុះចតដោយសុវត្ថិភាពវិញ នៅអាកាសយានដ្ឋាននៃកោះ Phuket កាលពីវេលាម៉ោង ១១ព្រឹក បន្ទាប់ពីសារជាលាយលក្ខណ៍អក្សមួយ ត្រូវបានប្រទះឃើញនៅក្នុងបន្ទប់ទឹករបស់យន្តហោះ ក្រោយហោះឡើងបានប្រហែល ២០នាទី។ អាជ្ញាធរព្រលានយន្តហោះនៅ Phuket បានធ្វើឆែកឆេរសុវត្ថិភាពទាំងស្រុង លើយន្តហោះនោះ នៅពេលវ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 13-06-2025, 01:56 PM, ចំនួនអ្នកអានៈ​ 21ដង
យន្តហោះដ្រូនទាំងនោះ ដែលបញ្ជូនមកពីអ៉ីរ៉ង់ត្រូវបានរំពឹងថា នឹងមកដល់អ៉ីស្រាអែល ក្នុងពេលប៉ុន្មានម៉ោងទៀត ខណៈកងទ័ពអ៉ីស្រាអែល កំពុងត្រៀមលក្ខណៈដើម្បីបាញ់ស្ទាក់។ ជាធម្មតាយន្តហោះដ្រូនបាញ់ចេញពីប្រទេសអ៉ីរ៉ង់ ត្រូវប្រើពេលរហូតដល់៧ម៉ោងឯណោះ ទើបមកដល់ប្រទេសអ៉ីស្រាអែល។ យោធាអ៉ីស្រាអែលបានឱ្យដឹងថា យន្
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 11-06-2025, 07:03 PM, ចំនួនអ្នកអានៈ​ 70ដង
ខេត្តឧត្តរមានជ័យ៖ បង្ហាញពីស្មារតីខ្មែរជួយខ្មែរ ជីប ម៉ុង ដែលជាក្រុមហ៊ុនមេរបស់ ខ្មែរ ប៊ែវើរីជីស បានឧបត្ថម្ភទាំងពីរលើកនេះ សរុប ៥០ ម៉ឺនដុល្លារឯណោះ ដោយកន្លងមកកាលពីលើកទី១ សហស្ថាបនិកទាំងពីររបស់ក្រុមហ៊ុន ជីប ម៉ុង គឺ លោកអ្នកឧកញ៉ា លាង ឃុន និង អ្នកឧកញ៉ា លាង ម៉េង បានចុះទៅប្រគល់ជូនប្រាក់ឧបត្ថម្ភ ៤០ ម៉ឺ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 11-06-2025, 06:32 PM, ចំនួនអ្នកអានៈ​ 59ដង
នៅចំពោះមុខកងកម្លាំងជួរមុខ ពេលកំពុងជួបសំណេះសំណាលសាកសួរសុខទុក្ខ និងនាំយកអំណោយទៅឧបត្ថម្ភជូនដល់តំបន់មុំបី ខេត្តព្រះវិហារ, ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី បានបញ្ជាក់អំពីជំហរម៉ឺងមាត់ និងច្បាស់លាស់របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត លើសមរភូមិ៣ គឺការទូត ច្ប
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 11-06-2025, 06:25 PM, ចំនួនអ្នកអានៈ​ 62ដង
កាលពីខែមេសា ឆ្នាំ២០២៥ តាមរយៈរបាយការណ៍របស់ខ្លួន ធនាគារ World Bank ធ្លាប់បានព្យាករពីកំណើនសេដ្ឋកិច្ចកម្ពុជា អាចនឹងកើនក្នុងអត្រា ៥.៥% ក្នុងឆ្នាំ២០២៥។ធនាគារពិភពលោក (World Bank) បានចេញរបាយការណ៍ព្យាករបន្ទាបកំណើនសេដ្ឋកិច្ចកម្ពុជាមកនៅត្រឹម ៤.០% ក្នុងឆ្នាំ២០២៥ និង៤.៥% ក្នុងឆ្នាំ២០២៦ ដោយសារតែកត្តាគួបផ្សំ​រវាង​បញ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 11-06-2025, 06:20 PM, ចំនួនអ្នកអានៈ​ 52ដង
(ប៉េកាំង)៖ នៅថ្ងៃទី ៩ ខែមិថុនា តាមម៉ោងក្នុងតំបន់ លោក He Lifeng សមាជិកការិយាល័យនយោបាយ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជាឧបនាយករដ្ឋមន្ត្រីចិន បានរួមជាមួយភាគីអាមេរិកបើកធ្វើកិច្ចប្រជុំលើកដំបូង នៃយន្តការពិគ្រោះពិភាក្សាអំពីសេដ្ឋកិច្ចនិងពាណិជ្ជកម្មរវាងចិននិងអាមេរិកនៅក្រុងឡុងដ៍ ប្រទេ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 11-06-2025, 06:17 PM, ចំនួនអ្នកអានៈ​ 65ដង
ខេត្តរតនគិរីនាយឧត្តមសេនីយ៍កិត្តិសង្គហបណ្ឌិត គន់ គីម បានលើកឡើងបញ្ជាក់ថា ការផ្តល់អត្ថប្រយោជន៍ទៅដល់ដែលជាអតីតយុទ្ធជន ពិតជាមានសារៈសំខាន់ណាស់ ព្រោះអតីតយុទ្ធជន មានគុណូប ការៈដ៏ឧត្តុង្គឧត្តម និងពលីកម្មដ៏ធំធេងមិនអាចកាត់ថ្លៃបាន ដែលបានបូជាសាច់ស្រស់ ឈាមស្រស់ និងលះបង់អាយុជីវិត ដើម្បីបុព្វហេតុជាត
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 10-06-2025, 08:40 PM, ចំនួនអ្នកអានៈ​ 63ដង
រាជធានីភ្នំពេញ៖ ដើម្បីដោះស្រាយបញ្ហានេះ នៅរសៀលថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥នេះ​ឧត្តម​សេនីយ៍ទោ ពេជ្រ វណ្ណា នាយករងទីចាត់ការការងារព្រំដែន អគ្គបញ្ជាការ ប្រធាន​ការិយាល័យទំនាក់ទំនងព្រំដែនកម្ពុជា-ថៃ បានដឹកនាំគណប្រតិភូកម្ពុជា មាន​លោក​អភិបាលក្រុងប៉ោយប៉ែត និងសមត្ថកិច្ចប្រចាំការ​នៅច្រកទ្វារ​អន្ត
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 10-06-2025, 08:35 PM, ចំនួនអ្នកអានៈ​ 64ដង
ប៉ូលីសបានបញ្ជាក់ថា ខ្មាន់កាំភ្លើងក៏ត្រូវបានសម្លាប់ផងដែរ ហើយមានមនុស្សមួយចំនួនទៀតបានរងរបួស។ ទោះជាយ៉ាងណា អាជ្ញាធរមិនបានបញ្ជាក់ចំនួនសិស្សដែលបានស្លាប់នៅក្នុងហេតុការណ៍នេះទេ។ ហើយប៉ូលីលក៏មិនទាន់បានបង្ហាញអត្តសញ្ញាណជនដៃដល់ជាសាធារណៈនៅឡើយដែរ ប៉ុន្តែបានសន្និដ្ឋានជាបឋមថា ជននេះធ្វើសកម្មភាពតែម
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 10-06-2025, 08:00 PM, ចំនួនអ្នកអានៈ​ 69ដង
រាជធានីភ្នំពេញ៖ ជាកិច្ចចាប់ផ្តើម អភិសន្តិបណ្ឌិត ស សុខា បានស្វាគមន៍ចំពោះវត្តមាន លោក SANUI Kazumasa ប្រធានតំណាងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិ ជប៉ុន(JICA)។នារសៀលថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអនុញ្ញាតឱ្យ លោក SANUI Kazumasa ប្រធានតំណាងទីភ្ន
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 09-06-2025, 06:56 PM, ចំនួនអ្នកអានៈ​ 73ដង
នីស, បារាំង៖ក្នុងឱកាសអញ្ជើញចូលរួមសន្និសីទអង្គការសហប្រជា​ជាតិ​ស្តីពី​មហាសមុទ្រលើកទី៣ នៅទីក្រុងនីស ប្រទេសបារាំង នាព្រឹកថ្ងៃចន្ទ ទី៩ ខែមិថុនា ឆ្នាំ២០២៥នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បាន​ជួប​សម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក António Costa ប្រធានក្រុមប្រឹក្សាអឺរ៉ុ
 ព័ត៌មានលម្អិត
« មុន  1   ក្រោយ»
ចំនួនអ្នកទស្សនា
ថ្ងៃនេះ : 3708 នាក់
ម្សិលមិញ : 14374 នាក់
សរុបទាំងអស់ : 8767822 នាក់